ចូលឆ្នាំចិន Archives - Kampuchea Thmey Daily

ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរីក៏ជាប់សែស្រឡាយចិនដែរ
ពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចូលមកដល់ប្រជាពលរដ្ឋខ្មែរដែលមានជាប់សែស្រឡាយចិន ក៏បានរៀបចំគ្រឿងរណ្ដាប់សែនតាមលំនៅឋានរៀងៗខ្លួន។

ចំណែកខេត្តមណ្ឌលគិរីវិញ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង ក៏មានក្រុមគ្រួសារខ្លះជាប់សែស្រឡាយចិនផងដែរ ហើយបានរៀបចំពិធីសែន ទៅតាមទំនៀមទម្លាប់របស់សាច់ញាតិក្រុមគ្រួសារខាងប្រជាជនខ្មែរដែរ។

អ្នកស្រី ចាន្ថា សុណា អាយុ៣៧ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិទួលឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃសែនចូលឆ្នាំចិន ទី២៨ ខែមករា ឆ្នាំ២០២៥នេះថា តាំងពីដូនតាមកគាត់តែងតែប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់សែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។ ប៉ុន្តែក្រោយមកខ្លួនមានគ្រួសារបានស្វាមីខាងបងប្អូនខ្មែរ ឲ្យតែរដូវបុណ្យចូលឆ្នាំចិន វៀតណាមម្តងៗ ប្តីរបស់គាត់តែងរៀបចំពិធីសែនចូលឆ្នាំចិនហើយបានរៀបចំជារៀងរាល់ឆ្នាំ ធ្វើឱ្យរូបគាត់ករចូលរួមសែនតាមទំនៀមទម្លាប់ខាងស្វាមីដែរទៅ។

អ្នកស្រីបញ្ជាក់ទៀតថា ទោះបីអ្នកស្រីសែនចិនតាមស្វាមីពិតមែន ប៉ុន្តែ អ្នកស្រីមិនបំភ្លេចប្រពៃណីរបស់ខ្លួននោះទេ បើមានបងប្អូនជនជាតិដើមភាគតិចរបស់ខ្លួនធ្វើកម្មវិធីផ្សេងៗ អ្នកស្រីក៏ចូលរួមសែនព្រេនតាមបែបប្រពៃណៃជនជាតិភាគតិចព្នងដូចគ្នា៕

អត្ថបទ៖រៀម សុខហេង

The post ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរីក៏ជាប់សែស្រឡាយចិនដែរ appeared first on Kampuchea Thmey Daily.

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន
ស្របពេលដែលពិធីបុណ្យប្រពៃណីចូលឆ្នាំចិន២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះតារាសម្តែង សួង សាខារ៉ានីត បានចេញមកអំពាវនាវដល់មហាជនក៏ដូចជាប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងក្នុងនៅពេលដុតក្រដាសសែន។

ការចេញមុខអំពាវនាវរបស់តារាសម្តែងស្រីរូបស្រស់សួង សាខារ៉ានីត ដោយកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនៅក្នុងឱកាសនៃពិធីសែនចូលឆ្នាំចិននេះ តែងតែកើតមានករណីអគ្គិភ័យជាបន្តបន្ទាប់ ដែលបណ្តាលមិនពីការទ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋមួយចំនួន ដែលជាប់សែស្រឡាយចិននៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន។

តារាសម្តែងក្នុងរឿង”កូនក្រក” ស្រីស្អាត សួង សាខារ៉ានីត បានបញ្ចេញសំណេរនៅលើបណ្តាញសង្គម ដោយការអំពាវនាវនិងដាស់តឿនស្មារតីចំពោះប្រជាពលរដ្ឋថា “សូមបងប្អូនប្រុងប្រយ័ត្នភ្លើងព្រោះខ្យល់ខ្លាំងណាស់ ពិសេសនៅពេលដុតក្រដាសសែន”។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ ខណៈប្រជាជនចិនរួមទាំងបងប្អូនជនជាតិខ្មែរដែ លមានជាប់សាច់ឈាមសែស្រឡាយចិននៅកម្ពុជា នាំគ្នាត្រៀមរៀបចំពិធីបុណ្យនេះជាបណ្ដើរៗដើម្បីអបអរឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិន៕ អត្ថបទ៖ ចាន់រ៉ា

The post ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន appeared first on Kampuchea Thmey Daily.

ចូលឆ្នាំចិន៖សមត្ថកិច្ច ឱ្យរថយន្តបើកបរត្រឹមល្បឿន៤០គីឡូម៉ែត្រ/ម៉ោង នៅទីប្រជុំជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឱ្យអ្នកបើកបររថយន្តត្រូវបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ចំណែកអ្នកបើកបរទោចក្រយានយន្ត ត្រូវបើកបរក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង នៅក្នុងទីប្រជុំជន។  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដូច្នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា ជារឿយៗ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។

ជាមួយគ្នានេះ តាមរយៈសេចក្ដីអំពាវនាវចុះថ្ងៃទី ២៧ ខែមករា នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យបើកបរ ត្រូវគោរពផ្លាកសញ្ញាកំណត់ល្បឿននៅក្រៅទីប្រជុំជន និងត្រូវបន្ថយ ល្បឿនតាមទីប្រជុំជន សាលារៀន  ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ផ្លូវរអិល ឬផ្លូវដែល មានឧបសគ្គផ្សេងៗទៀត។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវឱ្យអ្នកបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពីព្រោះក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។

ជុំវិញបញ្ហាបើកបរទាំងស្រវឹងនេះ សម្ដេចធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  កាលពីថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២៥ សម្ដេច បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បន្តត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះផងដែរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវឱ្យអ្នកបើកបរកុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដោយអ្នកបើកបរត្រូវបើកបរប្រកាន់ស្តាំជានិច្ច និងបើកបរតាមទិសចរាចរណ៍ដែលកំណត់ដោយផ្លាកសញ្ញា ឬដោយ គំនូសសញ្ញា និងត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។ មុនពេលចេញដំណើរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត ។ ត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យក្នុងការបើកបរ។

គួរឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួនន២ ៨៤៤លើក បណ្ដាលឱ្យមនុស្សចំនួន១ ៥០៩នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានថយចុះចំ​នួន១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

The post ចូលឆ្នាំចិន៖សមត្ថកិច្ច ឱ្យរថយន្តបើកបរត្រឹមល្បឿន៤០គីឡូម៉ែត្រ/ម៉ោង នៅទីប្រជុំជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តប៉ៃលិន ហាមមិនឱ្យដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន មិនឱ្យមានការដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ នេះបើយោងតាម សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

នៅក្នុងលិខិត ក៏បានហាមមិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ។ រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត និងហាមដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

លិខិតដដែល បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់ពីពេលនេះ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចេញចូល ខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែង ក្នុងខេត្តប៉ៃលិន។ ចំណែកគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

ក្នុងនោះ មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។ រីឯស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ចំពោះជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន។ សេចក្តីណែនាំនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់៕

The post រដ្ឋបាលខេត្តប៉ៃលិន ហាមមិនឱ្យដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរកាត់បន្ថយការដុតក្រដាសក្នុងពេលចូលឆ្នាំចិន
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា សំណូមពរដល់ពលរដ្ឋដែលជាប់ខ្សែចិន-វៀតណាម​ចូលរួម​កាត់បន្ថយការដុតក្រដាសបញ្ចេញផ្សែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនបើទោះបីស្ថានភាព​ខ្យល់នៅក្នុងប្រទេសកម្ពុជាវិលមក​ស្ថានភាពល្អប្រសើរវិញក៏ដោយ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា

លោក ខ្វៃ អាទិត្យា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា ទោះបីជាស្ថានភាពខ្យល់ល្អវិញក៏ដោយក៏ពលរដ្ឋ​គួរចូលរួមក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពីការការដុតសំរាម ដុតក្រដាស ដុតប្លាស្ទិកជាដើម ដើម្បីថែរក្សាសោភ័ណភាព និងការពារបរិស្ថាន។

លោក​ថា៖ «ក្នុងពេលនេះដែរជារដូវបុណ្យទៀនសម្រាប់ប្រជាពលរដ្ឋដែលមានខ្សែស្រឡាយជនជាតិចិន ជនជាតិវៀតណាមសូមស្នើឱ្យមានការចូលរួមបន្ថែមទៀតកាត់បន្ថយការដុតការបញ្ចេញផ្សែងដែលអាចបង្កឱ្យមានការបំពុលបរិយាកាស ជាពិសេសនោះគឺវាធ្វើឱ្យប៉ះពាល់ដល់អ្នកដែលបំភាយនេះមុនគេតែម្ដង​»។

កាលពីចុងសប្ដាហ៍មុនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជារងនូវខ្យល់ពុលដែល​បានបង្ហាញនូវក្ដីបារម្ភជាខ្លាំង ទោះជាយ៉ាងណាមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះបើតាមលោក ខ្វៃ អាទិត្យា ថាគឺមានស្ថានភាពល្អប្រសើរហើយ។ លោកថា តាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «ល្អណាស់»។

ទោះជាយ៉ាងណាលោកថាដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះក្រសួងមានវិធានការជាបន្តបន្ទាប់ដោយ​ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។

បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។

គួរឱ្យដឹងដែរថាពិធីបុណ្យចូលឆ្នាំចិននឹងចូលមកដល់នៅថ្ងៃទី២៨ ខែមករា ស្អែកនេះហើយ ជាទូទៅរាល់ពេលចូលឆ្នាំចិនម្ដងៗគេតែងឃើញអ្នកជាប់ខ្សែស្រឡាយចិនដុតក្រដាសសែនជានិច្ចដើម្បីឧទ្ទិសដល់ដូនតារបស់ពួកគេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរកាត់បន្ថយការដុតក្រដាសក្នុងពេលចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

ចូលឆ្នាំចិន៖ អាជ្ញាធរខេត្តកណ្ដាល ហាមមិនឱ្យហែក្បួនផ្សេងៗ ដែលគ្មានការអនុញ្ញាត
អាជ្ញាធរខេត្តកណ្តាល ហាមមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាលបានណែនាំនូវបម្រាមហាមឃាត់មួយចំនួនក្នុងការរៀបចំពិធីនេះ។ យោងតាមសេចក្តីណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានហាមដាច់ខាតការហែក្បួនផ្សេងៗ ខណៈការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ រួមទាំងសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទ ក៏ត្រូវបានអាជ្ញាធរ ហាមដាច់ខាតដែរ។

សេចក្ដីណែនាំរបស់អភិបាលខេត្ត បានរម្លឹកដល់កន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាងមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

អភិបាលខេត្តកណ្ដាល ក៏ដាក់គោលការណ៍ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ដោយទប់ស្កាត់កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងខេត្តកណ្តាល។ ភ្ជាប់គ្នានេះ រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព ពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

សម្រាប់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវណែនាំគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន យកចិត្តទុកដាក់ណែនាំសិស្សានុសិស្ស និស្សិតមិនត្រូវយកថ្ងៃនេះលេងសប្បាយផ្សេងៗដែលប្រាសចាកពីទំនៀមទំលាប់ប្រពៃណីឡើយ។ រីឯវិស័យទេសចរណ៍ អភិបាលខេត្ត បានរម្លឹកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

ជាមួយនឹងការណែនាំខាងលើ អាជ្ញាធរខេត្តកណ្ដាល បានព្រមានចាត់វិធានការចំពោះជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំទាំងនេះ ហើយបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

ដោយ៖ ធឿន វ៉ាន់សុង

The post ចូលឆ្នាំចិន៖ អាជ្ញាធរខេត្តកណ្ដាល ហាមមិនឱ្យហែក្បួនផ្សេងៗ ដែលគ្មានការអនុញ្ញាត appeared first on Kampuchea Thmey Daily.

ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ
ជារៀងរាល់ឆ្នាំ នៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេសង្កេតឃើញប្រជាពលរដ្ឋកាត់ខ្សែស្រឡាងចិន វៀតណាម នាំគ្នាមកទិញផ្កាចម្រុះពណ៌ ជាពិសេសផ្កាអង្គាសិល្ប៍សម្រាប់យកទៅតាំងលម្អទទួលទេវតាឆ្នាំថ្មីយកលាភយកជ័យ ប៉ុន្តែបែរជាខកចិត្ត ព្រោះគ្មានផ្កា ហើយបើមាន គឺមានតិចតួចបំផុត និងតម្លៃវិញមួយគុណនឹង២ឯណោះ។

អ្នកស្រី គង់ ធីតា ជាអាជីវករលក់ផ្កានៅផ្សារច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៥ ខែមករានេះ ថា ផ្កាអង្គារសិល្ប៍ឆ្នាំនេះ គឺពិបាករកយកមកលក់ណាស់ ដោយសារតែផ្កាមិនចេញពន្លកសម្រាប់កាប់យកមកលក់ ជាពិសេសកន្លងមក ប្រជាពលរដ្ឋរស់នៅក្បែតំបន់ព្រៃភ្នំនាំគ្នាកាប់យកលក់ប៉ុន្តែឆ្នាំនេះរកពុំបានហើយបើមានគឺផ្កាដែលគេបណ្តុះពូជដាំដែលមានតិចតួចបំផុតសឹងថាគ្មាន។

ដោយឡែក លោក ដួង វុធ ជាអាជីវករលក់ផ្កា បាននិយាយថា ឆ្នាំនេះ ចម្លែកណាស់ ដោយសារផ្កាអង្គាសិល្ប៍មិនរីកចេញពន្លក ដូចរាល់ឆ្នាំ ហើយឆ្នាំនេះ អ្នកមានផ្កាអង្គារសិល្ប៍លក់ គឺបារម្ភពីលក់សល់និងថែមតម្លៃថ្លៃដែលរាល់ឆ្នាំមួយគុម្ពថ្លៃ៨មុឺនរៀលសោះ បែជាឆ្នាំនេះ ឡើងដល់១៦មុឺនរៀលឯណោះ។ ប៉ុន្តែផ្កាចម្រុះពណ៌ផ្សេងទៀត ពិសេសផ្កាស្បៃរឿង គឺសម្បូដូចរាល់ឆ្នាំហើយមិនឡើងថ្លៃនោះទេ។

ទាក់ទិនទៅនឹងផ្កាសម្រាប់សែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ឆ្នាំនេះ លោក គ្រី ហ៊ុច អនុប្រធានផ្សារច្បារអំពៅ បានប្រាប់កម្ពុជាថ្មី ថា គ្រឿងសម្រាប់សែនទេវតាឆ្នាំថ្មី គឺសម្បូទៅដោយផ្កា និងគ្រឿងផ្សេងៗធ្វើដោយក្រដាស់ភាគច្រើននាំយកមកពីប្រទេសចិនស្ទើទាំងស្រុង។ លោកអនុប្រធានផ្សារ ក៏ទទួលស្គាល់ថា ផ្កាអង្គារសិល្ប៍ ឆ្នាំនេះសឹងតែគ្មានផ្កាយកមកលក់នៅទីផ្សារ៕

អត្ថបទ៖ នរា

The post ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ appeared first on Kampuchea Thmey Daily.

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»
ជនជាតិ​ចិន និង​កូន​ខ្មែរ​កាត់​សែស្រឡាយ​ចិន​-​វៀតណាម មាន​ភាព​មមាញឹក​រៀបចំ​ផ្ទះសម្បែង សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្លួន ដោយឡែក ដើម​ផ្កា​គ្រប់​ប្រភេទ ដើម​ក្រូច និង​ដើម​ផ្កា​អង្គាសីល ជា​គ្រឿង​តាំង​លម្អ​មិន​អាច​ខ្វះ​បាន​នោះ បាន​ក្លាយ​ជា​ទីផ្សារ​លក់​រាយ​សំខាន់​សម្រាប់​ពិធី​បុណ្យ​ប្រពៃណី​នេះ។

អ្នកស្រី អ៊ា​វ ចិន្តា ជា​អាជីវករ​លក់​ផ្កា​នៅ​សង្កាត់​ទឹកថ្លា បាន​ប្រាប់ កម្ពុជា​ថ្មី ថា អ្នកស្រី​មាន​លក់ដុំ និង​លក់រាយ​ដើម​ផ្កា​គ្រប់​ប្រភេទ​មានដូចជា ដើម​ផ្កា​អង្គាសីល ដើម​ក្រូច ផ្កា​ស្បៃរឿង និង​ផ្កា​គ្រប់​ប្រភេទ​ផ្សេងៗ ទៀត មាន​ការ​លក់​ដាច់​ស្មើៗ គ្នា ពុំ​ដូច​ឆ្នាំមុន​ដែល​គេ​ល្បី​ឆុង​ផ្កា​លឿង​នោះ​ទេ។

អាជីវករ​រូប​នេះ បាន​បន្ត​ថា ផ្កា​គ្រប់​ប្រភេទ​ដែល​គាត់​បាន​ទិញ​យក​មក​ដាក់​លក់ មាន​អតិថិជន​ចូល​ទិញ​ហូរហែ អស់​ប្រមាណ​ជា ៧០ ទៅ ៨០ ភាគរយ គឺ​មិន​មាន​បញ្ហា​អ្វី​ទេ។ ចំពោះ​ផ្កា​ដែល​មាន​ពណ៌​លឿង និង​ពណ៌​ក្រហម ដែល​ពណ៌​ទាំងនេះ តែងតែ​និយម និង​សំខាន់​ជាងគេ លក់​ដាច់​ជា​ធម្មតា ដោយសារ​មិន​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ការ​ឆុង​នឹង​ពណ៌​ក្រហម លឿង ដូច​ឆ្នាំមុន។

ដោយឡែក អ្នកស្រី ស៊ូ ចរិយា ជា​អ្នក​លក់​ផ្កា​គ្រប់​ប្រភេទ​នៅ​ជិត​វត្ត​ទឹកថ្លា ក៏បាន​បញ្ជាក់​ដែរ​ថា ក្នុង​រដូវ​នេះ ហាង​របស់​អ្នកស្រី​អាច​លក់​ដាច់​ជា​ហូរហែ​ដែរ ទាំង​អង្គាសីល និង​ផ្កា​ស្បៃរឿង រួម​ទាំង​ដើម​ក្រូច​ផង​ដែរ។

អ្នកស្រី​បាន​បន្ត​ថា ម៉ូយ​ដែល​ធ្លាប់​ទិញ គឺ​នៅតែ​ទិញ​ជាប្រចាំ រីឯ​ម៉ូយ​ថ្មី​ ក៏​បន្ត​ចូល​ទិញ ហើយ​ឆ្នាំនេះ អតិថិជន​ក៏​មិន​រើស​ប្រកាន់​ពណ៌​ផ្កា​លឿង​ក្រហម​អី​ដែរ។ សម្រាប់​អតិថិជន​របស់​គាត់ នៅតែ​មាន​ជំនឿ​រឿង​ពណ៌​នេះ​ជា​ធម្មតា គឺ នៅតែ​តាម​ទំនៀមទម្លាប់​មក​ទិញ​ដោយ​ពុំ​គិត​ពាក្យ​ចចាមអារ៉ាម​អ្វី​ឡើយ។

គួរ​ជម្រាប​ថា កំណើន​អតិថិជន​មាន​ការ​សម្រុក​ទិញ​លើស​មុន​ទ្វេដង ខណៈ​ចូលឆ្នាំ​ចិន​នេះ​នៅ​សល់​តែ ៣ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ។ ចំពោះ​បុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំនេះ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ២៨-៣១ ខែ​មករា ឆ្នាំ ២០២៥ ខាងមុខ​នេះ៕

អត្ថបទ ៖ សំណាង

The post អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន» appeared first on Kampuchea Thmey Daily.