ចោម ខ្វាន់ Archives - Kampuchea Thmey Daily

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកចាប់និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់។ ចៅក្រមបានចេញដីការឱ្យចាប់ខ្លួនបែបនេះ បន្ទាប់ពីរកឃើញថា ជនត្រូវចោទ ចោម ខ្វាន់ បានរំលោភលើទំនុកចិត្តអ្នកដទៃ ប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅ បច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមដីការបញ្ជារឱ្យចាប់ខ្លួន ដែលចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបផ្សព្វផ្សាយនៅខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងដីការដដែល ចៅក្រម ក៏បញ្ជារដល់កំលាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ ដែលមានអត្តសញ្ញាណដូចខាងលើ យក មកប្រគល់ឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាមដីការកម្រាស់២ទំព័រ ប្រសិនបើដោយមូលហេតុកាលៈទេសៈពេលចាប់ខ្លួនបាន មិនអាចបញ្ជូនមកចៅក្រមស៊ើបសួរបាន ភ្លាមៗទេ ត្រូវនាំបុគ្គលនោះទៅក្នុងពន្ធនាគារឬមណ្ឌលឃុំខ្លួនជាបណ្តោះអាសន្ន ហើយថ្ងៃបន្ទាប់ត្រូវនាំយកមក ឱ្យបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ ចៅក្រម ក៏បញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន ឱ្យទទួលនិងឃុំខ្លួនបុគ្គលចោម ខ្វាន់។

ប៉ុន្តែ ដីការដដែលក៏បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ចោម ខ្វាន់ ភេទ ស្រី កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០  មិនដឹងជាស្ថិតនៅទីកន្លែងណាឡើយ៕

The post តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ appeared first on Kampuchea Thmey Daily.