ចោរ Archives - Kampuchea Thmey Daily

ហ៊ានខ្លាំង! ចោរមួយក្រុមចូលលួចគ្រឿងអលង្ការដ៏មានតម្លៃរបស់​រាជវង្ស​បារាំង ពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស
ជារឿងគួរឲ្យភ្ញាក់ផ្អើលនិងជាការលួចដ៏មិនខ្លាចរអាទាល់តែសោះ ចោរមួយក្រុមបានប្រើពេលតែ៤នាទីប៉ុណ្ណោះ លួច​យក​គ្រឿង​អលង្ការ​របស់​រាជវង្ស​បារាំងដ៏មិន​អាច​កាត់​ថ្លៃ​បាន​ចំនួនប្រាំបី​ពី​សារមន្ទីរ Louvre ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

(រូបភាព៖ Reuters)

យោងតាមមន្ត្រីបារាំង ក្រុមចោរបានប្រើ​ជណ្តើរយន្ត​ដើម្បី​ឡើងជញ្ជាំង​សារមន្ទីLouvre ហើយវាយ​បំបែក​បង្អួច និង​វាយ​កញ្ចក់​ពីរ​ដែល​ដាក់តាំងគ្រឿង​អលង្ការ​របស់​រាជវង្ស​ក្នុង​វិចិត្រសាល Apollon ដែលជាកន្លែងប្រមូលផ្ដុំគ្រឿងអលង្ការជាប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង។ ការលួចនេះបានកើតឡើងត្រឹមតែ៣០នាទីបន្ទាប់ពីសារមន្ទីរបានបើកមនុស្សចូលទស្សនា។

ក្នុង​ចំណោម​បំណែកគ្រឿង​អលង្ការដែល​ត្រូវ​បានចោរ​លួច​នោះ មាន​គ្រឿងអលង្ការ​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​បារាំង រួម​មាន​ត្បូង​កណ្តៀង និង​ត្បូងមរកត​ដែល​ជា​កម្មសិទ្ធិ​របស់ ព្រះនាង Marie-Amelie និងព្រះនាង  Hortense, ព្រះចៅ​អធិរាជ Marie-Louise និងព្រះចៅ​អធិរាជ  Eugenie។ ក្នុងនោះវត្ថុមួយ ជាមកុដត្បូងមរកតរបស់ព្រះចៅអធិរាជ Eugenie ក្រោយមកត្រូវបានគេប្រទះឃើញបែកបាក់នៅខាងក្រៅសារមន្ទីរ។

(រូបភាព៖ Reuters)

ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​មក​ដល់ ។ ប៉ូលិសពណ៌នាការប្លន់នេះថាជា «ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ»  ខណៈដែលបុគ្គលិកសារមន្ទីបានត្អូញត្អែរជាយូរមកហើយអំពីចំនួនមនុស្សច្រើនលើសលប់មកទស្សនាសារមន្ទី តែមានបុគ្គលិកតិចតួច។

ការលួចទាំងកណ្ដាលថ្ងៃនេះ ក៏បង្កឱ្យមានកំហឹងនយោបាយផងដែរ ដោយមេដឹកនាំស្តាំនិយមលោក Jordan Bardella បានហៅវាថាជា «ការអាម៉ាស់របស់ប្រទេសបារាំង» ដោយចោទប្រកាន់រដ្ឋាភិបាលថាមិនបានការពារទ្រព្យសម្បត្តិជាតិ។

(រូបភាព៖ Reuters)

អ្នកជំនាញបានព្រមានថា ការយកគ្រឿងអលង្ការមកវិញអាចជាការពិបាក ព្រោះថាចោរមានវិជ្ជាជីវៈតែងតែកាត់ផ្ដាច់ ឬលក់ត្បូងម្ដងបន្តិចៗ ដោយលុបបំបាត់អត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ត្បូង។ ឥឡូវនេះប៉ូលិសកំពុងពិនិត្យមើលវីដេអូ CCTV និងធ្វើការស៊ើបអង្កេត។ សារមន្ទី Louvre ត្រូវបានបិទអស់ពេញមួយថ្ងៃដើម្បីត្រួតពិនិត្យស៊ើបអង្កេត។

គួរបញ្ជាក់ថា សារមន្ទីរ Louvre ជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក។ សារមន្ទីនេះក៏ធ្លាប់បានទទួលរងការលួចដ៏ល្បីល្បាញពីមុនមកដែរ រួមទាំងការលួចផ្ទាំងគំនូរ Mona Lisa ឆ្នាំ១៩១១ ប៉ុន្តែការលួចកាលពីថ្ងៃអាទិត្យនេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសបារាំង៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ហ៊ានខ្លាំង! ចោរមួយក្រុមចូលលួចគ្រឿងអលង្ការដ៏មានតម្លៃរបស់​រាជវង្ស​បារាំង ពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនបុរសម្នាក់ក្រោយយកដែកវាយបំបែកកញ្ចក់ហាងលក់សម្ភារ​នៅក្នុងផ្សារទំនើបជប៉ុន
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដែកវាយបំបែកកញ្ចក់មួយផ្ទាំងចូលទៅលួចសម្ភារនៅក្នុងផ្សារទំនើបជប៉ុន។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២០៥ កែងនឹងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ​រូបគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុនេះ ក្នុងគោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគ ហើយក៏​ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូន​ចូលទៅខាងក្នុងបាត់។ ភ្លាមនោះដែររូបគាត់ និងប្រជាពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណ​ក្នុងផ្សារធ្វើឱ្យជនសង្ស័យភ័យមិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះអស់ពេលជាច្រើនម៉ោង។ ក្រោយមកពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយម្ចាស់ផ្សារ បានចូលទៅខាងក្នុង​ឆែកឆេរក៏ឃើញ​ជនសង្ស័យកំពុងតែពួននៅខាងក្នុង ហើយបានរៀបចំអីវ៉ាន់ដែលលួចបានទុកជាស្រេចបម្រុងនឹងរត់ចេញមកក្រៅ ទើបសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីសួរនាំបន្ត៕

ដោយ៖សុខា

The post ឃាត់ខ្លួនបុរសម្នាក់ក្រោយយកដែកវាយបំបែកកញ្ចក់ហាងលក់សម្ភារ​នៅក្នុងផ្សារទំនើបជប៉ុន appeared first on Kampuchea Thmey Daily.

រថយន្តមួយប្រភេទ ចោរនៅ អង់គ្លេស ចូលចិត្តលួចបំផុត
ឡាន Land Rover គឺជាប្រភេទរថយន្តដែលត្រូវចោរលួចច្រើនបំផុតនៅអង់គ្លេស ពួកគេចំណាយពេលមិនដល់ ៩០ វិនាទីផងក្នុងការ Hack ប្រព័ន្ធសុវត្ថិភាពរបស់វា ។

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រថយន្ត Land Rover មួយក្នុងចំណោម ១០០ គ្រឿង ត្រូវបានលួចដោយជោគជ័យ ព្រោះមានឧបករណ៍ម្យ៉ាងដែលអាចយកឈ្នះលើប្រព័ន្ធការពាររបស់ឡានយ៉ាងងាយស្រួល ។

បន្ទាប់ពីរថយន្ត Land Rover មក រថយន្ត Mercedes-Benz ជាប់ចំណាត់ថ្នាក់លេខ ២ ជាឡានសំបូរចោរលួចបំផុតដែលមានតួលេខ ៣២៣ គ្រឿង ក្នុងចំណោម ១០ ម៉ឺនករណី។ ចំណែកឯចំណាត់ថ្នាក់បន្តបន្ទាប់គឺ Ford, BMW, និង Audi ហើយភាគច្រើនមានពណ៌ខ្មៅ ។

តាមការរកឃើញ ជនល្មើសស្ទើរទាំងអស់បានទិញឧបករណ៍លួចឡានតាមអនឡាញក្នុងតម្លៃ ១៦៦៥.៧១ ដុល្លារ ជាពិសេសវាចំណាយពេលមិនដល់ ៩០ វិនាទីទេដើម្បីលួចឡាននោះ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Dailystar

ចុចអាន ៖ សាំងឡើងថ្លៃពេក ចោរនៅអាមេរិក ចាប់ផ្តើមដើរលួចបូមពីរថយន្ត

The post រថយន្តមួយប្រភេទ ចោរនៅ អង់គ្លេស ចូលចិត្តលួចបំផុត appeared first on Kampuchea Thmey Daily.

លួចបានម៉ូតូកំពុងដោះគ្រឿងលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបីនាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ បានដោះបំបែកគ្រឿងម៉ូតូ ដើម្បីលក់ ក្រោយលួចបានពីជនរងគ្រោះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅព្រឹកថ្ងៃទី ១១ មីនា នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើ សកម្មភាពលួចបាន កាលពីរំលងអធ្រាត្រ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១ ឈ្មោះ ឈិន ណុប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ទី២ ឈ្មោះ វ៉ាន់ថា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ  និងទី៣ ឈ្មោះ​ លី ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកំពង់​ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាង KTV ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-3013 ត្រូវបានជនសង្ស័យដោះស្លាកលេខចេញ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូវិលត្រឡប់មកពីធ្វើការងារវិញ បានចាក់សោត្រឹមត្រូវ​នៅខាងក្រោមប​ន្ទប់ជួល ហើយឡើងទៅដេកជាន់លើ លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឃើញ​ក្រុមជនសង្ស័យដើរឡើងទៅលើហើយចុះមកវិញបាត់ មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង ២រំលងអធ្រាត្រ ជនរងគ្រោះ បានចុះមកក្រោមស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ ក៏បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចនាំកម្លាំងសមត្ថកិច្ច ចុះទៅតាមរកដល់បន្ទប់ជួល របស់ក្រុមជនសង្ស័យ ក្នុងភូមិជ្រៃកោង គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យកំពុងដោះគ្រឿង ស្លាកលេខម៉ូតូចេញ។ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួននៅនឹងកន្លែង ជាមួយនឹងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ ក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖សុខា

The post លួចបានម៉ូតូកំពុងដោះគ្រឿងលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបីនាក់ appeared first on Kampuchea Thmey Daily.

សុបិនឃើញចោរចូលផ្ទះ ឬចោរប្លន់ ជាប្រផ្នូលអាក្រក់ មិនគួរព្រងើយ
បុរាណមានជំនឿខុសៗគ្នាអំពីសុបិន។ អ្នកខ្លះថាវាជាប្រផ្នូល ចំណែកខ្លះទៀតថាវាការស្រមើស្រមៃដែលបានមកពីសកម្មភាព ឬការគិតកាលពីពេលថ្ងៃ។ យ៉ាងណាមិញ ​សុបិនជាជំនឿដែលចាស់ពីដើម ​តែងជឿរហូតមកថាជាប្រផ្នូលដែលបង្ហាញពីអនាគត ឬពេលភ្ញាក់ពីគេងមក។ ក្នុងនោះសុបិនឃើញ​ចោរ​លួច ឬចោរ​ប្លន់​ គេជឿថា ជាប្រផ្នូលអាក្រក់ បង្ហាញពី​ការ​ថប់​អារម្មណ៍​នៅក្នុងជីវិត។

សុបិនឃើញចោរលួច

សុបិននេះទស្សន៍ទាយ​​ថា ម្ចាស់ខ្លួន​នឹង​ត្រូវ​រងគ្រោះ​ពី​អ្នក​ស្គាល់គ្នា ឬ​មនុស្ស​ជិតស្និទ្ធ​ ជាពិសេសរឿងលុយ និងទ្រព្យសម្បត្តិ។ ពុំនោះទេ អ្នកអាច​នឹង​រង​ទុក្ខ ឬ​រងអាម៉ាស់ដោយសារ​មនុស្សវ័យ​ក្មេងជាងខ្លួន។

សុបិនឃើញចោរប្លន់

វាជានិមិត្តសញ្ញា​បញ្ជាក់ថាអ្នក​នឹង​ត្រូវ​ជួប​ទុក្ខ​លំបាក រឿង​សោកសៅ ​ជួប​នឹង​បញ្ហា​អាជីពដែលនាំ​ឱ្យកើត​មាន​ជម្លោះ។ នៅកន្លែងការងារនឹង​មាន​រឿង​តានតឹង ​ឬ​មាន​បញ្ហាចម្រូងចម្រាសជាមួយបុគ្គលិកថ្មី។

ប្រសិនបើអ្នកហ៊ានប្រឡូកជាមួយល្បែងស៊ីសងនៅពេលនេះ អ្នកនឹងចាញ់អស់គូទខោមិនខាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ អត្ថន័យសុបិន ១៤ប្រភេទ ចាស់ៗឱ្យកត់ចំណាំទុក កុំភ្លេចឱ្យសោះ

The post សុបិនឃើញចោរចូលផ្ទះ ឬចោរប្លន់ ជាប្រផ្នូលអាក្រក់ មិនគួរព្រងើយ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសផ្ដល់រង្វាន់ចំពោះពលរដ្ឋរូបណា ផ្ដល់ព័ត៌មានជុំវិញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវ
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ចំពោះប្រជាពលរដ្ឋរូបណាសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ជុំវិញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែតុលា បានបង្ហោះសារអំពីករណីក្រុមចោរលួចកាត់ខ្សែភ្លើង នៅតាមបណ្តោយវិថីសំខាន់ៗ ក្នុងខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត បានសរសេរថា «លោកចោរ​ ពិតជាឃោរឃៅ​ តភ្ជាប់ភ្លើងបានម្សិលមិញ​យប់មិញ​ លោកចោរ​លួចកាត់អស់​ ១១៣​ម៉ែត្រ​ អត់ភ្លឺទៀត​។ គង់មានថ្ងៃលោកចោរដឹងខ្លួនទេ​»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី ២៥ ខែតុលានេះដែរថា ក្រុមចោរ ដែល លួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោយវិថីសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំង ដើម្បីបង្វែងដានសមត្ថកិច្ច។

លោក ឃាង ភារម្យ បានបញ្ជាក់ថា សមត្ថកិច្ច បាននិងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះហើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនប្រជាពលរដ្ឋណា ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើង ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕

The post អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសផ្ដល់រង្វាន់ចំពោះពលរដ្ឋរូបណា ផ្ដល់ព័ត៌មានជុំវិញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវ appeared first on Kampuchea Thmey Daily.

សាំងឡើងថ្លៃពេក ចោរនៅអាមេរិក ចាប់ផ្តើមដើរលួចបូមពីរថយន្ត
ប៉ូលិសទូទាំងប្រទេសសហរដ្ឋអាមេរិក កំពុងព្រមានប្រជាជនឲ្យប្រយ័ត្ន ព្រោះពេលនេះចោរចាប់ផ្តើមកំណត់គោលដៅលើរថយន្តដើម្បីលួចសាំង ដោយសារតែតម្លៃឡើងខ្ពស់កប់ពពក។

ប៉ូលិសនិយាយថា ក្រុមចោរបានប្រើឧបករណ៍បូម ចោះលួចប្រេងសាំងពីរថយន្តនានា។

លោក John Coveney នៃក្រុមហ៊ុន Liberty Street Automotive Services នៅតំបន់ Quincy បាននិយាយថា “ខ្ញុំបានលឺសំឡេងខួង ហើយប្រសិនបើអ្នកមិនពិនិត្យបាតរថយន្តទេនោះ សាំងរបស់អ្នកនឹងអស់យ៉ាងលឿន មិនដល់មួយនាទីផង”។

មន្រ្តី Kerby Duncan នៃនាយកដ្ឋានប៉ូលិស Everett Washington បាននិយាយថា “យើងបានឃើញបេនឡាន ត្រូវបានចោរខួង បន្ទាប់មកបង្ហូរតាមឧបករណ៍បូមសាំង”។

ដើម្បីបងា្ករការលួចសាំង ប៉ូលិសបានស្នើឲ្យម្ចាស់យានយន្ត ចតនៅកន្លែងដែលមើលឃើញច្បាស់ ឬនៅក្នុងយានដ្ឋាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Boston25news

ចុចអាន៖ តម្លៃប្រេងសាំងប្រទេសទាំងអស់នៅ អាស៊ាន សុទ្ធតែឡើងថ្លៃ ខណៈ កម្ពុជា លក់ ៥ ៣០០ រៀល ក្នុងមួយលីត្រ

The post សាំងឡើងថ្លៃពេក ចោរនៅអាមេរិក ចាប់ផ្តើមដើរលួចបូមពីរថយន្ត  appeared first on Kampuchea Thmey Daily.

(​វីដេអូ)​ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​កន្លែង​វេ​លុយ​ស្ទឹងមានជ័យ
វីដេអូគ្លីបមួយ ដែលមាន​​រយៈ​ពេលជាង​១នាទី បាន​បង្ហាញ​សកម្មភាពចោប្លន់ នៅ​កន្លែងប្តូរ​​ និងផ្ញើ​ប្រាក់​ ដែលមាន​ទីតាំងស្ថិតនៅ​​តាមបណ្តោយ​ផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ កាលពី ៤ និង​៣០ នាទីល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១។

ជនសង្ស័យ​ជិះ​ម៉ូតូម៉ាក ស្កុបពី​ 1BX-5216 បានចូល​ទៅ​ទីតាំង​វី​ង រួច​ដក​កាំភ្លើងខ្លី​ម៉ាក កា​៥៩ ​ធ្វើ​សកម្មភាព​ភ្ជង់​ទៅ​លើ​បុរស​ជា​ម្ចាស់​ទីតាំង​គំរាម​ប្លន់​យក​លុយ ។ ជនល្មើស​​បាញ់​១​គ្រាប់ ប៉ង​សម្លាប់​ម្ចាស់​ទីតាំង តែមិន​ផ្ទុះ។ ​បុរស​ជា​ម្ចាស់​ទីតាំង ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ជាមួយ​ជនល្មើស រហូត​ជ្រុះ​កាំភ្លើង និង​ដណ្តើម​កាំភ្លើង​ពី​ជនល្មើស​វិញតែបាញ់​មិន​ចេញដូចគ្នា​ ធ្វើ​ឱ្យ​​ជនល្មើស​ភ័យ​ស្ទុះ​រត់​ចេញពី​ទីតាំង​វី​ង ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿងម៉ាក់ស្កុបពី​។

(សកម្មភាពវីដេអូ)

The post (​វីដេអូ)​ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​កន្លែង​វេ​លុយ​ស្ទឹងមានជ័យ appeared first on Kampuchea Thmey Daily.