ចំណតផែទឹកជ្រៅជំហានទី១ Archives - Kampuchea Thmey Daily

ចំណតផែកុងតឺន័រទឹកជ្រៅទី១តម្លៃ ២៤៣​លាន​ដុល្លារអាមេរិក​ បើកការដ្ឋានសាងសង់ថ្ងៃនេះ
ចំណតផែទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាមេរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​ បានបើកការដ្ឋាន​សាងសង់ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣នេះ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យ​បច្ចេក​ទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។

នៅពេលដាក់ឱ្យដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហាន​ទី១​នេះ នឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹម​តែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះ​​ប្រហាក់​ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។

រាជរដ្ឋាភិបាល គ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត បន្ទាប់ពីបញ្ចប់ការសាង​សង់ក្នុង​ជំហានទី១។

ដោយឡែក ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹង​បង្កើនសមត្ថភាពកំពង់ផែសរុប​រហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។

ជំហានទី៣ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើ​នឹង ១៥ពាន់TEUs ដែលមាន​ផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និង​ទូ​ទាំង​​ពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់​ឆ្លង​កាត់​បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែ​សរុបរហូត​ដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គ្រោងនឹង​ចំណាយ​ថវិកា សាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាមេរិក​បន្ថែម​ទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារអាមេរិក ជាឥណទានសម្បទាន​ពីរដ្ឋាភិបាលប្រទេសជប៉ុន និងជាង ១០០លានដុល្លារអាម៉េរិក ជាថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់​ការរីកចម្រើន និងការអភិវឌ្ឍរបស់​ប្រទេស​ជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើនឡើង​គួរឱ្យកត់​សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិ​មានការកើនឡើង​ជាលំដាប់៕

The post ចំណតផែកុងតឺន័រទឹកជ្រៅទី១តម្លៃ ២៤៣​លាន​ដុល្លារអាមេរិក​ បើកការដ្ឋានសាងសង់ថ្ងៃនេះ appeared first on Kampuchea Thmey Daily.