ចំណាយប្រឡងបាក់ឌុប Archives - Kampuchea Thmey Daily

អ្នកនាំពាក្យ៖ រដ្ឋត្រៀមថវិកាជាង ៥,៥ លានដុល្លារ ចំណាយលើការប្រឡង​បាក់ឌុបឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា ចំណាយថវិកាប្រមាណជាង ៥,៥ លានដុល្លារ ទៅលើការរៀបចំដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីខែតុលា កន្លងទៅ។

អ្នកនាំពាក្យក្រសួងអប់រំ បានបន្តថា ថវិកាជាង ៥,៥ លានដុល្លារ នឹងត្រូវចំណាយលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។

ការចំណាយទៅលើដំណើរការប្រឡងនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនដោយសារចំនួនបេក្ខជនចុះឈ្មោះចូលរួមប្រឡងកើនឡើងជាង៩ពាន់នាក់ ស្រី៧៣.២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១.៣៧៩ នាក់ ស្រី ២៤.៧៨៩នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៩៦.០៣៣នាក់ ស្រី ៤៨.៤៨៩នាក់។ ចំណែកមណ្ឌល​ប្រឡង​មានចំនួន២២៧ ស្មើនឹង ៥៥៤៣បន្ទប់ នៅទូទាំងប្រទេស។ ចំពោះលទ្ធផលនៃការប្រឡង គ្រោង នឹងប្រកាស​នៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ដំណើរការបានដោយរលូន ក្រសួងអប់រំ បានអំពាវនាវឱ្យបេក្ខជនដែលមានឈ្មោះចូលរួមប្រឡង ត្រូវតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ ក្នុងការផ្ដល់ព័ត៌មានផ្សេងៗជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យបេក្ខជនប្រឡងត្រូវថែរក្សាសុខភាព និងកុំភ្លេចពីលក្ខខណ្ឌប្រឡង ក៏ដូចជាសម្ភារៈដែលក្រសួងបានអនុញ្ញាត ឬសម្ភារៈដែលចាំបាច់សម្រាប់ការប្រឡង។

The post អ្នកនាំពាក្យ៖ រដ្ឋត្រៀមថវិកាជាង ៥,៥ លានដុល្លារ ចំណាយលើការប្រឡង​បាក់ឌុបឆ្នាំនេះ appeared first on Kampuchea Thmey Daily.