ចំណេះដឹងច្បាប់ Archives - Kampuchea Thmey Daily

​និយ័តករធានារ៉ាប់រងកម្ពុជា៖ការរីកចំរើននៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា(IRC) ​បានលើកឡើងថា កត្តាចំណេះដឹង និងការយល់ដឹងចំពោះអត្ថប្រយោជន៍នៃវិស័យនេះរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ធ្វើឱ្យការរីកលូតលាស់នៃវិស័យធានារ៉ាប់រងនៅកម្ពុជាហាក់នៅមានពុំទាន់កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង» កាលពីថ្ងៃទី២៨ ខែកក្កដា នៅខេត្តកំពង់ចាម លោកប៊ូ​ ច័ន្ទភីរូ​ អគ្គនាយក IRC​ ថា ដើម្បីផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការផ្សេងៗ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រងឱ្យបានល្អ បង្កឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋដែល ជាអ្នកប្រើប្រាស់សេវានៅតាមបណ្តាខេត្តនានា។

លោកបានថ្លែងបញ្ជាក់ថា៖«​ និយ័តករធានារ៉ាប់រងកម្ពុជា គឺធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំ ប្រជាពលរដ្ឋទូទាំងប្រទេសអំពីវិស័យធានារ៉ាប់រង ព្រោះការទិញផលិតផលធានារ៉ាប់រង មិនងាយស្រួល ដូចជាការទិញលក់ទំនិញធម្មតាដែលអតិថិជនទិញភ្លាម នឹងទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ នោះឡើយ។ ​សិក្ខាសាលា​ថ្ងៃនេះគឺជួយឲ្យអ្នកប្រើប្រាស់​ និងមិនទាន់បានប្រើប្រាស់យល់ដឹងពីផ្លូវច្បាប់​ ប្រសិនបើចង់ប្តឹងទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយ​ដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺអ្នកទទួលបន្ទុកដោះស្រាយតាមនីតិវិធី»។

លោកថា៖«​ វិស័យធានារ៉ាប់រងនៅកម្ពុជាមានការអភិវឌ្ឍន៍កម្រិតទាប គឺដោយសារកត្តាការយល់ដឹងរបស់ប្រជាពលរដ្ឋលើផលិតផលធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិតទាប។ ធ្វើឱ្យវិស័យធានារ៉ាប់រងជួបប្រទះនឹងបញ្ហានោះគឺ ទំនុកចិត្ត ដ្បិតកិច្ចសន្យា ធានារ៉ាប់រង គឺជាកិច្ចសន្យាដែលមានថេរវេលាវែង ដូចនេះ អតិថិជនអាចមានការព្រួយបារម្ភអំពី ស្ថិរភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង។ ដូច្នោះទាមទារឱ្យអ្នកជំនាញមានការបំភ្លឺ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង នឹងត្រូវបានជ្រើសរើសដើម្បីផ្សព្វផ្សាយជូនសាធារណជនឲ្យបានទូលំទូលាយ​ និងមានទំនុកចិត្តខ្ពស់»។

យោងតាម​របាយការណ៍​បាន​ពី​និ​IRC​ ​នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះបុព្វលាភ​សរុប​រកបាន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំង ៤១ របស់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៤ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១​។ បច្ចុប្បន្ន ឧស្សាហ​កម្មនេះ​មានទ្រព្យ​សកម្ម​សរុប​ចំនួន ១,១ ពាន់​លាន​ដុល្លារ​។​

ជាមួយគ្នានេះដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ វិស័យនេះក៏បានធ្វើការទូទាត់សណងដែល​មានទឹកប្រាក់រហូតដល់ ៣០,៣៤ ​លាន​ដុល្លារផងដែរ កើនឡើងជិត ៣៩ ​ភាគរយពី២១,​៧៦ ​លាន​ដុល្លារក្នុង​ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៤​ ​​​សម្រេចបាន​ក្នុង​ទឹកប្រាក់​ចំនួន ៣៥៦,៤៥ លាន​ដុល្លារ កើនឡើង ៣,៥ ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២៣​។ ​ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែល​មានទឹកប្រាក់រហូតដល់ ៧៩,៧ ​លាន​ដុល្លារផងដែរ កើនឡើងជិត ២០ ​ភាគរយពី៦៧ ​លាន​ដុល្លារក្នុង​ឆ្នាំ២០២៣៕

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ​

The post ​និយ័តករធានារ៉ាប់រងកម្ពុជា៖ការរីកចំរើននៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ appeared first on Kampuchea Thmey Daily.

តើបុគ្គលដែលចែកចាយរូបភាពអាសអាភាស ត្រូវផ្តន្ទាទោសបែបណា?
ក្នុងសម័យឌីជីថល មនុស្សងាយនឹងរងគ្រោះបំផុតចំពោះពាក្យលួងលោម បោកបញ្ឆោតឱ្យផ្ញើរូបអាក្រាតកាយរបស់ខ្លួន ជាថ្នូរនៃការស្រឡាញ់ ឬដោះដូរអ្វីមួយមកវិញ។ ជាពិសេស ជនបោកប្រាស់ទាំងនោះ តែងប្រើពាក្យស្រឡាញ់ដើម្បី លួងលោមពួកគេ និងគម្រាមបង្ហោះរូបទាំងនោះនៅលើបណ្តាញសង្គម ឬ Internet ។ កុមារក៏មានបញ្ហាប្រឈមដូចគ្នា។ តើបុគ្គលដែលប្រព្រឹត្តអំពើទាំងនេះ មានទោសបែបណាខ្លះ?

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសម្នាក់ នៅខេត្តកណ្តាល បន្ទាប់ពីរូបគេបានស្គាល់គ្នាជាមួយក្មេងស្រីម្នាក់តាមប្រព័ន្ធបណ្តាញសង្គម និងគម្រាមបង្ហោះរូបភាពអាក្រាត និងអាសអាភាសរបស់ក្មេងស្រីនោះជាសាធារណៈ ដែលបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកនៅក្នុងបណ្តាញសង្គម។

បើតាមច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា គឺក្នុងមាត្រា៣៩ បានចែងថា ជនណាដែល កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។

ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬ ប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។

ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារៈអាសអាភាសនៃកុមារបានចែងមកថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព​ និងសម្ភារៈនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល ដល់​១០លានរៀល។  ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ព​ន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា៤០នៃច្បាប់នេះ បានឱ្យនិយមន័យចំពោះរូបភាព និងសម្ភារៈអាសអាភាសនៃកុមារថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជារូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលបង្ហាញពីរូបរាងអាក្រាតរបស់អនីតិជន៕

The post តើបុគ្គលដែលចែកចាយរូបភាពអាសអាភាស ត្រូវផ្តន្ទាទោសបែបណា? appeared first on Kampuchea Thmey Daily.

ស្វែងយល់! តើអ្វីទៅជា«សិទ្ធិជ្រកកោនការទូត»?
សិទ្ធិជ្រកកោនការទូត គឺជាសិទ្ធិជ្រកកោនដែលរដ្ឋផ្តល់ឱ្យជនភៀសខ្លួននៅក្នុងស្ថានទូត ឬអង្គភាពរបស់ខ្លួន ដែលមានទីតាំងនៅក្នុងទឹកដីនៃរដ្ឋមួយផ្សេងទៀត។ សិទ្ធិជ្រកកោនការទូត គឺមានលក្ខខណ្ឌផ្សេងៗគ្នា។ តើជនភៀសខ្លួនបែបណាខ្លះដែលអាចទទួលបានសិទ្ធិជ្រកកោនការទូត?

សៀវភៅ “ឯកអគ្គរាជទូត” ដែលនិពន្ធឡើងដោយបណ្ឌិត តាំង សុខងី ត្រង់ចំណុចសិទ្ធិជ្រកកោនការទូតបានលើកឡើងថា ភាគច្រើនករណីដែលបង្កឱ្យមានការស្នើសុំសិទ្ធិជ្រកកោនការទូតនេះ នៅពេលដែលមានព្រឹត្តិការណ៍ដូចជា បដិវត្តន៍ រដ្ឋប្រហារ ឬការបះបោរធំៗ ដែលកំឡុងពេលនោះអ្នកនយោបាយធំៗចាំបាច់រត់គេចពីការចាប់ខ្លួនរបស់រាជរដ្ឋាភិបាល។

ការផ្តល់សិទ្ធិជ្រកកោនការទូត គឺធ្វើឡើងក្រោមហេតុផល២។ ទី១. ធ្វើឡើងចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងនយោបាយ។ ចំណែកទី២. គឺធ្វើឡើងក្នុងហេតុផលនយោបាយចំពោះបុគ្គលណាដែលភៀសខ្លួនពីគ្រោះថ្នាក់ផ្ទាល់ខ្លួន ដូចជា បញ្ហាសេរីភាព ពូជសាសន៍ សញ្ជាតិ ឬ សាសនាផ្សេងៗ។ ដោយឡែក សម្រាប់បុគ្គលដែលមិនទទួលបានសិទ្ធិជ្រកកោនការទូត គឺជាបុគ្គលទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ និងជនណាដែលប្រព្រឹត្តទង្វើប្រាសចាកពីគោលបំណង និងគោលការណ៍ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

ការផ្តល់សិទ្ធិជ្រកកោនការទូត គឺធ្វើឡើងក្នុងរយៈពេលវែង និងរយៈពេលខ្លី ហើយក៏មានការលុបសិទ្ធិដោយដកឋានៈសិទ្ធិជ្រកកោនការទូតផងដែរ។ ការដកសិទ្ធិនេះ គឺអនុញ្ញាតឱ្យអាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះមានសិទ្ធិធចាប់ខ្លួន បុគ្គលទាំងនោះ។ ប៉ុន្តែ ក៏មានករណីខ្លះត្រូវបានផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ រហូតដល់ពួកគេអាចចេញពីរដ្ឋនោះដោយសវត្ថិភាពផងដែរ។ ទោះបីជាយ៉ាងណា នៅក្នុងច្បាប់អន្តរជាតិ មិនមានការចែងអំពីការផ្តល់សិទ្ធិរបស់រដ្ឋដាក់ទូតផ្តល់សិទ្ធិជ្រកកោនការទូតដល់បុគ្គលណាដែលរត់គេចពីការចាប់ខ្លួនរបស់រដ្ឋាភិបាលខ្លួនឡើយ។ ប៉ុន្តែ ច្បាប់នេះឃើញមានអនុវត្តតាំងពីសតវត្សរ៍ទី១៩មកម្ល៉េះ ភាគច្រើនឃើញមាននៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ នេះបើតាមតាមសៀវភៅ “ឯកអគ្គរាជទូត”៕

ដោយ៖ អុន ស្រីមាន

The post ស្វែងយល់! តើអ្វីទៅជា«សិទ្ធិជ្រកកោនការទូត»? appeared first on Kampuchea Thmey Daily.

ធ្វើលិខិតថ្កោលទោស ត្រូវចំណាយអស់ប៉ុន្មាន ប្រើរយៈពេលប៉ុន្មានថ្ងៃ?
មន្រ្តីក្រសួងយុត្តិធម៌បានបង្ហាញពីតម្លៃ និងរយៈពេលសម្រាប់ការ​ធ្វើ​លិខិត​ថ្កោលទោស។

លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ការធ្វើលិខិតថ្កោលទោស បែងចែកខុស​គ្នា​​រវាង​ជនជាតិខ្មែរនិងជនបរទេស។ ការ​ធ្វើលិខិត​ថ្កោលទោស សម្រាប់​ពលរដ្ឋខ្មែរ​ទូទៅប្រើប្រាស់លិខិតថ្កោលទោសប្រភេទលេខ ៣។

លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌

លោក​ នាក់ សើគីរីន បន្ត​ថា សម្រាប់ជនជាតិខ្មែរ ការធ្វើលិខិតថ្កោលទោសតម្រូវឯកសារដូចតទៅ៖

-ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ ច្បាប់ មានបិទរូបថត ៤X៦ (១ សន្លឹក)
-ប្រវត្តិរូបសង្ខេប ០១ ច្បាប់
-សំបុត្របញ្ជាក់កំណើត និង​សៀវភៅស្នាក់នៅច្បាប់ដើម ព្រម​ទាំង​ថត​ចម្លង​ ស-ខ្មៅ (០១ច្បាប់)
-​ប័ណ្ណសម្គាល់ខ្លួន​​សិស្សនិស្សិត​ដែល​មាន​សុពលភាព (បើសិននៅរៀន)។

តម្លៃសេវា (សម្រាប់​ពលរដ្ឋទូទៅ)៖

-តម្លៃសេវា ៖ ៣០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

តម្លៃ​សេវាធម្មតា (សម្រាប់សិស្សនិស្សិត)៖

-តម្លៃសេវា ៖ ១០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

សេវាឆាប់រហ័ស (សម្រាប់សិស្សនិស្សិត)៖

-តម្លៃសេវា ៖ ២០ ០០០ រៀល
-រយៈពេល ៖ ១២ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

បញ្ជាក់៖ ពាក្យសុំព្រឹត្តិបត្រថ្កោលទោស និង​ប្រវត្តិរូបសង្ខេប​អា​ចទាញ​យក​​ពី​វេបសាយក្រសួង​ ឬ​ទៅ​យក​ផ្ទាល់៕

The post ធ្វើលិខិតថ្កោលទោស ត្រូវចំណាយអស់ប៉ុន្មាន ប្រើរយៈពេលប៉ុន្មានថ្ងៃ? appeared first on Kampuchea Thmey Daily.

តើការបង្កកប្រាក់ អ្នកវេរលុយចូលគណនីអ្នកណាមួយ ជាអំពើត្រូវច្បាប់ ឬទេ?
ថ្មីៗនេះ មានផ្ទុះព័ត៌មានអំពីអតីតតារាសម្តែងម្នាក់ ដែលមានគេវេរលុយតាម ABA ច្រលំ ចំនួន ១៤០០០ ដុល្លារ។ តារាសម្ដែងនោះបានវេរលុយទៅវិញ តែផ្អឹបទុកចំនួន ៣០០$ ដោយដាក់ចំណាំថា “៣០០$ អាំងប៉ាវ ដើម្បីហេងៗ ទាំងអស់គ្នា”។ ការណ៍នេះ បានបង្កើតភាពមិនចុះសម្រុងគ្នារវាង ម្ចាស់លុយដើមដែលផ្ញើច្រឡំ និងអ្នកទទួលបានលុយផ្ញើច្រឡំ ព្រមទាំងការយល់ឃើញរបស់មហាជន។

ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលនីតិក្រម នៅល្ងាចនេះ បានបកស្រាយបញ្ហានេះនីតិវិធី។

+ តើការបង្កកប្រាក់ អ្នកវេរលុយចូលមកគណនី អ្នកណាមួយ ជាអំពើត្រូវច្បាប់ ឬទេ?

យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់។

ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះមិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យបង្កកចំនួនទឹកប្រាក់ដែលបានវេរច្រលំនោះ។

សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ។

មាត្រា ៧៣៦- ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ

ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។

មាត្រា ៧៣៧- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត

១. បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។

២. បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាព នៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះដែរ។

៣. បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។

អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបាន បើខ្លួនបានចេញសោហ៊ុយចំណាយនោះ។

សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាម App បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់ ២៤ ម៉ោង ឬ ៤៨ ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។

តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរសព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។

មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយនោះ។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុនោះ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយ នោះសម្រាប់ម្ចាស់សិទ្ធិ ដែលបានធ្វេសប្រហែសឡើយ ហើយការខាតបង់នោះជាបន្ទុករបស់សាមីខ្លួនម្ចាស់ប្រាក់។

តែករណីដែលវេរប្រាក់ត្រលប់ទៅម្ចាស់ដើមវិញ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។

+ ចំណែកចំនួនទឹកប្រាក់ដែលនៅសល់ចំនួន ៣០០$ នោះ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?

ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រលប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។

បើម្ចាស់ប្រាក់មិនព្រម ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រលប់មកវិញ។

+ ចុះបើប្រាក់នោះ អ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?

ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសមួយ អ្នកនាង វ៉ាង ស្រីណូ បានលើកឡើងថា អ្នកនាងមានទ្រព្យធន ប៉ុន្តែដោយបទពិសោធន៍បងស្រី ធ្លាប់រើសបាន​ចិញ្ចៀនពេជ្រឱ្យម្ចាស់គេវិញ តែម្ចាស់ចិញ្ចៀនពេជ្រនោះ ឱ្យតែ ២០ ដុល្លារ ទៅក្មួយ និងនាំឱ្យបងស្រីជួបសំណាងមិនល្អជាច្រើន ទើបអ្នកនាងខ្លាចស៊យ ហើយត្រូវការលុយទ្រនាប់ដៃយកសំណាង។ ការកាត់ប្រាក់ ៣០០ ដុល្លារនោះ គឺអ្នកនាងបានទទួលឯកភាព ពីម្ចាស់លុយដើម ១៤ ០០០ដុល្លាររួចហើយ ទើបអ្នកនាងផ្ញើប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញ តែ ១៣ ៧០០ ដុល្លារ ដោយគិតថា មិនចាំបាច់ផ្ញើទៅ ១៤ ០០០ដុល្លារ ហើយចាំឱ្យម្ចាស់ ផ្ញើត្រឡ​ប់មក ៣០០ ដុល្លារវិញទេ។ មានការលើកឡើងថា ករណីផ្ញើប្រាក់ច្រឡំ ហើយចង់ឱ្យធនគារ កាត់ប្រាក់នោះមកវិញ បើប្រាក់ផ្ញើច្រឡំនោះមានចំនួនពី ១០ ០០០ដុល្លារ ឡើងទៅ ខាងធនគារនឹងកាត់ប្រាក់ ៣៥០ដុល្លារ ហើយត្រូវប្រើរយៈពេល ១ ខែសម្រាប់ប្រតិបត្តិការ។ អ្នកនាង វ៉ាង ស្រីណូ លើកឡើងថា អ្នកនាងមិនបាច់យក និងផ្ញើលុយ ៣០០ ដុល្លារនោះបាន ដោយម្ចាស់លុយត្រូវផ្ញើមកគណនីអ្នកនាង ១៣ ៧០០ ដុល្លារមកវិញ ហើយម្ចាស់ប្រាក់នោះ ទាក់ទងទៅខាងធនគារឱ្យដំណើរការដកប្រាក់នោះវិញចុះ៕

The post តើការបង្កកប្រាក់ អ្នកវេរលុយចូលគណនីអ្នកណាមួយ ជាអំពើត្រូវច្បាប់ ឬទេ? appeared first on Kampuchea Thmey Daily.

ល្មើសច្បាប់ចរាចរណ៍ញឹក ប៉ូលិសដកពិន្ទុពីបណ្ណបើកបរអស់ ត្រូវធ្វើម៉េច?
បណ្ណបើកបរសម្រាប់បុគ្គលម្នាក់ គឺមានពិន្ទុសរុប១២ពិន្ទុ ប្រសិនបើល្មើសនឹងច្បាប់ចរាចរណ៍ញឹកញាប់ នគរបាលចរាចរណ៍ដកពិន្ទុអស់ អ្នកបើកបរមិនមានសិទ្ធិក្នុងការបើកបរទៀតនោះទេ។

ឆ្លើយតបនឹងលក្ខខណ្ឌថា តើត្រូវធ្វើដូចម្តេចដើម្បីអាចមានសិទ្ធិបើកបរវិញបាន? លោក ឈួន វ៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានពន្យល់ថា អ្នកបើកបរត្រូវតែរៀនទ្រឹស្តីច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ នៅឯក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីទទួលបានពិន្ទុឡើងវិញ។

បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ការរៀនពីទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល២ថ្ងៃ ដើម្បីប្រឡងយកពិន្ទុ ដោយការប្រឡងម្តងទទួលបាន ៤ពិន្ទុ។ សម្រាប់ការប្រឡងយកពិន្ទុនេះ អាចរៀនច្រើនលើក និងប្រឡងច្រើនសារបាន ប៉ុន្តែអាចធ្វើបានក្នុងគម្លាត ៦ខែម្តងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ការអនុវត្តសាកល្បងនេះមានរយៈពេល៤ខែ គឺចាប់ពី
ថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានអនុវត្ត ។

ការដាក់ឱ្យដំណើរការកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទ៖ សុធាវី

The post ល្មើសច្បាប់ចរាចរណ៍ញឹក ប៉ូលិសដកពិន្ទុពីបណ្ណបើកបរអស់ ត្រូវធ្វើម៉េច? appeared first on Kampuchea Thmey Daily.

​មកដឹងពីរបៀប​កាត់ពិន្ទុ​លើប័ណ្ណបើកបរ​ដែលល្មើសច្បាប់​ចរាចរណ៍​គ្រោង​សាកល្បង​នៅខែកញ្ញានេះ​
​ក្រសួងសាធារណការ ​និងដឹកជញ្ជូនសហការជាមួយ​អគ្គស្នងការនគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ​បានរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើប័ណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន​ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។​

​កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍​ចំពោះអំពើល្មើសច្បាប់ស្តី​ពីចរាចរណ៍​ផ្លូវគោកនេះត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យដំណើរការ និងអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ និងអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣​។

​បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​ជាអនុ​ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ធ្លាប់បានមានប្រសាសន៍ថា នីតិវិធីនៃការកាត់ពិន្ទុប័ណ្ណបើកបរនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ​ស្មាត​ហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍​ធ្វើការដកពិន្ទុបណ្ណ​បើកបរដោយស្វ័យ​ប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ​ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុស​នឹងច្បាប់​ចរា​ចរណ៍ផ្លូវគោក។

​លោកទេសរដ្ឋមន្ត្រីបានបន្តថា​ កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោយការស្កេន​លើប័ណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់ប័ណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុដល់​៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើក​បរថ្មី ត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលប័ណ្ណបើកបរត្រូវទុកជាមោឃៈ។

​យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុះនៅថ្ងៃទី០៩សីហាបានឱ្យដឹងថាការដកពិន្ទុប័ណ្ណបើកបរ និងការពិន័យអន្តរការណ៍​ចំពោះអំពើល្មើសច្បាប់​ស្ដី​ពីចរាចរណ៍ផ្លូវគោកត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មាន​រក្សាទុកក្នុង​ប្រព័ន្ធ។ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់រូបយក​តាមខ្លួននូវប័ណ្ណបើក​បរយានយន្ត​(ច្បាប់ដើម) ​ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមាន​ការប្រព្រឹត្ត​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អាចបង់ប្រាក់​នៅតាមបញ្ហារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney MobileApp) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់​ការនគរបាលចរាចរណ៍​ផ្លូវគោក៕

អត្ថបទ៖ សំអឿន

The post ​មកដឹងពីរបៀប​កាត់ពិន្ទុ​លើប័ណ្ណបើកបរ​ដែលល្មើសច្បាប់​ចរាចរណ៍​គ្រោង​សាកល្បង​នៅខែកញ្ញានេះ​ appeared first on Kampuchea Thmey Daily.

តើអ្នកលេងតុងទីន​ មានវិវាទ​ត្រូវប្រឈម​នឹងបទល្មើស​អ្វីខ្លះ?
ឧកញ៉ា នឹម វណ្ណៈបានឱ្យដឹងថា មេតុងទីន និងកូនតុងទីន អាចប្រឈមនឹង បទល្មើស​ឆរបោក និង​​រំលោភ​លើ​សេចក្ដី​ទុកចិត្ត ដែលជាប់​ពន្ធនាគារ​ពី ៦ ខែដល់ ៣ ឆ្នាំ និង​អាច​ពិន័យ​ជា​ប្រាក់ពី ១ លានរៀល​ទៅ ៦ លានរៀល។

ឧកញ៉ា នឹម វណ្ណៈ បញ្ជាក់ថា ពាក្យ “តុងទីន” ត្រូវ​មនុស្ស​ទូទៅ​តែង​ហៅ​ថា ការ​សន្សំ​ប្រាក់​​ជា​ក្រុម ដោយ​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ពុំ​មាន​កិច្ចសន្យា​ លិខិត​ស្នាមជាលាយលក្ខណ៍អក្សរ និង​វត្ថុ​បញ្ចាំ​ត្រឹមត្រូវ​ឡើយ។ ចំណែក​​វចនានុក្រម​ស្ដេចសង្ឃ ជួន ណាត “តុងទីន” គឺ​ជា​សមាគម​ប្រមូល​ប្រាក់ ក្រុម​ហ៊ុន​សន្សំ​ដើម​ទុន ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

បើនិយាយ​ពី​ការលេង​តុងទីន​វិញ មនុស្ស​មួយ​ចំនួនក៏ជោគជ័យ ខណៈ​មួយ​ចំនួន​ទៀត​បរាជ័យ ព្រោះ​​ត្រូវ​បានមេ ឬ កូន ដែល​ដេញ​​​ប្រាក់​ហើយ​នោះ ដាក់​មេផាយរត់​ចោលស្រុក ឬអាចហៅ​ម្យ៉ាង​ទៀត​ថា “ធ្វើស៊ី”រហូត​​មាន​ការ​ប្ដឹងផ្ដល់។

សំណួរ​សួរ​ថា ពេល​មាន​ករណី​ដូច​បាន​រៀបរាប់​ខាងលើ តើ​ពួកគេ​ (មេ និងកូនដែលបោក) អាច​ប្រឈម​នឹង​បទ​ល្មើស​អ្វីខ្លះ?

ឧកញ៉ា នឹម វណ្ណៈ ប្រាប់ថា ច្បាប់​ “លេង​តុងទីន” មិន​មាន​ចែង​​​នៅ​ក្នុង​ច្បាប់​ណាមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ប៉ុន្តែ​បើ​ការ​លេងតុងទីន ​មានធ្វើជាឯកសារ​ ឬកិច្ចសន្យា និយាយ​​ពី​កាតព្វកិច្ច​រៀង​ៗ​ខ្លួន ឧទាហរណ៍​ មេ ​មាន​តួនាទី​ប្រមូល​លុយ​ពី​កូនឱ្យ​​គ្រប់​ចំនួន ​រាល់​ពេល​ចុងខែ បើ​កូន​មិន​បង់ មេ​ជា​អ្នកទទួល​ខុសត្រូវ​​ជាដើម។ បើ​សិន​មេ ​រត់គេច ឬ​ កូនមិន​បំពេញ​កាតព្វកិច្ច ​ក្នុងករណីនេះ​គឺ​ជា​ការ​បំពានលើ​កិច្ចសន្យា ដូច្នេះ​ម្ចាស់​បំណុល អាច​ប្ដឹង​សុំ​ឱ្យ​ភាគី ដែល​មិន​បានអនុវត្ត​កាតព្វកិច្ច​ ឱ្យ​ទៅ​អនុវត្ត​កាតព្វកិច្ច​នៅ​តុលាការបាន។

មួយវិញទៀត បើ​តុលាការ​រក​ឃើញ​ថា ភាគី (អ្នករត់គេច) មាន​ចេតនា​ទុច្ចរិត​បោក​សមាជិកមែន​ ភាគី​នោះ​នឹងត្រូវ​​ផ្ដន្ទាទោស​ផ្នែក​ព្រហ្មទណ្ឌ​ផង និង​សំណង​នៃ​ការខូចខាតផង។

ជារួមបទល្មើស​២ ដែល​អាចប្រឈមមាន “បទល្មើសទាក់ទង​នឹងការ​ឈរ​បោក” ដែលមានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ និង​បទល្មើស​រំលោភ​លើ​សេចក្ដី​ទុកចិត្ត មាត្រា ៣៩១ និង​មាត្រា ៣៩២ ដោយជនល្មើស ​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ ខែដល់ ៣ ឆ្នាំ និង​អាច​ពិន័យ​ជា​ប្រាក់ពី ១ លានរៀល​ទៅ ៦ លានរៀល៕

The post តើអ្នកលេងតុងទីន​ មានវិវាទ​ត្រូវប្រឈម​នឹងបទល្មើស​អ្វីខ្លះ? appeared first on Kampuchea Thmey Daily.