ចំណេះដឹងទូទៅ Archives - Kampuchea Thmey Daily

ស្វែងយល់ពី​សំណង់​​ភ្ជាប់​សាសនា​សម័យ​បុរាណ មាន​លក្ខណៈ​យ៉ាង​ណា​ខ្លះ?
សាស្រ្តាចារ្យ​ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យ​បុរាណវិទ្យា​នៅសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ បាន​ចងក្រង​​​ឯកសារ​ស្រាវជ្រាវ​ពី​សំណង់​សាធារណ​ភ្ជាប់​សាសនាកាល​ពី​​សម័យ​បុរាណ។

ឯកសារ​ស្រាវជ្រាវ​នេះ​បាន​រំលេច​ពី​សំណង់​ផ្សេង​ៗ ដែល​សាងសង់ផ្សា​ភ្ជាប់​ជំនឿ​សាសនា​របស់​បុព្វបុរស​ខ្មែរ​ដែលមួយចំនួននៅតែ​បន្សល់ទុក​ជា​ស្លាកស្នាមមកដល់បច្ចុប្បន្ន។

សំណង់សាធារណ៍ភ្ជាប់និងសាសនា

ប្រាសាទមេបុណ្យ

ជាប្រាសាទដែលគេសាងសង់ឡើង​នៅកណ្តាលបារាយដូចជា​នៅ​យសោធរតដាក (សព្វថ្ងៃហៅថាថ្នល់​បារាយ​) និង​នៅ​បារាយ​ទឹកថ្លាជាដើម។

ប្រាសាទមេបុណ្យនៅកណ្តាលបារាយទឹកថ្លា ស.វ.ទី១១

ហោបន់ស្រន់​

ជាប្រាសាទសាង​អំពីថ្មសម្រាប់​តម្កល់ព្រះពុទ្ធរូប ពិសេសព្រះពុទ្ធដែលជាគ្រូថ្នាំ (ជាភាសា​សំស្ក្រឹត​ហៅ​ថា “ភៃសជ្យគុរុ”) ហើយ​ទំនងជាគេសាងនៅក្នុងបរិវេណ​មន្ទីរ​ព្យាបាលរោគ។

សំណង់របៀបនេះ យើងឃើញមាននៅតាមផ្លូវបុរាណធំៗហើយជួនកាល​នៅក្បែរនឹងប្រាសាទ ឬ​បន្ទាយ ឬមួយក្រុងនានាផង។

ប្រាសាទតាព្រហ្មកិល ស.វ.ទី១២ ជាហោបន់ស្រន់ នៃមន្ទីរពេទ្យ នៅមុខអង្គរវត្ត

ហោបន់​ស្រន់​នៃសាលាសំណាក់

ជាប្រាសាទ​ឬ​ហោសាងអំពីថ្ម ច្រើន​មានកំពូល​ប៉ម​មួយខ្ពស់បន្តិច និងមាន​ដំបូល​ទាបលយ​ចេញ​វែង​ទៅ​មុខព្រមទាំងមានជញ្ជាំងនិងបង្អួច​ជាជួរ​នៅសងខាងផង។

សំណង់​នេះទំនងសម្រាប់​តម្កល់ព្រះពុទ្ធរូប ហើយសាងសង់​នៅក្បែរសាលាធ្វើអំពីឈើ​សម្រាប់​ឱ្យអ្នក​ដំណើរស្នាក់​បណ្តោះ​អាសន្ន។ សំណង់​បែបនេះមាននៅតាមផ្លូវ​បុរាណធំៗ និង​ជួនកាល​នៅ​ក្បែរប្រាសាទផង​ដែរ។

សំណង់សាសនា

ពើង

ជាផ្ទាំងថ្មនៅតាមភ្នំ ហើយមានរាងលយចេញមកក្រៅដូចជាដំបូលធម្មជាតិ និងមានកន្លែង​ខាង​ក្រោម​ផ្ទាំងថ្មនោះអាចឱ្យមនុស្សជ្រកកោនបាន (នៅតំបន់ខ្លះគេ​ហៅថា “រាយ” ឬ “ល្អាង” ជាដើម)។ ពើង​របៀបនេះ​ឃើញមានច្រើន​នៅភ្នំគូលែន ហើយគេប្រើ​ជាកន្លែងសក្ការបូជា ខ្លះមានគំនូរឬ​ចម្លាក់​ផ្សេងៗតាំងពីសម័យបុរាណមក និងជូនកាលជាកន្លែង​ជ្រកអាស្រ័យ​​នៅបណ្តោះ​អាសន្ន​សម្រាប់​អ្នកតាំងសីលនានាដែរ។

ពើងគំនូរនៅភ្នំគូលែន

រូងភ្នំ

ជារូងធំៗឬល្អាងនៅតាមភ្នំ ដែលមនុស្សអាចចេញចូលបាន និងមានទីធ្លាសម​ល្មម គឺគេរៀបចំ​ឲ្យ​ទៅ​ជា​កន្លែង​គោរព​បូជា មាន​តម្កល់​រូបព្រះផ្សេងៗ ឬជាទីអាស្រ័យនៅ​ដើម្បីធ្វើធម៌​អាថិ​ជាដើម។ រូង​របៀប​នេះ ជួនកាលកើតឡើងដោយធម្មជាតិ គ្រាន់​តែ​មនុស្សទៅរៀបចំបន្ថែមប៉ុណ្ណោះ។

ជួនកាលទៀត​ជារូងកើតឡើងពីមនុស្ស​ដាប់​លុង​តាំង​ពី​សម័យ​បុរាណ​ដូចជា​ នៅភ្នំដាស្រុកអង្គរបុរី ខេត្តតាកែវ​ជាដើម​ គឺមានរូងមួយចំនួនមានមុខចំហធំ និងរូងខ្លះ​មាន​ការ​ច្នៃធ្វើ​ជាជញ្ជាំង​ច្រកទ្វារ និង​ខ្លោង​ទ្វារនាសម័យក្រោយៗមកទៀតក៏មាន។

រូងភ្នំកើតឡើងតាមធម្មជាតិនៅភ្នំឈ្ងោក ខេត្តកំពត

អាស្រម

ជាហោឬសំណង់ដែលជាជម្រកសម្រាប់អ្នកបួសគង់នៅរៀនឬធ្វើធម៌ ឬ​មួយ​ជាកន្លែងសក្ការបូជា។ យើងពុំឃើញមាន​សេសសល់អាស្រមនោះ​មានរូបរាង និងទំហំ​យ៉ាងដូចម្តេចទេ តែតាម​សិលា​ចារិក​ខ្លះ​មាន​និយាយពីការសាងអាស្រមជាច្រើន។ ឧទាហរណ៍ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី ១ ជាដើម។

ប្រាសាទ

ពាក្យថា “ប្រាសាទ” គឺជាពាក្យទូទៅហៅលើប្រាសាទអ្វីក៏បានដូចយើងដឹងស្រាប់។ តាមពិត​ពាក្យ​នេះ​អាចបក​ស្រាយ​ថា ជា​វាំងដែលជាលំនៅទេពក៏​បាន ដ្បិតទេព​ក៏ត្រូវ​មានផ្ទះ​សម្បែង​ដូច​តែ​មនុស្ស​ដែរ គ្រាន់តែលំនៅនោះគេជឿថាមានភាពត្រចះត្រចង់។ តែប្រាសាទនានា​មានរូបរាង​និង​ទំហំ​ខុសៗ​គ្នា។

ជួនកាលគ្រាន់តែជាតួប៉មមួយទោលតែឯងគ្មានអ្វីនៅជុំវិញឡើយ ក្រៅអំពី​កសិន្ទុ​ទឹកព័ទ្ធជុំវិញឬ​ស្រះទឹក​ដែល​នៅពីមុខនោះ។ ពេលនោះពុំសូវ​ឮគេហៅថា “ប្រាសាទ” ឡើយ គឺគេច្រើនហៅថា “គុក”។ រីឯពាក្យ “គុក” នេះ ដើមឡើយ​សំដៅទៅ​លើអ្វីមួយដែលក្រហូង​ក្នុង តែមានអ្វីបិទជុំជិតពុំ​ល្ហល្ហេវ​។ ដូច្នេះ​ហើយ​បាន​ជាចង្ក្រានដែល​រាងក្រឡូម មានច្រកតែ​នៅ​កន្លែង​ញាត់​ឧស​សម្រាប់​រម្ងាស់​ទឹកត្នោត​ធ្វើស្ករ ក៏គេ​ហៅថា “គុក” ដែរ។

បើអគារដែលខាងក្នុងជាទីចង្អៀតពុំសូវមានពន្លឺ ហើយ​បិទទ្វារចេញចូល​ជាសាធារណពុំបាន ដែល​គេ​ធ្វើ​សម្រាប់​តែដាក់អ្នកទោសក៏​គេ​ហៅថា “គុក” ដូចគ្នា។ សរុបមក “គុក” ជាទីដែល​ឃ្លុបពុំមាន​អ្វី​ឆ្លង​កាត់ហើយងងឹតៗ។

ហេតុនេះហើយ បានជាគេហៅប៉មប្រាសាទដែលទោលថា “គុក” ដ្បិត​កាល​នៅ​ថ្មី ប្រាសាទ​ពុំមាន​ពន្លឺប៉ុន្មានឡើយ​នៅខាងក្នុង ព្រោះដំបូល​ក៏ជិត ហើយ​តែង​មាន​ទ្វារ​ឈើ​បិទ​ជិត​ទៀត​ផង បើ​បើកម្តងៗគឺសម្រាប់តែធ្វើកិច្ចពិធី។

អត្ថន័យនៃ “គុក” នៅទីនេះ មិនខុសអ្វីពីផ្ទៃម្តាយប៉ុន្មានឡើយ ដូច្នេះហើយបានជា​​ភាសាសំស្រ្កឹត​ហៅ​គុក​ថា​ជា “គភ៌” ដែរ។

ការ​យល់​ឃើញរបស់យើងសព្វថ្ងៃមិនត្រូវនឹងតួនាទីដែលអ្នកសាងជំនាន់បុរាណគិតមកឡើយ។ ឧទាហរណ៍ យើងមើល​ឃើញថា ព្រះហរិហរ​នៅ​ប្រាសាទ​អណ្តែត​ក្នុង​ខេត្តកំពង់ធំ​មាន​សោភ័ណភាព​ជា​សិល្បៈ​ឥតខ្ចោះ ហេតុ​ដូច្នេះយើងយក​មកតាំងក្នុងសារមន្ទីរដែល​ទូលាយ​បន្តិច អាច​ឲ្យអ្នកទស្សនាដើរក្រឡឹងជុំវិញបានងាយ ហើយមានទាំងបញ្ចាំង​ភ្លើង​ដើម្បីឲ្យ​មើល​​ក្បាច់​ក្បូរបានសព្វគ្រប់។

ប៉ុន្តែកាលដែលគេ​កសាងរូបនេះនៅស.វ.ទី ៨ គឺពុំមែនសម្រាប់ដូច្នោះឡើយ។ គេសាងរូបនេះ​សម្រាប់​ដាក់​ក្នុង​គុកមួយ​បិទទ្វារ​ជិត បើក​ឃើញម្តងៗសម្រាប់តែធ្វើកិច្ច ពុំមែន​សម្រាប់​ដើរមើល​ក្នុងន័យ​ថាជាវត្ថុសិល្បៈ​ឡើយ។

បើប្រាសាទតែមួយដែលជាទីប្រជុំនៃអគារខុសៗគ្នាច្រើន ហើយមានកំពែងទាបឬខ្ពស់ព័ទ្ធជុំវិញ មួយ​ជាន់​ក្តីឬ​ច្រើនជាន់ក្តី គេ​តែងហៅថា “បន្ទាយ”។ តាមពិតន័យ​ដើមបំផុតនៃបន្ទាយ គឺកំពែងដី ឬ​ថ្ម​នោះ​ឯង តែន័យ​ឆ្លងមកសំដៅលើអ្វីៗដែលនៅក្នុង​នោះ​ទាំងអស់។

ដូច្នេះហើយបានជាអ្នកស្រុកផ្ទាល់ពុំដែលនិយាយថា “ប្រាសាទបន្ទាយស្រី”, “ប្រាសាទ​បន្ទាយ​សម្រែ” ឡើយ គឺគេតែងនិយាយថា “បន្ទាយស្រី”, “បន្ទាយសម្រែ”។ អ្នកខ្លះ​មក​ពី​ឆ្ងាយ​ដើម្បី​ទៅ​ទស្សនា​បុរាណស្ថានមួយ ដែល​ឮអ្នកចម្ងាយដូចគ្នា ពោល​គឺពុំមែនជាអ្នកស្រុក​ហៅថា “ប្រាសាទ​ព្រះខ័នកំពង់ស្វាយ” លុះធ្វើដំណើរទៅដល់រកឃើញទើបដឹងថា គេពុំដែល​ហៅដូច្នោះឡើយ គឺគេហៅថា “បន្ទាយបាកាណ” ដ្បិតបុរាណដ្ឋាននោះមានកំពែងគួរឲ្យស្ញប់ស្ញែង ហើយច្រើនជាន់ទៀតផង។

ចំណែកឯប៉មឬគុក​នីមួយៗ​ដែលជាផ្នែកនៃប្រាសាទទាំងមូល ខ្មែរ​បុរាណ​ហៅថា “វ្រះ​កុដិ” (ព្រះ​កុដិ ឬ ព្រះក្តី)។ ឧទាហរណ៍ ប្រាសាទ​ព្រះគោ​នៅតំបន់រលួស​មានប៉ម​និង​អគារជាច្រើន ហើយក្នុងនោះបើ​ពិត​ជា​ព្រះកុដិ គឺមានប្រាំមួយ ដែល​ព្រះបាទឥន្ទ្រវរ្ម័នទី១សាង ដើម្បី​តម្កល់​ព្រះរូប​នៃបុព្វការីជន​របស់​ព្រះអង្គ។ សព្វថ្ងៃ ពាក្យ​ថា “ព្រះកុដិ” ឬ “ព្រះក្តី” នេះ លែងប្រើទៅហើយ ថ្វីដ្បិតតែទៅ​នៅកប់​ក្នុង​ពាក្យ​សូត្រធម៌ខ្លះ ហើយ​ការនិយាយក៏​ខុសគ្នាដែរ ពោលគឺអ្នកស្រុកខ្លះហៅថា “បន្ទប់” ឯអ្នក​រៀន​សូត្រនិយមហៅថា “ប៉ម” ឬ“​តួប៉ម”។

ឧទាហរណ៍ជាក់ស្តែងមួយ មាននៅខាងជើងជាប់​នឹងប្រាសាទព្រះខ័នក្នុងតំបន់​អង្គរ។ នៅទីនោះ​មានប្រាសាទ​ពីរដែលមាន​ឈ្មោះដូចគ្នា ដ្បិតសាងជាមួយគ្នាក្នុងពេលតែមួយ មានរចនាបថតែមួយ ហើយ​ប្រហែលដែលសាងដោយក្រុមជាងតែមួយផង។ ឈ្មោះ​នោះ​គឺ “ប្រី” តែមួយ​គេ​ហៅថា “ប្រាសាទ​ប្រី” ឯ​មួយទៀត​ដែល​ជាប់​គ្នា​នោះគេ​ហៅថា “បន្ទាយ​​ប្រី”។ លុះពិនិត្យមើលទៅឃើញថា ខុស​គ្នាត្រង់​ប្រាសាទប្រី​ ឥតមាន​កំពែង។ រីឯបន្ទាយប្រីវិញ មានកំពែងទាបមួយព័ទ្ធជុំវិញ។

តែនិយាយមកនេះគឺបង្ហាញពីទំនោរទូទៅតែប៉ុណ្ណោះ ព្រោះមានករណីលើកលែងដែរ។ ឧទាហរណ៍ ពុំ​ដែល​ឮ​នរណាហៅប្រាសាទតាព្រហ្មថាបន្ទាយតាព្រហ្មឡើយ។ ចំណែក​ឯ​បន្ទាយ​ក្តីដែល​នៅជិត​នោះ​មាន​ឈ្មោះថា “បន្ទាយ” ដូច្នេះឯង។

ដោយសារខ្មែរកាន់​ព្រះពុទ្ធសាសនាថេរវាទតាំ​ងតែពីស.វ.ទី ១៤ មក ប្រាសាទស្ទើរតែទាំងអស់ក្លាយ​ទៅជាទី​ពុទ្ធបូជា​ទៅវិញ ហើយ​គុក​មួយចំនួនច្រើនតែមានន័យស្មើទៅនឹង​ចេតិយ។ ជួនកាល​គេ​កែប្រែ​រូបរាងគុក​នោះបន្តិចបន្តួច​ឲ្យប្រហាក់ប្រហែលទៅនឹងចេតិយ។

ឧទាហរណ៍ច្បាស់ក្រឡែតគឺនៅវត្តនគរក្នុង​ក្រុងកំពង់ចាម បើ​ពុំ​សម្អិតសម្អាងដល់ម្ល៉ោះទេ ក៏គង់​ឃើញ​ដូចជានៅលើភ្នំជើងព្រៃជាដើមដែរ។ នៅតំបន់ខ្លះក្នុងខេត្តកំពង់ចាម​គេហៅគុក ឬប៉ម​ឥដ្ឋ​ដែល​ទោល​តែឯង​ថា “ចេតិយ” ដូច្នេះ​តែម្តង។ ជូនកាលទៀត ទោះបីជាពុំកែរាងរៅ​ដើម​ខ្លាំង​ក៏​គេ​យក​ចម្លាក់ព្រះពុទ្ធរូបចូលនិព្វានមកដាក់ ក្នុងនោះ​ហើយហៅថា “ព្រះធាតុ”។ សូមជ្រាបថា “ព្រះធាតុ” មានន័យថា “ចេតិយ” ទោះ​ឯង ដ្បិតចេតិយសម្រាប់ដាក់ធាតុ។

នៅសម័យមុនអង្គរ មានប្រាសាទខ្លះគេសាងនៅក្នុងរូងភ្នំដូចជាប្រាសាទ​ភ្នំខ្យង ប្រាសាទ​ភ្នំឈ្ងោក ប្រាសាទ​ភ្នំទទួង នៅខេត្តកំពតជាដើម។

ប្រាសាទក្នុងរូងភ្នំខ្យង

ប្រាសាទខ្លះគេសាង​នៅនឹង​ជើងភ្នំ, ខ្លះលើ​កំពូលភ្នំ និងខ្លះទៀតនៅលើដីរាប​តែម្តង។ ចំពោះរូបរាង ទំហំ និងកម្ពស់ គឺខ្លះមានឡើងទាបតែមួយថ្នាក់។ ខ្លះមាន ៣ ថ្នាក់, ខ្លះមាន ៩ ថ្នាក់ និងប្រាសាទខ្លះទៀត​មាន​ខឿនច្រើន​ជាន់​រហូត​ដល់ ៧ ថ្នាក់ ឬ​លើសនោះទៀតក៏មាន ដូចជាប្រាសាទ​គងភ្លុក​នៅ​មុម​អាគ្នេយ៍​នៃ​បារាយ​មុខ​ប្រាសាទ​បេងមាលាជាដើម។

រីឯ​ចំនួន​ប៉មវិញ គឺខ្លះមាន​ប៉មទោល​តែមួយ ខ្លះ​មាន​ប៉ម ៣ តម្រៀបគ្នាជាជួរ, ខ្លះមាន​ប៉ម ៤ តម្រៀបគ្នាជាពីរជួរ, ខ្លះមាន​ប៉ម ៥ តម្រៀបគ្នាមួយជូរ ហើយប្រាសាទខ្លះ​មានប៉ម​ចំនួន ៥ ដែរ តែមាន​ប៉ម​ធំមួយ​នៅកណ្តាល និងបួន​ទៀតនៅតាមទិសតូចៗទាំងបួន។

ប្រាសាទធំ ស.វ.ទី១០ នៅតំបន់កោះកេរ្តិ៍ មានខឿន ៧ ថ្នាក់

ប្រាសាទខ្លះមាន​ប៉ម ៦ តម្រៀបគ្នា​ជា​ពីរជួរ គឺមួយជួរ​ទៅ​ខាងមុខ និង​មួយជួរទៀតនៅខាងក្រោយ ហើយប្រាសាទខ្លះទៀតមាន​ប៉ម​ចំនួន ៩ តម្រៀបគ្នាជាពីរជួរ គឺជួរមុខមាន​ប៉ម ៥ និងជូរ​ក្រោយ​មាន​ប៉ម ៤។

ម៉្យាងវិញ​ទៀត ប្រាសាទ​មួយ​ចំនួន​មាន​ប៉ម​ធំ​មួយ​នៅ​កណ្តាល ហើយ​មាន​ប៉ម​តូចៗ​ជា​រណប​ច្រើន​នៅ​ជុំវិញ និង​ខ្លះ​មាន​រចនាសម្ព័ន្ធស្អេកស្កះ​ច្រើន​ទៀត។

ដែលហៅថាប្រាសាទ គឺសំដៅទៅលើរចនាសម្ព័ននៃ​សំណង់ទាំងអស់តែម្តង ពោលគឺ​រាប់តាំង​ពី​កំពែង, ខ្លោងទ្វារ, ផ្លូវចូល, ហោត្រៃ, កសិន្ទុ ឬស្រះទឹកជាដើមផង៕

The post ស្វែងយល់ពី​សំណង់​​ភ្ជាប់​សាសនា​សម័យ​បុរាណ មាន​លក្ខណៈ​យ៉ាង​ណា​ខ្លះ? appeared first on Kampuchea Thmey Daily.

ស្វែង​យល់​វត្ថុធាតុ សម្រាប់​សាងសង់​​សំណង់​​ផ្សេងៗ​​​របស់បុព្វបុរសខ្មែរ​កាលពី​រាប់ពាន់ឆ្នាំមុន
សំណង់​បុរាណ​មានច្រើនបែប​ទាំង​រូបរាង ទំហំ និងទីតាំង។ ឯកសារស្រាវជ្រាវ​របស់សាស្តាចារ្យ​ ពា្រប ចាន់ម៉ារ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យបុរាណវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ បាន​លើក​យក​ពី​វត្ថុធាតុ​ដើម្បី​សាងសង់សំណង់​​​ប្រាសាទ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​​របស់​បុព្វបុរសខ្មែរ​សម័យបុរាណ​មាន​ដូចជា​​ ឥដ្ឋ ថ្ម ដី ​វត្ថុធាតុ​ដែល​ឆាប់​ពុកផុយ​ដូចជា ឈើ ឫស្សី វល្លិ ​និង​វត្ថុធាតុប្រើប្រាស់ប្រចាំថ្ងៃ​ដទៃទៀត។

ដី, ដីឥដ្ឋ, ខ្សាច់

មានសំណង់ខ្លះដូចជាកំពែងប្រាសាទ, កំពែងភូមិលំនៅ, កំពែងក្រុង ឬបន្ទាយ, ថ្នល់ និងទំនប់ ឬ​ខ្នង​បារាយ​ជាដើម គឺគេលើក​ដីពូនឲ្យខ្ពស់និង​បង្ហាប់​ឲ្យណែន ហើយ​ជួនកាល​មាន​ថែមឥដ្ឋ ឬ​ថ្ម​ខ្លះៗ​ក៏មាន។ រីឯគ្រឹះ​សំណង់​ធំៗ មានប្រាសាទ ឬ​ខឿន​អ្វីផ្សេងៗ គេច្រើនក្រាលខ្សាច់ និង​ជួន​កាល​មាន​លាយ​កម្ទេច​ថ្ម ហើយគេបុក​បង្ហាប់​ទៀតផង។

វត្ថុធាតុងាយពុកផុយ

មានសម្ភារៈខ្លះ​ដែលជារុក្ខជាតិដូចជា​ឫស្សី, ផ្តៅ, វល្លិ និង​ស្លឹកផ្សេងៗ​ជាដើម​ត្រូវ​បាន​ប្រើប្រាស់​ធ្វើជាគ្រឿងសំណង់ដូចសម័យសព្វថ្ងៃដែរ គ្រាន់តែមិន​អាចនៅគង់វង្សបានយូរ។ ចម្លាក់នៅប្រាសាទបាយ័ន្តមានបង្ហាញពីក្រុមជាងកំពុងធ្វើការ​ងារ​​ផ្សេងៗ មានដាប់ ចាំង សែង លី ​ជា​ដើម ហើយក្នុងនោះក៏មានបង្ហាញពីស្បូវដែល​ក្រងរួចប្រើសម្រាប់ប្រក់ខ្លះដែរ។

ឈើ

ប្រភេទឈើខ្លះមានសាច់ឬខ្លឹមជាប់មាំបានល្អ គេយកមកប្រើជាគ្រឿង​ផ្គុំ​ផ្សេងៗ​លើ​សំណង់​បុរាណ​ធ្វើជា​ធ្នឹម, ផ្ចោង, ផ្លាន, ដៃរណែង, ពិតាន, សន្លឹក​ទ្វារ​ជា​ដើម។

តាមអ្នកស្រុកខ្លះនិយាយថា ឈើដែលគេយកមកប្រើជាគ្រឿងសំណង់ជាប់បានយូរមានឈើ​ឪ​ឡោក, ជើង​ចាប​ភ្នំ, តាត្រាវ, គគីរ​ជាដើម។ មកដល់​សព្វថ្ងៃ យើងអាចឃើញមានសំណល់​ឈើ​ខ្លះៗ​ដែរ ដែលគេប្រើលាយជាមួយនឹងថ្មធ្វើជា​ធ្នឹម​, ធ្វើជាពិតាន។ ឯផ្នែកខ្លះ​ទៀត​ពុំ​មាន​សាច់​ឈើ​នៅគង់វង្សដល់សព្វថ្ងៃទេ តែយើងដឹងថាគេប្រើ​ឈើលាយជាមួយថ្មដែរ ដោយ​សារ​ឃើញ​រន្ធ​ដំណាប់​ថ្ម, ជា​គន្លាក់, ចង្អូរ ឬពន្លូញថ្មជាដើម ដែលគេយក​ឈើមក​ភ្ជាប់​ដើម្បីធ្វើជា​គ្រឿងទ្រដំបូល​។

ប្រាសាទបន្ទាយទ័ព​នៅមាន​បន្សល់​ពិ​ដាន​ឈើ​ជាប់​រហូតមកដល់​សព្វ​ថ្ងៃ​

ដីដុត

សម្ភារៈសំណង់ខ្លះដូចជាឥដ្ឋ, ក្បឿង, ព្រំដំបូល, រងស្បូវ, នាងច្រាល​ជាដើម គឺគេធ្វើឡើងពីដីឥដ្ឋយក​ទៅដុត​ក្នុង​ឡឲ្យឆ្អិន ឡើង​ពណ៌ក្រហម​ព្រឿងៗ។ ឥន្ឋនោះមានទំហំ​តូចធំច្រើន​យ៉ាង និង​ប្រើ​ទៅ​តាមផ្នែកផ្សេងៗនៃសំណង់។ យ៉ាងណាក៏​ដោយ ក៏ឥដ្ឋ​បុរាណនោះ​មាន​ទំហំធំៗ​ជាងឥដ្ឋសម័យ​បច្ចុប្បន្ន។

នៅសម័យមុនអង្គរ គេច្រើនប្រើឥដ្ឋសម្រាប់សាងប្រាសាទនានា។ ចំណែកឯក្បឿងធ្វើ​ពីដីដុត​ដែល​មាន​រាង​ផ្សេងៗ និងប្រើ​ទៅតាមផ្នែកនានានៃដំបូល គឺមានច្រើននៅសម័យអង្គរ ហើយច្រើន​ឃើញ​មាន​ក្បឿង​ស្រទបចេក, ព្រំ​ដំបូល, រងស្បូវ, នាងច្រាលជាដើម។ ក្បឿងនេះខ្លះ​គេ​ដុត​ឲ្យ​ឆ្អិនរឹងមាំល្មមៗ ខ្លះជាប់មាំខ្លាំង និងខ្លះទៀតនៅផ្ទៃខាងក្រៅមាន​ស្រទាប់រលោង​ទៀតផង។

បាយអ

ជាល្បាយផ្សំពីខ្សាច់, កំបោរ និងទឹកឬធាតុអ្វីផ្សេងៗទៀត ប្រើសម្រាប់បូកលើ​ប្រាសាទ ឬ​សំណង់​អ្វី​ផ្សេងៗ។ ប្រាសាទ​ដែល​សាងអំពីឥដ្ឋខ្លះ គេយកបាយ​អទៅបូកពី​លើទាំងខឿន, ជញ្ជាំង, កំពូល និង​ចម្លាក់​ផ្សេងៗ​។

ថ្មភក់

ជាថ្មភ្នំមានគ្រាប់ខ្សាច់ល្អិតៗម៉ត់ ហើយមានពណ៌ប្រផេះ, ពណ៌ក្រហម (ឬផ្កាឈូក) និង​ពណ៌​លឿង​ជា​ដើម​។ ចំពោះប្រាសាទសាងអំពីឥដ្ឋឬថ្មបាយក្រៀម គេប្រើថ្ម​ភក់ធ្វើជាស៊ុមទ្វារ, ស៊ុមបង្អួច, សសរ​ពេជ្រ, ផ្តែរ, ទ្រនាប់​ជណ្តើរ, កាំ​ជណ្តើរ, ព្រះទែន, និងប្រតិមាជាដើម។

ចំពោះប្រាសាទសាងអំពីថ្មផ្សេងៗលាយគ្នា គេច្រើនប្រើថ្មភក់ស្រោបពីខាងក្រៅ និង​ធ្វើ​ជា​គ្រឿង​ផ្គុំ​ផ្សេងៗ​ដែរ។ មកដល់សព្វថ្ងៃ ឃើញមានសេសសល់​កន្លែង​គេដាប់​យកថ្មភក់​កាល​ពី​សម័យ​បុរាណ​ខ្លះៗ​ដែរ ដូចជានៅតំបន់តាប្រាយ៉ា ក្នុងទឹកដីសៀមសព្វថ្ងៃ និងនៅអូរថ្មដាប់ក្បែរ​ជើង​ភ្នំគូលែន​ជាដើម។

ថ្មភក់ដែលគេដាប់យកកាលពីសម័យបុរាណ នៅអូរថ្មដាប់ជិតជើងភ្នំគូលែន ខេត្តសៀមរាប

ថ្មបាយក្រៀម

ជាថ្មនៅក្នុងដីមានសាច់​គ្រាតគ្រើមពណ៌ដូច​ច្រេះ​ដែក ឬពណ៌​ជាំក្រមៅ ខ្លះ​មាន​ប្រហោង​តូចៗ​កញ្ឆេះ​កញ្ជោះ ខ្លះ​មាន​គ្រាប់​ល្អិតៗក្តាំង​ជាប់គ្នា។ គេប្រើថ្មបាយ​ក្រៀម​ធ្វើ​ជា​កំពែង, ខឿន, ជណ្តើរ, ជញ្ជាំង ឬប្រាសាទ​ទាំង​មូល​តែម្តង​ក៏មាន។

យើង​ឃើញ​មានស្លាកស្នាម​នៅ​កន្លែងខ្លះ ដែល​គេគាស់​យកថ្មបាយក្រៀម​ពី​ក្នុង​ដី​កាល​ពី​សម័យ​បុរាណដូចជា​នៅ “ក្រឡឹក​ក្រឡុក” ស្ថិត​នៅ​ខាងជើងតំបន់អង្គរ​ជាដើម។

ថ្មថ្លើម​អណ្ដើក

ជាថ្មមានសាច់​ម៉ត់​រលោងពណ៌ក្រម៉ៅ ហើយជួនកាលមានជាស្រទាប់ៗផងដែលអ្នកខ្លះ​ហៅថា “ថ្ម​ក្តារ​ឈ្នួន”។ ប្រាសាទនៅមុនសម័យអង្គរ គេច្រើន​ប្រើថ្មថ្លើមអណ្ដើកធ្វើជាស៊ុមទ្វារ, ទ្រនាប់​ជណ្តើរ និង ព្រះទែនជាដើម។

ថ្មពពុះ

ជាថ្មពណ៌ប្រផេះ​មានរន្ធតូចៗ​ពាសពេញ ដែលហៅតាមបារាំងថា​ថ្មបាសាល់។ នៅ​សម័យ​មុន​អង្គរ មានប្រាសាទខ្លះគេប្រើថ្មពពុះធ្វើប្រាសាទទាំងមូល​តែម្តង ដូចជា​អាស្រមមហាឫស្សីនៅ​ខេត្តតាកែវ និង​គុក​ព្រះធាតុ​នៅភ្នំហាន់ជ័យខេត្តកំពង់ចាមជាដើម។

ប្រាសាទអាស្រមមហាឥសី (ភ្នំដា អង្គរបុរី)

ថ្មផ្សេងៗ

ក្រៅអំពីថ្មប៉ុន្មានប្រភេទខាងលើដែលគេយកមកធ្វើជាគ្រឿងសាងសង់​ប្រាសាទ គឺមាន​ថ្ម​ប្រភេទ​ខ្លះ​ទៀត​ដែលនៅជាប់នឹងភ្នំ គេដាប់ឲ្យចេញជារាងខឿនប្រាសាទ ទើប​យក​ថ្មភក់​ទៅ​ស្រោប​ពីក្រៅ​មួយ​ជាន់​ទៀត ដូចជានៅប្រាសាទភ្នំបាខែងជា​ដើម​។

ដែក

សម្ភារៈធ្វើពីដែកដែលគេ​យកមកប្រើប្រាស់ជាគ្រឿងសំណង់​ផ្សេងៗគឺពុំមានអ្វីធំដុំប៉ុន្មានទេ ឃើញ​មាន​តែ​ដែក​រាង​ដូច​កន្ទុយ​ត្រី ឬរាងជា​អង្កត់​ភ្ជាប់​កំណាត់​ដែក​ខ្លីនៅចុងសងខាង​ប្រើសម្រាប់តថ្ម​ខ្លះៗ​ឲ្យជាប់គ្នា។

វត្ថុធាតុផ្សេងៗខាងលើនេះ ជួនកាលគេប្រើលាយចម្រុះចូលគ្នាក៏មាន ឬខ្លះប្រើថ្ម​បាយ​ក្រៀម​លាយ​ជាមួយ​ឥដ្ឋតែប៉ុណ្ណោះ​។ ឯខ្លះប្រើថ្មភក់លាយជាមួយឥដ្ឋ និងខ្លះទៀតប្រើថ្មបាយ​ក្រៀម​លាយ​ថ្មភក់​ក៏​មាន។ ពិសេសប្រាសាទធំៗមាន​ខឿន​ច្រើន​ថ្នាក់ ដែលមើលទៅឃើញ​ហាក់​ដូចជា​ប្រើ​សុទ្ធ​តែ​ថ្មភក់​ តាមពិតនៅផ្នែកខាងក្នុងប្រាសាទខ្លះគេពូន​ដីលាយ​ខ្សាច់ ឬកម្ទេចថ្ម ហើយ​យកថ្មបាយ​ក្រៀម​មក​រៀបឲ្យចេញជាខឿនព័ទ្ធពីក្រៅ ទើប​ប្រើថ្មភក់ស្រោបពីក្រៅបង្អស់ និង​រចនា​ចេញ​ជា​ប្រាសា​ទាំង​មូល​ឡើង។

ប្រាសាទបាគង ស.វ.ទី៩ មានខឿនរៀបពីថ្មបាយក្រៀមនៅខាងក្នុងហើយ​ស្រោប​ថ្មភក់​ពី​ខាង​ក្រៅ

The post ស្វែង​យល់​វត្ថុធាតុ សម្រាប់​សាងសង់​​សំណង់​​ផ្សេងៗ​​​របស់បុព្វបុរសខ្មែរ​កាលពី​រាប់ពាន់ឆ្នាំមុន appeared first on Kampuchea Thmey Daily.

៤ លក្ខខណ្ឌ​ពិសេស អាច​ឲ្យ​ជនបរទេស​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន
រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ថ្មី​ច្បាប់​ស្តី​ពី​សញ្ជាតិ​សម្រាប់​ជនបរទេស ដែល​ចង់​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ។ ក្នុង​អនុក្រឹត្យ​បាន​បង្ហាញ​ពី​នីតិវិធី​ការ​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​ សម្រាប់​ជនបរទេស​រស់នៅក្នុងប្រទេស​កម្ពុជាផ្អែក​តាមលក្ខខណ្ឌ​​ផ្សេងៗ។

ការ​ចូល​សញ្ជាតិ​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍

មាត្រា ៣ នៃ​ច្បាប់​ស្តី​សញ្ជាតិ​បាន​បញ្ជាក់​ថា ជនបរទេសអាច​ទាមទារ​ស្នើសុំ​ចូល​សញ្ជាតិខ្មែរ​បាន តាមរយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍​​ស្របច្បាប់​ជាមួយ​ពលរដ្ឋ​ខ្មែរ។

ការស្នើសុំ​ចូលសញ្ជាតិ​ខ្មែរតាមរយៈ​ចំណង​អាពាហ៍ពិពាហ៍​ តម្រូវ​ឲ្យ​ជននោះ​​ត្រូវមានវត្តមានក្នុងប្រទេស​កម្ពុជា ហើយ​​ត្រូវដាក់​ពាក្យសុំ​និងបំពេញបែបបទ​នៅអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម។

​ក្នុង​ច្បាប់ក៏អនុញ្ញាតិ​​ឲ្យ​ជនបរទេស​ជាឪពុក​ឬម្តាយដែល​មាន​កូនជា​អនីតិជន ​អាច​ស្នើសុំ​​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​។ ​​ហើយ​មុន​ទទួលបានសញ្ជាតិខ្មែរ តម្រូវ​ឲ្យ​ធ្វើ​សម្បថ​នៅ​ចំពោះ​​មុខ​តុលាការ​កំពូល។

ការចូលសញ្ជាតិ​តាម​ការវិនិយោគ

មាត្រា ២៩ ច្បាប់​ស្តី​ពី​សញ្ជាតិ​បានបញ្ជាក់ថា​ ជនបរទេស​អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ​បើសិន​បាន​បោះទុន​វិនិយោគ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាចាប់ពី ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀល​ឡើងទៅ។

ការ​វិនិយោគ​ត្រូវតែ​​ស្ថិតនៅក្នុងវិស័យអាទិភាព​ស្របតាមគោលនយោបាយ​​របស់​រាជរដ្ឋាភិបាល ​ហើយការ​វិនិយោគដោយ​ប្រើប្រាស់​​​ទុន​ផ្ទាល់​ខ្លួនដែល​មាន​ប្រភពច្បាស់លាស់​។

ការផ្តល់ជំនួយសប្បុរសធម៌

ជនបរទេស​ដែល​​ធ្វើអំណោយ​ជា​សាច់ប្រាក់​ផ្ទាល់​ខ្លួនចូល​ថវិកាជាតិ សម្រាប់​បម្រើ​ជា​​ផល​ប្រយោជន៍​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ក៏អាច​ដាក់​ពាក្យស្នើសុំចូល​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ធ្វើ​សញ្ជាតូបនីយកម្ម​​។

ការ​​ធ្វើ​អំណោយ​ជា​សាច់​ប្រាក់​ចាប់​ពីចំនួន ១២ ០០០ ០០០ ០០០ (ដប់​ពីរ​ប៊ីលាន) រៀល​ឡើង​ទៅ។ ការ​ធ្វើ​​អំណោយ​ជា​សាច់ប្រាក់ផ្ទាល់ខ្លួននេះ ត្រូវ​មានប្រភពច្បាស់លាស់និងស្របច្បាប់ ហើយដែល​​​ត្រូវ​បង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាន​គុណសម្បត្តិ​ពិសេស​

​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ក៏ផ្តល់លក្ខខណ្ឌ​សម្រាប់​ជនបរទេសដែល​មាន​គុណសម្បត្តិ​ពិសេស​ឬថ្វីដៃ​ពិសេស អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​ដោយសញ្ជាតូបនីយកម្ម ហើយ​​​ត្រូវបំពេញបែបបទ​តាម​ច្បាប់ប្រទេស​កម្ពុជា៕

ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ ទទួលបានសញ្ជាតិខ្មែរ ក្រោយ​ចូលរួម​បុព្វហេតុការពារ​ព្រៃឈើនៅកម្ពុជា

The post ៤ លក្ខខណ្ឌ​ពិសេស អាច​ឲ្យ​ជនបរទេស​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន appeared first on Kampuchea Thmey Daily.

ស្វែងយល់ពី​សំណង់​សាធារណ​ អាយុ​កាល​រាប់ពាន់ឆ្នាំមុន​របស់​បុព្វបុរស​ខ្មែរ​សម័យបុរាណ
សាស្រ្តាចារ្យ​ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ បានចងក្រង​ឯកសារ​​​ពី​សំណង់សាធារណកាល​ពី​​សម័យបុរាណ​។

ឯកសារស្រាវជ្រាវ​បានលើក​ពី​​​សំណង់សាធារណការ​សម័យ​បុរាណ​មាន​ដូចជា បន្ទាយ បារាយ ព្រែកជីក​ជាដើម ដែលជា​តឹងតាង​បង្ហាញ​ពី​​វឌ្ឍនភាពនៃការ​សាងសង់សំណង់ផ្សេងៗ ដែល​បម្រើប្រយោជន៍សាធារណកាលពីរាប់ពាន់ឆ្នាំមុន។

បន្ទាយ

ពាក្យ “បន្ទាយ” មានន័យ​ថាជា “កំពែង” គឺ​របងព័ទ្ធជុំវិញទីធ្លា​អ្វីមួយ​អាច​ជា​ប្រាសាទ, ព្រះរាជវាំង, រាជធានី, ក្រុង​ផ្សេងៗ ឬភូមិលំនៅជាដើម។ បន្ទាយឬកំពែងខ្លះ​ធ្វើពីឈើ, ខ្លះធ្វើពីដី, ខ្លះធ្វើពីឥដ្ឋ, ខ្លះ​ធ្វើ​ពីថ្មបាយក្រៀម និង​ខ្លះទៀតធ្វើពីថ្មភក់ក៏មាន​។

ន័យដើមរបស់ពាក្យ “បន្ទាយ” គឺសំដៅថា របង ឬ​កំពែង តែការហៅជាទូទៅក្លាយជាសំដៅរួមទាំង​អ្វីៗដែល​នៅ​ក្នុង​របង​ឬកំពែង​ទាំងមូល​នោះ​តែម្តង។ ឧទាហរណ៍ បន្ទាយព្រៃនគរ បន្ទាយក្តី, បន្ទាយស្រី, បន្ទាយឆ្មារ, បន្ទាយលង្វែក​ជាដើម។ មិនត្រឹមហៅចំពោះតែកំពែង​ព័ទ្ធពីក្រៅប៉ុណ្ណោះទេ គឺហៅសំដៅលើ​សំណង់​អ្វីៗទាំងអស់ ដែល​នៅក្នុង​នោះ​ផង​។

ប្រាសាទ​បន្ទាយព្រៃនគរមានកំពែងព័ទ្ធជុំវិញ

ថ្នល់

ថ្នល់ជាផ្លូវសម្រាប់ធ្វើដំណើរដែលគេ​លើកដីខ្ពស់មានទំហំធំ ហើយមានប្រវែងវែង។ ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័នបង្ហាញអំពីថ្នល់​គឺ​មាន​មនុស្សធ្វើដំណើរ​ដោយថ្មើរជើង និង​ជិះ​សត្វ​ដំរីផង ដែល​បញ្ជាក់​ថា​ជាថ្នល់​វែងឆ្ងាយ។ ចំណែកឯផ្លូវវិញ គឺជាគន្លង​សម្រាប់​ធ្វើដំណើរពី​តំបន់​មួយ​ទៅតំបន់​មួយ តែ​ពុំមានលើកដីខ្ពស់ដូចថ្នល់ឡើយ។

ស្ពាន

ស្ពានសម្រាប់ឆ្លងកាត់ស្ទឹង, ព្រែក, ឬអូរ​នានា ច្រើន​សាងអំពីឈើឬថ្មបាយ​ក្រៀម ឬមួយ​ថ្មភក់​ជា​ដើម ហើយច្រើនស្ថិតនៅ​តាមថ្នល់បុរាណ។ នៅចន្លោះជើងស្ពាន​តែងមាន​ប្រលោះ​សម្រាប់​ឲ្យ​ទឹកហូរ​ឆ្លងកាត់ ហើយ​អ្នកស្រុកខ្លះ​ហៅប្រលោះ​នោះ​ថា “រន្ធត្រដេវ”។

ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណវែងជាងគេស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប

លូ

ជាប្រហោងដែលគេយកថ្មមករៀបឲ្យមានផ្លូវរន្ធត្រដេវ​ សម្រាប់ទឹកហូរឆ្លងពី​ម្ខាងថ្នល់ទៅម្ខាងទៀត តែពុំរៀប​ឲ្យចេញជាជើង​សសរនិងប្រលោះច្រើន ព្រមទាំងមានបង្កាន់ដៃ​នៅផ្នែក​ខាង​លើ​ខ្ពស់​ជាង​ថ្នល់​ដូច​ស្ពានឡើយ។

ព្រែកជីក

ជាផ្លូវទឹកដែលកើតមកពីមនុស្សជីក​បំបែក ឬបង្វែរចេញ​មកពីទន្លេ ឬស្ទឹង​ផ្សេងៗ ក្នុងបំណង​ដើម្បី​យក​ទឹក​ប្រើប្រាស់ ឬ​មួយ​ធ្វើ​ជាប្រព័ន្ធផ្លូវដឹកជញ្ជូនជាដើម។

ព្រែកជីកបុរាណដែលធំៗ គឺមាន​ព្រែក​ជីក​សម័យមុនអង្គរ​ចុះពីក្រុងអង្គរបុរីខេត្ត​តាកែវ ត្រង់​ទៅអូរកែវ ដែលជាក្រុង​នៅ​ជិតមាត់​សមុទ្រ និង​មួយ​ទៀតគឺព្រែកស្រមោច ដែលជា​ព្រែកជីកបុរាណចេញពីជិត​ជើង​ភ្នំគូលែន​រត់​ត្រង់​ទៅទន្លេសាប​កាត់តំបន់​​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ រីឯ “ព្រែកភ្ជាប់” គឺជាព្រែក​ដែល​គេជីកតភ្ជាប់ពីផ្លូវទឹកមួយទៅផ្លូវទឹកមួយទៀតដែលនៅជិតគ្នា។

ព្រែកស្រមោច ជាព្រែកជីកបុរាណពីតំបន់ជើងភ្នំគូលែនទៅទន្លេសាបកាត់តាមកំពង់ឃ្លាំងខេត្ត​សៀមរាប

បារាយ

ជា​អាងរក្សាទឹកដែល​មានផ្ទៃធំ​ហើយកើតពីមនុស្សលើក។ នៅសម័យ​បុរាណ គេហៅបារាយថា “តដាក” ដូច​ជា ឥន្ទ្រ​តដាក គឺសព្វថ្ងៃហៅ​បារាយ​លលៃ, យសោធរ​តដាក សព្វថ្ងៃហៅថ្នល់​បារាយជា​ដើម។

ចំពោះយសោធរតដាកបច្ចុប្បន្ន​គោកអស់ ហើយមានភូមិអ្នកស្រុករស់នៅ​គេហៅឈ្មោះភូមិនោះ​ថា “ប្រដាក” ដែល​ជាពាក្យក្លាយមកពីពាក្យបុរាណ​ថា “តដាក” ពោលគឺ​បារាយ​នោះឯង ដ្បិត​ភូមិ​នោះ​តាំង​នៅកណ្តាល​បារាយយសោធរ។

រីឯ “ជ័យ​តដាក”(បារាយនាគព័ន្ធ) សព្វថ្ងៃហៅថា “វាលរាជដាក” ព្រោះ​ទីនោះ​គោក​ក្លាយ​ទៅជាវាល។ នៅតំបន់ខ្លះគេ​ហៅបារាយថា “រហាល” ឬតូច​ជាងនោះ អ្នក​ខ្លះ​ហៅថា ល្បើក, ថោក, ត្រពាំង ឬស្រះ​ជាដើម។

ថ្នល់បារាយ

ជាខ្នងទំបន់បារាយដែលគេលើកដី​ខ្ពស់​សម្រាប់​ទប់ទឹកផង និង​ប្រើ​ជា​ថ្នល់​​សម្រាប់ធ្វើដំណើរផង។ ការហៅ​ថ្នល់បារាយ​ជួនកាល​គេសំដៅ​ទាំងអ្វីៗ​នៅក្នុង​បរិវេណបារាយនោះ​ទាំងមូលតែម្តង ដូចជា​ករណី​យសោធរតដាកជាដើម។

ទន្លេអុំ

ជាស្រះទឹកធំដែលច្រើនតែស្ថិតនៅចំពីមុខប្រាសាទ។

ថ្មគោល

ជា​ថ្មរាង​បួនជ្រុង​ទ្រវែង ជួន​លាតជូន​មាន​ចម្លាក់​ក្បូរក្បាច់ ឬ​រូប​ទេព​ផ្សេងៗខាង​ព្រហ្មញ្ញសាសនា ឬ​មួយ​ខាង​ពុទ្ធសាសនា​ជាដើម។ ថ្មគោល​លាតពុំមាន​ចម្លាក់អ្វីជា​សំខាន់​នោះ គេច្រើន​ដាំ​ជាប់​នឹងដី ដើម្បី​កំណត់​សម្គាល់​ព្រំដីឬព្រំតំបន់​អ្វីផ្សេងៗ​។

រីឯថ្មគោល​ដែល​មាន​ក្បាច់រចនា ឬ​រូបតួអង្គ​ទេពនិករ​ផ្សេងៗ​នោះ គេ​ច្រើន​កម្កល់​នៅលើ​ជើងទម្រ​ដើម្បី​កំណត់​ព្រំ​មណ្ឌលសក្ការៈ ឬ​គេ​តម្កល់​នៅ​ត្រង់​ចំណុច​ផ្ចិត​ទី​ណាមួយ ហើយ​គោរពបូជា​ចំពោះថ្មគោលនោះទៀតផង។

មាន​ថ្មគោល​ម្យ៉ាងទៀតដែលនៅផ្នែកខាងលើ​គេរចនា​ឲ្យមាន​រាងរៅ​ផ្សេងៗ ហើយច្រើន​ដាក់ជាពីរជួរ​អម​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទ​​ក៏មានដែរ ដែល​អ្នកខ្លះហៅ​ថា “គោល​សីមា”។ ថ្មគោល​ពី​បុរាណ​ខ្លះសម័យក្រោយមកក្លាយជាអ្នកតា​ដូច​ដែល យើងតែងឮគេហៅឈ្មោះថា “អ្នកតាថ្មគោល” ជាដើម។

ថ្មគោលព្រះពាន់តាំង​នៅ​សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ក្រោល

ជាសំណង់​សាងឡើងអំពីថ្មបាយក្រៀម មានរាងជាកំពែងព័ទ្ធជុំវិញ​ទីធ្លារាង​មូលមួយពោល​គឺ​មាន​រាង​ដូចជា​ក្រោល។ សំណង់​​បែបនេះ​ឃើញ​មានខ្លះ​នៅក្នុង​តំបន់​អង្គរ ដែលអ្នកស្រុក​ហៅថា “ក្រោល​រមាស” ហើយគេយល់ថាប្រើ​សម្រាប់ជាកន្លែងផ្សាំងសត្វដំរីទៀតផង។

ក្រោលរមាសនៅតំបន់អង្គរខេត្តសៀមរាប

បន្តចុចអាន៖ បារាយណ៍​បុរាណ​​ចំនួន ២ សម័យ​អង្គរ បញ្ចប់​​ស្តារ​​​ឡើងវិញ​ទាំង​ស្រុង អាច​ផ្គត់ផ្គង់​ទឹក​បាន​​ជិត ៦០ លាន​​ម៉ែត្រ​គីប

បន្តចុចអាន៖ តាម​ការ​ស្រាវជ្រាវ នៅលើ​ខ្នង​ភ្នំ​គូលែន​មាន​​សំណង់​​ប្រាសាទ​បុរាណ​ជាង ៧០ កន្លែង​សាងសង់​តាំង​ពី​សតវត្សរ៍ទី ៩

The post ស្វែងយល់ពី​សំណង់​សាធារណ​ អាយុ​កាល​រាប់ពាន់ឆ្នាំមុន​របស់​បុព្វបុរស​ខ្មែរ​សម័យបុរាណ appeared first on Kampuchea Thmey Daily.

តោះ! ស្វែង​យល់​ពី​ដំណើរការ​សាងសង់​វត្ត​អារាមក្នុង​ប្រទេស​កម្ពុជា​ពីបុរាណដល់សម័យទំនើប
អារាមព្រះពុទ្ធសាសនា ត្រូវបានកត់ត្រា​និង​រៀបរាប់​យ៉ាងច្បាស់​លាស់​តាមរយៈបេសកកម្មទូត​របស់ចិន លោក ជីវ តាក្វាន់ ក្នុងអំឡុង​ពេលដែល​លោក​បាន​ស្នាក់នៅ​ក្នុង​​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១២៩៧​។ នេះបើតាម​សៀវភៅ​​ «​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា» ដែលនិពន្ធ​ដោយ​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍។

ក្នុង​សៀវភៅ​​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជាដែលនិពន្ធ​ដោយ​​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍ ​បាន​រំលេច​ពី​ទិដ្ឋភាព​ក្នុង​ការ​សាងសង់​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​សម្រាប់​ការ​​សិក្សា​ស្វែង​យល់។

សៀវភៅ​ស្តី​ពីវត្ត​អារាម​នៅ​ប្រទេស​កម្ពុជា​ដែល​ស្រាវជ្រាវ​និពន្ធ​​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍​បាន​លើក​ឡើង​ពី​ទិដ្ឋភាព​នៃ​ការ​សាងសង់​វត្តអារាម​ក្នុង​ប្រទេស​កម្ពុជា​តាម​ក្បួន​បុរាណ​។

វត្តរបស់ខ្មែរបុរាណ​​ត្រូវ​បាន​សាងសង់​នៅ​លើអ័ក្ស​នៃទិស​ខាង​លិចនិង​ខាងកើត អាច​មាន​ករណី​លើកលែង​ដែរតែ​កម្រ​ណាស់។ កាលដើម​ឡើយគេ​សង់វត្ត​នៅ​ទី​កន្លែង​ដែលគ្មានមនុស្ស​រស់នៅតែមិននៅឆ្ងាយពីភូមិ​ពេកទេ ហើយ​សព្វថ្ងៃ​អាច​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ហ៊ុមព័ទ្ធ​ជុំវិញ។ ជាទូទៅវត្តមាន​រាងជា​ចតុរ័ង្ស មាន​ទំហំ​ជាមធ្យម និង​មាន​ក្លោងទ្វារ​ច្រកចូល​នៅតាម​ជ្រុងទាំង ៤ កម្រ​មាន​ច្រក​ចូល​តែ ២ ណាស់។

នៅពេល​ដែលវត្តស្ថិត​នៅឆ្ងាយដាច់ស្រយាលខ្លាំងនៅតាមជនបទ ក្លោងទ្វារ​នីមួយៗ​នៅឆ្ងាយ​ដាច់​ពី​គ្នា​រាប់​គីឡូម៉ែត្រ គឺអាច​ស្ថិត​នៅជាប់​ផ្លូវជាតិឬ​ផ្លូវលំ ដើម្បីប្រាប់​ឈ្មោះនិង​ជា​ច្រក​ចូល​ទៅកាន់វត្ត។

នៅក្នុងបរិវេណវត្ត​មានអគារសក្ការ:ធំៗ​ពីរ គេហៅ​ថា​វិហារឬ​ព្រះវិហារ ដែល​មាន​រាងជាចតុរ័ង្ស សង់​នៅ​លើ​អ័ក្ស​ខាងលិច និង​ខាងកើត ដែល​មាន​រូបសំណាក​ព្រះពុទ្ធធំជាងគេបែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ខាងកើត។

សាលាឆាន់ គឺជាអគារ​ដ៏ធំមួយ​ទៀត​សម្រាប់​ព្រះសង្ឃ​ទទួលចង្ហាន់ និង​សម្រាប់​ការជួបជុំពុទ្ធបរិស័ទ​នៅ​ពេល​មាន​ពិធីបុណ្យ​សាសនា​ផ្សេងៗ។ កន្លែង​ស្នាក់នៅ​ហៅ​ថា កុដិ ជា​សំណង់​បន្ថែម​នៅក្នុង​វត្ត តែ​គេ​មិន​ដែល​សង់​កុដិ​នៅ​ភាគ​ខាងកើត​នៃ​វិហារដែល​ជាទីសក្ការ​នោះទេ។

គ្មាន​អគារណាមួយ ត្រូវ​សង់​ឱ្យ​បាំង​ព្រះនេត្ររបស់​ព្រះពុទ្ធរូបនោះទេ។ ប៉ុន្តែ​មាន​ដងទង់ធំៗ​ពីរ ដែល​មាន​អង្កត់​ផ្ចិតធំ​ល្មម ហើយ​ត្រូវ​បាន​សង់​នៅ​ទិស​ខាងកើត ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​វត្ត​ពីចម្ងាយ។ (ហោត្រ័យ) នៅក្នុង​វត្ត​នីមួយៗ ទៅ​តាម​ទំហំ​និងធនធាន​របស់​ខ្លួន។ អាចមាន​សំណង់​អគារផ្សេង​ទៀត ដូចជា​សាល​សិក្សា សាលា​បាលី និង​បណ្ណាល័យ​ព្រះសង្ឃ បច្ឆា​សម្រាប់​បូជាសព ឬមេរុ​មាន​រោង​សម្រាប់​ដាក់​ទូកង​ទុក​សម្រាប់​ប្រើអំឡុង​ពិធីបុណ្យអុំទូក និងមាន​អាសនៈ​សម្រាប់ម្ចាស់ទឹក ម្ចាស់ដី មាន​រាង​ជា​អឌ្ឍគោល ឬ​រាង​ការ៉េ ចេតិយ​មានរាង​ដូចកណ្តឹង។

នៅក្នុង​ទីធ្លាវត្ត មានតុបតែង​ដោយរូបចម្លាក់​នានា​ធ្វើពីបេតុង ហើយ​មាន​លាបពណ៍​ភ្លឺ​ស្រស់​តំណាង​ទេវតា​ជា​ទីសក្ការៈ ឬតួអង្គ​នៅក្នុងរឿង​និទាន​ជាតក ឬ​សត្វ​ផ្សេងៗ​ទៀត។ សាលារៀន​ក្នុងភូមិ ក៏ត្រូវ​បាន​កសាង​ឡើង​នៅខាងក្នុងបរិវេណ​វត្តដែរនៅមុន​ឆ្នាំ១៩៧៥ តែ​ឥឡូវនេះ​គេ​ច្រើន​សង់​សាលា​ដាច់​ចេញ​ពីវត្ត។

ការដាក់ឈ្មោះវត្ត

ជាប្រពៃណី វត្តអារាម​ត្រូវបានគេ​ដាក់ឈ្មោះ​តាម​ភូមិ​ដែល​វត្តនោះស្ថិតនៅ។ ជួនកាល​ឈ្មោះត្រូវបាន​ជំនួសដោយពាក្យមួយផ្សេងទៀតយកពី​ធម្មជាតិដូចជា៖ សុរិយា ព្រៃ ភូមិ ភ្នំ អង្គ ថ្ម ខ្សាច់ ចម្ការ កោះ ជ្រោយ ទន្លេ ខ្ពប ពាម ព្រែក បឹង ត្រពាំង អន្លង់ អណ្ដូង ពោធិ៍ ឬ​ពោធិ៍ព្រឹក្ស អំពិល ឫស្សី ដួង ស្លា ស្វាយ ក្រូច ដំរី រមាស ក្រពើ ដែល​ឈ្មោះទាំងនេះ​អាចត្រូវបានគេបន្ថែមពាក្យ​​ឱ្យខុស​ពីវត្ដ​មួយ​ទៀតដែលមានឈ្មោះខាងដើមដូចគ្នា ដោយបើ​គុណនាម៖ តា ឬចាស់ ធំ ឬ​មហា តូច សុរភី ស ខ្មៅ ឯក រលើង ព្រះ ថ្មី ជ្រៅ។ ទិស៖ ខាងជើង ខាងកើត ខាងត្បូង ខាងលិច ឬ​ទីតាំងភូមិសាស្ត្រ៖ កណ្ដាល ក្បាល ជើង ក្នុង ក្រៅ គឺ​ជាវិធីបន្ថែម​ចំពោះវត្តដែលឈ្មោះខាងដើមដូចគ្នា។

វត្តអាចមានឈ្មោះមួយទៀត​ជាភាសាបាលី​មានអត្ថន័យក្នុងពុទ្ធសាសនា៖ មង្គល​សិរី មេត្រី ឬ​សាមគ្គី មូលី សិម្ពលី ឬរង្សី (ពន្លឺ) ឧត្តម (ស្អាតអស្ចារ្យ)។

ភាពសម្បូរបែបនៅក្នុងការដាក់ឈ្មោះនេះនៅតែមានជាន់គ្នាដែរ ដែល​ពេលខ្លះ​គេត្រូវប្រើ​ទីតាំង​ភូមិសាស្ត្របន្ថែម ដើម្បីបញ្ជាក់វត្តណាមួយឱ្យ​កាន់តែច្បាស់ ដោយត្រូវបន្ថែមឈ្មោះស្រុក និងឃុំ របស់វត្តនោះ។

និកាយ ចៅអធិការ អាចារ្យ

ពុទ្ធសាសនានៅកម្ពុជាមាន ២ និកាយ គឺមហានិកាយ និង​ធម្មយុត្តិកនិកាយ។ និកាយ​ចំណាស់​ជាងគេ​គឺ មហានិកាយ ដែលមានវត្តជាង ៩៥%។ និកាយនីមួយៗ ត្រូវបានដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណៈសង្ឃ​នៅ​រាជធានីភ្នំពេញ ហៅថា សម្តេចសង្ឃ៖ វត្តឧណ្ណាលោមសម្រាប់​មហានិកាយ និង​វត្តបទុមវតីរាជវរារាមសម្រាប់ធម្មយុត្តិកនិកាយ។

ព្រះសង្ឃនៅក្នុងវត្តអារាមនីមួយៗ ត្រូវស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​ចៅអធិការ ដែលត្រូវបាន​ជ្រើសតាំង​ដោយគណៈកម្មាធិការវត្ត ដែល​តំណាង​ឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត។ ចៅអធិការអាច​ចូលរួម​គ្រប់គ្រង​ចាត់ចែងការងារផ្សេងៗ ក្នុងវិស័យសាសនានៅក្នុងវត្ត ជាពិសេស​ចំពោះ​បញ្ហា​វិន័យ​របស់ព្រះសង្ឃ និងសាមណេរ។

ការទទួលខុសត្រូវរដ្ឋបាលត្រូវបានប្រគល់ឱ្យទៅ​គណៈកម្មាធិការដឹកនាំដោយអាចារ្យមួយរូបឬ​ច្រើនរូប ដែលមានតួនាទី សំខាន់ក្នុងការរៀបចំពិធីបុណ្យផ្សេងៗ។

តួនាទីរបស់វត្តក្នុងសង្គម

វត្តអារាម មានតួនាទីសំខាន់​ខ្លាំងណាស់ ក្នុងជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ប្រៀប​ដូចជា​ផ្ទះរួមមួយ។ ប្រជាពលរដ្ឋជួបជុំ ប្រមូលផ្ដុំគ្នានៅទីនោះមិនត្រឹមតែ​សម្រាប់​បុណ្យសាសនា ឬពិធីបុណ្យសពទេ​ ប៉ុន្តែសម្រាប់ពិធីបុណ្យជា​លក្ខណៈគ្រួសារគ្រប់ប្រភេទ។

វត្តអារាម បាន​ប្រមូល​អំណោយ​របស់​ពុទ្ធបរិស័ទ​សម្រាប់​ការងារសប្បុរសធម៏។ ទទួល​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត ឬអ្នកពិការរាងកាយ។ ជាកន្លែង​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាចឈប់សម្រាក ហើយ​ក៏ផ្ដល់​ជម្រកដល់​អ្នកកាន់សីល ដែលបានសម្រេចចិត្តលះបង់អ្វីៗទាំងអស់ឬមួយផ្នែកនៃជីវិត ដើម្បី​ចូល​ទៅ​បម្រើព្រះសង្ឃ និងសាសនា ដូចជាស្ត្រីចាស់ៗ និងស្ត្រីមេម៉ាយ ដែល​ទៅរស់​នៅទីនោះ​ជាអចិន្ត្រៃយ៍។

ចាប់តាំងពីឆ្នាំ១៩៧៥ មក សាលារៀនមិនមែនជាផ្នែកនៃវត្តអារាមទៀត​ទេ នៅពេល​ដែលការ​បញ្ជូន​ក្មេង​ឱ្យទៅរៀននៅសាលា ត្រូវបានកំណត់ថាជា​កាតព្វកិច្ចដោយព្រះរាជក្រឹត្យឆ្នាំ១៩១១។

តួនាទីរបស់វត្តអារាមខុសគ្នាពីព្រះវិហារក្នុងគ្រិស្តសាសនា ដែលកសាងអគារឡើង​នៅកណ្តាល​ភូមិ​សម្រាប់​តែពិធីបុណ្យជាក់លាក់ណាមួយ​តែប៉ុណ្ណោះ។

ការសាងសង់វិហារថ្មីជាការធ្វើបុណ្យ

ការកសាងវត្តអារាម និង​ការសាងសង់​អគារផ្សេងៗ​ជាប្រចាំ​ជា​បែបពុទ្ធសាសនា​នៅក្នុង​ប្រទេស​កម្ពុជា ជាលទ្ធផលផ្ទាល់​នៃកំណើនប្រជាជន ហើយការផ្តល់ថវិកាត្រូវបានគេចាត់ទុកថាជាការ​ធ្វើបុណ្យ ជាពិសេស​ការ​កសាងអគារថ្មីណាមួយ។

ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាប្រទេស​មួយ​ដែលកំពុង​អភិវឌ្ឍ​ពីចុងសតវត្សរ៍ទី ១៩ មក តម្រូវការ​សាងសង់​វត្តអារាមបានកើនឡើងជាប្រចាំ ហើយបាន​បន្តរហូត​ដល់ដើម​ទសវត្សរ៍ឆ្នាំ​១៩៧០។ បន្ទាប់​មកតម្រូវការនេះ​បានចាប់ផ្ដើមកើនឡើងវិញ​នៅដើមទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយ​សារ​ហេតុផល​ដ៏​សំខាន់បំផុត​ពីការខ្វះទីកន្លែង​សម្រាប់ជាទីសក្ការបូជា​នៅក្នុងតំបន់ប្រជុំជន ដែល​ប្រជាពលរដ្ឋ​មាន​ការកើន​ឡើង។

មាន​កត្តាផ្សេង​ទៀតដែលនាំឱ្យមានការបង្កើតឬការកសាងឡើងវិញ ឧទាហរណ៍ការដួលរលំ​ទីសក្ការបូជា​ដែល​សាងសង់ជាប់នឹងច្រាំងទន្លេ។

ជំនឿដែលបានរីកសាយភាយយ៉ាងទូលំទូលាយក៏បានបញ្ជាក់ថា ការកសាងវិហារថ្មីៗ បាន​បុណ្យ​កុសល​ច្រើន​ជាងការផ្តល់ថវិកាជួសជុល​វិហារចាស់ៗ។ ដែលជាហេតុ​នាំឱ្យខ្វះការ​ថែទាំដល់​រចនាសម្ព័ន្ធ​របស់វិហារ និង​ធ្វើឱ្យមាន​ការបំផ្លាញ​កម្ទេចចោល​វិហារចាស់ៗ​ជាប្រចាំ។

តាមប្រពៃណីនៅសម័យ​ដែលវិហារសង់ពីឈើ គេច្រើនដាំដើមគគីរ​នៅជុំវិញវិហារដែល​ទើបនឹងសាងសង់ថ្មី ព្រោះ​គេយក​ដើមវា​ធ្វើសសរ តែត្រូវរង់ចាំប្រហែល ៧០ ឆ្នាំ ទើបអាចយកដើមគគីរនោះ មក​សង់​វិហារថ្មី​បាន។ ទំនៀមទម្លាប់​ការសាងសង់វិហារឡើងវិញជាប្រព័ន្ធនេះ អាចប្រាប់​យើង​ពីមូលហេតុ​ដែល​មាន​វិហារបុរាណនៅសេសសល់​មានចំនួនតិចតួចនៅកម្ពុជាសព្វថ្ងៃនេះ។

វាជារឿង​មួយ​ចម្លែក​ដែរ ដែល​នៅពេល​ប្រទេស​កម្ពុជាស្ថិតក្នុង​ភាព​ច្របូកច្របល់នា​ទសវត្សរ៍​ឆ្នាំ ១៩៧០ វិហារបុរាណមួយចំនួន​ត្រូវបានវាយ​កម្ទេចចោល​ ដែលមានចំនួនប្រហាក់ប្រហែលគ្នា​ដូច​កាល​នៅក្នុងអំឡុង​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៦០​ គឺ​នៅក្នុង​អំឡុង​ពេល​ដែល​មាន​ការពង្រីក​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​ ទំនៀមទម្លាប់ប្រពៃណី​ក៏បាន​អភិរក្ស​​វិហារ​ខ្លះៗដែរ។ ការវាយកម្ទេចវិហារ​ចាស់​ចោល​ដើម្បីសាងសង់វិហារថ្មី អាចធ្វើ​ទៅបានតែក្នុង​ករណី​ដែលវិហារថ្មី​ត្រូវ​សាងសង់​នៅលើ​ទីតាំង​របស់​វិហារ​ចាស់ បើពុំនោះទេគេត្រូវតែ​ថែរក្សា​វិហារ​ចាស់​ឱ្យ​នៅដដែល​ដោយមិនចាំបាច់​ថែទាំ​ជួស​ជុល​ទេ។ វិហារបុរាណចំនួន ១៣ អាចស្ថិត​នៅ​បាន​រហូត​មកទល់​សព្វថ្ងៃនេះ ក៏​ដោយសារ​ក្បួន​ច្បាប់​ដែល​មាន​ចែងនៅក្នុងសៀវភៅនេះដែរ។

នៅក្នុង​ប្រទេសកម្ពុជា វិហារ​ណា​ដែលមានអាយុ​លើសពី ៦០ ឆ្នាំ គឺជា​វិហារបុរាណ គឺ​បណ្តា​វិហារ​ទាំងឡាយ​ណា​ដែលត្រូវបាន​សាងសង់មុន​ទសវត្សរ៍ឆ្នាំ ១៩៧០។ ដូច​នេះហើយក្បាច់​រចនា​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង ជា​មរតក​ដែលស័ក្តិសម​នឹងទទួលស្គាល់​ព្រមទាំងថែរក្សា​ឱ្យបានល្អ៕

The post តោះ! ស្វែង​យល់​ពី​ដំណើរការ​សាងសង់​វត្ត​អារាមក្នុង​ប្រទេស​កម្ពុជា​ពីបុរាណដល់សម័យទំនើប appeared first on Kampuchea Thmey Daily.

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?
នៅក្នុងសង្គ្រាម​សម័យទំនើបជាច្រើន រាប់​ចាប់​​ពី​​អ៊ុយក្រែនទៅ​ដល់​តំបន់ហ្គាហ្សា ហើយថ្មីៗនេះនៅក្នុងការកើនឡើងនៃ​អរិភាព​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ គ្រប់​គ្នា​​ប្រហែល​ជា​ចាប់​អារម្មណ៍​នៅ​ត្រង់​ចំណុច​មួយ​​ថា ការវាយប្រហារដោយមីស៊ីលជាញឹកញាប់កើតឡើងនៅពេលយប់។ តើ​នេះ​បណ្ដាល​មកពី​មូលហេតុអ្វី?

(រូបថត៖ Reuters)

បើ​តាម​អ្នក​វិភាគ​យោធា ពេលវេលា​នៃ​ការ​បាញ់​មី​ស៊ី​ល​មិនមែន​ធ្វើ​ឡើង​​តាម​តែ​​អំពើ​ចិត្ត​ឡើយ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃកត្តាកលល្បិច បច្ចេកវិទ្យា និងផ្លូវចិត្ត ដែលផ្តល់​ឲ្យ​ប្រតិបត្តិការនៅពេលយប់នូវគុណសម្បត្តិខុសៗគ្នាក្នុង​អំឡុង​ពេល​សង្គ្រាម។

១.កាត់បន្ថយ​សមត្ថភាព​ប្រព័ន្ធ​តាមដាន​​របស់​សត្រូវ​

នៅ​ពេល​យប់ ការ​ឃ្លាំ​មើល​ដោយ​អ្នក​សង្កេត​ការណ៍​មិន​ថា​ជា​មនុស្ស​ក្ដី ឬ​ប្រព័ន្ធ​​កាមេរ៉ា​​ក្ដី​សុទ្ធ​តែ​មាន​កម្រិត​។ ទោះ​ប្រទេសជាច្រើនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធ​តាមដាន​​នៅ​ពេលយប់ ក៏​ការបាញ់មីស៊ីល​នៅក្រោមការបិទបាំងនៃភាពងងឹត​នៅ​តែ​អាច​ជួយ​កាត់បន្ថយប្រសិទ្ធភាពនៃការតាមដាន​ទាំង​នោះ និង​ធ្វើ​ឲ្យ​​ផ្លូវ​​ហោះហើរ​​របស់​មីស៊ីល​កាន់តែពិបាកក្នុងការចាប់សញ្ញា។

លោក Justin Bronk អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal United Services (RUSI) បាននិយាយថា «ភាពងងឹតផ្តល់នូវស្រទាប់បំបាំងកាយធម្មជាតិ។ វាធ្វើ​ឲ្យ​អ្នកសង្កេតការណ៍មនុស្ស និងប្រព័ន្ធរ៉ាដាមួយចំនួន ​កាន់​តែ​ពិបាក​ក្នុង​​ការកំណត់អត្តសញ្ញាណ និងឆ្លើយតប​​បាន​ទាន់​ពេល​វេលា​​ចំពោះការបាញ់បង្ហោះ​មីស៊ីល»។

២. ស្រួល​គេច​ពី​រ៉ាដា និង​ប្រព័ន្ធ​តាមដាន​កម្ដៅ​មីស៊ីល

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Defence One ទោះបីជាប្រព័ន្ធរ៉ាដា​និងផ្កាយរណបដំណើរការ​​២៤​ម៉ោង​លើ​២៤​ម៉ោង​ក៏ដោយ សីតុណ្ហភាព​ត្រជាក់​នា​ពេល​យប់​នៅ​តែ​​អាចជួយបិទបាំង​សញ្ញា​​​រលក​កម្ដៅ​នៃមីស៊ីល។ នៅ​ពេលត្រូវ​បាន​បាញ់​បង្ហោះ មីស៊ីល​បាន​បញ្ចេញ​នូវ​រលក​កម្ដៅ ហើយ​រលក​កម្ដៅ​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​តាមដាន​អាច​កំណត់​អត្ត​សញ្ញាណ​បាន។ នេះ​​បាន​ន័យ​ថា យប់​កាន់តែ​ត្រជាក់ នោះ​រលក​កម្ដៅ​នៃ​មីស៊ីល​នឹង​ត្រូវ​បាន​កាត់បន្ថយ ដែល​តិច​ឬ​ក៏​ច្រើន​​ក៏​អាចជួយ​បញ្ចៀស​​ខ្លួន​ពី​ប្រព័ន្ធ​តាមដាន​បាន​ខ្លះ​ដែរ។

៣. ពន្យារពេលការឆ្លើយតបរបស់សត្រូវ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល

យោង​តាម​អត្ថបទ​ព័ត៌មាន​របស់ Al Jazeera ការ​វាយ​ប្រហារ​នៅ​ពេល​យប់​ ក៏​ជួយ​កាត់​បន្ថយ​សមត្ថភាព​ភ្លាមៗ​របស់​គោល​ដៅ​ក្នុង​ការ​សងសឹក។ អ្នក​រៀបចំ​ផែនការ និង​អ្នកដឹកនាំយោធាទំនងជាមិនសូវត្រៀមខ្លួនរួចរាល់ទេ ដែលអាចពន្យារពេលការឆ្លើយតបរបស់ពួកគេ ទោះ​ប៉ុន្មាន​នាទីដ៏មានតម្លៃ​ខ្លាំង​ណាស់​​នៅ​​​អំឡុង​ពេល​សង្គ្រាម។

លើសពីនេះទៀត ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ពេល​យប់ អាច​ជួយ​បញ្ចៀស​ការភ័យស្លន់ស្លោ​ក្នុងចំណោម​ប្រជាជន និង​កាត់​បន្ថយ​​ចំនួន​​ស្លាប់​នៃ​​​ជន​ស៊ីវិល នៅពេលដែលសកម្មភាពសាធារណៈមានតិចតួចបំផុត។

ឧទាហរណ៍៖ ក្នុងអំឡុងពេលជម្លោះហ្គាហ្សា​​ឆ្នាំ​២០២៣ ទាំងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល និងក្រុមហាម៉ាសបានកើតឡើងជាញឹកញាប់នៅចន្លោះ​ម៉ោង​១០​​យប់ដល់ម៉ោង​៤​ភ្លឺ ដែលជាពេលវេលាដែលជនស៊ីវិលភាគច្រើននៅក្នុងផ្ទះ ឬដេកលក់។

៤. មាន​ឱកាសខ្ពស់​ក្នុងការឈានដល់គោលដៅសំខាន់ៗ

នៅពេលយប់ កងទ័ពតែងតែបាញ់​មីស៊ីល​នៅ​ទីតាំងសំខាន់ៗរបស់សត្រូវ ដូចជា មូលដ្ឋានយោធា ស្ថានីយ៍រ៉ាដា ឬកន្លែងផ្ទុកអាវុធ ជាដើម ដោយសារ​សត្រូវមិនសូវប្រុងប្រយ័ត្ន ឬសកម្ម ដូច្នេះពួកគេ​​អាច​មានប្រតិកម្មយឺត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Times។

ជាឧទាហរណ៍ នៅពេលដែលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នាពេលថ្មីៗនេះ ការវាយប្រហារជាច្រើនត្រូវបានធ្វើឡើង​បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈ​ដែលយោធាអ៊ីរ៉ង់មិនសូវបានត្រៀមខ្លួនក្នុងការឆ្លើយតប។

៥. សង្គ្រាមផ្លូវចិត្ត

ការ​វាយ​ប្រហារ​ពេល​យប់​ ក៏​មាន​តួនាទី​ជា​ឧបករណ៍​នៃសង្គ្រាម​ចិត្តសាស្ត្រ​ផង​ដែរ។ ការភ័យខ្លាចនៃការផ្ទុះ​អាវុធ​ភ្លាមៗនៅ​ពេល​យប់ បង្កើនភាពតានតឹង​ទាំង​ក្នុងចំណោមជនស៊ីវិល និងទាហាន។

នៅ​ក្នុង​ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន CNN លោក Cedric Leighton វរសេនីយ៍ឯក​ដែល​ចូលនិវត្តន៍​របស់​កងទ័ពអាកាសអាមេរិក ធ្លាប់​បាននិយាយថា «ការគេងមិនលក់ និងការភ័យខ្លាចឥតឈប់ឈរ បានបំផ្លាញភាពធន់ខាងផ្លូវចិត្តរបស់សត្រូវ។ វាមិនមែនគ្រាន់តែអំពីការខូចខាតនោះទេ វា​ក៏​ពាក់ព័ន្ធ​នឹង​​ភាព​នឿយហត់អស់កម្លាំង ការ​ជ្រួល​​ច្របល់ និងការភ័យ​ស្លន់ស្លោ​ផង​ដែរ»។

សរុប​សេចក្ដី​មក ការ​វាយ​ប្រហារ​ដោយ​​​មីស៊ីល​​នៅ​ពេល​យប់ ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពោល​គឺ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ដោយ​ចេតនា។ ប្រតិបត្តិការពេលយប់ ប្រៀប​បាន​ដូច​ជា​​ប្រើ​រនាំង​បំបាំងកាយ កាត់បន្ថយហានិភ័យនៃការវាយបក និងបង្កើនផលប៉ះពាល់ផ្លូវចិត្ត​​​ចំពោះ​សត្រូវ ខណៈព្យាយាម​បញ្ចៀស​ផល​ប៉ះពាល់ ឬ​កា​រស្លាប់​នៃ​ជន​ស៊ីវិល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ដោយ៖ ឈាង

The post ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម? appeared first on Kampuchea Thmey Daily.

កាន់​លិខិតឆ្លងដែន​កម្ពុជា ប្រើពេលមិន​ដល់ ៣០ វិនាទី ចេញចូល​តាម​ច្រកអាកាសយានដ្ឋាន​​កម្ពុជា​ កាន់​តែ​ឆាប់​រហ័ស
កាលពីឆ្នាំ ២០១៩ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ច្រក​ទ្វារអេឡិចត្រូនិក (E-gates) ដោយ​មិន​បោះត្រា​​លើ​លិខិត​ឆ្លងដែន​ (E-passports) ដើម្បី​សម្រួល​​​​ដល់​ពលរដ្ឋ​ដែលកាន់លិខិតឆ្លង​ដែនកម្ពុជា​​ អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ក្រៅប្រទេស​​កាន់តែងាយស្រួល និង​ឆាប់​រហ័ស​តាមច្រកទ្វារ​អាកាសយាដ្ឋាន​អន្តរជាតិ​ក្នុងប្រទេស​កម្ពុជា។

ដំណើរការ​ប្រព័ន្ធ​ច្រកទ្វារ​អេឡិចត្រូនិក (E-gates) ជួយ​សម្រួល​ដល់ពលរដ្ឋ​ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដោយ​មិន​​ចាំ​បាច់​ឈររង់ចាំ​នៅ​​បញ្ជរមន្ត្រី​អន្តោប្រវេសន៍​ធ្វើការ​ត្រួតពិនិត្យ​ដូច​សព្វ​មួយ​ដង ដោយសារ​ប្រព័ន្ធ​នេះពលរដ្ឋ​អាច​ដំណើរការ​ដោយខ្លួនឯង លើក​លែង​តែ​មាន​ឧបសគ្គ​ខ្លះៗ​ជា​បច្ចេកទេសទើបត្រូវការជំនួយ​ពី​មន្រ្តី​នគរបាល​អន្តោប្រវេសន៍។

បើ​តាម​មន្រ្តី​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​មួយ​រូប​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រព័ន្ធ​នេះ​ក្រៅពីផ្តល់ភាព​​ងាយស្រួល សម្រាប់​​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​ក្រៅ​ប្រទេសតាមច្រក​​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​​ ក៏​ជួយ​ដល់​អង្គភាព​ប៉ុស្តិ៍ន​គរបាល​ច្រកទ្វារ ​ងាយស្រួល​គ្រប់គ្រង​ទិន្នន័យ​អ្នក​ដំណើរ​ចេញ​ចូល​ និងការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ផ្សេងៗ​របស់អ្នក​ដំណើរ​ចេញចូលប្រទេសកម្ពុជា​។

យ៉ាងណាមិញ មន្រ្តី​អន្តោប្រវេសន៍​ដែលប្រចាំការ​នៅច្រក​ទ្វារ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​​ ដែល​សុំ​មិន​បញ្ចេញឈ្មោះ​រូបនេះ​ប្រាប់​​ថា ​​ដំណើរការ​ប្រព័ន្ធ​នេះ​បាន​សម្រាប់​តែ​​ពលរដ្ឋ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ចំណែក​លិខិត​ឆ្លង​ដែន​បរទេស​នៅ​មិន​ទាន់​អាច​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ ដោយ​សារ​នៅមាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​​។

​មន្រ្តី​ច្រក​ទ្វារអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហាញពី​​នីតិវិធី​​នៃ​ការ​ប្រើប្រាស់​ច្រក​ទ្វារ E Gates ដោយ​មិន​​បោះត្រា​​លើ​លិខិត​ឆ្លងដែន​ (E-passports) ចែក​ចេញ​ជា​ពីរ​​គឺ​ដំណើរចេញ​ពីប្រទេស​​និង​ដំណើរចូល​ប្រទេស​។

សម្រាប់​ដំណើរ​ចេញ​ពីប្រទេស​ មាន ៣ ដំណាក់កាល គឺ​ពលរដ្ឋ​ដែលកាន់លិខិតឆ្លងដែនកម្ពុជា​ ដំបូង​ត្រូវ​យក​ប័ណ្ណ​ឡើង​យន្តហោះ ( Boarding Pass) ដាក់​​ស្កេនលើ​ម៉ាស៊ីន បន្ទាប់​ត្រូវ​ស្កេន​លិខិត​ឆ្លង​ដែន ​រួច​​ដាក់​ម្រាម​ដៃ​ស្កេន ដែល​ទាំង ៣ ដំណាក់កាល​ប្រើ​ពេល​ត្រឹម​ ៣០ វិនាទី​ប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​ដំណើរការ​ចូលប្រទេស​វិញ មានតែ ២ ដំណាក់កាល គឺ​​ត្រូវ​ស្កេនលើ​​លិខិត​ឆ្លង​ដែន​​ បន្ទាប់​ស្កេន​​ម្រាម​ដៃ​​ នោះ​ទ្វារ​នឹង​របើកចេញចូល​​ដោយ​ស្វ័យ​ប្រវត្តិ ដែល​​ដំណើរការ​​ទាំងមូល​ប្រើ​ពេល​ត្រឹម​តែ​ ២០ វិនាទី​ប៉ុណ្ណោះ​៕

The post កាន់​លិខិតឆ្លងដែន​កម្ពុជា ប្រើពេលមិន​ដល់ ៣០ វិនាទី ចេញចូល​តាម​ច្រកអាកាសយានដ្ឋាន​​កម្ពុជា​ កាន់​តែ​ឆាប់​រហ័ស appeared first on Kampuchea Thmey Daily.

តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង នៅ​ខេត្ត​មណ្ឌលគិរី មាន ៤ កន្លែង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ដៃ​គូ
ក្នុង​ចំណោម​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ កន្លែង ​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៤ កន្លែង ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ជាដៃគូ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះក្នុងប្រទេសកម្ពុជា។

លោក ព្រំ វិបុល​រតនៈ ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច​លំផាត់ ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​គូស​បញ្ជាក់ នៅ​ខេត្ត​មណ្ឌលគិរី​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ កន្លែង។ តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ មាន ៤ កន្លែង ទទួលបាន​ការគាំទ្រ​ពីអង្គការ​ជា​ដៃគូ។ ក្នុង​នោះ​​តំបន់​ការពារ​ធម្មជាតិ​កែវសីមា ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ WCS តំបន់​ការពារ​ធម្មជាតិ​ស្រែ​ពក និង​ភ្នំព្រេច ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ WWF តំបន់​ការពារ​ធម្មជាតិ​លំផាត់ ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ Natural Life  ខណៈ​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ណាមលៀរ​មិនទាន់​មាន​អង្គការ​ណា​ជួយ​គាំទ្រ​នៅ​ឡើយ​ទេ។

តំបន់​ការពារ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង ១ លាន ១ សែន​ហិកតា។ ខណៈ​មន្រ្តី​ឧទ្យានុរក្ស​បម្រើការងារ​មាន​ត្រឹម ៩៥ នាក់ មិន​សមាមាត្រ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ ទើប​អាជ្ញាធរ​បាន​រៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ដែល​ត្រូវ​ការពារ។

លោក ព្រំ វិបុល​រតនៈ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​មណ្ឌលគិរី មាន​សហគមន៍​ការពារ​​ធម្មជាតិ​ចំនួន ២៤ សហគមន៍ ក្នុង​នោះ​នៅ​កែវសីមា​មាន ៧ សហគមន៍ នៅ​ភ្នំ​ណាមលៀរ​មាន ១ សហគមន៍ នៅ​លំផាត់​មាន ១ សហគមន៍ នៅ​ស្រែ​ពក​មាន ៩ សហគមន៍ និង​នៅ​ភ្នំព្រេច​មាន ៦ សហគមន៍។

បើ​តាម​លោក ព្រំ វិបុល​រតនៈ តាម​រយៈ​ការ​ចូលរួម​ពី​សហគមន៍​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដូចជា​របង​ដ៏​រឹងមាំ​ក្នុង​ការ​រួម​គ្នា​ចូលរួម​ថែរក្សានិង​​ការពារ​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា។

បើតាមសៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំងនោះរួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុងសៀវភៅនោះ ក៏បានបង្ហាញពីការចែកចេញតំបន់ការពារធម្មជាតិជា ៨ ប្រភេទ ដូចខាងក្រោម៖

១.តំបន់ឧទ្យានជាតិ
២.តំបន់ដែនជម្រកសត្វព្រៃ
៣.តំបន់ទេសភាព
៤.តំបន់ប្រើប្រាស់ច្រើនយ៉ាង
៥.តំបន់រ៉ាមសារ
៦.តំបន់ស្នូលនៃបឋនីយជីវមណ្ឌល
៧.តំបន់បេតិកភណ្ឌធម្មជាតិ
៨.តំបន់ឧទ្យានជាតិសមុទ្រ

តំបន់ការពារធម្មជាតិត្រូវបានកំណត់ព្រំដែនជា ៤ តំបន់ដូចខាងក្រោម៖

–តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់ និងមានអំបូរសត្វនិងរុក្ខជាតិងាយរងគ្រោះដោយការគំរាមកំហែង ក៏ដូចជាមានបរិស្ថានជីវៈចម្រុះងាយរងគ្រោះ។ ការចូលទៅកាន់តំបន់ស្នូលនេះ ត្រូវបានហាមឃាត់ និងមានការលើកលែងតែចំពោះមន្ត្រីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ។មន្ត្រីរដ្ឋបាលទទួលបន្ទុកអភិរក្សនិងការពារធម្មជាតិ អាចផ្តល់សិទ្ធិចូលទៅកាន់តំបន់នេះដល់មន្ត្រី និងអ្នកស្រាវជ្រាវដោយមានការអនុញ្ញាតិពីក្រសួងបរិស្ថានជាមុន។មានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខ និងការពារជាតិដែលមានសិទ្ធិអនុញ្ញាតក្នុងការចូលទៅកាន់តំបន់នេះ។ រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូល ត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។

–តំបន់អភិរក្ស៖ គឺជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ រួមមានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ទីជម្រាលនិងតំបន់ទេសភាពធម្មជាតិដែលមានទីតាំងស្ថិតនៅក្បែរតំបន់ស្នូល។ ការចូលទៅកាន់តំបន់នេះ ត្រូវមានការអនុញ្ញាតពីរដ្ឋបាល​អភិរក្ស​និងការពារធម្មជាតិជាមុន។ សហគមន៍ខ្នាតតូច ដែលប្រើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមូលដា្ឋនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់នេះក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង និងក្រោមលក្ខខណ្ឌមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវៈចម្រុះនៅក្នុងតំបន់នោះ។ការចូលទៅកាន់តំបន់នេះទាមទារការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងមានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិ។រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូលត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។

–តំបន់ប្រើប្រាស់ដោយចីរ​ភាព៖ ជាតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងការអភិរក្សតំបន់ការពារ។ដោយឡែកពីតំបន់ស្នូលនិងតំបន់អភិរក្ស តំបន់នេះអនុញ្ញាតឱ្យមានការសាងសង់ ក្រោមការកំហិតនិងការអនុញ្ញាតពីក្រសួងបរិស្ថាន។ រដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានឬសហគមន៍ធ្វើការអផិវឌ្ឍនិងវិនិយោគនៅក្នុងតំបន់នេះដោយផ្អែកតាមលក្ខខណ្ឌកំណត់ដោយក្រសួងបរិស្ថាន។ ការប្រើប្រាស់ធនធានធម្មជាតិអាចត្រូវបានអនុញ្ញាតប្រសិនបើតំបន់នេះត្រូវបានប្រើប្រាស់ជាតំបន់ការពារសហគមន៍។ក្រសួងបរិស្ថានអាចបែងចែកផ្នែកមួយចំនួននៃតំបន់នេះទៅកាន់សហគមន៍ក្នុងនាមជាតំបន់ការពាររបស់សហគមន៍។

–តំបន់សហគមន៍​៖ ជាតំបន់បម្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។ តំបន់នេះរួមមានដីប្រជាពលរដ្ឋ វាលស្រែ វាលចំការនិងតំបន់សម្រាប់ធ្វើកសិកម្ម។ ប័ណ្ណកម្មសិទ្ធិដីទាមទារឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង៨ ក៏មានរបៀងអភិរក្ស ៣ ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និងនៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុបផ្ទៃដីទាំងអស់នៃតំបន់ការពារធម្មជាតិនៅកម្ពុជាគឺមាន ៧.៥១៥.៣៤២,២៧១ ហិកតា៕

The post តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង នៅ​ខេត្ត​មណ្ឌលគិរី មាន ៤ កន្លែង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ដៃ​គូ appeared first on Kampuchea Thmey Daily.