ចំណេះដឹងបច្ចេកវិទ្យា Archives - Kampuchea Thmey Daily

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
ជាទូទៅ Mobile APP របស់ធនាគារ មានមុខងារប្រព័ន្ធសន្តិសុខស្រាប់ អាចឱ្យអ្នកប្រើប្រាស់កំណត់លេខសម្ងាត់ ដើម្បីពង្រឹងលើសុវត្ថិភាពនៃការប្រើប្រាស់ មិនអាចមានជនទី២ ចូលប្រើប្រាស់បាន។ ប៉ុន្តែទោះជាបែបនេះក្តី ត្រឹមតែលេខ សម្ងាត់លើកម្មវិធីធនាគារមួយមុខ មិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ គឺត្រូវពង្រឹងលើប្រព័ន្ធសន្តិសុខបន្ថែមទៀត ទាំងកម្មវិធីទូរសព្ទដៃ និងប្រយ័ត្នពីការបើកឱកាសឱ្យ Hacker ដែលផ្តើមចេញពីកត្តាខ្លួនឯង។

ក្នុងសម័យកាលឌីជីថលនេះ ទន្ទឹមនឹងគុណប្រយោជន៍នៃវិស័យបច្ចេកវិទ្យា គ្រោះថ្នាក់នៃបច្ចេកវិទ្យា ក៏អាចកើតមាន ផងដែរ បើសិនជាមិនយល់ច្បាស់ពីការប្រើប្រាស់។ ការបោកបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា កើតមានច្រើនករណីហើយ ដោយជនអនាមិកបានប្រើរូបភាពផ្សេងៗ ដើម្បីបានលេខសម្ងាត់ពីជនរងគ្រោះ ​រួមមានទាំងការឆបោក ដោយបន្លំអត្តសញ្ញាណ ឬជាការ Hack តាមមធ្យោបាយ អ៉ីនធឺណិតជាដើម។

ជុំវិញបញ្ហានេះ អ្នកជំនាញណែនាំឱ្យ មានការប្រុងប្រយ័ត្នបន្ថែម ព្រោះការពង្រឹងលើប្រព័ន្ធសន្តិសុខ គឺផ្តើមចេញពីកត្តា​បុគ្គល​ជាចម្បង ដោយត្រូវធ្វើរឿងចាំបាច់ទូទៅមួយចំនួនទៀត ដូចជា៖
១. ប្រើប្រាស់លេខសម្ងាត់ឱ្យបានរឹងមុាំ ដោយមានបញ្ចូលលេខ អក្សរតូច អក្សរធំ និងនិមិត្តសញ្ញា និងឧស្សាហ៍ប្តូរលេខ សម្ងាត់។
២. ប្រើប្រាស់ Two Factor Authentication (មុខងារសុវត្ថិភាព) ។
៣. ជៀសវាងការប្រើប្រាស់ Wifi សាធារណៈ ព្រោះមានពេលខ្លះ Hacker អាចអនុញ្ញាតឱ្យមនុស្សទូទៅប្រើប្រាស់ Wifi របស់ខ្លួនហ្វ្រី ដើម្បីបន្លំយកទិន្នន័យ។
៤. ជៀសវាងការចុចតំណលីង ដែលមិនមានប្រភពច្បាស់លាស់។
៥. ជៀសវាងការបង្ហាញឯកជនភាពច្រើនពេក នៅលើបណ្តាញសង្គម ពិសេសលេខទូរសព្ទដែលមានភ្ជាប់ នឹងបណ្ណ សំខាន់ៗ ដូចជាធនាគារជាដើម ឬបណ្ណសម្គាល់ខ្លួន។
៦. កុំធ្វើតាមការណែនាំតាម ឬបញ្ជូនឯកសារព័ត៌មានផ្ទាល់ខ្លួនណាមួយ ទៅឱ្យបុគ្គលណាម្នាក់ដែលអះអាងថាខ្លួនជា បុគ្គលិកស្ថាប័នណា ឬអ្នកណាក៏ដោយ។
៧. ការឱ្យជាងជួសជួលទូរសព្ទបង្កើតគណនីហ្វេសប៊ុក ដោយឱ្យពួកគេប្រើប្រាស់លេខសម្ងាត់ដដែលៗពីមួយទៅមួយ។
៨. ត្រូវ update ប្រព័ន្ធប្រតិបត្តិការ (OS) និង App ទៅជំនាន់ចុងក្រោយជាប្រចាំ។

ជាមួយគ្នានេះ ធនាគារក៏បានណែនាំផងដែរ នៅពេល​ប្រើប្រាស់​សេវា​ធនាគារ​តាម​អន​ឡាញ​ ត្រូវផ្តោតលើចំណុចសំខាន់ និងចាំ​បាច់​មួយចំនួន សម្រាប់ APP ធនាគារ។
១. កុំ​បង្ហាញ​ ឬ​ប្រាប់​​ព័ត៌មាន​ចាំបាច់​នានា​ ដែល​ប្រើ​សម្រាប់​ការ​ចុះ​ឈ្មោះ​ជាមួយ​ធនាគារ​ ទៅ​​ឱ្យ​បុគ្គល​ណា​ម្នាក់​​ឱ្យ​សោះ។​
២. កុំ​ប្រាប់​ ឬ​ផ្ដល់​លេខ​កូដ​សុវត្ថិភាព ​ដែល​ទទួល​បាន​ពី​ធនាគារ តាម​រយៈ​សារ​ SMS​ ឬ​សារ​ជូនដំណឹង​ ទៅឱ្យ​បុគ្គល ​ណា​ម្នាក់​ឱ្យ​សោះ​ បើទោះបី​បុគ្គល​នោះ​អះអាង​ថា​ ខ្លួន​គេ​ជា​បុគ្គលិក​ធនាគារក៏​ដោយ​។
៣. កុំ​បង្ហាញ​លេខ​ទូរសព្ទ​ដែល​ប្រើ​ភ្ជាប់​ជាមួយ​កម្មវិធីសេវាធនាគារ (Mobile App)​ ជា​សាធារណៈ។​
៤. ត្រូវឧស្សាហ៍​ប្តូរលេខ​សម្ងាត់​ (PIN)​ កម្មវិធី​ Mobile​ ​ឱ្យ​បាន​ទៀងទាត់​ជា​ប្រចាំ​។
៥. មិនត្រូវប្រាប់​ ឬ​ផ្តល់​ពាក្យ​សម្ងាត់​ (Secret​ Word)​ លើកម្មវិធី​សេវាធនាគាររបស់​ខ្លួន​ ទៅ​ឱ្យ​បុគ្គល​ណា​ម្នាក់​ឡើយ​។

គួរបញ្ជាក់ថា ជនឆបោកតែងតែរកល្បិចថ្មីៗ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់សេវាធនាគារ ដោយអាច​ខល​​តាម​​ទូរសព្ទ កុហកថា​ជាបុគ្គលិកធនាគារ ឬក្លែងបន្លំធ្វើជានរណាម្នាក់ដែលយើងស្គាល់ ឬប្រាប់ថាលោកអ្នកបានឈ្នះ​​រង្វាន់​​ផ្សេងៗ ដោយផ្ញើលីងដើម្បីថតយកព័ត៌មាន នៅពេលដែលលោកអ្នកបំពេញលីងនោះ។ ហេតុនេះ ដាច់ខាត​កុំប្រាប់ ​ឬផ្ដល់កូដផ្ទៀងផ្ទាត់ (OTP) ដែលបានផ្ញើទៅអ្នកតាមសារ SMS និងត្រូវពិនិត្យលីងទាំងអស់ ដែលលោកអ្នក​បានទទួល ម្ដងហើយម្ដងទៀត ហើយមិនត្រូវផ្ញើព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់ខ្លួន ទៅ​ឱ្យនរណាម្នាក់ឡើយ ទោះគេជាអ្នកណាក៏ដោយ៕

អត្ថបទ៖ សុធាវី

The post កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម appeared first on Kampuchea Thmey Daily.

តោះ​! មក​ស្វែង​យល់​ប្រព័ន្ធ​ទឹក​ក្តៅ​ក្នុង​អគារ​ស្នាក់នៅ
នៅ​ក្នុង​អគារ​ស្នាក់នៅ​បច្ចុប្បន្ន ការ​ប្រើប្រាស់​ម៉ាស៊ីន​ទឹក​ក្តៅ​ទឹក​ត្រជាក់ កំពុង​មាន​ការប្រើប្រាស់​ជា​ទូទៅ​កាន់តែ​ច្រើន​ឡើង។

បណ្ដាញ​ទឹក​នៅ​ក្នុង​អគារ​ស្នាក់នៅ​​បែងចែក​ជា ៤ ប្រព័ន្ធសំខាន់ៗ៖ 1. Cold Water System (ប្រព័ន្ធ​ទឹក​ស្អាត) 2. Hot Water System ( ប្រព័ន្ធ​ទឹកក្ដៅ) 3. Soil and Waste Water System ( ប្រព័ន្ធ​ទឹក​កខ្វក់ និង​ទឹកបង្ហូរ​ចោល) 4. Rain Water System (ប្រព័ន្ធ​ទឹកភ្លៀង)។ នេះ​បើ​តាម​លោក​គ្រូ ហាំ គឹមហេង គ្រូ​បច្ចេកទេសនៅ​​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការងារ​និង​សហគ្រិន​ភាព SOS សៀមរាប​អង្គរ។

និយាយ​ដាច់​ដោយឡែកពាក់ព័ន្ធ​ការប្រើប្រាស់​ប្រព័ន្ធទឹកក្តៅ តាមសៀវភៅបច្ចេកទេស​បណ្តាញ​ទឹករៀបចំ​​ដោយ​លោក​គ្រូ ហាំ គឹមហេង ​ក៏​មាន​ការ​បែងចែក​និង​ការ​​ផលិតខុសៗ​គ្នា៖

-Electric Water Heater (ធុង​ទឹកក្ដៅ​អគ្គិសនី)
-Solar (ពន្លឺ​ព្រះអាទិត្យ)
-Gas (ហ្គាស)
-Boiler (ឡ​ចំហាយទឹក ឬម៉ាស៊ីន​ផលិតទឹក​ក្ដៅខ្នាតធំ)

ធុងទឹក​ក្ដៅអគ្គិសនី (Electric Water Heater) គឺជា​ម៉ាស៊ីន​ទឹកក្ដៅ​ដែល​តែងតែ​ឃើញ​ប្រើប្រាស់​​នៅ​តាម​បន្ទប់​ទឹក​ក្នុងផ្ទះ​ សណ្ឋាគារ និង​កន្លែង​ស្នាក់នៅនានា។

ម៉ាស៊ីន​ទឹកក្តៅ​មានពីរប្រភេទ៖

1. ម៉ាស៊ីន​ទឹកក្ដៅ​ឆ្លងកាត់
2. ម៉ាស៊ីន​ទឹកក្តៅ​ផ្ទុក

ក. ម៉ាស៊ីន​ទឹកក្តៅ​ឆ្លងកាត់ គឺជាម៉ាស៊ីនទឹកក្ដៅខ្នាត​តូចដែល​ប្រើ​ចរន្តអគ្គិសនី​ទៅ​កម្ដៅទឹក​ ដែល​ឆ្លង​កាត់​ភ្លាមៗ។ ចំណាំ៖ សីតុណ្ហភាព​ដ៏ល្អសម្រាប់​ការងូតទឹកគឺនៅកន្លែង​ណាមួយរវាង 90°F – 105°F (32°C 40°C) ដែល​ខ្ពស់​ជាង​សីតុណ្ហភាព​​រាងកាយ​ជាមធ្យម។

ខ. ម៉ាស៊ីន​ទឹកក្តៅ​ផ្ទុក​គឺ​ជា​ម៉ាស៊ីន​ទឹកក្តៅ​ដែល​ប្រើ​ចរន្ត​អគ្គិសនី​ទៅ​កម្តៅ​ទឹក​ដែល​ផ្ទុក​ក្នុង​ធុង​ ចំណុះ​តាម​ទំហំ​ធុង (32L, 50L, 80L, 100L) តាម​តម្រូវការ​ទូទៅ។

២. Solar Hot Water System ៖ ម៉ាស៊ីន​កម្ដៅ​ទឹក​ថាមពលព្រះអាទិត្យ ដើម្បីបង្កើតទឹក ក្តៅ​សម្រាប់​ផ្ទះ។ ពួកវា​អាចប្រើប្រាស់​បាន​ក្នុង​គ្រប់​អាកាសធាតុ ឱ្យ​តែ​មាន​ពន្លឺព្រះអាទិត្យ។

៣. Gas ហ្គាស ៖ លំហូរជាបន្តបន្ទាប់​តាមរយៈ​ប្រព័ន្ធកម្ដៅទឹកក្តៅ គឺជា​ប្រភេទម៉ាស៊ីន កម្ដៅ​ទឹកក្តៅ​ដោយ​ឧស្ម័ន (ហ្គាស) ដ៏ពេញនិយមបំផុត។

៤. Boiler៖ ប្រព័ន្ធ​ឡ​ចំហាយទឹក គឺ​ជា​ប្រភេទ​ឡ​ចំហាយ​ដែល​ត្រូវ​បាន​រកឃើញ​ជា​ទូទៅ​នៅ​ក្នុង​ផ្ទះ​ធំ ដែល​មាន​តម្រូវការ​កាន់​តែ​ច្រើន​សម្រាប់​កម្តៅ និង​ទឹកក្តៅ៕

The post តោះ​! មក​ស្វែង​យល់​ប្រព័ន្ធ​ទឹក​ក្តៅ​ក្នុង​អគារ​ស្នាក់នៅ appeared first on Kampuchea Thmey Daily.

លោក ជា វ៉ាន់ដេត៖ ការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន បាន​ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល​
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កម្មវិធីប្រកួតប្រជែង ASEAN Data Science Explorers បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយរបស់​ក្រសួងប្រៃសណីយ៍ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល​។ លោក ជា វ៉ាន់ដេត  ថ្លែងបែបនេះ នៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ គឺបានសបញ្ជាក់ឲ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងលើវិស័យឌីជីថលនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសយុវជន ដែលអាចជួយឲ្យពួកគេអាចដោះស្រាយបញ្ហានានាប្រកបដោយការច្នៃប្រឌិត ក៏ដូចជាការពង្រឹកពង្រីកសមត្ថភាព និងការយល់ដឹងរបស់យុវជនលើជំនាញស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី បានបន្ថែមដែរថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល តាមរយៈការអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជី ថល។

គួរជម្រាបថា កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers បានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ដោយបានសហការជាមួយមូលនិធិអាស៊ាន និងក្រុមហ៊ុន SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers ដែលរៀប ចំធ្វើឡើងនៅកម្ពុជានេះ គឺមានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើមចំនួន ២០រូបមកពី ១០ប្រទេសនៃសមាជិកអាស៊ាន ដែលជ័យលាភីលេខ១ គឺក្រុមយុវជននៃប្រទេសវៀតណាម ជ័យលាភីលេខ២ គឺក្រុមយុវជននៃប្រទេសព្រុយនេ និងជ័យលាភីលេខ៣ គឺក្រុមយុវជនម៉ាឡេស៊ី៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ជា វ៉ាន់ដេត៖ ការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន បាន​ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល​ appeared first on Kampuchea Thmey Daily.

៧ ​ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ​ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត
ដើម្បី​ការពារ​ប្រព័ន្ធ WiFi ​​កុំឲ្យ​មានអ្នកលួច​ប្រើ​ ព្រមទាំងការពារ​សុវត្ថិភាព និងប្រសិទ្ធភាពអ៊ិនធរណេត អ្នកអាចអនុវត្តតិចនិកទាំង ៧ នេះបាន។

១. ប្ដូរ​ឈ្មោះ WiFi

​ជាម្ចាស់ប្រព័ន្ធ Wifi កុំប្រើឈ្មោះដែលក្រុមហ៊ុនយកមកដាក់ឱ្យ ដោយអ្ន​ក​ប្រើ​ប្រាស់​គួរ​តែ​ប្ដូរ​ឈ្មោះ ​SSID ។ ​ពេល​ប្ដូរ ក៏ពុំគួរ​ប្រើ​ឈ្មោះ​ងាយរាវរកដូចជា​ ​ឈ្មោះ​ខ្លួន​ឯង​ ឬគ្រួសារ​។ល។ ​ព្រោះ​ឈ្មោះ​ទាំង​នោះ​សុទ្ធ​តែបង្កភាព​ងាយស្រួល​ដល់​ពួក​ Hacker ក្នុងការ Hack។

២. ដាក់​ពាក្យ​សម្ងាត់ (Password) ពិបាកស្មាន

នៅ​លើ​ WiFi Router ​​ពេល​ទិញ​មកភ្លាម​​តែង​ភ្ជាប់​មក​ជា​មួយ​នឹង​ Default Password  រួច​ជា​ស្រេច ដែលវាមាន​លក្ខណៈ​ស្រាល ​ហើយងាយរាវខ្លាំងណាស់។ ដូច្នេះ​នៅ​ពេល​ដាក់​ Password ​ត្រូវតែ​មាន​យ៉ាង​តិច​ ២០ តួ ​រួម​បញ្ចូល​ទាំង​លេខ​ អក្សរតូចធំ និង សញ្ញា​ផ្សេងៗចម្រុះគ្នា។

៣. ​បិទ WiFi បើមិន​​ប្រើ​ប្រាស់

គួរ​​បិទប្រព័ន្ធ WiFi ចោល ​​ប្រសិន​បើ​ពុំ​ត្រូវការ​ប្រើ​វា​ ដូច​ជា​ពេល​ពុំ​នៅ​ផ្ទះ​​ជា​ដើម​​ ព្រោះ​បើ​បើក​វា​ចោល ​ពួក​ Hacker អាច​តាម​ដាន​ ហើយ​ក៏ជា​ឱកាស​សម្រាប់​ពួក​គេ​​លុកលុយ​ផង​ដែរ។

៤. ​កំណត់​ប្រភេទ​ Encryption

សម្រាប់ WiFi Router គេមានប្រព័ន្ធ Encryption ​ដែលជាជម្រើសពេញ​និយម​​ប្រើប្រាស់រួមមាន​​​ WEP, WPA និង WPA2។ ​ក្នុង​ចំណោមប្រភេទ​ទាំង​បី​ WPA2 គឺ​មាន​សុវត្ថិភាព​ជាង​គេ ព្រោះ​វាអាចបិទប្រព័ន្ធ Wifi ​ពី​ឧបករណ៍​ផ្សេងៗ​ដែល​គ្មាន​ការ​អនុញ្ញាត។

៥. ​បិទ​មុខងារ Remote Access

​ចំពោះ​ Router មួយ​ចំនួន​​អាច​ដំណើរការ​បាន​តាម​រយៈមុខងារ Remote Access ។ ករណីនេះ បើសិនអ្នកបើកវា នោះក៏​ជា​ឱកាស​​សម្រាប់​ឲ្យ​ Hacker អាច​ចូល​ទៅ​ដំណើរ​ និង​កំណត់​​ Private Setting របស់​ Router បាន​។ ដូច្នេះ​គួរ​​តែ​បិទ​មុខងារ​ Remote Access ទើប​ការ​ល្អ។

៦. បើកដំណើរការ​ Firewall

​ករណី​ដែល​ Router មិន​មាន​ Firewall ត្រូវ​ប្រាកដ​ថា​ កុំព្យូទ័រ​បាន​បើក​ដំណើការ​ Firewall ​ឬក៏​បានត្រូវ​​ដំឡើង​​កម្មវិធី​ Firewall​ ​​ដើម្បី​​ការពារ​ និង​តាម​ដាន​ការ​លួច​ដំណើរការ Wireless ​ខុស​ប្រក្រតី​ណាមួយ​ដែលអ្នកមិនដឹង។

៧. ​ធ្វើបច្ចុប្បន្នភាព (Update ​Router ) ​

កម្មវិធីណាក៏ដោយ ឱ្យតែមិនធ្វើបច្ចុប្បន្នភាព (Update) វានឹងផុតកំណត់ ព្រមទាំងមានមេរោគអុកឡុកផងដែរ។ ដូចគ្នាដែរ អ្នកត្រូវ អាប់ដេត  ​Router  ឱ្យបានទៀងទាត់ចៀសវាង​ចំណុចខ្វះខាត​ណា​មួយ​ដែល​​នាំឱ្យ​ប្រព័ន្ធ​សុវត្ថិភាព​​ថយ​ចុះ​ ហើយវាក៏អាចការពារ​​​ការ​វាយ​ប្រហារ និង​​បញ្ហា​ផ្សេង​ទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MARTECH

ចុចអាន៖ អាថ៌កំបាំង​ធំ​បួន​យ៉ាង​របស់​បណ្ដាញwifiដែល​មិន​ងាយ​មាន​អ្នក​ណា​ដឹង

ចុចអាន៖ ប្រយ័ត្ន ៥ ​ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker

The post ៧ ​ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ​ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត appeared first on Kampuchea Thmey Daily.

បើ​មិន​ចង់មាន​ការវាយ​ប្រហារ អ្នក​ត្រូវ​ប្រើ​បច្ចុប្បន្នភាព​កម្មវិធី Chrome 88 ជាបន្ទាន់
​មុខងារ​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ​របស់​កម្មវិធី Chrome បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ ដែល​អ្នកប្រើប្រាស់​មិនចាំបាច់​ចំណាយ​ពេល​វេលា​និង​តាមដាន​ក្ នុង​ការធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង ប៉ុន្តែ​ពេលនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្នើឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Chrome ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​។

​ការធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​នេះ ​គឺ​មាន​ការប៉ះពាល់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងបី​ធំៗ Windows, Mac និង Linux​។ ក្រុមហ៊ុន Google ពុំបាន​ផ្ដល់​ព័ត៌មាន​ល​ម្អិ​ត​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទទួលស្គាល់ថា ជនខិលខូច​កំពុងតែ​ប្រើ​ភាព​ចន្លោះប្រហោង​នេះ​ ដើម្បី​ធ្វើការ​វាយប្រហារ ដូច្នេះ​អ្នកប្រើប្រាស់​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​។ ជាងនេះទៅទៀត​ក្រុមហ៊ុន Google ក៏បាន​បញ្ជាក់​ផង​ដែរ​ថា គេ​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការវាយប្រហារ​នៅពេលដែល​អ្នកប្រើប្រាស់​ភា​គ​ច្រើន​បាន​ធ្វើ​បច្ចុប្បន្នភាព​រួចហើយនោះ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ​របស់លោក​អ្នក នាយកដ្ឋាន​សូម​ឲ្យ​លោកអ្នក​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Chrome ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​៕

​ប្រភព​៖ នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​

The post បើ​មិន​ចង់មាន​ការវាយ​ប្រហារ អ្នក​ត្រូវ​ប្រើ​បច្ចុប្បន្នភាព​កម្មវិធី Chrome 88 ជាបន្ទាន់ appeared first on Kampuchea Thmey Daily.

មក​ស្គាល់ App​ និង​ Program មួយ​ចំនួន​​ ជួយ​សម្រួល​ការងារ​ពី​ផ្ទះ ​ជំនួស​ទៅកន្លែងការងារ ក្នុង​កំលុងពេល​កូវីដ១៩
ក្រុមហ៊ុន Code Orange បានប្រកាសណែនាំពីកម្មវិធីនិង App  មួយ​ចំនួន​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​មិន​អាច​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ដោយ​ធ្វើការ​ពី​ផ្ទះ​ជំនួស​វិញ​បាន ក្នុង​អំឡុង​ពេល​កំពុង​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ដែល​បណ្ដាល​ឲ្យ​បុគ្គលិក​មួយ​ចំនួន​មិន​អាច​ទៅ​ធ្វើការ​ដូច​ប្រក្រតី។ វា​ជា​ឧបករណ៍​ទូរគមនាគមន៍​ដែល​ជួយ​ឲ្យ​ពួកគេ​នៅ​តែ​មាន​ផលិតភាព​ការងារ​ដូចមុន ទោះ​បី​នៅ​ទីណា​ក៏​ដោយ។

SLACK

កម្មវិធីនេះ​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android, iOS, Mac និង Windows។ SLACK ជា​ឧបករណ៍​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​និង​ឯកសារ​ដោយ​ផ្ទាល់​ទៅ​មនុស្ស​ម្នាក់​ឬ​ក្រុម​បាន។ ឧបករណ៍​នេះ​ធ្វើការ​សន្ទនា​ផ្ញើ​សារ​ដោយ​ប្រព្រឹត្ត​ទៅនៅក្នុងឆានែល។ កម្មវិធី Slack អាច​ហៅ​ជា​សំឡេង​និង​វីដេអូ។ ដូច្នេះ​អ្នក​អាច​រៀបចំ​ការ​ប្រជុំ ឬ​សន្និសីទ​ជា​វីដេអូ​ពី​ចម្ងាយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​បន្ទាន់​បាន។ ផ្នែកល្អ​បំផុត​របស់ SLACK គឺ​វា​មាន​កំណែ​ទម្រង់​ឥត​ដែន​កំណត់។ ប៉ុន្តែ​វា​អាច​ហៅ​ជា​សំឡេង​និង​វីដេអូបានតែពីម្នាក់ទៅម្នាក់​ប៉ុណ្ណោះ ដោយ​មិន​អាច​ហៅ​ជា​ក្រុម​បាន​ទេ។ អ្នក​ក៏​អាច​ចូល​មើលសារថ្មីៗរបស់​ក្រុម​អ្នក​បាន ១០០០០ សារ​ភ្លាមៗ​ផងដែរ។

G SUITE

កម្មវិធីនេះមាននៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android, iOS, Mac និង Windows។

កម្មវិធី Google’s G Suite រួមមាន Gmail, Google Drive, Docs, Hangouts, Calenda និង​សេវាកម្ម​ផ្សេង​ទៀត។ វាជាវិធីងាយ​ស្រួល​បំផុត​ដើម្បីធ្វើការពីផ្ទះ ដោយ​អាច​ទាក់ទង​ជាមួយ​មិត្ត​រួម​ការងារ​របស់​យើង​បាន​គ្រប់ទីកន្លែង។ G Suite អនុញ្ញាត​ឲ្យ​អ្នក​បង្កើតឯកសារ សៀវភៅ​បញ្ជី និង​បទ​បង្ហាញ។ អ្នក​អាចផ្ទុកឯកសារនៅលើ Google Drive ហើយ​ស្វែងរក​អ្វី​ដែល​អ្នក​ត្រូវ​ការ​ភ្លាមៗ​នៅលើវាបាន។ រីឯ Calenda អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នាមើល​ឃើញ​កាលវិភាគ​របស់​អ្នកដទៃ​ដោយមិនចាំបាច់ហៅឬផ្ញើសារទៅគ្នាទៅវិញទៅមកទេ។ ចំណែក Hangouts មានកម្មវិធីជជែកដែលអនុញ្ញាត​ឲ្យ​មនុស្សទាក់ទងគ្នាបាន។

ZOOM

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac និង Windows។ ZOOM ជា​កម្មវិធី​សម្រាប់​អ្នក​ដែល​ចង់​ឬចូលចិត្តការហៅជាក្រុម។ វា​អាច​ជជែក​បាន​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​មិនលើសពី ៤០​នាទីទេ។ វាជាកម្មវីធីដែលមាន អេក្រង់​ពេញ​ច្បាស់​ពេលហៅជាវីដេអូឬផ្ញើសាររូបភាព។ ZOOM អាចប្រើក្នុងសន្និសីទ និង​រៀបចំ​កាលវិភាគ​ដោយ​ផ្ទាល់ពី Google Calenda។ អ្នកក៏អាចថតជាវីដេអូ ថតសម្លេង និង​សរសេរ​អត្ថបទទុក​ក្នុង​ពេល​ហៅ​ជា​វីដអូ​ផងដែរ។

TRELLO

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TRELLO ជា​ឧបករណ៍​ពេញនិយមសម្រាប់អង្គការធំៗដូចជា Kickstarter និង Unicef។ វា​ប្រើ​សម្រាប់​ចែកចាយ​គ្រប់គ្រង​ការ​ចែករំលែក​គម្រោងជាក្រុម ។ លក្ខណៈ​ពិសេស​ជា​មូលដ្ឋាន​របស់វា​គឺ​អាច​ប្រើ​បាន​ដោយ​សេរី ទោះបី​ជា​មាន​កា​ររឹតត្បិតត្រឹមដែនកំណត់ភ្ជាប់ 10 MB ក៏ដោយ។

TOGGL

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TOGGL ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​និង​ជំនួញ។ វា​ជួយ​ពន្លឿន​ការងារ​ធ្វើ​ឲ្យ​ចំណេញពេល​នឹង​ការ​ទូទាត់​ប្រាក់​ជាមួយ​អតិថិជន។ វាត្រូវបានសហការជាមួយ ឧបករណ៍ផ្សេងៗដូចជា Asana, Basecamp និង Google Calenda ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់តាំង និង​តាមដាន​ពេលវេលា​សម្រាប់​គម្រោង​ជាក់លាក់។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​មុខងារ​សំខាន់ៗ​របស់​វា​អាច​រក​បាន​ដោយ​ឥតគិតថ្លៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ណា​ខ្លះ​ជា​តម្រូវការ​អាទិភាព​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២១

ចុចអាន៖សហរដ្ឋអាមេរិក​ បញ្ជា​ឲ្យ​បិទ​កម្មវិធី​ចិន​ចំនួន​៨​បន្ថែម​ទៀត​ រាប់បញ្ចូល​ទាំង Alipay និង WeChat Pay

The post មក​ស្គាល់ App​ និង​ Program មួយ​ចំនួន​​ ជួយ​សម្រួល​ការងារ​ពី​ផ្ទះ ​ជំនួស​ទៅកន្លែងការងារ ក្នុង​កំលុងពេល​កូវីដ១៩ appeared first on Kampuchea Thmey Daily.

ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ណា​ខ្លះ​ជា​តម្រូវការ​អាទិភាព​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២១
ម្ចាស់​អាជីវកម្ម​ឬ​អ្នកគ្រប់គ្រងនានា ​តែងតែ​ស្វែងរក​មនុស្សថ្មីណា ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​បំពេញ​កន្លែង​ខ្វះខាត​នៅ​ក្នុង​ក្រុមហ៊ុនរបស់ពួកគេ ជាមួយ​នឹងសូហ្វវែរ និង​ឧបករណ៍​បច្ចេកវិទ្យា​ដែល​តែងតែ​រំកឹល​ទៅមុខនិង​ផ្លាស់ប្តូរ​ឥតឈប់ឈរ។

តើជំនាញបច្ចេកវិទ្យាកំពូលអ្វី ដែលជាតម្រូវការអទិភាពនៅឆ្នាំក្រោយនេះ ? អានជាមុន ដើម្បីបង្កើន​គុណវុឌ្ឍិ​ចាំបាច់​ដើម្បី​ចាប់​អាជីពថ្មី​ទាន់ពេលវេលា​។

ការ​វិនិយោគលើខ្លួនឯង​សម្រាប់អនាគតកាល និងពង្រីកទីផ្សារការងារ​កម្រៃ និង​ឱកាស​។ ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យាតាមអ៊ីនធឺណិតជាវិធីសាស្ត្រល្អ ព្រោះ​បុគ្គលិក​សំខាន់ៗ​នឹង​ត្រូវបានស្វែងរកដោយ​និយោជក​ភាគច្រើន​ផ្អែក​លើ​លក្ខណៈ​សម្បត្តិ​ជំនាញ​បច្ចេកវិទ្យា​ក្នុង​សម័យកាល​ឌីជីថល។

១ ភាព​វៃឆ្លាត​សិប្បនិម្មិត Artificial Intelligence (AI)

ភាព​ខុសគ្នា​រវាង AI និង​ការ​រៀន​ម៉ាស៊ីន​គឺ​រៀន​តាម​របៀប​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​វៃ​ឆ្លាត ប្រើ​តក្កវិជ្ជា​និងហេតុផលដើម្បីបង្កើតចម្លើយ។ ការ​រៀន​នឹង​ម៉ាស៊ីន​ទៅ​រួច​នៅ​ពេល​យើង​ចូល​ក្នុង​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ ចំណែកAIអនុញ្ញាត​ឲ្យ​រកចម្លើយបានដោយខ្លួនឯង។

២ បច្ចេកវិទ្យា blockchain

Blockchain គឺជាសំណ។ស្វែងរក​ទិន្នន័យទំនើប​ចុងក្រោយ​ដែល​មាន​សុវត្ថិភាព​បំផុត​និង​រក្សា​នូវ​ទិន្នន័យ​ល្អ។ វា​ក៏​ជា​បញ្ជី​នៃ​កំណត់ត្រា​នៅ​ក្នុង​ខ្សែ​សង្វាក់​ដែល​តំណ​នីមួយៗត្រូវបាន​អ៊ិនគ្រីបជាមួយកំណត់ពេលវេលានៃប្លុក មុន​និង​ទិន្នន័យ​អាច​ប្រតិបត្តិការ។ មនុស្ស​ភាគច្រើន​ទទួល​ស្គាល់​និង​ចាប់​ប្រើ​បច្ចេកវិទ្យាblockchain នៅ​លើ​លុយអនឡាញ​ Bitcoin ។

៣ ក្លោដ​និង​អាម៉ាហ្សូន Cloud and Amazon Web Services (AWS)

នេះជា​សេវាកម្មពពក តាមអ៊ិនធរណេតដែលធំជាងគេបំផុតនៅលើពិភពលោក​បច្ចុប្បន្ន​ផ្តល់​ជូននូវ​សេវាកម្ម​ពេញលេញ​ជួយ​ដល់​អាជីវកម្ម​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​តូច​ក្នុង​ការ​ដោះស្រាយ នាយកដ្ឋាន​ធំៗ ចម្បងៗរបស់គេ រាប់ចាប់តាំងពីការធ្វើទីផ្សារ រហូត​ដល់​នីតិវិធី​គណនេយ្យ

សេវាកម្មប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យពិភពលោកមួយនេះ នឹង​រក្សាទុក ក៏ដូចជា​ធ្វើដំណើរការ​ព័ត៌មានយ៉ាងរហ័សនិង​សុវត្ថិភាព។

៤ អាជីពខាងសន្តិសុខតាមអ៊ិនធឺរណែត Cybersecurity

ពួក Hacker តែងតែរិះរកវិធីថ្មីៗ​ដើម្បីវាយប្រហារគេហទំព័រនានា កម្មវិធីអេប និង​វេទិការបស់​ក្រុមហ៊ុន​ទាំងពួង។ ជារឿងចាំបាច់ដែលយើងត្រូវមាន​ជំនាញមួយ​ជាការឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​ទាំងនេះ៕

ប្រែសម្រួល៖ សុភា

ប្រភព៖woz-u

ចុចអាន៖មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំងនេះបានផ្លាស់ប្ដូរ​អនាគត​របស់​មនុស្ស​ជាតិ

ចុចអាន៖ជំនាញ​ទីផ្សារ​ឌីជីថល៖ ធ្វើ​ទីផ្សារ​តាម​ការ​ផ្ញើម៉ែល​មិនដែលហួសសម័យទេ

The post ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ណា​ខ្លះ​ជា​តម្រូវការ​អាទិភាព​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២១ appeared first on Kampuchea Thmey Daily.

ជំនាញ​ទីផ្សារ​ឌីជីថល៖ ប្រើ​បណ្ដាញ​សង្គម Boost យ៉ាងណា​ឲ្យ​យីហោ​យើង​បាន​ទៅ​ដល់​ក្រុម​អតិថិជន​គោលដៅ
Boost​ គឺ​ជា​ឧបករណ៍​ដ៏​ពេញនិយម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​យើង​ត្រូវ​បង់ប្រាក់រុញ​មាតិកា​ឬ​ផលិតផល​ដែល​យើង​កំពុង​ផ្សាយ​ឲ្យ​ទៅដល់គោលដៅរហ័ស​ទាន់ចិត្ត​និងចំៗ។

អំណាច​នៃ​គេហទំព័រ​សង្គម​មួយនេះ ហួស​ពី​ការផ្សាយ​តាម​បែប​មិន​បង់ប្រាក់(សរីរាង្គ)។ វេទិកា​បង់ប្រាក់ (Boost)ឬហៅថា(adv)អាច​រុញយីហោរបស់យើង​ឲ្យ​ទៅដល់​នៅ​ចំពោះ​មុខ​ក្រុម​គោលដៅ អតិថិជន អ្នកកន្លងមក​យើងមិនដែល​បានពួកគេឮឬឃើញ។

បណ្តាញសង្គមសំខាន់ៗ ហ្វេសប៊ុក IG Twitter។ ល។ មាន​ចងក្រង​បាន​នូវ​ទិន្នន័យ​ច្រើន​ណាស់​លើ​អ្នក​ប្រើប្រាស់របស់ពួកគេ ដែលការកំណត់គោលដៅមិនពិបាកអ្វីទាំងអស់។

ចំណែក​ខាងក្រោម​នេះ​ គឺ​ជា​កម្មវិធីមួយចំនួន ​ដែលយើងគួរតែស្គាល់ ក្នុងនាម​អ្នក​ទីផ្សារ​ឌីជីថល​ដើម្បី​រើស​យកមកប្រើនាពេលអនាគត៖

១ ណានីហ្គាន Nanigans

គឺជាកម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម​ពហុមុខងារ ជាមួយនឹងការសង្កត់ធ្ងន់លើ​ទីផ្សារហ្វេសប៊ុក។ សូហ្វវែរ Nanigansនេះ អាច​ចូលប្រើ​ហ្វេសប៊ុកប្តូរប្រាក់​ដើម្បី​ពិនិត្យ​ឡើងវិញ​និង​ប្រើ​ឧបករណ៍​ផ្សេង​ទៀតធ្វើ​ឲ្យ​គោលដៅ​ផ្សាយ​ចេញមាន​ប្រសិទ្ធភាព​ជាងមុន។ លើស​ពី​ការ​លើកឡើង​របស់​ហ្វេសប៊ុក​វេទិកា nanigans នេះ​មាន​លក្ខណៈ​ពិសេស ផ្ដោត​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម Twitter និង​កំណើន Instagram ទៀតដែល​ជា​ឧបករណ៍​នៃ​ជម្រើស​សម្រាប់​ក្រុមហ៊ុន​ធំៗ​លើ​លោក​បច្ចុប្បន្ន​នេះ​ដូចជា Zynga, Wayfair និង Rovio ។

២ facebook power editor របស់ហ្វេសប៊ុក

ជាកម្មវិធីបង្កើននិងគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ដែល​ភាគច្រើន​ត្រូវ​បានប្រើដោយ Agency អ្នក​ផ្សាយ​ពាណិជ្ជកម្មលើហ្វេសប៊ុកធំ ៗ ឬអ្នក​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ចង់​បាន​លក្ខណៈ​ពិសេស​កម្រិត​ខ្ពស់​បំផុត​ដូចជា Rolls Royce ។ល។ ចំណុចប្រទាក់​នៃ កម្មវិធី​និពន្ធ​ថាមពល​មើល​ទៅ​ខុសគ្នា​ឆ្ងាយ​ពី​កម្មវិធី​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម។ កម្មវិធី​និពន្ធ​ថាមពលpower editor របស់ហ្វេសប៊ុកគឺជាកម្មវិធីជំនួយដែលដំណើរការជាមួយ Google Chrome.F ហើយ​ឧបករណ៍​នេះ​បញ្ចេញ​ជា​ញឹកញាប់​នូវ​លក្ខណៈ​គោលដៅ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​និង​ពេញចិត្ត​ទ្វេ​ឡើង។

សម្រាប់​អ្នកទីផ្សារឌីជីថល ការប្រើToolនេះគឺ​ងាយស្រួល​បំផុត​ដើម្បី​បង្កើត​និង​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​លម្អិត​ធានា​ថា​អាច​កំណត់​គោលដៅ​បាន​ហើយ​សន្សំ​ថវិកា​ផង៕

ប្រែសម្រួល៖ សុភា

ប្រភព sproutsocial

ចុចអាន៖

ចុចអាន៖

The post ជំនាញ​ទីផ្សារ​ឌីជីថល៖ ប្រើ​បណ្ដាញ​សង្គម Boost យ៉ាងណា​ឲ្យ​យីហោ​យើង​បាន​ទៅ​ដល់​ក្រុម​អតិថិជន​គោលដៅ appeared first on Kampuchea Thmey Daily.