ច្រកទ្វារស្ទឹងបត់ Archives - Kampuchea Thmey Daily

ចំណេញ​ជាង ៣ ម៉ោង​ រថយន្ត​ឆ្លង​កាត់​ច្រក​ទ្វារ​ថ្មី​ស្ទឹងបត់​ ក្រោយ​បើក​បណ្តោះអាសន្ន
ការ​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ច្រក​ទ្វារ​ស្ទឹងបត់​ បាន​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ចំណេញ​ពេល​ជាង ៣ ម៉ោង។ នេះបើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​​គម្រោង​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន​ នៅ​ព្រឹកមិញ​នេះ។

លោក ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា គិត​ត្រឹម​ខែ​មីនា​ ការ​ដ្ឋានសាងសង់​សម្រេច​បាន​ជាង ៨៣ភាគរយ ខណៈ​ដែល​​ក្រុមហ៊ុន​សន្យា​នឹង​ជំរុញ​ឲ្យ​បញ្ចប់​នៅ​ខែ​ឧសភា។

យ៉ាងណាមិញបើ​តាម​លោក​រដ្ឋមន្រ្តី​ ​​ផ្អែក​លើ​ការងារ​ជាក់ស្តែង​អាច​មិន​រួច​ទាន់​ផែនការ​ តែ​លោក​នឹង​ពិនិត្យ​តាមដាន​បន្ត​ទៀត។

លោក​រដ្ឋមន្រ្តី​​អះអាងថា គម្រោង​សាងសង់​ច្រក​ទ្វារ​ស្ទឹងបត់គ្រោង​បញ្ចប់​តាំង​ពី​ជាង ១ ឆ្នាំមុន ប៉ុន្តែ​ក្រុមហ៊ុន​សាងសង់​​ស្នើ​សុំពន្យាពេល​​ដោយសារ​បញ្ហា​កូវីដ ប៉ុន្តែ​លោក​បាន​ក្រើន​រំលឹក​ដល់​ក្រុមហ៊ុន​សាងសង់​មិន​អាចស្នើ​សុំ​ពន្យា​ម្តង​ហើយ​ម្តង​​​ទៀត​នោះ​ទេ។

លោក​បញ្ជាក់ថា៖ `«ការដ្ឋាន​បាន​យឺត​ជាង​ផែនការ​ជាង​មួយ​ឆ្នាំ ក្រសួង​​យោគយល់​តែ​ក៏​មិន​អាច​ឲ្យ​បន្ត​យឺតយូរ​ថែម​ទៀត​ដែរ។ ​ក្រសួង​នឹង​តាមដានជាមួយ​​ក្រុមហ៊ុន​សាងសង់​​ត្រូវ​ជំរុញ​ឲ្យ​រួចរាល់​ឲ្យ​បាន​ឆាប់ ដូច​ដែល​ក្រុមហ៊ុន​បាន​សន្យា»។

លោក​រដ្ឋមន្រ្តី​បាន​សង្កេត​ឃើញថា តាំង​ពី​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ច្រក​ស្ទឹងបត់ ក្រោយ​ច្រក​ទ្វារ​ប៉ោយប៉ែត​បាន​បិទ​ដោយសារ​អគ្គិភ័យ​ឃើញ​ថា បាន​សម្រួលការងារ​យ៉ាង​ច្រើន​ហើយ​​ចំណេញ​ជាង ៣ ម៉ោង​សម្រាប់​រថយន្ត​ឆ្លង​កាត់។

«ពីមុន​ខាងយើង​បាន​ទទូច​ឲ្យ​ខាង​ថៃ​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្នសិន ប៉ុន្តែ​ខាង​ថៃ​ថាមានបញ្ហា​នីតិវិធីច្រើន។ តែ​ក្រោយ​អគ្គិភ័យ​ឆេះ​នៅខាងច្រកទ្វារ​ប៉ោយប៉ែត ភាគី​​ខាង​ថៃ​ក៏​បាន​ស្ទុះស្ទារ​​ជំរុញឲ្យ​បើក​ប្រើប្រាស់​​បណ្តោះអាសន្ន។ តាម​រយៈច្រក​ទ្វារ​នេះ​ជួយ​ច្រើន​ណាស់ ដោយសារ​មិនសូវ​កកស្ទះ ហើយបើ​តាមមន្រ្តី​អះអាង​​រថយន្ត​ឆ្លង​កាត់​ចំណេញ​ពេល​ជាង ៣ ម៉ោង​បើប្រៀប​ធៀប​ការ​ឆ្លង​កាត់​ច្រកទ្វារ​ប៉ោយប៉ែត»។

រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ហិរញ្ញប្ប​ទាន​​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ២៦.៤២លានដុល្លារអាមេរិក​លើ​ការ​​សាងសង់​អគារច្រកព្រំដែន​ស្ទឹងបត់ ក្នុង​នោះ​មាន​ការ​សាងសង់​អគារ​ច្រកទ្វារត្រួត​ពិនិត្យ​ព្រំដែន ផ្លូវតភ្ជាប់សំ​ណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ “ឃ្លាំង និង​ទីលាន​កុងតឺន័រ” ការជួសជុល​កែ​លម្អផ្លូវ​ចាស់ និង​សំណង់​កាត់បន្ថយ​គ្រោះទឹកជំនន់។​

គម្រោងសាងសង់​អគារច្រកទ្វារព្រំដែនអន្តរជាតិ​ស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បញ្ចៀស​បាន​ការ​កកស្ទះ​ចរាចរណ៍​ដែល​តែងតែ​រំខាន​ដល់ការនាំចេញនាំចូលទំនិញនៅច្រក​ព្រំដែនអន្តរជាតិ​ប៉ោយប៉ែត។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារច្រកទ្វារ​ព្រំដែន​អន្តរជាតិស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា-ថៃ មិន​អាច​យក​ស្ពាន​នៅ​ប៉ោយប៉ែតឆ្លង​លាយឡំ​ទាំង​អ្នកទេសចរ និង​ដឹកទំនិញ​នោះ​ឡើយ។ ហេតុនេះ​ទើប​សម្រេច​ឱ្យ​មាន​ការ​សាងសង់​ស្ពាន​ថ្មី នៅស្ទឹងបត់​សម្រាប់​ការដឹកទំ​និញ ហើយ​ស្ពាន​នៅ​ប៉ោយប៉ែត​ទុក​សម្រាប់​ចេញ-ចូល​តែ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។

ក្រោយពី​គ្រោះមហន្តរាយ​អគ្គីភ័យ​ឆាបឆេះ​អគារ​កាស៊ីណូក្រុង​ប៉ោយប៉ែត ​ដែល​ប៉ះពាល់​ដល់​ចរាចរណ៍​រថយន្ត​ដឹកជញ្ជូន​និង​អ្នក​ដំណើរ រាជរដ្ឋាភិបាល​កម្ពុជា-ថៃ​បាន​បង្វែរ​រថយន្ត​ដឹកទំនិញ​ឲ្យ​ចេញចូល​តាម​ច្រកទ្វារអន្តរជាតិ​ស្ទឹង​បត់​ ដែល​ស្ថិត​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត។ ដោយ​ឡែក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ទុក​សម្រាប់ពលរដ្ឋ​និង​អ្នក​ទេសចរ​​​ធ្វើ​ដំណើរ​តែ​​​ប៉ុណ្ណោះ៕

The post ចំណេញ​ជាង ៣ ម៉ោង​ រថយន្ត​ឆ្លង​កាត់​ច្រក​ទ្វារ​ថ្មី​ស្ទឹងបត់​ ក្រោយ​បើក​បណ្តោះអាសន្ន appeared first on Kampuchea Thmey Daily.