ច្រកសមុទ្រហ័រមូហ្ស Archives - Kampuchea Thmey Daily

អង់គ្លេស​ ប្រកាស​​បញ្ជូន​យន្ត​ហោះ​ចម្បាំង នាវា​ចម្បាំង​ ឧបករណ៍​រក​មីន​ទៅ​ច្រក​ Hormuz
ចក្រភពអង់​គ្លេស បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃអង្គារ​ថា ខ្លួន​នឹង​​ចូលរួម​ផ្តល់​​នូវ​​​ឧបករណ៍រុករក​​មីន​ស្វ័យ​ប្រវត្តិ ​យន្តហោះចម្បាំង ​Typhoon និង​នាវាចម្បាំង HMS Dragon ​សម្រាប់​​បេសកកម្ម​ការពារជាតិពហុជាតិសាសន៍​ដែល​មានគោលបំណង​ធានា​សុវត្ថិ​ភាព​ការដឹកជញ្ជូននៅ​ច្រកសមុទ្រហ័រមូស (Hormuz)។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អង់​គ្លេស​ លោក​ John Healey បាន​ប្រកាសពីការប្តេជ្ញាចិត្តនេះ​ អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​​ជាមួយសមភាគី​ជាង ៤០រូបមកពីប្រទេសដទៃទៀត​ពាក់ព័ន្ធនឹង​បេសកកម្ម​នៅ​ច្រក​ហ័រមូស​ហើយ​នឹងចាប់ផ្តើមដំណើរការ​ ​ពេល​លក្ខខណ្ឌត្រូវ​បាន​​អនុញ្ញាត​។

យន្តហោះ​ចម្បាំង​អង់​គ្លេស។ រូបភាព៖ Reuters

លោក​​​លើក​ឡើង​​ក្នុង​សេចក្តីថ្លែងការណ៍​​មួយ​ថា​៖ « ជាមួយ​​សម្ព័ន្ធមិត្ត​​របស់​យើង បេសកកម្ម​ពហុជាតិសាសន៍​នេះ​​នឹង​​មាន​​ ​​សុវត្ថិភាព​ ឯករាជ្យ និង​អាច​ទុកចិត្ត​បាន»។

សង្គ្រាម​ដែល​បង្ក​ដោយ​ដោយ​សហរដ្ឋ​​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ ​​បាន​​កាត់បន្ថយ​ចរាចរណ៍​ឆ្លងកាត់​​ច្រក​សមុទ្រ Hormuz យ៉ាង​​ខ្លាំង ​ជា​ពិសេស​រំខាន​ដល់​ការ​នាំចេញ​ប្រេងនិង​​ធ្វើ​ឱ្យ​​តម្លៃ​ថាមពល​កើនឡើង​ជាគំហុក​។

ការ​ចូលរួមចំណែក​​របស់​​ចក្រភព​អង់គ្លេស​​ នឹង​ទទួលបាន​​ការ​គាំ​ទ្រ​ពី​មូលនិធិ​ថ្មី​​ចំនួន ១៥៥.៥៣លាន​ដុល្លារ សម្រាប់​​​ឧបករណ៍​​រាវរក​មីន និង​ប្រព័ន្ធ​ប្រឆាំង​​ដ្រូន​ ខណៈ​​ទីក្រុង​​ឡុងដ៍​​ស្វែងរក​​ការធានា​ឡើងវិញ​​នូវ​ការដឹកជញ្ជូន​​ពាណិជ្ជកម្ម​​សេរីភាព​​នៃ​​ការធ្វើ​នាវាចរណ៍ ​​ចំ​ពេល​មាន​ភាពតានតឹង​ក្នុង​តំបន់​កាន់តែ​ខ្លាំង​។

កញ្ចប់​ទឹក​ប្រាក់​នេះ​​​​នឹង​​រួម​បញ្ចូល​​គ្នា​ជា​ប្រព័ន្ធ​ ​ដើម្បី​ស្វែង​រក​និង​​សម្អាត​មីន​ដោយ​​កង​ទ័ព​ជើង​ទឹក ទូក​គ្មាន​មនុស្ស​បើក​​ល្បឿន​លឿន យន្តហោះ​ចម្បាំង Typhoon សម្រាប់​ល្បាត​​តាម​អាកាស និងនាវា​ចម្បាំង​ HMS Dragon ជា​នាវា​ពិឃាត​ការពារ​​ដែនអាកាស​​ ​កំពុង​ធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា​រួច​ហើយ​៕

សម្រួល៖ ណឺ មិនា

The post អង់គ្លេស​ ប្រកាស​​បញ្ជូន​យន្ត​ហោះ​ចម្បាំង នាវា​ចម្បាំង​ ឧបករណ៍​រក​មីន​ទៅ​ច្រក​ Hormuz appeared first on Kampuchea Thmey Daily.

លោក ត្រាំ​ គំរាម​បំផ្លាញ​អ៊ីរ៉ង់​ជា​ថ្មី បើ​ទី​ក្រុង​តេហេរ៉ង់​​ ហ៊ាន​​វាយ​ប្រហារ​នាវា​អាមេរិក​
ស្ថាន​ភាព​នៅ​មជ្ឈិម​បូព៌ា​កាល​ពី​ថ្ងៃ​ចន្ទ​​ (ត្រូវយប់ថ្ងៃអង្គារម៉ោងនៅកម្ពុជា) បាន​បង្ក​ឱ្យ​មាន​ភាព​តាន​តឹងកាន់​តែ​ខ្លាំង​​ជាថ្មី​ម្តងទៀត​​ ដោយ​សហរដ្ឋ​អាមេរិក បាន​បើកការវាយប្រហារលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់​តប​វិញ​ដោយ​បាញ់លើឃ្លាំងប្រេងរបស់ប្រទេស​អារ៉ាប់រួម​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន ​ថា យោ​ធា​អាមេរិក​នឹង​បំផ្លាញ​​​អ៊ីរ៉ង់​ចោល ប្រសិន​បើ​ទី​ក្រុង​តេហេរ៉ង់ហ៊ាន​​​វាយ​ប្រហារ​នាវា​អាមេ​រិក​នោះ​​ ខណៈភាពតានតឹង​ជុំវិញច្រកសមុទ្រហ័រមូស (Hormuz) ជំរុញឱ្យបទ​ឈប់​បាញ់​រវាងប្រទេសទាំងពីរ​ឈានដល់កម្រិត​​ក្តៅ​​​​បំផុត​ជាថ្មី​ទៀត​​។

ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters

សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹង​ថា អរិភាព​បានបន្តក្នុង​តំបន់​មជ្ឈិម​បូព៌ា​​កាល​ពី​ថ្ងៃចន្ទ​ ខណៈអ៊ីរ៉ង់​បាន​​វាយ​​ប្រហារប្រទេស​អារ៉ាប់រួម យ៉ាង​ណា​ លោក ត្រាំ ​អះ​អាង​ថា យោធា​អាមេរិកបាន​​​វាយ​ប្រហារ​​​ទូកតូចៗ​ចំនួន ៧​គ្រឿង​​របស់អ៊ីរ៉ង់នៅជិត​​ច្រក​ Hormuz ។

នៅ​ក្នុងបទសម្ភាសន៍ជា​មួយសារព័ត៌មាន​ Fox News លោក ត្រាំ បាន​គូសបញ្ជាក់ពីអំណាចយោធារបស់ទីក្រុងវ៉ាស៊ីនតោន ហើយប្រធា​នា​ធិប​តី​អាមេរិក​រូប​នេះ​នៅ​បន្តការ​គំរាមកំហែងលើអ៊ីរ៉ង់​ជាបន្ត​បន្ទាប់​។

លោក ត្រាំ​ លើក​ឡើង​ថា៖ « យើងមាន​អាវុធ និងគ្រាប់រំសេវច្រើន​ទៀត​។ យើងមានឧបករណ៍ល្អបំផុត! យើងមាន​របស់របរ[ទ្រព្យ​សម្បត្តិ​យោ​ធា] ​​នៅ​ទូទាំង​ពិភពលោក យើងមានមូលដ្ឋាន​ទ័ព​នៅទូទាំងពិភពលោក។ ពួក​វា​ទាំងអស់​នោះ​មាន​ស្តុកទុកដោយ​ឧបករណ៍​យោធា​។ យើងអាច​ប្រើប្រាស់របស់របរ​ទាំងអស់នោះបាន ហើយ​យើង​នឹង​ប្រើប្រាស់ ប្រសិនបើយើងត្រូវការវា»។

គួរ​បញ្ជាក់​ថា យោធា​សហរដ្ឋអាមេរិកបាន​ចាប់ផ្តើមអនុវត្តផែនការ​របស់ ​លោក ត្រាំ​ នៅថ្ងៃចន្ទ ដែលមានឈ្មោះ​ថា «Project Freedom» ដើម្បី​ណែនាំ​កប៉ាល់ឆ្លងកាត់ Hormuz និងបំបែក​ការបិទផ្លូវអ៊ីរ៉ង់​ លើផ្លូវ​ទឹក​ដឹកជញ្ជូន​យុទ្ធសាស្ត្រ​នេះ​។

មិន​តែ​ប៉ុណ្ណោះ​ ទីក្រុងវ៉ាស៊ីនតោនអះ​អាង​ថា ខ្លួនបានជួយ​នាវាពាណិជ្ជកម្ម​អាមេ​រិក​ពីរគ្រឿងឆ្លងកាត់​ច្រកសមុទ្រ Hormuz ប៉ុន្តែគេហទំព័រ​តាមដាន​នាវា​បង្ហាញថា ចរាចរណ៍​ឆ្លងកាត់ផ្លូវទឹកនេះ​ភាគច្រើននៅ​តែផ្អាក​នៅ​ឡើយ​៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក ត្រាំ​ គំរាម​បំផ្លាញ​អ៊ីរ៉ង់​ជា​ថ្មី បើ​ទី​ក្រុង​តេហេរ៉ង់​​ ហ៊ាន​​វាយ​ប្រហារ​នាវា​អាមេរិក​ appeared first on Kampuchea Thmey Daily.

អាមេរិក​ ព្រមានដាក់​ទណ្ឌកម្ម​ លើ​​ក្រុមហ៊ុន​ដែល​បង់ថ្លៃ​ឲ្យ​អ៊ីរ៉ង់​​ជាថ្នូរឆ្លងកាត់​ច្រក Hormuz
សហ​រដ្ឋ​អាមេរិក​ បាន​ដាក់​ការ​ព្រមាន​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណាមួយដែល​បង់​ថ្លៃ​សេវា ឬថ្លៃសេវាផ្សេងទៀត​ដល់អ៊ីរ៉ង់​សម្រាប់ការឆ្លងកាត់​ច្រកសមុទ្រ​ Hormuz ​នោះ​សហរដ្ឋអាមេរិក​នឹង​​​ដាក់​ទ​​ណ្ឌកម្ម​ក្រុម​ហ៊ុន​ទាំង​នោះដែល​ហ៊ាន​​បំពាន បម្រាម​របស់​សហរដ្ឋអាមេរិ​ក​។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​០១ ខែ៥ ឆ្នាំ​២០២៦ ការព្រមាន​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃសុក្រ ខណៈការ​បិទ​ច្រក​សមុទ្រ​របស់កងទ័ពជើងទឹក​អាមេរិកបាន​បន្ត​ដល់​សប្តាហ៍​ទី​បី ចំ​ពេល​មានការចរចាបទ​ឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុង​ជាប់គាំង​​នៅឡើយ​​។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Masoud Pezeshkian ហៅ​ការឡោមព័ទ្ធ​​​​បិទ​ច្រក​ចូល​និង​ចេញ​​កំពង់ផែ​អ៊ីរ៉ង់​ពី​សំណាក់​​​សហរដ្ឋ​អាមេរិក ​ថា «មិនអាចអត់ឱន​បាន»។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters

ឥទ្ធិ​ពល​របស់​អ៊ីរ៉ង់ក្នុង​ការបិទច្រកសមុទ្រ Hormuz គឺប្រកប​ដោយ​ប្រសិទ្ធភាព បាន​លេចចេញជាចំណុចសំខាន់​មួយ​នៃ​ឥទ្ធិពល​ភ្លាមៗ​បន្ទាប់​ពីសហរដ្ឋអាមេរិកនិង​អ៊ីស្រាអែលចាប់ផ្តើមវាយប្រហារ​អ៊ីរ៉ង់​នៅថ្ងៃទី២៨ ខែកុម្ភៈ។

នៅក្នុង​សំណើ​កន្លងមកដើម្បី​បញ្ចប់សង្គ្រាម អ៊ីរ៉ង់ស្នើ​ឱ្យគិតថ្លៃសេវា ឬ​ថ្លៃ​ផ្លូវនាវាចរណ៍ដែលចង់ឆ្លងកាត់​ច្រក​នេះ តែ​ទីក្រុងវ៉ាស៊ីនតោន​បដិសេធ​ម្តងហើយម្តងទៀត​ចំពោះការ​រំពឹងទុកនេះ។

សេចក្តី​ជូនដំណឹងពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស​នៃ​ក្រសួងរតនាគារ​អាមេរិក​និយាយថា ប្រទេសអ៊ីរ៉ង់អាច​ផ្តល់ជូន​អ្នក​ដឹក​ជញ្ជូន​នូវ​រូបិយ​ប័ណ្ណ fiat ទ្រព្យ​សកម្មឌីជីថល ការទូទាត់សង ការដោះ​ដូរ​ក្រៅ​ផ្លូវ​ការ ឬការទូទាត់​ជាសាច់ប្រាក់ផ្សេង​ទៀត។

សេចក្តី​ជូន​ដំណឹង​លើក​ឡើង​ថា ការទូទាត់ទាំងនោះ​ក៏រួមបញ្ចូលទាំង​ការទូទាត់​ដែល​ត្រូវបានរៀប​ចំជាការបរិច្ចាគសប្បុរសធម៌ ឬគណនីស្ថានទូតអ៊ីរ៉ង់​ផងដែរ។

ក្នុង​សេចក្តី​ថ្លែង​ការ​បន្ត​ថា៖ « ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ​(OFAC) ​កំពុង​ចេញការជូនដំណឹង ដើម្បីព្រមានដល់ជន​ជាតិអាមេរិក និងមិនមែន​អាមេរិកអំពី​ហានិភ័យនៃទណ្ឌកម្ម​នៃ​ការធ្វើ​ការទូទាត់ទាំងនោះ ឬស្នើសុំការធានាពី​របបអ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព។ ហានិភ័យទាំងនោះ​កើត​ឡើង​ ដោយមិនគិតពី​វិធីសាស្ត្រទូទាត់»។

ទោះ​បី​ជា​យ៉ាង​ណា ទាំង​រដ្ឋាភិបាលអ៊ីរ៉ង់និងកងឆ្មាំបដិវត្តន៍អន្តរជាតិ (IRGC) នៅ​តែស្ថិតនៅក្រោមទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក។

ការ​ណែនាំ​កាល​ពី​ថ្ងៃ​សុក្រ​បាន​កើតឡើង ខណៈប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ី​រ៉ង់រាយការណ៍​ថា ទីក្រុងតេហេរ៉ង់​បានផ្ញើសំណើថ្មីមួយ​សម្រាប់​បទ​ឈប់បាញ់យូរអង្វែង​ទៅកាន់រដ្ឋបាល លោក ដូណាល់ ត្រាំ៕

ប្រែសម្រួល៖ ណឺ មិនា

The post អាមេរិក​ ព្រមានដាក់​ទណ្ឌកម្ម​ លើ​​ក្រុមហ៊ុន​ដែល​បង់ថ្លៃ​ឲ្យ​អ៊ីរ៉ង់​​ជាថ្នូរឆ្លងកាត់​ច្រក Hormuz appeared first on Kampuchea Thmey Daily.

ប្រមុខ​ UN​ ជំរុញ​ឱ្យ​អាមេរិក-អ៊ីរ៉ង់​ បើក​ច្រក​ Hormuz ​វិញ ដើម្បី​ឲ្យសេដ្ឋកិច្ច​​មានដង្ហើម​
អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាន​ជំរុញ​ឱ្យមាន​ការ​បើកច្រកសមុទ្រ Hormuz ឡើង​វិញ ខណៈពេល​ដែល​ការ​ចរ​ចា​សន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ​នៅ​តែបន្ត​​ជាប់គាំង​នៅឡើយ​។ នេះបើ​យោង​តាម​សារព័ត៌មាន TRT world ផ្សាយ​ថ្ងៃ​ទី​២៧​ ខែមេសា ឆ្នាំ​២០២៦ ។

​អគ្គលេខាធិការ​​​ Guterres ដែល​នឹងផុត​អាណត្តិនៅចុងឆ្នាំនេះ​ បានថ្លែងក្នុង​កិច្ចពិភាក្សា​កម្រិត​ខ្ពស់មួយ​របស់ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ស្តីពីសន្តិសុខ​ដែនសមុទ្រ​ កាលពី​ថ្ងៃ​ចន្ទថា៖ « ខ្ញុំ​សូមអំពាវនាវដល់ភាគីនានា បើកច្រក​សមុទ្រ​ [Hormuz]  អនុញ្ញាត​ឱ្យកប៉ាល់ឆ្លង​កាត់ដោយគ្មាន​​ការបង់ពន្ធ​! គ្មានការរើសអើង​ និង​អនុញ្ញាតឱ្យពាណិជ្ជកម្មរស់​ឡើងវិញ ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ដកដង្ហើម»។

អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres. រូបភាព៖ Reuters

​គួរ​បញ្ជាក់​ថា ច្រកសមុទ្រ Hormuz មាន​ប្រេងនិងឧស្ម័នធម្មជាតិរាវ​ប្រហែល​មួយ​ភាគប្រាំ​នៃ​​តម្រូវការ​ក្នុង​សកលលោក​ កំពុង​ប្រឈម​មុខ​នឹង​ការ​រំខាន​យ៉ាង​ខ្លាំង ​ចាប់​តាំងពីដើម​ខែ​មីនា បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​រួមគ្នា​ប្រឆាំងនឹង​អ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។

លោក Guterres លើក​ឡើង​ថា៖ « ចាប់តាំងពី​ដើម​ខែ​មីនាមក ការ​រំខានដល់ការដឹកជញ្ជូន​តាមច្រកសមុទ្រ Hormuz បាន​វាយ​ប្រហារ​សន្តិសុខថាមពលសកល ការផ្គត់ផ្គង់ស្បៀងអាហារ និងពាណិជ្ជកម្ម។ ច្រកសមុទ្រ Hormuz គឺជាផ្លូវ​សមុទ្រ​ដ៏សំខាន់​​បំផុត​មួយរបស់ពិភពលោក»។

លោកបន្ថែម​ថា​៖ « ការឆ្លងកាត់​ដោយសុវត្ថិភាព និងគ្មានឧបសគ្គ គឺ​ជាតម្រូវការ​ចាំបាច់ ទាំង​ខាងសេដ្ឋកិច្ច និងមនុស្សធម៌។ ការប៉ះ​ទង្គិច​សេដ្ឋកិច្ច​បានកើតឡើងភ្លាមៗ ហើយមនុស្សគ្រប់គ្នា​កំពុងចំណាយ​ខ្ពស់​លើ​តម្លៃ​ថាមពល​ ប្រេង​ សកល​»។

ក្រៅ​ពីសូចនាករ​សេដ្ឋកិច្ច លោក Guterres គូសបញ្ជាក់ពីការចំណាយ​លើ​មនុស្ស​នៃវិបត្តិនេះ។ នាវិកជាង ២០ ០០០នាក់​ នៅតែជាប់គាំង​នៅលើសមុទ្រ ខណៈនាវាពាណិជ្ជកម្មជាង ២ ០០០គ្រឿង​ ជាប់​គាំង​ក្នុងស្ថានភាពមិនប្រាកដប្រជានិងមានគ្រោះថ្នាក់​។

លោក Guterres សង្កត់​ធ្ងន់​ថា​៖ « បុរស និងស្ត្រីទាំងនោះ​ មិនមែនជាភាគី​នៃ​ជម្លោះណាមួយឡើយ។ ពួកគេជាកម្មករស៊ីវិល​ដែល​ជួយ​ពិភពលោកប៉ុណ្ណោះ​។ មហា​សមុទ្រត្រូវតែជា​តំបន់​សន្តិភាព ​និង​សម្រាប់​កិច្ចសហប្រតិបត្តិការ មិនមែនជាការ​ប្រឈមមុខដាក់គ្នា ឬការ​បង្ខិតបង្ខំនោះទេ»៕

ប្រែសម្រួល៖ ណឺ មិនា

The post ប្រមុខ​ UN​ ជំរុញ​ឱ្យ​អាមេរិក-អ៊ីរ៉ង់​ បើក​ច្រក​ Hormuz ​វិញ ដើម្បី​ឲ្យសេដ្ឋកិច្ច​​មានដង្ហើម​ appeared first on Kampuchea Thmey Daily.

កប៉ាល់​ដឹក​ប្រេងអ៊ីរ៉ង់​ ​៦គ្រឿង ត្រូវ​​យោធា​អាមេរិក​បិទ​ផ្លូវ​​មិនឲ្យ​ឆ្លង​ និង​បង្ខំ​ត្រឡប់ក្រោយ​
​យោង​តាម​ទិន្នន័យតាមដាន​កប៉ាល់នៅ​ច្រក​ Hormuz ​បាន​បង្ហាញថា កប៉ាល់​​៦គ្រឿង​ ផ្ទុក​ប្រេងរបស់​​អ៊ីរ៉ង់​ត្រូវ​បង្ខំ​ឱ្យ​ត្រឡប់​ថ​​​​យក្រោយ​​​ទៅ​កាន់​​អ៊ីរ៉ង់​វិញ ក្រោយ​​ឆ្លង​កាត់​ច្រក​​ហ័រមូស​​​ ដោយសារ​ការ​បិទខ្ទប់​​ផ្លូវ​របស់​សហរដ្ឋអាមេរិក​ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ថ្មីៗនេះ​​ ដែលសកម្មភាព​នេះ​​កំពុង​បង្ហាញពីផលប៉ះពាល់​ ចំពោះ​​ចរាចរណ៍​ឆ្លង​កាត់ច្រកសមុទ្រយុទ្ធ​សាស្រ្ត​នេះ​ ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ផ្សាយ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ជា​ធម្មតាមាន​កប៉ាល់ចន្លោះ​ពី ១២៥ ទៅ ១៤០គ្រឿង ឆ្លងកាត់ ចូលនិងចេញពីច្រកសមុទ្រ​​ដ៏សំខាន់​នេះ​ជារៀងរាល់ថ្ងៃមុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់​ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ ​បច្ចុប្បន្ន​មាន​តែកប៉ាល់ ៧គ្រឿង​ប៉ុណ្ណោះ ​ដែលបានឆ្លងកាត់ក្នុង​រយៈពេល ២៤​ម៉ោង​​ចុង​ក្រោយ​ ​ហើយក៏គ្មាន​កប៉ាល់​ដឹកប្រេង​ទៅ​កាន់​ទីផ្សារពិភពលោកដែរ​។ នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ Kpler និងការវិភាគផ្កាយរណបពី SynMax ។

កប៉ាល់​ដឹក​ប្រេង​ឆ្លង​កាត់​ច្រក Hormuz. រូបភាព៖ Reuters

ម្យ៉ាង​វិញទៀត ចរាចរណ៍​កប៉ាល់​បាន​ធ្លាក់ចុះយ៉ាងខ្លាំង ពី​កប៉ាល់​ជាង ១០០គ្រឿង​ជារៀងរាល់ថ្ងៃ​ មកត្រឹម ៧គ្រឿងប៉ុណ្ណោះ វាបង្ហាញ​ពី​ឥទ្ធិពល​នៃសង្គ្រាមនិងការបិទផ្លូវ​បានរំខានដល់សកម្មភាព​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ទិន្នន័យបង្ហាញថា៖ « នាវា​ទាំងនោះរួមមាននាវាដឹក​ទំនិញ​ស្ងួត Bavand ដែល​មានទង់ជាតិអ៊ីរ៉ង់​បានចាកចេញពីកំពង់​ផែអ៊ីរ៉ង់ និង​នាវា​ផ្សេង​ទៀតដែលចាកចេញ​ពីកំពង់​ផែអ៊ីរ៉ាក់»។

អ៊ីរ៉ង់បាន​ដាក់កម្រិត​លើការដឹកជញ្ជូនដោយ​ប្រើប្រាស់ច្រកសមុទ្រ​នេះ ​ហើយសហរដ្ឋអាមេរិក​ប្រកាសនៅ​ថ្ងៃទី១៣ ខែមេសា ថា ខ្លួន​នឹង​បិទ​ផ្លូវ​​សមុទ្រ​ដែល​ដឹកជញ្ជូនទាក់ទងនឹងអ៊ីរ៉ង់​។

គួរ​បញ្ជាក់​ថា កងកម្លាំងអាមេរិកបាន​បញ្ជូននាវាចំនួន ៣៧គ្រឿង​ ត្រឡប់​ក្រោយ​វិញ ​ចាប់តាំងពីពេលនោះមក​។

មិន​តែ​ប៉ុណ្ណោះ ច្រកសមុទ្រនេះ​ជា​ធម្មតាគ្រប់គ្រង ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រចាំថ្ងៃ​របស់​ពិភពលោក។

សកម្មភាពរបស់​កប៉ាល់ត្រូវ​​បាន​កាត់បន្ថយ​តាម​រយៈ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​ ខណៈការចរចារវាង​អ៊ីរ៉ង់និងសហរដ្ឋអាមេរិក​នៅ​តែ​ជាប់គាំងជិត​ពីរ​ខែ​ ចូល​ទៅក្នុងសង្គ្រាម។

យ៉ាង​ណា យោធាសហរដ្ឋអាមេរិកមិនទាន់ផ្តល់ការ​វិភាគពេញលេញ​ពីប្រភេទនាវាដែល​ខ្លួន​បានបង្វែរទិសដៅ ឬទីតាំង​ពិតប្រាកដ បើក​ផ្ទាំង​ថ្មីនៃការស្ទាក់ចាប់​នោះទេ​៕

ប្រែសម្រួល៖ ណឺ មិនា

The post កប៉ាល់​ដឹក​ប្រេងអ៊ីរ៉ង់​ ​៦គ្រឿង ត្រូវ​​យោធា​អាមេរិក​បិទ​ផ្លូវ​​មិនឲ្យ​ឆ្លង​ និង​បង្ខំ​ត្រឡប់ក្រោយ​ appeared first on Kampuchea Thmey Daily.

លោក Hegseth រិះ​គន់​សម្ព័ន្ធ​មិត្ត​ ដែល​ពឹង​ផ្អែក​លើ​អាមេរិក ​រឿង​បើក​ច្រក​ Hormuz
​ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្លាប់ស្នើ​​ឱ្យ​សម្ព័ន្ធ​មិត្ត​ទាំង​អឺរ៉ុប​-អាស៊ី ជួយ​បើកច្រកសមុទ្រ Hormuz ឡើងវិញ​ តែ​គ្មាន​ប្រទេស​ណា​មួយ​​ឡើយ​ ហើយឥឡូវ រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រាម Pete Hegseth ស្រាប់តែ​រិះគន់​ប្រទេស​នៅ​អឺរ៉ុបនិង​អាស៊ី ចំពោះ​ការពឹងផ្អែកលើ​យោធាអាមេរិក ដើម្បី​បើក​ច្រកនេះឡើងវិញ បន្ទាប់ពី​ច្រក ​ត្រូវអ៊ីរ៉ង់​​បិទ។

យោង​តាម​សារព័ត៌មាន BLOOMBERG ផ្សាយ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ លោក Hegseth និយាយ​​ក្នុងសន្និសីទសារព័ត៌​មានមួយ​កាល​ពី​ថ្ងៃ​សុក្រ​ ថា៖ «អស់ពេលជាច្រើនទសវត្សរ៍មកនេះ ​អឺរ៉ុបនិង​អាស៊ី ទទួល​ប្រយោជន៍​ពី​ការ​ការពារ​របស់យើង ប៉ុន្តែពេល​វេលា​​ដែល​ប្រើ​ប្រាស់​ដោយ​សេរី បាន​ចប់ហើយ។ អាមេរិកនិង​ពិភព​លោកសេរី​ សមនឹងទទួលបាន​សម្ព័ន្ធមិត្ត​ដែលមានសមត្ថភាពនិងស្មោះត្រង់»។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ លោក Pete Hegseth ។ រូបភាព៖ Reuters

ប្រមុខ​មន្ទីរបញ្ចកោណ លើក​ឡើង​ថា៖ «ការបិទ​ច្រក Hormuz ដែល​ផ្លូវទឹកសំខាន់មួយ ​សម្រាប់លំហូរប្រេងនិង​ឧស្ម័នចេញពីឈូងសមុទ្រពែរ្ស កំពុងប្រឈម​ហានិភ័យកាន់តែខ្លាំងឡើង​ជារៀងរាល់ថ្ងៃ»។ លោកសង្កត់​ធ្ងន់​ម្តងទៀត​ថា៖ «អឺរ៉ុបនិងអាស៊ីពឹង​ផ្អែក​ច្រើន​ជាង​សហរដ្ឋ​អាមេរិក ​លើប្រេងនិងឧស្ម័នដែលចេញពីឈូងសមុទ្រពែរ្ស»។

សូមជម្រាប​ថា​ ច្រក​​ Hormuz បាន​បិទ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ បន្ទាប់​ពី​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មក​លើ​អ៊ីរ៉ង់​យ៉ាង​ចាស់​ដៃ ហើយ​ទី​ក្រុង​តេហេរ៉ង់​ ក៏​បាន​សង​សឹក​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ជាបន្ត​បន្ទាប់​៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក Hegseth រិះ​គន់​សម្ព័ន្ធ​មិត្ត​ ដែល​ពឹង​ផ្អែក​លើ​អាមេរិក ​រឿង​បើក​ច្រក​ Hormuz appeared first on Kampuchea Thmey Daily.

ម៉ាក្រុង ដាក់​កំហុស​​ទាំងអាមេរិកនិង​អ៊ីរ៉ង់ លើ​ការ​បិទ-បើក​​​​ច្រក​ Hormuz
ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បាន​រិះគន់​​ទង្វើ​​​ភាគីពីរ​ធំ​ៗ ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​កើន​ឡើង​ថ្មីៗ​ក្នុង​ឈូង​សមុទ្រ​ពែរ្ស ដោយលើក​ឡើង​ថា វាជា​ការ​សម្រេចចិត្តរបស់​សហរដ្ឋអាមេរិកក្នុង​ការរក្សា​ការ​បិទ​ផ្លូវទឹក ​ហើយ​​​អ៊ីរ៉ង់​អនុវត្ត​​បញ្ច្រាស​​គោលនយោបាយ​នៃ​​​សេរី​ភាព​​ក្នុង​ច្រក​សមុទ្រ Hormuz ​ជា​បន្តបន្ទាប់គឺជាកំហុស​មួយ​​របស់​ភាគីទាំងពីរយ៉ាង​ច្បាស់​។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ។

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ ។ រូបភាព៖ Reuters

ថ្លែងក្នុង​សន្និសីទ​សារព័ត៌​មាន​នៅទីក្រុង Gdansk ប្រទេសប៉ូឡូញ ​ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk, លោក ម៉ាក្រុង​ បាន​សម្តែង​ការព្រួយបារម្ភ​ពីស្ថានភាព​ច្រក​សមុទ្រ​ដ៏ផុយស្រួយ បន្ទាប់​ពីមាន​ព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​​នឹងបន្តបិទផ្លូវនាវា​ដែល​មានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ទោះបី​ជាមានការបើក​ផ្លូវ​ការ​ទូតរយៈពេលខ្លី​កាលពីថ្ងៃសុក្រសប្តាហ៍​មុនក៏ដោយ។

លោក ម៉ាក្រុង​ លើក​ឡើង​ថា៖ «បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់សហរដ្ឋអាមេរិក​ក្នុងការរក្សាការបិទផ្លូវទឹក​ ជា​ពិសេស​លើ​​គោលដៅ​​ច្រក​ Hormuz វា​ប៉ះពាល់ដល់អ្នក​ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់​​ហើយ​អាជ្ញាធរ​អ៊ីរ៉ង់​ផ្លាស់ប្តូរជំហរ​ដំបូង​របស់​ពួកគេ [បើក​ច្រក Hormuz នៅ​​ថ្ងៃទី​១៧​ ខែមេសា]។ ខ្ញុំជឿថានេះ​ជា​កំហុសមួយ​​របស់​ភាគីទាំងពីរ»។

លោក ម៉ាក្រុង​ សង្កត់ធ្ងន់ថា៖ « សហគមន៍អន្តរជាតិ​ត្រូវ​តែ​ត្រឡប់​​ទៅរកការ​សម្រេចចិត្ត​នៅ​ថ្ងៃសុក្រវិញ។ អ្វីៗគ្រប់យ៉ាងត្រូវតែដោះ​ស្រាយតាម​រយៈ​ការទូត។ មនុស្ស​គ្រប់គ្នាត្រូវតែត្រឡប់​ទៅរកភាពស្ងប់ស្ងាត់វិញ»។

លោក ក៏​អំពាវនាវឱ្យមានសន្តិភាព​យូរ​អង្វែង ​តាមរយៈការចរចា​លើ​បញ្ហា​នុយក្លេអ៊ែរនិងមីស៊ីលផ្លោង ជាជាង​វត្ត​​​មាន​នៃសម្ពាធយោធា​បច្ចុប្បន្ន​។

លោក ម៉ាក្រុង បាន​ជំរុញឱ្យ​មាន​ការ​តស៊ូមតិ​ជំនួសវិញ​សម្រាប់​បេស​ក​កម្មការពារ ផល​ប្រយោជន៍អន្តរជាតិ ដើម្បី​ធានានូវការបើកច្រក​នេះ​​ឡើង​វិញ ដោយគ្មាន​លក្ខខណ្ឌសម្រាប់សន្តិសុខថាមពលសកល​៕

ប្រែសម្រួល៖ ណឺ មិនា

The post ម៉ាក្រុង ដាក់​កំហុស​​ទាំងអាមេរិកនិង​អ៊ីរ៉ង់ លើ​ការ​បិទ-បើក​​​​ច្រក​ Hormuz appeared first on Kampuchea Thmey Daily.

លោក ស៊ី កំពុង​ជួយ​​បញ្ចប់សង្គ្រាមនៅ​​អ៊ីរ៉ង់ និង​ឱ្យ​​​គ្រប់​ភាគីឈប់​វាយ​ប្រហារ​កប៉ាល់​​ឆ្លង​​កាត់​ច្រក Hormuz
ក្រោយ​ពី​មាន​ភាព​រកាំ​រកូស​ដាក់​គ្នា​​ជុំ​វិញ​បទ​ឈប់​បាញ់​​រវាង​សហរដ្ឋ​អាមេរិក-អ៊ីរ៉ង់​ ច្រកសមុទ្រ​​ Hormuz ​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ក្នុង​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​ ​ ហើយ​វា​នៅ​តែ​មិន​ទាន់​បើក​ចំហ​ឲ្យ​ធ្វើ​នាវា​​ចរណ៍​​ដោយ​​សេរីនៅ​ឡើយ​ទេ​។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​អំពាវ​នាវ​ឱ្យ​រក្សា​ការ​ឆ្លងកាត់របស់​កប៉ាល់​​តាម​​​ច្រក​សមុទ្រ Hormuz ធ្វើ​ឡើង​ជា​​ធម្មតា​ ក្នុងការសន្ទនាតាម​ទូរស័ព្ទ​កាល​ពីថ្ងៃចន្ទ​ជាមួយព្រះអង្គ​ម្ចាស់ប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salma ខណៈទីក្រុងប៉េកាំង​កំពុងបង្កើន​កិច្ចខិតខំប្រឹងប្រែង​​​ ជួយ​​បញ្ចប់សង្គ្រាមនៅ​​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ផ្សាយ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។ រូបភាព៖ Reuters

ប្រទេសចិន​សម្តែង​ការព្រួយបារម្ភ​​ពីអស្ថិរភាព​ដែល​កើត​ឡើងវិញ ជុំវិញ​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​នេះ​ ខណៈបទ​ឈប់​បាញ់​រវាង​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់​ស្ថិតក្រោម​ភាពតានតឹង​ជា​ថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកបាន​រឹបអូស​កប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយ​គ្រឿង ហើយទីក្រុងតេហេរ៉ង់ផ្តល់​សញ្ញា​ថា​ខ្លួន​នឹង​មិន​ចូលរួមក្នុង​កិច្ចចរចាសន្តិភាព​​ជុំ​ទី​២ ជា​មួយ​អាមេរិក​ទេ។

គួរ​បញ្ជាក់​ថា ប្រទេសចិន​គឺជាអ្នកទិញប្រេង​ឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ ដោយ​ឡែក អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ​មិនឱ្យកប៉ាល់ផ្សេងទៀតឆ្លងកាត់ចាប់​តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើម​​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​កាល​ពីថ្ងៃ​ទី​២៨ ​ខែកុម្ភៈ ខណៈទីក្រុងវ៉ាស៊ីនតោនបិទផ្លូវ​កប៉ាល់​អ៊ីរ៉ង់​ចាប់តាំងពី​សប្តាហ៍​មុន។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Xinhua ដកស្រង់​សម្តី​របស់​ លោក ស៊ី ថា ប្រទេស​ចិនគាំទ្របទឈប់បាញ់ជាបន្ទាន់និងទូលំ​ទូលាយ ហើយ​ទទូច​ឱ្យមាន​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ាតាមរយៈ​បណ្តាញ​នយោបាយ និងភាសា​ការទូត។

លោក ស៊ី ប្រាប់ព្រះអង្គ​ម្ចាស់​អារ៉ាប៊ីសាអូឌីត​ថា៖ « ច្រកសមុទ្រ Hormuz គួរ​តែបើក​ចំហសម្រាប់ការឆ្លងកាត់​របស់​កប៉ាល់​ធម្មតា ព្រោះវា​បម្រើ​ផលប្រយោជន៍រួម​របស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។

ការហៅទូរស័ព្ទ​របស់​ លោក ស៊ី ជាមួយព្រះអង្គម្ចាស់​រាជទាយាទអារ៉ាប៊ីសាអូឌីត​កើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយនៅ​ទីក្រុងប៉េកាំងកាល​ពី​សប្តាហ៍មុនជាមួយព្រះអង្គម្ចាស់រាជទាយាទ​អាប៊ូដាប៊ី ខណៈ​ លោក ​ស៊ី ជំរុញ​ឱ្យភាគី​ទាំង​អស់​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់អន្តរជាតិ។

លោក ស៊ី ក៏បាន​ប្រាប់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតថា៖ « ប្រទេសចិន​គាំទ្រ​ប្រទេសនានា​នៅមជ្ឈិមបូព៌ា​ចេះ​ក្តោប​ក្តាប់​អនាគត និង​វាសនាក្នុង​ដៃ​​ខ្លួន​ឯង​ ​ជា​ពិសេស​លើកកម្ពស់ស្ថិរភាព សន្តិភាពក្នុងតំបន់រយៈពេលវែង»៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក ស៊ី កំពុង​ជួយ​​បញ្ចប់សង្គ្រាមនៅ​​អ៊ីរ៉ង់ និង​ឱ្យ​​​គ្រប់​ភាគីឈប់​វាយ​ប្រហារ​កប៉ាល់​​ឆ្លង​​កាត់​ច្រក Hormuz appeared first on Kampuchea Thmey Daily.