ឆបោកលុយ Archives - Kampuchea Thmey Daily

ករណីថ្មី! អ្នករត់កង់បីម្នាក់បន្លំ QR Code ប្រាក់​រៀល ជាប្រាក់ដុល្លារ បោកប្រាស់លុយពីភ្ញៀវបរទេសជាង៧ពាន់ដុល្លារ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយតំណាងរបស់ធនាគារ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាអ្នករត់ម៉ូតូកង់បីម្នាក់ ក្រោយធ្វើសកម្មភាពបន្លំ QR Code ប្រាក់រៀល ជាប្រាក់ដុល្លារ បោកប្រាស់យកលុយពីភ្ញៀវបរទេសម្នាក់អស់លុយ៧២០០ដុល្លារ។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យមានឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។​ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះជាអ្នករត់កង់បី និងបានធ្វើសកម្មភាពបន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេសចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។ ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លាររបស់គណនីធនាគារផ្សេងៗ ចៀសវាងការច្រឡំ ដែលបណ្ដាលឲ្យមានការខាតបង់នូវផលប្រយោជន៍នានា៕

The post ករណីថ្មី! អ្នករត់កង់បីម្នាក់បន្លំ QR Code ប្រាក់​រៀល ជាប្រាក់ដុល្លារ បោកប្រាស់លុយពីភ្ញៀវបរទេសជាង៧ពាន់ដុល្លារ appeared first on Kampuchea Thmey Daily.

ជនបរទេសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកប្រាក់ទិញលក់ដីខ្យល់ជាង២០០ហិកតានៅខេត្តកំពត
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ ឈ្មោះ អូវឺមេត ផូលឺស ចូហានណេស ចូសេភឺស ហៅ Paul ពាក់ព័ន្ធករណីឆបោកប្រាក់រាប់លានដុល្លារអាមេរិក ក្នុងការទិញលក់ដី២២១ហិចតា នៅខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ជនរងគ្រោះព្រោះការឆបោករបស់ជនបរទេសរូបនេះ និងបក្ខពួក។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាជនបរទេសរូបនេះបានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ទៀត ឈ្មោះ លុយ ដាវុធ (ហៅ ខេម) ជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោល គឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ីជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក។

ការឈានទៅឃាត់ខ្លួនជនបទេសរូបនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់លោក អ៊ា ឃីម៉េង ដែលដាក់ពាក្យប្ដឹងទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការប្ដឹងលើឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស ជាជនជាតិបារាំង សញ្ជាតិខ្មែរ ពីបទឆបោក។ យោងតាមពាក្យបណ្ដឹងខាងលើ បានរៀបរាប់ឱ្យដឹងថា កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស បានទំនាក់ទំនងលក់ដីមួយកន្លែងមកឱ្យឈ្មោះ អ៊ា ឃីម៉េង ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ដែលមានក្បាលដីជាប់ផ្លូវជាតិលេខ៤១ ប្រវែង១២៤ម៉ែត្រ និងមានទំហំដីសរុបចំនួន២២១ហិចតា ក្នុងតម្លៃ ៣,៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សរុបស្មើនឹងទឹកប្រាក់ចំនួន ៧ ៧៣៥ ០០០ដុល្លារអាមេរិក ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៦៧ប័ណ្ណ។

ក្រោយការព្រមព្រៀងគ្នា បុគ្គលឈ្មោះ អ៊ា ឃីម៉េង បានទូទាត់ប្រាក់កក់ទៅឱ្យឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូ ហានណេស ចូសេកឹស ដំណាក់កាលទី១ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងដំណាក់កាលទី២ ចំនួន ២ ៨១៥ ០០០ដុល្លារអាមេរិក ដែលសរុបទាំង២ដំណាក់កាលស្មើនឹងទឹកប្រាក់ចំនួន ៣ ៣១៥ ០០០ដុល្លារអាមេរិក។ ប៉ុន្តែ ដល់ថ្ងៃកំណត់ផ្តិតមេដៃផ្ទេរកម្មសិទ្ធិ ឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស មិនអាចទំនាក់ទំនងបានឡើយ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅរសៀលនេះថា មិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ដោយសារតែករណីនេះកំពុងស្ថិតនៅក្នុងនិវិធីរបស់កម្លាំងជំនាញ៕

The post ជនបរទេសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកប្រាក់ទិញលក់ដីខ្យល់ជាង២០០ហិកតានៅខេត្តកំពត appeared first on Kampuchea Thmey Daily.

អ្នកជំនាញ ផ្តាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមអនឡាញ មុនបរិច្ចាគប្រាក់ត្រូវពិនិត្យឱ្យបានល្អិតល្អន់
អ្នកជំនាញ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត យង់ ពៅ និងលោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងដូចគ្នាពីក្តីបារម្ភចំពោះករណីបោកប្រាស់តាមអនឡាញ តាមរយៈការរៃអង្គាសប្រាក់ជួយអ្នកក្រខ្សត់ ឬមានទុក្ខលំបាក ហើយលោកទាំងពីរ ក៏សំណូមពរឱ្យពលរដ្ឋពិនិត្យឱ្យបានល្អិតល្អន់ មុននឹងជឿ ឬសម្រេចចិត្តថាបរិច្ចាគឱ្យនរណាម្នាក់។

ការលើកឡើងរបស់អ្នកជំនាញទាំងពីរ បន្ទាប់ពីមួយរយៈចុងក្រោយ នៅលើបណ្តាញសង្គម ហាក់មានច្រើនករណីដែលជនឆបោកមួយចំនួន បានប្រើប្រាស់រូបភាពកម្សត់របស់ប្រជាពលរដ្ឋ ឬទាហាននៅតាមព្រំដែន និងរូបភាព AI ដើម្បីបង្ហោះលើបណ្តាញសង្គម សុំថវិកាដោយមានការភ្ជាប់ជាមួយ QR កូដ។ ជាក់ស្តែង កាលពីពេលថ្មីៗ មានបុរសម្នាក់បានប្រើប្រាស់រូបភាព AI បង្ហោះលើបណ្តាញសង្គមដើម្បីសុំថវិកា ក៏ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួនបាននៅខេត្តសៀមរាបផងដែរ។

បណ្ឌិត​ យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ កម្ពុជាថ្មី ថា ចំពោះជនខិលខូច ដែលបង្កើតហេតុការណ៍ រូបភាពផ្សេងៗដូចជា AI ជាដើម ដើម្បីអង្គាសប្រាក់នេះ គឺជាអំពើខុសច្បាប់។ ហេតុនេះហើយ លោកសំណូមពរដល់សាធារណជនយល់ឱ្យច្បាស់ពីបញ្ហានេះ និងផ្ទៀងផ្ទាត់ជាមុន និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហានេះ ចៀសវាងការចាញ់បោក។ លោកបន្តថា អាជ្ញាធរ មានសមត្ថកិច្ច គួរចាត់វិធានការឱ្យបានទាន់ពេលវេលាលើករណីទាំងអស់នេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកលើការអង្គាសប្រាក់តាមបណ្តាញសង្គមបន្តទៀត។

បណ្ឌិត យង់ ពៅ

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា៖ “អ៊ីចឹង សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើបញ្ហាហ្នឹង ពីព្រោះឥឡូវនេះ ខណៈដែលសេដ្ឋកិច្ចកំពុងតែមានបញ្ហាផង ហើយយើងទៅចាញ់បោកការរៃអង្គាសអ៊ីចឹងទៀត។ ហើយបញ្ជាក់ឡើងវិញ ថានេះជាអំពើខុសច្បាប់ អាចនឹងជាប់ទោសទណ្ឌតាមស្ថានទម្ងន់ទោសដែលប្រព្រឹត្តរបស់អ្នកប្រព្រឹត្តឆបោកនោះ”។

ចំណែក បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់មក កម្ពុជាថ្មី មិនខុសពីបណ្ឌិត យង់ ពៅ ដែរ។ លោកលើកឡើងថា សម័យបច្ចុប្បន្នជាសម័យជឿនលឿន មានបច្ចេកវិទ្យាខ្ពស់ ជាសម័យ AI ដែលអាចបំបេញតម្រូវការមនុស្សបានល្អ និងឆាប់រហ័ស តែក៏ជាអាវុធមុខពីរ ដែលហុចផលល្អ និងអាក្រក់មកដល់មនុស្សដូចគ្នា ហេតុនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទាំងនេះ។ លោកបណ្ឌិត បន្តថា ក្នុងសម័យកាលនេះ ត្រូវមានការផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យពលរដ្ឋបានយល់ដឹងថាអ្វីជា AI ចៀសវាងការចាញ់បោកពីជនឆបោកប្រើប្រាស់រូបភាពទាំងនេះបោកបញ្ឆោតប្រជាជន។ លោកបណ្ឌិត ក៏បញ្ជាក់ដែរថា ករណីទាំងនេះកើតឡើងយូរមកហើយ មិនមែនទើបតែកើតឡើយនោះទេ ហេតុនេះ ពលរដ្ឋត្រូវយល់ឱ្យបានច្បាស់ និងប្រុងប្រយ័ត្នខ្ពស់។

បណ្ឌិត ឈត ប៊ុនថង

ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិតថា មនុស្សមិនអាចគេចផុតពីបច្ចេកវិទ្យាទំនើបបានឡើយ ហេតុនេះត្រូវរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យាទាំងនេះ ទើបជាការប្រសើរ។ បន្ថែមពីនេះ សមត្ថកិច្ចជំនាញត្រូវយល់ដឹងបញ្ហានឹងឱ្យបានខ្ពស់ និងចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីការពារពលរដ្ឋកុំឱ្យចាញ់បោកគេ។ មួយវិញទៀត ករណីដែលមនុស្សធម៌ លោកបណ្ឌិត ឈត ប៊ុនថង ថា គួរបន្តឱ្យមានការធ្វើមនុស្សធម៌ជាបុគ្គលបន្តទៀត ឬគួរមានមូលនិធិមួយដែលត្រឹមត្រូវ និងមានការចូលរួមពី អាជ្ញាធរក្នុងការអង្គាសប្រាក់។

បណ្ឌិត​ ឈត ប៊ុនថង និយាយថា៖ “គួរបញ្ឈប់ការរៃអង្គាសសុំជំនួយដោយគ្មានការចូលរួមពីអាជ្ញាធរជាដើម ពុំដូច្នោះទេ បងប្អូនយើងអ្នកដែលប្រើប្រាស់អារម្មណ៍ មនោសញ្ចេតនា ការងាណិតអាសូរសប្បុរសធម៌ហ្នឹង គឺអាចបន្តរងគ្រោះតទៅទៀត តាមរយៈការបង្កើត AI បង្កើតជាព្រឹត្តិការណ៍ផ្សេងៗដើម្បីសុំជំនួយ សុំលុយកាក់ជាដើម”។

ជុំវិញករណីឆបោកតាមអនឡាញនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖

១. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

២. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់

៣.សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត

៤. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក

៥.សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ៕

The post អ្នកជំនាញ ផ្តាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមអនឡាញ មុនបរិច្ចាគប្រាក់ត្រូវពិនិត្យឱ្យបានល្អិតល្អន់ appeared first on Kampuchea Thmey Daily.

តារាសម្តែង កាវីន បដិសេធការចោទប្រកាន់ពីស្រ្តីខ្មែរអាណិកជនម្នាក់ ដែលថា លោកបោកលុយ ៦ពាន់ដុល្លារ
នេះគឺមិនមែនជារឿងថ្មីលើករណីនៃការចាញ់បោកតាមបណ្តាញសង្គមទេ ប៉ុន្តែបើតាមការកត់សម្គាល់នៅតែមានជនរងគ្រោះជាបន្តបន្ទាប់ដែលបានចាញ់បោកកលល្បិចលួងលោមរបស់ជនបោកប្រាស់បង់ប្រាក់ជាបន្តបន្ទាប់។ ជាក់ស្តែងករណីនៃការយករូបថតនិងឈ្មោះតារាសម្តែងរូបសង្ហាលោក កាវីន នោះជាដើម រហូតមានអ្នកខ្លះបង់ប្រាក់អស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏មាន។

យ៉ាងណាមិញ ថ្មីៗនេះមានស្រ្តីវ័យចំណាក់អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ បានទម្លាយប្រាប់តាមរយ:សារព័ត៌មានថា រូបគាត់បានចាញ់បោកអស់លុយប្រមាថ ៦០០០ដុល្លារ ខណ:អ្នកដែលបោកប្រាស់លុយនោះអះអាងខ្លួនថាជាតារានៅស្រុកខ្មែរដែលមានគណនីហ្វេសប៊ុលឈ្មោះ កាវីន ប៉ុន្តែតាមរយ:គណនីធនាគាឈ្មោះ មិច សារុំ ពោលគឺពុំមែនជាឈ្មោះ តារាប្រុស កាវីន ឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ តារាសម្តែងលោក កាវីន បានធ្វើការបដិសេធទៃងស្រុងដោយលោកបញ្ជាក់ថាមានជនខិលខូចលួចយកឈ្មោះ និងរូបភាពរបស់ខ្លួនទៅបង្កើត Account Facebook ក្លែងក្លាយដើម្បីបោកប្រាស់គេប៉ុណ្ណោះ។ លោកកាវីន បានឱ្យដឹងថា រឿងនេះលោកមិនដឹងទេព្រោះមានអ្នកយករូបថតរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីជាមធ្យោបាយឆបោកជាច្រើនករណីមកហើយកន្លងមក ។

លោកបន្តទៀតថា កន្លងមកលោកក៏បានដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចនាយកដ្ឋានបច្ចេកវិទ្យាផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចុះផ្សាយតាមរយ:សារព័ត៌មានជាបន្តបន្ទាប់ អំពីរឿងរ៉ាវដែលគេយកថតរូបលោកទៅប្រើប្រាស់ផងដែរ។ ដូច្នេះសូមមហាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងមានការចាញ់បោកជនខិលខូច។

សូមជម្រាបថា ល្បិចបោកបញ្ឆោតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយការភ្ជាប់ទំនាក់ទំនងស្នេហា តាមរយ:ការប្រើប្រាស់រូបថតនិងវីដេអូរបស់តារាប្រុស-ស្រីល្បីឈ្មោះរូបស្រស់ស្អាតនិងស្រស់សង្ហាមិនមែនជារឿងថ្មី និងចម្លែកទេប៉ុន្តែនៅតែមានមនុស្សជាច្រើនលង់ជឿយ៉ាងងប់ងល់និងទំនាក់ទំនងដែលមានត្រឹមតែតាមរយៈការលេងឆាត ឬការក្លែងជាការខលវីដេអូតាមហ្វេសប៊ុកប៉ុណ្ណោះ។ រូបភាពនេះបានធ្វើឱ្យជនខិលខូចជាច្រើនអាចរកប្រាក់បានរាប់ពាន់រាប់ម៉ឺនដុល្លាររួចមកហើយ ខណៈដែលជនរងគ្រោះខ្លះបានត្រឹមការខកចិត្តខ្លះបានត្រឹមលាក់ទុកមិនហ៊ានបញ្ចេញព្រោះតែខ្លាចខ្មាសគេនោះ៕ ចាន់រ៉ា

The post តារាសម្តែង កាវីន បដិសេធការចោទប្រកាន់ពីស្រ្តីខ្មែរអាណិកជនម្នាក់ ដែលថា លោកបោកលុយ ៦ពាន់ដុល្លារ appeared first on Kampuchea Thmey Daily.

ប៉ូលិសវៀតណាម បង្ក្រាបក្រុមឆបោកប្រាក់៣៩លានដុល្លារ ដោយប្រើ AI
ប៉ូលិស​​វៀតណាម ​បានបង្ក្រាប​ក្រុម​ឆបោកលុយ​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​ជិត ៣៩ លាន​ដុល្លារអាមេរិក ដែល​ឧក្រិដ្ឋជន​បាន​ប្រើ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បំភ័នប្រព័ន្ធ​សម្គាល់​មុខ​នៅ​ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ VN Express កាលពីថ្ងៃទី៣០ខែឧសភា។

(រូបភាព៖ VN Express)

ក្រុម​នេះ​មាន​គ្នា​១៤​នាក់ ដឹកនាំ​ដោយ​បុគ្គលឈ្មោះ Pham Hong Chuyen អាយុ​៤៦​ឆ្នាំ រស់នៅ​ទីក្រុង​ហាណូយ។ បុរសម្នាក់នេះសារភាពថា រូបគេត្រូវបានជួលដោយជនជាតិតៃវ៉ាន់ម្នាក់ ឱ្យជួយលាក់លុយពីគេហទំព័រល្បែងស៊ីសងខុសច្បាប់ ដែលផ្តោតលើអ្នកលេងល្បែងនៅវៀតណាម។

ដើម្បីផ្ទេរប្រាក់ លោក​Chuyen បានជួលឱ្យអ្នកស្រុកបើកគណនីធនាគារ និងបញ្ជូនវីដេអូខ្លីៗអំពីមុខរបស់ពួកគេ។ បន្ទាប់មកលោកបានប្រើ AI ដើម្បីបង្កើតស្កែនមុខក្លែងក្លាយ។ ទាំងនេះជាវិធីសាស្រ្ត​ត្រូវ​បាន​ប្រើ​ដើម្បី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ពេល​ផ្ញើ​ប្រាក់​ជា​ច្រើន​ដែល​ក្នុង​ប្រទេស​វៀតណាម​តម្រូវ​ឱ្យ​មាន​ការ​ស្កែន​មុខ​ក្នុង​ពេល​ជាក់ស្ដែង​ដោយ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ។

ដោយប្រើការស្កែនក្លែងក្លាយ ក្រុមនេះអាចគ្រប់គ្រងគណនីជាច្រើនដោយមិនមានម្ចាស់ពិតប្រាកដដឹង និងបានផ្ទេរប្រាក់ដោយសម្ងាត់ដើម្បីលាក់ប្រភព។ ប៉ូលិសបានបិទគណនីធនាគារប្រហែល ១ ០០០ដែលពាក់ព័ន្ធនឹងករណីនេះ។

នេះ​ជា​ករណី​ដំបូង​របស់​វៀតណាម​ដែល​គេប្រើ AI ​ដើម្បីធ្វើប្រតិបត្តិការឆបោក។ ជនសង្ស័យ៧នាក់កំពុងត្រូវបានស៊ើបអង្កេតពីបទលាងលុយកខ្វក់ ខណៈផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កើតល្បែងស៊ីសងខុសច្បាប់។ ក្រុម​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចលនាឆបោក​ប្រាក់​តាំងពីចន្លោះ​ខែ​កញ្ញា ឆ្នាំមុន ដល់​ខែ​មេសា ឆ្នាំ​នេះ៕

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ូលិសវៀតណាម បង្ក្រាបក្រុមឆបោកប្រាក់៣៩លានដុល្លារ ដោយប្រើ AI appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស
កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក​តាម​ហ្វេស​ប៊ុក និង​ក្លែង​អត្តសញ្ញាណ​ទិញ​ស៊ីម​កាត​ទូរស័ព្ទ​ប្រហែល ១ ពាន់​ស៊ីម ឲ្យ​ជន​អនាមិក​ប្រព្រឹត្ត​បទល្មើស។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បន្ទាប់ពី ជនសង្ស័យ បាន​លួច​គ្រប់គ្រង​គណនី​ហ្វេស​ប៊ុក និង​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី ផ្ញើ​សារ​ទំនាក់ទំនង​ទៅ​បងប្អូន​ម្ចាស់​គណនី ដើម្បី​ខ្ចី​ប្រាក់ ព្រមទាំង​ព្យាយាម​ទាក់ទង​ទៅកាន់​សាច់ញាតិ​ជនរងគ្រោះ​ដទៃ​ទៀត។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ ជំនាញ​កំណត់​បាន​ថា ជនសង្ស័យ​ឈ្មោះ ល​.​ស​.​ហ ភេទ​ប្រុស ពិតជា​បាន​ទទួល​ប្រាក់​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ ហើយ​ធ្វើការ​ផ្ទេរ​ប្រាក់​បន្ត​ទៅ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ តាម​បញ្ជា​របស់​ជន​នោះ ដោយ​ទទួល​បាន​នូវ​ផល​កម្រៃ​អំពើ​ឆបោក​ប្រាក់​ខាងលើ។ ទន្ទឹម​នឹង​នេះ ជនសង្ស័យ​ខាងលើ ក៏​ត្រូវ​បាន​រក​ឃើញ​ថា ជា​អ្នក​ធ្វើ​សកម្មភាព​ក្លែង​អត្តសញ្ញាណប័ណ្ណ​អ្នកដទៃ ធ្វើការ​ទិញ​ស៊ីម​កាត​បាន​ប្រហែល ១,០០០ ស៊ីម​កាត កាលពី​ឆ្នាំ ២០២២ ដើម្បី​យក​ទៅ​ឲ្យ​ជន​អនាមិក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក្រើនរំលឹក​ដល់​សាធារណជន មេត្តា​ប្រុងប្រយ័ត្ន មុន​នឹង​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅកាន់​គណនី​ធនាគារ​ណាមួយ សូម​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​នូវ​គណនី​ធនាគារ​អ្នក​ទទួល និង​ធ្វើការ​បញ្ជាក់​ពី​ម្ចាស់​គណនី​ទទួល​ប្រាក់​ផង​ដែរ ជៀសវាង​ការ​ខាតបង់​ផលប្រយោជន៍​ផ្សេងៗ ដោយ​ប្រការ​ណាមួយ។ ម្យ៉ាងវិញទៀត សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទទួល​ប្រាក់​ដែល​ផ្ទេរ​ចូល​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​ក្លាយ​ខ្លួន​ជា​អ្នក​សមគំនិត​ក្នុង​ការ​ទទួល​ផល នៃ​បទល្មើស៕

The post ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស appeared first on Kampuchea Thmey Daily.

មន្ត្រីជំនាញឃាត់ខ្លួនអ្នកលួចគ្រប់គ្រងគណនី​Telegram និងឆបោកប្រាក់៤០លានរៀល
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើឧបាយកលឆបោកប្រាក់ពីជនរងគ្រោះ ដោយលួចគ្រប់គ្រងគណនីTelegram និងបោកប្រាស់បានប្រាក់ចំនួន៤០លានរៀល។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យរូបនេះបានលួចគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល។ ជនសង្ស័យមានឈ្មោះ ផ.ម.ល ភេទប្រុស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ត្រូវមានប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនេយ្យធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនេយ្យធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនេយ្យទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកផ្សំគំនិតក្នុងការទទួលផងនៃបទល្មើស៕

អត្ថបទ៖ សុភា

The post មន្ត្រីជំនាញឃាត់ខ្លួនអ្នកលួចគ្រប់គ្រងគណនី​Telegram និងឆបោកប្រាក់៤០លានរៀល appeared first on Kampuchea Thmey Daily.

អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិស្បែកខ្មៅ ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលជាក្រុមឆបោកក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក ខណៈ៣នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ថែម។

តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ករណីនេះក្រុមជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យយកប្រាក់ដុល្លារពិតប្រាកដមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ដែលក្រុមនោះអះអាងប្រាប់ជនរងគ្រោះថា ក្រោយពីលាងរួចនឹងអាចចាយបាន ហើយនឹងចែកឲ្យជនរងគ្រោះ១ទ្វេ៣ ឬ១ទ្វេជា៥​ ដោយខ្លួនមានលុយប្រឡាក់ទឹកខ្មៅនេះច្រើនជាច្រើនលានដុល្លារ។

ដោយចាញ់ល្បិចលួងលោមឆបោករបស់ក្រុមជនសង្ស័យបន្ទាប់ពីទទទួលបានប្រាក់១ម៉ឺនដុល្លារពីក្រុមជនសង្ស័យ ជនរងគ្រោះបានប្រគល់ប្រាក់ជាបន្តបន្ទាប់ទៅឲ្យក្រុមជនសង្ស័យរហូតដល់៧លានដុល្លារដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន២៨លានដុល្លារ​ដើម្បីបានប្រាក់ចំនួន២៥លានដុល្លារ មកវិញ។

តាមបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដំបូងឡើយជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថា សុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។

ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ ដែលលោកសន្និដ្ឋានថា គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត។

ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ជួប និងបង្ក្រាបបានជាច្រើនករណី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណាបាន ព្រោះថា លើលោកនេះ ពុំមានផលប្រយោជន៍​ឯណារត់មករកយើងដោយឯកឯងទេ៕

អត្ថបទ៖ សុភា

The post អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.