ឆបោក Archives - Kampuchea Thmey Daily

ទេសចរបរទេសទៅលេងថៃ ខ្វល់ចិត្តខ្លាំងអំពីការបោកប្រាស់ ជាពិសេសពាក់ព័ន្ធតាក់ស៊ី
យោងតាមការស្ទង់មតិនៅប្រទេសថៃបានបង្ហាញថា ទេសចរបរទេសដែលទៅលេងប្រទេសនេះ បានបង្ហាញក្តីកង្វល់ខ្លាំងបំផុតចំពោះការបោកប្រាស់ ហើយក្នុងនោះ ករណីអ្នករត់តាក់ស៊ីធ្វើស៊ីភ្ញៀវដូចជាការយកលុយច្រើនហួស គឺជាករណីដែលកើតឡើងញឹកញាប់និងជាកង្វល់ធំបំផុតសម្រាប់ទេសចរបរទេស។

(រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ការស្ទង់មតិនេះធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលសាកសួរទេសចរបរទេសចំនួន៣០២នាក់ ក្នុងត្រីមាសទី៤កាលពីឆ្នាំមុន។

ក្នុងការស្ទង់មតិនោះ ភ្ញៀវទេសចរសុទ្ធតែត្អូញត្អែរដូចៗគ្នាថា ជារឿយៗ តាក់ស៊ីទទួលតែអ្នកដំណើរណាដែលយល់ព្រមម៉ៅប៉ុណ្ណោះ ពោលគឺមិនព្រមគិតការធ្វើដំណើេជាគីឡូម៉ែត្រទេ ដូច្នេះអ្នកបើកបរអាចគិតថ្លៃខ្ពស់តាមអំពើចិត្ត។

ក្រៅពីនេះ នៅមានបញ្ហាច្រើនទៀតដែលទេសចរបរទេសព្រួយចិត្តខ្លាំង ដូចជាភ្នាក់ងារទេសចរណ៍ក្លែងក្លាយ អ្នកស្រុកធ្វើស៊ី សេវាសង្គ្រោះបន្ទាន់បោកប្រាស់ ការកេងប្រវ័ញ្ច ការទាមទារសំណូកពីសំណាក់មន្ត្រី ការបង្ករបួសស្នាមលើរាងកាយ និងការចាប់ជម្រិតដើម្បីទារប្រាក់។

សូមជម្រាបថា ក្នុងចំណោមអ្នកត្រូវស្ទង់មតិ គឺទេសចរមកពីតំបន់អាស៊ីបូព៌ាដែលបង្ហាញក្តីបារម្ភខ្លាំងជាងគេ បន្ទាប់មកគឺភ្ញៀវមកពីអាស៊ីអាគ្នេយ៍ និងអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

សាប៊ូកក់សក់និងថ្នាំដុសធ្មេញក្លែងក្លាយ ប៉ះពាល់ខ្លាំងដល់សុខភាព ត្រូវបានរឹបអូសនៅថៃ

The post ទេសចរបរទេសទៅលេងថៃ ខ្វល់ចិត្តខ្លាំងអំពីការបោកប្រាស់ ជាពិសេសពាក់ព័ន្ធតាក់ស៊ី appeared first on Kampuchea Thmey Daily.

តុលាការរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនមុខសញ្ញាមេខ្លោងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោក
ផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន៣ បង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ន លើបុរសជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោស គឺទី១-ឈ្មោះ KRISTOFORUS MUDA SOGE ២-ឈ្មោះ HERLAM និង៣-ឈ្មោះ YOSSA FATHUR RIZIQ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។

ជនត្រូវចោទទាំង ៣នាក់ នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧, មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា ជនត្រូវចោទទាំង ៣នាក់នេះ ស្ថិតក្នុងចំណោម ជនបរទេសចំនួន១៧នាក់ (ជនជាតិវៀតណាម១៤ នាក់, ស្ត្រី០៣នាក់) ដែលសមត្ថកិច្ចបានឃាត់ខ្លួនពេលចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ (ALL in One) ចំនួន ១៣១ គ្រឿង, ម៉ូនីទ័រ ចំនួន ០១ គ្រឿង, ទូរស័ព្ទ ចំនួន ២១៥ គ្រឿង, laptop ចំនួន ០១ គ្រឿង។ សូមបញ្ជាក់ជូនថាទីតាំងខាងលើត្រូវបាន ក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ។

ចំពោះករណីខាងលើនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញ អង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយក មេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង ដាច់ខាត។

ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុបចំនួន៨០នាក់ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

The post តុលាការរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនមុខសញ្ញាមេខ្លោងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោក appeared first on Kampuchea Thmey Daily.

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា ការបង់ភាគទាន មក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ ឬអញ្ជើញទៅកាន់ធនាគារដៃគូដោយផ្ទាល់។ ដោយឡែក ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។

នេះបើតាមការអះអាងរបស់លោក បណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. និងបានយកឡូហ្គោរបស់ ប.ស.ស. ទៅដាក់តាំងធ្វើជា Profile គណនី ដើម្បីឆបោកសមាជិក ប.ស.ស. ដោយព្យាយាមប្រើគ្រប់វិធីសាស្រ្តផ្សេងៗ ពោលបន្លំជាមន្រ្តី ប.ស.ស. ទាក់ទងទៅនរណាម្នាក់តម្រូវឱ្យបង់ប្រាក់ ឬស្នើសុំព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់ធនាគារ ឬ ស្កែន QR Code ជាដើម…។ល។)

ដោយមើលឃើញពីបញ្ហានេះ លោកបណ្ឌិត បានណែនាំដល់សាធារណជន ដោយគូសបញ្ជាក់ថា សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖
– ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.)
– ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)
– ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)
– ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia)
– ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)

លោក បណ្ឌិត បញ្ជាក់ទៀតថា ក្នុងករណីមានមន្ទិលសង្ស័យចំពោះករណីខាងលើនេះ សមាជិកប.ស.សទាំងអស់ អាចទំនាក់ទំនងទៅកាន់ក្រុមការងារតាមរយៈទូរស័ព្ទបន្ទាន់ 1286 ឬ 1297 ព្រោះថា ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមានគោលការណ៍តម្រូវឱ្យសមាជិក ប.ស.ស. បង់ភាគទានតាមរយៈការស្កែន QR Code ឡើយ។

បើតាមលោកបណ្ឌិត គិតមកត្រឹមសប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០២៥នេះ សមាជិកប.ស.ស. បានកើនឡើងដល់ ៣ ០៥៥ ៣៤៨នាក់ ស្រី ១ ៦៨៥ ៤៥៦នាក់ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៦ ០៦៥នាក់ ស្រី ១៤៩៤១៥នាក់ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ០៦៥នាក់ ស្រី ១១២៦ ១៨៩នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣នាក់ ស្រី ៣០៤០៨២នាក់ និងអ្នកក្នុងបន្ទុក១៨៣ ៦២៥នាក់ ស្រី ១០៥ ៧៧០នាក់៕អត្ថបទ៖សំអឿន

The post ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ appeared first on Kampuchea Thmey Daily.

៥ ទម្រង់​ឆបោក​ផ្ទុះ​នៅ​កម្ពុជា រហូត​ដល់​មាន​ជន​រងគ្រោះ​​ខាត​បង់​ទឹក​ប្រាក់​ខ្ទង់​រាប់​លាន​ដុល្លារ
ទម្រង់​ឆបោក​ផ្សេងៗ បានកើតឡើង​ដែល​ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ហូរហែ ខណៈទម្រង់ឆបោក​​ខ្លះ​កើត​ឡើង​ពី​ការ​ឆោតល្ងង់ និង​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​កើត​ឡើង​ដោយ​សារការ​លោភលន់​របស់​ជន​រងគ្រោះ។

១/ទម្លាក់​យោង អន្ទាក់​ចិត្ត​ជន​រងគ្រោះ

មិនតិច​​ឆ្នាំទេ​​ដែលទម្រង់​បោកប្រាស់​បែបនេះ​បាន​កើតឡើង​ ហើយ​ក៏​មាន​ជនរងគ្រោះ​ជា​ហូរហែ​ផង​ដែរ​។ ទម្រង់​បោកប្រាស់​បែប​​ទម្លាក់​យោង​នេះ គឺ​ជន​ល្មើស​ប្រើប្រាស់​ល្បិច​ទម្លាក់​កញ្ចប់​ជា​មាស​ឬ​លុយ​ក្លែងក្លាយ​តាម​ផ្លូវ​ ហើយ​បញ្ចុះបញ្ចូល​​​ឲ្យ​ជនរងគ្រោះ​ដោះដូរ​ជាមួយ​ទ្រព្យសម្បត្តិ​និង​របស់របរ​ជាប់​ខ្លួន​ ជា​ថ្នូរ​នឹង​ទទួល​បាន​ចំណែក​ទ្រព្យ​ដែល​រើស​បាន។

ជន​ល្មើស​ក្រោយ​បញ្ឆោតដោះដូរ​ទ្រព្យ​សម្បត្តិ​ជាមួយ​ជនរងគ្រោះបានសម្រេច​​ ហើយ​ទម្រាំ​តែ​​ជនរងគ្រោះដឹង​ចាញ់​​កល​ល្បិច​របស់​ជនល្មើស​ ក៏​ហួស​ពេល​បាន​ត្រឹម​តែ​បោក​ខ្លួន​ស្ដាយ​ទ្រព្យ​តែ​ប៉ុណ្ណោះ។

២/ ឆបោកតាមទូរសព្ទបោកប្រាក់​ជនរងគ្រោះថាឈ្នះរង្វាន់ ឬ​ជួប​គ្រោះថ្នាក់ចរាចរណ៍

ទម្រង់​នៃការ​បោកប្រាស់នេះក៏ឃើញកើតមានច្រើនដែរនាពេលបច្ចុប្បន្ន​នេះ​។ សកម្មភាព​​របស់​ជនល្មើស​គឺ​ប្រើវិធីសាស្ត្រ​ចុចលេខទូរសព្ទបោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ឬក៏ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​។

​ជនល្មើស​បញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់ជាមុន ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ ឬ​​ក៏​ក្លែងជាសាច់ញាតិជនរងគ្រោះកុហក​ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បី​បញ្ឆោតបំភ័យឱ្យគ្រួសារ​ជនរងគ្រោដែល​ខ្វះការប្រុងប្រយ័ត្ន ហើយ​កំពុង​ភ័យស្លន់ស្លោ​ផ្ញើប្រាក់យកទៅដោះស្រាយបញ្ចប់​បញ្ហាតាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។

៣/ដាក់​ទុន​វិនិយោគ ​ទទួល​បានការប្រាក់ខ្ពស់

ល្បិច​នេះ​ឃើញ​ថា​ទើប​តែ​ផ្ទុះ​ក្នុង​អំឡុង​ពេល​ដែល​វិស័យ​ដីធ្លី​បាន​ហក់​ឡើង ហើយ​ដែល​មាន​ក្រុម​បោក​ប្រាក់​បាន​ប្រើប្រាស់​យុទ្ធវិធី​ដាក់​ទុន​វិនិយោគ​ដោយ​ទទួល​បាន​ការ​ប្រាក់ខ្ពស់ ដើម្បី​អន្ទាក់​ចិត្ត​ដល់​ជន​រងគ្រោះ​លង់​ក្នុង​ល្បិចកល​។

រូបភាព​នៃ​ការ​បោក​បញ្ឆោត​គឺ​ក្រុម​ជន​សង្ស័យ​ បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ ដោយ​អំពាវ​នាវ​ដល់​ជន​រងគ្រោះ​ដែល​ខ្លះ​ខំ​ខ្ចី​បុល​ពី​ធនាគារ​មក​ទិញ​អចលនទ្រព្យ ដោយ​ក្រុមហ៊ុន​សន្យា​នឹង​ទិញ​ត្រឡប់​មក​វិញ​ ឬ​វិនិយោគដោយបានការប្រាក់ខ្ពស់។

រូបមន្ត​នេះ​គឺ​ថា​​ជន​សង្ស័យ​មិន​មាន​ទ្រព្យ​ពិត​ប្រាកដ​គឹ​ប្រើប្រាស់​រូបភាព​យក​លុយ​ពី​អតិថិជន​ទៅ​វិនិយោគ ហើយ​ក្រោយ​ពេល​ស្ថានភាព​វិស័យ​ដីធ្លី​ជាប់​ផុង ក្រុមហ៊ុន​ក្ស័យធន​ក៏​បង្កើត​អន្ទាក់​បំណុល​ដល់​ជន​រងគ្រោះ។

ករណី​បោក​ប្រាក់​ដ៏​ធំ​ក្នុង​ទម្រង់​វិនិយោគ​ទទួល​បានការ​ប្រាក់​បែ​នេះ បាន​ផ្ទុះ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពត​រហូត​ដល់​មាន​ការ​ចាប់ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និង​ឧកញ៉ា ជា សារ៉ន បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​រាប់​ពាន់​គ្រួសារ​ ដែល​បាន​ចាញ់​បោក​ខាត​បង់​ទឹកប្រាក់​អស់​រាប់​លាន​ដុល្លារ​ ក្នុង​ទម្រង់​ដាក់​ទុន​វិនិយោគ​ដោយ​ទទួល​បាន​ការ​ប្រាក់​នេះ។

៤/ក្លែង​ធ្វើ​សប្បុរសជន​ ឬ​សុំ​ស្នេហ៍​ពី​ក្រៅ​ប្រទេស

ទម្រង់​ឆបោក​នេះ ក៏​កើតឡើង​ច្រើន​ផង​ដែរ​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ។ ជនរងគ្រោះ​ខ្លះ​ដោយ​ជឿ​លង់​តាម​ការ​អូសទាញ​ពី​ជន​សង្ស័យ ដែល​អះអាង​ថា​មាន​ទ្រព្យ​នៅ​ក្រៅ​ប្រទេស ហើយ​លួង​លោម​ជនរងគ្រោះ​ឲ្យ​ផ្ទេរ​ប្រាក់​ទៅ​ជន​ល្មើស ដើម្បី​ធានា​បាន​ទ្រព្យ​យក​មក​ប្រើប្រាស់។

ករណី​ជន​ល្មើស​ក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ ហើយផ្ញើ​របស់របរ​មានតម្លៃ​ឬប្រាក់ពី​ក្រៅ​ប្រទេស បន្ទាប់មក​ក៏​មានអ្នកក្លែងជាគយឬសមត្ថកិច្ច ខល​ប្រាប់​ជន​រងគ្រោះ​ថា​របស់​មាន​តម្លៃ​ឬ​ប្រាក់​ដែល​ផ្ញើ​មក​ពីក្រៅប្រទេសសុទ្ធតែខុស​ច្បាប់ ហើយ​ក៏បោក​ជន​រងគ្រោះ​ថា​ដើម្បី​យក​របស់​ឬ​ប្រាក់​ទាំង​នោះ​បាន ត្រូវ​បង់ប្រាក់ឲ្យ​គេ​ជាដើម។

៥/យក​ប្រាក់​ដុល្លារ​ប្រឡាក់​ទឹកខ្មៅ​ លាង​ជា​លុយ​ដុល្លារ​ពិត​ប្រាកដ

នេះជា​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ទើប​តែ​ផ្ទុះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ក្រោយ​ពេល​ដែល​សមត្ថភាព​បាន​ទម្លាយ​ការ​បោក​ប្រាក់​ដ៏​ធំ​មួយ​ រហូត​ដល់​ជនរងគ្រោះ​ខាត​បង់​លុយ​កាក់​ប្រមាណ ៧ លាន​ដុល្លារ។

ករណី​នេះ​ត្រូវ​បាន​សមត្ថភាព​ទម្លាយ​ថា ជន​រងគ្រោះ​ម្នាក់ ត្រូវបាន​ជនជាតិស្បែកខ្មៅ ៥ នាក់ លួង​លោម​ថា​ពួកគេ​មាន មាន​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ជាច្រើន​លាន​ដុល្លារ​អាមេរិក តែ​ពុំ​អាច​ចាយ​បាន លុះ​ត្រា​តែ​មាន​ប្រាក់ដុល្លារ​ពិតប្រាកដ យក​មក​លាង​ជាមួយ​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​លាង​ជាមួយ​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ទើប​ក្លាយ​ជា​ប្រាក់​អាច​ចាយបាន ដោយ​ជនសង្ស័យ​សន្យា​នឹង​ឲ្យផល​ចំណេញ​មក​ជនរងគ្រោះ​វិញ ១ ទ្វេជា ៣ ឬ ១ទ្វេជា៥។

ដំបូងឡើយ ជនរងគ្រោះ​បានយកប្រាក់ដុល្លារពិតប្រាកដ​ចំនួន ២ ពាន់ដុល្លារ ឲ្យ​ក្រុមឆបោក ដាក់​ចូល​ម៉ាស៊ីន​ក្រឡុកជាមួយ​ម៉្សៅ និង​ដាក់ប្រាក់ប្រឡាក់​ទឹកខ្មៅចូល ៨ ពាន់ដុល្លារ។ តែមុន​ពេល​ក្រឡុក ក្រុម​ឆបោក​បាន​ឲ្យ​ជនរងគ្រោះ​លេប​ថ្នាំ ដោយ​ប្រាប់​ថា​ដើម្បី​ការពារ​ការ​ពុល​ម្សៅ​គីមី​ដែល​ក្រឡុក​ប្រាក់ ហើយ​ពួក​ជន​សង្ស័យ​ក៏​លេបឲ្យមើលមុន​ផងដែរ។ មួយសន្ទុះ​ក្រោយមក​ឃើញ​ថា ប្រាក់​ចេញ​មក​វិញ​ចំនួន ១ ម៉ឺន​ដុល្លារ សុទ្ធតែ​ជាប្រាក់ដុល្លារ​ពិតប្រាកដ​អាច​ចាយបាន។ ត្រង់​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជា​ល្បិច​បន្លំ​មួយ។ បន្ទាប់មក ក្រុម​ឆបោក​ក៏​ប្រគល់​ប្រាក់​ដែល​ទើប​លាងរួច​ឲ្យ​ទៅ​ជន​រងគ្រោះ​ទាំងអស់ ដែល​សមត្ថកិច្ច​បញ្ជាក់​ថា​ជាល្បិច​ចិត្តសាស្ត្រមួយ។

ក្រោយមក​ជនរងគ្រោះ​ក៏មានការទុកចិត្ត ជឿ​លង់​ទៅលើជន​ឆបោក​ទាំងស្រុង បាន​ប្រគល់ប្រាក់​ជា​បន្តបន្ទាប់ ឲ្យទៅ​ជនឆបោក​ទាំងនោះ រហូត​ដល់​ចំនួន ៧ លាន​ដុល្លារ ដើម្បី​លាង​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ចំនួន ២៨ លាន​ដុល្លារ ហើ​យក្រុមឆ​បោក បានបែងចែក​ឲ្យជនរងគ្រោះ​ចំនួន ២៥​លានដុល្លារ។ គ្រាន់​តែរៀង​រាល់ពេល ដកប្រាក់​ចេញពីម៉ាស៊ីនក្រឡុក គឺក្រុម​ឆបោក​បាន​វេចខ្ចប់​រុំ​ស្កុត​ពណ៌លឿង និង​ប្រាប់ថា​ប្រាក់​ទាំងនេះ មិនទាន់ឲ្យហែក​ភ្លាមៗទេ ត្រូវទុក​ច្រើនខែសិន ទើប​ហែក​ស្កុត​បាន បើ​មិន​អីចឹង​ នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។

ក្រោយមក១ខែ ជនរងគ្រោះ​មានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថា​សុទ្ធ​តែជា​ប្រាក់​ដុល្លារសែន​ខ្មោច និងក្រដាស់ស​សុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។ ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧ លានដុល្លារ។

បើតាម​សមត្ថកិច្ច ក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយ​ត្រឡប់​ប្រាក់​ពិតប្រាកដ​ចុះទៅក្នុងប្រអប់​សម្ងាត់​នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច។

ករណី​ឆក់បោក​នេះ ​សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន​ជនជាតិស្បែកខ្មៅ​ចំនួន ០២ នាក់ កសាង​សំណុំរឿង​បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯ​បក្ខពួកជនល្មើស​ដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត៕

The post ៥ ទម្រង់​ឆបោក​ផ្ទុះ​នៅ​កម្ពុជា រហូត​ដល់​មាន​ជន​រងគ្រោះ​​ខាត​បង់​ទឹក​ប្រាក់​ខ្ទង់​រាប់​លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនអ្នកលក់ស៊ីមទូរស័ព្ទម្នាក់ដែលលក់មិន​យកអត្តសញ្ញាណប័ណ្ណពីអតិថិជន
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកដើរលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណពីអតិថិជន។ បើតាមមន្ត្រីជំនាញ ករណីនេះបានផ្ដល់ឱកាសដល់ជនឆបោកធ្វើសកម្មភាពទំនាក់ទំនងទៅឆបោកអ្នកដទៃ ដូចជា ការសម្តែងមានបងប្អូនមិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងទំនាក់ទំនងសម្តែងថា ត្រូវរង្វាន់ផ្សេងៗជាដើម។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យកាលពីថ្ងៃទី២៨ កុម្ភៈ ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

តាមរបាយការណ៍ ជនសង្ស័យបានដើរលក់ស៊ីមកាតទូរស័ព្ទទៅឱ្យអតិថិជន ដោយមិនយកអត្តសញ្ញាណប័ណ្ណ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអ្នកដទៃដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតទូរស័ព្ទ ទុកលក់ទៅឱ្យអតិថិជនបន្តដែលគ្មានអត្តសញ្ញាណប័ណ្ណ ដោយអតិថិជននោះបានប្រើប្រាស់ស៊ីមកាតដែលទិញពីជនសង្ស័យខាងលើ យកទៅធ្វើសកម្មភាពទំនាក់ទំនងទៅឆបោកអ្នកដទៃ ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងទំនាក់ទំនងសម្តែងថា ត្រូវរង្វាន់ផ្សេងៗជាដើម។

ជនសង្ស័យមានឈ្មោះ ឈ្នាង សុវ័ន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦១អា ផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តចាត់ការតាមនីតិវិធី។

សមត្ថកិច្ចជំនាញ ក៏បានស្នើសុំដល់អាជីវករប្រកបមុខរបរលក់ស៊ីមកាត រាល់ការលក់ដូរស៊ីមកាតត្រូវមានឯកសារ និងធ្វើការចុះឈ្មោះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល៕

អត្ថបទ៖ សុខុម

The post ឃាត់ខ្លួនអ្នកលក់ស៊ីមទូរស័ព្ទម្នាក់ដែលលក់មិន​យកអត្តសញ្ញាណប័ណ្ណពីអតិថិជន appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនអ្នកបើកបរតាក់ស៊ី ម្នាក់ ក្រោយធ្វើសកម្មភាពឆបោកប្រាក់​តាមធនាគារ
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​តាម​ធនាគារ។

កាលពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​តាម​ធនាគារ ក្រោម​ការ​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​នេះ ឃាត់ខ្លួន​បាន​ជនសង្ស័យ ១ នាក់ ឈ្មោះ អ​.​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ ជា​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី បាន​ធ្វើ​សកម្មភាព ដែល​ទទួល​បញ្ជា​ពី​ជនល្មើស​ជា​មេខ្លោង ឲ្យ​បើក​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​របស់​ខ្លួន ដើម្បី​ទទួល​ប្រាក់ និង​ដក​ប្រាក់ ព្រមទាំង​ទទួល​ផល​ពី​បទ​ល្មើស​នេះ​ទៀត​ផង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​បន្ត។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការ​អូស​ទាញ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ឲ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ដើម្បី​ទទួល​ប្រាក់​ពី​បទ​ល្មើស ដោយ​ទទួល​បាន​កម្រៃ​ពី​អំពើ​ទាំងនោះ គឺជា​ចំណែក​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

The post ឃាត់ខ្លួនអ្នកបើកបរតាក់ស៊ី ម្នាក់ ក្រោយធ្វើសកម្មភាពឆបោកប្រាក់​តាមធនាគារ appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួននិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ពីអំពើឆបោកពលរដ្ឋតាមការបញ្ជារបស់មេខ្លោង
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជានិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ដែលទទួលបានពីអំពើឆបោកប្រជាពលរដ្ឋ តាមការអូសទាញ និងបញ្ជារបស់មេខ្លោង។

ជនសង្ស័យមានឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេខ្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ដែលទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

ជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក ឬភ្នាក់ងារទទួលប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាសហចារី និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ សុខុម

The post ឃាត់ខ្លួននិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ពីអំពើឆបោកពលរដ្ឋតាមការបញ្ជារបស់មេខ្លោង appeared first on Kampuchea Thmey Daily.

ចាប់ខ្លួនថៅកែបូមខ្សាច់ម្នាក់ ចេញសែក​អត់លុយ​សងម្ចាស់បំណុល
ថៅកែបូមខ្សាច់សមុទ្រនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមទៅចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់១០មុឺនដុល្លារសងម្ចាស់បំណុល។

ជនជាប់ចោទដែលត្រូវចាប់ខ្លួនបញ្ជូនមកតុលាការនេះឈ្មោះ ផាត់ ផា ភេទប្រុស អាយុ៣៩ឆ្នាំ ជាថៅកែអាជីវកម្មបូមខ្សាច់ក្នុងខេត្តព្រះសីហនុ មានស្រុកកំណើតនៅឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រែវែង មានទីលំនៅបច្ចុប្បន្នក្នុងភូមិលេខ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

នគរបាលដែលប្រតិបត្តិការក្នុងសំណុំរឿងនេះបានអោយដឹងថា ការចាប់ខ្លួនឈ្មោះ ផាត់ ផា គឺអនុវត្តតាមដីកាបង្គាប់អោយនាំខ្លួនចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រម ហុក ពៅ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចបានទៅនាំខ្លួនជនជាប់ចោទដល់ក្រុងព្រះសីហនុ បញ្ជូនមកសាលាដំបូងប្រគល់អោយតុលាការសម្រេចតាមច្បាប់ ។

យោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ ២៤៤ «ក១» ដចន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមសើបសួរបានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ឈ្មោះ ផាត់ ផា ពីបទ « ឆបោក និងបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ តាមបញ្ញាតមាត្រា៣៧៧ មាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិការទូទាត់សងប្រាក់ ហើយកន្លងមកជននេះបានគេចវេសមិនចូលខ្លួនតាមកាលកំណត់របស់ចៅក្រមសើបសួរឡើយ។ ដូច្នេះដើម្បីធានាដល់ការស៊ើបសួរអោយបានពេញលេញ និងបំភ្លឺការពិតនៃរឿង គប្បីចៅក្រមសើបសួរចេញដីកាបង្គាប់អោយនាំខ្លួនលើជនត្រូវចោទខាងលើ ស្របតាមមាត្រា ១៨៩និងមាត្រា១៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

តាមប្រភពព័តិមានពីសាលាដំបូងបានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នគរបាលបានបញ្ជូនជនជាប់ចោទឈ្មោះ ផាត់ ផា មកដល់សាលាដំបូងហើយដើម្បីប្រគល់អោយចៅក្រមសើបសួរចាត់ការតាមច្បាប់៕

អត្ថបទ៖ មករា

The post ចាប់ខ្លួនថៅកែបូមខ្សាច់ម្នាក់ ចេញសែក​អត់លុយ​សងម្ចាស់បំណុល appeared first on Kampuchea Thmey Daily.