ឆ្នាំមមែ Archives - Kampuchea Thmey Daily

ឆ្នាំ «មមែ» ពេញដោយការភ្ញាក់ផ្អើលច្រើន ឱកាសថ្មីៗមកដល់ តែត្រូវតោងឲ្យប្រយ័ត្នដែរ
មមែ (ពពែ) ឆ្នាំនេះ ស្ថិតក្រោមរាសីសេះដ៏ក្ដៅគគុក ពោរពេញទៅដោយឱកាសដែលរុំព័ទ្ធដោយភាពភ្ញាក់ផ្អើលជាច្រើន។ ជាមួយនឹងផ្កាយព្រះអាទិត្យដ៏រុងរឿងភ្លឺចែងចាំង ពពែនឹងសម្គាល់ឃើញអំពីទ្វារបើកចំហនៅក្នុងអាជីព ទំនាក់ទំនង និងទ្រព្យសម្បត្តិ ទោះបីជាបញ្ហាប្រឈមលេចឡើងម្តងម្កាលក៏ដោយ។

ក្នុងនាមជាឆ្នាំដែលមានភាពសុខដុមរមនាឥតខ្ចោះជាមួយទេវតាតៃសួយ សេះនឹងក្លាយជាមិត្តគាំទ្រដ៏មានឥទ្ធិពល និងសម្ព័ន្ធមិត្តដ៏ថ្លៃថ្នូរសម្រាប់មនុស្សឆ្នាំមមែ។ ហេតុដូច្នេះ ត្រូវបើកចំហចំពោះការធ្វើការជាក្រុម និងដំបូន្មានពីចាស់ទុំ ពេលអ្នកជួបមនុស្សត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវណាមួយ នោះគឺអាចផ្លាស់ប្តូរផ្លូវអនាគតទាំងស្រុង។

អ្នកដែលកើតក្នុងឆ្នាំមមែចំពោះបុរស​តែងមាន​ចិត្ត​ល្អ និង​ចេះ​ពិចារណា ចំណែក​ស្ត្រី​មាន​ចិត្ត​ស្លូតបូត ពូកែអាណិតអាសូរលើអ្នកដទៃច្រើន និង​​ចិត្ត​ទូលាយ​ពេញ​មួយ​ជីវិត។ ក្នុង​វ័យ​ក្មេង ពួកគេអាច​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន ហើយ​ងាយ​នឹង​បរាជ័យ។ ក្នុង​វ័យ​កណ្តាល ​នឹង​មាន​សំណាង​ល្អ ក៏អាច​រីករាយ​នឹង​អាពាហ៍ពិពាហ៍​ល្អមួយ។ ក្នុង​វ័យ​ចាស់ អ្នក​នឹង​រីករាយ​នឹង​សុវត្ថិភាពផ្លូវចិត្ត និង​សុភមង្គល ហើយ​មាន​ទំនាក់ទំនង​គ្រួសារ​ល្អ ប្រសិន​បើ​អ្នក​ឧស្សាហ៍​ព្យាយាម និងពូកែគ្រប់គ្រងគ្រួសារ។

ចំពោះស្នេហាមនុស្សឆ្នាំមមែសម្រាប់អ្នកនៅលីវ នឹងទទួលបានតាមរយៈអ្នកណែនាំជាគ្រួសារ ឬមិត្តភក្តិ ជាមួយនឹងសក្តានុពលសម្រាប់ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង។ ប៉ុន្តែត្រូវចាំ មនុស្សឆ្នាំមមែតែងតែជឿមនុស្សនៅជុំវិញយ៉ាងងាយស្រួល ហើយអាចត្រូវគេបោកប្រាស់ទំនុកចិត្ត និងទទួលរងការបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ដោយសារតែ លង់លើយ ជឿគេងប់ពេក។ ដោយឡែក សម្រាប់អ្នកដែលមានទំនាក់ទំនងរួចហើយឬមានដៃគូ ឆ្នាំ២០២៦ គឺនិយាយអំពីការរីកចម្រើន និងការប្តេជ្ញាចិត្ត។ ការយល់ច្រឡំនូវរឿងចាស់ៗអាចដោះស្រាយដោយធូររលុង វាក៏ជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីចំណងអាពាហ៍ពិពាហ៍យូរអអ្វែង ការផ្លាស់ទៅរស់នៅជាមួយគ្នា ឬការរៀបចំផែនការអនាគតរួមគ្នា។

ងាកមកកាន់អាជីព ផ្កាយព្រះអាទិត្យបាននាំមកនូវភាពមើលឃើញ និងការទទួលស្គាល់ ខណៈពេលដែលភាពសុខដុមរមនាជាមួយតៃសួយ បានជំរុញកិច្ចសហការកាន់តែទៅមុខ។ ឆ្នាំនេះ គឺជាឆ្នាំសម្រាប់ពពែក្នុងការដេញតាមគម្រោង បង្កើតភាពជាដៃគូចំពោះឱកាសដែលពង្រីកវិសាលភាពរបស់អ្នក។ យ៉ាងណាក៏ដោយ មិនមែនអ្វីៗទាំងអស់សុទ្ធតែរលូនឬជោគជ័យទេ  ក្នុងនោះវាអាចនឹងមានរឿងបរាជ័យម្តងម្កាល ឬការប៉ះទង្គិចគ្នានៃមតិ។ ជាពិសេសទៀត ដោយសារតែមនុស្សឆ្នាំមមែជាមនុស្សឆាប់រសើបផ្លូវចិត្ត និងចូលចិត្តជួយអ្នកដទៃញឹក ពួកគេមិនស័ក្តិសមដើរតួនាទីសំខាន់ដោយឯករាជ្យពេកនោះទេ។ ប៉ុន្តែជាមួយនឹងភាពធន់ តស៊ូ និងការរាប់អានមិត្តត្រឹមត្រូវ ឧបសគ្គនឹងប្រែក្លាយទៅរឿងល្អវិញ។

ហិរញ្ញវត្ថុនាឆ្នាំនេះមានឡើងចុះ ជាពិសេសតាមរយៈការសហការ និងភាពជាដៃគូ។ ការបង្កើតបណ្តាញទំនាក់ទំនង អាចនាំឲ្យមានការបណ្តាក់ទុនដែលរកប្រាក់ចំណេញ ហើយអ្នកទំនងជានឹងរកឃើញខ្លួនឯងនៅកន្លែងថ្មី និងពេលវេលាត្រឹមត្រូវសម្រាប់ប្រភពចំណូលថ្មីដូចគ្នា។ ទន្ទឹមនឹងចំណូលកើន ចូរទប់ទល់នឹងការជំរុញឲ្យចំណាយលើសលប់គ្មានប្រយោជន៍។  មុនធ្វើអ្វីមួយ ត្រូវអានកិច្ចសន្យាដោយប្រុងប្រយ័ត្ន និងពិនិត្យព័ត៌មានលម្អិតឡើងវិញ មុនពេលប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង។ ការអនុវត្តវិន័យនៅក្នុងហិរញ្ញវត្ថុន នឹងជួយធានាបានថា ទ្រព្យសម្បត្តិរបស់អ្នកក្លាយជាទ្រព្យសម្បត្តិយូរអង្វែង ជាជាងការបណ្ដោយខ្លួនរយៈពេលខ្លីតាមតែចិត្តចង់។

ឆ្នាំនេះ បើអាចសូមដាក់រូបសញ្ញាសេះ ជ្រូក ឬទន្សាយនៅលើតុធ្វើការ។ លើសពីនេះ អ្នកគួរតែប៉ះវត្ថុរាសីចក្រដែលអ្នកពាក់ជាញឹកញាប់ ដែលអាចជួយបង្កើនសំណាង ក្នុងការរកលុយក្នុងកម្រិតជាក់លាក់មួយ។ គោ និងកណ្តុរ គួរតែចៀសវាង។ ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែព្យាយាមស្វែងរកឱកាសនៃការរកលុយក្នុងទិសដៅខាងជើង ឬពាយ័ព្យ។

ចំពោះបញ្ហាសុខភាពឆ្នាំនេះ រាងខ្សោយបន្តិច បញ្ហាតូចតាចដូចជាឈឺក្បាល និងផ្តាសាយអាចលេចឡើង ប៉ុន្តែអាចគ្រប់គ្រងបានយ៉ាងងាយស្រួលជាមួយនឹងការថែទាំទាន់ពេលវេលា។ ផ្តោតលើអាហារូបត្ថម្ភមានតុល្យភាពឬរបបអាហារស្រាលៗ  ចៀសវាងការញ៉ាំច្រើនពេក និងញ៉ាំក្នុងកម្រិតមធ្យម ធ្វើសកម្មភាពក្រៅផ្ទះជាប្រចាំ ដើម្បីរក្សារាងកាយឲ្យមានថាមពល។ បន្ទាប់ពីចូលដល់វ័យកណ្តាល អ្នកគួរតែថែរក្សារាងកាយឲ្យបានល្អ ព្រោះអ្នកនឹងងាយនឹងកើតជំងឺពោះវៀន និងក្រពះ ដូចជាហើមពោះ ឈឺពោះ និងលើសជាតិអាស៊ីត។ នៅក្នុងឆ្នាំនេះទៀតសោត ចៀសវាងចូលរួមក្នុងពិធីបុណ្យសព ឬទៅលេងអ្នកជំងឺញឹកញាប់ពេក ព្រោះវាអាចប៉ះពាល់ដល់ស្ថេរភាពរបស់អ្នក៕

គ្រូ ណុប

ឆ្នាំ «ម្សាញ់» ២០២៦ រួចផុតពីឧបសគ្គធំ ក្រោយចូលឆ្នាំចិនរួច

The post ឆ្នាំ «មមែ» ពេញដោយការភ្ញាក់ផ្អើលច្រើន  ឱកាសថ្មីៗមកដល់ តែត្រូវតោងឲ្យប្រយ័ត្នដែរ appeared first on Kampuchea Thmey Daily.

មមែ ពីដើមឆ្នាំដល់ចុងឆ្នាំ នឹងល្អឡើងៗជានិច្ច​
ក្នុងខែទី០១ ឆ្នាំ២០២៤ រាសីចក្រចិន មនុស្ស​ឆ្នាំមមែ ​មិន​មាន​សុទិដ្ឋិនិយមចិត្តទេ តែតាមពិត​និន្នាការអាជីពនិងលុយកាក់ តែប្រសើរឡើងៗហើយ​នៅ​ក្នុង​ខែ​កុម្ភៈ រាសី​មនុស្សឆ្នាំពពែនឹង​ឡើង​ខ្ពស់ត្រដែត​ ប្រាក់ចំណេញ និងអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការវិនិយោគ។

ជាមួយនឹងប្រាក់ចំណូលដែលមានស្ថិរភាពពេញមួយឆ្នាំ២០២៤នេះ មមែ នឹងមានផលបូកនៃចំណូលមិនដឹងមុខបន្ថែមពីមនុស្សក្នុងគ្រួសារគេ។

រាសី​ស្រុតចុះខ្លះ​ក្នុង​ទំនាក់ទំនង​ស្នេហានិងគ្រួសារ តែ​ក៏​នឹង​ល្អ​ប្រសើរ​ឡើងជាងកាលពីឆ្នាំ២០២៣ដែរ។ ​ ​ទៅ​វិញ សំណាង​ខាង​សុខភាព​ប្រហែល​មិនសូវ​ល្អ​ដូច​មុន​ទេ​គួរ​តែ​ប្រុង​ប្រយ័ត្ន។

ខែមិថុនា ជាខែដែលមានសំណាងជាងគេ សម្រាប់មនុស្សកើតក្នុងឆ្នាំមមែ ដោយ​ទទួលបានសំណាងបំផុតក្នុងចំណោមខែទាំងអស់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ ក្រៅពីនេះ លាភទ្រព្យសម្បត្តិ និងការងារ ពពែនឹងបានធ្វើដំណើរញឹកញាប់  ហើយស្គាល់មនុស្ស​ថ្មីៗ មានសន្តិភាពផ្លូវចិត្ត​ល្អ។

ឆ្នាំ ២០២៤នេះមិនថាឥណ្ឌាឬចិន  ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​ជា​ឆ្នាំ​ដែល​មាន​លាភ​សំណាង​ចម្រុះ​សម្រាប់​អ្នក​កើត​ឆ្នាំមមែនទាំងផ្នែក​លុយកាក់ និង​ការងារ។ ក្នុងចក្ររាសីឆ្នាំរោង ដែលទំនង​នាំ​មក​នូវ​ឱកាស​ឲ្យ​អ្នកឆ្នាំមមែបានបញ្ចេញនូ​វ​ជំនាញ និង​ទេពកោសល្យ​ក្នុង​ការងារ ពួកគេ​បានការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ ដែលអាចនាំទៅរកឱកាសការងារឡើងតំណែងនិងកាំប្រាក់។ ឆ្នាំរោងអាចនាំមកនូវឱកាសថ្មីសម្រាប់អ្នកកើតឆ្នាំមមែ ក្នុងការប្រើគំនិតច្នៃប្រឌិត និងធនធាន នៅកន្លែងធ្វើការ បើកចិត្តឱ្យទូលាយចំពោះគំនិតថ្មីៗ ហើយមានឆន្ទៈហ៊ានប្រឈម ឬទទួលយកហានិភ័យ។

វត្ថុ Feng Shui ដែលអាចជួយបង្កើនសំណាងអ្នកកើតឆ្នាំមមែ រួមមានការតាំងក្បាលនាគនៅជ្រុងខាងជើងនៃផ្ទះ ឬការិយាល័យដើម្បីបង្កើនសំណាងក្នុងអាជីព និងការដាក់ដើមលុយ​ ឬអាជា​ថូទ្រព្យសម្បត្តិនៅជ្រុងភាគអាគ្នេយ៍នៃផ្ទះ ឬការិយាល័យ៕

គ្រូ ឯម

ចុចអាន៖រាសីចក្រមមី ​ជួប​ស្នេហ៍​ពិត​គឺ​ខ្ពស់​ណាស់ ក្នុងឆ្នាំ២០២៤

The post មមែ ពីដើមឆ្នាំដល់ចុងឆ្នាំ នឹងល្អឡើងៗជានិច្ច​ appeared first on Kampuchea Thmey Daily.

ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ថោះ ម្សាញ់ មមី មមែ រកា កុរ» រាសីសមប្រកបណាស់
អំឡុងជាង២សប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំចំនួន ៦ ​នឹងទទួលបានសំណាង​ល្អខ្ពស់ទាំងផ្នែកលុយកាក់ ទ្រព្យសម្បត្តិ និងស្នេហា។ ឆ្នាំទាំង ៦ នោះរួមមាន៖

ឆ្នាំថោះ (ទន្សាយ)

ទន្សាយ​អ្នក​នឹង​បាន​លាភ​សំណាង​ ត្បិតប្រាក់​ចំណូល​នឹង​មាន​ភាព​ប្រសើរ​ឡើង​ ​ដោយ​សារ​ការ​ខិត​ខំ​ឧស្សាហ៍​ព្យាយាម​របស់​ខ្លួន​ឯង និង​សហការី។ ភាពជោគជ័យនៃគម្រោង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនរបស់អ្នក រួមទាំងប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុផងដែរ ហើយទន្សាយនឹងមានកំរៃជើងសារ និងប្រាក់រង្វាន់។

ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ថោះ ​ក៏​នឹង​មាន​ការ​ចំណាយ​ច្រើន​ដែរ​ក្នុង​មួយរយៈនេះ ដូច្នេះវាមិនមែនជាពេលវេលា​សម្រាប់​​សន្សំ​ប្រាក់ឡើយ។

លើស​ពី​នេះ​ទៀត ​គួរ​តែ​តាម​ដាន​សុខភាព​របស់ខ្លួន ​និង​សមាជិក​គ្រួសារ​ផងដែរ។ ប្រសិនបើ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ស្រួល ចូរ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​វាកុំ​ឱ្យ​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​អាច​ព្យាបាល​បាន​។

ឆ្នាំម្សាញ់ (ពស់)

ពស់ទទួលបានលាភសំណាងកាន់តែប្រសើរក្នុងកំលុងពេលនេះ។ បើ​និយាយ​ពី​ស្នេហា​ពស់​ដែល​រៀបការ​ហើយ ឬ​កំពុងមានស្នេហា​នោះ ទំនាក់ទំនង​​ជាមួយ​ដៃគូ​នឹង​មាន​ស្ថិរភាព​ ស្អិតល្មួតផ្អែមល្ហែម ។

ពស់​នៅ​លីវ​​គ្រាន់តែ​យកចិត្តទុកដាក់​លើ​ភេទ​ផ្ទុយ​ឱ្យ​បាន​ច្រើន នោះ​​នឹង​មាន​សំណាង​ក្នុង​រឿង​ស្នេហា ។ បើ​និយាយ​ពី​សុខភាព ឲ្យ​តែ​​ពស់​​មើល​ថែ​ខ្លួន​ឯង​ដូច​ធម្មតា នោះ​នឹង​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ។

ឆ្នាំមមី (សេះ)

សេះនឹងមានលាភ មានជ័យ ហើយអាចទទួលបានជំនួយ និងសសើរពីអ្នកមានគុណ។ ដូច្នេះហើយ ក្នុងពេលនេះ សេះត្រូវមានឥរិយាបទល្អ មិនត្រឹមតែនៅចំពោះមុខចៅហ្វាយនាយប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ និងស្មោះត្រង់ចំពោះអ្នកគ្រប់គ្នាផងដែរ ព្រោះអ្នកមិនដឹងថាអ្នកណាជាអ្នកមានគុណរបស់អ្នក ពួកគេអាចជាចៅហ្វាយ ឬសហការី ឬមិត្តភក្តិក្នុងគ្រួសារ។ ដរាបណាអ្នកជឿជាក់លើចំណុចនេះ ការប្រឹងប្រែងរបស់អ្នកនឹងទទួលផលជាក់ជាមិនខាន។

​អ្នក​នៅលីវលើកតែយកចិត្តទុកដាក់​លើ​អ្នក​នៅ​លីវ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន ទើប​អាច​ជួប​ស្នេហា​ពិត និង​គេច​ចេញពី​ភាព​នៅ​លីវ​។

ឆ្នាំមមែ (ពពែ)

ការអភិវឌ្ឍន៍ខ្លួនក្នុងការងារ ទំនាក់ទំនង និងសុខភាពត្រូវបានព្យាករណ៍ថានឹងទទួលបានជោគជ័យ ព្រមទាំងលាភសំណាង ប៉ុន្តែទាល់តែខិតខំ​ប្រឹងប្រែង ​កុំឱ្យ​ខ្ជះខ្ជាយពេល ទើប​លាភ​សំណាង​មិនរត់ចោល ។

បើ​និយាយ​ពី​លាភ​សំណាង​ក្នុង​ការងារ​វិញ ពីនេះទៅមុខ​នឹងចេះតែហូរចូល ហើយ​ជាទូទៅ​មិន​មានការ​រកាំរកូសជាមួយមេកោយ ឬសហការី​អ្វី​ឡើយ។ បុគ្គលិកការិយាល័យ គួរតែខិតខំធ្វើការតូចៗដោយអត់ធ្មត់ នោះប្រសិទ្ធភាពការងារនឹងប្រសើរឡើង ហើយនឹងត្រូវបានសរសើរពីចៅហ្វាយ។ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម ​អាចពង្រីកមុខរបដោយជោគជ័យ។

ពពែនៅលីវ កំពុងមើលចិត្តគ្នា អាចឈានដល់ដំណាក់កាលអាពាហ៍ពិពាហ៍។ ចំណែក​សុខភាព​ពពែ​វិញល្អរឹងមាំ ​ ​អាច​ចេញទៅ​ញ៉ាំ​អី​ ឬផឹក​អីបាន​ដោយ​មិនខ្វល់ខ្វាយ។

ឆ្នាំរកា (មាន់)

មនុស្សកើតឆ្នាំរកានឹងមានភាពរលូនល្អជាមួយនឹងទ្រព្យសម្បត្តិ ការងារ ទំនាក់ទំនង និងសំណាងល្អលើគ្រប់វិស័យ។ ចូរមាន់បន្តការខិតខំប្រឹងប្រែង ដើម្បីការពារសំណាងរបស់អ្នក ហើយប្រើវាដើម្បីលើកកម្ពស់គុណភាពជីវិត។

ដោយមានជំនួយ ទាំងអាជីព និងជំនួញនឹងទទួលផ្លែផ្កាដែលមិននឹកស្មានដល់។ ប្រសិនបើអ្នកចេះសន្សំទៀតនេះ សំណាងកាន់តែខ្ពស់ ដោយអាចវិនិយោគលើភាគហ៊ុន ដោយអាចប្រមូលផលធំនាពេលអនាគត។

មាន់នៅលីវដែលលួចស្រលាញ់គេ គួរបង្ហាញភាពក្លាហាន និងបញ្ចេញអារម្មណ៍ប្រាប់មនុស្សដែលអ្នកចូលចិត្តនៅពេលនេះជាការល្អបំផុត។ មាន់​ដែល​ជា​គូ​នឹង​គ្នា​ហើយ ​គួរ​សុំ​រៀប​ការ​ជាមួយ​ដៃ​គូ ត្បិតភាគីទាំងពីរមានហោរាសាស្ត្រអំណោយផល ឈានដល់អាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រង។

ឆ្នាំកុរ (ជ្រូក)

​ការងារ​របស់មនុស្សឆ្នាំកុរ នឹង​កាន់តែ​រលូន​ ដោយសារភាពឆ្លាតវៃ និងការខំប្រឹងរបស់អ្នក។

យ៉ាងណាមិញ សំណាងខាងទ្រព្យសម្បត្តិនឹងមិនស្ថិតស្ថេរទេ ហើយការចំណាយនឹងមានច្រើនណាស់។ ប្រសិនបើមិនរកលុយបន្ថែម អាចនឹងមានពាក់ព័ន្ធជាមួយបំណុល។

យ៉ាងណាមិញ ​សម្រាប់សិស្សនិស្សិត លទ្ធផលការ​សិក្សា​គឺ​ល្អ​ណាស់។ អ្នកនឹងអាចបំប្លែងការខិតខំប្រឹងប្រែងទៅជាពិន្ទុល្អ។ ជ្រូកដែលកំពុងហ្វឹកហាត់ការងារនឹងមានឱកាសរៀនជំនាញបន្ថែមទៀតដែលវាជាគ្រឹះរឹងមាំសម្រាប់ការងារនាពេលអនាគត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្នាំ៣ ទាំងអាជីពនិងជីវិតនឹងផ្លាស់ប្ដូរនៅដើមឆ្នាំ ២០២៤

The post ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ថោះ ម្សាញ់ មមី មមែ រកា កុរ» រាសីសមប្រកបណាស់ appeared first on Kampuchea Thmey Daily.

ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “រោង ម្សាញ់ មមី មមែ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា
យោងតាមហោរាសាស្រ្តចន្ទគតិ គិតតាមក្បួនចិន ជោគជតារាសីមនុស្សកើតឆ្នាំ រោង ម្សាញ់ មមី មមែ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានទស្សន៍ទាយដូចតទៅ៖

ឆ្នាំរោង (នាគរាជ)

​រាសីចក្រ​របស់​នាគ​ពុំសូវមាន​​ភាពស្ថិតស្ថេរ​នោះទេ ជាពិសេស​ក្នុងរឿង​ការងារ​។ នាគ អ្នក​គួរ​មាន​សតិគ្រប់គ្រាន់​ក្នុងពេលបំពេញ​ការងារ​នៅឯក្រុមហ៊ុន ហើយ​រៀនសម្របខ្លួន​ដោយ​សមរម្យ។ ជាងនេះទៅទៀត នាគគួរតែរៀនចែករំលែកឱ្យបានច្រើន ទើបអាចទទួលបានឋានៈក្នុងការងារ ហើយការបំពេញការងាររបស់អ្នកនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់។

ឆ្នាំម្សាញ់ (ពស់)

ក្នុង​ខែ​​នេះ រាសីពស់​ឡើង​ខ្ពស់ត្រដែត​។ អ្នកនឹងរីករាយជាមួយប្រាក់ចំណូលល្អ និងជួបស្ថានភាពវិជ្ជមាននៅកន្លែងធ្វើការ។ ប្រសិនបើបន្តរក្សាការងារឱ្យល្អ អ្នកនឹងបោះជំហានទៅមុខក្នុងការអភិវឌ្ឍន៍អាជីពកាន់តែប្រសើរ។

លើផ្នែកហិរញ្ញវត្ថុនៃអ្វីៗរលូនល្អ ​ហើយអ្នកអាចធ្វើការវិនិយោគហិរញ្ញវត្ថុសមស្រប ប៉ុន្តែចូរជ្រើសរើសផលិតផលវិនិយោគដែលមានកត្តាហានិភ័យទាប បើមិនដូច្នេះទេ វានឹងមានហានិភ័យនៃការក្ស័យធននៅប៉ុន្មានខែខាងមុខវិញ។

ឆ្នាំមមី (សេះ)

រាសី​សេះក៏ឡើង​ខ្ពស់ត្រដែតក្នុងអំឡុង ពិសេស​ទំនាក់ទំនង​ស្នេហា​។ វាអាចមានការប៉ះទង្គិចគ្នាតិចតួចរវាងអ្នក និងដៃគូ ប៉ុន្តែមិនមែនជាបញ្ហាធំដុំឡើយ។ ក្នុង​ខែ​នេះ ចូរ​រក្សា​គម្លាត​ពី​ភេទ​ផ្ទុយ​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​កុំ​បណ្តោយ​ឱ្យ​ភាគី​ទី​បី​លូកដៃ​ចូលរឿងផ្ទាល់ខ្លួនរបស់អ្នក​។ ជាពិសេស សេះដែលមានដៃគូ អ្នកត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះជីវិតគ្រួសារ និងសមាជិកសំខាន់ៗ។

ឆ្នាំមមែ (ពពែ)

​តាមក្បួន​ចន្ទគតិ​ រាសី​របស់​ពពែ​នឹង​ថយ​ចុះ ​បើ​ធៀប​នឹង​ខែ​មុន។ ពពែត្រូវបានចៅហ្វាយនាយពេញចិត្តក្នុងរយៈពេលប៉ុន្មានខែមុន ប៉ុន្តែមកដល់ពេលនេះបែរជារាំងស្ទះដោយមនុស្សច្រណែននៅជុំវិញមួយចំនួន។ ចូរធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង ត្បិតមនុស្សនិន្ទាច្រើនណាស់។

លាភសំណាងស្នេហារបស់ពពែនឹងកើនឡើងក្នុងខែនេះ ជាពិសេសពពែស្រី។ ប្រសិនបើ មានមនុស្សដែលអ្នកលួចស្រឡាញ់យូរហើយ អ្នកអាចសារភាពប្រាប់គេពេលនេះជាការល្អណាស់។ ជាមួយនឹងពាក្យសារភាព ចូរបង្ហាញភាពស្មោះត្រង់ដល់គេ នោះភាគរយទទួលបានចម្លើយគាប់ចិត្ត នឹងកើនឡើងខ្ពស់៕

អត្ថបទ៖ សន្យា

The post ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “រោង ម្សាញ់ មមី មមែ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា appeared first on Kampuchea Thmey Daily.

ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “មមី មមែ វក” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា
ឆ្នាំមមី

ជីវិតប្រែពីលំបាកទៅស្រួល។ អ្នកនឹងទទួលបានឱកាសការងារល្អៗ ព្រមទទួលបានសំណាងដែលមិនធ្លាប់រំពឹងទុក។ បញ្ហាជីវិតចាប់ផ្ដើមរសាយ មានលុយហូរចូលបន្ថែម រីឯគ្រួសារ​ទទួលបានភាពរីករាយ មានតែសំណើច។ សេះ​រៀបការ​រួច ​ប្រទះតែសុភមង្គល​ជាមួយ​ដៃ​គូ។ សេះនៅលីវ ដរាបណាអ្នកបានចំណាយពេលច្រើនជាមួយគ្នា អ្នកនឹងចាកចេញពីជីវិតនៅលីវជាមួយគ្នា។

សេះ បន្តជួបសំណាងល្អក្នុងកំលុងពេលនេះ ដោយអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការងារ។ ដោយសារលទ្ធផលការងារវិជ្ជមាន អ្នកនឹងទទួលបានការកោតសរសើរ និងការតំឡើងប្រាក់ខែ។

យ៉ាងណាមិញ ចូររៀបចំផែនការហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន កុំផ្ដោតតែរ៉ាប់រងការចំណាយ ដោយភ្លេចសន្សំពីប្រាក់ចំណូលឱ្យសោះ។ អ្នកអាចប្រមូលទ្រព្យសម្បត្តិច្រើនកាលណា លើកលែងចេះទុកដាក់ត្រឹមត្រូវ។

ឆ្នាំមមែ

ទាំងអាជីព និងការរកស៊ី មានគូប្រជែងច្រើន តម្រូវឱ្យអ្នកខំប្រឹងប្រណាំងប្រជែងខ្លាំងដែរ។ សំណាងល្អមិនសូវឡើង ការរស់នៅតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

រាសីរបស់អ្នកនឹងមានភាពច្របូកច្របល់គួរសម ជាពិសេសមនោសញ្ចេតនា ជោគជតារាសី ហាក់វិលវល់ណាស់។ ដូច្នេះហើយត្រូវអត់ធ្មត់បន្ថែមទៀត បើអាចជួបនរណាម្នាក់ដែលណែនាំដោយមិត្តភក្តិ ឬសមាជិកគ្រួសារ ចូរហ៊ានសាកល្បង។

​ទ្រព្យសម្បត្តិរបស់ពពែ ​មិន​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ ហើយ​មាន​ហានិភ័យ​នៃ​ការ​ក្ស័យធន ឬ​ខាតបង់​ហិរញ្ញវត្ថុ​យ៉ាង​ធំ​។ ​គួរ​កុំ​វិនិយោគ​ក្នុងពេលនេះអី បើ​មិន​ដូច្នេះ​ទេ​នឹង​ខាតបង់​​ជាមិនខាន។

ឆ្នាំវក

ឆាកជីវិតភព្វប្រសព្វនឹងភាពខ្មៅងងឹតខ្លាំងជាងមុន។ អ្នកនឹងមានរឿងឈឺក្បាលច្រើន ចំណែក​ហិរញ្ញវត្ថុ ការវិនិយោគ និង​ស្នេហា​ ក៏មានឧបសគ្គច្រើនដែរ។​

ក្នុង​សប្ដាហ៍នេះ ​នឹងជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការងារ។ ​នៅពេលនេះ អ្នកគួរតែស្វែងរកដំបូន្មានពីមនុស្សចាស់ដែលមានបទពិសោធន៍ ដោយព្រមទទួលយកការពិតជាជាងការរត់ចេញ។

ដោយសាររាសី​ធ្លាក់ចុះ​ក្នុង​ការងារ វា​នឹង​នាំ​ឲ្យ​ទ្រព្យ​ធ្លាក់ចុះផង​ដែរ។ ប្រាក់ចំណូលនឹងថមថយជាងមុន។ ទោះបី​មិនសូវជួបសំណាងច្រើនក្ដី ចូរធ្វើ​បុណ្យឱ្យបានច្រើន ​ជាពិសេសអ្នកដែលកើតក្នុងឆ្នាំ២០១៦ និងឆ្នាំ១៩៨០៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ម្សាញ់” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

The post ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “មមី មមែ វក” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា appeared first on Kampuchea Thmey Daily.

ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «មមែ»
ឆ្នាំមមែជា​មនុស្ស​មានអត្តចរិតស្រគត់ស្រគំ មិនសូវនិយាយស្ដីច្រើនទេ តែគ្រប់ពេលដែលគេនិយាយ មានមន្តស្នេហ៍ ទាក់ទាញ​គេ​ឯងឲ្យស្រឡាញ់​ចូលចិត្ត មមែក៏ចូលចិត្តជួយយកអាសារអ្នកដទៃ តែ​ច្រើន​តែ​នាំ​ទុក្ខ​ស្មុគស្មាញ​ឲ្យ​ខ្លួនឯងជាធំ។​

ទោះយ៉ាងណា បើយោងទៅតាមធាតុទាំង៥ នៃហោរាសាស្ត្រ​ឆ្នាំមមែគឺពួកគេមានអត្តចរិតខុសៗគ្នា ខណៈអ្នកខ្លះ​មានមហិច្ឆតា និង​ចិត្តល្អ ខ្លះស្ងប់ស្ងាត់តែរឹងរូស រីឯខ្លះទៀមានជីវិតលំបាកតាំងពីតូច។

១ ពពែមាស ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ ១៩៣១, ១៩៩១

មនុស្ស​ដែល​មាន​ធាតុ​មាស ច្រើនតែមាន​មហិច្ឆតាតែ​ចិត្តល្អ និងមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​។ ពួកគេ​ចូលចិត្ត​ធ្វើរឿងបន្តិចម្តងៗ ហើយ​អាចបង្កើតអាជីព​ផ្ទាល់ខ្លួន ដោយផ្តោតលើ​គោលការណ៍ និង​ជំនឿ។ ពេលខ្លះ ពួកគេ​រឹងរូស​ខ្លាំង​ណាស់ ដែល​វា​ពិបាក​​ក្នុងការសម្របខ្លួនទៅ​នឹង​កាលៈទេសៈ។ ដូច្នេះមមែធាតុមាស ​​គួរ​រៀន​ជំនាញ​ការងារ​ដើម្បី​ជោគជ័យ។ ចំពោះទំនោរទៅរកសំណាងវិញ តាមពិតពួកគេមានសំណាងស្រាប់ហើយ ហើយតែងរកប្រាក់បានច្រើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្នុងកម្រិតខ្លះ ក្រុមនេះក៏ទទួលរងការខាតបង់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមិននឹកស្មានដល់ផងដែរ។ ធាតុមាសត្រូវទិញអចលនវត្ថុ និងវត្ថុមានតម្លៃខ្ពស់នៅពេលរកលុយ ដើម្បីសន្សំសម្រាប់ថ្ងៃណាមួយដែលយើងជួបការលំបាកអាចយកវត្ថុនោះមកដោះទាល់បាន។

២ ពពែ​ឈើ ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩៥៥, ២០១៥

មនុស្ស​ដែល​ធាតុឈើ មាន​ភាព​រួសរាយ​រាក់ទាក់ ស្លូតបូត មាន​ចិត្ត​មេត្តា ហើយតែង​ត្រៀមខ្លួន​ជួយ​អ្នកដទៃ​ជានិច្ច។ ពួកគេចុះសម្រុងជាមួយមិត្តភ័ក្តិ និងសហការីក្នុងជីវិត។ ពួកគេត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ព្រោះតែមិនអាចទទួលបាន​ជំនួយពីសមាជិកគ្រួសាររបស់ខ្លួន។ សត្វពពែឈើ តែងតែរស់នៅតែម្នាក់ឯង ឬមានអារម្មណ៍ឯកោក្នុងជីវិតរៀបការ ទោះយ៉ាងណា ពួកគេមានចំណងអាពាហ៍ពិពាហ៍ជាប់លាប់ ហើយវាជាការលំបាកខ្លាំងណាស់ សម្រាប់មនុស្សទីបីក្នុងការចូលមករវាងពួកគេ។ជាសំណាងល្អ មមែឈើនឹងជួបជីវិតគ្រួសារដ៏រីករាយ ព្រោះតែស្វាមីឬភរិយាដ៏ល្អនាថ្ងៃអនាគត

៣ ពពែទឹក ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩៤៣, ២០០៣

មមែធាតុទឹក ជាមនុស្សរួសរាយរាក់ទាក់ និងពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់​ ហើយក៏មិនទម្លាប់​ចូល​ចិត្ត​នឹង​ការ​កំណត់​ណាមួយដែរ។​ ពួកគេអាចលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់អ្នកដទៃ ដែលនេះធ្វើឲ្យមមែទឹកមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមមិត្តភក្តិ។ តែយ៉ាងណា វាជារឿងចៀសមិនរួចដែលត្រូវរងការខាតបង់ ពីព្រោះមមែច្រើនតែសាទរខ្លាំង នៅពេលជួយមិត្ត។ បើ​និយាយ​ពី​អាជីព​របស់ពពែកទឹកវិញ គឺ​ស័ក្ដិសម​នឹង​ការ​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេក​វិទ្យា និង​វិស័យ​សិក្សា។ ពួកគេរស់នៅក្នុងជីវិតដ៏លំបាកនៅវ័យក្មេង ជីវិតថេរនៅវ័យកណ្តាល និងជីវិតដ៏សុខស្រួលក្នុងវ័យចាស់វិញ។ ពេល​មាន​ស្នេហា គេ​នឹង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្នេហា​ពិត ហើយ​បញ្ចប់​ការ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល ។ ចំណែក​ឯ​សំណាង​វិញ គេ​ឆ្លង​កាត់​ឡើង​ចុះ ដូច្នេះត្រូវចេះគ្រប់គ្រងលុយដោយឆ្លាតវៃ បើមិនដូច្នេះទេ មមែនឹងទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង នៅពេលធ្វើការបណ្តាក់ទុនយ៉ាងច្រើន ។

៤ ពពែភ្លើង ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩០៧, ១៩៦៧

មនុស្សដែលមានធាតុភ្លើង មានភាពរួសរាយរាក់ទាក់ ស្មោះត្រង់ តែងតែធ្វើឲ្យអ្វីៗទាំងអស់មានរបៀបរៀបរយ ហើយកម្រត្រូវបានអ្នកដទៃមិនចូលចិត្តណាស់។ ប៉ុន្តែ ពួកគេតែងតែមានបញ្ហាដោយរឿងតូចតាចក្នុងជីវិត ហើយជាលទ្ធផល ត្រូវការដៃគូឯករាជ្យដើម្បីថែរក្សាពួកគេ។ មមែភ្លើងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយមិត្តដោយមិនគិតពីផលប្រយោជន៍ឬការបាត់បង់ផ្ទាល់ខ្លួន។  ពួកគេក៏មានមនោសញ្ចេតនាខ្លាំងពេក ក្នុងការចូលទៅក្នុងភាពជាដៃគូអាជីវកម្មជាមួយអ្នកដទៃដែរ។ ពពែភ្លើង មានភាពលំបាកវេទនាតាំងពីក្មេង ប៉ុន្តែរស់នៅប្រកបដោយស្ថិរភាព និងសុខស្រួលនៅវ័យកណ្តាល ដោយសារការខិតខំប្រឹងប្រែងរបស់ពួកគេ។ ចំពោះ​ការ​រៀប​ការ ពេលនេះ​គឺ​មិន​ស័ក្ដិសម​នឹង​រៀប​ការ​ឡើយ។

៥ ពពែផែនដី ចំពោះ​អ្នក​ដែល​កើតក្នុងឆ្នាំ១៩១៩, ១៩៧៩

មនុស្ស​ធាតុ​ដី ជា​មនុស្ស​សុចរិត ទៀងត្រង់ មិន​ធ្វើ​បាប​មិត្ត​ឡើយ។ ពួកគេ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មិត្តភ័ក្ដិ​ដោយសារ​តែ​សេចក្ដី​សប្បុរស និង​សេចក្ដី​សុចរិត​ពី​កំណើត។ ពួកគេអាចយកឈ្នះលើការលំបាក​គ្រប់ប្រភេទក្នុងអាជីព ដោយសារ​តែ​ជំនួយ និងការគាំទ្រ​ដែល​មិន​នឹក​ស្មាន​ដល់​ពី​មនុស្ស​ជុំវិញ។ នៅពេលនិយាយអំពីការបង្កើត​ទ្រព្យសម្បត្តិ​ ក្រុមនេះ​មានហេតុផលខ្លាំងណាស់នៅពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ មមែដីច្រើនតែមិនសូវជាប្រុងប្រយ័ត្ន នៅពេលវិនិយោគលើគម្រោងមួយចំនួន ហើយអាចទទួលបានលទ្ធផលផ្ទុយគ្នា។ បើ​និយាយ​ពី​ការ​រំពឹង​ទុក​ក្នុង​ទីផ្សារ​ហ៊ុន​វិញ គេ​តែង​តែ​មាន​សំណាង​ដំបូង ​បន្ទាប់​មក​មាន​សំណាង​អាក្រក់វិញ៕

គ្រូ​ ណុប

ចុចអាន៖ទម្លាយបុគ្គលិកលក្ខណៈមនុស្សកើតឆ្នាំ ថោះ ក្នុងធាតុទាំង ៥

ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «ច»

The post ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «មមែ» appeared first on Kampuchea Thmey Daily.

«មមែ» ឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ
អ្នកដែលកើតក្នុងឆ្នាំមមែ យោងតាមហោរាសាស្រ្តចិន ពួកគេ​មានភាពច្របូកច្របល់​ច្រើនក្នុងឆ្នាំនេះ។ ប៉ុន្តែបើងាកមកអាជីពការងារបែររីកចម្រើននិងរលូនទៅមុខឥតដាច់សូរ។ យ៉ាងណាមិញ​ ចំពោះបញ្ហាស្នេហា អាចថាស្ថានភាពចិត្ត​មិនទាន់ល្អប្រសើរ​ឡើយ​ ដោយសារ​តែ​ពពែ​ងាយនឹង​រង្គោះរង្គើ​អារម្មណ៍​ បែកចែក​លែង​ដាច់​ រហូត​បូកឡំ​ស្នេហ៍​ចាស់។

អាជីព និងការងារ ក្នុងឆ្នាំ២០២៣​ ​មមែ​​នឹងត្រូវបាន​ទទួល​ឥទ្ធិពល​ពីពួកអភិជន Tianyi (ព្រះ​អំណោយ​ផល​បួន​នៅ​ក្នុង​ប្រពៃណីតាវ) និងពួកអភិជន Kuigang ( ‘សសរស្ដម្ភ​បួន​ផ្សេងទៀត’) នៅក្នុងអាជីព ​ដូច្នេះអាច​និយាយបានថា ​​មមែ​នា​ពេល​នេះ ​មាន​អនាគត​ល្អ​ក្នុង​អាជីព​ជាងឆ្នាំមុន។

មួយវិញទៀត បើមានឱកាសធ្វើដំណើរ​ប្រកប​អាជីវកម្ម អ្នកត្រូវ​មាន​គំនិត​ផ្ដួចផ្ដើម និង​ខិតខំ​ឲ្យ​អស់​ពីចិត្ត ហើយ​ត្រូវតែ​ព្យាយាម​បន្សល់​ទុកនូវចំណាប់អារម្មណ៏​ល្អចំពោះចៅហ្វាយ និង​អ្នកដឹកនាំ ដើម្បី​មានឱកាសឡើងឋានៈ និង ការដំឡើង​ប្រាក់ខែនាងពេលខាងមុខ។ ដោយឡែក​ក្នុង​ពិភព​ជំនួញ ពួកគេ​នឹងជួបអ្នកដែលជួយខ្លួនគេ​ក្នុងឆ្នាំនេះ ដែលអាចជា​មនុស្ស​ជិតស្និទ្ធ​ ឬ​អតិថិជន។ និយាយ​ឲ្យខ្លី មមែ​នឹងមានដំណឹងល្អ ការ​ភ្ញាក់ផ្អើល​ជា​ច្រើន​ចូល​មក​ក្នុង​ជីវិត។ សម្រាប់​អ្នកដែលបានជួយ ត្រូវ​តែ​ចេះ​ដឹងគុណគេដើម្បី​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​យូរអង្វែង។ មមែ​ដែលកំពុងខិតខំប្រឹងប្រែងក្នុងពិភពជំនួញ ជំនឿ​ខាងក្នុងរបស់​អ្នក​នឹង​មាន​ភាពរឹងមាំ​ខ្លាំង​នៅឆ្នាំនេះ ហើយអ្នកនឹងចាប់យកឱកាសអាជីវកម្ម និងទទួល​បាន​ការ​ជឿ​ទុកចិត្ត និង​ការគាំទ្រ​ពីដៃគូ​ជុំវិញ។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ជិត​ខ្លួន​ ដែល​ព្យាយាម​ចូល​មកបញ្ចុះបញ្ចូលឲ្យជាក្រុមតែមួយ ហើយ​អ្នក​អាច​នឹង​ឃុបឃិត​ជាមួយ​ពួកគេ​នៅ​ក្នុង​អាជីពការងារ។ យល់ល្អគួរនៅឲ្យឆ្ងាយពីពួកគេ​ឲ្យកាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ​ ហើយ​គួរ​ចេះ​លៃលក ​និង​គិតគូរ​ក្នុងការ​សេពគប់​មិត្ត​ប្រភេទ​នេះ​។

ស្នេហា​និង​អាពាហ៍ពិពាហ៍ នៅឆ្នាំ ២០២៣មនុស្សកើតក្នុងឆ្នាំមមែ មាន​សំណាង​ក្នុង​ទំនាក់ទំនងបានត្រឹមតែ​មធ្យម​ប៉ុណ្ណោះ​។ មិន​ល្អ​ពេក​ក៏​មិន​បាន​អាក្រក់​ពេកដែរ! ថ្វីត្បិតតែ​សក្ដានុពល​នៃចំណង​ស្នេហាមានកម្រិតខ្លាំង​ក៏ដោយ ដោយសារតែ​ឥទ្ធិពល​នៃ​គ្រោះ ​ស្នេហា​នឹង​ប្រែប្រួល ​ដូច្នេះ​ត្រូវចៀសវាង​ការសង្ឃឹម​ខ្ពស់​ពេក​លើ​ដៃគូ។ សម្រាប់​អ្នកនៅលីវ​ អ្នកទំនងជាត្រូវញាំញី​ដោយ​រឿង​ស្នេហា​កាល​ពីឆ្នាំ​ចាស់ ​រហូតគិតខុសលើ​មនុស្ស​គ្រប់គ្នា។ ដូច្នេះហើយ ពេលជួបមនុស្សភេទផ្ទុយក្នុងជីវិតប្រចាំថ្ងៃ អ្នកមិនគួរវិនិច្ឆ័យពួកគេ​ដោយរូបរាងតែ​ម្នាក់ឯង​នោះទេ ដោយត្រូវចេះយកចិត្តទុកដាក់លើ​ចរិត និងតម្លៃរបស់​ពួកគេ​ ទើបអ្នកជួបស្នេហ៍ពិត។ សម្រាប់​អ្នក​ដែល​រៀបការ​រួច អាច​នឹង​មាន​ជម្លោះ​ច្រើន​ជាមួយ​ដៃគូ​ក្នុង​ឆ្នាំ​នេះ។ ដោយសារតែភាព​អន្ទះអន្ទែងរបស់អ្នក ទើបបញ្ចេញ​ការ​មិន​ពេញចិត្តខ្លួនឯង​លើ​ដៃគូ ដូច្នេះ​អ្នកគួរ​តែព្យាយាម​ទប់​អារម្មណ៍ កុំឆេវឆាវ។ អ្នក​គួរ​ដក​ដង្ហើម​វែងៗ ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្វែរ​អារម្មណ៍​ខ្លួន​ឯង​នៅ​ពេល​ដែលមាន​អារម្មណ៍​រំជើបរំជួល​ជាមួយ​គ្នា។ ជាពិសេស ទាក់ទង​នឹង​ភេទ​ផ្ទុយ​ក្នុង​ជីវិត​និង​ការងារ ចូរ​រក្សា​ចម្ងាយ​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្តី​ប្រពន្ធ​។

ទ្រព្យសម្បត្តិ ដោយសារ​សមត្ថភាព​ការងារ​ពួកគេ​លេចធ្លោ​នៅឆ្នាំនេះ នោះ​នឹង​ត្រូវ​បាន​កោតសរសើរពី​ចៅហ្វាយនាយ ឬ​អ្នកដឹកនាំ ហើយទទួលបាន​ឱកាស​លើក​តម្កើង​ឋានៈ និង​ប្រាក់ខែច្រើន។ ទោះយ៉ាងណា ​នៅ​ក​ន្លែងធ្វើការ ដរាបណា​អ្នក​រក្សា​ទម្រង់​នៃ​អត្តចរិត​ស្មោះត្រង់ ​អោនលំទោន ​គោរព​ញាតិ និង​ចៀសវាង​ការចាញ់​បោក​ឬ​ល្បួង​ពី​ក្រុម​មនុស្ស​អាក្រក់ នោះ​ប្រាក់ចំណូល​របស់​អ្នក​នឹង​កើនឡើង​ភ្លាម។ ម្យ៉ាង​ទៀតលាភ​សំណាង​ហិរញ្ញវត្ថុ​របស់​លោក​អ្នក ​មាន​ភាព​ច្របូកច្របល់​គួរសមដែរ។ កុំ​វិនិយោគលុយ​នៅក្នុងភាគហ៊ុនដែលមានហានិភ័យខ្ពស់ ឬទីផ្សារ​មូលធន។ ប្រសិនបើអ្នក​មិន​ប្រាកដ​ទេ កុំងាយស្តាប់អ្វីដែលអ្នកដទៃនិយាយ ហើយជ្រើសរើស​ផែនការគ្រប់គ្រង​ហិរញ្ញវត្ថុ​បែប​អភិរក្ស។ លើសពីនេះ ដោយសារឥទ្ធិពលនៃគ្រោះ ពពែងាយ​ប្រឈម​នឹងហានិភ័យនៃ​ការក្ស័យធន (ការបាត់បង់ផ្នែកហិរញ្ញវត្ថុ) ដូច្នេះ ជាថ្មីម្តងទៀត អ្នកត្រូវ​ប្រុងប្រយ័ត្នខ្ពស់​ នៅ​ពេល​រៀបចំ​ផែនការ​សម្រាប់​លុយនាពេលអនាគត។

សុខភាព ដោយ​សារ​សំណាង​ក្នុង​អាជីព​ការងារ​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ មានភាព​មមាញឹក​ខ្លាំង នោះពួកគេងាយនឹងឈឺក្បាល វិលមុខ អស់កម្លាំង ឬឈឺឆ្អឹងជាដើម។ ពួកគេគួរ​រៀបចំ​ផែនការ​ជីវិត​ប្រចាំ​ថ្ងៃ​ឲ្យ​​បាន​ល្អ និង​ដឹង​ពី​វិធី​ផ្សំ​ការងារ និង​សម្រាក​ឲ្យ​បាន​ល្អ​បំផុត។ ចូរធ្វើ​លំហាត់ប្រាណ​ឲ្យ​បានច្រើន បើមានពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យ​រាងកាយដែលហត់នឿយ​ មាន​កម្លាំងកំហែង និងសុខភាពល្អ។ ចៀសវាងការលេងកីឡាឬសកម្មភាព​ដែល​ហត់នឿយ​ពេក។ អ្នកអាចជ្រើសរើសលំហាត់ប្រាណបន្ធូរអារម្មណ៍បន្ថែមទៀតដូចជា យូហ្គា ឬការរត់ ដែលអាចធ្វើឲ្យ​មុខងាររាងកាយប្រសើរឡើង ហើយថែមទាំងធ្វើឲ្យ​មានអារម្មណ៍សប្បាយ​រីករាយផងដែរ៕

គ្រូ ណុប

ចុចអាន៖«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន

ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សកើតក្នុងឆ្នាំ មមី ដែលមានធាតុទាំង ៥

The post «មមែ» ឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ appeared first on Kampuchea Thmey Daily.

មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមែ ឆាកជីវិតជួបនឹងវិបត្តិទាំងនេះ
មនុស្សដែលកើតក្នុងឆ្នាំ​ ជូត ឆ្លូវ មមែ កំលុងខែមីនា ឆ្នាំ២០២២ នេះ រាសីចក្រប្រឈមការព្រមានលើវិបត្តិមួយចំនួនដូចជា៖

ឆ្នាំជូត ​(កណ្តុរ)

ក្នុងអំឡុងខែមីនា បុរស និងស្ត្រីដែលមានឆ្នាំកំណើតជាកណ្ដុរ ត្រូវប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនទាំងហិរញ្ញវត្ថុ និងអាជីព។ មិនតែប៉ុណ្ណោះភាពតានតឹងនឹងរត់មករកអ្នកយ៉ាងគំហុកផងដែរ។ ដូច្នេះ​គ្រប់បញ្ហាធំៗ កុំទាន់ធ្វើការសម្រេចចិត្តភ្លាមៗ ហើយប្រសិនបើវាជាការបន្ទាន់ខ្លាំង ចូរពិគ្រោះជាមួយតែមនុស្សជិតស្និទ្ធបំផុតបានហើយ។

ចំណែកឯការវិនិយោគ ឬការជួញដូរនានា ហាក់មិនសមប្រកបឡើយ ចាប់ពីពេលនេះ រហូតដល់ដាច់ខែ។ ដោយឡែកក្នុងខែមីនា ថ្ងៃនាំសំណាងល្អចំពោះឆ្នាំជូត មានតែ ៣ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ០៨, ១២ និង ១៣។

ឆ្នាំឆ្លូវ (គោ)

មនុស្សឆ្នាំឆ្លូវ ក៏មានរាសីធ្លាក់ចុះខ្លាំងផងដែរ ក្នុងខែមីនា។ ​រាល់កិច្ចការសំខាន់ៗ ហាក់មិនអាចសម្រេចអ្វី គួរឱ្យពេញចិត្ត ថែមទាំង​មាន​អារម្មណ៍​​ឆាប់​ខឹង​ពី​មនុស្ស​ជុំវិញ​ខ្លួនទៀតផង។ ​ខាងផ្នែកអាជីព ឆ្នាំផ្លូវរងបន្ទុក និងសម្ពាធខ្លាំង សឹងរត់ចោលជួរ។

ដោយឡែករបររកស៊ីទទួលទាន ល្គឹកណា​ខំ​ប្រឹង​ប្រែង​ណាស់ ទើប​ទទួល​បាន​ប្រាក់​ចំណេញ​ខ្លះ យកមកទុក​។

សម្រាប់ខែមីនានេះ មនុស្សឆ្នាំឆ្លូវ ចូរប្រយ័ត្នចំពោះការធ្វើដំណើរឱ្យបានខ្ពស់បំផុត និងមិនត្រូវចេញដើរផ្លូវឆ្ងាយចន្លោះម៉ោង ១-៣ រសៀលនោះទេ។

ឆ្នាំមមែ (​ពពែ)

សត្វពពែនឹងត្រូវធ្វើកិច្ចសន្យាមួយចំនួន តែមិនគួរចុះហត្ថលេខា កំលុងខែនេះទេ។ ដោយហេតុថា ការ​ចរចា​រឿង​សំខាន់​ៗអំឡុងខែមីនា ជាវេលា​អាក្រក់ចំពោះឆ្នាំមមែ ព្រោះអ្នកអាចផុងខ្លួន ងើបមិនរួច។

ចំពោះមនុស្ស​ឆ្នាំមមែ ដែលនៅលីវ មិនគួរណាត់ជួបក្នុងខែនេះដែរ ត្បិតអីគ្មានប្រយោជន៍ ក្រៅពីចំណាយពេលចោល ហើយអាចខកចិត្តខ្លាំងទៀតផង៕

អត្ថបទ៖ សន្យា

ចុចអាន៖ សំណាងរត់រកពេញមួយខែមីនា ប្រសិនបើធ្វើរឿងទាំងនេះ

ចុចអាន៖ មនុស្សទម្លាប់សម្ញែងអ្វីៗស្រោម មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង

The post មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមែ ឆាកជីវិតជួបនឹងវិបត្តិទាំងនេះ appeared first on Kampuchea Thmey Daily.