ជនជាតិភាគតិចព្នង Archives - Kampuchea Thmey Daily

រដ្ឋនឹងបង្កើតរបៀងទេសចរណ៍នៅមណ្ឌលគិរី ដើម្បីឱ្យភ្ញៀវទស្សនាកម្សាន្តរយៈពេលយូរ ស្វែងយល់ពីប្រពៃណី វប្បធម៌ជនជាតិភាគតិចតាមលំដាប់លំដោយ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងសហការជាមួយគម្រោងរេដបូកកែវសីម៉ា ក្នុងគោលដៅបង្កើត របៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង និងដើម្បីជួយឱ្យភ្ញៀវទេសចរណ៍អាចស្នាក់នៅ ទស្សនាកម្សាន្តតាមសហគមន៍រយៈពេលយូរ បានស្វែងយល់ពីប្រពៃណីវប្បធម៌ជនជាតិភាគតិចតាមលំដាប់លំដោយ ស្របពេលដែលសហគមន៍ក្នុងខេត្តមណ្ឌលគិរីកំពុងបង្កើនសក្ដានុពលរបស់ខ្លួនទាក់ទាញភ្ញៀវ។

ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យ លោក ខ្វៃ អាទិត្យា ឱ្យដឹងអំពីគម្រោងដូច្នេះ៖«យើងនឹងរៀបចំ​ឱ្យមានរបៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសគឺរបៀងសហគមន៍ទេសចរណ៍របស់យើង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

តាមអ្នកនាំពាក្យគម្រោងបង្កើតរបៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរីនេះ គឺតភ្ជាប់ពីជំរំចាហ៊ូ ផ្ទះស្នាក់របស់ជនជាតិពូនង(ព្នង)  ទៅតំបន់ទឹកធ្លាក់ឡែងកៅ តំបន់សហគមន៍ពួតាំង តំបន់សហគមន៍ពួត្រុំ ដែលជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ វប្បធម៌ ប្រពៃណីជនជាតិភាគតិច ដែលអ្នកទេសចរណ៍អាចលំហែរកម្សាន្ត ទស្សនាស្វែងយល់អំពីប្រពៃណី វប្បធម៌ជនជាតិភាគតិច ជាពិសេសធនធានធម្មជាតិ ដូចជាមើលសត្វព្រៃ និងធម្មជាតិ វាលស្មៅជាដើម។

គួរឱ្យដឹងថា ជំរំចាហ៊ូ មានលក្ខណៈពិសេស ជាតំបន់អេកូទេសចរណ៍ដែលមានសក្ដានុពល ជាជំរុំនៃសត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស  ដែលជាប្រភេទសត្វងាយរងគ្រោះបំផុត ជិតផុតពូជនោះ។ ជំរំចាហ៊ូនេះ គឺដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍បរទេស ​ហ៊ានចំណាយប្រាក់ច្រើន ដើម្បីមកទស្សនា និងស្ដាប់សម្លេងសត្វទោចថ្ពាល់លឿង ស្វាកន្ទុយស សត្វស្លាបជាច្រើនប្រភេទ ទឹកធ្លាក់ និងដើមឈើធំៗ ជីវភាពរស់នៅរបស់ជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹក។ ​មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ បានបញ្ជាក់ថាបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងទៅ ជំរំចាហ៊ូ រកចំណូលជាថវិកាបានជាង ៦ម៉ឺនដុល្លារពីភ្ញៀវទេសចរណ៍។

ចំណែកទឹកធ្លាក់ «ឡែងកៅ» គឺមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍មួយដែលបង្កប់វប្បធម៌ទាក់ទងនឹងជនជាតិភាគតិចពូនង(ព្នង) ហើយមានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ ជាទឹកធ្លាក់ដែលលាក់ខ្លួននៅក្នុងព្រៃភ្នំ ក្រំថ្មនេះប្រកបដោយសក្តានុពលបង្កើតបានជាសំឡេងយ៉ាងពីរោះ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។តំបន់កម្សាន្តនេះ មានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងជាពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងអំពីអ្វីដែលជាប្រយោជន៍នៃការទទួលបានអំពីការបង្កើតរបៀងទេសចរណ៍ដូច្នេះ​៖« យើងកំពុងសហការជាមួយគំរោងរេដបូកកែវសីមា ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ទៅជារបៀងមួយដែលអ្នកទេសចរអាចចំណាយពេលបានយូរ បានទស្សនាតាមលំដាប់លំដោយ ជាផ្លូវភ្ជាប់មួយរវាងសហគមន៍ជាច្រើន។ របៀងទេសចរណ៍ហ្នឹង គាត់អាចទស្សនាតាមសហគមន៍ជាច្រើន។ អ៊ីចឹងសហគមន៍មួយគាត់អាចបង្កើតសក្ដានុពលមួយៗ អ៊ីចឹងអ្នកទេសចរគាត់អាចស្វែងយល់បានគ្រប់សហគមន៍តាមរយៈរបៀងទេសចរណ៍»។

ដោយឡែកក្រៅពីខេត្តមណ្ឌលគិរី នៅខេត្តសៀមរាបវិញ ក្រសួងបរិស្ថាន ក៏បានកំពុងធ្វើការងារលើកិច្ចការនេះដែរ ដោយបានផ្ដល់ការគាំទ្រទៅកាន់សហគមន៍ចំនួន៥ ដូចជាបានផ្ដល់ហេដ្ឋារចនាសម្ព័ន្ធមួយ តង់លំហែបៃតងចំនួន១០ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែរ។

នៅភាគនិរតីនៃប្រទេសវិញ ក្រសួងបរិស្ថានកំពុងសាងសង់របៀងទេសចរណ៍គោលដៅលំហែបៃតងភ្ជាប់តំបន់ខ្នងផ្សារទៅតំបន់ទេទឹកពុះ តទៅទស្សនាថ្ងៃលិចនៅមាត់សមុទ្រ លេងកម្សាន្តនៅព្រៃកោងកាងជាប់មាត់សមុទ្របន្តទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

The post រដ្ឋនឹងបង្កើតរបៀងទេសចរណ៍នៅមណ្ឌលគិរី ដើម្បីឱ្យភ្ញៀវទស្សនាកម្សាន្តរយៈពេលយូរ ស្វែងយល់ពីប្រពៃណី វប្បធម៌ជនជាតិភាគតិចតាមលំដាប់លំដោយ appeared first on Kampuchea Thmey Daily.

ជនជាតិដើមភាគតិចពូនង បន្តរក្សាជំនឿលើព្រៃអារក្ស ព្រៃកប់សព ហើយសុំរដ្ឋជួយការពារព្រៃទាំងនោះឱ្យគង់វង្ស
តំបន់ព្រៃកប់សព (ខ្មោច) របស់ប្រជាជនជាតិដើមភាគតិច ត្រូវបានបន្តការគោរពយ៉ាងខ្ជាប់ខ្ជាន់ នៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដង។ ចំពោះព្រៃកប់សពក្នុងជំនឿរបស់ជនជាតិដើមភាគតិច គឺសម្រាប់តែកប់សពមួយមុខប៉ុណ្ណោះ ពោលមិនអនុញ្ញាតឱ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតផ្នូរ កាប់រំលំដើមឈើ ដាំដំណាំ ឬសាងសង់ផ្ទះឡើយ។

ជនជាតិដើមភាគតិចព្នង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក  ខណៈជនជាតិដើមភាគតិចពូនង ក្នុងសហគមន៍ ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

តួយ៉ាងជនជាតិដើមភាគតិចពូនង នៅបន្តថែរក្សាអត្តសញ្ញាណបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេស ការអភិរក្សភាសា ជំនឿ សិល្បៈ និងម្ហូបអាហារប្រចាំថ្ងៃជាដើម។ អ្នកភូមិនៅទីនេះ ភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមាន៖ ការសែនព្រេន, គោរពអារក្ខអារ៉ាក់អ្នកតា និងព្រលឹងដូនតាជាដើម ហើយមួយចំនួនតូចក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តផងដែរ។ ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជារបរស្នូលរបស់អ្នកភូមិពូរ៉ាង ដែលមានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង ៤៤៣នាក់។

ជាមួយគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចព្នង ក៏បានទទូចឱ្យក្រសួងពាក់ព័ន្ធជួយធ្វើការអភិរក្ស និងការពារទៅដល់ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ខណៈព្រៃដែលជាទីសក្ការៈ និងជំនឿរបស់គេកាន់តែរួមតូចទៅៗ ដោយសារការអភិវឌ្ឍ និងនៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួន ចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
ម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក។

បើតាមចាស់ទុំរបស់ជនជាត់ដើមភាគតិចពូន បានរៀបរាប់ថា ព្រៃកប់សពរបស់ប្រជាជនជាតិដើមភាគតិចរបស់ពួកគាត់ មានការគោរពយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានឱ្យបុគ្គលពីខាងក្រៅណាមួយមករំខាន ឬក៏ចូលរុករានព្រៃឈើនោះឡើយ។ លោកថា រាល់ពេលចូលព្រៃក្នុងតំបន់កប់ខ្មោច គឺត្រូវមានការបន់ស្រន់សុំសេចក្ដីសុខ បើមិនដូច្នោះទេ នឹងត្រូវដូនតា ប្រកាន់ទោសពៃរ៍ដោយធ្វើឱ្យភូមិឋាន ឬក៏ប្រជាជននៅក្នុងសហគមន៍របស់លោកមិនមានសេចក្តីសុខនោះឡើយ។

ដោយសារមើលឃើញពីតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធជាសេនាធិការ បានសហការជាមួយអង្គការដៃគូ ក្នុងនោះក៏មានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៃភូមិចំនួន១៦ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

តំណាងក្រសួងបរិស្ថានលោក សុផា សុគន្ធណារុង្គ និងជាអ្នកគ្រប់គ្រងគម្រោងសាកល្បងស្តីពីការលើកកម្ពស់ការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិ បានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិច ត្រូវបានគាំទ្រលើការថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទម្លាប់ ក្នុងនោះដែររដ្ឋទទួលស្គាល់ និងធានានូវសិទ្ធិប្រើប្រាស់ជាលក្ខណៈប្រពៃណី ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។ សម្រាប់ដីព្រៃកប់ខ្មោច ត្រូវបានចុះបញ្ជីកម្មសិទ្ធិជាសមូហភាពចំនួន ៧ហិកតា ក្នុងមួយសហគមន៍។ ជាងនេះទៀត ច្បាប់ភូមិបាល ក៏បានទទួលស្គាល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ជាម្ចាស់អចលនវត្ថុជាដីរបស់ពួកគេ ដែលមានបណ្ណកម្មសិទ្ធិសមូហភាព និងមិនមែនជាកម្មវត្ថុនៃការលក់ដូរ។

យោងតាមរបាយការណ៍ បានបង្ហាញថា រហូតមកដល់បច្ចុប្បន្ន មានភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពសហគមន៍ ហើយភូមិចំនួន៩ទៀត កំពុងស្ថិតក្នុងដំណើរការចុះបញ្ជី ដែលក្នុងនោះមានភូមិចំនួន៧ ស្ថិតនៅក្រោមវិធានការការពារបណ្តោះអាសន្ន៕

The post ជនជាតិដើមភាគតិចពូនង បន្តរក្សាជំនឿលើព្រៃអារក្ស ព្រៃកប់សព ហើយសុំរដ្ឋជួយការពារព្រៃទាំងនោះឱ្យគង់វង្ស appeared first on Kampuchea Thmey Daily.

ទោះបីសម្ភារកសិកម្មរីកចម្រើន ក៏ជាតិដើមភាគតិចពូនងនៅមណ្ឌលគិរី បន្តថែរក្សាប្រពៃណីទំនៀមទំលាប់ដាំដំណាំរួមផ្សំ ធ្វើស្រែចម្ការវិលជុំ
ជនជាតិដើមភាគតិចចារាយ ភាគច្រើនដាំដុះស្រូវចម្ការនៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន ជាដើម។ តាមទម្លាប់ ស្រូវចម្ការវិលជុំនេះ ត្រូវបានគេដាំដោយប្រើឈើស្រួចទៅបុកនឹងដី ដើម្បីឱ្យមានរន្ធតូចល្មមដាក់គ្រាប់ស្រូវចូលបាន។

តួយ៉ាងជាតិដើមភាគតិចពូនង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ យូរលង់មកហើយ ដូចជាការដាំដុះដំណាំរូមផ្សំ និងធ្វើស្រែចំការ វិលជុំបើទោះបីបច្ចុប្បន្ន ប្រទេសជាតិមានការរីកចម្រើន និងមានឧបករណ៍ សម្ភារកសិកម្មទំនើបយ៉ាងណាក៏ដោយ។

ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជាកសិករជាជនជាតិភាគតិច ក្នុងខេត្តមួយនេះចាប់អារម្មណ៍ច្រើនដែរ ដោយពួកគាត់បានប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឱ្យវិស័យកសិកម្ម ទទួលបាននូវទន្និផលខ្ពស់។ បើយើងក្រឡែកមកមើល ពីការប្រកបរបរធ្វើស្រែចំការ របស់បងប្អូនជនជាតិហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចម្ការ ឬស្រែតាមទម្លាប់បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។

ជនជាតិដើមភាគតិចអ្នកស្រី ហើត ភិត អាយុ៤១ឆ្នាំ  រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បានរៀបរាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចម្ការជាតាមទម្លាប់ របស់ជនជាតិដើមភាគតិចដែលពួកគាត់បានចេះតៗគ្នា ពីបរមបុរាណ ហើយអ្វី ដែលធ្វើឱ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការនៅតាមចំណុច និងទីតាំងនីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នា សុំបួងសួងដល់អារុក្ខអារក្សអ្នកតា គ្រប់សព្វសូមជួយឱ្យពូជស្រូវរបស់គាត់ទទួលផលបានទិន្នផលច្រើនហើយសូមឱ្យស្រូវលូតលាស់ចេញផ្កាផ្លែ និងសូមបួងសួងកុំឱ្យពពួកសត្វចង្រៃយាយី ឬបំផ្លាញដំណាំស្រូវគាត់។

ស្ត្រីជាជនជាតិដើមភាគតិចរូបនេះ បានបន្ថែមថា ជាក់ស្ដែងស្រូវចម្ការរបស់ជនជាតិ ក្នុងខេត្តមណ្ឌលគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែមិថុនា រហូតដល់ពាក់កណ្ដាល ខែវិច្ឆិកា គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផលរបស់គាត់ មិនដូចជា ប្រជាកសិករខ្មែរ ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារដូចជាកណ្ដៀវ សម្រាប់ច្រូតនោះឡើយ។

បើតាមអ្នកស្រី ហើត ភិត លើកឡើងថា អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឱ្យពួកគាត់ធ្វើការសែនព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ស្រាពាង សែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាររបស់ជនជាតិនីមួយៗក្នុងន័យសូមឱ្យព្រលឹងស្រូវក្នុងចម្ការដែលបានបាត់បង់ខ្លះៗ ពីចម្ការដោយសារការបំផ្លាញពីសត្វផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការប្រមូលយក មកដាក់ក្នុងកាផា (ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។

គួរបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៨ជនជាតិរួមមាន៖ ជនជាតិព្នង ក្រោល ក្រឹង ស្ទៀង ទំពួន ចារ៉ាយ ថ្មូន និងគួយ។ ជនជាតិដើមភាគតិច បានចូលរៀន នៅថ្នាក់បឋមសិក្សាមានប្រមាណ ៨៤ភាគរយ ក្នុងចំណោមជនជាតិភាគតិចសរុបជាង ៥ម៉ឺននាក់។ នៅក្នុង​ប្រទេស​កម្ពុជា​​ មាន​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤អំបូរ​ ដោយពីមុនពួកគេ​រស់នៅ​​ប្រកប​របរ​ធ្វើស្រែ​វិលជុំ​បែប​បុរាណ តែ​ឥឡូវ​បានប្រែក្លាយ​ធ្វើ​កសិកម្ម​មួយកន្លែង រួមទាំង​ការរស់នៅ ស្លៀកពាក់​ដូចជា​អ្នកស្រុក​កណ្តាល​ដែរ និង​ធ្វើការ​ដោះដូរ​ទំនិញ ដោយ​ប្រើប្រាស់​ការចាយវាយ​ប្រាក់រៀល៕

The post ទោះបីសម្ភារកសិកម្មរីកចម្រើន ក៏ជាតិដើមភាគតិចពូនងនៅមណ្ឌលគិរី បន្តថែរក្សាប្រពៃណីទំនៀមទំលាប់ដាំដំណាំរួមផ្សំ ធ្វើស្រែចម្ការវិលជុំ appeared first on Kampuchea Thmey Daily.

ជនជាតិភាគតិចព្នង ប្រាប់​រូបមន្ត​​ធ្វើ​មេតំបែរ​​តាម​ធម្មជាតិបិត​ស្រាពាង​ បន្ត​​ប្រពៃណី​​ពី​ដូនតា
ការបិតស្រាពាង គឺជាទំនៀមទម្លាប់ប្រពៃណី និងជាអត្តសញ្ញាណមួយរបស់បងប្អូនជនជាតិដើមភាគតិចព្នង​ ដែល​នៅតែរក្សា​បន្តធ្វើជាលក្ខណៈគ្រួសារ ទោះបីតិច ឬច្រើន ទៅតាមគ្រួសារនីមួយៗ។

ជាក់ស្ដែង ពលរដ្ឋរស់នៅភូមិស្រះ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជាជនជាតិដើមភាគតិចព្នង នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីតពីដូនតា​ក្នុងការ​បិតស្រាពាង ដើម្បីត្រៀមទុកសម្រាប់ពេលមានកម្មវិធីសែនព្រេន និងជួបជុំសាច់ញាតិ​បងប្អូន​។

លោក នឹម ធឿន ជនជាតិដើមភាគតិច ព្នង រស់នៅភូមិស្រះ បានឲ្យដឹងថា រៀងរាល់ឆ្នាំលោកតែងតែបិតស្រាពាងទុក មិនតិចជាងពី ១ ទៅ ៥ ពាងទេ សម្រាប់ទុកពេលមានកម្មវិធី សែនព្រេនពេលប្រមូលភោគផលស្រូវ សែនជង្រុក កម្មវិធីឡើងអ្នកតា និងសែនចំការ ពេលចុះដាំដុះដំណាំឡើងវិញ ហើយមានពេលខ្លះក៏មានការកម្មង់ឲ្យបិតយកទៅកម្មវិធីផ្សេងៗ​ផងដែរ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានរៀបរាប់ថា ស្រាពាងបច្ចុប្បន្ននេះ ការបិតមានច្រើនយ៉ាង អ្នកខ្លះបិត​ដោយប្រើមេតំបែរទិញពីផ្សារ។ ដោយ​ឡែកសម្រាប់រូបលោកវិញ គឺប្រើប្រាស់រូបមន្តធម្មជាតិតពីដូនតា ដោយប្រើគ្រឿងផ្សំសម្រាប់ធ្វើតំបែររួមមាន៖ វ័ល្ល​ឈើ​ឯម ដើមឈើឯម ឫសស្មៅក្រវិលជ្រូក ស្លឹកដើមស្នាក្របី ម៉ើមអណ្ដេង ម្រេច ខ្ទឹម យកមកបុកលាយជាមួយអង្ករ ដើម្បីធ្វើមេតំបែរ រួចទុកឲ្យឡើងមេ រួមហើយយកទៅលាយជាមួយចាយនិង​អង្កាម យកទៅផ្ទំទុករយៈពេលកន្លះខែ ឬមួយខែ តាមចំណង់ចំណូលចិត្ត នោះនឹងអាចយកមកផឹកបានហើយ។

លោកបានបញ្ជាក់ថា ការបិតស្រាពាង្គពីមេតំបែរទិញពីផ្សារ និងមេតំបែរផ្សំឡើងពីធម្មជាតិ គឺមានរសជាតិខុសគ្នា។ ស្រា​ពាងបិតពីមេតំបែរធ្វើឡើងដោយខ្លួនឯង ទឹកខាប់ ក្លិនឈ្ងុយឆ្ងាញ់ មានរសជាតិផ្អែមឡមៗ និងផឹកទៅមិនឈឺក្បាល។ ចំណែក ស្រាពាងបិត​ពីមេតំបែរទិញពីផ្សារ ទឹករាងថ្លា ក្លិន​អត់សូវឈ្ងុយ​ និងផឹកទៅធ្វើទុកឈឺក្បាល៕

អត្ថបទ៖ ប្រុញ វិធិន

The post ជនជាតិភាគតិចព្នង ប្រាប់​រូបមន្ត​​ធ្វើ​មេតំបែរ​​តាម​ធម្មជាតិបិត​ស្រាពាង​ បន្ត​​ប្រពៃណី​​ពី​ដូនតា appeared first on Kampuchea Thmey Daily.