ជនអន្តោប្រវេសន៍ Archives - Kampuchea Thmey Daily

​ទូក​ដឹកជន​អន្តោរប្រវេសន៍​ជាង​១០០​នាក់​លិច​នៅ​​សមុទ្រ​មេឌីទែរណេ​​ ជាង​៧០​នាក់បាត់​​ខ្លួន​
​ទូកឈើ​​​​ដែលមាន​​អ្នកដំណើរ​ជាជន​អន្តោរប្រវេសន៍​​​​ ១០៥​នាក់​ បាន​ក្រឡាប់​លិច បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​​៧០​នាក់​បាត់ខ្លួន​ ហើយ​​ជាង​​៣០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​​​​។

​យោង​សេចក្តីរាយការណ៍ទាន់ហេតុការណ៍​របស់​ Al Jazeera ​មនុស្សជាង ៧០នាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ប្រហែល ១០៥នាក់ រួមមាន​ កុមារ​ផង​នោះ​​ បានក្រឡាប់នៅក្នុងដែនទឹកក្រោមការគ្រប់គ្រងរបស់​ក្រុមស្រាវជ្រាវ​និង​សង្គ្រោះ​ (SAR) នៃ​ប្រទេស​លីប៊ី។

អង្គការមិនមែនរដ្ឋាភិបាល Mediterranea Saving Humans បានឱ្យដឹងថា អ្នករស់រានមានជីវិតចំនួន ៣២នាក់ និងសាកសពពីរនាក់ត្រូវបានរកឃើញ។

The post ​ទូក​ដឹកជន​អន្តោរប្រវេសន៍​ជាង​១០០​នាក់​លិច​នៅ​​សមុទ្រ​មេឌីទែរណេ​​ ជាង​៧០​នាក់បាត់​​ខ្លួន​ appeared first on Kampuchea Thmey Daily.

ការស្តង់​មតិ៖ ពល​រដ្ឋ​អាមេរិក​ ៦៣% គាំទ្រឱ្យដក​មន្រ្តី​អន្តោប្រវេសន៍​ចេញ​​ពីក្រុង​ Minneapolis
ការ​ស្ទង់​មតិ​ថ្មី​មួយ​​បាន​​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​​​បុគ្គលិក​ពេទ្យ​​ ​លោក Alex Pretti ​ដោយ​ភ្នាក់​ងារ​មន្រ្តី​អន្តោ​ប្រវេសន៍​នៅ​ទី​ក្រុង Minneapolis រកឃើញ​ថា ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និងគយ (ICE) កាន់​តែ​អាក្រក់​ទៅ​ៗ។​

មន្រ្តី​អន្តោប្រវេសន៍អាមេរិក។ Reuters

យោង​តាម​ការ​ផ្សាយ ABC News, នៅ​ថ្ងៃទី៥ ខែកុម្ភៈ​នេះ​ អ្នកចូល​រួម​​​បោះ​ឆ្នោត​​ក្នុងការ​ស្ទង់​មតិ​​ភាគ​ច្រើន​បាន​អំពាវ​នាវ​ឱ្យ​ដក​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ លោកស្រី​​ Kristi Noem ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ ចេញ​ពី​តំណែង​។ ជា​ពិសេស​ជិត​ពាក់​កណ្តាល​នៃ​អ្នក​​បោះ​ឆ្នោត​និយាយ​ថា ពួកគេ​ដឹង​ថា​ មនុស្ស​ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​នេះ មាន​ភាពភ័យខ្លាច ព្រោះ​តែគោល​នយោបាយ​និរទេស​របស់​​រដ្ឋ​បាល លោក ដូណាល់ ត្រាំ។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​​ឯកជន​​​​ Quinnipiac ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​រក​ឃើញ​ថា ​៦៣ភាគ​រយ នៃ​អ្នកបោះឆ្នោត​មិន​យល់​ព្រម​ចំពោះ​ការអនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និងគយ (ICE)​នោះ​ទេ​ និង ៣៤ភាគ​រយ​យល់​ព្រម​ ចំណែក​ការ​ស្ទង់​មតិដោយ​ Quinnipiac ដដែល​ក្នុង​ខែ​មករា មាន​៥៧ភាគរយ​ ​មិន​យល់​ព្រម និង ៤០ភាគ​រយ​ បានយល់​ព្រម​។

លើសពីនេះ នៅ​ក្នុងការ​ស្ទង់មតិ​បាន​រក​ឃើញ​ថា ​អ្នក​បោះ​ឆ្នោត​ចំនួន ​៥៨ភាគ​រយ​ និយាយ​ថា​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួងសន្តិសុខជាតិ គួរ​តែ​ត្រូវ​បាន​ដក​ចេញ​ពី​ការងារ​ ហើយ ៦០ភាគរយ លើក​ឡើង​មន្រ្តី​អន្តោប្រវេសន៍​ និង​គយ​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ក្រុង​ Minneapolis ។ ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ មុនពេលលោក Tom Homan បាន​ប្រកាស​កាល​ពីថ្ងៃ​ពុធ ពី​ការ​ដក​ភ្នាក់​ងារ​មន្រ្តី​អន្តោប្រវេស​ន៍​ចំនួន ៧០០នាក់​ ចេញ​ពីរដ្ឋ Minnesota ។

លើស​ពី​នេះ ជិត​ពាក់​កណ្តាល​នៃអ្នកបោះ​ឆ្នោត ៤៧ភាគរយ​ បាន​លើក​ឡើង​ថា​ពួក​គេ​ស្គាល់​​មនុស្ស​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ដោយ​សារ​តែ​គោលនយោបាយ​និរទេស​របស់​រដ្ឋបាល លោក ដូណាល់ ត្រាំ​ នេះបើយោងតាម ​​Quinnipiac ។

សរុប​មក ៦២ភាគរយ​ នៃ​អ្នកបោះ​ឆ្នោត​នៅក្នុងការស្ទង់មតិរបស់​ Quinnipiac បាន​និយាយថាការ​បាញ់សម្លាប់​ លោក​ Pretti គឺ មិន​សម​ហេតុ​សម​ផលសោះ​ឡើយ​ ចំណែក​ ៦១ភាគរយ​ លើក​ឡើង​ថា​ រដ្ឋបាល ​លោក ដូ​ណាល់ ត្រាំ​ គ្មាន​ភាព​ស្មោះត្រង់​ចំពោះ​​ឧប្បត្តិហេតុ​ ដែល​មន្រ្តី​អន្តោ​ប្រវេសន៍​បាន​អនុវត្ត​នោះ​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

The post ការស្តង់​មតិ៖ ពល​រដ្ឋ​អាមេរិក​ ៦៣% គាំទ្រឱ្យដក​មន្រ្តី​អន្តោប្រវេសន៍​ចេញ​​ពីក្រុង​ Minneapolis appeared first on Kampuchea Thmey Daily.

អាមេរិក​ដាក់​ផែន​ការ​ពង្រីក​កន្លែង​ឃុំ​ឃាំងចំណាយ​៤៥ប៊ីលាន​ដុល្លា ខណៈ​​ការ​បង្ក្រាប​​​​​ជនអន្តោ​ប្រវេសន៍​ក្តៅគគុក
​មន្ត្រី​អនុវត្ត​ច្បាប់​សហរដ្ឋអាមេរិក​កំពុង​រុក​រកទីតាំង​ក្នុង​​ទីក្រុង និងរដ្ឋ​​នានា​នៅ​ទូទាំង​ប្រទេស​​ ដើម្បី​ធ្វើ​ជា​កន្លែងឃុំ​ឃាំង​ជន​អន្តោប្រវេសន៍ ខណៈ​ដែល​ពួក​គេ​ដាក់​ចេញ​នូវ​ផែន​ការ​ពង្រីក​កន្លែង​ឃុំ​ឃាំង​ដ៏​ធំ​​ ដោយ​គ្រោង​ចំណាយ​ចំនួន៤៥ប៊ីលាន​ដុល្លារ ​ដែល​ផ្តល់​ហិរញ្ញប្ប​ទាន​ដោយស្រប​​ច្បាប់ ​កាត់​បន្ថយ​ពន្ធនាពេលថ្មីៗ​នេះ​របស់​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ​។

មន្ត្រីអន្តោប្រវេសន៍កំពុងសម្តីធំជាមួយ​ពលរដ្ឋ។ Reuters

យោង​តាមភ្នាក់​ងារ AP ឱ្យ​ដឹង​ថា​ ជា​មួយ​នឹង​ភាពតាន​តឹង​ខ្ពស់​លើ​ការ​អនុវត្ត​ន៍ច្បាប់​អន្តោ​ប្រវេសន៍​ តាមបណ្តា​​រដ្ឋ និងមូលដ្ឋាន​​មួយ​ចំនួន​ មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការ​បញ្ជូន​ជនអន្តោប្រវេសន៍​រាប់​ពាន់​នាក់​ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ មក​ក្បែរ​ផ្ទះ​សំបែង​ និង​​សហគមន៍​​របស់​​ពួក​គេ​។​

ការ​បាញ់​ប្រហារ​ដ៏សាហាវ​ដោយ​មន្ត្រី​​​អន្តោប្រវេសន៍​ មកលើ​ លោក​ស្រី​ Renee Good និងលោក Alex Pretti នៅ​​ទីក្រុង​ Minneapolis ទទួល​​បាន​​ការ​​យក​ចិត្ត​ទុក​ដាក់លើ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (ICE) ​របស់​សហរដ្ឋអាមេរិក ជា​ពិសេស​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ផែន​ការ​របស់​ខ្លួន​សម្រាប់​កន្លែង​ឃុំ​ឃាំង​ថ្មី​។

គួរ​ឱ្យ​ដឹង​ថា កន្លែង​ដែល​មន្រ្តី​អន្តោ​ប្រវេសន៍​ស្នើ​ឡើង​ គឺ​នៅ​ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​ Richmond នៃ​រដ្ឋ Virginia បាន​ទាក់​ទាញ​មនុស្ស​រាប់​រយ​នាក់​ តវ៉ា​ប្រឆាំង​ជា​សាធារណៈ​កាល​ពី​សប្តាហ៍​មុន។

អ្នក​​ស្រុកម្នាក់​ឈ្មោះ​ Kimberly Matthews បាន​​ប្រាប់​​មន្ត្រី​​ស្រុកថា​​៖ « អ្នក​​ចង់​​ឱ្យ​​​សកម្ម​ភាព​ដែល​​កំពុង​​កើត​​ឡើង​​ក្នុង​​រដ្ឋ Minnesota ធ្លាក់​​ទៅ​​ក្នុង​​សួនច្បារ​​​ផ្ទះ​​របស់​​យើង​​ឬ?  ហើយ​កសាង​​មណ្ឌល​​ឃុំ​​ខ្លួន​​នោះ​​នៅ​​ទី​នេះ​មែនទេ? ​នោះ​​អាចជា​​អ្វី​​នឹង​​កើត​​ឡើង»។

តែ​យ៉ាងណា អភិបាល​ក្រុង​ Oklahoma និង Salt Lake  ដែលអនុញ្ញាត​​ឱ្យ​សាង​សង់​​មណ្ឌល​ឃុំ​ឃាំង​រួច​ហើយ មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ទង្វើ​នេះ​យ៉ាងខ្លាំង។

អភិបាល​ក្រុងទាំងពីរ​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ម្ចាស់​អចលន​ទ្រព្យ​នឹង​មិន​លក់ ឬ​ជួលកន្លែង​របស់​ពួកគេ​សម្រាប់​ការ​ឃុំ​ឃាំង​ជន​អន្តោ​ប្រវេសន៍​ទេ​។

ទន្ទឹម​នឹង​នេះ​ ស្ថាប័ននីតិប្បញ្ញត្តិ​នៅ​ក្នុង​រដ្ឋមួយចំនួន​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាធិប​តេយ្យ​ បាន​ជំរុញ​ពល​រដ្ឋ​ឱ្យរា​រាំង​​ និង​បញ្ឈប់សកម្មភាព​របស់​ក្រុម​មន្ត្រី​​អន្តោ​ប្រវេសន៍ផងដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

The post អាមេរិក​ដាក់​ផែន​ការ​ពង្រីក​កន្លែង​ឃុំ​ឃាំងចំណាយ​៤៥ប៊ីលាន​ដុល្លា ខណៈ​​ការ​បង្ក្រាប​​​​​ជនអន្តោ​ប្រវេសន៍​ក្តៅគគុក appeared first on Kampuchea Thmey Daily.

​អាហ្សង់​ទីន ទំនង​ទទួល​យក​​ជន​​ចំណាក​ស្រុក​ដែលបណ្តេញចេញពីអាមេរិក​​
ក្រោយ​ការ​វិល​ចូល​កាន់​អំណាច​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​លើក​ទី២​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក​​ ដូណាល់ ត្រាំ បាន​ចេញ​គោល​ការណ៍​ដ៏តឹង​រឹង​មួយ​​ ក្នុងការ​បណ្តេញ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​របស់​​ខ្លួន ខណៈ​មាន​របាយ​ការណ៍​ផ្សេងៗទៀត​ថា​ អាមេរិក​​​ពើប​ប្រទះ​​នូវ​​អត្រាចំនួន​ប្រជា​ជន​ធ្លាក់​ចុះ​ខ្លាំង​ជាលើក​ដំបូង​​។

លោក ត្រាំ​ និង លោក Javier Milei ​អំឡុង​ពេល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៨០ នៅ​ទីក្រុង New York ។ Reuters

កា​សែត New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ៣០ខែ​មករា​ ថាសហ​រដ្ឋ​អាមេរិក និង​អាហ្សង់​ទីន កំពុង​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ជា​ផ្លូវ​ការ​មួយ​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដែល​អនុញ្ញាត​ឱ្យ​សហ​រដ្ឋ​អាមេរិក​ អាច​និរទេស​ជន​អន្តោ​ប្រវេសន៍ពី​​ប្រទេស​របស់​ខ្លួន ទៅ​កាន់​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​។

យោង​តាម​របាយការណ៍មួយ​​ឱ្យ​ដឹង​​ថា មន្ត្រី​រដ្ឋា​ភិបាល​អាហ្សង់​ទីន​ម្នាក់​បាន​ដាក់​សំណើ​ កាល​ពីដើម​ខែ​នេះ ដើម្បី​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ប្រទេស​ទី​បី​ជា​មួយ​សហរដ្ឋអាមេរិក។

តែ​យ៉ាងណា អ្នក​​នាំ​​ពាក្យ​​ក្រសួង​​ការ​បរទេស​​អាមេរិក និង​​ក្រសួង​​ការ​​បរទេស​អាហ្សង់​ទីន​​បាន​​បដិសេធ​​មិន​​ធ្វើ​​អត្ថាធិប្បាយ​លើ​កិច្ច​ព្រម​ព្រង​នេះ​ ជា​មួយ​សារព័ត៌មានរ៉យទ័រ​នៅ​ឡើយ​​។

មិន​តែ​ប៉ុណ្ណោះ កិច្ច​ព្រម​ព្រៀង​ប្រទេស​ទី​បី​ជា​មួយ​អាហ្សង់​ទីន និង​ប្រធានាធិប​តី លោក ដូ​ណាល់ ត្រាំ​ នឹង​ជំរុញឱ្យ​មាន​ការ​និរទេស​ជន​អន្តោប្រវេសន៍​រាប់​លាន​នាក់​ ពី​សហ​រដ្ឋ​អា​មេរិក​ដោយ​ខុស​ច្បាប់​។

រដ្ឋ​បាល​របស់​ លោក ដូណាល់ ត្រាំ មាន​គោល​បំណង​បង្កើន​ការនិរទេស​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី​ រួម​ទាំង​ Sudan ខាងត្បូង, Eswatini, El Salvador, Costa Rica និង​ Panama ។

ខណៈ​​ប្រទេស​អាហ្សង់​ទីន​មាន​គោល​នយោបាយអន្តោប្រវេសន៍​បើក​ចំហ​ជា​ប្រវត្តិសាស្ត្រ។

​ប្រធានាធិបតី លោក​ Javier Milei ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ដូណាល់ ត្រាំ​ បាន​ស្វែងរកច្បាប់​​​រឹត​បន្តឹង​ជន​​អន្តោប្រវេសន៍ ដោយ​បង្ក្រាប​អ្នក​ដែល​ជាប់​បទ​ព្រហ្មទណ្ឌ និងតម្រូវឱ្យអ្នក​ដំណើរ​​ទាំង​អស់ ត្រូវ​ប្រាកដ​ថា​ពួក​គេ​ទទួល​បាន​ការ​ធានា​រ៉ាប់​រង​សុខ​ភាព​។

តែ​យ៉ាងណា​ក្នុង​សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​សន្តិ​សុខ​ជាតិ​ លោកស្រី​ Alejandra Monteoliva បាននិយាយ​នៅ​ក្នុង​វីដេអូ​មួយ​ថា៖ « ក្នុង​ខែ​ធ្នូ និង​ខែ​មករា ​មនុស្ស​ជិត ៥ ០០០នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស ឬ​ត្រូវ​​បណ្តេញ​ចេញ​នៅ​​ក្នុង​ខែ​នេះ​ ដែល​ជាកំណត់​ត្រា​ប្រវត្តិ​សាស្ត្រ»។

ប្រែសម្រួល៖ ណឺ មិនា

The post ​អាហ្សង់​ទីន ទំនង​ទទួល​យក​​ជន​​ចំណាក​ស្រុក​ដែលបណ្តេញចេញពីអាមេរិក​​ appeared first on Kampuchea Thmey Daily.

រដ្ឋ​​នានា​​គ្រប់គ្រងដោយ​បក្ស​ប្រជាធិបតេយ្យ​ ​​រក​ច្បាប់​​ ​តទល់​ជាមួយ​មន្រ្តី​អន្តោ​ប្រវេសន៍​
រដ្ឋនានា​​ដែល​ដឹក​នាំ​ដោយ​បក្ស​​ប្រជា​ធិបតេយ្យ​​ កំពុង​ស្វែង​រក​​ជំនួយ​ផ្នែក​​ច្បាប់​​ដែលអាច​ឱ្យ​ពល​រដ្ឋ​ប្តឹង​​ភ្នាក់​ងារ​សហព័ន្ធ​អន្តោ​ប្រវេស​ន៍​ ដែល​ដាក់​ពង្រាយ​ក្នុង​សហគមន៍​របស់​ពួកគេ​បាន​។ ជា​ពិសេស​ការ​រំលោភ​សិទ្ធិ​ជន​ស៊ីវិល​កើនឡើង​​ ចំ​ពេល​មាន​ការ​តវ៉ា​ជុំវិញ​យុទ្ធ​សាស្ត្រ​ដែល​ប្រើ​ប្រាស់​ដោយ​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (ICE) អំឡុង​ពេល​ការ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ ដែល​ដឹក​នាំ​ដោយ​រដ្ឋ​បាល​លោក ដូណាល់​ ត្រាំ នៅ​ទីក្រុង​​ Minneapolis និង​កន្លែង​ផ្សេង​ទៀត​។

មន្រ្តី​អន្តោប្រវេសន៍អាមេរិក។ Reuters

មិន​តែ​ប៉ុណ្ណោះ កាល​ពី​ខែ​មុន រដ្ឋ Illinois បាន​ក្លាយ​ជា​រដ្ឋ​ដំបូង​គេ​ដែល​អនុម័ត​ច្បាប់​បែប​នេះ​។

តែ​យ៉ាង​ណា រដ្ឋបាល​របស់ លោក ដូ​ណាល់ ត្រាំ​ បាន​ដាក់​ពាក្យ​ប្តឹង​យ៉ាង​ឆាប់​រហ័ស ដើម្បី​ស្វែង​រក​ការ​រារាំង ដោយ​លើក​ហេតុ​ផល​ថា​ ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តឹង គឺ​​ផ្តល់​សិទ្ធិ​ស៊ីវិល​ប្រឆាំង​នឹង​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​នៅ​ក្នុង​តុលា​ការ​រដ្ឋ ជាពិសេស​​រំលោភ​លើ​បទ​ប្បញ្ញត្តិ​សំ​ខាន់ៗ​នៃ​រដ្ឋ​ធម្មនុញ្ញ​សហ​រដ្ឋ​អាមេរិក។

គួរ​ឱ្យ​ដឹង​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​ប្រជា​​ធិប​តេយ្យ​​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ទាម​ទារ​សិទ្ធិជន​​ស៊ីវិល​​ប្រឆាំង​នឹង​ភ្នាក់​ងារអនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និង​គយ​របស់​អាមេរិក ​តុលា​ការ​រដ្ឋ​ក៏​កំពុង​ត្រូវ​បាន​ពិចារណា​ផង​ដែរ។ ក្នុង​នោះ​រួមមាន​ រដ្ឋ​ California, New York, Virginia, Maryland និង Connecticut ។

ការ​ស្លាប់​មនុស្ស​ពីរ​នាក់​គឺ លោក​ស្រី​ Renee Good និង លោក​ Alex Pretti ដោយ​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​(ICE ) នៅ​ទី​ក្រុង​ Minneapolis ក្នុង​ខែ​នេះ​ គឺ​​​ជា​កលល្បិច​ដែល​ប្រើ​ប្រាស់​ដោយ​ទីភ្នាក់​ងារ​នេះ អំឡុង​ពេល​ការ​ដាក់​ពង្រាយ​​មន្រ្តី​របស់​ពួក​គេ​។

ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ថ្មី ដើម្បី​ប្រឹង​ប្រែង​ស្វែង​រក​ច្បាប់​មក​ការពារ​សិទ្ធិ​ជន​ស៊ី​វិល​ទាំង​អស់​ និង​​​ជា​ដំណាក់​កាល​ដំបូង​នៃ​ដំណើរ​ការ​នី​តិ​ប្បញ្ញត្តិ​។

លើស​ពី​នេះ លោក​ស្រី Kathy Hochul ​អភិបាល​ក្រុង​ញូវ​យ៉ក​ ដែល​ជា​អ្នក​ប្រជា​ធិប​តេយ្យ​បាន​និយាយ​អំឡុង​ពេល​​ថ្លែង​សុន្ទ​រក​នៅ​ថ្ងៃ​ទី១៣ ខែ​មករា​ ថា៖ « ខ្ញុំ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ដើម្បី​ឱ្យ​ប្រជាជន​ក្នុង​ក្រុង​ញូវ​យ៉ក​អាច​ប្លឹង​បក​ទៅ​ភ្នាក់ងារ​ ICE វិញបាន​ ហើយ​ពួក​គេ​នឹង​​ធ្វើ​​ការ​ទទួល​ខុស​ត្រូវ នៅ​ឯ​តុលា​ការ​ ពេល​ដែល​​ធ្វើ​សកម្មភាព​ក្រៅ​វិសាលភាព​នៃ​ភារ​កិច្ច​របស់​ពួកគេ»។

គួរ​បញ្ជាក់​ថាភ្នាក់​ងារ ICE គឺ​ជា​ផ្នែក​មួយ​នៃ​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​របស់​សហរដ្ឋ​អាមេរិក​(DHS) ។

លោក Tricia McLaughlin អ្នក​នាំ​ពាក្យ​របស់​ DHS បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់ Reuters ថា​៖ « លោក​ស្រី​ Hochul បន្ត​លាប​ពណ៌​អ្នក​អនុវត្ត​ច្បាប់​ ដែល​ពួក​គេ​គ្រាន់​តែ​អនុវត្ត​នីតិ​រដ្ឋ ហើយ​​កំពុង​យក​ជីវិត​របស់​អ្នក​ទាំង​នោះ​ មក​លេង​សើច។ ចំណែក មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួង​សន្តិសុខ​មាតុ​ភូមិ(DHS) គឺ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​​សហ​រដ្ឋ​អាមេរិកប៉ុណ្ណោះ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​​នានា​​គ្រប់គ្រងដោយ​បក្ស​ប្រជាធិបតេយ្យ​ ​​រក​ច្បាប់​​ ​តទល់​ជាមួយ​មន្រ្តី​អន្តោ​ប្រវេសន៍​ appeared first on Kampuchea Thmey Daily.

នៅខែមេសា អេស្ប៉ាញ​​បើក​​ការ​ដាក់​ពាក្យ​ទទួល​យកជនអន្តោប្រវេសន៍​​​​​ដល់​៥០ម៉ឺននាក់​​
ក្រោយ​ការ​វិល​ចូល​កាន់​អំណាច​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​លើក​ទី២​ ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ចេញ​គោល​ការណ៍​ដ៏តឹង​រឹង​មួយ​​ ក្នុងការ​បណ្តេញ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ខ្លួន ខណៈ​មាន​របាយ​ការណ៍​ផ្សេងៗទៀត​ថា​ អាមេរិក​​​ពើប​ប្រទះ​​នូវ​​អត្រាចំនួន​ប្រជា​ជន​ធ្លាក់​ចុះ​ខ្លាំង​ជាលើក​ដំបូង​​។

ឆ្លៀតក្នុង​​ឱកាសនេះ ​​ប្រទេស​អេស្ប៉ាញ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្តល់​ការ​រស់​នៅ​​ស្រប​ច្បាប់​ដល់​ជន​ចំណាក​ស្រុក​​​ចំនួន ៥០០ ០០០នាក់​ ក្នុង​ការ​ផ្លាស់​ប្តូរ​​ប្រឆាំង​នឹង​និន្នា​ការ​ និង​គោល​នយោបាយ​​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ។

យោង​តាម CNN, ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​សំដៅដល់​ការ​​កាត់​​​បន្ថយ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​​​ សេដ្ឋកិច្ច​របស់​ប្រទេស​អេស្ប៉ាញ​។

គួរ​បញ្ជាក់​ថា ធនាគារ​កណ្តាល​របស់​ប្រទេស​អេស្ប៉ាញ​​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ធ្លាប់​បាន​លើក​ឡើង​ពី​មុន​ថា ប្រទេស​អេស្ប៉ាញ​ត្រូវ​ការ​កម្ម​ករ​ចំណាក​ស្រុក​ប្រហែល​ ៣០០ ០០០នាក់ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ទ្រទ្រង់​ស្ថាន​ភាព​សុខុមាល​ភាព​របស់​ប្រទេស​នេះ​។

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​របស់​យើង​។ យើង​កំពុង​ពង្រឹង​គោល​ការណ៍​​ចំណាក​ស្រុក​ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស សមា​ហរ​ណកម្ម ការ​រួម​រស់​ជា​មួយ​គ្នា​ ​និង​ភាព​យោគយល់​អធ្យាស្រ័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ពិសេស​ទំនាក់​ទំនង​សង្គម»​។

លោកស្រី Saiz បាន​បន្ត​ថា៖«វិធាន​ការ​ថ្មី​គឺចាំ​បាច់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត​ដែល​មាន​នៅ​លើ​ដៃ​​របស់​យើង ហើយ​អ្នក​ទាំង​នោះ​​នឹង​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​​ប្រទេសយើង​ជា​ពុំ​ខាន​»។

រដ្ឋ​មន្ត្រី​​រូប​នេះ​បន្ថែម​​​ថា​៖ «វិធាន​ការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ជីវិតថ្លៃ​ថ្នូរ​សម្រាប់​ជន​ចំណាក​ស្រុក​»។

គួរ​បញ្ជាក់​ ជន​បរទេស​ដែល​បាន​មក​ដល់​ប្រទេស​អេស្ប៉ាញ​មុន​ថ្ងៃ​ទី៣១ខែធ្នូ ឆ្នាំ ២០២៥ អាច​បញ្ជាក់​ថា ​ខ្លួន​​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ ​យ៉ាង​ហោច​ណាស់៥ខែ បន្ទាប់​មក​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​ស្រប​ច្បាប់​រហូត​ដល់​១ឆ្នាំ​ ជា​ពិសេស​មាន​លិខិត​អនុញ្ញាត​ការងារ​ដែល​មាន​សុពល​ភាព​សម្រាប់​គ្រប់​វិស័យ និង​ទូទាំង​ប្រទេស​។ ជាងនេះ​ទៅ​ទៀត ជន​បរទេស​ទាំង​អស់​នោះ​​នឹង​​ត្រូវ​​បញ្ជាក់​​ថា​​ «ខ្លួន​មិនធ្លាប់​បទល្មើស​​នានា»​។

ប្រជា​ពលរដ្ឋនឹង​អាច​ដាក់​ពាក្យ​ចូល​មក​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ ចាប់​ពី​ដើម​ខែ​មេសា រហូត​ដល់​ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ណឺ មិនា

The post នៅខែមេសា អេស្ប៉ាញ​​បើក​​ការ​ដាក់​ពាក្យ​ទទួល​យកជនអន្តោប្រវេសន៍​​​​​ដល់​៥០ម៉ឺននាក់​​ appeared first on Kampuchea Thmey Daily.

មន្រ្តី​អន្តោប្រវេសន៍ជាន់​ខ្ពស់​​ដែល​សម្លាប់​ជនជាតិ​អាមេរិក​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​រដ្ឋ​ Minnesota
មេ​បញ្ជា​ការ​​អន្តោ​ប្រវេសន៍​ល្បាត​​ព្រំដែន​​ជាន់​ខ្ពស់​ និង​ភ្នាក់​ងារ​មួយ​ចំនួន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាក​ចេញ​ពី​ទី​ក្រុង Minneapolis នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើ​តាម​មនុស្ស​ម្នាក់​​ដែល​នៅ​ក្នុង​រដ្ឋ​​ ​ប្រាប់សារ​ព័ត៌​មាន AP ។

លោក​ Greg Bovino, Reuters.

តែ​យ៉ាងណា ការ​ចាក​ចេញ​របស់​មេ​បញ្ជា​ការ​ល្បាត​ព្រំដែន​ លោក​ Greg Bovino ដែលប្រចាំការ​​នៅ​​​ចំកណ្តាល​ក្រុង​​ បាន​​​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​យ៉ាង​​ធ្ងន់​ធ្ងរ​ក្នុង​របប​របស់​​រដ្ឋបាល​ លោក ដូ​ណាល់​ ត្រាំ នៅ​តាម​បណ្តា​ទី​ក្រុង​នានា​ទូទាំង​ប្រទេស។​

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ចំ​​ពេល​ដែល​ប្រធានាធិបតី​ លោក​ ដូ​ណាល់​ ត្រាំ បាន​បញ្ជូនលោក​ Tom Homan ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​របស់​អាមេរិក​ទៅ​កាន់ ​រដ្ឋ Minnesota ​ ដើម្បី​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ និង​ពន្ធ​គយ​។

គួរ​បញ្ជាក់​ថា ការ​ចាក​ចេញ​របស់​ លោក​ Bovino គឺ​ជា​ការ​ផ្លាស់​ប្តូរ​ជា​សាធារ​ណៈ​ដ៏​សំខាន់ ​នៅ​ក្នុង​ឥរិយាបថ​អនុវត្ត​ច្បាប់​សហព័ន្ធ​ ខណៈ​​មាន​ការ​ខឹង​សម្បារ​កាន់​​តែ​​ខ្លាំង​ឡើង​ពី​សំណាក​ប្រជាជន​អាមេរិក​ និង​អតីត​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត​ ដូច​ លោក Bill Clinton និងលោក Barack Obama, ចំពោះ​ការ​បាញ់​សម្លាប់ លោក Alex Pretti ដែល​ជា​​គិលានុបដ្ឋា​​យិកា ICU មាន​អាយុ​ ៣៧ឆ្នាំ ដោយ​ភ្នាក់​ងារ​ល្បាត​ព្រំដែន​។

ការ​រិះ​គន់​បាន​កើន​ឡើង​ចំពោះ​មេបញ្ជា​ការ​ លោក​ Bovino ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​​ការ​ការ​ពារ​សាធារណៈ​របស់ ​លោក ​Pretti និង​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់ បង្ក​ឱ្យ​​មាន​​ជម្លោះ​​ រវាង​​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​របស់​​បុរស​វ័យ​ ៣៧ឆ្នាំ​រូប​នេះ​។

បន្ថែម​ពី​នេះ អភិបាលក្រុង​ Minneapolis លោក Jacob Frey បាន​ឱ្យ​ដឹង​​ថា ​លោក​​បាន​និយាយ​ជា​មួយ​ លោក ដូណាល់ ត្រាំ​ អំពី​ការ​បង្រ្កាប​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​ទី​ក្រុង​របស់​លោក ហើយ​មន្រ្តី​សហព័ន្ធ​មួយ​ចំនួន​នឹង​ចាប់​ផ្តើម​បណ្តេញ​​ចេញ។

អភិបាល​ក្រុង​រូបនេះបន្ត​ទៀត​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​ លោក ដូណាល់​ ត្រាំ​ នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ ដើម្បី​បញ្ចប់​ការ​កើន​ឡើង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​។ ជាងនេះ​លោកថា​៖ «លោក ត្រាំ​ បាន​យល់​ព្រម​ហើយ មិន​ឱ្យ​​ស្ថាន​ភាព​បច្ចុប្បន្ន​អាច​បន្ត​ទៀត​​ទេ»។

មិន​តែ​ប៉ុណ្ណោះ លោក Frey បាន​លើក​ឡើង​​ថា ​ភ្នាក់​ងារ​មួយ​ចំ​នួន​នឹង​ចាប់​ផ្តើម​ចាក​ចេញ​ពី​ថ្ងៃ​អង្គារ​។ អភិបាល​ក្រុង​បានបន្ត​​ថា​លោក​នឹង​បន្ត​ជំរុញ​ឱ្យ​អ្នកផ្សេងទៀត​ដែល​ពាក់​ព័ន្ធ​នឹងប្រតិបត្តិការ​ Metro Surge ចាក​ចេញ​ពី​ក្រុង​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post មន្រ្តី​អន្តោប្រវេសន៍ជាន់​ខ្ពស់​​ដែល​សម្លាប់​ជនជាតិ​អាមេរិក​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​រដ្ឋ​ Minnesota appeared first on Kampuchea Thmey Daily.

មន្ត្រី​​អន្តោ​ប្រវេសន៍អាមេរិក ចាប់​​ក្មេង​​អាយុ​​ប្រាំ​​ឆ្នាំ​នៅ​រដ្ឋ​ Minnesota
នាយក​សាលា​រដ្ឋ Minnesota និង​មេធាវី​របស់​គ្រួសារកុមារ​ម្នាក់ ​បាន​និយាយ​ថា​ មន្ត្រី​អនុ​វត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និង​គយ​សហរដ្ឋអាមេរិក (ICE) បាន​ឃុំ​ខ្លួន​ក្មេង​ប្រុស​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់ ​កាល​ពីថ្ងៃអង្គារ​ អំឡុង​ពេល​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍។

មន្ត្រី​​អន្តោ​ប្រវេសន៍អាមេរិក, Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X នា​យក​ដ្ឋាន​សន្តិ​សុខ​ក្នុង​ស្រុក DHS ថា​៖ «​មន្ត្រី​អនុ​វត្ត​ច្បាប់​អន្តោ​ប្រវេសន៍ ICE មិន​បាន​កំណត់​គោល​ដៅ​លើ​កុមារ​ទេ​ ប៉ុន្តែ​ពួកគេ​កំពុង​​ធ្វើ​ប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ឪពុក​របស់​គេ​ដែល​ជាជន​បរទេស​ខុស​ច្បាប់​ប៉ុណ្ណោះ​ ដែលបុរស​នោះ​​បោះ​បង់កូន​ប្រុស​របស់​គាត់​ចោល​ ​នៅ​ពេល​ប៉ូលិស​ចូល​ទៅ​ជិតខ្លួន​»។

លោក Zena Stenvik នា​យក​សាលា​រដ្ឋ Columbia Heights បានចោទ​​សួរ​​ថា​៖ «ហេតុ​អ្វី​បាន​ជា​ចាប់​ក្មេង​អាយុ​ប្រាំ​ឆ្នាំ? អ្នក​កុំ​​ប្រាប់​​ខ្ញុំ​​ថា​​កុមារ​​នេះ ​នឹង​​ត្រូវ​​បាន​​ចាត់​​ថ្នាក់​​ជា​​ឧក្រិដ្ឋ​ជន​​​​ណា»។

ក្នុង​បណ្តាញ​សង្គម​ X, ICE បាន​បដិសេធ​ថា​កុមារ​មិន​ត្រូវ​បាន​ចាប់​​ខ្លួន​ទេ​។

មន្រ្តី​អនុ​វត្ត​ច្បាប់​អន្តោ​ប្រវេសន៍ បាន​និយាយ​ថា​៖ «ជនបរទេសខុសច្បាប់​ម្នាក់​ បាន​បោះ​បង់​ចោល​កូន​របស់គេ​ នៅ​ពេល​គេ​រត់​ចេញ​ពី​មន្រ្តី​ ICE ហើយ​មន្រ្តី​របស់​យើង​បាន​ទទួល​ស្គាល់​​ថាកុមារ​ត្រូវ​បាន​រក្សា​ទុក​ដោយ​សុវត្ថិ​ភាព​ក្នុង​អាកាសធាតុ​ត្រជាក់​យ៉ាង​ខ្លាំង​។ តែ​ពួកគេ​បាន​បដិសេធ​មិន​ទទួល​យក​ការ​ឃុំ​ឃាំង​កុមារ។ ឪពុក​បាន​ប្រាប់​មន្ត្រី​ថា គាត់​ចង់​ឱ្យ​កូន​នៅ​ជា​មួយ​គាត់»។

យ៉ាងណា DHS មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ឱ្យ​​សារព័ត៌មាន​ BBC ទេ។

ចំណែក​រូបថត​ដែល​ផ្តល់​ទៅ​ឱ្យ BBC ដោយ​សាលា​ស្រុក​បង្ហាញថា​​ក្មេង​ប្រុស​ម្នាក់ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កុមារ Liam Ramos អាយុ​ ៥ឆ្នាំ រៀន​នៅ​សាលា​រដ្ឋ Columbia Heights ពាក់​មួក​រដូវ​រងា​រាង​ដូច​ទន្សាយ​ឈរ​នៅ​ខាង​ក្រៅ​ខណៈ​ដែល​មន្រ្តី​ម្នាក់​កាន់​កាបូប​ស្ពាយ​របស់​គេ​។

យ៉ាងណា នាយក​សាលា Columbia Heights Public Schools បាន​ពណ៌​នា​ថា រូប​ថត​ជា​អ្នក​ឈរ​​ទាំង​នេះ គឺ​​នៅ​ក្បែរ​របង។ ហើយ​អាជ្ញាធរ​​មិន​​បាន​​កំណត់​​អត្ត​សញ្ញាណ​​បុគ្គល​​ដែល​​ថត​រូប​នោះ​ទេ ដោយ​​សំដៅ​​ទៅ​​ពួក​គេ​​​ប្រហែល​ជា​សមាជិក​​សហគមន៍​ ឬ អ្នក​រស់​នៅ​ទី​នេះ​៕

ប្រែសម្រួល៖ ណឺ មិនា

The post មន្ត្រី​​អន្តោ​ប្រវេសន៍អាមេរិក ចាប់​​ក្មេង​​អាយុ​​ប្រាំ​​ឆ្នាំ​នៅ​រដ្ឋ​ Minnesota appeared first on Kampuchea Thmey Daily.