ជម្លោះព្រំដែនកម្ពុជា-ថៃ Archives - Kampuchea Thmey Daily

សម្ដេច​ ទៀ បាញ់ ថា​ការ​ប្រើ​យន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី​ជា​មួយ​ថៃ​គឺ​ជា​មធ្យោបាយ​ដែល​ត្រឹមត្រូវ
ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​ប្រើយន្តការ​ច្បាប់​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​គឺ​ជា​ការ​ធានា​នូវ​ស្ថេរភាព និង​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ត​ទៅ​អនាគត​ទៀត​។ សម្ដេច​ថា​ការ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​ និង​ទាមទារ​មក​វិញ​នោះ​គឺ​មិនមាន​ស្ថេរភាព ហើយ​គ្មាន​ថ្ងៃ​បញ្ចប់​នោះ​ឡើយ​។

អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​បាន​ដកស្រង់​ប្រសាសន៍​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដេល​បាន​ថ្លែង​ក្នុង​ឱការ​ប្រារព្ធ​ខួប​៤៩​ នៃ​ទិវា​ចងចាំ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦​ នៅ​តំបន់​ប្រវត្តិសាស្ត្រ​កោះ​ថ្ម X16 នៅ​ខេត្ត​ត្បូងឃ្មុំ​ថា បើ កម្ពុជា ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីដណ្ដើមមកវិញ នោះប្រទេសថៃ ក៏នឹងប្រើប្រាស់កម្លាំង ដើម្បីដណ្ដើមដូចគ្នា។ ​​

សម្ដេច​បន្ថែម​ថា៖ «គោលជំហររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ណាស់ តស៊ូដោយសន្ដិវិធី ផ្អែក​លើ​ច្បាប់​អន្ដរជាតិ ជាមួយនឹងការប្រើប្រាស់កម្លាំងវាយ។ ឥលូវនេះ​ក៏មាន​ការបកស្រាយ​ច្រើន​មក​ហើយ​ដែរ​ ពិសេសសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយច្រើន នៅគ្រប់​វេទិកា​ដែល​បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មន្ដ្រីរាជការតាមបណ្ដាខេត្ត។ ការវាយដោយកម្លាំង ព្រោះមាន​ផលប៉ះពាល់​ច្រើន​ណាស់ ទាំងការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត ការចំណាយ​ធនធាន​គ្រប់សព្វ​បែប​យ៉ាង​។ អ្វីដែលសំខាន់តើការប្រើប្រាស់កម្លាំង មានភាពថិតថេរទេ បើយើងវាយ វាយយកបាន ហើយ​គេក៏​វាយ​យកវិញ ដូច្នេះវាយទៅវាយមក គ្មានទីបញ្ចប់ឡើយ»។

សម្ដេច​បាន​គូស​បញ្ជាក់​ថា​ មធ្យោបាយដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស​ក្នុង​ការប្រើប្រាស់ច្បាប់ និងការដោះស្រាយបញ្ហាទាំងអស់ ដោយសន្ដិវិធី គឺជារឿងត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត និងការចំណាយធនធានច្រើន គ្រប់សព្វបែបយ៉ាង ក្នុងការប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធ។

ជាមួយ​គ្នា​នោះ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការសោកស្តាយ ដែលថៃ​ប្រើប្រាស់​ផែន​ទី​គូសវាស ដោយឯកតោភាគី ហើយចោទប្រកាន់កម្ពុជាថា បានរំលោភដីរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេច​ ទៀ បាញ់ ថា​ការ​ប្រើ​យន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី​ជា​មួយ​ថៃ​គឺ​ជា​មធ្យោបាយ​ដែល​ត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន វិវាទពាណិជ្ជកម្ម និងអធិបតេយ្យភាពជាតិ៖ ជំហរផ្លូវច្បាប់របស់កម្ពុជា លើសកម្មភាពពហិការ និងការអនុវត្តច្បាប់នៅតាមព្រំដែន
នៅក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃស្មារតីស្នេហាជាតិ ករណីនៃការធ្វើពហិការទំនិញដោយមហាជន ការរឹតបន្តឹងការអនុវត្តច្បាប់នៅតាមព្រំដែន បានក្លាយជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានការវិភាគដោយផ្អែកលើការយល់ដឹងពីច្បាប់ និងការពិតជាក់ស្តែង។

ក្នុងនាមជាពលរដ្ឋនិងជាអ្នកវិភាគ យើងត្រូវបំបែកឱ្យច្បាស់រវាង «សិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់ កាតព្វកិច្ចអនុវត្តច្បាប់ផ្ទៃក្នុង និងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ»។

១. ស្មារតីជាតិនិយម និងសិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់

ការដែលប្រជាពលរដ្ឋសម្រេចចិត្តពហិការទំនិញ គឺជាការបង្ហាញចេញនូវ «សិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់» (Consumer Choice) ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ។ ក្នុងទិដ្ឋភាពនេះការពហិការមិនមែនជាទង្វើដែលកើតចេញពីការស្អប់ខ្ពើមនោះទេ ប៉ុន្តែវាគឺជា «ការឆ្លើយតបដោយសន្តិវិធី» របស់ពលរដ្ឋម្នាក់ៗ ដែលមានបំណងបង្ហាញពីមនសិការស្នេហាជាតិ និងជំហររួម។

នៅពេលដែលពលរដ្ឋជ្រើសរើសគាំទ្រផលិតផលក្នុងស្រុក ពួកគេកំពុងការពារកិត្តិយសជាតិ និងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ សកម្មភាពនេះមិនមែនជាការរើសអើងសញ្ជាតិឡើយ ប៉ុន្តែជាការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដែលជាទូទៅស្ថិតក្រៅវិសាលភាពនៃបទប្បញ្ញត្តិរបស់ WTO។

២. ការបង្ក្រាបការរត់ពន្ធ៖ នីតិរដ្ឋ និងកាតព្វកិច្ចអធិបតេយ្យ

ការអនុវត្តច្បាប់នៅតាមព្រំដែន មិនមែនជាការតបតនយោបាយនោះទេ ប៉ុន្តែជា«កាតព្វកិច្ចអធិបតេយ្យ» (Sovereign Duty) របស់រដ្ឋឯករាជ្យ។

សុវត្ថិភាពជាចម្បង៖ ការបង្ក្រាបការរត់ពន្ធ គឺធ្វើឡើងដើម្បីការពារអាយុជីវិត និងសុខភាពរបស់បងប្អូនពលរដ្ឋខ្មែរយើង។ យើងមិនអាចអនុញ្ញាតឱ្យទំនិញដែលគ្មានប្រភពច្បាស់លាស់ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានស្តង់ដារអនាម័យ ហូរចូលមកបំផ្លាញសុខភាពរបស់អ្នកប្រើប្រាស់ក្នុងស្រុកបានឡើយ។ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់រដ្ឋចំពោះសុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋ។

ភាពស្របច្បាប់នៃចំណាត់ការ៖ ការបង្ក្រាបនេះអនុវត្តលើ «ទង្វើខុសច្បាប់» (Smuggling) មិនមែនលើសញ្ជាតិណាមួយឡើយ។ យោងតាមមាត្រា XX នៃកិច្ចព្រមព្រៀង GATT របស់ WTO រដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការដាក់ចេញវិធានការការពារ «សីលធម៌សាធារណៈ» (Public Morals) ស្របតាមមាត្រា XX(a) និង «ជីវិត ឬសុខភាពមនុស្ស» ស្របតាមមាត្រា XX(b)។ វិធានការទាំងនេះត្រូវមានលក្ខណៈ «មិនរើសអើង» និង «មិនមែនជាការរឹតត្បិតពាណិជ្ជកម្មក្លែងបន្លំ» (disguised restriction on trade)។

៣. អំពើរត់ពន្ធ និងគោលការណ៍ Good Faith

ក្នុងន័យច្បាប់គយអន្តរជាតិ អំពើរត់ពន្ធ (Smuggling) គឺជាការនាំទំនិញចូល ឬចេញ ដោយគេចវេសពីនីតិវិធីគយ ឬឆ្លងកាត់ក្រៅច្រកទ្វារអន្តរជាតិ។ គោលការណ៍ pacta sunt servanda និង good faith តម្រូវឱ្យរដ្ឋសហការគ្នា និងអនុវត្តកិច្ចព្រមព្រៀងដោយសុចរិតភាព។ ការបិទលំហូរពាណិជ្ជកម្មស្របច្បាប់ ខណៈបន្តទាមទារឱ្យភាគីម្ខាងទទួលខុសត្រូវលើបាតុភូតទីផ្សារងងឹតដែលកើតចេញពីការបិទព្រំដែននោះ អាចបង្កជាសំណួរអំពីភាពសមហេតុផលនៃការអនុវត្តនយោបាយព្រំដែនរបស់ភាគីពាក់ព័ន្ធ។

៤. ក្របខណ្ឌអាស៊ាន និងអធិបតេយ្យភាពផ្ទៃក្នុង

ក្រោមធម្មនុញ្ញអាស៊ាន (មាត្រា ២) រដ្ឋសមាជិកត្រូវគោរព៖

ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ការដោះស្រាយវិវាទដោយសន្តិវិធី

ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ការបង្ក្រាបការរត់ពន្ធ គឺជាការអនុវត្ត «អធិបតេយ្យភាពផ្ទៃក្នុង» (domestic jurisdiction) របស់រដ្ឋ ដែលជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

សេចក្តីសន្និដ្ឋាន

ទោះជាយ៉ាងណា ការវាយតម្លៃចុងក្រោយនៃវិវាទនេះ ត្រូវផ្អែកលើការពិនិត្យអង្គហេតុ និងមូលដ្ឋានភស្តុតាងជាក់ស្តែង។ ជំហររបស់កម្ពុជាមិនមែនជាការបំពានលើកាតព្វកិច្ច WTO ឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិអធិបតេយ្យក្នុងការការពារនីតិរដ្ឋ និងសុវត្ថិភាពសាធារណៈ។ ក្នុងករណីមានការប្តឹងទៅកាន់វេទិកាអន្តរជាតិ វានឹងតម្រូវឱ្យភាគីទាំងអស់បង្ហាញភាពស្របច្បាប់នៃវិធានការរបស់ខ្លួន ដែលជាដំណើរការមួយដែលកម្ពុជាមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការការពារ។ ការអនុវត្តនីតិរដ្ឋប្រកបដោយតម្លាភាព និងការបង្ហាញជំហរដោយសន្តិវិធីរបស់ពលរដ្ឋ គឺជាកត្តាគាំទ្រដ៏រឹងមាំសម្រាប់អធិបតេយ្យភាពជាតិ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សហប្រតិបត្តិការដោយស្មើភាព ដើម្បីផលប្រយោជន៍រួមនៃសេដ្ឋកិច្ចតំបន់ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់៕

Opinion / Panhavvuth Long

Lawyer, PAN & Associates Lawfirm

The post លិខិតមិត្តអ្នកអាន វិវាទពាណិជ្ជកម្ម និងអធិបតេយ្យភាពជាតិ៖ ជំហរផ្លូវច្បាប់របស់កម្ពុជា លើសកម្មភាពពហិការ និងការអនុវត្តច្បាប់នៅតាមព្រំដែន appeared first on Kampuchea Thmey Daily.

កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ពីមូលហេតុដែលខ្លួនរើសយកការផ្សះផ្សារដោយបង្ខំ ក្នុងដំណោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ
ថ្លែងក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានរាយការណ៍ប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុដែលកម្ពុជាជ្រើសរើសយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ។

លោក កែវ ឈា បាននិយាយថា ដោយសារប្រទេសថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្ររបស់ប្រទេសកម្ពុជា និងប្រទេសថៃ ទើបកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ដោយឡែក ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកនូវការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជា បានបញ្ជាក់នៅក្នុងកិច្ចប្រជុំដដែលនោះថា ថៃមិនបានធ្វើនូវអ្វីដូចដែលខ្លួនបានលើកឡើងនោះទេ។

តំណាងអចិន្ត្រៃយ៍រង បានប្រាប់ទៅអង្គប្រជុំថា ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។

លោក យោង ចាន់សុភារ បានបញ្ជាក់ថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សារដោយបង្ខំនេះ គឺដើម្បីធានានូវការការពារ និងការគោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ដោយមានការចូលរួមពី១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS៕

The post កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ពីមូលហេតុដែលខ្លួនរើសយកការផ្សះផ្សារដោយបង្ខំ ក្នុងដំណោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ appeared first on Kampuchea Thmey Daily.

កម្ពុជាបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សទីក្រុងហ្សឺណែវ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់ដ៏ចាំបាច់នៃការជ្រើសរើសនូវយន្តការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាង។ លោក អះអាងថា កម្ពុជានៅតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែន តាមរយៈកិច្ចសន្ទនា ផ្អែកលើច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងយោធា។

លោក បានលើកឡើងនៅក្នុងសម័យប្រជុំ លើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែមថុនា ឆ្នាំ២០២៦ ថា ការដោះស្រាយជម្លោះដោយសន្តិវិធី ហើយរួមបញ្ចូលជាមួយនឹងការសន្ទនា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ចេញពីសម័យប្រជុំខាងលើ លោក កែ សុវណ្ណ បានគូសបញ្ជាក់ថា សន្តិភាពប្រកបដោយចីរភាពមិនអាចសម្រេចបានតាមរយៈយោធាភាវូបនីយកម្ម ការបំភិតបំភ័យ ឬការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឡើយ។ លោក បានសង្កត់ធ្ងន់ទៅកាន់អង្គប្រជុំនោះថា «ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។ ផ្ទុយទៅវិញ ជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាពិតប្រាកដ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

«សន្តិភាពនៅតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។ លោក លើកឡើងបន្ថែមយ៉ាងដូច្នេះ។

ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ តំណាងកម្ពុជារូបនេះ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក បានគូសរំលេចបន្ថែមពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសថៃ ដែលជាយន្តការសន្តិភាព និងស្ថាបនាសម្រាប់ដំណោះស្រាយទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ បន្ទាប់ពីថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ទាក់ទងនឹងព្រំដែនសមុទ្រ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជាបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សទីក្រុងហ្សឺណែវ appeared first on Kampuchea Thmey Daily.

ពីវេទិកាក្នុងប្រទេសអាស៊ែបៃហ្សង់ អនុប្រធានសភាបន្តអំពាវនាវសហគមន៍អន្តរជាតិជួយតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្នុងសន្និសីទអន្តរជាតិស្តីពីការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង នៅប្រទេសអាស៊ែបៃហ្សង់ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានទទូចដល់សហគមន៍អន្តរជាតិ បន្តតាមដានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ លោក បានសង្កត់ធ្ងន់ដល់សហគមន៍អន្តជាតិផ្ដល់នូវការគាំទ្រដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ ជាជាងការគាំទ្រប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។

នៅចំពោះមុខអ្នកតំណាងមកពីបណ្តាប្រទេសផ្សេងៗ លោក​បានអំពាវនាវដូច្នេះថា«សូមឱ្យប្រទេសទាំងអស់គាំទ្រលើភាពត្រឹមត្រូវ យុត្តិធម៌ និងច្បាប់អន្តរជាតិ។ យើងត្រូវតែនិយាយជាសំឡេងតែមួយ ដោយមិនមែនគាំទ្រប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតទេ ប៉ុន្តែត្រូវការពារសន្តិភាព អធិបតេយ្យភាព សុចរិតភាព និងនីតិរដ្ឋ ដែលចងភ្ជាប់សហគមន៍អន្តរជាតិជាមួយគ្នា»។

ជាជំហររបស់កម្ពុជា អនុប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ទៅកាន់អង្គវេទិកានេះថា ជម្លោះត្រូវតែដោះស្រាយតាមគោលការណ៍យុត្តិធម៌ ស្របតាមបទដ្ឋានអន្តរជាតិ ដោយកម្ពុជាអំពាវនាវអ្នកសម្របសម្រួល អ្នកជំនាញច្បាប់ និងស្ថាប័ននានាផ្តល់ការគាំទ្រដោយមិនលំអៀង។ លោក បញ្ជាក់ពីការស្វាគមន៍របស់កម្ពុជាចំពោះអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងជម្លោះព្រំដែននេះ ដើម្បីបង្ហាញពីតម្លាភាព ការកសាងទំនុកចិត្ត និងពង្រឹងដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។

តាមសុន្ទរកថារបស់លោក ធន់ វឌ្ឍនា ដែលថ្លែងចេញពីវេទិកាអន្តរជាតិនេះកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក៏បានអរគុណដល់ប្រជាជាតិទាំងអស់ដែលបន្តគាំទ្រសន្តិភាព ភាពត្រឹមត្រូវ យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ។

«សូមឱ្យយើងជ្រើសរើសការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា និងការចរចា ជាជាងប្រើអំពើហិង្សា ពីព្រោះជម្លោះប្រដាប់អាវុធបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងផ្ទះសម្បែង ហើយបានឆក់យកជីវិតស្ត្រី និងកុមារ»។ សុន្ទរកថារបស់លោកបន្តយ៉ាងដូច្នេះ។

ជាការកត់សម្គាល់ មុននឹងមានសេចក្ដីអំពាវនាវខាងលើ អនុប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ ក៏បានលាតត្រដាងពីសកម្មភាពឈ្លានពានរបស់កម្រោលរបស់យោធាថៃមកលើកម្ពុជា ម្ដងហើយម្ដងទៀត ដោយនៅចុងក្រោយនេះ ក្នុងឆ្នាំ២០២៥ ភាពតានតឹងបានវិលត្រឡប់មកវិញ បន្ទាប់ពីទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់សម្លាប់។

នៅចំពោះមុខភាពតានតឹងយោធាឡើងវិញនេះ លោក បានរាយការណ៍ប្រាប់វេទិកាខាងលើថា កម្ពុជា តែងតែអំពាវនាវឱ្យមានការសន្ទនាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំ ដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ហើយកម្ពុជា ក៏នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

លោក សង្កត់ធ្ងន់ថា កម្ពុជាបន្តរង់ចាំការឆ្លើយតបពីភាគីថៃ លើការចរចាព្រំដែនគោក និងការកំណត់ព្រំដែន។ ទាក់ទងបញ្ហាសមុទ្រវិញ លោក ថា ថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ទាក់ទងនឹងព្រំដែនសមុទ្រ។ ដូច្នេះកម្ពុជាក៏បានសម្រេចជ្រើសយកយន្តការអន្តរជាតិមួយ គឺតាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ប្រទេសទាំងពីរ កំពុងរៀបចំសម្រាប់ការផ្សះផ្សាជាកាតព្វកិច្ចនេះ៕

The post ពីវេទិកាក្នុងប្រទេសអាស៊ែបៃហ្សង់ អនុប្រធានសភាបន្តអំពាវនាវសហគមន៍អន្តរជាតិជួយតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

អាមេរិកបន្តជំរុញឱ្យកម្ពុជា និងថៃ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងស្វែងរកតុចរចា
សហរដ្ឋអាមេរិក នៅតែរក្សាជំហរគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការជំរុញឱ្យភាគីទាំងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ និងដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី។​ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅ។

លោក Benjamin Chiang ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីងតោន នៅតែមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា៖ «ភាគីទាំង២ គួរតែបន្តអនុវត្តន៍កិច្ចព្រមព្រៀងនេះ និងវិលទៅរកយន្តការទ្វេភាគីវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា»។

ការលើកឡើងរបស់លោក បានកើតឡើង ស្របពេលដែលកម្ពុជា កំពុងតែព្យាយាមប្រើយន្តការការទូតដើម្បីកាត់បន្ថយភាពតានតឹងតាមបន្ទាត់ព្រំដែន ក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធកាលពីឆ្នាំមុន បានធ្វើឱ្យពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ ត្រូវរត់ភៀសសឹក។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍ បានស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយលោកបានសម្តែងនូវការកោតសរសើរចំពោះតួនាទីរបស់អាមេរិក ក្នុងការសម្របសម្រួលឱ្យមានការចរចាសន្តិភាព និងបទឈប់បាញ់។

ទោះបីជាយ៉ាងណា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នេះក៏ដោយ ប៉ុន្តែ កម្ពុជា បានបញ្ជាក់ថា ថៃមិនបានបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តន៍តាមទាំងស្រុងឡើយ តាមរយៈការនៅតែរក្សាវត្តមានយោធារបស់ខ្លួន និងកាន់កាប់ទីតាំងផ្សេងៗដោយខុសច្បាប់ ក្នុងតំបន់ជម្លោះ។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ ​ជា​បន្ត​បន្ទាប់​របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី​របស់​ខ្លួន នៅតាមទីតាំងនានា ក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ។

មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ ក៏បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មីស្នើឱ្យ​ថៃ​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​របស់​ខ្លួន​ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់​ស្ដែង​ឱ្យ​បាន​ឆាប់​ បន្ទាប់​ពី​ថៃ​បាន​ប្រើ​លេស​ពន្យារពេល​ក្រុម​ការងារ​របស់​ខ្លួន​ ចុះ​មក​វាស់វែង​ជា​ច្រើន​លើក​។

រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព ឈ្លាន​ពាន​ទឹក​ដី​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ និង​សកម្មភាព​បំពាន​លើ​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ទាំង​ពេល​កន្លង​មក បច្ចុប្បន្ន និង​អនាគត​។

ជាមួយគ្នានេះ លោក Chiang បានបញ្ជាក់ថា ការបន្តការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការចរចាទ្វេភាគី ពិតជាសំខាន់ណាស់ក្នុងការរក្សាបាននូវស្ថិរភាពយូរអង្វែង តាមបន្ទាត់ព្រំដែន៕

បកប្រែពីអត្ថបទដើម KPT English: U.S. Urges Cambodia and Thailand to Uphold Peace Accord, Resume Dialogue

The post អាមេរិកបន្តជំរុញឱ្យកម្ពុជា និងថៃ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងស្វែងរកតុចរចា appeared first on Kampuchea Thmey Daily.

​JBC កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ​ជា​ថ្មី​ឱ្យ​បញ្ជូន​ក្រុម​បច្ចេកទេស​វាស់វែង​ដី​ឡើង​វិញ
​​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មីឱ្យ​ថៃ​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​របស់​ខ្លួន​ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់​ស្ដែង​ឱ្យ​បាន​ឆាប់​ បន្ទាប់​ពី​ថៃ​បាន​ប្រើ​លេស​ពន្យារពេល​ក្រុម​ការងារ​របស់​ខ្លួន​ចុះ​មក​វាស់វែង​ជា​ច្រើន​លើក​។

កំណត់​ទូត​ថ្មី​នេះ​ត្រូវ​បាន​ផ្ញើ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ដោយ​បាន​រម្លឹក​នូវ​សំដី​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក អានុទីន ចាន់វីរៈគល់ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៦ ថា «ក្រុម​ការងារ​កម្រិត​បច្ចេកទេស​នៅ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ដដែល»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦នេះ រដ្ឋ​លេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា​ថៃ​បាន​ប្រើ​លេស​ដើម្បី​ពន្យារពេល​ជា​បន្តបន្ទាប់​តាំង​ពី​ចុង​ឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ​ ខណៈ​ដែល​​ប្រទេស​នេះ​កំពុង​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី​ជាក់​ស្ដែង (Fait Accompli) ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​កម្ពុជា​ជា​ច្រើន​លើ​ក្ដី។

​ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «ការអូសបន្លាយ ពេល​វេលា​នៃការតែងតាំង​ប្រធាន​និង​សមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បី​បន្តចុះ​អនុវត្ត​ការងារ​នៅលើដី​ជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC កម្ពុជា–ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។

បើ​តាម​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ការ​អូស​បន្លាយ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ការងារ​របស់​គណៈកម្មការ​ JBC ក្នុង​ការ​បន្ត​ចុះ​វាស់វែង​ និង​ខណ្ឌ​សីមា​លើ​ដី​ជាក់​ស្ដែង​ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​មិន​ទាន់​អាច​វិល​ត្រលប់​ទៅ​កាន់​លំនៅដ្ឋាន​វិញ​។

​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បាន​បញ្ជាក់​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព ឈ្លាន​ពាន​ទឹក​ដី​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ និង​សកម្មភាព​បំពាន​លើ​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ទាំង​ពេល​កន្លង​មក បច្ចុប្បន្ន និង​អនាគត​។

គួរ​ឱ្យ​ដឹង​ថា​សង្គ្រាម​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​​លើ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០២៥ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជាង​៦០​ម៉ឺន​នាក់​ភៀស​ខ្លួន​មក​ទី​តាំង​សុវត្ថិភាព​ ហើយ​បើ​ទៅ​បី​ពេល​នេះ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​បទ​ឈប់​បាញ់​ក្ដី​តែ​ពលរដ្ឋ​ខ្មែរ​ជាង​២​ម៉ឺននាក់​នៅ​មិន​ទាន់​អាច​វិល​ត្រលប់​ទៅ​កាន់​ផ្ទះ​សំបែង​របស់​ពួកគេ​វិញ​នៅ​ឡើយ​ដោយសារ​តែ​ទាហាន​ថៃ​បាន​ដាក់​បន្លា​លួស ទូកុងតឺន័រ និង​ទាហាន​ហាម​មិន​ឱ្យ​ពលរដ្ឋខ្មែ​រត្រលប់​ទៅ​វិញ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍​​

The post ​JBC កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ​ជា​ថ្មី​ឱ្យ​បញ្ជូន​ក្រុម​បច្ចេកទេស​វាស់វែង​ដី​ឡើង​វិញ appeared first on Kampuchea Thmey Daily.

អ្នកស្រាវជ្រាវគោលនយោបាយ​តំបន់ថា ថៃបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចដាក់កម្ពុជា
អ្នកស្រាវជ្រាវគោលនយោបាយចិន និងអាស៊ីអាគ្នេយ៍លោក Richard Yarrow  បានលើកឡើងថា ប្រទេសថៃបានបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដោយសារតែភាពធន់ និងសមត្ថភាពបត់បែនយ៉ាងរហ័សរបស់កម្ពុជាក្នុងការប្រឈមមុខនឹងវិបត្តិនេះ។ លោកមើលឃើញថា ទោះបីជាគ្មានការផ្គត់ផ្គង់ទំនិញ និងប្រេងឥន្ធនៈពីថៃ ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវកំណើនធម្មតា។

នៅក្នុងអត្ថបទវិភាគដ៏វែងមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ New Mandala កាលពីថ្ងៃទី១២ ខែមិថុនា លោក Richard បានកត់សម្គាល់ពីការព្យាយាមប្រើប្រាស់សម្ពាធសេដ្ឋកិច្ចរបស់ថៃលើកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០២៥ តាមរយៈការបិទច្រកព្រំដែនពាណិជ្ជកម្ម កាត់ផ្តាច់ចរន្តអគ្គិសនី ប្រព័ន្ធអ៊ីនធឺណិត និងការរឹតបន្តឹងលើការនាំចូលប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះត្រូវបានចាត់ទុកថា «បរាជ័យ»។

លោកបានស្រង់សម្តីមេបញ្ជាការកងទ័ពភាគភូមិភាគទី២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang ដែលបានថ្លែងកាលពីខែកញ្ញាថា៖ «វាគឺជាយុទ្ធសាស្ត្រដែលផ្តល់ឱ្យប្រទេសថៃនូវអត្ថប្រយោជន៍នៅក្នុងការប្រយុទ្ធ… សន្តិសុខជាតិត្រូវតែមានអាទិភាពលើអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី រួមទាំងពាណិជ្ជកម្មប្រេងឥន្ធនៈ អាហារ ស៊ីម៉ងត៍ និងទំនិញផលិតផ្សេងទៀត»។

អ្នកវិភាគរូបនេះក៏បានលើកឡើងពីវិធានការតបតវិញរបស់កម្ពុជាផងដែរ ដូចជាការរឹតបន្តឹងការនាំចូលទំនិញ និងប្រេងពីរដ្ឋភិបាល ការអំពាវនាវឱ្យមានការធ្វើពហិការស្ម័គ្រចិត្តលើទំនិញប្រើប្រាស់របស់ថៃ និងការជំរុញឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ។ លោកសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីភាពធន់ និងអាចឆ្លងកាត់វិបត្តិនេះបានយ៉ាងល្អ ដោយរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ព្រមទាំងមិនមានការឡើងថ្លៃទំនិញ ឬប្រេងឥន្ធនៈហួសហេតុនោះឡើយ។

មូលហេតុចម្បងដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចនេះបាន គឺដោយសារតែក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការពឹងផ្អែកលើថៃ ដោយងាកទៅពង្រឹងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយ ចិន វៀតណាម និងអាមេរិក ដែលអាចមើលឃើញថាទំហំនាំចូលពីចិន និងវៀតណាមបានវ៉ាដាច់ថៃទៅហើយ។ បន្ថែមលើនេះ កម្ពុជាក៏បានស្វែងរកប្រភពថាមពលជំនួសយ៉ាងរហ័ស រួមទាំងការទិញប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងការតភ្ជាប់បណ្តាញអគ្គិសនីផ្ទៃក្នុង និងជាមួយវៀតណាម។

ទោះជាយ៉ាងណា លោក Richard ក៏បានកត់សម្គាល់ថា សម្ពាធសេដ្ឋកិច្ចពីថៃបានជះឥទ្ធិពលអវិជ្ជមានខ្លះៗដែរ ជាពិសេសនៅតំបន់ព្រំដែនភាគខាងលិច ដូចជាវិស័យកសិកម្ម ការកម្សាន្ត និងលំហូរត្រឡប់នៃពលករ ប៉ុន្តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលទេ ព្រោះមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចចម្បងៗរបស់កម្ពុជាស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

ផ្ទុយទៅវិញ ក្រុមហ៊ុនថៃខ្លួនឯងទេដែលកំពុងរងគ្រោះពីសម្ពាធរបស់រដ្ឋាភិបាលខ្លួនឯង ដោយអាជីវកម្មថៃនៅតាមបណ្តោយព្រំដែនកំពុងខាតបង់ ហើយក្រុមហ៊ុនថៃធំៗ (ដូចជា PTT) ក៏កំពុងតស៊ូយ៉ាងលំបាកដើម្បីរក្សាទីផ្សាររបស់ខ្លួននៅកម្ពុជា ដោយគ្មានសញ្ញាណាមួយថាអ្នកនយោបាយថៃនឹងជួយពួកគេនោះឡើយ។

លោក Richard Yarrow បានសន្និដ្ឋានថា បច្ចុប្បន្នការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចអវិជ្ជមាន (ដូចជាការដាក់ទណ្ឌកម្ម ឬបិទច្រកពាណិជ្ជកម្ម) ដាក់ប្រទេសជិតខាង គឺលែងសូវមានប្រសិទ្ធភាពទៀតហើយនៅអាស៊ីអាគ្នេយ៍ ព្រោះប្រទេសរងគ្រោះមានភូមិសាស្ត្រជាប់ប្រទេសច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចឱ្យពួកគេប្តូរដៃគូពាណិជ្ជកម្មបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រំដែនគោកកម្ពុជា និងថៃត្រូវបានបិទជិតជិត ១ ឆ្នាំហើយ បន្ទាប់ពីមានភាពរកាំរកូសនឹងគ្នា។ កម្ពុជាបានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីប្រទេសថៃ ហើយការនាំចូលទំនិញថៃតាមព្រំដែនគោកខុសច្បាប់ក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់សម្តេចថា រាល់ទំនិញថៃដែលលួចឆ្លងកាត់ព្រំដែនគោកទាំងអស់ គឺជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»។

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកស្រាវជ្រាវគោលនយោបាយ​តំបន់ថា ថៃបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចដាក់កម្ពុជា appeared first on Kampuchea Thmey Daily.