ជយលាភី Archives - Kampuchea Thmey Daily

ជយលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ទទួលបានប្រាក់រង្វាន់ជាង ២ ពាន់ ៧ រយលានរៀល ពីរាជរដ្ឋាភិបាលជាផ្លូវការ
កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មីនា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល ដល់​ម្ចាស់​ជយលាភី​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី ១១ ឆ្នាំ ២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​មាន​ថវិកា​សរុប​ចំនួន ២ ៧០៨ ៦០០ ០០០ រៀល នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។

កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១១ បាន​ធ្វើ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី ៣០ ខែ​កក្កដា ដល់​ថ្ងៃ​ទី ០៦ ខែ​សីហា ឆ្នាំ ២០២២ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី ដោយ កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡា​ការិនី​ជន​ពិការ ចំនួន ១១៥ នាក់ លើ ១១ ប្រភេទ​កីឡា​ចូលរួម ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ។ ជា​លទ្ធផល​ក្រុម​អត្តពលិក​កម្ពុជា ដណ្ដើម​បាន​មេដាយ​មាស ៧ ប្រាក់ ១០ និង​សំរឹទ្ធ ១១ ឈរ​ចំណាត់​ថ្នាក់​លេខ ៧ ក្នុង​ចំណោម ១១ ប្រទេស។

ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​លះបង់​របស់​កីឡាករ កីឡា​ការិនី​ជន​ពិការ​កម្ពុជា ទោះបី​មាន​ការ​លំបាក ពិសេស​កំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​-១៩ ជាង ២ ឆ្នាំ យ៉ាងណា តែ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិក​កម្ពុជា គ្រូ​បង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡា​ការិនី​ផ្ទាល់ បាន​ព្យាយាម និង​ខិតខំ​ប្រឹងប្រែង រហូត​ដណ្ដើម​បាន​ជោគជ័យ​មេដាយ និង​កិត្តិយស​ជូន​ជាតិ​យ៉ាង​ត្រចះត្រចង់។

ដើម្បី​លើកទឹកចិត្ត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ខាងលើ ថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បាន​ប្រគល់​ប្រាក់​រង្វាន់​ជយលាភី​ដល់​គ្រូ​បង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡា​ការិនី។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​របស់​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​គាំទ្រ ជំរុញ និង​លើក​ទឹក​ចិត្ត ដល់​កីឡាករ កីឡា​ការិនី ទាំង​ជន​មាន​ពិការភាព និង​ជន​មិន​មាន​ពិការភាព ធ្វើ​ឲ្យ​អត្តពលិក​ទាំងអស់ មាន​ភាព​កក់ក្ដៅ និង​កម្លាំងចិត្ត​ចូលរួម​ប្រកួត​អន្តរជាតិ​នានា ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ខាងមុខ។

សម្ដេច​ពិជ័យ​សេនា បន្ថែម​ថា សមិទ្ធផល​ទាំងអស់​នេះ អាច​កើត​មាន​បាន ក៏​អាស្រ័យ​ប្រទេស​មាន​សុខ​សន្ដិភាព ទើប​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​កីឡា ដែល​ជា​វិស័យ​អាទិភាព​មួយ ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល។ ក្នុង​ន័យ​នេះ សម្ដេច បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​អង្គភាព​កីឡា អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ បន្ត​គាំទ្រ និង​លេង​កីឡា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង និង​ដណ្ដើម​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត ពិសេស​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ខាងមុខ៕

អត្ថបទ ៖ មន្នីរ័ត្ន

The post ជយលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ទទួលបានប្រាក់រង្វាន់ជាង ២ ពាន់ ៧ រយលានរៀល ពីរាជរដ្ឋាភិបាលជាផ្លូវការ appeared first on Kampuchea Thmey Daily.

ជើងខ្លាំងទាំង៥ក្រុម ក្នុងវគ្គជម្រុះចុងក្រោយ មាន៣ក្រុមណាទៅវគ្គផ្ដាច់ព្រ័ត្របាន?
កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលបានបញ្ចប់កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានស្វែងរកឃើញបេក្ខជនឆ្នើមទាំង៥ក្រុម ក្នុងវិញ្ញាសាបីផ្សេងគ្នារួមមាន វង់ភ្លេងពិណពាទ្យ ល្ខោនខោល និងល្ខោនយីកេ។

បេក្ខជន​ប្រកួត​ទាំង ៥​ក្រុម ក៏បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​បោះឆ្នោត​ពី​ទស្សនិកជន តាមរយៈ​វីដេអូ​បង្ហាញ​សមត្ថភាព​នៃ​បេក្ខជន​នីមួយៗ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ពោលគឺ​ពិន្ទុ​សម្រាប់​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ មាន​៤០% ដែល​យក​ចេញពី​ពិន្ទុ​បោះឆ្នោត​របស់​បងប្អូន​ទស្សនិកជន​។

​ដោយឡែក​ពិន្ទុ​៦០%​ទៀត ជាការ​វិនិច្ឆ័យ​វាយតម្លៃ​ពី​សំណាក់​គណៈកម្មការ​មេ​ប្រយោគ ដែល​ក្នុងនោះ សមាសភាព​បេក្ខជន​រួមមាន​៖

១. ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ (​រាជធានី​ភ្នំពេញ​) វិញ្ញាសា បទ​ដំណើ​រ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​។​

២. ក្រុម​ពន្លក​យុវជន​យីកេ (​រាជធានី​ភ្នំពេញ​) វិញ្ញាសា រឿង ទិព្វ​សូ​ដា​ច័​ន្ធ (​ភាគ​បញ្ចប់​)

៣. ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ (​ខេត្តបន្ទាយមានជ័យ​) វិញ្ញាសា បទ​ដំណើ​រ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​

៤. ក្រុម យុវជន​ខ្មែរ​ថែ​មរតក​ដូនតា (​ខេត្តកណ្តាល​) វិញ្ញាសា បទ​ដំណើរ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​

៥. ក្រុមយុវជន​ល្ខោនខោល​កម្ពុជា (​រាជធានី​ភ្នំពេញ​) វិញ្ញាសា ដកស្រង់​ពី​រឿង​រាមកេរ្តិ៍

​ជា​លទ្ធផល គឺ​កម្មវិធី​បាន​រកឃើញ​ក្រុម​ចំនួន​៣ ដែល​ទទួលបាន​ពិន្ទុសរុប​ខ្ពស់​ជាងគេ (​ពិន្ទុ​បោះឆ្នោត បូក​នឹង​ពិន្ទុ​វាយតម្លៃ​ពី​គណៈកម្មការ​) គឺ​ក្រុម​ទេព​បទុម​វង្ស​ពិ​ណពាទ្យ ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា​។

​បេក្ខជន​ទាំង​៣​ក្រុម នឹងមាន​ឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​យក​ជយលាភី​លេខ​១ បន្ត​ដោយ​លេខ​២ និង​លេខ​៣​។ ដោយឡែក កម្មវិធី​ក៏​សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ក្រុម​ពន្លក​យុវជន​យីកេ និង​ក្រុមយុវជន​ខ្មែរ​ថែម​រតក​ដូនតា ដែល​មិន​មានឱកាស​ទៅ​វគ្គ​បន្ត ហើយពី​កម្មវិធី​ក៏​លើកទឹកចិត្ត​ឲ្យ​ក្រុម​ទាំង​២ បន្ត​នូវ​ស្មារតី​លើ​ក​តម្កើង​វប្បធម៌​បុរាណ​ខ្មែរ​ជានិច្ច​និរន្តរ៍​។​

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ នឹងមាន​ការចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

The post ជើងខ្លាំងទាំង៥ក្រុម ក្នុងវគ្គជម្រុះចុងក្រោយ មាន៣ក្រុមណាទៅវគ្គផ្ដាច់ព្រ័ត្របាន? appeared first on Kampuchea Thmey Daily.