ជីរខិនឆាយ Archives - Kampuchea Thmey Daily

ជីរខិនឆាយសម្បូរសារធាតុចិញ្ចឹម ផ្តល់ប្រយោជន៍ ៧យ៉ាងដល់សុខភាព
ជីរខិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង (Parsley) មិនត្រឹមតែអាចលម្អ និងបន្ថែមក្លិនឈ្ងុយ​ដល់ម្ហូបទេ​ ថែម​ទាំង​ផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើង​ទៀតផង។ យោងតាម​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក (USDA) បាន​ឱ្យដឹងថា ជីរខិនឆាយសម្បូរទៅដោយ កាល់ស្យូម ប៉ូតាស្យូម វីតាមីន C ហ្វូលេត វីតាមីន A វីតាមីន K ​និងសារធាតុចិញ្ចឹមជាច្រើនទៀត។ តើជីរខិន​ឆាយផ្តល់គុណ​ប្រយោជន៍​ដល់សុខភាពរបស់យើងដូចម្តេចខ្លះ?

ខាងក្រោមនេះជាអត្ថប្រយោជន៍ជីរខិនឆាយ៖

១. ពង្រឹងសុខភាពឆ្អឹង៖ ជីរខិនឆាយសម្បូរទៅដោយកាល់ស្យូម វីតាមីន D និងវីតាមីន K ដែលល្អ​ចំពោះ​សុខភាពឆ្អឹង។

២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដ៏ច្រើននៅក្នុងជីរខិនឆាយ​ជួយជំរុញការ​ផលិត​កោសិកា​ឈាមសដែលជាអង់ទីករការពាររាងកាយ។ វីតាមីន C ក៏ដើរតួជាអង់ទីអុកស៊ីដង់​ប្រឆាំងផល​ប៉ះ​ពាល់​​ពីរ៉ាឌីកាល់សេរីលើរាងកាយរបស់យើងដែរ។

៣. ជួយឱ្យស្បែកស្អាត៖ វីតាមីន C ក្នុងជីរខិនឆាយគឺជាសមាសធាតុសំខាន់ក្នុងការផលិតកូឡេជេន។ កូឡេជេនធ្វើឱ្យស្បែកមានភាពយឺត ពន្យារភាពចាស់ និងភាពជ្រីវជ្រួញ។

៤. ប្រឆាំងនឹងការរលាក៖ ជីរខិនឆាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាវីតាមីន C, A និង E ដែលអាចជួយបំបាត់ការរលាក។ វេជ្ជបណ្ឌិត Brunilda Nazario បានលើកឡើងថា “ ជីរខិនឆាយ​អាច​ជួយ​កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់” ។

បញ្ហាប្រព័ន្ធរំលាយអាហារ

៥. ការពារជំងឺបេះដូង៖ ជីរខិនឆាយមានផ្ទុកសារជាតិហ្វូឡាតដែលជាវីតាមីន B ដ៏សំខាន់​ក្នុងការ​ការ​ពារ​បញ្ហាបេះដូង លោកស្រី Carolina Guízar អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថា “ ជាតិ​ហ្វូឡាតជួយរក្សាកម្រិតអាស៊ីដអាមីណូ homocysteine នៅក្នុង​រាងកាយ​ដែលជា​សមាសធាតុ​ដែល​អាចបំផ្លាញសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង”។

៦. ជួយការពារភ្នែក៖ វីតាមីន A នៅក្នុងជីរខិនឆាយជួយការពារកុំឱ្យភ្នែកស្ងួត ខ្វាក់មាន់ និង​ភ្នែក​ឡើង​បាយ។

៧. កាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម៖ យោងតាមការសិក្សា​មួយដែលបាន​បោះពុម្ពផ្សាយ​នៅក្នុងទិនានុប្បវត្តិ Ethnopharmacalogy បានឱ្យដឹងថា ជីរខិនឆាយជាសារធាតុបញ្ចុះទឹកនោម។ មាន​ន័យថាវាអាចជំរុញដល់ការបត់ជើងតូចដែលអាចសម្អាតប្លោកនោម និងតម្រងនោម ​និង​ការ​ពារការមានក្រួសក្នុងតម្រងនោម។ សារធាតុបញ្ចុះ​ទឹកនោមអាចជួយ​រាងកាយក្នុង​ការកំចាត់​ជាតិ​ពុល​ ខ្លាញ់ អំបិល និង ទឹកយ៉ាងឆាប់រហ័ស និងកាត់បន្ថយ​សម្ពាធ​លើតម្រងនោម។

ជីរខិនឆាយក៏មានផលប៉ះពាល់មួយចំនួនដែរ៖

ខិនឆាយគឺជាសារធាតុបញ្ចុះទឹកនោមធម្មជាតិ ការញុំាជីរខិនឆាយ​ច្រើនរួមជាមួយថ្នាំ​បញ្ចុះ​ទឹក​នោមអាចបណ្តាលឱ្យរាងកាយបាត់បង់ជាតិទឹកច្រើនដែលអាចធ្វើឱ្យយើងវិលមុខ ឬធ្វើ​ឱ្យសម្ពាធ​​ឈាម​ធ្លាក់ចុះទាបខ្លាំង។

ដោយសារតែជីរខិនឆាយមានផ្ទុកវីតាមីន K ច្រើនដែលជួយឱ្យឈាមឆាប់កក អ្នកដែលញុំាថ្នាំ​ធ្វើ​ឱ្យឈាមរាវ គួរចៀសវាងញុំាជីរខិនឆាយច្រើន។

មនុស្សមួយចំនួនអាចអាលែកហ្ស៊ីជាមួយជីរខិនឆាយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត

ចុចអាន៖ បន្លែសមុទ្រមួយប្រភេទនេះ ល្អចំពោះសុខភាពខ្លាំង​ ជាពិសេសសម្រាប់អ្នកចូលចិត្តហូប

The post ជីរខិនឆាយសម្បូរសារធាតុចិញ្ចឹម ផ្តល់ប្រយោជន៍ ៧យ៉ាងដល់សុខភាព appeared first on Kampuchea Thmey Daily.