ជីវប្រវត្តិ Archives - Kampuchea Thmey Daily

ប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងថ្ងៃទី០២ ខែកក្កដា​
នាយករដ្ឋមន្ត្រីសិង្ហបុរី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Lawrence Wong និងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ០២ ខែកក្កដា ដើម្បីណែនាំខ្លួនបន្ទាប់ពីជាប់ឆ្នោតបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី។តាមការគោងទុកលោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជំនួបទ្វេភាគីជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ស្របពេលលោក ឡ រ៉េន វ៉ុង នឹងបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី «កម្ពុជាថ្មី» សូមចែករំលែកអំពីប្រវត្តិរបស់នាយករដ្ឋមន្ត្រីរូបនេះដូចតទៅ៖

លោក ឡ រ៉េនវ៉ុង កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ដែលគិតមកទល់បច្ចុប្បន្នលោកមានវ័យ៥៣ឆ្នាំ។ លោក រៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដែលមានឈ្មោះថា ជីលុយ លូ។

ក្នុងវ័យកុមារភាព ឡ រ៉េនវ៉ុង ចាប់ផ្ដើមសិក្សារៀនសូត្រនៅក្នុងប្រទេសសិង្ហបុរី តែក្រោយបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ឡ រ៉េនវ៉ុង បានទៅបន្តការសិិក្សាកម្រិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យវីស្តុនសិន-មាឌីសុន សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៩១ដល់១៩៩៤។ លុះដល់ឆ្នាំ១៩៩៤ លោកបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមើឈីហ្គេន-អាន អាប័រ សហរដ្ឋអាម៉េរិក ដល់ឆ្នាំ១៩៩៥។ នៅឆ្នាំ២០០៣លោក បានចូលរៀនថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យហាវ៉េត ខេនើឌី សហរដ្ឋអាម៉េរិក ដល់ឆ្នាំ២០០៤។

ឆ្លងកាត់ការសិក្សារៀនសូត្រទាំងក្នុង និងក្រៅប្រទេសជាច្រើនឆ្នាំ លោក ឡ រ៉េនវ៉ុង បានចាប់ផ្ដើមកាន់បំពេញការងារជា Minister of State ក្រសួងការពារជាតិ និងនៅក្រសួងអប់រំ ចាប់ពីខែឧសភា ឆ្នាំ២០១១ដល់ខែកក្កដា ឆ្នាំ២០១២។ លុះដល់ខែសីហា លោក កាន់តំណែងជា Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈផង និងនៅក្រសួងអប់រំផង ដល់ខែតុលា ឆ្នាំ២០១២។   នៅខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤លោក ត្រូវកាន់ការងារជារដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងSenior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន។ បន្តមកទៀត នៅខែឧសភា ឆ្នាំ២០១៤ ដល់ខែកញ្ញា ឆ្នាំ២០១៥ លោកចាប់ផ្ដើមកាន់តំណែងជារដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងជារដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាន។

នៅខែតុលា ឆ្នាំ២០១៥ លោកចាប់ផ្ដើមបំពេញការងារជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ និងបន្តបំពេញរហូតដល់ខែកក្កដា​ឆ្នាំ២០២០ ក្នុងពេលជាមួយគ្នា នៅខែសីហា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០២១ លោក វ៉ុង ក៏ត្រូវបំពេញការងារជារដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ។ ក្នុងនោះដែរ នៅខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ លោក ក៏ត្រូវបំពេញការងារជារដ្ឋមន្ត្រីក្រសួងអប់រំមួយបន្ថែមទៀត។

នៅខែមិថុនា ឆ្នាំ២០២២ លោក ឡ រ៉េនវ៉ុង ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងបន្តបំពេញការងារដល់ខែឧសភា ឆ្នាំ២០២៤ ទើបលោកត្រូវបំពេញការងារជានាយករដ្ឋមន្ត្រីសិង្ហបុរី បន្តពីលោក លី សៀនឡុងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នៅថ្ងៃទី០៣ ខែឧសភា លោក ឡ រ៉េនវ៉ុង ដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ដោយទទួលគណបក្សលោកឈ្នះឆ្នោត។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី។

ក្នុងពេលបច្ចុប្បន្ន លោក ឡ រ៉េន វ៉ុង កាន់តំណែងមួយចំនួនរួមមាន ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ , អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន ដែលធ្លាប់កាន់ តាំងតែពីថ្ងៃទី៤ ខែធ្នូ ឆ្នាំមក២០២៤។ បច្ចុប្បន្នលោកបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលធ្លាប់បានកាន់តាំងពីខែឧសភា ឆ្នាំ២០២១ មក  តំណែងជាសមាជិកសភា ដែលបានកាន់កាប់តាំងពីឆ្នាំ២០១១ មក និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GICផងដែរ៕

The post ប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងថ្ងៃទី០២ ខែកក្កដា​ appeared first on Kampuchea Thmey Daily.

ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា នាយកនៃពុទ្ធិកសាលាបឋមសិក្សា វត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិតជាង២៧ព្រះវស្សា។ ការលាចាកសិក្ខាបទរបស់ធម្មកឋិកដ៏មានប្រជាប្រិយភាពអង្គនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក៏ដូចជាពុទ្ធបរិស័ទដែលតែងនិយមស្ដាប់ព្រះធម្មទេសនារបស់ព្រះអង្គ ដោយមានចម្ងល់ថា តើមានមូលហេតុអ្វីទើបព្រះភិក្ខុមុនិបាលោ ជួន កក្កដា លាចាកសិក្ខាបទ?

ស្រាយនឹងចម្ងល់នេះ ព្រះអង្គ ជួន កក្កដា ក៏បានមានសង្ឃដីកាមុនពិធីលាចាកសិក្ខាបទ ថា មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។

តើអតីតព្រះសង្ឃ ជួន កក្កដា មានជីវប្រវត្តិបែបណា? នៅថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកជីវប្រវត្តិសង្ខេបជម្រាបជូនដូចខាងក្រោម៖

ស្ថានភាពគ្រួសារ

ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ហើយដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយមាននិស្ស័យ និងការលើកទឹកចិត្តពីជីដូន ជួន កក្កដា បានសម្រេចបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។ ឆ្នាំ២០០៥ សាមណេរ ជួន កក្កដា បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង ក្នុងនាមបញ្ញត្តិជា ភិក្ខុមុនិបាលោ។

ប្រវត្តិសិក្សា

វ័យ៦ឆ្នាំ កុមារ ជួន កក្កដា បានចូលសិក្សានៅសាលាបឋមសិក្សា វត្តវេឡុវ័ន្ត ហើយរហូតដល់ឆ្នាំ១៩៩៨ ដែលបានសាងផ្នួសជាសាមណេរ បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់ (ត្រី ទោ ឯក) ហើយចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម ភិក្ខុ ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាកអនុបណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ បៀលប្រាយ។

បច្ចុប្បន្ន អតីតភិក្ខុរូបនេះ ជាបេក្ខជនបណ្ឌិត សិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល។

ជាការចាប់អារម្មណ៍ ពេលថ្មីៗនេះ មុនការលាចាសិក្ខាបទ គឺអតីតភិក្ខុ ជួន កក្កដា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សង្គមជាតិ ពីសាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា របស់លោកបណ្ឌិត កុល ផេង។

តួនាទី និងឋានៈ

រាប់មកដល់ថ្ងៃលាចាកសិក្ខាបទ អតីតព្រះភិក្ខុមុនិបាលោ ជួន កក្កដា មានឋានៈជាព្រះវិន័យធរនៃសាលាគណខេត្តតាកែវ​ ជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ និងជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ។ មុនទទួលបានឋានៈនេះ អតីតភិក្ខុ ជួន កក្កដា ក៏ធ្លាប់បានបំពេញតួនាទីជាច្រើនទៀត ជាអាទិ៍ ប្រធាននាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនា និងជាឧទ្ទេសាចារ្យបង្រៀនអាចារ្យទូទាំងប្រទេស ព្រមទាំងតួនាទី ឋានៈ ប្រកាសនីយបត្រ និងគ្រឿងឥស្សរិយយសផ្សេងៗទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ» appeared first on Kampuchea Thmey Daily.

អ្នកផ្ដួចផ្ដើមនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេច ហ៊ុន សែន» លោក មាស សុខុន ជានរណា?
សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ត្រូវបានសម្ពោធជាផ្លូវការកាលពីចុងខែកញ្ញា ឆ្នាំ២០២៤ ដែលជាកំណត់ត្រាយ៉ាងគត់មត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន​។ សៀវភៅ គឺជាស្នាដៃស្រាវជ្រាវនិពន្ធដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីសាក្សីរស់ ឈ្មោះ មាស សុខុន ដែលជាអ្នកផ្ដួចផ្ដើមគំនិតចងក្រងនូវសៀវភៅឯកសារដ៏មានសារៈសំខាន់នេះ។

តើអ្នកផ្ដួចផ្ដើមគំនិតចងក្រងនិពន្ធនូវសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេចតេជោ ហ៊ុន សែន» លោក មាស សុខុន ជានរណា?

លោក មាស សុខុន ជាកូនអ្នកខេត្តស្វាយរៀង ដែលមានទីកំណើតនៅភូមិព្រះទន្លេ ឃុំសង្ឃ័រ ស្រុក ស្វាយរៀង ដែលបច្ចុប្បន្ន ក្លាយជាសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក មានឪពុកឈ្មោះ មាស ស៊ុ មុខរបរ កសិករ ម្តាយឈ្មោះ នាង សាបុត មុខរបរ កសិករ និងមានបងប្អូនបង្កើតចំនួន៨នាក់ ប្រុស៥នាក់ និងស្រី៣នាក់ ប៉ុន្តែបងប្អូន ៣នាក់ត្រូវបានប៉ុលពតសម្លាប់។

ប្រវត្តិសិក្សា លោក មាស សុខុន បានសិក្សានៅសាលាបឋមសិក្សាសង្ឃ័រ ឆ្នាំ១៩៧០ និងបន្តការសិក្សានៅមធ្យមសិក្សា ឆ្នាំ១៩៧០-១៩៧៥។ ជាកូនកសិករ លោកចេះភ្ជួរស្រែនឹងនង្គ័ល ដក ស្នង ច្រូតកាត់ បុកអង្ករ រោយអង្ករ អុំអង្ករ ជាដើម ។ នៅកុមារភាព លោក សុខុន បានចិញ្ចឹមមាន់ ចិញ្ចឹមមេជ្រូក​ ដើម្បីបានកូនទុកសម្រាប់លក់ យកថវិកាមកផ្គត់ផ្គង់ការសិក្សា ទិញកង់ សម្លៀកបំពាក់ សម្ភារសិក្សា និងជួយដោះស្រាយជីវភាពគ្រួសារទៀតផង។ នៅពេលមានអាយុ ១០ឆ្នាំ កុមារា សុខុន ចេះគ្រប់គ្រងខ្លួនឯង ដោយការចិញ្ចឹមសត្វក្នុងមុខរបរកសិកម្ម គាត់ចិញ្ចឹមសត្វសម្រាប់យក មកចំណាយលើការសិក្សារៀនសូត្រ ព្រោះគាត់ជាសិស្សគំរូ ជាពលរដ្ឋគំរូ ដោយសារតែគាត់ស្រលាញ់ និងឱ្យតម្លៃលើការងាររៀនសូត្រណាស់។

ចំណេរតមក នៅពេលដែលកម្ពុជាធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត លោក មាស សុខុន ក៏ដូចជាគ្រួសារប្រជាជនទូទៅ បាននិរាសព្រាត់ពីក្រុមគ្រួសារ ហើយធ្លាក់ទៅក្នុងទុក្ខវាសនាក្រោមការដឹកនាំរបស់របបក៏សាហាវនេះ រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក៏ប៉ុន្តែ ដោយគុណថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនខ្មែរ ក៏ត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍ឱ្យមានសិទ្ធិសេរីភាពឡើងវិញ លោក មាស សុខុន ក៏បានរួចរស់មានជីវិត បានមកជួបជុំក្រុមគ្រួសារ ស្រុកកំណើតសាជាថ្មី។ ថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៧៩ ដោយមានឆន្ទៈចំពោះជាតិ ស្អប់សង្គ្រាម ស្រលាញ់សន្តិភាព លោក ក៏បានសម្រេចចិត្តស្ម័គ្រចូលបម្រើកងទ័ព ដែលក្នុងពេលនោះ លោកបានបម្រើការនៅក្រសួងការបរទេស។

លុះមកដល់ឆ្នាំ១៩៨៥ លោក មាស សុខុន ត្រូវបានសម្ពន្ធយុវជននៃក្រសួងការបរទេស​ ចាត់តាំងលោកឱ្យមកបម្រើជូនសម្ដេច ហ៊ុន សែន ដែលកាលនោះមានតំណែងជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រី ដែលចាប់តាំងពីពេលនោះ លោក មាស សុខុន បានក្លាយជាអង្សអង្គរបស់សម្ដេច ហ៊ុន សែន តរហូតដល់បច្ចុប្បន្ន។

បើនិយាយ ក្នុងអំឡុងទសវត្សរ៍១៩៨០ ទោះបីជាប្រទេសមិនទាន់មានសុខសន្តិភាពពេញលេញ ប៉ុន្តែ ក៏មិនមានសត្រូវនយោបាយរូបណា ក្រុមណាមកតាមព្យាបាទដល់អាយុជីវិតឡើយ។ មកដល់អំឡុងទសវត្សរ៍១៩៩០ ក្រោយពេលដែលកម្ពុជាបានងាកមករកលទ្ធិប្រជាធិបតេយ្យ ការប៉ុនប៉ងដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ក៏មានរឹតតែច្រើនឡើង ហើយគ្រប់ពេលនៃអំពើឃាតកម្ម គឺមានលោក មាស សុខុន រួមដំណើរជានិច្ច និងបានប្រើឆន្ទៈស្មោះត្រង់ការពារថ្នាក់ដឹកនាំមិនស្តាយជីវិតឡើយ។ គិតមកដល់ពេលសៀវភៅឯកសារសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេចតេជោ» ត្រូវបានចងក្រង លោក មាស សុខុន ក៏នៅតែជាអង្គរក្សពិសេសការពាររក្សាអាយុជីវិតថ្នាក់ដឹកនាំដដែល។

ដូច្នេះ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» មិនមែនជារឿងប្រលោមលោក ដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែគឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នោះគឺលោក មាស សុខុន ដែលជាអង្គរក្សផ្ទាល់ និងជាអ្នកបើកបររថយន្តផ្ទាល់ ជូនសម្តេចតេជោ។ បច្ចុប្បន្ន លោក មាស សុខុន មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក៕

The post អ្នកផ្ដួចផ្ដើមនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេច ហ៊ុន សែន» លោក មាស សុខុន ជានរណា? appeared first on Kampuchea Thmey Daily.

ជីវប្រវត្តិសម្ដេចចៅហ្វាវាំង គង់ សំអុល ជារដ្ឋបុរសបូជាជីវិតជាង៧០ឆ្នាំ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ
សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។សពរបស់សម្ដេចចៅហ្វាវាំង ត្រូវបានបូជានៅព្រឹកថ្ងៃទី០៦ ខែកញ្ញា នៅវត្តជម្ពូរវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ «កម្ពុជាថ្មី» នឹងជម្រាបជូនលោកអ្នកនាង អំពីប្រវត្តិរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល  ដែលដកស្រង់ចេញពីជីវប្រវត្តិសង្ខេប និងវិយោគកថារបស់សម្ដេចដូចតទៅ៖

*អំពីស្ថានភាពគ្រួសារ

សម្ដេចចៅហ្វាវាំង គង់ សំអុល កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ដែលកាលណោះស្ថិតនៅក្នុងឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ សម្ដេចជាកូនទី៣ ដែលជាកូនប្រុសទោលតែមួយគត់ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារដែលមានឪពុកនាម គង់ ហិន ជាមន្ត្រីបម្រើការនៅរាជាយស្ម័យយាន និងមានម្ដាយនាម សួស កាន ជាកសិករ។

*អំពីប្រវត្តិការសិក្សា​

កាលពីកុមារភាព សម្ដេច បានចូលរៀននៅសាលាបឋមសិក្សាហ្វ្រង់ស្វ័របូឌ្វាំង និងចាប់ពីឆ្នាំ១៩៤២ ដល់ឆ្នាំ១៩៤៤ បានចូលរៀននៅក្នុងវត្តឧណ្ណាលោម និងចាប់ពី១៩៤៤ ដល់ឆ្នាំ១៩៤៥ ចូលនៅរៀននៅសាលាបឋមសិក្សាក្នុងវត្តព្រះពុទ្ធមានបុណ្យ និងចាប់ពីឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥០ ចូលរៀននៅសាលាបឋមសិក្សាព្រះជ័យចេស្ដាភ្នំពេញ។ សម្រាប់កម្រិតមធ្យមសិក្សា គឺឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៥ សម្ដេច គង់ សំអុល បានចូលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ  និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាភាគ២ ​នៅក្នុងឆ្នាំ១៩៥៦។

ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៨ នៅពេលព្រឹកសម្ដេច បានចូលសិក្សានៅវិទ្យាស្ថានខ្មែរ និងពេលរសៀលឆ្លៀតបកប្រែភាសាបារាំង​ អង់គ្លេស ខ្មែរ នៅបណ្ណាល័យអាមេរិកកាំង និងពេលយប់រៀនឈ្នួលបន្ថែមទៀតនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភ្នំពេញ។

ចំពោះផ្នែកឧត្ដមសិក្សា គឺនៅឆ្នាំ១៩៥៨ សម្ដេច គង់ សំអុល បានចេញទៅបន្តការសិក្សាជំនាញក្សេតសាស្ត្រ  នៅសាកលវិទ្យាល័យហ្សកហ្សី នៃរដ្ឋហ្សកហ្សី សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រវិស្វករក្សេតសាស្ត្រនៅឆ្នាំ១៩៦៣។ លើសពីការសិក្សាមុខវិជ្ជាទូទៅ និងជំនាញកសិកម្ម សម្ដេចចៅហ្វាវាំង គង់ សំអុល មានជំនាញពិសេសមួយទៀត គឺជំនាញខាងសិល្បៈគំនូរសូនរូប និងស្ថាបត្យកម្ម។ បន្ថែមពីជំនាញនេះ សម្ដេចមានចំណេះដឹងយ៉ាងជ្រៅជ្រះលើភាសាអង់គ្លេស និងភាសាបារាំង។

*អំពីឋានៈមុខតំណែង ក្នុងការបម្រើជាតិមាតុភូមិ

រយៈពេលជាង៧០ឆ្នាំ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់សំអុល ទទួលបានបំពេញការងារលើតំណែងសំខាន់ៗដូចជាការងារជាគ្រូបង្រៀននៅសាលាកសិកម្មព្រែកលៀប ការងារជាប្រធានអគ្គនាយកក្រុមហ៊ុនជាតិ។ នៅក្នុងរបបប្រល័យពូជសាសន៍ សម្ដេចចៅហ្វាវាំង ត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្មដោយបង្ខំឱ្យធ្វើការងារធ្ងន់នៅខេត្តបាត់ដំបង។ បែបរបបអាវខ្មៅនេះ សម្ដេចទទួលបានការងារជាប្រធានមន្ទីរកសិកម្ម និងបន្តមកឧបការីក្រសួងកសិកម្ម រហូតក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជាសមាជិកសភា អនុប្រធានគណៈកម្មាធិការទទួល និងចែកចាយ ជំនួយមនុស្សធម៌ សមាជិកសភាជាតិ មណ្ឌលភ្នំពេញ និងទទួលភារ កិច្ចជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ សមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) នៃកម្ពុជា ប្រធាននៃគណៈកម្មាធិការជាតិទទួលជនភៀសខ្លួន ធ្វើមាតុភូមិនិវត្តន៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្ត្រី  ប្រធាននៃគណៈកម្មាធិការជាតិខាងការវិនិយោគពីបរទេស។

សម្តេចបានទទួលមុខតំណែងជាបន្តបន្ទាប់ជាទេស រដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទទួលបន្ទុកទំនាក់ទំនងរវាង ព្រះបរមរាជវាំងជាមួយសភាជាតិ និងជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ១៩៩៣ ខែកក្កដារហូតដល់បច្ចុប្បន្ន សម្តេចជាសមាជិកសភាជាតិ មណ្ឌល កំពង់ឆ្នាំង  ប្រធាននៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ។

នៅខែវិច្ឆិកា ឆ្នាំ ១៩៩៤ សម្តេចបានទទួលតំណែងជា អ្នកឧកញ៉ាចៅហ្វាវាំង មានឋានៈស្មើ នឹងឧបនាយករដ្ឋមន្ត្រី។ ឆ្នាំ១៩៩៨ សម្តេចជាសមាជិកនៃគណៈកម្មាធិការកណ្តាល នៃកាកបាទក្រហមកម្ពុជា។ នៅឆ្នាំ២០០៤ (ខែសីហា) សម្តេចត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដំឡើងឋានៈជា សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ។ នៅឆ្នាំ២០១២ និងឆ្នាំ២០១៤ ក្នុងព្រះរាជពិធីបុណ្យតម្កល់ និងថ្វាយព្រះភ្លើងព្រះបរម សព និងព្រះរាជពិធីបុណ្យតម្កល់ព្រះបរមអដ្ឋិ «ព្រះករុណាព្រះបរមរតនកោដ្ឋ»។

សម្តេចទទួលភា កិច្ចជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យទាំងពីរខាងលើ និងជា អ្នកដឹកនាំអនុវត្តផ្ទាល់គ្រប់សកម្មភាពនៃព្រះរាជពិធីបុណ្យទាំងពីរលើកដោយផ្ទាល់។ ឆ្នាំ២០១៤ ខែសីហា សម្តេចត្រូវបានជ្រើសតាំងជា អនុប្រធានអចិន្ត្រៃយ៍ នៃកាកបាទក្រហមកម្ពុជា។ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១០ សម្តេចត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៃមុខងារសាធារណៈនៅក្រសួងព្រះបរមរាជវាំង ក្នុងឋានន្តរស័ក្តិជាឧត្តម មន្ត្រី ថ្នាក់លេខ១។ ក្រៅពីកិច្ចការផ្លូវកា របស់រាជរដ្ឋាភិបាល សម្តេច បានឆ្លៀតឱកាសទំនេរ ក្រៅម៉ោង ធ្វើការ ដើម្បីទៅបង្រៀនសិស្សនិស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមហា វិទ្យាល័យកសិកម្មជាច្រើនជំនាន់។

*អំពីជំនឿសាសនា

សម្ដេចចៅហ្វាវាំង​ គង់ សំអុល ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន ដែលសម្ដេចបានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា។ ទោះបីជាសម្ដេចកាន់ព្រះពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែសម្ដេចចៅហ្វាវាំងក៏បានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យឥស្លាមសាសនា។

*អំពីគ្រឿងឥស្សរិយយស

សម្ដេចចៅហ្វាវាំង ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាច្រើន។ ក្រៅពីគ្រឿងឥស្សរិយយសថ្នាក់ជាតិរាប់ភ្លេចដែលទទួលបានកន្លងមក សម្ដេច គង់​ សំអុល ទទួលបានកិត្តិយសដ៏ឧត្ដុង្គឧត្ដមមួយទៀតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺការប្រសិទ្ធនាមផ្លូវ២០០៤ ជាមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល កាលពីថ្ងៃ២០ ខែមេសា ឆ្នាំ២០២២។

*អំពីជីវិតអាពាហ៍ពិពាហ៍

សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា។ ចំណងដៃអាពាហ៍ពិពាហ៍របស់សម្ដេច បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន រូប រួមមាន៖ ១/លោក គង់ តារា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង។ ២/លោក គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង៣/លោកអ្នកឧកញ៉ា គង់ បញ្ញា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង៕

The post ជីវប្រវត្តិសម្ដេចចៅហ្វាវាំង គង់ សំអុល ជារដ្ឋបុរសបូជាជីវិតជាង៧០ឆ្នាំ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ appeared first on Kampuchea Thmey Daily.

តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
ផ្ទុះការភ្ញាក់ផ្អើល ក្រោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្សំផ្គុំពិធីការនី និងជាតារាសម្ដែងដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយបុរសម្នាក់ ដែលមានឈ្មោះ ឌី ពេជ្រ។ ដូចការគ្រោងទុក នៅថ្ងៃទី២៧ ខែតុលានេះ ឪពុកម្តាយខាងប្រុស បានចូលស្តីដណ្តឹងកញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ជាផ្លូវការហើយ។ ដំណឹងនេះ បានធ្វើឱ្យសាធារណជន ផ្ទុះការចាប់អារម្មណ៍ និងសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចង់ដឹងថា បុរសឈ្មោះ ឌី ពេជ្រ ជានរណា?

តាមរយៈសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឱ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី»។ ការប្រកាសរបស់សម្ដេចតេជោ ពេលនេះ គឺដើម្បីជៀសវាងការយល់ឃើញផ្សេងៗពីមាត់ចាបមាត់ព្រាប ដែលដូចពាក្យចាស់ពោលថា មាត់វែងជាងផ្លូវជុំវិញទំនាក់ទំនងលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ចន្ធ័នីរត្ឋ័។

សម្ដេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ខណៈកាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ត្រូវបានកំណត់យកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមសម្ដេច ដែលជាអាចារ្យធំរៀបចំពេលវេលានេះ។ ដូចការប្រកាសរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ គ្រួសារទាំងសងខាង ក៏បានរៀបចំពិធីពិសាស្លាដក់កន្សែង ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់ចាស់ទុំទាំងសងខាងយ៉ាងច្រើនកុះករ។

តាមរយៈសំណេរ កាលពីម្សិលមិញ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ឈាមច្បាស់ជាខាប់ជាងទឹក ហើយសម្ដេច សង្ឃឹម ថា មិនមានអ្នកធ្វើអត្ថាធិប្បាយណាមួយ ដោយយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ។

មែនទែនទៅ លោក ឌី ពេជ្រ ត្រូវជាក្មួយរបស់សម្ដេចតេជោ ហើយលោក គឺជាកូនប្រុសរបស់លោក ឌី ចូច ដែលជាប្អូនជីដូនមួយរបស់សម្ដេចតេជោ។ មានទីកំណើតនៅខេត្តកំពង់ចាម លោក ឌី ពេជ្រ គឺជាយុវជនម្នាក់ ដែលទទួលបានការសិក្សាអប់រំនៅសហរដ្ឋអាមេរិក ដោយក្នុងនោះ លោក បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅវិទ្យាល័យ Woodrow Wilson ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

លុះក្នុងឆ្នាំ២០១៣ លោក ឌី ពេជ្រ បានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ដោយទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ខណៈលោក ក៏បានបញ្ចប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឯកទេសរដ្ឋបាលទូទៅ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ បច្ចុប្បន្ន បុរសជាគូអនាគតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអ្នកជំនួញវ័យក្មេង ដែលកំពុងក្ដាប់មុខជំនួញជាច្រើននៅក្នុងដៃ ជាអាទិ៍ ក្រុមហ៊ុន DDI Company ក្រុមហ៊ុន DDI Concrete និងផ្សារបឹងតៃបង ជាដើម៕

The post តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា? appeared first on Kampuchea Thmey Daily.

សម្ដេចសង្ឃ យ៉ន សេងយៀត ដែលទើបតែងតាំងថ្មី បានរៀនចប់ថ្នាក់ក្រោយបណ្ឌិត ពីអាមេរិក
ក្រោយការលាចាកសិក្ខាបទ​របស់អតីតសម្ដេចសង្ឃ ឃី សុវណ្ណរតនា នៅពេលកន្លងទៅ, នៅពេលនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ដំឡើងភិក្ខុសង្ឃមួយអង្គឱ្យឡើង ជាសម្ដេចសង្ឃជំនួស ពោល គឺព្រះមុនីកោសល យ៉ន សេងយៀត ដែលជាភិក្ខុសង្ឃខ្មែរដំបូងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាតវឺដ (Harvard)។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៧ ខែតុលានេះ បានសម្រេចត្រាស់បង្គាប់តែងតាំងគោរមងារព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្ដេចព្រះមហាអរិយវង្ស» គណៈមហានិកាយនៃកម្ពុជា។ ពេលកន្លងទៅ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ក៏ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជាព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនួសអតីតសម្តេចសង្ឃ ឃី សុវណ្ណរតនា។

សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ជាបញ្ញវន្តសង្ឃនិកាយថេរវាទទី១ ដែលទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាតវឺដ (Harvard) ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិក។ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតជាផ្លូវការ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយសម្ដេចបានសិក្សាលើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា រយៈពេល ៤ឆ្នាំ ពោល គឺសិក្សា និងស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិត លើប្រធានបទ «មាគ៌ាអរិយជន» គឺផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។ ការសិក្សានៅសាកលវិទ្យាល័យហាតវឺដ នេះទៀតសោត ត្រូវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៏ឱ្យទៅបន្តការសិក្សានៅទីនោះ។

ជុំវិញការទទួលសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យកម្រិតពិភពលោកនេះដែរ សម្ដេចសង្ឃ យ៉ន សេងយៀត ធ្លាប់មានថេរដីកាថា វាពិតជាមិនងាយស្រួលនៅក្នុងការសិក្សាកម្រិតថ្នាក់ក្រោយបណ្ឌិតនេះទេ ពោល គឺការសិក្សាមានលក្ខខណ្ឌច្បាស់លាស់ណាស់ ហើយខាងសាកលវិទ្យាល័យ ក៏មិនមានសញ្ញាបត្រប្រគល់ជូនបេក្ខជននោះដែរ គឺមានតែសក្ខីបត្រមួយសន្លឹកគត់ ដែលផ្ដល់ជូនសម្រាប់តែបញ្ជាក់អំពីភាពជោគជ័យនៅក្នុងការស្រាវជ្រាវលើឯកទេសរបស់ខ្លួនប៉ុណ្ណោះ។

មុនឈានមកដល់ចំណុចនេះ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានឆ្លងកាត់ជីវិតតស៊ូជាច្រើន ទាំងជីវិតជាភេទអ្នកបួស ទាំងការតស៊ូក្នុងការស្វែងរកចំណេះវិជ្ជា។ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានប្រសូតក្នុងគ្រួសារកសិករ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានបងប្អូនបង្កើតចំនួន៥នាក់ សម្ដេចជាកូនទី២ នៃគ្រួសារ។ សម្ដេច បានសាងផ្នួស និងសិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៩១ ហើយបានចូលនៅសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់។ ក្រោយមក ក៏និមន្តបន្តការសិក្សានៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ដែលសម្ដេចមានឱកាសរៀនសូត្រនូវធម៌វិន័យ ភាសាបាលី និងភាសាអង់គ្លេស។

ក្នុងឆ្នាំ២០០៣ សម្ដេច យ៉ន សេងយៀត បាននិមន្តចាកចេញពីប្រទេសកំណើត ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្រីលង្កា ពោល គឺសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យពុទ្ធសាសនា និងបាលីភាសា ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យកល្យាណី និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ (BCIS) នាទីក្រុងកូឡំបូ។

ក្រោយបញ្ចប់នៅប្រទេសស្រីលង្កា អស់រយៈពេលជាង៦ឆ្នាំមក សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តត្រឡប់មកមាតុប្រទេសកំណើតវិញ។ នៅដើមខែតុលា ឆ្នាំ២០១៦ សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តចាកចេញពីប្រទេស កំណើតជាថ្មីម្ដងទៀត ដើម្បីទៅសហរដ្ឋអាមេរិកបន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យល័យហាវឺដ Harvard ដែលសម្ដេច ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនេះ។ ដោយការព្យាយាមសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពមក ធ្វើឱ្យសម្ដេច មានសមត្ថភាព ចំណេះដឹង ជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការ និងសាសនា។

ស្ថិតក្នុងជីវិតជាបព្វជិតនៃព្រះពុទ្ធសាសនាជាង៣០ឆ្នាំមកនេះ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត តែងតែលះ បង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមចំណែកយ៉ាងសកម្មលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ដោយក្នុងនោះ សម្ដេច បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនា សន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក។ ទន្ទឹមនេះ ក្នុងកិច្ចការសាសនា និងសង្គមជាតិ សម្ដេចបណ្ឌិតរដ្ឋ តែងទទួលបានការកោតសរសើរអំពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទិសទី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ផងដែរ។

សម្ដេចបណ្ឌិត យ៉ន សេងយៀត បានទទួលតួនាទី និងកិច្ចការសំខាន់ជាច្រើន ជាពិសេសលើការអប់រំ ដូចជា៖ ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរ នៅប្រទេសស្រីលង្កា ជាសាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល​ និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា ហើយបច្ចុប្បន្ន ជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ក្រៅពីតួនាទីក្នុងវិស័យអប់រំ សម្ដេចសង្ឃ ដែលទើបតែងតាំងថ្មីអង្គនេះ ក៏មានតួនាទីជាអគ្គលេខាធិការក្រុមប្រឹក្សាអន្តរសាសនា សមាជិកប្រវត្តិនៃក្រុមប្រឹក្សាសាសនាពិភពលោកដើម្បីសន្ដិភាព នៅទីក្រុងញ៉ូយ៉ក លេខាផ្ទាល់បកប្រែភាសាថ្វាយសម្ដេចព្រះសង្ឃរាជ ទេព វង្ស ជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ៕

The post សម្ដេចសង្ឃ យ៉ន សេងយៀត ដែលទើបតែងតាំងថ្មី បានរៀនចប់ថ្នាក់ក្រោយបណ្ឌិត ពីអាមេរិក appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​អាកាសចរ​ស៊ីវិល មាន​បទពិសោធន៍​បើក​យន្តហោះ​លឿន​ជាង​សំឡេង (MIG) បញ្ចប់​សិក្សា​ពី​​រុស្សី
លោក ម៉ៅ ហាវណ្ណាល់ ជា​ធនធាន​មនុស្ស​​​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា ជាអ្នកបច្ចេកទេសដែល​បាន​សិក្សា​ជំនាញបើកបរ​យន្តហោះ ​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​ទើប​ចាកផុត​ពីសង្រ្គាមកាប់សម្លាប់ពី​​របប​ខ្មែរ​ក្រហម។

​ធ្លាប់​សិក្សា​ជំនាញ​បើក​យន្តហោះ​នៅប្រទេស​អតីតសហភាព​សូវៀត ជាមួយ​បទពិសោធន៍​ការងារ​រហូត​​ទទួល​បាន​ការ​ទុកចិត្ត​​ជា​ភីឡុត​​​ដឹកជញ្ជូន​​ថ្នាក់​ដឹកនាំ​ក្នុង​​បេសកកម្ម​ការងារ​ផ្សេងៗ។ លោក ម៉ៅ ហាវណ្ណាល់ បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ជា​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​

លោក​ ម៉ៅ ហាវណ្ណាល់ ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុកកាល​ពី​ឆ្នាំ ២០០៤ សា​ថា ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ ខណៈ​​បម្រើការងារ​នៅក្នុង​ជួរ​កងទ័ពអាកាស​កម្ពុជា លោក​មាន​ឱកាស​ទទួល​ការ​បណ្តុះបណ្តាល​​​​ជំនាញ​​បើក​បរយន្តហោះ​នៅ​ប្រទេស​រុស្ស៊ី​អំឡុង​​​ឆ្នាំ ១៩៨៤ ដោយ​ចំណាយ​ពេល​រាប់​រយ​ម៉ោង​នៅ​ក្នុង​កាប៊ីន​យន្តហោះ​​ចម្បាំង Mikoyan និង Gurevich (MiG) ដែល​ផលិត​ដោយ​រុស្ស៊ី។

លោក​អះអាង​ថា យន្តហោះ​ចម្បាំង​លឿន​ជាង​សំឡេង (MiG) រចនា​ឡើង​សម្រាប់​ប្រយុទ្ធ​ពី​អាកាស​ទៅ​អាកាស។

​ដោយ​ឆ្លង​កាត់​ការ​សិក្សា​​ជាភីឡុត​យន្តហោះ​បម្រើ​មុខងារ​​ប្រយុទ្ធក្នុង​សមរភូមិ តែ​លោកសារភាព​ថា​​មិន​ដែល​ចូល​ទីលាន​​សមរភូមិ​​ប្រយុទ្ធ​ដោយ​ផ្ទាល់​នោះ​ទេ។

បន្ទាប់​ពី​បាន​សិក្សា​​ជំនាញបើកបរ​យន្តហោះ​នៅ​ប្រទេស​​រុស្ស៊ី លោក​ ម៉ៅ ហាវណ្ណាល់​ បាន​ទៅ​សិក្សា​បន្ថែម​នៅ​ប្រទេស​វៀតណាម​រយៈពេលពីរឆ្នាំ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ១៩៨៩។ បន្ទាប់មក​ក្រោយ​ការ​​បោះឆ្នោត​ឆ្នាំ ១៩៩៣ រដ្ឋាភិបាល​បាន​​បញ្ជូន​លោក​​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ ដើម្បី​ទទួល​អាជ្ញាប័ណ្ណ​សម្រាប់បើកបរ​​យន្តហោះ​ស៊ីវិល។

ជាមួយ​បទពិសោធន៍​និងជំនាញ​ជា​អ្នកបើកបរ​យន្តហោះ លោក​ធ្លាប់​បាន​​ដឹកជញ្ជូន​​​ថ្នាក់​ដឹកនាំ​ និង​ព្រះមហាក្សត្រ​ក្នុងការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​​បម្រើ​ជាតិ​មាតុភូមិ។

លោក​ ម៉ៅ ហាវណ្ណាល់ អះអាង​ថា ការងារ​​ជាអ្នក​បើក​យន្តហោះ​ជា​ចំណូលចិត្ត​របស់លោក​។ បទពិសោធន៍​​ជា​ភីឡុតបើកបរ​យន្តហោះ​​​​នៅ​តែ​ធ្វើ​ឲ្យ​លោក​ចងចាំ​​ជាប់​ជា​និច្ច​ ទោះបី​បច្ចប្បន្ន​​លោក​ភាគច្រើន​បំពេញ​​ការងារ​តែ​​នៅ​ក្នុង​ការិយាល័យ ​ឃ្លាត​ឆ្ងាយ​ពី​ការងារ​ដែល​លោក​ធ្លាប់​ប្រឡូក​​​រាប់​សិប​ឆ្នាំ​កន្លង​មក។

ក្នុង​តួនាទី​ដឹកនាំ​នៅ​​អាកាសចរ​ស៊ីវិល លោក​ ម៉ៅ ហាវណ្ណាល់ បាន​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យអាកាស​ចរ​កម្ពុជា ​តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម និង​ការ​​ពង្រឹង​សុវត្ថិភាព​ការ​ហោះហើរ។ ជាមួយ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធអាកាសយាន្តដ្ឋានក្នុងស្រុក រួមទាំង​ការ​ពង្រីក​​​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ផ្តល់​ជាឧត្តម​ប្រយោជន៍​បម្រើ​ដល់​ការ​អភិវឌ្ឍ​​​សង្គម​និង​សេដ្ឋកិច្ច​កម្ពុជា។

គួរ​បញ្ជាក់ថា នៅក្នុង​រដ្ឋាភិបាល​​អណត្តិ​ទី ៧ លោក ម៉ៅ ហាវណ្ណាល់ នៅ​តែ​បន្ត​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ខណៈ​តួនាទី​នេះ​លោក​បាន​ដឹកនាំ​ជាង ២០ ឆ្នាំ​មក​ហើយ៕

The post រដ្ឋមន្ត្រី​អាកាសចរ​ស៊ីវិល មាន​បទពិសោធន៍​បើក​យន្តហោះ​លឿន​ជាង​សំឡេង (MIG) បញ្ចប់​សិក្សា​ពី​​រុស្សី appeared first on Kampuchea Thmey Daily.

តើកូនៗរបស់សម្ដេច សុខ អាន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?
នៅក្នុងនីតិកាលទី៧នេះ កូនប្រុសទាំង៤រូបរបស់សម្ដេចវិបុលសេនា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលក្នុងនោះមានកូនប្រុសម្នាក់ គឺជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អាណត្តិទី៧​នេះ​ លោក សុខ សូកេន ទទួលបានតំណែងធំជាងគេក្នុងចំណោមកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន។ ដើមឡើយ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិត​ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិននៅឆ្នាំ២០១៥ នៅក្នុងឆ្នាំ២០១៦ លោក សុខ សូកេន ទទួលបានតំណែងត្រឹមជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ។ បន្តបំពេញការងារមកដល់ឆ្នាំ២០២០ លោកទទួលបានការដំឡើងតំណែងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកបន្តបំពេញការងារក្នុងនាមជារដ្ឋលេខាធិការក្រសួងការបទេស ចាប់ពីពេលទទួលបានការតែងតាំងនៅពាក់កណ្ដាលទីអាណត្តិទី៦ ដល់ចប់អាណត្តិ។ សម្រាប់អណត្តិទី៧នេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

(លោក​ សុខ សូកេន។ រូបថតដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ)

ចំណែក កូនប្រុស៣រូបទៀតរបស់សម្ដេច សុខ អាន ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងស្ថាប័នចំនួន៣ផ្សេងៗគ្នាដូចជា លោក សុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មែនទែនទៅ លោកសុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍លើកដំបូង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៨ ដោយលោកបន្តកាន់ការជារដ្ឋលេខាធិការពេញមួយអាណត្តិទី៦តែម្ដង។ យ៉ាងណា តំណែងរបស់លោក សុខ ពុទ្ធិវុធ ត្រូវអស់នៅពេលដែលព្រះមហាក្សត្រទ្រង់បញ្ចប់តំណែងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីតែងតាំងរាជរដ្ឋាភិបាលអាណត្តិទី៧។ ផ្អែកតាមចំណេះដឹង បទពិសោធន៍ការងារនាពេលកន្លងមក ក្នុងអាណត្តិទី៧នេះ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងលោក សុខ​ ពុទ្ធិវុធ ឱ្យកាន់ការងារជារដ្ឋលេខាធិការនៅក្រសួងប្រៃសណីយ៍បន្តទៀត។

(លោក សុខ ពុទ្ធិវុធ។ រូបថតដោយ ក្រសួងប្រៃសនីយ៍)

ចំណែក លោក សុខ សូកាន វិញ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក​ សុខ សូកាន បងប្រុសភ្លោះរបស់លោក សុខ សូកេន។ ក្នុងអាណត្តិទី៧នេះ លោក សុខ សូកាន ​ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តទៀត ខណៈដែលតំណែងនេះ លោក​ទទួលបានការតែងតាំងជាលើកដំបូងម្ដងរួចមកហើយនៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០កន្លងទៅ​។

(លោក សុខ សូកាន រូបថតពីGoogle)

ដោយឡែក លោក សុខ សង្វារ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ ក្នុងអាណត្តិទី៧នេះ​ លោក សុខ សង្វារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងមុខងារសា​ធារណៈ។  មុនទទួលបានតំណែងរដ្ឋលេខាធិការនេះ ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ កូនប្រុសពៅសម្ដេច សុខ អាន​ រូបនេះ ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

( លោក សុខ សង្វារ. រូបថតពី Google)

នៅក្នុងចំណោមកូនៗរបស់សម្ដេច សុខ អាន ទាំងអស់ គឺមានតែកូនប្រុសប៉ុណ្ណោះ ដែលមានឧបនិស្ស័យបំពេញការងារជាមន្ត្រីរាជការ ដោយឡែកសម្រាប់អ្នកស្រី សុខ សូម៉ា ដែលកូនស្រីច្បងបង្អស់របស់សម្ដេច​​ សុខ អាន មិនមាននិស្ស័យខាងមន្ត្រីរាជការនោះទេ តែបែរជាមាននិស្ស័យជាមួយខាងជំនួញជួញដូរទៅវិញ។

( ​អ្នកស្រី សុខ សូម៉ា អង្គុយលំដាប់ទី៤រាប់ពីខាងឆ្វេងទៅ។ រូបថតពី Google)

សូមគូសបញ្ជាក់ថា សម្ដេច សុខ អាន និង លោកស្រីថេង អាយអាន្នី មានកូនស្រីប្រុសចំនួន៥រូបគឺ កូនទី១អ្នកស្រី​សុខ សូម៉ា កូនទី២ លោក សុខ ពុទ្ធិវុធ កូនទី៣ លោក​ សុខ សូកាន ដែលជាបងប្អូនភ្លោះជាមួយកូនទី៤ លោក សុខ សូកេន និងកូនទី៥ គឺលោក សុខ សង្វារ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post តើកូនៗរបស់សម្ដេច សុខ អាន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ? appeared first on Kampuchea Thmey Daily.