ជំងឺកាមរោគ Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់៖ ជំងឺកាមរោគក្លាយជាបញ្ហាចម្បងធ្វើឱ្យការឆ្លងរាលដាលជំងឺអេដស៍យ៉ាងឆាប់រហ័ស
មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគបានលើកឡើងថា ជំងឺកាមរោគបានក្លាយជាបញ្ហាចម្បងធ្វើឱ្យការឆ្លងរាលដាលជំងឺអេដស៍យ៉ាងឆាប់រហ័សជាទីបំផុតព្រោះអ្នកឆ្លជំងឺកាមរោគត្រូវប្រឈមនឹងការឆ្លងមេរោគអេដស៍រហូតដល់ទៅ១០ដងឯណោះ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ គ្លីនិកសេវាថែទាំ និងព្យាបាលជំងឺកាមរោគនៅព្រឹកថ្ងៃទី២៦កុម្ភៈនេះ លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុកវិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បបច្ចុប្បន្នជំងឺកាមរោគមានការកើនឡើងគួរឱ្យព្រួយបារម្ភទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅទូទាំងពិភពលោក ដោយសារការប្រើប្រាស់ស្រោមអនាម័យថយចុះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយសារមើលឃើញពីការកើនឡើងនៃជំងឺកាមរោគនេះហើយទើបអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)សហការជាមួយមជ្ឈមណ្ឌលជាតិបើកគ្លីនិកនេះឡើងដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺកាមរោគបន្ថែមពីលើសេវាពិនិត្យព្យាបាលជំងឺអេដស៍​ ព្រោះថាជំងឺកាមរោគ និងជំងឺអេដស៍ជាបងប្អូននិងគ្នា។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «អ្នកឆ្លងជំងឺកាមរោគប្រឈមនឹងការឆ្លងមេរោគអេដស៍រហូតដល់១០ដង។ ពេលមានជំ
ងឺកាមរោគចូលភ្លាមបង្កើនការឆ្លងមេរោគអេដស៍។ អីចឹងហើយបានជាយើងត្រូវបង្ការជំងឺទាំងពីរ ទាំងកាមរោគ និងអេដស៍ គឺពាក់ស្រោមអនាម័យអាចការពារបានទាំងពីរ តែបើប្រើប្រឹបការពារបានតែអេដស៍ តែមិនអាចការពារជំងឺកាមរោគបានទេ»។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការសេវាព្យាបាល និងថែទាំជំងឺកាមរោគនេះមាន២ទីតាំង ក្នុងនោះទី១ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក និងទី២នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគនៅតាមបណ្តោយផ្លូវជាតិ៦អា។ ការបង្កើតគ្លីនិកទាំងនេះដោយសារតែជំងឺនេះមានការកើនឡើងស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកដោយសារយុវវ័យយើងមួយចំនួនភ្លេចជំងឺអេដស៍ និងអ្នកខ្លះបោះបង់ប្រើស្រោមអនាម័យទៅប្រើប្រឹបក្នុងការរួមភេទ
។ ដូចនេះការបោះបង់ស្រោមអនាម័យនេះធ្វើឱ្យជំងឺកាមរោគមានការកើនឡើងអាចផ្តល់ឱកាសចម្លងមេរោគអេដស៍កាន់តែងាយស្រួល។ ដូចនេះការព្យាបាលជំងឺកាមរោគជាយុទ្ធវិធីមួយក្នុងការការពារទប់ស្កាត់នៃការឆ្លងមេរោគអេដស៍ជំងឺអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា សេវាព្យាបាលជំងឺកាមរោគនេះមានផ្តល់សេវាគ្រប់ជ្រុងជ្រោយរួមមានការចែកស្រោមអនាម័យ ការផ្តល់ថ្នាំបង្ការជំងឺអេដស៍ ថ្នាំប្រឹប ការធ្វើតេស្តរកមេរោគអេដស៍ និងការធ្វើរោគវិនិច្ឆ័យ
និងព្យាបាលជំងឺកាមរោគហើយសេវាទាំងនេះមិនត្រូវបានគិតថ្លៃអ្វីទេ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានប្តេជ្ញាថា នឹងខិតខំអនុវត្តឱ្យបានជោគជ័យ និងពិនិត្យលទ្ធភាពដើម្បីពង្រីកទៅតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាហើយការពង្រីកសេវាបន្ថែមនេះមិនមែនតែនៅកម្ពុជាទេ គឺពង្រីកនៅលើពិភពលោកព្រោះថា សេវានេះមានសាសំខាន់ដែលអាចចូលរួមចំណែក
ក្នុងការទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ និងជាទីតាំងមួយសម្រាប់អ្នកផ្ទុកមេរោគអេដស៍ដែលមិនទាន់បានទទួលបានការព្យាបាលមកព្យាបាលដោយថ្នាំពន្យាអាយុជីវិត។

លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អង្គការដៃគូ និងថ្នាក់ក្រោមជាតិដែលបានសហការជាមួយអង្គការAHFកន្លងមក ហើយសង្ឃឹមថា កិច្ចសហការនេះនឹងបន្តដើម្បីឈានទៅដល់គោលដៅរួមទាំងអស់គ្នា។ លោកវេជ្ជបណ្ឌិត បានរំលឹកថា បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបាននិងកំពុងអនុវត្តការងារសកម្មភាពក្នុងការចូលរួមចំណែកយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលដោយបច្ចុប្បន្នអង្គការបាននិងកំពុងផ្តល់ការគាំទ្រសកម្មភាពដល់គ្លីនិផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ៤២កន្លែង និងធ្វើតេស្តរកមេរោគអេដស៍ ២៧កន្លែងទូទាំង១៩ ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុកវិជ្ជា បានលើកទឹកចិត្តដល់អ្នកជំងឺកាមរោគមកធ្វើតេស្តរកជំងឺកាមរោគដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាដើម្បីបង្ការការចម្លងជំងឺអេដស៍ព្រោះថា អេដស៍នៅមិនទាន់ចប់នៅឡើយទេសម្រាប់​យុវវ័យ​ហើយត្រូវអនុវត្តវិធីបង្ការណាមួយដែលខ្លួនពេញចិត្ត និងឱ្យបានជាប់លាប់ប្រើស្រោមប្រើឱ្យជាប់ប្រើប្រឹបប្រើឱ្យបានទៀងទាត់ដូចគ្នា។ តែប្រើប្រឹបមិនអាចការពារកាមរោគទេ តែនៅឆ្នាំក្រោយអាចនឹងមានប្រឹបសម្រាប់ការពារអេដស៍ផង និងការពារមិនឱ្យមានកូនផង ខាងរោងចក្រកំពុងរៀបចំការផលិតជាបន្តបន្ទាប់។ ការព្យាបាលនៅទីនេះមិនគិតប្រាក់ហើយមានគុណភាពស្តង់ដា និងជាកន្លែងល្អ ស្អាតរក្សាការសំងាត់ហើយអាចជាទីកន្លែងគំរូមួយក្នុងការពិនិត្យនិងព្យាបាលជំងឺកាមរោគសម្រាប់កន្លែងផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុក វិជ្ជា បានបញ្ជាក់ថា បច្ចុប្បន្នមានសេវាពិនិត្យជំងឺកាមរោគនៅគ្លីនិក​សុខភាពគ្រួសារមាន ៦៣កន្លែង ដោយក្នុងឆ្នាំ ២០២៤កន្លងទៅ នេះ បានទទួលពិគ្រោះជំងឺ ១៥២៤០២ ​ករណី មានការកើនឡើងជាង ២៦% បើធៀបនឹង ឆ្នាំ ២០២៣៕

អត្ថបទ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់៖ ជំងឺកាមរោគក្លាយជាបញ្ហាចម្បងធ្វើឱ្យការឆ្លងរាលដាលជំងឺអេដស៍យ៉ាងឆាប់រហ័ស appeared first on Kampuchea Thmey Daily.

ថៃ នឹកឃើញវិធីទប់ទល់ជំងឺកាមរោគនិងអេដស៍ ដែលកំពុងវាយលុកខ្លាំងក្នុងចំណោមយុវវ័យ
តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃពុធទី១៤ខែកុម្ភៈ, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ (DCD) បានប្រើវិធីសាស្រ្តថ្មី ដោយអំពាវនាវដល់ហាងលក់អាហារនិងភេសជ្ជៈទាំងអស់ ក៏ត្រូវចែកចាយស្រោមអនាម័យឥតគិតថ្លៃផងដែរ ព្រោះថាបច្ចុប្បន្ន ជំងឺកាមរោគកំពុងរីករាលដាលខ្លាំងមែនទែនក្នុងចំណោមយុវវ័យ។

(រូបថត៖ Nation)

អគ្គនាយក DCD លោក Thongchai Keeratihuttayakorn និយាយថា Sun Vending Technology (SVT) បានយល់ព្រម ក្លាយខ្លួនជាក្រុមហ៊ុនដំបូងគេ ដែលគាំទ្រគោលនយោបាយ “ស្រោមអនាម័យគ្រប់ពេល គ្រប់កន្លែង” របស់ DCD ដោយនឹងជួយចែកចាយស្រោមអនាម័យ ក៏ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ តាមរយៈម៉ាស៊ីនលក់របស់ខ្លួននៅ Siam Square ចាប់ពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈតទៅ។

តាមការគូសបញ្ជាក់ពីលោក Thongchai, តាមពិតទៅ DCD មានស្រោមអនាម័យគ្រប់គ្រាន់ និងឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង ដើម្បីចែកចាយដោយសេរី ប៉ុន្តែខ្លួនមិនអាចរកវិធីសមគួរ ដើម្បីចែកចាយរបស់ទាំងនោះ ទៅឲ្យក្មេងជំទង់បាន។

(រូបថត៖ Nation)

លោកបន្តថា យុវជនកាន់តែច្រើន នឹងប្រើប្រាស់ស្រោមអនាម័យ ក៏ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ ដែលយកបានតាមរយៈម៉ាស៊ីនលក់អាហារសម្រន់និងភេសជ្ជៈ ព្រោះពួកគេនឹងលែងខ្មាសអៀនជាងទៅទិញនៅតាមកន្លែងលក់ដោយផ្ទាល់។ គោលបំណងរបស់ DCD មិនមែនលើកទឹកចិត្តក្មេងជំទង់រួមភេទទេ ប៉ុន្តែដើម្បីការពារពួកគេពីជំងឺកាមរោគនិងមេរោគអេដស៍ ព្រោះថា ករណីឆ្លងកំពុងហក់ឡើងខ្ពស់។

ជាឧទាហរណ៍ ការឆ្លងជំងឺកាមរោគ បានកើនឡើងទ្វេដងពី១១នាក់ក្នុងចំណោម១០០០០០នាក់នៅឆ្នាំ ២០១៨ ដល់២៤.៨នាក់ក្នុងចំណោម១០០០០០នាក់កាលពីឆ្នាំមុន។

(រូបថត៖ Khaosod)

បើក្រឡេកមើលករណីឆ្លងក្នុងចំណោមយុវជនថៃវិញ អត្រាឆ្លងបានកើនឡើងពី២៧.៩នាក់ក្នុងចំណោម១០០០០០នាក់នៅឆ្នាំ២០១៨ ដល់៩០.៥នាក់ក្នុងចំណោម១០០០០០នាក់កាលពីឆ្នាំមុន។

តាមរយៈការស្ទង់មតិឆ្នាំ២០១៩បានបង្ហាញថា យុវជនថៃ ៨០%បានប្រើស្រោមអនាម័យអំឡុងពេលរួមភេទ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកត្រឹម៤០% នៅពេលពួកគេរួមភេទជាមួយដៃគូដដែលៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ដាក់ពង្រាយកម្លាំងប៉ូលិសឃ្លាំមើលតាមផ្ទះសំណាក់ ថ្ងៃបុណ្យក្ដីស្រឡាញ់

The post ថៃ នឹកឃើញវិធីទប់ទល់ជំងឺកាមរោគនិងអេដស៍ ដែលកំពុងវាយលុកខ្លាំងក្នុងចំណោមយុវវ័យ appeared first on Kampuchea Thmey Daily.

ជំងឺកាមរោគទាំង ៤ នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​​ណាស់​ ប៉ុន្តែ​ជំងឺ​ខ្លះ​​អាច​​ចេញ​​រោគសញ្ញា​តិចតួច ស្រប​​ពេល​ដែល​ជំងឺ​​​ខ្លះ​ទៀត​មិន​បង្ហាញ​រោគសញ្ញា​ទាល់​តែ​សោះក៏មាន​។ ក្នុង​ករណី​ដែល​ជំងឺ​ពុំ​មាន​រោគសញ្ញា​ នោះ​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ និង​ព្យាបាល​។

ជំងឺ​កាមរោគ​ទាំង​៤ ដែល​មាន​រោគសញ្ញា​តិចតួច​ ឬ​គ្មាន​រោគសញ្ញា​

១. ជំងឺ​ប្រមេះ​ទឹក​បាយ​

ជំងឺ​នេះ​ ជា​ប្រភេទ​ជំងឺ​កាមរោគ​ទូទៅ​បំផុត​មួយ និង​បង្ក​ឡើង​ដោយ​បាក់តេរី Neisseria gonorrhoeae។ ស្រី​ៗ​យើង​ជា​ច្រើន​កើត​ជំងឺ​នេះ​ ដោយ​ពុំ​មាន​រោគសញ្ញា​ច្បាស់លាស់ ដែល​នេះ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​។ ជាក់ស្ដែង ជំងឺ​​ប្រមេះ​ទឹក​បាយ​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​អាង​ត្រគាក ជាលិកា​សម្លាក​ដែល​រាំងស្ទះ​ដៃ​ស្បូន ពិបាក​មាន​ផ្ទៃពោះ និង​ឈឺពោះ​រ៉ាំរ៉ៃ។ ការ​បង្ក​រោគ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​។ អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផ្សិត​ទ្វារ​មាស ​ឈឺ​​បំពង់​ក ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោម​ញឹកញាប់ ឈឺចាប់​ត្រង់​​ពោះ​ផ្នែក​ខាង​ក្រោម​ គ្រុន​ក្ដៅ ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច និង​មក​រដូវ​ច្រើន​ជាង​ធម្មតា។

២. ​ជំងឺ​ប្រមេះ​ទឹក​ថ្លា

ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ប្រមេះ​ទឹក​ថ្លា ច្រើន​តែ​កើត​លើ​ក្រុម​មនុស្ស​ដែល​មាន​វ័យ​​ចន្លោះ​ពី​១៥ ទៅ​២៤​ឆ្នាំ និង​អាច​បណ្ដាល​ឲ្យ​មាន​សម្លាក​នៅ​ដៃ​ស្បូន​ អូវែ និង​ស្រទាប់អង់ដូមែ៉ត។ ​ជំងឺ​នេះ ក៏​អាច​​ធ្វើ​ឲ្យ​ដៃ​ស្បូន​មិន​អាច​បង្ក​កំណើត​បាន​ ឬ​មាន​កូន​ក្រៅ​ស្បូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​កាមរោគ​នេះ អាច​ចម្លង​មេរោគ​ដល់​កូន​បាន​​​អំឡុង​ពេល​សម្រាល។

៣. វីរុស​HIV

​​​​អ្នក​ដែល​ផ្ទុក​វីរុស​HIV អាច​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​​គ្រុន​ផ្ដាសាយ​ដូច្នោះ​ដែរ ហើយ​ប្រសិនបើ​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​ទេ​នោះ អ្នក​ផ្ទុកវីរុស​នេះ​នឹង​អាច​​ធ្លាក់​ខ្លួន​ជា​ជំងឺ​អេដស៍​បាន។

៤. ជំងឺ​រើម​

ជំងឺ​រើម​ ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ ប៉ុន្តែ​ឱកាស​ឆ្លង​នៃ​ជំងឺ​នេះ នៅ​មាន​កម្រិត​ទាប។ អ្នក​ជំងឺ​រើម​​ អាច​មិន​បង្ហាញ​រោគសញ្ញា ឬ​មាន​រោគសញ្ញា​តិចតួច។ អាការៈ​មួយ​ចំនួន​​ដូចជា​ ដំបៅ​តូច​ និង​ឈឺចាប់​ នោម​ឈឺ ការ​ធ្លាក់​ទឹក​រម្អិល​តាម​ទ្វារ​មាស​ សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ក្រោយ​ឆ្លង​ជំងឺ​កាមរោគ​មួយ​នេះ។

យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​រោគ​សញ្ញា​ណាមួយ​ ដូចជា​ធ្លាក់​ទឹក​រម្អិល​មិន​ធម្មតា នោម​ញឹកញាប់ និង​មាន​ក្លិន​មិន​ល្អ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឈឺចាប់​អំឡុង​ពេល​រួម​ភេទ នោម​ឈឺ ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ រមាស់​ ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ និង​ពក​ ឬ​ដំបៅ​នៅ​បរិវេណ​តំបន់​ពិសេស ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​ជំងឺ​កាមរោគ​ណា​មួយ​៕

អត្ថបទផ្ដល់ដោយ ៖Hello Krupet

ចុចអាន៖មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

The post ជំងឺកាមរោគទាំង ៤ នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា appeared first on Kampuchea Thmey Daily.

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
សុខភាព​ផ្លូវ​ភេទ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង ហើយ​សុខភាព​ផ្លូវ​ភេទ ​នៅ​ តែ​ជា​ប្រធាន​បទ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​និយាយ​ចំ​ៗ​នៅ​ឡើយ​ដោយ​សារ​ភាព​អៀន​ខ្មាស។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ការ​ដែល​យល់​ដឹង​បាន​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ យើង​អាច​រួច​ផុត​ពី​ជំងឺ​ឆ្លង និង​សកម្មភាព​ផ្លូវ​ភេទ​ប្រថុយប្រថានណា​ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​យើង។

អ្វី​ទៅ​ជា​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន?

អាកប្បកិរិយា​ ឬសកម្មភាព​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន ជា​សកម្មភាព​​បង្កើន​ហានិភ័យ​ដែល​មនុស្ស​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក ឬ​ចូល​ប្រលូក​នឹង​រឿង​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ។ ចំពោះ​បញ្ហា​អាកប្ប​កិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​នេះ ក្មេង​ៗ​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​ងាយ​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ជាង​គេ។

ឧទាហរណ៍​នៃ​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន៖

រួម​ភេទ​ដោយ​មិន​ការពារ (មិន​ប្រើ​ស្រោម​អនាម័យ) លើក​លែង​តែ​ក្នុង​ទំនាក់​ទំនង​ដៃ​គូ​តែ​មួយ​យូរ​អង្វែង

រួម​ភេទ​ដោយ​ប្រើ​មាត់ នឹង​ប្រដាប់​បន្ត​ពូជ​ដោយ​មិន​បាន​ការពារ

រួម​ភេទ​ដោយ​មាន​ដៃ​គូ​ច្រើន​នាក់

សកម្មភាព​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ (១៨​ឆ្នាំ)

មាន​ដៃ​គូ​រួម​ភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់ (អ្នក​ដែល​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ឬ​កត្តា​ហានិភ័យ​ផ្សេង​ទៀត)

រួម​ភេទ​តាម​រន្ធ​គូទ

មាន​ដៃ​គូ​រួម​ភេទ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន (ពិសេស​ចាក់​ថ្នាំ​ញៀន​ចូល​ខ្លួន)

ការប្រកប​របរ​ផ្លូវ​ភេទ​ជា​ដើម​។

សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន អាច​មាន​ផល​វិបាក​អវិជ្ជមាន​ជា​ច្រើន ដែល​ប៉ះពាល់​ដល់​ខ្លួន​យើង​ និង​អ្នក​ស​ដទៃ​ទៀត។ អាកប្បកិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាននេះ​ ក៏​អាច​បំផ្លាញ​ដល់​ការ​គោរព​ខ្លួន​ឯង មុខ​របរ​ការងារ សុខភាព និង​ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម ការ​ឆ្លង​ជំងឺ​កាម​រោគផ្សេង​ទៀត​ ឬ​អាច​ចម្លង​ទៅ​ដៃ​គូ។

ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​វិជ្ជមាន ដែល​គ្នា​យើង ពិសេស​ក្មេងៗ​វ័យ​ជំទង់​គួរ​ស្វែង​យល់​កាន់​តែ​ច្បាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​បន្ត​ពូជ។ ការ​អប់រំ​ផ្លូវ​ភេទ ទាំង​នៅ​ក្នុង និង​ក្រៅ​សាលារៀន មិន​បង្កើន​ចំណង់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ឡើយ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ

The post សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ appeared first on Kampuchea Thmey Daily.

ពិតអត់ ប្រើបន្ទប់ទឹករួមគ្នា អាចឆ្លងជំងឺកាមរោគ?
មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ប្រើ​បន្ទប់​ទឹក​រួមគ្នា​ដោយធ្វើ​អនាម័យ​មិន​បាន​​ស្អាតល្អ អាច​បង្ក​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ពិសេស​ស្រីៗ​តែ​ម្តង។ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិក រ៉ាក់ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ ដោយ​លោក​ស្រី​ពន្យល់​ថា កាមរោគ​គឺ​ជា​ជំងឺ​ដែល​ឆ្លង​ចម្បង​បំផុត​តាម​ការ​រួម​កាម (រួមភេទ) មិន​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើ​បន្ទប់​ទឹក ឬ​បង្គន់​រួម​គ្នា​នោះ​ទេ។

“ពាក្យ​ថា កាមរោគ គឺ​ឆ្លង​តាម​កាម តាម​ការ​រួមភេទ មិន​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើ​បន្ទប់​ទឹក​រួមគ្នា​នោះ​ទេ” លោកស្រីវេជ្ជបណ្ឌិត រៀបរាប់។

ចំពោះ​ករណី ការ​ឆ្លង​ជំងឺ​កាមរោគ​តាម​រយៈ​ការ​ប្រើ​បង្គន់​រួមគ្នា​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បញ្ជាក់​ថា ជា​រឿង​កម្រ​បំផុត ហើយ​អាច​ឆ្លង​ទៅ​បាន ​លុះ​ត្រា​តែ​តំបន់​នោះ​មាន​ប្រេវ៉ាឡង់​កើត​ជំងឺកាម​រោគ​ខ្ពស់​បំផុត។

ក្រៅ​ពី​ឆ្លង​តាម​ការ​រួមភេទ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ ជំងឺ​កាម​រោគ​អាច​ឆ្លង​តាម​រយៈ​ឈាម តាម​ម្ជុល សឺរ៉ាំង ឬ​ចាក់សាក់ដោយមិនបានសម្លាប់​មេរោគបានល្អ ឆ្លង​ពី​ម្តាយ​ទៅ​កូន​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល តាម​រយៈ​ឈាម ទឹក​រងៃ ​ទឹក​រម្អិល និង​តាម​រយៈ​​ការ​​បំបៅ​​ដោះ​​កូន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

ចុចអាន៖ ទម្លាប់ខ្លះៗ ការពារមិនឱ្យងាយឈឺដោយមេរោគនៅបន្ទប់ទឹក

The post ពិតអត់ ប្រើបន្ទប់ទឹករួមគ្នា អាចឆ្លងជំងឺកាមរោគ? appeared first on Kampuchea Thmey Daily.

ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
ឃើញ​ប្រុស​ៗមាន​កម្លាំង​ខ្លាំង រឹងមាំ​ជាង​ស្រីៗ តិច​ថា អត់​ចេះ​ឈឺ​ច្រើន។ រឿង​ជំងឺ​នេះ មិន​ចេះ​រើស​អើង​នោះ​ទេ។ ​ប្រុសៗ​ បើ​ចង់​មាន​សុខភាព​ល្អ​រស់​បាន​យូរ គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ឆែក​មើល ហើយ​ប្រយ័ត្ន​បំផុត៖

១- ទឹកនោមផ្អែម

បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។

២- កាមរោគ

មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។

៣- សមាមាត្រទម្ងន់

គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ និងកម្ពស់។ បើសិនជាសមាមាត្រទម្ងន់នៅចន្លោះ ១៨,៥ និង ២៤,៩ នោះបានន័យថា ទម្ងន់យើងនៅធម្មតា។ ប៉ុន្តែ ការគណនាខាងលើមិនប្រាកដថាត្រឹមត្រូវទាំងអស់នេះទេ។ យើងនៅតែអាចមានបញ្ហាលើសទម្ងន់ដដែល។

៤- ជាតិខ្លាញ់

ជាទូទៅ ប្រុសៗមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ច្រើនជាងស្រីៗ ហើយលើសជាតិខ្លាញ់ជាកត្តាបង្កជំងឺនេះ។

យើងគួរឲ្យពេទ្យពិនិត្យមើលជាតិខ្លាញ់រៀងរាល់ ៤ ទៅ ៦ ឆ្នាំម្តង ពេលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬគួរពិនិត្យឲ្យបានញឹកញាប់ជាងនេះ បើសិនយើងមានជំងឺបេះដូង កើតទឹកនោមផ្អែម ប្រើថ្នាំជក់ (ជក់​បារី) ឬលើសឈាម។

៥- សម្ពាធឈាម

គួរវាស់សម្ពាធឈាមរៀងរាល់ពេលដែលទៅជួបពេទ្យ ពេលមានអាយុចាប់ពី ១៨ ឆ្នាំឡើង។ ការវាស់សម្ពាធឈាម គឺរហ័ស ងាយស្រួល និងមិនឈឺចាប់ឡើយ។ យើងអាចវាស់បាននៅគ្រប់ទីកន្លែងដែលមានសេវាសុខភាព ឱសថស្ថាន ឬនៅផ្ទះក៏បាន ដោយគ្រាន់តែយកប្រដាប់វាស់រឹបនៅលើដៃ ហើយវាស់មើលចរន្តឈាមដែលរត់កាត់សរសៃឈាមធំនៅដើមដៃ។

៦- បញ្ហាពោះវៀនធំ

បុរសគ្រប់រូបគួរធ្វើតេស្តរកមើលជំងឺមហារីកពោះវៀនធំ ពេលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ប៉ុន្តែ បើក្នុងគ្រួសាររធ្លាប់មានអ្នកណាម្នាក់កើតជំងឺនេះ គួរពិនិត្យរកមើលជំងឺនេះឲ្យបានឆាប់រហ័ស។

តេស្ត គឺពិបាករៀបរាប់បន្តិច គឺគ្រូពេទ្យយកកាមេរ៉ាតូចមួយដាក់ចូលទៅក្នុងរន្ធគូទរហូតទៅដល់ពោះវៀនធំ ដើម្បីរកមើលដុំ ឬរោគសញ្ញាផ្សេងៗរបស់ជំងឺមហារីក។ តែកុំបារម្ភអី ព្រោះតេស្តនេះ គឺមិនពិបាកទ្រាំនោះទេ។

៧- ក្រពេញប្រូស្តាត

មានការលើកឡើងមួយចំនួនថា ការពិនិត្យមើលក្រពេញប្រូស្តាត គឺមានតម្លៃថ្លៃ ហើយក៏មិនចាំបាច់ត្រូវធ្វើវាទេ ទោះបីជាវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក៏ដោយ។ មានករណីខ្លះ ការពិនិត្យមើលក្រពេញប្រូស្តាត អាចជួយជីវិតយើងបាន។ ដូច្នេះ មុនពេលពិនិត្យ គួរពិភាក្សាយោបល់ជាមួយពេទ្យ។

ពិនិត្យសុខភាពឲ្យទៀងទាត់ នឹងផ្តល់ផលវិជ្ជមានដល់យើង។ អត្រាដែលយើងអាចព្យាបាលជំងឺឆាប់ជា មានច្រើន។ ត្រូវចាត់ទុកសុខភាពយើងជាកត្តាចម្បង នោះយើងមានសុខភាពល្អ ហើយរស់នៅបានយូរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង

ចុចអាន៖ ការ​ពិត​ទាំង​៥​​ ទាក់ទង​នឹង​ទ្វារ​មាស​ស្រី​ៗ​គួរ​ដឹង

The post ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ appeared first on Kampuchea Thmey Daily.

ស្ដ្រី​មានហានិភ័យ ឆ្លងជំងឺកាមរោគ ច្រើនជាងបុរស
ជំងឺ​កាមរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ជាមួយ​ដៃ​គូ​ដែល​មាន​មេរោគ​នេះ ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ តាម​រយៈ​ឈាម និង​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ពេល​ពពោះ និង​សម្រាល។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ដ្បិត​តែ​ជំងឺ​កាម​រោគ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី តែ​ស្ត្រី​ងាយ​នឹង​ឆ្លង​ជំងឺ​កាមរោគ​ជាង​បុរស។

កត្តាជំរុញឲ្យស្ត្រីងាយនឹងឆ្លងជំងឺកាមរោគ

១. ស្រទាប់​ទ្វារមាស​របស់​ស្ត្រី​មាន​លក្ខណៈ​ស្តើង បាក់តេរី​នឹង​ជ្រៀត​ចូល ខណៈ​ស្បែក​លិង្គ​របស់​បុរស​ក្រាស់​ជាង។
២.បរិស្ថាន​ទ្វារ​មាស​របស់​ស្ត្រី​សើម ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លូត​លាស់​នៃ​បាក់តេរី។
៣. បើ​ប្រៀប​ធៀប​ទឹក​កាម​របស់​បុរស និង​ទឹក​រម្អិល​របស់​ស្ត្រី ទឹក​កាម​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង បែប​នេះ​ពេល​បុរស​បញ្ចេញ​ទឹកកាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី នោះ​ស្ត្រី​នឹង​ទទួល​មេរោគ​ជំងឺ​កាមរោគ​យ៉ាង​ច្រើន​នោះ​ពី​បុរស។

រោគសញ្ញាជំងឺកាមរោគ

លោក​វេជ្ជបណ្ឌិត​បាន​បន្តថា រោគ​សញ្ញា​ជំងឺ​កាមរោគ​លើ​ស្ត្រី អាច​ស្ត្រី​មិន​សូវ​ចាប់​អារ​ម្មណ៍ ឬ​មាន​ការ​ភាន់​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញាទាំង​នោះ​ស្រដៀង​គ្នាអាការៈសាមញ្ញធម្មតាដែលតែងតែកើតមានលើស្ត្រី ពិសេសគឺបញ្ហាធ្លាក់សនេះឯង។ ខាងក្រោមនេះជារោគសញ្ញាទូទៅនៃជំងឺកាមរោគ។

ហូរ​ខ្ទុះ​ពី​បង្ហូរ​នោម (​បុរស​)

​ដុះ​ដូច​សិរមាន់​លើ​ប្រដាប់​​បន្ត​ពូជ​ស្ត្រី ឬ​បុរស

ក្រហាយ រមាស់​លើ​ទ្វារមាស​

ហើម​ក្រលៀន​

ធ្លាក់ស មាន​ពណ៌​លឿង ឬ​ ​បៃតង​មាន​ធុំក្លិន​

​នោម​ទាស់ ក្រហាយ​ឈឺ​

​ឈឺចាប់​នៅពេល​រួមភេទ​

​ចំពោះ​ស្ត្រី​ឈឺពោះ​ផ្នែក​​ខាងក្រោម​។​ល​។​

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

សូមចុចអាន៖ ៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

The post ស្ដ្រី​មានហានិភ័យ ឆ្លងជំងឺកាមរោគ ច្រើនជាងបុរស appeared first on Kampuchea Thmey Daily.