ជំងឺបេះដូង Archives - Kampuchea Thmey Daily

ស្រ្តីៗត្រូវដឹង! ជំងឺ​បេះ​ដូង​​ សម្លាប់​មនុស្ស​ច្រើន​ជាងជំងឺ​មហារីក​ ពិសេស​ស្រ្តី​​ៗ​​តែម្តង​​
ស្ត្រី​ជា​ច្រើន​ប្រហែល​ជា​មិន​ដឹង​​ទេថា​ ការគំរាមកំហែង​សុខ​ភាព​ដ៏​ធំ​បំផុត​របស់​ពួក​គេ​មិន​មែន​ជា​ជំងឺ​មហារីក​នោះ​ទេ ប៉ុន្តែ​វាជា​«ជំងឺ​បេះ​ដូង»​ទៅវិញ​​​។ ​

នៅ​ឆ្នាំ២០២៣ ជំងឺ​បេះដូង​បាន​នាំ​ឱ្យ​ស្ត្រី​ម្នាក់​​ស្លាប់ ក្នុង​ចំណោម​ ៥នាក់​ នៅ​សហរដ្ឋ​អាមេរិក នេះ​បើយោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​ការពា​រជំងឺ​(CDC)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ CDC ក៏​បាន​រក​ឃើញ​ថា​មាន​តែ​ស្ត្រី ៥៦ភាគ​រយប៉ុណ្ណោះ​ ដែល​ដឹង​ពីហានិភ័យនេះ​។

ស្រ្តី​ម្នាក់​មាន​អាការៈ​ចុកពោះ។ STOCK PHOTO/Getty Images

លោក​ស្រី​វេជ្ជបណ្ឌិត C. Noel Bairey-Merz សាស្ត្រា​ចារ្យ​ផ្នែក​ជំងឺ​បេះដូង និង​ជា​នាយក​មជ្ឈមណ្ឌល​បេះដូង​ស្ត្រី​នៅ​វិទ្យាស្ថាន​ Cedars-Sinai បាន​ប្រាប់ ​ABC News ថា​៖ «វាជាឃាតករ​នាំមុខគេ​លើ​ស្ត្រីគ្រប់វ័យ ដូច្នេះ​ចាប់​ពីអាយុ ១៨​ឆ្នាំ ស្ត្រី​នឹង​ស្លាប់​ដោយ​សារ​ជំងឺបេះដូង​ច្រើន​ជាង​ជំងឺ​មហារីក​សុដន់​។​

ទោះ​បី​ជាវេជ្ជបណ្ឌិតជា​ច្រើន​​បាន​ឱ្យ​ដឹង​ជាយូរមកហើយ​ថា​ការ​ឈឺ​ទ្រូង​របស់​ស្ត្រី​ទំនង​ជាការ​ប្រែ​ប្រួលតាម​វ័យ​​របស់​ស្រ្តី​ តែ​លោកស្រី​ Bairey-Merz បាន​និយាយ​ថា​នោះ​មិន​មែន​ជា​ការពិពណ៌នាដែល​​ត្រឹម​ត្រូវ​នោះ​ទេ​។​

លោក​ស្រី​បន្ថែម​ថា​៖ «ស្ត្រី​​​​មាន​​ចំនួន ៥១ភាគ​រយ​នៃ​​ប្រជា​ជន​ គឺ​​មាន​​លក្ខណៈ​​មិន​​ប្រក្រតីច្រើន ​​​បើ​ធៀប​នឹង​បុរសមាន​តែ​ ៤៩ភាគ​រយ​»។ ​

លោក​ស្រី Bairey-Merz បានពន្យល់ថា តាមប្រវត្តិសាស្ត្រ ការ​ស្រាវ​ជ្រាវ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​ផ្តោត​លើ​បុរស​ភាគ​ច្រើន។

ឧទាហរណ៍ អ្វី​ដែល​​មនុស្ស​តែង​គិត​ថា​ជា​រោគ​សញ្ញា​បុរាណ​​នៃ​​ការ​គាំ​ង​​​បេះដូង ដូចជា ការ​ឈឺ​ទ្រូង ការ​បែក​ញើស និង​ការ​ឈឺ​ចាប់​​ចេញ​​ពី​​​ដៃ​ឆ្វេង អាច​ជា​រឿង​ធម្មតា​សម្រាប់​បុរស ប៉ុន្តែ​​មិន​មែន​​ធម្មតា​​ចំពោះ​​ស្ត្រី​​ទេ។

យោងទៅ​តាមសមាគមន៍បេះដូងអាមេរិក (AHA) បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ស្ត្រី​មានការគាំងបេះដូង ពួក​គេ​ទំនងជា​មាន​អារម្មណ៍​​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​លើ ខ្នង ដៃ ក និងថ្គាម។

នៅ​ក្នុងការសិក្សា​ជាច្រើនដែលបានបោះពុម្ពផ្សាយ​នៅ​ក្នុង​គេហទំព័រ​ Journal of the American Heart Association ក្នុងខែឧសភា ឆ្នាំ២០២០ ស្ត្រី​មាន​ការ​លំបាក​ខ្ពស់​នៃ​ការឈឺចាប់រវាងស្មា ចង្អោរ និងក្អួត និងដង្ហើមខ្លី និងការថយចុះនៃការឈឺទ្រូង និងបែកញើសដែលទាក់ទងនឹងការគាំងបេះដូង​។​

លើស​ពី​នេះ លោក​ស្រី​វេជ្ជបណ្ឌិត C. Noel Bairey-Merz បាន​ឱ្យ​ដំបូន្មាន​ទៅ​កាន់​ស្រ្តី​និង​បុរស​ទាំង​អស់​ ឱ្យ​ហ៊ាន​និយាយពី​បញ្ហា​របស់​ខ្លួន​ទៅ​កាន់​ពេទ្យ​ដោយ​ពុំ​មាន​សេចក្តី​ខ្មាស​អៀន៕

ប្រែសម្រួល៖ ណឺ មិនា

The post ស្រ្តីៗត្រូវដឹង! ជំងឺ​បេះ​ដូង​​ សម្លាប់​មនុស្ស​ច្រើន​ជាងជំងឺ​មហារីក​ ពិសេស​ស្រ្តី​​ៗ​​តែម្តង​​ appeared first on Kampuchea Thmey Daily.

គ្រូពេទ្យឯកទេសជំងឺបេះដូង ជំរុញឲ្យមាតាបិតា យកទារក និង កុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត
គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ជំរុញ​ឲ្យ​មាតាបិតា​យក​ទារក និង​កុមារ មក​ពិនិត្យ​អេកូ​រក​ជំងឺ​បេះដូង​ពី​កំណើត ដើម្បី​អាច​ព្យាបាល​ទារក ឬ កុមារ ឲ្យ​បាន​ទាន់​ពេលវេលា។

បើ​តាម​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​ពន្យល់​ថា ការ​ពិនិត្យ​អេកូ​បេះដូង​ទារក​ក្រោយ​កើត ឬ កុមារ ជា​វិធី​ស្វែងរក​លក្ខណៈ​ទូទៅ ដែល​មាន​លទ្ធផល​ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះដូង​ពី​កំណើត និង​អាច​ព្យាបាល​ទារក ឬ កុមារ បាន​ទាន់​ពេលវេលា​។ មួយវិញទៀត ការ​ធ្វើ​អេកូ​បេះដូង​លើ​ទារក និង កុមារ ជា​បច្ចេកទេស​ងាយ និង​មិន​មាន​ការ​ឈឺចាប់ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រើ​ពេលវេលា និង​ត្រូវ​ធ្វើ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​បេះដូង។

គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី​របស់​បេះដូង​មាន ២ កម្រិត ដោយ ទី១-កម្រិត​ស្រាល គឺ មិន​មាន​បញ្ហា​ទៅ​ដល់​ការ​លូតលាស់​របស់​ទារក និង​កុមារ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ហើយ​ខ្លះ​ទៀត​អាច​វិវត្ត​ទៅ​ជា​សះស្បើយ​ដោយ​ខ្លួនឯង ឬ បន្ទាប់ពី​វះកាត់​។ បើ​ក្នុង​ករណី​គ្រូពេទ្យ​រក​ឃើញ​ថា ទារក ឬ កុមារ មាន​បញ្ហា​បេះដូង​ពី​កំណើត​កម្រិត​ស្រាល គ្រូពេទ្យ​បន្ត​ធ្វើការ​តាមដាន​ក្នុង​រយៈពេល ១ ខែ ទៅ ៦ ខែ ទៅ​តាម​សភាព​ជាក់ស្ដែង។ ចំណែក​ទារក ឬ កុមារ មាន​ជំងឺ​បេះដូង​កម្រិត​ធ្ងន់ គឺ ទាមទារ​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ ឬ ដោយ​ការ​វះកាត់​ព្យាបាល​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​បាន​ទាន់​ពេលវេលា។

គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​បញ្ជាក់​ថា ការ​រក​មើល​ជំងឺ​បេះដូង​ពី​កំណើត ដោយ​ពិនិត្យ​អេកូ​បេះដូង​លើ​ទារក និង​កុមារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា គឺជា​ការ​ចាំបាច់​បំផុត៕

អត្ថបទ ៖ សំអឿន

The post គ្រូពេទ្យឯកទេសជំងឺបេះដូង ជំរុញឲ្យមាតាបិតា យកទារក និង កុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត appeared first on Kampuchea Thmey Daily.

ក្មេងប្រុសជនជាតិអាមេរិកអាយុ ៥ ឆ្នាំ ស្លាប់ដោយសារគ្រូបង្រៀនស្មានតែធ្វើពុតឈឺ
ក្មេងប្រុសឈ្មោះ Romeo Pierre Louis អាយុ ៥ ឆ្នាំរៀននៅសាលាអន្តរជាតិ Charter Oak នៃរដ្ឋ Connecticut បានធ្វើទុក្ខរោគបេះដូងដ៏កម្រ រហូតដល់ស្លាប់ ព្រោះគ្មានអ្នកជួយសង្គ្រោះទាន់ពេលវេលា ។

ដំណឹងខាងលើធ្វើឲ្យឪពុកម្ដាយនិងមហាជនរន្ធត់ចិត្តហើយខឹងសម្បាទៅលើគ្រូបង្រៀនជាពន់ពេក ព្រោះពួកគេធ្វេសប្រហែលជាមួយអាយុជីវិតក្មេងប្រុស Romeo ខណៈពេលនេះឪពុកម្ដាយរបស់ក្មេងរងគ្រោះបានដាក់ពាក្យប្ដឹងសាលាហើយ ។

ខណៈ Romeo ដួលភ្លាមៗក្មេងផ្សេងៗបាននាំគ្នាស្វែងរកជំនួយដែរ ប៉ុន្តែគ្រូបង្រៀនបែរជាគិតថាពួកគេកំពុងលេងធ្វើពុតជាស្លាប់ទៅវិញ ។ តាមពិត Romeo មានជំងឺមួយហៅថា “ Brugada syndrome” ដែលធ្វើឲ្យបេះដូងលោតខុសធម្មតា និងអាចព្យាបាលបានបើនាំទៅពេទ្យទាន់ពេលវេលា ។

ទម្រាំតែគ្រូបង្រៀនដឹងពីស្ថានភាព Romeo នោះហួសពេលបាត់ទៅហើយ ព្រោះបន្ទាប់ពីដួល ៣៥ នាទីទើបឡានពេទ្យមកដល់ ហើយ Romeo បានស្លាប់ក្នុងមន្ទីរពេទ្យក្រោយពីរថ្ងៃកន្លងផុតទៅ៕

ប្រភព ៖ Dailystar

ចុចអាន ៖ ចាប់ខ្លួនគ្រូអាគមឥណ្ឌូណេស៊ី ពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់

The post ក្មេងប្រុសជនជាតិអាមេរិកអាយុ ៥ ឆ្នាំ ស្លាប់ដោយសារគ្រូបង្រៀនស្មានតែធ្វើពុតឈឺ appeared first on Kampuchea Thmey Daily.

ស្ត្រីអាចមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង អំឡុងពេលមានផ្ទៃពោះ
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបេះដូងបានបញ្ចាក់ថា មូលហេតុចម្បងនៃការស្លាប់ក្នុងចំណោមស្ត្រីនៅក្នុងសហរដ្ឋអាមេរិក ហើយមានចំនួនមួយភាគប្រាំនៃការស្លាប់ទាំងអស់ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ។ អ្នកជំនាញនិយាយថា ការប្រែប្រួលនៃសុខភាពស្ត្រីមានផ្ទៃពោះជារឿយៗត្រូវបានកត់សម្គាល់ និងតាមដានយ៉ាងយកចិត្តទុកដាក់អំឡុងពេលមានផ្ទៃពោះ។

ទោះជាយ៉ាងណាក៏ដោយ សុខភាពសរសៃឈាមបេះដូងចំពោះស្ត្រីក្រោយសម្រាលបានទទួលការយកចិត្តទុកដាក់តិចតួចបំផុត។ ប្រសិនបើក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីមានជំងឺ ដូចជាជំងឺទឹកនោមផ្អែមពេលមានគភ៌ និងមុនពេលកើតជំងឺបេះដូង ហានិភ័យនៃជំងឺបេះដូងចំពោះ ស្ត្រីក្រុមនេះក្រោយពេលសម្រាលកូននឹងកើនឡើងខ្ពស់ជាងធម្មតា។

នេះគឺដោយសារតែការផ្លាស់ប្តូរនៅក្នុងរាងកាយអំឡុងពេលមានផ្ទៃពោះអាចនាំឱ្យ myocardial ischemia បណ្តាល ឱ្យមានរោគសញ្ញាជាច្រើនដូចជាការគាំងបេះដូង ដោយសារតែការរួមតូចឬមិនដំណើរការនៃសរសៃឈាមកាត់បន្ថយលំហូរឈាម  និងអុកស៊ីសែនទៅកាន់បេះដូងដែលជាការគំរាមកំហែងដល់អាយុជីវិត។

អ្នកជំនាញបានបញ្ចាក់ទៀតថា “ជំងឺសរសៃឈាមបេះដូងចំពោះស្ត្រីមានផ្ទៃពោះ គឺជាមូលហេតុចម្បងនៃការស្លាប់របស់ម្តាយអំឡុងពេល និងក្រោយពេលសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីមានផ្ទៃពោះបានពិនិត្យរកមើលក្នុងអំឡុងពេលមានផ្ទៃពោះ និងធ្វើបានល្អក្នុងការព្យាបាលជំងឺទឹកនោមផ្អែម នោះទើបអាចកំណត់ទាំងស្រុងនូវជំងឺសរសៃឈាមបេះដូងបាន” ។

តាមពិតទៅមនុស្សយើងភាគច្រើនគ្រាន់តែចាប់អារម្មណ៍លើការការពារសុខភាពស្ត្រីអំឡុងពេលមានផ្ទៃពោះ ដោយគ្រាន់តែពិនិត្យផ្ទៃពោះធម្មតាៗប៉ុណ្ណោះ ខណៈស្ត្រីមានផ្ទៃពោះនៅតែអាចទទួលរងនូវជំងឺសរសៃឈាមបេះដូង ក្រោយពេលសម្រាលកូនរួច ប្រសិនបើពួកគេធ្វេសប្រហែស។ ដូច្នេះហើយ ការតាមដាននិងថែរក្សាសុខភាពស្ត្រី មុនពេល និងក្រោយពេលសម្រាលកូន គឺមានសារៈសំខាន់ខ្លាំងណាស់៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ស្វែងយល់! តើអ្វីទៅជា«សិទ្ធិជ្រកកោនការទូត»?

The post ស្ត្រីអាចមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង អំឡុងពេលមានផ្ទៃពោះ appeared first on Kampuchea Thmey Daily.

ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង ដែលយើងគួរដឹង
ការ​ថែទាំ​សុខភាព​បេះដូង​ជា​រឿង​សំខាន់​​បំផុត​មួយ​ ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ។ ពិត​ណាស់​ ពេល​ខ្លះ​យើង​អាច​នឹង​យល់​ខុស​ឆ្គង​ពាក់ព័ន្ធ​នឹង​​ហានិភ័យ​មួយ​ចំនួន​នៃ​ជំងឺ​បេះដូង ដែល​កត្តា​​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ យើង​គួរ​បោះបង់​ចោល​ជំនឿ​ខុស​ឆ្គង​ទាំង​​នេះ ដើម្បី​រួម​ចំណែក​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង។

១. បើ​យើង​ញ៉ាំ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល យើង​អាច​ញ៉ាំ​អ្វី​ក៏​បាន

ជាក់ស្ដែង កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃឈាម​កើត​ចេញ​ពី​ប្រភព​ចំនួន​២ គឺ​ទី​១​ ​ថ្លើម​ជា​អ្នក​ផលិត​ខ្លះ និង​​មួយ​ផ្នែក​ទៀត​ ទទួល​បាន​ពី​អាហារ​ជាក់លាក់មួយចំនួន​។ ពពួក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ អាច​ជួយ​កាត់បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ដែល​​ថ្លើម​ផលិត និង​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​​​បរិមាណ​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាម​ថយ​ចុះ។ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ ហើយ​​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់​នោះ ​ថ្នាំ​នឹង​លែង​មាន​ប្រសិទ្ធភាព ហើយ​កម្រិត​កូលេស្តេរ៉ូល​នឹង​បន្ត​​កើន​ឡើង។ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំអាហារមាន​​ខ្លាញ់​ឆ្អែត ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាព​។

២. ចាស់​ទៅ​​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ជា​រឿង​ធម្មតា​ទេ

សម្ពាធ​ឈាម​អាច​នឹង​កើន​ឡើង​នៅ​ពេល​ដែល​​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ពីព្រោះ​​សរសៃ​ឈាម​ក្លាយ​ទៅ​ជា​រឹង​។ កត្តា​នេះ​នាំ​ឲ្យ​បេះដូង​ច្របាច់​កាន់​តែ​ខ្លាំង​ ដើម្បី​​បំពេញ​តម្រូវ​ការ​រាងកាយ​ ដែល​នាំ​ឲ្យ​ខូច​សរសៃ​​ឈាម​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

ដូចនេះ​ យើង​ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម​​ជា​ប្រចាំ​ ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​លើស​ពី​១៤០/៩០ មិល្លីម៉ែត្រ​បារត​ នោះ​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​វិញ។

៣. ជំងឺ​ទឹក​នោម​ផ្អែម​មិន​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង​ទេ បើ​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម

ថ្នាំ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្ការ​ផលវិបាក​មួយ​ចំនួន​ដូចជា ជំងឺ​តម្រង​នោម​ ពិការ​ភ្នែក​ លិង្គ​មិន​ឡើង​រឹង និង​ការ​ខូច​សរសៃ​ប្រសាទ។ ប៉ុន្តែ​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​​ទៅ​លើ​សរសៃ​ឈាម​ធំ​ៗ​ដែល​រលាក​ និង​កើត​ជំងឺ ​ជា​ហេតុ​បង្កើន​​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

ហេតុនេះ​ហើយ​ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ទៀងទាត់​ យើង​ចាំបាច់​ត្រូវ​​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប ព្រមទាំង​ឈប់​ជក់​បារី និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​​សម​ល្មម។

៤. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ ដោយ​ញ៉ាំ​ពពួក​វីតាមីន​ និង​អាហារ​បំប៉ន

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម វីតាមីន​E,C និង​សារធាតុ​Beta Carotene ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ យ៉ាង​ណា​មិញ ​តាម​ការ​សាកល្បង​​ប្រើប្រាស់​អាហារ​បំប៉ន​ជាមួយ​នឹង​វីតាមីន​ទាំង​នេះ យើង​នៅ​​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​អត្ថប្រយោជន៍​ណា​មួយ​នៅ​ឡើយ។ ដូច្នេះ​ គ្នា​យើង​គួរ​ងាក​មក​​ញ៉ាំ​​វីតាមីន​ និង​ជាតិ​រ៉ែ​ដែល​បាន​មក​ពី​អាហារ​ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​បំប៉ន​វិញ​ ទើប​ជា​ការ​ប្រសើរ។

៥. បើ​ជក់​បារី​រាប់​ឆ្នាំ​ ទោះ​ឈប់​ជក់ ក៏​​មិន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ​

​មិន​ថា​​យើង​ជក់​បារី​ច្រើន​ដើម​ក្នុង​មួយ​ថ្ងៃ ឬ​ជក់​រយៈពេល​យូរ​ឡើយ​ ឲ្យ​តែ​យើង​ឈប់​ជក់​បារី​ នោះ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដ៏​ច្រើន​លើសលប់។ ក្រោយ​ឈប់​ជក់​បារី​មួយ​ឆ្នាំ យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​រហូត​ដល់​ទៅ​៥០% ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ រាងកាយ​របស់​យើង​នៅ​ត្រលប់​មក​រក​សភាព​ធម្មតា​ដូច​អ្នក​មិន​ធ្លាប់​ជក់​បារី​ពី​មុន​មក​ដូច្នោះ​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​បញ្ឈប់​ការ​ជក់បារី​ភ្លាម​ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គ្រោះថ្នាក់ខ្លាំង ចំពោះមនុស្សមិនចូលចិត្តផឹកទឹកសោះ

ចុចអាន៖ទាំងនេះជារោគសញ្ញាជំងឺខ្សោយតម្រងនោម ត្រូវប្រយ័ត្នចំពោះអាហារទាំងនេះ

The post ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង ដែលយើងគួរដឹង appeared first on Kampuchea Thmey Daily.

ការខូចចិត្តខុសពីជំងឺបេះដូង ​តែអាចធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ
ការខូចចិត្តអាចហៅម្យ៉ាងទៀតថា Stress Cardiomyopathy ឬ Takotsubo Cardiomyopathy មិនមែនជារឿងសើចនោះទេ។ ទោះបីជារោគសញ្ញារបស់វាដូចគាំងបេះដូងក៏ដោយ ប៉ុន្តែវាបណ្តាលមកពីភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្តភ្លាមៗ ធ្វើឲ្យរាងកាយពិបាកទទួលយក។

ខុសពីជំងឺគាំងបេះដូង ជំងឺខូចចិត្តកើតឡើងតែពេលស្ត្រេសផ្លូវកាយនិងផ្លូវចិត្តតែប៉ុណ្ណោះ។ អ្នកប្រហែលជាច្រឡំថាខ្លួនឯងមានជំងឺគាំងបេះដូង ដោយសារតែរោគសញ្ញាវាស្រដៀងគ្នាពេកដូចជា ដកដង្ហើមខ្លីៗ និងឈឺណែនដើមទ្រូងជាដើម ប៉ុន្តែការខូចចិត្តមិនមានការស្ទះសរសៃឈាមបេះដូង ឬការខូចខាតបេះដូងជាអចិន្ត្រៃយ៍ទេ ហើយអ្នកគង់តែជាសះស្បើយ១០០%។

យើងដឹងរួចមកហើយថាហេតុផលអ្វីខ្លះ ជាដើមចមធ្វើឲ្យមនុស្សខូចចិត្ត ដោយសារតែការខូចចិត្តជាបញ្ហាមួយដែលកើតឡើងទៅលើមនុស្សសឹងតែគ្រប់គ្នា គ្រាន់តែមុននិងក្រោយទេ។ នៅពេលមានការខូចចិត្ តរាងកាយរបស់មនុស្សនឹងមានអាការៈដូចជា៖

– ការឈឺចាប់ធ្ងន់ធ្ងរ

– រាងកាយហត់នឿយ

– បញ្ហាសុខភាព (ការវាយប្រហារនៃជំងឺហឺត, ពិបាកដកដង្ហើម, ប្រកាច់, ដាច់សរសៃឈាមខួរក្បាល, ក្ដៅខ្លួនខ្លាំង, ជាតិស្ករធ្លាក់ចុះ, បាត់បង់ឈាមក្រហម, ចង្វាក់បេះដូងគ្មានស្ថេរភាព, សម្ពាធឈាមធ្លាក់ចុះ)

– ការចុះខ្សោយនៃ ventricle ខាងឆ្វេងនៃបេះដូងរបស់អ្នក

– មានសារធាតុរាវនៅក្នុងសួត។

រាល់ពេលអ្នកប្រតិកម្មទៅនឹងអារម្មណ៍ស្ត្រេស រាងកាយអ្នកបញ្ចេញអ័រម៉ូនស្ត្រេសចូលទៅក្នុងឈាមដូចជា អាដ្រេណាលីន, ណូរ៉ាដ្រេណាលីន, អាពីណេហ្វ្រីន និងណូរេពីណេហ្វ្រីន។ អ្នកជំនាញគិតថា អ័រម៉ូនទាំងនេះរំខានដល់មុខងារបេះដូងរបស់អ្នកនិងអាចបណ្ដាលឲ្យខ្សោយសាច់ដុំបេះដូងជាបណ្ដោះអាសន្ន។

ចំណែកឯការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នកជម្ងឺខូចចិត្ត ជាធម្មតាត្រូវបានព្យាបាលដោយថ្នាំ រហូតដល់ការជាសះស្បើយពេញលេញរួមមាន:

– ថ្នាំ Angiotensin-converting-enzyme inhibitors ដើម្បីបន្ថយសម្ពាធឈាម (រយៈពេលវែង)

– ថ្នាំ beta blockers ដើម្បីបន្ថយអត្រាបេះដូង (រយៈពេលខ្លី)

– ថ្នាំបញ្ចុះទឹកនោម ដើម្បីកាត់បន្ថយការឡើងជាតិទឹក (រយៈពេលខ្លី)

– ថ្នាំប្រឆាំងនឹងការថប់បារម្ភ ដើម្បីគ្រប់គ្រងភាពតានតឹង (ថ្នាំទាំងនេះអាចប្រើរយៈពេលយូរ ប្រសិនបើចាំបាច់)

លើសពីនេះ ការគ្រប់គ្រងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត អាចជួយបានដោយធ្វើតាមទម្លាប់ទូទៅដែលមានសុខភាពល្អផងដែរ ទាំងនេះ​រួម​បញ្ចូល​ទាំង៖

– ការទទួលទានរបបអាហារដែលមានសុខភាពល្អ

– ហាត់ប្រាណទៀងទាត់

– គេងឲ្យគ្រប់គ្រាន់

– ចំណាយពេលជាមួយអ្នកជុំវិញខ្លួន

– គោរពការណាត់ជួបពេទ្យរបស់អ្នក ទាំងការតាមដាន និងការពិនិត្យសុខភាព

– បញ្ឈប់ការជក់បារី ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់គ្រឿងស្រវឹង៕

ប្រែសម្រួល៖ វារី

The post ការខូចចិត្តខុសពីជំងឺបេះដូង ​តែអាចធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ហាត់ប្រាណមួយថ្ងៃ ១ ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ការហាត់ប្រាណឲ្យបានច្រើនជាប្រចាំ គឺជារឿងល្អសម្រាប់សុខភាពបេះដូង ក៏ប៉ុន្ដែចំពោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីបំពេញការងារ នោះគឺជារឿងដែលចាំបាច់ត្រូវស្វែងយល់ឲ្យបានច្បាស់ ថាគួរត្រូវប្រើពេលប៉ុន្មានឲ្យបានគ្រប់គ្រាន់ ក្នុងការហាត់ប្រាណនេះ។ ជាក់ស្ដែងតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ បានបង្ហាញថា ការហាត់ប្រាណ យ៉ាងហោចក៏ត្រូវចំណាយពេល ១ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើឲ្យបេះដូងមានសុខភាពល្អ។

ថ្វីត្បិតតែការលើកឡើងរបស់គ្រូពេទ្យបានបង្ហាញថា ការហាត់ប្រាណបាន១ម៉ោង ក្នុងមួយថ្ងៃក៏អាចផ្ដល់អត្ថប្រយោជន៍មែនសម្រាប់សុខភាពបេះដូង ប៉ុន្ដែក៏មានចំណុច​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ដែរ​។ ក្នុងនោះរួម​មាន​ ឥរិយាបថប្រចាំថ្ងៃ របបនៃការញ៉ាំអាហារ និង លក្ខណៈការងារ ដែលសកម្មភាពខ្លះក៏អាចរួម​ចំណែកជាការហាត់ប្រាណ ដល់រាងកាយផងដែរ។

បើគិតទៅលើពេលវេលាគោល ការហាត់ប្រាណ ១ម៉ោងគឺគ្រប់គ្រាន់ធ្វើឲ្យសុខភាពល្អ នោះផ្ដោតសំខាន់លើប្រភេទ នៃការហាត់ប្រាណ ដូចជា ការរត់ ការដើរ(ចន្លោះល្បឿន៤-៥គីឡូ/១ម៉ោង) ការហែលទឹក ការរាំំ ការជិះកង់ សុទ្ធសឹងជាការហាត់ប្រាណបែបសកម្មភាពងាយៗ។ ដូច្នេះយើងអាចធ្វើឲ្យ​បានយ៉ាងហោច ១ម៉ោង ក្នុងមួយថ្ងៃ ក៏អាចជួយកាត់​​បន្ថយហានិភ័យជំងឺបេះដូងបាន ២០-៤០%។ ការហាត់ប្រាណ ប្រភេទផ្សេងទៀតក៏​មាន​ដែរ​ ដូចជាការហាត់ប្រាណបែបកាយសម្ពន្ធ ការលើកទម្ងន់។ ការហាត់ប្រាណប្រភេទនេះអាចធ្វើបានយ៉ាងហោចចន្លោះ ៣០ ទៅ ៤០នាទី ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចជួយដល់សុខភាពបេះដូងបានដែរ។ សកម្មភាពការងារមួយចំនួនផ្សេងទៀត ក៏អាចចាត់ទុក ថា ការហាត់ប្រាណដូចគ្នា ដូចជាការងារ ត្រូវដើរថ្មើរជើងច្រើន ប្រើកាយវិការច្រើន ពោលសកម្មភាពដែលអាចធ្វើឲ្យមានចលនា សរសៃឈាម និងបេះដូងធ្វើការសកម្មគឺជារឿងល្អសម្រាប់សុខភាព។

ការសង្កត់ធ្ងន់ទៅលើកត្ដាមួយចំនួនទៀត សម្រាប់អ្នកហាត់ប្រាណដែលមានមាឌ គីឡូ វ័យ មិនសមាត្រគ្នា ពោលអ្នក​ដែលមានមាឌធាត់ លើសទម្ងន់ គួរតែចំណាយពេល ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១ម៉ោងកន្លះ ក្នុងមួយថ្ងៃជាប្រចាំ និងត្រូវកំណត់របបអាហារត្រូវ​ញ៉ាំផងដែរ។ ការសិក្សាបញ្ជាក់​ថា​ អ្នកមានបញ្ហាលើសគីឡូច្រើន ភាគច្រើនមានអត្រាភាគរយខ្ពស់ ប្រឈមនឹងជំងឺបេះដូង ជំងឺសរសៃឈាម ដោយមិនប្រកាន់ទៅ​លើវ័យនោះទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ

ចុចអាន៖ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយ​ដុតកាឡូរីបានច្រើន?

The post ហាត់ប្រាណមួយថ្ងៃ ១ ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង appeared first on Kampuchea Thmey Daily.

ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយ មហារីក និងជំងឺបេះដូង
ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន ​ជារៀងរាល់​ថ្ងៃ អាច​​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​មហារីក។ នេះបើតាម​ការ​សិក្សា​ថ្មី​​ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន គឺ​ពាក់ព័ន្ធ​ នឹងប្រឈម​មុខការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ដល់​ទៅ ២៨% ជំងឺ​បេះដូង ៣១% និង​ជំងឺ​មហារីក ១៦%។

“នៅអាមេរិក ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនសរុប គឺ​ផឹកភេសជ្ជៈ​ផ្អែម​ខ្លាំង ១​ កំប៉ុង/​ថ្ងៃ… ហើយ​ដើម្បី​​ជំនួស​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ទាំង​នេះ គួរ​ផឹកភេសជ្ជៈ​ផ្សេងទៀត ជាពិសេស​ទឹកសុទ្ធ គឺ​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​លើកកម្ពស់​សុខភាព និង​រស់បាន​អាយុ​វែង”។ នេះជាការ​លើកឡើង​របស់​លោក Vasanti Malik អ្នកស្រាវជ្រាវ​ផ្នែក​អាហារ​បំប៉ន នៅ​ឯ​សាលា​សុខភាព​សាធារណៈ Harvard TH Chan ក្នុង​ទីក្រុង Boston។

ទឹកក្រូច ភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ជា​ប្រភព​ចម្បង​​តែ​មួយ​គត់ ដែល​មាន​ជាតិស្ករបន្ថែម ទៅក្នុង​របប​អាហារ​ពលរដ្ឋអាមេរិកគ្រប់​រូប។ នេះ​បើតាម​ការ​កក់សម្គាល់​របស់​លោក Vasanti Malik។

សាស្ត្រាចារ្យ​រូបនេះ បាន​បញ្ជាក់​ថា នៅ​ពេល​យើង ផឹក​ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត ​ទំនង​ជា​បាន​វិវត្តទៅ​រក​​កត្ដា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងៗ។ យើង​អាច​ទំនង​ជា​ទទួល​យក​ចំនួន​កាឡូរី​សរុប ច្រើនជាង​រាងកាយ​ត្រូវ​ការ​នាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។

ចំណែក​ភាពប្រឈម​​កើតជំងឺ​មហារីក ជាមួយ​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​វិញ ទំនងបង្ក​ឡើង​ដោយ​ជំងឺ​មហារីក ​ដែល​ពាក់ព័ន្ធ​នឹង​របប​អាហារ រួមមាន ​មហារីក និងភេសជ្ជៈ​ប៉ូវ​កម្លាំង។

សម្រាប់​ការ​សិក្សា​ថ្មី​នេះ ហានិភ័យ​ពាក់ព័ន្ធ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​​ខ្ពស់ ខណៈ​បច្ចុប្បន្ន​កំណើន​អ្នក​ចូលចិត្ត​ភេសជ្ជៈ​ប្រភេទ​ទាំងនេះ ទាំង​បុរស និង​ស្រ្ដី កំពុង​កើន​ឡើង​ខ្ពស់​ដូច​គ្នា។

ការ​សិក្សា​ថ្មី​នេះ បាន​ពិនិត្យ និង​តាមដាន​លើ​បុរស ចំនួន ៣៧.៧១៦​នាក់ អស់រយៈពេល ២៨​ឆ្នាំ និង​ស្រ្តី ចំនួន ៨០.៦៤៧​នាក់ អស់រយៈពេល ៣៤​ឆ្នាំ ដោយ​បាន​ពិនិត្យ​លើ​កត្តា​របប​អាហារ​នានា សកម្មភាព​រាងកាយ និង​ការ​ធាត់ជ្រុល ដោយ​សារ​ផឹក​​ភេសជ្ជៈ​ផ្អែម​ខ្លាំង។ លទ្ធផលរកឃើញ​ថា រយៈពេល ៣៤​ឆ្នាំ មកនេះ ស្រ្តី ២៣.៤៣២​នាក់ បាន​ស្លាប់ ​ក្នុង​នោះ ៤.១៣៩​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៨.៣១៨​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក។ រីឯ​បុរស​វិញ ក្រោយ​តាម​ដាន ២៨​ឆ្នាំ ១៣.០០៤​នាក់​ បាន​ស្លាប់ ដោយ​ក្នុង​នោះ ៣.៧៥៧​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៤.០៦២​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក៕

អត្ថបទផ្ដល់ដោយ៖​Hello Krupet

ចុចអាន៖មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

The post ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយ មហារីក និងជំងឺបេះដូង appeared first on Kampuchea Thmey Daily.