ជំងឺផ្ដាសាយ Archives - Kampuchea Thmey Daily

ករណីឆ្លងជំងឺផ្ដាសាយ​រីករាលដាល​​ខ្លាំង​នៅ​អាមេរិក
ជំងឺគ្រុនផ្តាសាយនៅទូទាំងសហរដ្ឋអាមេរិកកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ខណៈយុទ្ធនាការចាក់វាក់សាំងមានភាពយឺតយ៉ាវដែល​បង្កការ​ក្តី​បារម្ភ​​ចំពោះ​​​សុខភាព​សាធារណៈ​។

(រូបភាព៖ AP)

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិធានការមួយចំនួន រួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ និងការសង្គ្រោះបន្ទាន់។ រដ្ឋចំនួន១៣​បានរាយការណ៍ថាមានកម្រិតខ្ពស់នៃជំងឺផ្តាសាយកាលពីសប្តាហ៍មុន។

វេជ្ជបណ្ឌិត លោក William Schaffner អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ទីមួយគឺរដ្ឋ Tennessee ដែលជាកន្លែងជំងឺកំពុងកើនឡើងនៅតំបន់ Nashville និងនៅរដ្ឋ Louisiana ក៏មានការកើនឡើងខ្លាំង​​ដែរ។

ស្របពេលមានការកើនឡើងជំងឺផ្ដាសាយនេះក៏មានមេរោគមួយចំនួនដែលបណ្តាលឱ្យក្តៅខ្លួន ក្អក ឈឺបំពង់ក និងរោគសញ្ញា​ផ្សេងទៀតដូចជាជំងឺផ្តាសាយផងដែរ។ មួយគឺ COVID-19 និងមួយទៀតគឺ RSV ឬមេរោគ syncytial ផ្លូវដង្ហើម ដែល​មាន​រោគសញ្ញាទូទៅដូចជំងឺផ្តាសាយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់ទារក និងមនុស្សចាស់។

(រូបភាព៖ AP)

គួរបញ្ជាក់ថា CDC​ បានហៅរដូវនេះថា ជាការចាប់ផ្តើមនៃរដូវផ្តាសាយ ដោយផ្អែកលើសូចនាករជាច្រើន រួមមានលទ្ធផលមន្ទីរពិសោធន៍សម្រាប់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងភាគរយនៃការទៅជួបផ្នែកសង្គ្រោះបន្ទាន់ដែលមានការចេញរោគ​វិនិច្ឆ័យ​ជំងឺផ្តាសាយ។

រដូវផ្តាសាយកាលពីរដូវរងារឆ្នាំមុនត្រូវបានចាត់ទុកថាជា «មធ្យម»ប៉ុន្តែវាមានរយៈពេល ២១​សប្តាហ៍ ហើយ CDC បានប៉ាន់​ប្រមាណថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ​២៨០០០នាក់។ វាមានគ្រោះថ្នាក់ជាងគេសម្រាប់កុមារ ដោយកុមារចំនួន ២០៥នាក់បានស្លាប់ ដែលនោះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មាន។

ស្របពេលជាមួយគ្នានេះកត្តាមួយទៀតគឺកង្វះការចាក់វ៉ាក់សាំងដែលនាំឲ្យមានការកើនឡើងច្រើន។ ក្នុងចំណោមកុមារដែលបានស្លាប់មានអាយុគ្រប់គ្រាន់សម្រាប់ការទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ តែ៨០% នៃពួកគេមិនត្រូវបានចាក់វ៉ាក់សាំងពេញលេញនោះទេ។

អត្រានៃការចាក់ថ្នាំបង្ការសម្រាប់កុមារគឺទាបនៅឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី ៧​ខែធ្នូ មនុស្សពេញវ័យប្រហែល ៤១%​បានទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ស្រដៀងនឹងកាលពីឆ្នាំមុន ប៉ុន្តែសម្រាប់កុមារ គឺធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយមាន​តែ​៤៤% ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ។ នេះបើយោងតាមទិន្នន័យរបស់ CDC​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ករណីឆ្លងជំងឺផ្ដាសាយ​រីករាលដាល​​ខ្លាំង​នៅ​អាមេរិក appeared first on Kampuchea Thmey Daily.

Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ
​អ្នក​គាំទ្រ​ជាច្រើនមាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ​​បន្ទាប់​ពីតារាសម្ដែង​  Kimberly Ann Voltemus ក្រោយ​វិលត្រលប់ពីប្រទេសបារាំងវិញ នាងស្រាប់តែប្រកាសលុបចោលការងារទាំងអស់ភ្លាមៗដោយមិនដឹងមូលហេតុពិតប្រាដក។ នេះបើយើងតាមការចុះផ្សាយពីសារព័តមាន Sanook នៅថ្ងៃទី១៥ ខែកុម្ភៈ។

រឿងរ៉ាវរបស់តារាសម្ដែងរូបនេះបានធ្វើឲ្យទស្សនិកជនក្នុងប្រទេសហាក់មានចម្ងល់ជាខ្លាំងថា តើ ​Kimberly មានបញ្ហាផ្ទាល់ខ្លួនឬយ៉ាងណា បន្ទាប់ពីត្រលប់មកពីចូលរួមព្រឹត្តិការណ៍ Cartier Trinity 100 years ដែលប្រារព្ធខួបលើកទី ១០០នៃការប្រមូលគ្រឿងអលង្ការ Trinity របស់ Cartier ភ្លាមៗ នាងប្រែជាប្រញាប់ទៅជួបពេទ្យជាបន្ទាន់។

ក្រោយមកទើបអ្នកគាំទ្ររបស់នាងបានដឹងថា Kimberly មានជំងឺគ្រុន​ផ្ដាសាយប្រភេទ A ឬហៅថា H1N1​ ដែល​ធ្វើ​ឲ្យនាងត្រូវតែ​ប្រញាប់លុប​ចោល​ការងារ​ដែល​នាង​ទទួល​យក​ក្នុង​អំឡុង​ពេល​នេះ​ជា​មុន​សិន។ ក្នុងនោះផងដែរតារាសម្ដែងរូបនេះបានបង្ហោះនូវលទ្ធផលតេស្តតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនងថា “ខ្ញុំសុំទោសចំពោះការលុបចោលព្រឹត្តិការណ៍ទាំងអស់ក្នុងអំឡុងពេលនេះ។ ខ្ញុំ​នឹង​បាន​ប្រសើរ​ឡើង​ឆាប់ៗនេះ ហើយនឹងវិលមកជួបអ្នកគ្រប់គ្នាវិញជាក់ជាមិនខាន”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្រនិង មិត្ត​ភ័ក្តិ​ក្នុង​វិស័យ​សិល្បៈថៃបានដឹងថា តារាសម្ដែងកូនកាត់ Kimberly បានឆ្លងនូវជំងឺផ្ដាសាយប្រភេទ A ម្នាក់ៗបានសម្រុកចូលទៅបញ្ចេញមតិ​ផ្ញើសារ​សួរសុខទុក្ខ​​ជា​បន្តបន្ទាប់​ និងសូមឲ្យនាងសះស្បើយ​ពី​ជំងឺ​យ៉ាង​ឆាប់រហ័ស​។ ជាពិសេសមហាជនក៏សម្ដែងនូវការព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងលើសលប់​​ ដោយសារតែជំងឺគ្រុន​ផ្ដាសាយប្រភេទ A ឬហៅថា H1N1​ កំពុងតែវាលលុកក្នុងប្រទេសថៃនាពេលនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទិវា​ក្តី​ស្រឡាញ់ឆ្នាំនេះ Janie ដាក់ឈុតស្រាត​អបអរមួយទំហឹង

The post Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ appeared first on Kampuchea Thmey Daily.

ករណីព្រះសង្ឃមានបញ្ហាសុខភាពនៅវត្តខ្នាចរមាស៨៧អង្គបណ្តាលមកពីជំងឺផ្តាសាយ
ករណីព្រះសង្ឃចំនួន៨៧អង្គមានបញ្ហាសុខភាពក្តៅព្រះកាយខ្លាំងគង់នៅក្នុងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបណ្តាលមកពីជំងឺផ្តាសាយធម្មតាមិនមែនមកពីជំងឺគ្រុនឈាម ឬជំងឺកូវីដ១៩នោះទេ។

បើតាមលោកវេជ្ជបណ្ឌិត លី សូវវ៉ាន់ ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ថា កាលពីម្សិលមិញក្រុមការងារមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិថ្មគោលបានចុះពិនិត្យ ធ្វើអន្តរាគមន៍ឆ្លើយតប និងអប់រំសុខភាពទូទៅចំពោះព្រះសង្ឃគង់នៅវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុក​បវេល ខេត្តបាត់ដំបង ចំនួន៨៧អង្គ ដែលក្នុងនោះព្រះសង្ឃមានរោគសញ្ញាចំនួន២៨អង្គ បានធ្វើតេស្តកូវីដ-១៩ហើយ លទ្ធផលអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកព្រះ២១អង្គត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកថ្មគោល ដោយសង្ស័យគ្រុនឈាម
និងករណីរលាកបំពង់ក ហើយលទ្ធផលមិនមានជំងឺគ្រុនឈាមទេ គឺជាជំងឺផ្តាសាយធម្មតាហើយគ្រូពេទ្យបានប្រគេនថ្នាំសម្រាប់ព្យាបាល និងបានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមក៏ដូចជាជំងឺផ្តាសាយដល់ព្រះសង្ឃរួចរាល់ហើយដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានសន្និដ្ឋានថា ករណីព្រះសង្ឃមានបញ្ហាសុខភាពទាំងនោះមានអវិជ្ជមានជំងឺកូវីដ១៩ និងមិនមានឆ្លងជំងឺគ្រុនឈាមដែរតែមានឆ្លងជំងឺផ្តាសាយដោយសារការផ្លាស់ប្តូរអាកាសធាតុ។ ដូចនេះសូមប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃត្រូវរួមគ្នាបង្ការជំងឺផ្តាសាយទាំងអស់គ្នានៅក្នុងរដូវធ្លាក់ខ្យល់ដែលមានអាកាសធាតុចុះត្រជាក់វានឹងងាយធ្វើឱ្យកើតជំងឺផ្តាសាយពិសេសកុមារនិងមនុស្សមានវ័យចំណាស់៕

អត្ថបទ៖ សំអឿន

The post ករណីព្រះសង្ឃមានបញ្ហាសុខភាពនៅវត្តខ្នាចរមាស៨៧អង្គបណ្តាលមកពីជំងឺផ្តាសាយ appeared first on Kampuchea Thmey Daily.

ចេះតិចនិក ៦ យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ
គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​​ពេល​កើត​ជំងឺ​ផ្ដាសាយ​ម្ដងៗ​​ ថា​ពិបាក​ក្នុង​ខ្លួន និង​រំខាន​ប៉ុនណា​នោះ​។ ជំងឺ​ផ្ដាសាយ​​ធម្មតា​បង្ក​ឡើង​ដោយ ​វីរុស​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​បំពង់​ក និង​ច្រមុះ​ និង​មាន​រោគ​សញ្ញា​ដូច​ជា​ហៀរ​សម្បោរ ឈឺ​ក ក្អក តឹង​ច្រមុះ ឈឺ​ខ្លួន​ប្រាណ និង​ឈឺ​ក្បាល​តិច​តួច កណ្ដាស់ ឬ​អាច​មាន​ក្ដៅ​ខ្លួន​បន្តិច​បន្តួច​ផង​ដែរ​ ដែល​អាការៈ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​អស់កម្លាំង​។​

យ៉ាងណា ​ជំងឺ​ផ្ដាសាយ​មិន​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ គ្រាន់​តែ​ជំងឺ​មួយ​នេះ​អាច​ត្រូវ​ការ​ពេល​រហូត​ដល់​ពីរ​សប្ដាហ៍​ដើម្បី​ឲ្យ​អាការៈ​បាន​ធូរ​ស្បើយ​ឡើង​វិញ​។ ​បើ​ផ្ដាសាយ​ពិបាក​អ៊ីចឹង យើង​គួរ​ចេះ​វិធី​បង្ការ​ជាមុន​ទើប​ល្អ​។​

១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​

ដៃ​មិន​ស្អាត ហើយ​យើង​យក​មក​ប៉ះ​នឹង​មុខ​មាត់​ច្រើន​ដង​ទៀត​នោះ ពិត​ជា​មាន​បញ្ហា​មិន​ខាន​។ ដៃ​មិន​ស្អាត មាន​ជាប់​វីរុស ឬ​បាក់តេរី​មិន​ល្អ នឹង​អាច​ឆ្លង​ចូល​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​យើង​ជាក់​ជា​មិន​ខាន​។ ដូច​នេះ​ហើយ យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ ដើម្បី​បង្ការ​បញ្ហា​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ផ្ដាសាយ​។​

២. បន្ថែម​វីតាមីន​D

ការសិក្សា​រក​ឃើញ​ថា អ្នក​ដែល​មិន​មាន​វីតាមីន​ D គ្រប់​គ្រាន់​អាច​នឹង​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ជាង​អ្នក​មាន​វីតាមីន​D គ្រប់​គ្រាន់​ ដោយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ក្អក រមាស់​ក តឹង​ច្រមុះ ជា​ដើម។ វី​តាមីន D អាច​ទទួល​បាន​ពី​ព្រះ​អាទិត្យ​ ហើយ​កោសិកា​របស់​យើង​ត្រូវ​ការ​វីតាមីនD ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​ភាពស៊ាំ។ ក្រៅ​ពី​ពន្លឺ​ព្រះ​អាទិត្យ ​វីតាមីនD ក៏​អាច​រក​បាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន​ដូច​ជា​ទឹក​ដោះ​គោ​បន្ថែម​វីតាមីនD ស៊ុត ផ្សិត សាច់​គោ និង​ទឹក​ក្រូច​ស្រស់​ជា​ដើម​។

៣. កាត់​បន្ថយ​ស្ត្រេស​

បើ​ដឹង​ថា​យើង​មាន​អារម្មណ៍​មិន​ល្អ មិន​សប្បាយ​ចិត្ត យើង​គួរ​រក​ពេល​សម្រាក​លំហែ​ខ្លះ​។ បញ្ហា​ធុញ​ថប់ ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ ពិសេស​ជំងឺ​ផ្ដាសាយ។ ការ​ហាត់​ប្រាណ ហាត់​យ៉ូហ្កា ​ការ​ដើរ​កម្សាន្ត ឬ​ជជែក​លេង​ជាមួយ​មិត្ត​ភក្ដិ និង​សមាជិក​គ្រួសារ សុទ្ធ​តែ​អាច​ជួយ​សម្រាល​បញ្ហា​ក្នុង​ចិត្ត​បាន​។

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

គេង​បាន​គ្រប់​គ្រាន់​ ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ការពារ​យើង​ពី​ជំងឺ​ផ្ដាសាយ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​​អ្នក​ដែល​គេង​តិច​ជាង​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​យប់​ មាន​លទ្ធភាព​ឆ្លង​ជំងឺ​ផ្ដាសាយ​បី​ដង​ខ្ពស់​ជាង​អ្នក​គេង​បាន​ប្រាំ​ពីរ​ម៉ោង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​យប់​។ ជា​ការ​ណែ​នាំ​យើង​គួរ​គេង​ឲ្យ​បាន​ចន្លោះ​ពី​ប្រាំពីរ ទៅ​ប្រាំ​បួន​ម៉ោង​ក្នុង​មួយ​យប់​។

៦. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្កសី

ការ​សិក្សា​បាន​រក​ឃើញ​ថា​ជាតិ​ស័ង្កសី​ជួយ​កាត់​បន្ថយ​សមត្ថភាព​លូតលាស់​របស់​វីរុស​។ ដូច​គ្នា​ដែរ បើ​សិន​ជា​កើត​ជំងឺ​ផ្ដាសាយ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្កសី​ ក៏​អាច​ជួយ​សម្រួល​អាការៈ​បាន​ដូច​គ្នា​។ អាហារ​សម្បូរ​ជាតិ​ស័ង្កសី​មាន​ដូច​ជា​តៅហ៊ូ សាច់ អ័យស្ទ័រ ពពួក​សណ្ដែក​ គ្រាប់​ធញ្ញជាតិ និង​ស៊ុត​ ជាដើម​។

ជា​ការពិត​មនុស្ស​យើង​ម្នាក់ៗ​អាច​នឹង​កើត​ជំងឺ​ផ្ដាសាយ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ញឹក​ញាប់​ជាង​នេះ​ទៅ​តាម​ស្ថាន​ភាព​សុខភាព​ជាក់​ស្ដែង​។ ថ្វី​បើ​ជំងឺ​ផ្ដាសាយ​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ តែ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាការៈ​ដែរ បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង ឬ​រោគ​សញ្ញា​ផ្ដាសាយ​​មិន​បាន​ថមថយ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ច្បាស់​ថា​យើង​អាច​មាន​ជំងឺ​ផ្សេង​ឬ​យ៉ាងណា​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គ្នាយើងពិតជាដឹងហើយថាពេលកើតជំងឺផ្ដាសាយម្ដងៗ ថាពិបាកក្នុងខ្លួន និងរំខានប៉ុនណានោះ ។ ជំងឺផ្ដាសាយធម្មតាបង្ក…

The post ចេះតិចនិក ៦ យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ appeared first on Kampuchea Thmey Daily.

ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ
ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​ និង​ស្ទះ​បំពង់​ផ្លូវ​ខ្យល់​តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ យោង​តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អាច​នឹង​មាន​ស្លេស្ម​ពេញ​សួត​កូន ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ចំពោះ​ម៉ាក់​ប៉ា​គ្រប់​រូប។

ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹងដែរ​​ថា អាការៈ​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត​លើ​កុមារ​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ ពោល​គឺ​អា​អូន​អាច​ក្អក ហៀរ​សម្បោរ ក្ដៅ​ខ្លួន​តិច​តួច ដែល​ជាហេតុ​បណ្ដាល​ឲ្យ​គ្រូពេទ្យ​មិន​ទាន់​អាច​បែងចែក​បាន​ភ្លាមៗ​ថា​ជា​ជំងឺ​រលាក​ទង​សួត ឬ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា ពេល​ដែល​កូន​ឈឺ​ដំបូងៗ។

លោក​ស្រី​បន្ត​ថា ក្រោយ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​បាន ២-៣ថ្ងៃ កូន​នឹង​មាន​អាការៈ​ហត់ និង​ក្អក​កាន់​តែ​ខ្លាំង ហើយ​សព្វ​ថ្ងៃ​សម្បូរ​ក្មេង​ៗ​កើត​ជំងឺ​នេះ​ណាស់។ ពេល​ខ្លះ រលាក​ទង​សួត​កម្រិត​ស្រាល​មាន​អាការៈ​ហត់​តិច​តួច​តែ​ក្មេង​ក្អក​ខ្លាំង មាន​ស្លេស្ម​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មិន​ដឹង​ថា​កូន​ហត់​ទេ។

“ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​​ធ្វើ​ដោយ​គ្រូពេទ្យ​តាម​រយៈ​ការ​សួរ​ប្រវត្តិ​អ្នក​ជំងឺ និង​ស្ដាប់​សួត។ ជួន​កាល ពេល​ម៉ាក់​ប៉ា​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​តែ​ម្ដង​មិន​ទាន់​អាច​ពិនិត្យ​ដឹង​បាន​ភ្លាម​ទេ។” នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី វេជ្ជបណ្ឌិត​បម្រើ​ការ​នៅ​គ្លីនិក MommyDoctor រូប​នេះ។

ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អា​អូន​ពិបាក​ក្នុង​ខ្លួន និង​ពិបាក​ដក​ដង្ហើម​ណាស់ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​ការពារ​កូន​ពី​ជំងឺ​នេះ​រួម​មាន៖

លាង​សម្អាត​ដៃ​ម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់

ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង)

ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ

កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) និង​ចៀសវាង​ជក់​បារី​នៅ​ក្បែរ​កូន។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចៀសវាងធ្វើរឿងទាំងនេះដាច់ខាត ពេលកំពុងផ្តាសាយ

The post ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ appeared first on Kampuchea Thmey Daily.

ចៀសវាងធ្វើរឿងទាំងនេះដាច់ខាត ពេលកំពុងផ្តាសាយ
សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេស​រឿង​មួយចំនួន​មិនគួរធ្វើទេពេលផ្តាសាយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​​បាន​។ អត្ថបទនេះ នឹងលើក​ឡើង​ពី​ចំណុច​មួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ​។

១- កុំចម្លងទៅក្រុមមនុស្សងាយរងគ្រោះ

ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មាន​អារម្មណ៍មិន​ល្អ​បាន។ ចំពោះ​មនុស្ស​មួយ​ចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែង​ដល់ជីវិត​ថែម​ទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រួមទាំង​អាច​​ឈាន​​ដល់​ស្លាប់​ទៀត​ផង​។

លើសពីនេះ ក្រុម​មនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយ​ដូច​គ្នា ដូច​ជាមនុស្សចាស់វ័យ​លើស ៦៥ឆ្នាំឡើង និងក្មេង​អាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និង​អ្នកដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រាប់បញ្ចូលទាំង​ជំងឺហឺត ជំងឺបេះដូង អ្នកដែល​មាន​បញ្ហាប្រព័ន្ធភាពស៊ាំ គឺ​សុទ្ធតែ​ងាយនឹងបង្កជាជំងឺផ្តាសាយ​ស៊ាំញ៉ាំ ដែល​ពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។

បើ​យើង​មានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវ​ធ្វើ​កុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។

២- កុំឆ្លេឆ្លាទៅពេទ្យទាំងមិនចាំបាច់

គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។

ប៉ុន្តែក្នុងលក្ខខណ្ឌ យើងផ្ទាល់ ឬកូនយើងផ្តាសាយ ហើយបង្កផលវិបាកដូចជា ពិបាកដកដង្ហើម ឈឺទ្រូង វង្វេងវង្វាន់ វិលមុខខ្លាំងភ្លាម ឬសន្លប់ ស្ថានភាពនេះ ច្បាស់ជាត្រូវការការព្យាបាលបន្ទាន់ហើយ។

៣- កុំគិតថាយើងខ្លួនឯងដឹងច្បាស់ពេលណាគួរទៅពេទ្យ ពេលណាមិនគួរ !

មិនមែនគ្រប់គ្នាសុទ្ធតែត្រូវប្រញាប់ទៅពេទ្យពេលផ្តាសាយនោះ​ទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមិនចាំបាច់ទៅពេទ្យដែរ។ ពេលខ្លះយើងគួរតែទៅពេទ្យ ទោះមិនមែនជាការសង្គ្រោះ ឬព្យាបាលបន្ទាន់ ក៏គួរតែទៅពេទ្យពិភាក្សាជាមួយវេជ្ជបណ្ឌិតដែរ។ ស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញា និងស្ថានភាពផ្តាសាយរបស់យើង កូនយើង ជារឿងចាំបាច់បំផុតយើងត្រូវធ្វើ។

៤- កុំសុំថ្នាំផ្សះពីពេទ្យ ឬសម្រេចចិត្តប្រើខ្លួនឯង

នេះជាចំណុចសំខាន់បំផុតគ្នាយើងត្រូវដឹង ថ្នាំផ្សះមិនអាចសម្លាប់វីរុសបានទេ ខណៈជំងឺផ្តាសាយ គឺបង្កដោយវីរុស ហើយថ្នាំផ្សះគ្មានប្រសិទ្ធភាពប្រឆាំងជំងឺនេះដែរ។ គ្នាយើងជាច្រើនជឿថា ថ្នាំផ្សះដែល​ពួកគេចូលចិត្តប្រើ គឺអាចព្យាបាលគ្រប់ជំងឺធម្មតាដែលខ្លួនកើតមាន ប៉ុន្តែមិនមែនទាំងអស់ដូចការគិតទេ។ នៅ​ពេល​ដឹង​ខ្លួន​ថា​ផ្តាសាយ​ ត្រូវ​ចាំ​ថា ​កុំព្យាយាម​ស្វែង​រក​ថ្នាំផ្សះមក​ប្រើ​ឲ្យសោះ។

បើរោគសញ្ញា ឬសុខភាពយើងធ្វើទុក្ខខ្លាំង មានថ្នាំប្រឆាំងវីរុសជាច្រើន ដែល​គ្រូពេទ្យ​អាច​ចេញវេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ ដើម្បីកាត់បន្ថយរយៈពេលរោគសញ្ញាផ្តាសាយ។ ពពួកថ្នាំ Tamiflu និង Relenza ជាទូទៅនៅសហរដ្ឋអាមេរិក ច្រើនត្រូវពេទ្យណែនាំឲ្យប្រើដើម្បីប្រឆាំងវីរុសផ្តាសាយ។ តែទោះជា​យ៉ាង​នេះ​ក្ដី​ ថ្នាំ​នេះ​មិនមាន​សកម្មភាព​ដូច​ថ្នាំ​ផ្សះនោះ​ទេ ហើយ​វា​ក៏​​មិន​​អាច​បំបាត់​រោគ​សញ្ញាជំងឺ​ផ្ដាសាយ​លឿន​ នោះ​ដែរ។

ប៉ុន្តែថ្នាំប្រភេទនេះ អាចកាត់បន្ថយសភាពធ្ងន់ធ្ងររបស់ជំងឺ ជួយឲ្យយើងមានសុខភាពធូរស្រាលបានឆាប់រហ័ស ខណៈថ្នាំខាងលើ ជាទូទៅពេទ្យណែនាំឲ្យក្រុមមនុស្សរងហានិភ័យខ្លាំងពីជំងឺផ្តាសាយប្រើ​ប៉ុណ្ណោះ។

៥- អំឡុងពេលផ្តាសាយ កុំព្យាយាមបញ្ចេញសកម្មភាពដូចសព្វដង

ក្នុងករណីលើកលែងខ្លះ យើងគួរតែសម្រាកនៅផ្ទះអំឡុងពេលផ្តាសាយ ព្រោះបើយើងមិនមានពេលវេលាឲ្យខ្លួនឯងសម្រាកគ្រប់គ្រាន់​ទេ​នោះ​ ពេលវេលាជា​សះស្បើយ​ក៏អូសបន្លាយ​ទៅតាម​ហ្នឹង ហើយក៏កាន់តែឲ្យអ្នកជុំវិញខ្លួនប្រឈមហានិភ័យឆ្លងពីយើង​ថែម​ទៀត។ គ្នាយើងមួយចំនួន ទោះជាមានជំងឺក្តី ក៏នៅតែប្រឹងធ្វើការ ព្រោះគិតថាជំងឺទាំងនោះតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជំងឺ​ផ្តាសាយ ល្អបំផុតត្រូវសម្រាកនៅផ្ទះ ព្រោះធ្វើបែបនេះ មិត្តរួមការងារយើង នឹងអរគុណយើងកាន់តែខ្លាំង។

៦- បើមានមេរោគក្រពះ កុំសម្រេចចិត្តលេបថ្នាំផ្តាសាយដោយខ្លួនឯងអី

ផ្តាសាយជាជំងឺផ្លូវដង្ហើម ក្នុងពេលខ្លះ ពិសេសក្មេងៗ ក៏អាចជួបប្រទះរោគសញ្ញាផ្សេងទៀតដូចជាក្អួត និងរាក អំឡុងពេលផ្តាសាយ​បាន​ដែ​រ ប៉ុន្តែរោគសញ្ញាពិតរបស់ជំងឺនេះ គឺគ្រុនក្តៅ ឈឺចាប់​ពេញ​ខ្លួន ឈឺក្បាល ក្អក និងអស់កម្លាំង។ បើសិនយើង ឬកូន​យើងជួបប្រទះបញ្ហារាក ក្អួត ពេលផ្តាយសាយ ប្រហែលជាយើងមានបញ្ហាក្រពះពោះវៀនច្រើនជាងជំងឺផ្តាសាយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រដូវ​ផ្ដាសាយ​ អនុវត្ត​​​​ទម្លាប់​​ទាំង​នេះ​ ​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The post ចៀសវាងធ្វើរឿងទាំងនេះដាច់ខាត ពេលកំពុងផ្តាសាយ appeared first on Kampuchea Thmey Daily.

ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺធ្វើរឿង ៤យ៉ាងនេះភ្លាម
រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤យ៉ាងនេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះទឹកភ្លៀងអាចធ្វើឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និង​ហៀរសំបោរជាដើម។

១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត

ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់សម្លៀកបំពាក់ទទឹកនោះចេញឲ្យបានឆាប់បំផុត ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយត្រជាក់ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួយទឹកក្តៅឧណ្ហៗសិនមុននឹងផ្លាស់សម្លៀកបំពាក់។

២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត

ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើង​អាចប្រើម៉ាស៊ីនផ្លុំសក់​ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជាងាយធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ

ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកអាហារក្តៅៗ និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាពក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលាយទឹកឃ្មុំបន្ថែមក្រូចឆ្មារបន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំង​អាចការពារផ្តាសាយបានមួយកម្រិតទៀត ព្រោះវីតាមីន C ក្នុងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងជំងឺផ្តាសាយ។

៤- ហាត់ប្រាណរបៀបពន់ពែនរាងកាយ

រឿងចុងក្រោយគ្នាយើងត្រូវតែធ្វើ​ដើម្បីកុំឲ្យធ្លាក់ខ្លួនឈឺដោយសារត្រូវទឹកភ្លៀង គឺអាចហាត់ប្រាណរបៀបពត់ពែនខ្លួន (Do light stretching) ដើម្បីជួយបង្កើនកម្តៅក្នុងរាងកាយ។ ក្រៅពីធ្វើឲ្យរាងកាយមានកម្ដៅ សកម្មភាពហាត់ប្រាណបែបនេះ ក៏ជួយឲ្យរបត់ឈាមរត់បានស្រួលផងដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំងឺ៦ ប្រភេទ គ្រោះថ្នាក់ខ្លាំងនៅរដូវទឹកជំនន់ និងវិធីការពារនាំធ្ងន់

ចុចអាន៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…

The post ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺធ្វើរឿង ៤យ៉ាងនេះភ្លាម appeared first on Kampuchea Thmey Daily.

ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
គ្នា​យើង​នរណា​ៗ​ក៏​ធ្លាប់​ផ្ដាសាយ​ដែរ ឲ្យ​តែ​ចាប់​ផ្ដើម​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ គ្រុន​ក្ដៅ​ស្រៀវ​ស្រាញ​ក្នុង​ខ្លួន ឈឺ​បំពង់​ក អស់​កម្លាំង ដឹង​ភ្លាម​ម៉ង​ថា​ខ្លួន​កំពុង​ផ្ដាសាយ​ហើយ។ ប៉ុន្តែ​ដឹង​អត់​ គ្រុន​ផ្ដាសាយ​បណ្ដាល​មក​ពី​អី ហេតុអ្វី​រោគ​សញ្ញា​ទាំងនេះ​កើត​ឡើង និង​អាច​ធ្ងន់ធ្ងរ? ​

១- អ្វី​ជា​អាការៈ​សញ្ញា​ជំងឺ​ផ្តាសាយ?

អាការៈ​ហៀរ​សំបោរ ឈឺ​ក និង​ឈឺ​ខ្លួន សុទ្ធ​តែ​ជា​សញ្ញា​​រាង​កាយ​របស់​យើង​កំពុង​ប្រឆាំង​នឹង​មេរោគ​ផ្ដាសាយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ Stephen Turner នៃ​សាកល​វិទ្យាល័យ Monash ប្រទេស​អូស្ត្រាលី។

ជំងឺ​ផ្ដាសាយ​ បណ្ដាល​មក​ពី​វីរុស​តូច​ៗ​ ​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា ​ដើម្បី​ចម្លង ​និង​ផលិត​វីរុស​បន្ថែម​ទៀត។ មេរោគ​គ្រុន​ផ្ដាសាយ ​ចម្លង​មេរោគ​ទៅ​កោសិកា​​តាម​ផ្លូវ​ដង្ហើម ហើយ​វា​ងាយ​ឆ្លង​ណាស់ ​តាម​រយៈ​ការ​សាយ​ភាយ​តំណក់​តូច​ៗ​ បញ្ចេញ​ពេល​យើង​ក្អក ឬ​កណ្ដាស់។ បន្ទាប់​ពី​ឆ្លង​មេរោគ​នេះ​ រាងកាយ​នឹង​ធ្វើ​ការ​ធ្ងន់​ជាង​ធម្មតា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​មេរោគ​។

២- មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​ក្រោយ​ឆ្លង​មេរោគ​ផ្តាសាយ?

នៅ​ពេល​មេរោគ​គ្រុន​ផ្ដាសាយ​ចូល​ក្នុង​រាង​កាយ​យើង ប្រព័ន្ធ​ការពារ​រាងកាយចាប់​ផ្ដើម​ធ្វើការ​ភ្លាម ចុង​សរសៃ​ប្រសាទ​ បាន​បញ្ជូន​សញ្ញា​អាសន្ន​ភ្លាមៗ​ ឲ្យ​រាងកាយ​ដឹង​ពី​វត្តមាន​មេរោគ។ នេះ​ជា​ការ​ឆ្លើយ​តប​រហ័ស​មួយ តែ​វា​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ការ​រលាក​ទាំងនេះ​ កើត​ចេញ​ពី​សកម្មភាពសារធាតុ​គី​មី​ចេញ​ពី​កោសិកា​ ​គេ​ហៅ​ថា Cytokines ។ តួនាទី​សំខាន់របស់ Cytokines គឺ​ជួយ​​កំណត់​ការ​ចម្លង​មេរោគ​ដំណាក់​កាល​ដំបូង​នៅ​ក្នុង​សួត ហើយ​សារធាតុ​នេះ​ អាច​បញ្ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម​ ​ពង្រីក​ខ្លួន​ពេញ​រាងកាយ ​ដើរ​តួ​ជាភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ និង​ព្រមាន​ដល់​ប្រព័ន្ធ​ភាព​សុាំ​ផ្សេង​ទៀត​ ពី​វត្តមាន​របស់​មេរោគ។ ជា​អកុសល ការ​ឆ្លើយ​តប​របស់​រាងកាយ ​ទៅ​នឹង​ការ​រលាក​​កើត​មាន​អំឡុង​ពេល​ព្យាយាម​ប្រឆាំង​នឹង​មេរោគ ​បណ្ដាល​ឲ្យ​រោគ​សញ្ញា​គ្រុនផ្ដាសាយយើង​តែង​ជួប​ប្រទះ​ លេច​ចេញ​ឡើងតែ​ម្តង។

៣- មាន​អ្វី​កើត​ឡើង​ពេល​រាង​កាយ​រង​ការ​រលាក?

អាការៈរលាក អាច​បណ្ដាល​ឲ្យ​រាង​កាយ​ផលិត​ស្លេស្ម​កាន់​​កើន​ឡើង។ ស្លេស្ម ឬ​សំបោរ ជា​សារធាតុ​ស្អិត​ ​ជួយ​ចាប់​យក​មេរោគ​នៅ​ក្នុង​សួត និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ហើយ​នៅ​ពេល​ណា​បរិមាណ​​ស្លេស្ម ឬ​សំបោរ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ផ្លូវ​ដង្ហើម យើង​នឹង​ចាប់​ផ្ដើម​ក្អក កណ្ដាស់ ឬ​ហូរ​សំបោរ​ ដែលការ​ពិត​នេះ ​ជា​ការ​ជួយ​យក​មេរោគ​ចេញ​ពី​រាងកាយ​មុន ​ពេល​វា​ឆ្លង​ទៅ​កោសិកា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។

លើស​ពី​នេះ ការ​រលាក​បណ្ដាល​ឲ្យ​សីតុណ្ហភាព​រាងកាយ​ឡើង​កម្ដៅ ឬ​គ្រុន​ក្ដៅ ដើម្បី​ធ្វើ​ឲ្យ​​បរិយាកាស​អាប់អួ​ដល់ពពួក​​មេរោគ​ផ្ដាសាយ ​មិន​ឲ្យ​​បង្កើត​មេរោគ​បន្ថែមទៀត។ ការ​​បង្កើន​កម្ដៅរាងកាយ នឹង​នាំ​សាច់​ដុំ​​កន្ត្រាក់​ខ្លាំង​ និង​កាន់​តែ​ញាប់ ជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​រងា​ញាក់​ញ័រ ​ខ្លួន​ឡើង​ក្ដៅ​ដូច​ភ្លើង នេះ​ក៏​ព្រោះ​តែ​សីតុណ្ហភាព​ក្នុង​រាង​កាយ ​និង​ខាង​ក្រៅ មាន​ភាព​ខុស​គ្នា​ខ្លាំង។

ក្រៅ​ពី​នេះ ម៉ូលេគុល​រលាក​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ការ​កម្ចាត់​មេរោគ​ដោយ​ផ្ទាល់ ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្ហិតល្ហៃ មិន​ឃ្លាន​បាយ​ទឹក និង​ឈឺ​សាច់​ដុំ​ពេញ​ខ្លួន។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​យើង​គិត​ថា ជា​រោគ​សញ្ញា​មេរោគ​បង្ក​ឡើង តែ​ផ្ទុយ​ទៅ​វិញ ​គឺ​ជា​បណ្ដាល​មក​ពី​ប្រព័ន្ធ​ការពារ​រាង​កាយ ​ឬ​ភាព​សុាំ​​យើង ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​មេរោគ​ប៉ុណ្ណោះ។

៤- ផ្តាសាយអាច​បង្ក​ឲ្យ​សុខភាព​ធ្ងន់​ធ្ងរ

ផ្តាសាយ​អាច​រឿង​សាមញ្ញ​ៗ​ ក៏​អាច​បង្ក​ទៅ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ដូច​បាន​រៀប​រាប់​ខាងលើ ​ប្រព័ន្ធ​ការពារ​រាងកាយ ​ធ្វើ​ការ​ច្រើន​មុខ​ណាស់ ដើម្បី​​ទប់​ស្កាត់​ និង​កម្ចាត់​មេរោគ តែ​បើ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ ឬ​ផ្នែក​ណា​មួយ​មិន​ដំណើរការ​នោះ មេរោគ​​នៅ​ក្នុង​រាងកាយ​បាន​យូរ​ បំផ្លាញ​កោសិកា​ផ្សេង​ៗ​ ​ពិសេស​ធ្វើ​ឲ្យ​រលាក​សួត អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹក​ក្នុង​សួត និង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។

ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយ គប្បី​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត ត្រូវ​ខ្ទប់​មាត់​ឲ្យ​ជិត ​រាល់​ពេល​ក្អក ឬ​កណ្ដាស់​ ចៀសវាង​ចម្លង​ទៅ​អ្នក​ដទៃ នេះ​ជា​វិធី​ងាយ​ៗ​យើង​អាច​ធ្វើ​បាន​ ដើម្បី​ការពារ​ខ្លួន​យើង​ និង​មនុស្ស​ជុំវិញ​ខ្លួន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដោះស្រាយការសង្ស័យ​ ចំពោះអ្នកមានអាឡ័កស៊ីនឹងស៊ុត តើអាចចាក់វ៉ាក់សាំង ផ្តាសាយបានឬអត់?

ចុចអាន៖ សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ

The post ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… appeared first on Kampuchea Thmey Daily.