ជំងឺ​អុតស្វា Archives - Kampuchea Thmey Daily

លោកស្រី ឱ វណ្ណឌីន ប្រាប់ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា និងអ្នកប៉ះពាល់ទាំង ៥ នាក់
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា និងអ្នកប៉ះពាល់ ៥ នាក់ គឺមានលក្ខណៈធម្មតាមិនមានអ្វីប្លែកទេ។

នៅពេលសួរថា តើអ្នកជំងឺអុតស្វាអាចជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅពេលណានោះ លោកស្រី វេជ្ជបណ្ឌិតបានបញ្ជាក់ថា វាអាស្រ័យលើការវិវត្តន៍នៃជំងឺ។

ប៉ុន្តែបើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានមានប្រសាសន៍ថា អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា អាចនឹងជាសះស្បើយឆាប់ៗនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋនៅសង្កាត់គោកឃ្លាង កាលពីថ្ងៃទី ២៧ ខែកក្កដានេះ លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពសុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា មិនមានអ្វីធ្ងន់ធ្ងរទេ ហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់ ៥ នាក់ជាមួយអ្នកជំងឺនេះ ក៏មិនមានឆ្លងជំងឺនេះដែរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាវាមានចំនួនតិច និងជាករណីនាំចូល ហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ ៥ នាក់នោះក៏មិនមានឆ្លងក៏ដោយ ត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់ ២១ ថ្ងៃជាបន្តទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរនៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ មានការប្រុងប្រយ័ត្នព្រោះថា ជំងឺអុតស្វាមិនមែនកើតនៅស្រុកខ្មែរទេ វាជាករណីនាំចូល តែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេ វានឹងអាចឆ្លងក្នុងសហគមន៍របស់យើង។

គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មាន អាយុ ២៧ឆ្នាំ បានគេចខ្លួនពីប្រទេសថៃ ហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត ហើយការព្យាបាលជំងឺមិនបានគិតប្រាក់ទេ៕

អត្ថបទ៖ សំអឿន

The post លោកស្រី ឱ វណ្ណឌីន ប្រាប់ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា និងអ្នកប៉ះពាល់ទាំង ៥ នាក់ appeared first on Kampuchea Thmey Daily.

WHO ថា រុស្ស៊ី មានហានិភ័យផ្ទុះជំងឺអុតស្វាខ្ពស់ណាស់
ប្រធានការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ហានិភ័យនៃការរីករាលដាលនៃជំងឺអុតស្វានៅរុស្ស៊ី​​​ មានកម្រិតខ្ពស់ខ្លាំង​ណាស់។

ការថ្លែង​ដូចនេះ​ធ្វើឡើង​នៅ​ដោយ​លោកស្រី Melita Vujnovic ជាប្រធានការិយាល័យ WHO ប្រចាំ​ប្រទេសរុស្ស៊ី ហើយ​លោកស្រី​បាន​ប្រាប់​សារព័ត៌មាន Sputnik ថា ហានិភ័យនៃ​ការ​រីករាលដាល​នៃ​ជំងឺ​អុតស្វានៅ​រុស្ស៊ី គឺ​​មាន​កម្រិត​ខ្ពស់​ខ្លាំងណាស់។ ខណៈ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក៏​កំពុង​តែ​ផ្ទុះ​ឡើង​ខ្លាំង​ ​មិន​ធម្មតាដូចគ្នា​ដែរ។

គួរ​រំលឹក​ថា​​​ Monkeypox គឺ​ជា​ជំងឺ​មេរោគ​ដ៏​កម្រ​មួយ ដែលជាធម្មតាត្រូវបាន​ចម្លង​ទៅ​មនុស្ស​ពី​សត្វព្រៃ ហើយជា​ជំងឺរាតត្បាតនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិក។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​វត្ថុ​រាវ​ក្នុង​រាង​កាយ ដំណក់​ទឹក​ផ្លូវ​ដង្ហើម និង​វត្ថុ​ធាតុ​កខ្វក់​ផ្សេង​ទៀត។ ​ជា​ធម្មតា​បណ្តាល​ឲ្យ​មាន​គ្រុនក្តៅ ឡើង​កន្ទួល និង​ហើម​កូន​កណ្ដុរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖ប្រទេស អាស៊ាន មួយទៀតរកឃើញករណី ជំងឺអុតស្វា

The post WHO ថា រុស្ស៊ី មានហានិភ័យផ្ទុះជំងឺអុតស្វាខ្ពស់ណាស់ appeared first on Kampuchea Thmey Daily.

កូរ៉េ​​ខាង​​ត្បូង​​រាយការណ៍​​ពី​​ករណី​សង្ស័យ​ជំងឺ​​អុត​​ស្វា​លើក​​ដំបូង
ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ​បាន​រាយការណ៍​ពី​ការ​សង្ស័យ​ជំងឺ​អុត​ស្វា​២​ករណី​លើក​ដំបូង​ និង​កំពុង​ធ្វើ​ការ​ពិសោធ​បន្ថែម​​ទៀត​មុន​ពេល​អាជ្ញាធរ​សុខាភិបាល​​​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំ​វិញ​បញ្ហា​នេះ។

មនុស្ស​ម្នាក់​​ក្នុង​ចំណោម​អ្នក​​សង្ស័យ​ឆ្លង​ជំងឺ​អុត​ស្វា​គឺ​ជា​ជន​បរទេស​ដែល​កើត​មាន​រោគ​សញ្ញា​​ខ្លាំង​​តាំង​ពី​ថ្ងៃ​អាទិត្យ និង​បាន​ចូល​ប្រទេស​កូរ៉េ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាយាម​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​ក្នុងទី​ក្រុង Busan។

<gwmw style="display:none;">

ចំណែក​ម្នាក់​ទៀត​ជាជន​ជាតិ​កូរ៉េ​ដែល​មាន​រោគ​សញ្ញា​នៅ​ពេល​​កំពុង​ធ្វើ​ដំណើរ​​​មក​ពី​ប្រទេស​អាល្លឺម៉ង់​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ៍។ ជន​ជាតិ​កូរ៉េ​ដែល​មាន​ការ​សង្ស័យ​ម្នាក់​នេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Incheon។

ទី​ភ្នាក់​ងារ​គ្រប់​គ្រង និង​បង្ការ​ជំងឺ​កូរ៉េ​ខាង​ត្បូង (KDCA) ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ការ​ធ្វើ​តេស្ត​​រោគ​វិនិច្ឆ័យ និង​ការ​ស៊ើប​អង្កេត​រោគ​រាត​ត្បាត​អំពី​ជំងឺ​អុត​ស្វា​កំពុង​ត្រូវ​បាន​ធ្វើ ហើយ​អាជ្ញាធរ​សុខាភិបាល​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆាប់​ៗ​ដើម្បី​ប្រកាស​ពី​វិធាន​ការ ក៏​ដូច​ជា​ផែន​ការ​ឆ្លើយ​តប បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ចេញ​លទ្ធផល​»។

ទោះ​បី​ជា​យ៉ាង​ណា KDCA មិន​បាន​បញ្ជាក់​លំអិត​ពី​បុគ្គល​ដែល​មាន​ការ​សង្ស័យ​ឆ្លង​ជំងឺ​អុត​ស្វា​ទាំង​ពីរ​នាក់​នោះ​ទេ។

កាល​ពី​ដើម​ខែ​នេះ កូរ៉េ​ខាង​ត្បូង​បាន​កំណត់​​ជំងឺ​អុត​ស្វា​ជា​ជំងឺ​ឆ្លង​កម្រិត​ទី​២ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ជំងឺ​ឆ្លង​ដែល​មាន​៤កម្រិត​ពាក់​ព័ន្ធ​នឹង​ជំងឺ​ឆ្លង​២២​ប្រភេទ ក្នុង​នោះ​រាប់​ទាំង​ជំងឺ​កូវីដ-១៩ ជំងឺ​អាសន្នរោគ និង​ជំងឺ​អុត​ស្វា​ជា​ដើម៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

<gwmw style="display:none;">

The post កូរ៉េ​​ខាង​​ត្បូង​​រាយការណ៍​​ពី​​ករណី​សង្ស័យ​ជំងឺ​​អុត​​ស្វា​លើក​​ដំបូង appeared first on Kampuchea Thmey Daily.

មិនដល់១ខែផង ជំងឺអុតស្វា វាយប្រហារ២៧ប្រទេស មានអ្នកឆ្លងដល់ ៧៨០ករណី (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យទៅ០៥ខែមិថុនា មានករណីជំងឺស្វាចំនួន៧៨០ករណីហើយ ដែលត្រូវបានរកឃើញនៅខាងក្រៅទ្វីបអាហ្វ្រិក។

នោះគឺជាការកើនឡើង ១គុណនឹង៣នៃករណីចំនួន២៥៧ ដែលបានរាយការណ៍កាលពីមួយសប្តាហ៍មុន។

ស្របពេលជាមួយគ្នានោះដែរ WHO បានវាយតម្លៃកម្រិតហានិភ័យជាសកលថា មានកម្រិតមធ្យម។

ជាធម្មតា ការឆ្លងគឺមានកម្រិតស្រាល ប៉ុន្តែនេះជាលើកដំបូងហើយ ដែលមេរោគអុតស្វា បានរីករាលដាលយ៉ាងទូលំទូលាយនៅខាងក្រៅតំបន់អាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច។

យោងតាម WHO, ករណីទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន២៧។ ករណីភាគច្រើនគឺនៅអឺរ៉ុប និងអាមេរិកខាងជើង ក៏ដូចជាចំនួនតិចតួចនៅម៉ិកស៊ិក អាហ្សង់ទីន ម៉ារ៉ុក និង អារ៉ាប់រួមផងដែរ។

ចក្រភព​អង់គ្លេស​មាន​ករណី​ច្រើន​ជាង​គេ​គឺ​២០៧​ករណី បន្ទាប់មកគឺ​អេស្ប៉ាញ​មាន​១៥៦​ករណី និង​ព័រទុយហ្គាល់​មាន​១៣៨​ករណី។

គួរបញ្ជាក់ថា ជួនកាល ជំងឺអុតស្វា អាចធ្ងន់ធ្ងរ ហើយត្រូវបានគេរាយការណ៍ថា បណ្តាលឲ្យមានមនុស្សស្លាប់នៅអាហ្វ្រិកខាងលិច កាលពីអតីតកាល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក

The post មិនដល់១ខែផង ជំងឺអុតស្វា វាយប្រហារ២៧ប្រទេស មានអ្នកឆ្លងដល់ ៧៨០ករណី (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ជំងឺ​​អុត​ស្វា​​​​ឆ្លង​ចូល​​សហគមន៍​​ហើយ​​នៅ​​អង់គ្លេស
ទី​ភ្នាក់​ងារ​សន្តិសុខ​សុខភាព​អង់គ្លេស(UKHSA)​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា​ថា ជំងឺ​អុត​ស្វា​ទំនង​ជា​កំពុង​រាល​ដាល​ពី​មនុស្សម្នាក់​​ទៅ​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ហើយ។

ជា​ធម្មតា​ជំងឺ​​កម្រិត​​​ស្រាល​ដែល​ឆ្លង​ភាគ​ច្រើន​បំផុត​នៅ​អាហ្វ្រិក​ខាង​លិច និង​អាហ្វ្រិក​កណ្តាល ​ត្រូវ​បាន​​ដឹង​ថា ឆ្លង​តាម​រយៈ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត។ ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក ករណី​ជំងឺ​អុត​ស្វា​នេះ​កម្រ​កើត​មាន​នៅ​ខាង​ក្រៅ​តំបន់​អាហ្វ្រិក​ណាស់ ហើយ​​ជា​ធម្មតាត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ធ្វើ​ដំណើរទៅ​កាន់​តំបន់​នោះ។

ទី​ភ្នាក់​ងារ​បាន​និយាយ​ថា ៖«ការ​ផ្ទុះ​បច្ចុប្បន្ន​​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​វីរុស​នេះ​បាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក្នុង​ប្រទេស​អង់គ្លេសដែល​ការ​ធ្វើ​ដំណើរ​ភ្ជាប់​ទៅ​នឹង​ប្រទេស​ដែល​ឆ្លង​មិន​ត្រូវ​បាន​​លាត​ត្រដាង»។

យោង​តាម UKHSA បង្ហាញ​ថា ភាគ​ច្រើន​បំផុត​នៃ​ករណី​កើត​មាន​នៅ​អង់គ្លេសគឺ​មាន​១៣២​ករណី​នៅ​ទី​ក្រុង​ឡុងដ៍ ខណៈ​១១១​ករណី​ត្រូវ​បាន​​រក​ឃើញ​ក្នុង​ក្រុម​មនុស្ស​ប្រុស​ភេទ​ទី​៣ ឬ​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា។ ក្នុង​នោះ​មាន​តែ​២​ករណី​ប៉ុណ្ណោះ​ជា​មនុស្ស​ស្រី។

ការ​ធ្វើ​ដំណើរ​បរទេស​ថ្មី​ៗ​​ទៅ​កាន់​ប្រទេស​​ផ្សេង​គ្នា​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រង្វល់​២១​ថ្ងៃ ​នៃ​ការ​ចាប់​ផ្តើម​រោគ​សញ្ញា​គឺ​ត្រូវ​បាន​រាយការណ៍​ពី​ការ​បញ្ជាក់​​៣៤​ករណី​ ឬ​ប្រហែល​ជា​១៨​%​នៃ​ករណី​ជំងឺ​​នេះ​ចំនួន១៩០​ត្រូវ​បាន​បញ្ជាក់​ដោយ​ចក្រភព​អង់គ្លេស​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា។​

រហូត​ដល់​ពេល​នេះ ទី​ភ្នាក់​​ងារ​សន្តិសុខ​សុខភាព​អង់គ្លេសបាន​បង្ហាញ​ពី​ការ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​បារ​ភេទ​ទី៣ ស៊ូណា និង​ ការ​ប្រើ​ប្រាស់ apps ណាត់​ជួប​ទាំង​ក្នុង​ប្រទេស​អង់គ្លេស និង​ក្រៅ​ប្រទេស។

«ការ​ស៊ើប​អង្កេត​​នៅ​តែ​បន្ត​ធ្វើ ប៉ុន្តែ​ថ្មី​ៗ​នេះ​គ្មាន​សញ្ញា​នៃកត្តា​ណា​មួយ​ ឬ​​​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​​ត្រូវ​បាន​បង្ហាញ​ឡើយ»។​ ទីភ្នាក់​ងារ​បាន​និយាយ​។

លោក Kevin Fenton នាយក​មន្ទីរ​សុខាភិបាល​ក្រុង​ឡុងដ៍​បាន​និយាយ​ថា ជំងឺ​អុត​ស្វា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​នរណា​ម្នាក់ ប៉ុន្តែ​​រោគ​សញ្ញា​ភាគ​ច្រើន​​ថ្មី​ៗ​នេះ​គឺ​សហគមន៍ GBMSM ដែល​ភាគ​ច្រើន​រស់​នៅ ឬ​ទំនាក់​ទំនង​ទៅ​ទី​ក្រុង​ឡុងដ៍។<gwmw style="display:none;">

«ដូច​ទៅ​នឹង​ការ​ផ្ទុះ​ជំងឺ​ថ្មី​ណា​មួយ​ដែរ ហានិភ័យ​នៃ​ការ​មើល​ស្រាលគឺ​អាច​ធ្ងន់​ធ្ងរ»។ លោក​បាន​និយាយ​ពី​ការ​ដាស់​តឿន។

ទី​ភ្នាក់​ងារ UKHSA កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​មនុស្ស​ដែល​​​មាន​​សមាគមន៍​សុខភាពផ្លូវ​ភេទ និង​ជំងឺ​អេដស៍​អង់គ្លេស ព្រម​ទាង​​ក្រុម​ណាត់​ជួប App Grindr ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សេវា​សុខភាព​ផ្លូវ​ភេទ និង​សហគមន៍ GBMSM។ ទី​ភ្នាក់​ងារ​ក៏​កំពុង​ជំរុញ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍ LGBT Consortium និង Pride ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​សារអប់រំ។

ជំងឺ​អុត​ស្វា​ជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅស្បែក​​មាន​ខ្ទុះ ដែលជាធម្មតាដោះស្រាយដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប៉ុន្តែអាចសម្លាប់មនុស្សក្នុង​ភាគ​រយ​ទាប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters<gwmw style="display:none;">

The post ជំងឺ​​អុត​ស្វា​​​​ឆ្លង​ចូល​​សហគមន៍​​ហើយ​​នៅ​​អង់គ្លេស appeared first on Kampuchea Thmey Daily.

WHO ប្រឆាំងការដាក់បម្រាមធ្វើដំណើរ ទោះផ្ទុះជំងឺ អុតស្វា
ប្រធាននាយកដ្ឋានជំងឺរាតត្បាតរបស់អង្គការ បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោក (WHO) មិនណែនាំប្រទេស ឲ្យដាក់កំហិតការធ្វើដំណើរ​ ដោយសារតែការផ្ទុះឡើង​នៃ​ជំងឺអុតស្វាឡើយ។

លោកស្រី Sylvie Briand

លោកស្រី Sylvie Briand បាននិយាយក្នុងអំឡុងសន្និសីទខ្លី​មួយ​ថា “យើងមិនណែនាំឲ្យ​ហាមឃាត់​ការ​ធ្វើដំណើរ ឬ​ការ​រឹត​បន្តឹង​ទេ ហើយ​យើង​ត្រូវ​បន្ត​ទំនាក់ទំនង​អំពី​អ្វី​ដែល​យើង​ដឹង អ្វី​ដែល​ត្រូវ​ធ្វើ” ។ ជាពិសេស​បណ្ដា​ប្រទេស​នានា​ត្រូវ​ឆ្លើយតប​ឲ្យ​បាន​គ្រប់គ្រាន់ ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​អុតស្វា ដោយ​ការ​តាមដាន​ទំនាក់ទំនង​របស់​អ្នក​ដែល​ឆ្លង​មេរោគ និង​ដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

ប្រធានលេខាធិការដ្ឋានជំងឺអុតស្វា​ នៅអង្គការសុខភាពពិភពលោក Rosamund Lewis បាន​និយាយ​ថា WHO មិន​ចាត់ទុក​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយធំ​ ជា​វិធានការចាំបាច់ ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃជំងឺអុតស្វានោះទេ។ លោកថា នេះគឺជាលក្ខខណ្ឌមួយដែលត្រូវបានបញ្ជូន​ជាចម្បង​ ដោយ​ការ​ប៉ះ​រាងកាយ​ជិតស្និទ្ធ ស្បែក​ទៅ​ស្បែក ការប៉ះមុខគ្នា ដូច្នេះហើយ ការ​តាមដាន​ទំនាក់ទំនង ការស៊ើបអង្កេត និងការដាក់ឲ្យ​នៅដាច់ដោយឡែក របៀប​គ្រប់គ្រង​ចម្បង​ សំខាន់សម្រាប់​ពេល​នេះ។

គួរ​រំលឹក​ដែរ​ថា​ ​ទីភ្នាក់ងារសន្តិសុខសុខភាព​របស់ចក្រភពអង់គ្លេស គឺជាអាជ្ញាធរសុខាភិបាល​ដំបូង​គេ​នៅក្រៅ​ទ្វីប​អាហ្រ្វិក បាន​រាយការណ៍​​អំពី​ករណីជំងឺអុតស្វា​ កាល​ពី​ថ្ងៃទី ៧ ឧសភា ចំពោះ​អ្នក​ជំងឺដែលទើបតែបានធ្វើដំណើរទៅកាន់ប្រទេស នីហ្សេរីយ៉ា។ ចាប់​តាំងពីពេលនោះ​មក ការផ្ទុះឡើងនៃជំងឺអុត​ស្វាក៏ត្រូវបាន​បញ្ជាក់ នៅក្នុងប្រទេស​មួយ​ចំនួន​ នៃទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ អុតស្វា គឺជាជំងឺមេរោគដ៏កម្រមួយ បានចម្លងទៅ​មនុស្ស​ពី​សត្វ​ព្រៃ។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​វត្ថុ​រាវ​ក្នុង​រាង​កាយ ដំណក់​ទឹក​តាម​ផ្លូវ​ដង្ហើម និង​វត្ថុ​ធាតុ​កខ្វក់​ផ្សេង​ទៀត​ ដែល​ជា​ធម្មតា​បណ្ដាល​ឲ្យ​មាន​គ្រុនក្ដៅ ឡើង​កន្ទួល និង​ហើម​កូន​កណ្ដុរ។

ដោយឡែក គិតត្រឹមថ្ងៃព្រហស្បតិ៍ WHO​ បានចុះបញ្ជីករណី​ជំងឺ​អុតស្វា​ប្រហែល ២០០ ករណី​ នៅ​ជាង ២០ ប្រទេស​ជុំវិញពិភពលោក ដោយមានករណីចំនួន ១០០ ផ្សេងទៀត ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖WHO៖ គ្មានភស្តុតាងណាបង្ហាញថា ជំងឺអុតស្វាមានការបំប្លែងខ្លួន

The post WHO ប្រឆាំងការដាក់បម្រាមធ្វើដំណើរ ទោះផ្ទុះជំងឺ អុតស្វា appeared first on Kampuchea Thmey Daily.

តើ​​មាន​​វ៉ាក់សាំង​ និង​​​ថ្នាំ​​អ្វី​​​ដើម្បី​​បង្ការ​​ក៏​​ដូច​​ជា​​ព្យាបាល​​ជំងឺ​​​អុត​ស្វា​?
ស្រប​ពេល​​​ជំងឺ​អុត​ស្វា​មិន​ត្រូវ​បាន​បក​ស្រាយ​​ពី​មូល​ហេតុ​ដែល​ផ្ទុះ​នៅ​ខាង​ក្រៅ​តំបន់​អាហ្វ្រិក មន្ត្រី​សុខភាព​សាធារណៈ​កំពុង​តាមដាន​ ដាក់​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក និង​វ៉ាក់សាំង​ជា​គោល​ដៅ​សម្រាប់​ការ​ទប់​ស្កាត់។

មន្ត្រី​សុខភាព​សកល​បាន​តាម​ដាន​​ជំងឺ​អុត​ស្វា​ដែល​សង្ស័យ និង​បញ្ជាក់​ចំនួន​ជាង​២០០​ករណី​ដែល​​​​ចម្លែក​ចំពោះ​ការ​ឆ្លង​​ក្នុង​ប្រទេស​ចំនួន​១៩​គិត​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក។ ជំងឺ​អុត​ស្វា​​​​ផ្ទុះ​ថ្មី​ៗ​នេះ​មាន​ហានិភ័យ​បណ្តាល​ឲ្យ​ស្លាប់​​ប្រហែល​ជា​១​%​ប៉ុណ្ណោះ​ ប៉ុន្តែ​​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​ករណី​ស្លាប់​ឡើយ។

<gwmw style="display:none;">

នេះ​ជា​អ្វី​ដែល​យើង​ដឹង​អំពី​វ៉ាក់សាំង​ និង​ថ្នាំ​​ព្យាបាល​ដែល​មាន​ស្រាប់៖

វ៉ាក់សាំង

អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​និយាយ​ថា វីរុស​​​អុត​ស្វាយ និង​​​អុត​ស្វា​ជាប់​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​​​វ៉ាក់សាំង​ជំងឺ​អុត​ស្វាយ​ជំនាន់​ទី​១​​ទំនង​ជា​មាន​ប្រសិទ្ធភាព​៨៥%​​សម្រាប់​បង្ការ​ជំងឺ​​អុត​ស្វា។<gwmw style="display:none;">

វ៉ាក់សាំង​​បច្ចុប្បន្ន​​​មាន​ពីរ​ប្រភេទ​សម្រាប់​ជំងឺ​អុត​ស្វាយ។ ទី​មួយ​​ផលិត​ដោយ​ក្រុម​ហ៊ុន​ដាណឺម៉ាក Bavarian Nordic ដែល​មាន​ឈ្មោះវ៉ាក់សាំង Jynneos, Imvamune ឬ Imvanex ដែល​អាស្រ័យ​លើភូមិ​សាស្ត្រ។

វា​ផ្ទុក​ទម្រង់​ខ្សោយ​នៃ​វីរុស​វ៉ាក់សាំង​ដែល​ជាប់​ពាក់​ព័ន្ធ​គ្នា​ជិត​ដិត ប៉ុន្តែ​មាន​គ្រោះ​ថ្នាក់​តិច​​ជាង​មេរោគ​ដែល​បណ្តាល​មក​ពី​ជំងឺ​អុត​ស្វាយ និង​អុត​ស្វា។ កំណែ​ទម្រង់​​វ៉ាក់សាំង​នេះ​មិន​បង្ក​ជំងឺ​ក្នុង​មនុស្ស​ទេ ហើយ​ក៏​មិន​អាច​បន្ត​ពូជ​នៅ​ក្នុង​កោសិកា​មនុស្ស​ដែរ។

វា​ទទួល​បាន​ការ​អនុម័ត​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​​បង្ការ​ជំងឺ​អុត​ស្វាយ និង​អុត​ស្វា។ ការ​អនុម័ត​របស់​សហភាព​អឺរ៉ុប​សម្រាប់​​តែ​ជំងឺ​អុត​ស្វាយ ប៉ុន្តែ​វេជ្ជបណ្ឌិត​​បាន​ចេញ​វេជ្ជបញ្ជា​​ឲ្យ​វាបិត​ស្លា​សម្រាប់​ជំងឺ​អុត​ស្វា​ដែរ។ ក្រុម​ហ៊ុន Bavarian Nordic បាន​និយាយ​ថា ខ្លួន​ប្រហែល​​​នឹង​​ដាក់​ពាក្យ​ស្នើ​សុំ​ដាក់ស្លា​​បន្ថែម​ទៅអាជ្ញាធរ​​ឱសថ​​សហភាព​អឺរ៉ុប​ដើម្បី​​បញ្ចូល​ទាំង​ជំងឺ​អុត​ស្វា។

ផល​រំខាន​​ដែល​ត្រូវ​បាន​រាយការណ៍​រាប់​បញ្ចូល​ទាំង​ការ​ឈឺ​ចាប់ និង​ហើម​នៅ​កន្លែង​ចាក់ ព្រម​ទាំង​ឈឺក្បាល និង​អស់​កម្លាំង​ផង​ដែរ។

វ៉ាក់សាំង​ប្រភេទ​ផ្សេង​ទៀត​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Emergent Biosolutions ដែល​ហៅ​ថា វ៉ាក់សាំង ACAM2000។

ផល​រំខាន​ដូច​ទៅ​នឹង​​វ៉ាក់សាំង​ជា​ច្រើន​ប្រភេទ​​ទៀត​​ដែរ ដូច​ជា​ឈឺ​ដៃ និង​អស់​កម្លាំង។ វា​ក៏​មាន​ការព្រមាន​ធ្ងន់​ធ្ងរ​សម្រាប់​ផល​លំបាក​ខ្លាំង​​រាប់​ទាំង​រលាក​បេះ​ដូង ពិការ​ភ្នែក​ជា​ដើម។

វា​ក៏​មិន​ត្រូវ​បាន​​ធ្វើ​ឡើង​ដើម្បី​ប្រើ​សម្រាប់​ក្រុម​មនុស្ស​ជាក់​លាក់​ឡើយ​ដូច​ជាអ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ។<gwmw style="display:none;">

វ៉ាក់សាំង​ ACAM2000 ទទួល​បាន​ការ​អនុម័ត​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​អុត​ស្វាយ។ វា​មិន​ទទួល​បាន​ការ​អនុញ្ញាត​​នៅ​​សហភាព​អឺរ៉ុប​ទេ។

<gwmw style="display:none;">

ថ្នាំ​ព្យាបាល<gwmw style="display:none;">

រោគ​សញ្ញា​ជំងឺ​អុត​ស្វា​ដែល​មាន​ក្តៅ​ខ្លួន ឈឺក្បាល កន្ទួលប្លែកៗ និងដំបៅស្បែកដែលមានខ្ទុះ អាច​មាន​រយៈ​ពេល​២​​ទៅ​៤​សប្តាហ៍ ហើយ​ជា​រឿយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

អ្នក​ជំងឺ​អាច​ទទួល​សារធាតុ​រាវ​បន្ថែម និង​ការ​ព្យាបាល​សម្រាប់​ការ​ឆ្លង​បាតេរី​បន្ទាប់​បន្សំ។ ​ថ្នាំ​ព្យាបាល​មួយ​ប្រភេទ​ Tecovirimat  ដែល​មានម៉ាក TPOXX ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន SIGA Technologies ​ទទួល​បាន​ការ​អនុម័ត​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​សម្រាប់​ព្យាបាល​ជំងឺ​អុត​ស្វាយ ខណៈ​​ការ​អនុម័ត​របស់​អឺរ៉ុប​ក៏​រាប់​ទាំង​ជំងឺ​អុត​ស្វា និង​អុត​ធំ។

ថ្នាំ​ផ្សេង​ទៀត​ឈ្មោះ Tembexa ផលិត​ដោយ​ក្រុម​ហ៊ុន​ Chimerix ទទួល​បាន​ការ​អនុម័ត​​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ព្យាបាល​ជំងឺ​អុត​ស្វាយ។ វាមិន​ច្បាស់​ទេ​ថា​តើ​វា​អាច​ជួយ​ព្យាបាល​អ្នក​ជំងឺ​អុត​ស្វា​ដែរ ឬ​យ៉ាង​ណា។

ទាំង​ថ្នាំ TPOXX និង​ Tembexa ត្រូវ​បាន​អនុម័ត​ផ្អែក​លើ​ការ​សិក្សា​​នៅ​ក្នុង​​សត្វ​ដែល​បង្ហាញ​ថា ពួក​គេ​ទំនង​ជា​មាន​ប្រសិទ្ធភាព ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ផលិត​ឡើង បន្ទាប់​ពី​ជំងឺ​អុត​ស្វាយ​នៅ​ក្នុង​មនុស្ស​ត្រូវ​បាន​លុប​បំបាត់​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
​ប្រភព៖ Reuters<gwmw style="display:none;">

The post តើ​​មាន​​វ៉ាក់សាំង​ និង​​​ថ្នាំ​​អ្វី​​​ដើម្បី​​បង្ការ​​ក៏​​ដូច​​ជា​​ព្យាបាល​​ជំងឺ​​​អុត​ស្វា​? appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់​​បញ្ជា​​ទិញ​​វ៉ាក់សាំង​​អុត​​ស្វា​​៤​ម៉ឺន​​ដូស​​ដើម្បី​ត្រៀម​ខ្លួនជាមុន​
ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជា​ទិញ​វ៉ាក់សាំង Bavarian Nordic ចំនួន​៤​ម៉ឺន​ដូស​ដើម្បី​ត្រៀម​​ចាក់​​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អុត​ស្វា ប្រសិន​បើ​ការ​​ផ្ទុះ​​​​ក្នុង​ប្រទេស​​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ​​មន្ត្រី​​កំពុង​ចាត់​វិធាន​ការ​ផ្សេង​ៗ​ដើម្បី​ទប់​ស្កាត់​ឥឡូវ​នេះ។

និយាយ​ក្នុង​សន្និសីទសារព័ត៌មាន រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ លោក Karl Lauterbach ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា វិធាន​ការ​ដូច​ជា​ការ​ដាក់​នៅ​ដាច់ដោយ​ឡែក​​ក្នុង​រយៈ​ពេល​ហោច​ណាស់​២១​ថ្ងៃ​សម្រាប់​អ្នក​ឆ្លង​គឺ​គ្រប់​គ្រាន់​សម្រាប់​​ការទប់​ស្កាត់។

«ប្រសិន​បើ​ការ​រាល​ដាល​បន្ថែម​ទៀត យើង​នឹង​ចង់​​ត្រៀម​ខ្លួន​ដែល​អាច​ទៅ​រួច​គឺ​ចាក់​វ៉ាក់សាំង​ដែល​មិន​ទាន់​ត្រូវ​បាន​ណែនាំ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ប្រហែល​ជា​អាច​ចាំបាច់»។ លោក Lauterbach និយាយ​ដោយ​យោង​លើ​យុទ្ធសាស្ត្រ​នៃ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ឆ្លង។

លោកបាន​បន្ត​ថា ការ​ផ្ទុះ​នៃ​ជំងឺ​អុត​ស្វា​អាចត្រូវ​បាន​ទប់​ស្កាត់​បាន ហើយ​មិន​មាន​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ណា​មួយ​នៃ​ការ​រាត​ត្បាត​ថ្មី​ឡើយ។ អន្តរាគមន៍​ទាន់​ពេល​វេលា​អាច​ការពារ​​បាន​យ៉ាង​រឹង​មាំ​មិន​ឲ្យ​មេរោគឆ្លង​ក្នុង​សហគមន៍។

លោក Lothar Wieler ប្រធាន​វិទ្យាស្ថាន Robert Koch សម្រាប់​ជំងឺ​ឆ្លង​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា រហូត​ដល់​ពេល​នេះ​មាន​ករណី​ជំងឺ​អុត​ស្វា​៥​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​អាល្លឺម៉ង់។

កាល​ពី​ថ្ងៃ​ចន្ទ មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​បាន​ចេញ​សេចក្តី​ណែនាំ​ស្រដៀង​គ្នា​ដោយ​និយាយ​ថា ការ​ផ្ទុះ​មិន​តម្រូវ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ឡើយ ពី​ព្រោះ​វិធាន​ការ​ការពារ​ដូច​ជា អនាម័យ​ល្អ និង​ឥរិយាបថ​រួម​ភេទ​សុវត្ថិភាព​នឹង​ជួយ​​ទប់​ស្កាត់​ការ​រីក​រាល​ដាល​បាន។

<gwmw style="display:none;">

អង្គការ​សុខភាព​ពិភព​លោក​បាន​ចុះ​បញ្ជី​ពី​ករណី​ជំងឺ​អុត​ស្វា​ដែល​បាន​បញ្ជាក់ និង​សង្ស័យ​ចំនួន​២៥០​ហើយ​ជា​មួយ​នឹង​ភូមិ​សាស្ត្រ​រាលដាល​គឺ​ខុស​ប្លែក​សម្រាប់​ជំងឺ​ដែលកើត​មាន​ភាគ​ច្រើន​បំផុត​នៅ​អាហ្វ្រិក​ខាង​លិច និង​កណ្តាល ប៉ុន្តែ​កម្រ​កើត​មាន​កន្លែង​ផ្សេង​ណាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters<gwmw style="display:none;">

The post អាល្លឺម៉ង់​​បញ្ជា​​ទិញ​​វ៉ាក់សាំង​​អុត​​ស្វា​​៤​ម៉ឺន​​ដូស​​ដើម្បី​ត្រៀម​ខ្លួនជាមុន​ appeared first on Kampuchea Thmey Daily.