ឈ្នះពានរង្វាន់ Archives - Kampuchea Thmey Daily

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦
ពានរង្វាន់ត្នោតមាស ឬ Thnot d’Or លើកទី ៦ឆ្នាំ២០២៥ សម្រាប់​ការ​ប្រកួត​ប្រជែង​សិក្សា​ស្រាវជ្រាវ​ឈាន​មុខ​គេផ្នែកច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលិតផលកែច្នៃពីស្វាយ និងការជ្រៀតចូលទីផ្សារត្រូវបានរកឃើញហើយដោយចំណាត់ថ្នាក់លេខ១និងចំណាត់ថ្នាក់លេខ២បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

ពិធី​ប្រគល់​ពានរង្វាន់​ត្នោតមាស ឬ Thnot d’Or លើកទី៦ បាន​ប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុន-សហគ្រាស ខនហ្វីរេល និងប៉េប៉េអឹមបានថ្លែងក្នុងឱកាសប្រគល់ពានរង្វាន់ត្នោតមាស ឬ Thnot d’Or លើកទី ៦នាឱកាសនោះថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៨ «ពានរង្វាន់ត្នោតមាស» ឬ Thnot d’Or បានដើរតួនាទីយ៉ាងសំខាន់នៅប្រទេសកម្ពុជាក្នុងការជំរុញលើកទឹកចិត្តដល់ផ្នែកសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតនៅក្នុងចំណោមនិស្សិតកសិកម្ម និងកែច្នៃអាហារ។ គំនិតផ្តួចផ្តើមនេះ ដឹកនាំដោយ មូលនិធិគីណាល់ ដែលជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់សហគ្រាស PPM-Confirel Group គាំទ្រយ៉ាង​ខ្ជាប់ខ្ជួន​ដល់​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ក្នុង​ការ​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ ដែល​រួម​ចំណែកដល់ការអភិវឌ្ឍន៍ជនបទ និងការរីកចម្រើនផ្នែកកសិកម្មនៅកម្ពុជា។

លោកឧកញ៉ា បានបន្ត​ថា ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺ​ជា​ធាតុផ្សំ​គន្លឹះដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជាហើយការច្នៃប្រឌិត រួម​ផ្សំ​ជា​មួយ​នឹង​ចំណេះ​ដឹង​បែប​ប្រពៃណី​របស់​កសិករខ្មែរ គឺ​ពិត​ជា​មានសារៈសំខាន់ខ្លាំងណាស់ ក្នុង​ការ​នាំមកនូវតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុករបស់យើង ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍ជនបទ។

លោកឧកញ៉ា បានបន្តទៀត​ថា «មហិច្ឆតា​របស់​យើងគឺធ្វើយ៉ាងណាឱ្យ«ពានរង្វាន់គីណាល់ និងត្នោតមាស» ក្លាយជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​ការ​ប្រមូលផ្តុំ និង​ការ​ទទួល​ស្គាល់​សម្រាប់​និស្សិត និង​អ្នក​ស្រាវជ្រាវ​វ័យក្មេង ក្នុង​ការ​បម្រើ​ដល់​សុខភាព​ប្រជាជន ការ​លើកកម្ពស់​បេតិកភណ្ឌ​រុក្ខជាតិ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា»។

លោក អ៊ុច បូររិទ្ធ អនុ​ប្រធានទី១ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បាន​ចូល​រួម​អបអរសាទរ​ចំពោះ​ក្រុម​និស្សិត​ដែល​ទទួល​បាន​ជ័យលាភី និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ដែល​មិន​ទទួល​បាន​ជោគជ័យ​បន្ត​ខិតខំ​ប្រឹងប្រែង​នៅ​ឆ្នាំ​ក្រោយៗទៀត។

លោក​អនុ​ប្រធាន​ទី១​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ការ​បង្កើត​ពានរង្វាន់​ត្នោត​មាស​របស់​មូលនិធិ​គី​ណាល់​នេះ​ពិត​ជា​បាន​ចូលរួម​ចំណែកយ៉ាងសំខាន់ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​តាម​រយៈ​ការ​ប្រកួតប្រជែងភាព​ច្នៃប្រឌិត​ផលិតផល​កសិកម្ម​កម្ពុជា​ឱ្យ​កាន់​តែ​សម្បូរ​បែប​សម្រាប់​បម្រើ​នៅ​ទីផ្សារ​ក្នុង​ស្រុក​ក៏​ដូច​ជា​ក្រៅស្រុក។

លោក អនុប្រធានទី១​ព្រឹទ្ធសភា​បាន​បន្ត​ថា ការ​បង្កើត​ពានរង្វាន់នេះ ជាកម្មវិធីមួយដ៏ល្អក្នុងការផ្តល់ឱកាស​ឱ្យក្មួយៗ​ខិតខំប្រឹងប្រែង​ដុះខាត​បញ្ញា​របស់​ខ្លួន​ដើម្បី​អនាគត​ខ្លួន គ្រួសារក៏ដូចជាប្រទេសជាតិផងដែរ។

គួរ​បញ្ជាក់​ថា កម្មវិធីពានរង្វាន់​ត្នោត​មាស​មាន​ការ​ទទួល​ស្គាល់ និង​ល្បី​ល្បាញ​គួរ​ឱ្យ​កត់​សម្គាល់​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​របស់​និស្សិត។ កាល​ពី​ឆ្នាំ ២០១៨ ដែល​ជា​ឆ្នាំ​ដំបូង​មាន​និស្សិតចំនួន ១៩ ក្រុម បាន​ចុះ​ឈ្មោះចូលរួមប្រកួត។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កម្មវិធី​ប្រកួត​នេះ​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ដោយឆ្នាំ២០២៥នេះ មាន​និស្សិត​ចំនួន៦០ក្រុម​បាន​ចុះឈ្មោះ​ចូលរួមប្រកួតប្រជែង អត្ថបទ​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ​នេះ​ផ្តោតសំខាន់លើប្រធានបទស្តីអំពី៖ «ការកែច្នៃផលិតផស្វាយ ព្រម​ទាំងសិក្សាលក្ខណៈបច្ចេកទេស​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​ប្រកប​ដោយនវានុវត្តន៍ សម្រាប់ទីផ្សារ» ដែល​ឆ្លុះ​បញ្ចាំង​ពីសក្តានុពលដ៏សំខាន់​របស់ប្រទេសកម្ពុជាក្នុងការ​ផលិត និង​នាំ​ចេញ​ស្វាយ។

ក្នុង​នោះ​ជម្រុះ​នៅ​សល់​១០​សម្រាប់​វគ្គផ្តាច់ព្រ័ត្រ​ហើយ​ចម្រាញ់​យក​៣ក្រុម​ដោយ​ចំណាត់​ថ្នាក់លេខ១ និង​ចំណាត់ថ្នាក់លេខ២ បាន​ទៅ​លើ​ក្រុម​និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​និង​ចំណាត់​ថ្នាក់​លេខ៣​ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ៕

អត្ថបទ ៖ សំអឿន

The post ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦ appeared first on Kampuchea Thmey Daily.

​ត្រឹម ៥ ឆ្នាំ ខេត្តបន្ទាយមានជ័យ​ទទួល​ពាន​រង្វាន់​ ៤​ ផ្សេង​គ្នា​ពី​ក្រៅ​ប្រទេស​
ក្រៅពីមាន​សក្តានុពល​លើវិស័យនានាដូចជា កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យអប់រំ និងជាច្រើនទៀត ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ក៏មានសក្តានុពល អាចចូលរួមប្រកួតប្រជែង​ជាមួយបណ្តាប្រទេសមួយចំនួនក្នុងនោះ ខេត្តបន្ទាយមានជ័យ អាចបាន​ទទួល​ពាន់​រង្វាន់​ពី​ក្រៅ​ប្រទេស​​ចំនួន ​៤ ​ដូច​ជា​ប្រទេស​វៀតណាម, អាល្លឺម៉ង់, ព្រុយណេ ជា​ដើម​។​

លោក អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​ ក៏​ដូច​ជារដ្ឋបាល​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ ​អនុវត្ត​តាមគោល​ការណ៍​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​ បាន​ជួយលើកមុខមាត់ខេត្ត និងមាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់។

មិនតែប៉ុណ្ណោះ តាមរយៈការប្រឡង​​ប្រកួតប្រជែង​ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញនូវសមិទ្ធផលដែល​ខេត្តសម្រេចបាន ខេត្តបន្ទាយមានជ័យ ​បានទទួល​​​ពាន់​រង្វាន់​ មកពីក្រៅ​ប្រទេស​​ចំនួន ​៤ផ្សេងគ្នា និង​ពានរង្វាន់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ផង​ដែរ។

ជា​រួម ពាន់​រង្វាន់​ក្រៅ​ប្រទេស​​ទាំង ​៤ ដែល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទទួល​បាន​រួម​មាន៖

-​ ទី១ ពាន​រង្វាន់​ទេសចរណ៍​ប្រកប​ដោយ និរន្តរ​ភាព​អាស៊ាន​ឆ្នាំ​២០២០ នៅ​ប្រទេស​វៀតណាម

-​ ទី២ TO DO Award Contest ទេសចរណ៍​ទំនួល​ខុស​ត្រូវ សង្គម​ឆ្នាំ​២០២០ នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ឆ្នាំ២០២១

-​ ទី៣ ពាន​រង្វាន់​ស្តង់ដារ​ទេសចរណ៍​ផ្អែក​លើ​សហគមន៍​អាស៊ាន ឆ្នាំ​២០១៩-២០២១ នៅ​ប្រទេស​ព្រុយណេ

-​ ទី៤ ជយ​លាភី​ផ្ទះ​ស្នាក់​អាស៊ាន ឃឿន ស្រីមុំ ស្តង់ដារ​ឆ្នាំ ២០១៩- ២០២១ ប្រទេស​វៀតណាម

ក្រៅ​ពី​ពាន់​រង្វាន់​ក្រៅ​ប្រទេស កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ខេត្ត​បន្ទាយ​មានជ័យ​ក៏​បានទទួល​​ពាន់​រង្វាន់​ក្នុង​ប្រទេស​តាម​រយៈ​ការ​ចូល​រួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត និង​ទី​ក្រុង​ឆ្លាតវៃ​ ដូច​ជា៖

ចលនា​ប្រលង​ប្រណាំង បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី២ ក្នុង​ឆ្នាំ២០២០ (ចំណត​រថយន្ត​ស៊ូជីង) ទទួល​បាន​ស្នាម​ញញឹម ៣

រមណីយដ្ឋាន​សួន​ស្នេហ៍​ជនបទ ទទួល​បាន​ស្នាម​ញញឹម ៣

រមណីយដ្ឋាន​ប្រាសាទ​បន្ទាយ​ឆ្មារ ទទួល​បាន​ស្នាមញញឹម ៣

សួន​មានជ័យ​ ទទួល​បាន​ស្នាម​ញញឹម២

ការ​ប្រលង​ប្រណាំង​សហគមន៍​ទេសចរណ៍ ល្អ​បំផុត​ខេត្ត ទទួល​បាន​ជ័យ​លាភី ៣​ ឆ្នាំ​ជាប់​គ្នា ( ឆ្នាំ២០១៧-២០២០ )

ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​លើក​ទី២ ឆ្នាំ២០២១ ក្រុង​ចំនួន២ ដែល​បាន​ជាប់​ជ័យ លាភី ទទួល​បាន​ផ្កា​រំដួល ២ទង​គឺ ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត

ការ​ប្រលង​ប្រណាំង​ទីក្រុង ស្អាត​លើក​ទី៣ ឆ្នាំ​២០២២ ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត បាន​ទទួល​ជ័យ​លាភី​ផ្ការំដួល ២ទង នៅ​ក្រសួងទេសចរណ៍ រាជ​ធានី​ភ្នំពេញ

ពានរង្វាន់​សហគមន៍​ទេសចរណ៍​ឆ្នើម​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ និង​ពាន​រង្វាន់​ជ័យ​លាភី​មាស​ប្រចាំ​ឆ្នាំ២០២២ ផ្នែក​អារាម​មេត្រី​ភាព​​បរិស្ថាន​(វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (ខ្ពស់) ស្រុក​ព្រះនេត្រព្រះ នៅ​ក្រសួង​បរិស្ថាន​រាជ​ធានី​ភ្នំពេញ។

គួរ​រំលឹក​ផង​ថា ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​ចំណោម​រាជ​​ធានី​ខេត្ត​ទាំង ២៥​ទូទាំង​ប្រទេស​ និង​មាន​ព្រំប្រទល់​​ខាង​កើត​ទល់​នឹង​ខេត្ត​សៀមរាប ខាង​លិច​ទល់​នឹងព្រះ​រាជាណាចក្រថៃ លាត​សន្ធឹង​ប្រវែង​ ១៥៣គីឡូ​ម៉ែត្រ ជាប់​នឹង​ខេត្ត​ស្រះ​កែវ និង​ខេត្ត​បូរីរ៉ាំ ខាង​ជើង​ទល់​នឹង ខេត្ត​ឧត្តរ​មានជ័យ ខាង​ត្បូង​ទល់​ នឹង​ខេត្ត​បាត់ដំបង៕

The post ​ត្រឹម ៥ ឆ្នាំ ខេត្តបន្ទាយមានជ័យ​ទទួល​ពាន​រង្វាន់​ ៤​ ផ្សេង​គ្នា​ពី​ក្រៅ​ប្រទេស​ appeared first on Kampuchea Thmey Daily.

និស្សិតខ្មែរឈ្នះពានរង្វាន់ និងមេដាយជាច្រើនក្នុងការប្រកួតអន្តរជាតិនៅតៃវ៉ាន់
និស្សិត និងសាស្ត្រាចារ្យ២៧រូបមកពីសាកលវិទ្យាល័យន័រតុន មកពីផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័របានឈ្នះមេដាយ និងពានរង្វាន់ជាច្រើនក្នុងព្រឹត្តិការណ៍ពិភពលោក “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្ដរជាតិនៅទីក្រុងកៅស៊ុងប្រចាំឆ្នាំ២០២២” នៅលើទឹកដីកោះតៃវ៉ាន់ ដែលមាន៣៤ប្រទេសចូលរួម។

ព្រឹត្តិការណ៍ពិភពលោក “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្ដរជាតិនៅទីក្រុងកៅស៊ុងប្រចាំឆ្នាំ២០២២” ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រទេស ៣៤ចូលរួម ភាគច្រើនសុទ្ធតែជាប្រទេសនៅក្នុងប៉ែកអឺរ៉ុប។ ចំពោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចូលរួមដែរនោះមានដូចជាប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងកោះតៃវ៉ាន់។

ជាមួយគ្នានោះ និស្សិតមកពីសាកលវិទ្យាល័យន័រតុនតំណាងឱ្យប្រទេសកម្ពុជា ក៏បានចូលរួមប្រកួតលើស្នាដៃ ១៤គម្រោងផងដែរ។ ក្នុងនោះ ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យាមាន០៦គម្រោង។ ចំណែកកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចមាន ០៣គម្រោង និងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រមាន ០៥គម្រោង។ ជាលទ្ធផល និស្សិតខ្មែរក៏បានទទួលនូវលទ្ធផលជាទីគាប់ចិត្តសម្រាប់មុខមាត់ប្រទេសកម្ពុជា។ ទាំងនេះ សុទ្ធតែជាគម្រោងដែលនិស្សិតខ្មែរទទួលបានពានរង្វាន់ និងមេដាយជាច្រើនទៀត។

ជុំវិញនឹងការទទួលបានជយលាភីនេះ លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យន័រតុនបានលើកឡើងថា កាលដែលនិស្សិតខ្មែរទទួលបានជយលាភីលើឆាកអន្តរជាតិនេះ គឺជាមោទនភាពធំធេងណាស់របស់កម្ពុជា។

កូនខ្មែរជំនាន់ក្រោយអាចបង្កើតនូវស្នាដៃថ្មីៗបាន ព្រមទាំងទទួលបានជយលាភីលើឆាកអន្តរជាតិដែលភាគច្រើនគឺជាប្រទេសនៅប៉ែកអឺរ៉ុបចូលរួម ទាំងនេះគឺជាលទ្ធផលមួយដែលគួរឱ្យស្ងើចស្ងែង។

កញ្ញា រីចាន់ សាន់ដេ ជានិស្សិតផ្នែកផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលទទួលបានពានរង្វាន់ពិភពលោកមួយនេះបានលើកឡើងថា នេះគឺជាលើកទីមួយ របស់កញ្ញា និងក្រុម ដែលខ្លួនមានឱកាសបានទៅប្រកួតលើឆាកពិភពលោកបែបនេះ កញ្ញាពិតជាមានក្តីរំភើបជាខ្លាំងចំពោះជយលាភីមួយនេះណាស់។

ចំណែកលោក ឡុង ដាវិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បានឲ្យដឹងថា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ លោក និងក្រុមទាំងមូល បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបានប្រើប្រាស់រយៈពេលជាយូរ ដើម្បីបង្ហាញពីសកត្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិឱ្យបានស្គាល់។  ជាលទ្ធផល ក្រុមលោកគឺអាចយកជយលាភីជូនកម្ពុជាបានប្រាកដមែន។

រីឯ កញ្ញា រដ្ឋា សុផានីត មកពីផ្នែកវិស្វកម្ម អគ្គិសនី និងអេឡិចត្រូនិច ដែលជាម្ចាស់ពានរង្វាន់មួយរូប ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន ដែលផ្តល់ឱកាសដល់ខ្លួន និងនិស្សិតដទៃទៀត បានចូលរួមប្រកួត និងបានឃើញពីព្រឹត្តិការណ៍ដ៏ធំមួយនេះ ដែលមានប្រទេសជាច្រើនបានចូលរួមផងដែរ។ ចំពោះពានរង្វាន់ និងជយលាភីដែលកម្ពុជាទទួលបានពេលនេះ គឺបញ្ជាក់ឱ្យឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនមែនជាប្រទេសទន់ខ្សោយឡើយ។

សូមជម្រាបថា ការប្រកួតនេះត្រូវដាក់ពិន្ទុដោយគណៈកម្មការ២ ទៅ៣រូប ដែលសុទ្ធតែជាជនជាបរទេស។ ចំពោះការវាយតម្លៃលើគម្រោង គឺគណៈកម្មការមកពីប្រទេសផ្សេងៗ ដូចជាចក្រភពអង់គ្លេសជាដើម ដែលមើលទៅលើការបង្កើតថ្មីដែលជាអត្ថប្រយោជន៍ដល់បរិស្ថាន និងមិនប៉ះពាល់ដល់ពិភពលោក។ ប្រសិនជាគណៈកម្មការពេញចិត្តលើគម្រោងអ្វីមួយគឺធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដោយមិនបានគិតពីចំណាត់ថ្នាក់ឡើយ គឺគិតពី Top តាមគម្រោងនីមួយៗ។

ចំពោះពានរង្វាន់របស់កម្ពុជាផ្នែកកុំព្យូទ័រវិញ គឺកម្ពុជាទទួលបាន Top ICT ពោលគឺ ពានមួយនេះមានតែកម្ពុជាប៉ុណ្ណោះដែលទទួលបានប្រទេសផ្សេងទៀតដែលចូលរួមប្រកួរគឺមិនទទួលបានឡើយ៕

ដោយ៖ អុន ស្រីមាន

The post និស្សិតខ្មែរឈ្នះពានរង្វាន់ និងមេដាយជាច្រើនក្នុងការប្រកួតអន្តរជាតិនៅតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

ធនាគារ អេស៊ីលីដា ​បានទទួល​ពានរង្វាន់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ ​២០២២
​ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ បានទទួល​ពានរង្វាន់​“​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​សកលលោក ​ឆ្នាំ​ ២០២២ ​ជា​ស្ថាប័ន​ ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ប្រចាំឆ្នាំ​” ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ បានឱ្យដឹងថា​ ការទទួល​ពានរង្វាន់​នេះ​ បានធ្វើ​ឡើង​ក្នុង​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក លើក​ទី​ ៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី ​២១ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​វេទិកា​នេះ​រៀបចំឡើង​ដោយ​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ពង្រីក​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទូទាំង​សកលលោក​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​មោទកភាព​យ៉ាង​ក្រៃលែង ដែល​បានទទួល​ពានរង្វាន់ “​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ​ ២០២២ ជា​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រចាំឆ្នាំ​”​។ ទាំងនេះ សបញ្ជាក់​ថា ធនាគារ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ លើសពីនេះទៅទៀត សមិទ្ធផល​នេះ ជាការ​បង្ហាញ​ពី​កំណើន​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ ព្រមទាំង​ការបម្រើ​ផលិតផល សេវាកម្ម​ផ្សេងទៀត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ផងដែរ​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​សម្បូរបែប ដើម្បី​បំពេញ​តម្រូវការ​លើ​គ្រប់​វិស័យ​ ដែល​កំពុងរីកចម្រើន រួមមាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​អតិថិជន​សាជីវកម្ម​។ ធនាគារ អេស៊ីលីដា បានផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ៨០% នៃ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​។ ឥណទាន​សរុប​របស់​ធនាគារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម បាន​កើនឡើង​ពី ៣,០៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ៣,៥៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០២០ ហើយ​បន្ទាប់មក​កើនឡើង​ដល់ ៤,២៤​ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ ​២០២១៕​

The post ធនាគារ អេស៊ីលីដា ​បានទទួល​ពានរង្វាន់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ ​២០២២ appeared first on Kampuchea Thmey Daily.

អបអរសាទរ! ធនាគារ ហត្ថា បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២
យើងខ្ញុំ​មាន​មោទកភាព​ជាខ្លាំង ក្នុងការ​ប្រកាសថា ធនាគារ ហត្ថា ម.ក បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ពានរង្វាន់ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២ ឬហៅកាត់ថា Global SME Finance Awards 2022។​

​ចំពោះ​ជយលាភី​ឆ្នាំនេះ ធនាគារ ហត្ថា ត្រូវបាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ជាច្រើន​ដែលមាន​ភាព ប្រកួតប្រជែង​ខ្ពស់​។ គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍ Global SME Finance Awards 2022 ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​របស់ក្រុម​ធនាគារពិភពលោក (World Bank Group) និងវេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម​សកល (Global SME Finance Forum) ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ភាពជា​ដៃគូ​សាកល​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស G20 (​ឬ​ហៅ​កាត់​ថា GPFI ) ដែល​ព្រឹត្តិការណ៍​នេះ​មាន​គោលដៅ​ក្នុងការ​អបអរសាទរ​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដែល​សម្រេចបាន​នូវ​សមិទ្ធផល​គួរឱ្យ​កោតសរសើរ​ក្នុងការ​ផ្តល់ជូន​អតិថិជន​ប្រភេទ​សហគ្រាស​ខ្នាតតូច និង​មធ្យម នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ លោក Matthew Gamser នាយក​ប្រតិបត្តិ​នៃ Global SME Finance Forum បាន​មានប្រសាសន៍ថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​សង្កេតឃើញថា​មាន​ស្ថាប័ន​កាន់តែច្រើន ជាង​មុន បានធ្វើ​សកម្មភាព​ហួស​ពី​ការរំពឹងទុក​ក្នុង​ការជួយ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ បន្ថែម​ពីលើ​នេះ​ទៀត យើង​ក៏​សង្កេត​ឃើញ​ផងដែរ​នូវគំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជាច្រើន ក៏ដូចជា​ឱកាស​ក្នុងការ​កែលំអ​អតុល្យភាព​កើតចេញពី​កត្តា​យេនឌ័រ អាយុ និង​កត្តា​វិសមភាព​ផ្សេងទៀត ហើយ​កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​យើង​បាន​មើលឃើញ​ពី​វិធី​ថ្មីៗ​ក្នុងការ​ផ្ដល់ជូន​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​អាទិភាព ដែល​ធានាបាន​នូវ​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ​ដល់​អតិថិ​ជន​។ ពានរង្វាន់​ប្រចាំឆ្នាំ ២០២២ នេះ ពាំ​នាំនូវ​លទ្ធផល​ដ៏​ល្អប្រសើរ​មិន​ខុសពី​ព្រឹត្តិការណ៍​មុនៗ ពោល​គឺ គំនិត​ច្នៃប្រឌិត សមិទ្ធផល និង​សក្តានុពល​កាន់តែ​អស្ចារ្យ​ជាង​មុន​។​»​

The post អបអរសាទរ! ធនាគារ ហត្ថា បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២ appeared first on Kampuchea Thmey Daily.

ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ ឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២
​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទកភាពក្នុងការ​ចែករំលែក​នូវ​ក្តី​សោមនស្ស​រីករាយ ក្នុងឱកាស​ដែល​ផលិតផល​ក្រា​ហ្វ​បៀរ (Craft Beer) ទឹកខ្មៅ​ដ៏​ប្រណិត ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer) បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នា ក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២ សម្រាប់​ជយលាភី​មាស (Cambodia Gold Lager Dark) និង​ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស​។ កម្មវិធី World Beer Awards គឺជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​បំផុត​លំដាប់​អន្តរជាតិ​ដែល​រៀបចំឡើង ក្នុង​គោលបំណង​ស្វែងរក​ផលិតផល និង​ផលិតករ​ស្រា​បៀរ​ដែលមាន​ភាព​ប៉ិនប្រសប់ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​សម្រេចបាន​នូវ​ការផលិត​ស្រា​បៀរ​ដ៏​អស្ចារ្យ​។

​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ផលិតផល​ស្រា​បៀរ​ចំនួន​ជាង ៣២០០ ​ម៉ាក មកពី​ជាង​ ៥០ ​ប្រទេស​ផ្សេងគ្នា​ជុំវិញ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ក្នុង​កម្មវិធី World Beer Awards​។ ផលិតផល​ស្រា​បៀរ​នីមួយៗ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ត់ចត់ និង​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើនរូប ប្រកបដោយ​ការយកចិត្តទុកដាក់​បំ​ផុត​ទៅលើ​រសជាតិ គុណភាព និង​ការ​រចនា មុននឹង​ត្រូវ​បានទទួល​ស្គាល់ និង​ផ្តល់ជូន​នូវ​ជយលាភី​។

​នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទនៈ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ផលិតផល​ស្រា​បៀរ​ថ្មី ដ្រា​ហ្គិ​ន បៀរ បានឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ​ពី​កម្មវិធី​លំដាប់​ពិភពលោក បើទោះបីជា​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​មិនយូរប៉ុន្មាន​ក្តី​។ សមិទ្ធផល​នេះ កើតចេញពី​ការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការ​ផ្ចិតផ្ចង់​ក្នុងការ​ផលិត​នូវ​ស្រា​បៀរ​ដ៏​ល្អ​ឯក​មួយ ដើម្បី​រួមចំណែក​លើកស្ទួយ​កិត្យានុភាព​ជាតិ និង​ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​។

​អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​សូម​ចែករំលែក​ភាពសប្បាយ​រីករាយ​និង​ការអបអរសាទរ​ចំពោះ ភាពជោគជ័យ​មួយ​នេះ​ជាមួយនឹង​ប្រជាជន​ខ្មែរ​យើងទាំងអស់គ្នា​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ គឺ​ដើម្បី​តបស្នង​ឱ្យ​ស័ក្ដិសម​ទៅនឹង​រាល់​ការចំណាយ និង​ការជឿទុកចិត្ត​ដ៏​មានតម្លៃ​បំផុត​របស់​អតិថិជន​។ ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ គឺជា​សក្ខីកម្ម​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​យើងខ្ញុំ ក្នុងការ​ផលិត​ស្រា​បៀរ​ដែលមាន​គុណភាព​លំ​ដាប់​អន្តរជាតិ រសជាតិ​ថ្មី​ប្លែក​មិន​ធ្លាប់មាន ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍ និង​ទម្លាប់​ថ្មី​ក្មុង​ការទទួល​ទាន​ស្រា​បៀរ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចឱ្យ​អតិថិជន​ផ្តល់​តម្លៃ​តាមរយៈ​ការចាប់ផ្តើម​សប្បាយ​ជាមួយ​រសជាតិ និង​គុណភាព​ដ៏​ពិតប្រាកដ​» ។

​ទោះបី​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ដ៏​ខ្លី​ក៏ពិតមែន ប៉ុន្តែ ដ្រា​ហ្គិ​ន​បៀរ ទទួលបាន​ការគាំទ្រ និង​ពេញនិយម​យ៉ាងខ្លាំង ដោយសារតែ​រសជាតិ​ស្រាល​ស្រទន់​ថ្មី​ប្លែក​មិន​ធ្លាប់មាន អមដោយ​ក្លិន​ឈ្ងុយ​ពី​គ្រឿងផ្សំ​ដ៏​សម្បូរបែប ដែល​ពោរពេញ​ដោយ​ឱជា​រស​និង​ភាព​ស្រស់ស្រាយ ជាមួយនឹង​កម្រិត IBU ទាប​ដែល​មិន​ធ្វើឱ្យ​ស្រា​បៀរ​ទឹកខ្មៅ​មួយ​ប្រភេទ​នេះ មាន​រសជាតិ​ជូរ និង​ល្វីង​ខ្លាំង​ដូច​ស្រា​បៀរ​ទឹកខ្មៅ​ដទៃទៀត​ឡើយ​។

​នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​។ ក្រៅពី Dragon Beer ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ចំនួន ២ ​ប្រភេទ​ទៀត គឺ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ ក៏​ធ្លាប់​បានឈ្នះ មេដាយមាស ពី​ស្ថាប័ន MONDE SELECTION ដ៏​ល្បីល្បាញ​សម្រាប់​ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​ផងដែរ បន្ទាប់ពី​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រឹម​រយៈពេល​ជាង ៦ ​ខែ ស្រប​ពេលដែល​ស្រា​បៀរ​ជាច្រើន​ម៉ាក​ផ្សេងទៀត ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​មកហើយ​ទទួលបាន​ត្រឹម​មេដាយប្រាក់​ប៉ុណ្ណោះ​។

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​តម្លៃ​ជាង ១៤០​ លាន​ដុល្លារ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូន​ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ​។ ដោយសារ​ការប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល «​គុណភាព ភាព​ច្នៃប្រឌិត សេវាកម្ម​ល្អ​ឯក និង​សុខុមាលភាព​» តាំងពីដើម​រៀងមក វឌ្ឍនៈ គ្រុប តែងតែ​ទទួលបាន​ពានរង្វាន់​ធំៗ​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​៕​

The post ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ ឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២ appeared first on Kampuchea Thmey Daily.

មិត្តហ្វូន ឈ្នះរង្វាន់ពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee Awards
មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee® Awards ដែល​រៀបចំ​កម្មវិធី ផ្ដល់​ពានរង្វាន់​ដល់​អាជីវកម្ម និង​ដាក់​ចំណាត់ថ្នាក់​អាជីវកម្ម​របស់​បណ្ដា​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក ។ ការប្រកាស និង​ទទួល​ពានរង្វាន់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី “​ពានរង្វាន់​លើក​ទី ១៧ នៃ​ព័ត៌មានវិទ្យា​ពិភពលោក​ប្រចាំឆ្នាំ 2022” ។

​ពានរង្វាន់​ទាំងពីរ​នោះ​រួមមាន ពានរង្វាន់​មាស ផ្នែក “​កម្មវិធី​បច្ចេកវិទ្យា និង​បម្រើបម្រាស់​សេវាកម្ម​ល្អ​បំផុត​ប្រចាំឆ្នាំ​” សម្រាប់​កម្មវិធី CamID របស់ខ្លួន និង​ពានរង្វាន់​ប្រាក់​ចំពោះ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ប្រចាំឆ្នាំ សម្រាប់​កម្មវិធី​ទូរទស្សន៍ “​នេះ​មិនមែនជា​សុបិន​” ។

​អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លោក ញ៉ុ​ង ឌិន​ថន មានប្រសាសន៍ថា ពានរង្វាន់​ទាំងអស់នេះ គឺជា​តឹកតាង​បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ប្រកាន់ខ្ជាប់​ចំពោះ​គុណ​តម្លៃ​ស្នូល​នៃ​អាជីវកម្ម​របស់ខ្លួន ដែល​ក្នុងនោះ មិត្ត​ហ្វូ​ន​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​ទៅលើ​សង្គម តាមរយៈ​ការច្របាច់បញ្ចូលគ្នា​រវាង​ប្រតិបត្តិការ​អាជីវកម្ម ជាមួយនឹង​សកម្មភាព​សង្គម​។ រង្វាន់​ទាំងនេះ​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​រយៈពេល​វែង​របស់​មិត្ត​ហ្វូ​ន ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​ផលិតផល និង​សេវាកម្ម​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់ខ្លួន​។

​លោក ញ៉ុ​ង ឌិន​ថន មានប្រសាសន៍ថា​៖ “​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទាំងអស់នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​នាំមុខគេ​របស់​មិត្ត​ហ្វូ​ន និង​ការប្ដេជ្ញាចិត្ត​មុតមាំ​នៅ​ក្នុងការ​បេសកកម្ម​ត្រួសត្រាយ​ផ្លូវ ដើម្បី​បង្កើតបាន​នូវ​សង្គម​ឌីជីថល​” ។ លោក​បាន​បន្តថា​៖ “​យើង​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​បានឈ្នះ​នូវ​ពានរង្វាន់​ទាំងអស់នេះ ហើយក៏​សូម​ថ្លែងអំណរគុណ​ក្រៃលែង​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ សហការី និង​ដៃគូ ដែល​បាន​ជួយ​ឲ្យ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងអស់នេះ​” ។​

​គណៈកម្មការ​កាត់សេចក្ដី​ក្នុង​កម្មវិធី​ពានរង្វាន់​នេះ មាន​សមាស​ភាពជា​ថ្នាក់​នាយក​ប្រតិបត្តិ និង​អ្នកជំនាញ ក្នុង​វិស័យ​ជាច្រើន ដែល​បាន​ចូលរួម​ដើម្បី​ផ្ដល់​ពិន្ទុ និង​មតិយោបល់​ផ្សេងៗ​ដើម្បី​កំណត់​ជ្រើសរើស​ជយលាភី​សម្រាប់​ពានរង្វាន់​ក្នុង​ឆ្នាំ ២០២២ នេះ​។

​កម្មវិធី CamID ជា​កម្មវិធី​ប្រកបដោយ​នវានុវត្តន៍ និង​ពហុ​មុខងារ ដែល​មិន​ត្រឹម​តែមាន​លក្ខណៈ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្ដល់​សេវាកម្ម​ផ្សេងៗ​ទៀត​ដែលមាន​ជា​លើកដំបូង​ហើយ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន CamID មាន​អ្នកប្រើប្រាស់​ប្រមាណ ២,៧ លាន​នាក់ ដែល​ក្នុងនោះ​អ្នកប្រើប្រាស់​សកម្ម​មាន​ចំនួន​ប្រមាណ ៥៥ ម៉ឺន​នាក់​ក្នុង​មួយខែ ។ គោលដៅ គឺថា នៅ​ដំណាច់ឆ្នាំ ២០២២ នេះ នឹងមាន​អ្នកប្រើប្រាស់​សកម្ម​ចំនួន ១,២ លាន​នាក់​ក្នុង​មួយខែ ។ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទាក់ទាញ​នៃ​កម្មវិធី​នេះ ដោយ​ជួយ​បើក​លំហ​ឌីជីថល​សម្រាប់​អតិថិជន​មិត្ត​ហ្វូ​ន​ផង និង​សម្រាប់​កម្ពុជា​ផង។ ចំណែកឯ​កម្មវិធី​ទូរទស្សន៍ “​នេះ​មិនមែនជា​សុបិន​” បាន​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បែក​គ្នា​អំឡុងពេល​សង្គ្រាម និង​ក្រោយពេល​សង្គ្រាម​ដោយសារ​ហេតុ​បច្ច័យ​ផ្សេងៗ ។ ក្នុង​រយៈពេល ១២ ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់ ២០១២ កម្មវិធី​នេះ​បាន​ចាក់ផ្សាយ​វីដេអូ​ចំនួន ១១៩ ភាគ ហើយ​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ១២៣ គ្រួ​សារបាន​ជួបជុំគ្នា​ឡើងវិញ ក៏ដូចជា​បានទទួល​សំណើ​ជាង ២០០០ ករណី ក្នុងការ​ស្វែងរក​សាច់​ញាតិ ។

​លោក ញ៉ុ​ង ឌិន​ថន បាន​បន្ថែមថា​៖ “​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ចាត់ទុក​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ជា​ប្រពៃណី​របស់​យើង ក្នុង​ការផ្ដល់​អត្ថប្រយោជន៍​ដល់​សង្គម និង​ជួយ​ដល់​ប្រជាពលរដ្ឋ​នានា​នៅ​ទូទាំងប្រទេស​។ យើង​មាន​មោទកភាព និង​រីករាយ​ណាស់ ដែល​យើង​បាន​ជួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ឲ្យ​ជួបជុំគ្នា​ឡើងវិញ បន្ទាប់ពី​រង​ការ​បែក​គ្នា​ដោយសារតែ​កាលៈទេសៈ​អកុសល និង​សង្គ្រាម​ឆាបឆួល​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​” ។

​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា ដែលមាន​បណ្ដាញ​ធំ​ទូលាយ គួរ​ទុកចិត្ត និង​អាច​ជឿជាក់​បាន។ បច្ចុប្បន្នមិត្ត​ហ្វូ​ន​មាន​អ្នកប្រើប្រាស់​ចំនួន ៩ លាន​នាក់ ដែល​ស្មើនឹង ៥០% នៃ​ចំណែក​ទីផ្សារ​នៅ​កម្ពុជា​៕

The post មិត្តហ្វូន ឈ្នះរង្វាន់ពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee Awards appeared first on Kampuchea Thmey Daily.

អ៉ីម៉ាន់នី (eMoney) ឈ្នះពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards
អ៉ីម៉ាន់នី (eMoney) ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុចល័ត និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Viettel Cambodia (​មិត្ត​ហ្វូ​ន​) ទើបតែទទួលបានពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក។

​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អ៉ីម៉ាន់​នី លោក វុ ទួន ឡុង (Vu Tuan Long) មានប្រសាសន៍ថា ក្រុមហ៊ុន​បានទទួល​ការអបអរសាទរ និង​ការប្រកាស​ពានរង្វាន់​មាស Gold Globee® Winner នៅក្នុង​ផ្នែក ជោគជ័យ​កំណើន​ការលក់​ប្រចាំឆ្នាំ ២០២២ លើក​ទី ៩ (9th Annual 2022 Sales Growth Achievement) ដែល​ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​នោះ​ ត្រូវបាន​រៀបចំឡើង​តាមរយៈ​វីដេអូ​ពី​ចម្ងាយ និង​មានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ដែល​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុមហ៊ុន​ឈ្នះ​ពានរង្វាន់ គណៈកម្មការ ក៏ដូចជា​អ្នកពាក់ព័ន្ធ​នៅក្នុង​ឧស្សាហកម្ម​ពាណិជ្ជកម្ម​មកពី​ជុំវិញ​ពិភពលោក​។​

​លោក វុ ទួន ឡុង មានប្រសាសន៍ថា​៖ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន ដ៏​មានតម្លៃ ក្រុមការងារ និង​ដៃគូ​សហការ​ទាំងអស់ ដែល​បាន​ជួយ​ឲ្យ​អ៉ី​ម៉ាន់​នី​សម្រេចបាន​នូវ​សមិទ្ធផល​នេះ​ឡើង​”​។

​លោក វុ ទួន ឡុង បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទាំងអស់នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ឈានមុខ​គេ​របស់​អ៉ី​ម៉ាន់​នី និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​បេសកកម្ម​ត្រួសត្រាយ​ផ្លូវ​នៃ​ការបង្កើត​សង្គម​ឌីជីថល និង​វិស័យ FINTECH នៅ​កម្ពុជា​”​។

​គណៈកម្មការ​កាត់សេចក្ដី​ក្នុង​កម្មវិធី​ពានរង្វាន់​នេះ មាន​សមាស​ភាពជា​ថ្នាក់​នាយក​ប្រតិបត្តិ និង​អ្នកជំនាញ​មកពី​បណ្ដា​វិស័យ​ផ្សេងៗ ជាង ៥០ រូប មកពី​ជុំវិញ​ពិភពលោក ហើយ​បាន​ចូលរួម​ដើម្បី​ផ្ដល់​ពិន្ទុ និង​មតិយោបល់​ផ្សេងៗ​ដើម្បី​កំណត់​ជ្រើសរើស​ជ័យលាភី​សម្រាប់​ពានរង្វាន់​ក្នុង​ឆ្នាំ ២០២២ នេះ​។

​ក្រុមហ៊ុន អ៉ី​ម៉ាន់​នី ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន សេវា​វេរ​លុយ សេវា​ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​តាម​កូដ QR សេវា​ដក​ប្រាក់ និង​ដាក់​ប្រាក់ និង​សេវា​វេរ​លុយ​ទៅ​វៀតណាម ដែល​សេវា​ទាំងអស់នេះ​មាន​ផ្ដល់​តាមរយៈ​ភ្នាក់ងារ​របស់​អ៉ីម៉ាន់​នី​ប្រមាណ​ជាង ៨០០០ ភ្នាក់ងារ​ទូទាំងប្រទេស​៕

The post អ៉ីម៉ាន់នី (eMoney) ឈ្នះពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards appeared first on Kampuchea Thmey Daily.