ដើមឈើកម្រ Archives - Kampuchea Thmey Daily

របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដើមឈើច្រើនជាង​មួយក្នុងចំណោមបីប្រភេទគឺប្រឈមនឹងការផុតពូជនៅទូទាំងពិភពលោក​។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែតុលានេះ។

(រូបភាព៖ AP)

យោងតាមរបាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា​ប្រភេទ​ឈើ​ជាង ១៦,០០០ ប្រភេទ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផុត​ពូជ។ ប្រភេទដើមឈើជាង ៤៧​០០០ប្រផេទត្រូវបានវាយតម្លៃសម្រាប់ការសិក្សារបស់ IUCN ក្នុងចំណោមប្រភេទដើមឈើប្រមាណ ៥៨,០០០ប្រភេទ ដែលត្រូវបានគេគិតថាមាននៅក្នុងពិភពលោក។

តាម​របាយការណ៍បង្ហាញថា ដើមឈើ​ត្រូវ​បាន​គេ​កាប់​ដើម្បី​យក​ឈើ និង​ឈូស​ឆាយ​ដី​សម្រាប់​ធ្វើ​កសិកម្ម និង​ការពង្រីក​លំនៅឋានរបស់មនុស្ស ខណៈបម្រែបម្រួលអាកាសធាតុក៏បង្កការគំរាមកំហែងបន្ថែមតាមរយៈគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗ​ដែលបណ្ដាលឲ្យវាកាន់តែរិចរិលទៅ។

ដើមឈើជាង ៥០០០​ប្រភេទនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រើប្រាស់សម្រាប់ឈើសំណង់ និងជាង ២០០០ប្រភេទសម្រាប់ជាថ្នាំ អាហារ និងអុស។ ប្រភេទដើមឈើដែលប្រឈមនឹងហានិភ័យរួមមាន ដើមទ្រូងសេះ​(horse chestnut)  និង​ដើម​ជីងហ្គោ (ginkgo) ដែលប្រើសម្រាប់ប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ ដើម​mahogany ស្លឹក​ធំ​ដែលប្រើក្នុងការផលិតគ្រឿងសង្ហារិម ក៏ដូចជាដើមashជាច្រើនប្រភេទ និងដើម Magnolia និង eucalyptus ជាដើម។

(រូបភាព៖ AP)

លើសពីនេះទៅទៀត យោងតាមរបាយការណ៍របស់ IUCN ចំនួនដើមឈើដែលមានហានិភ័យគឺ «ច្រើនជាងពីរដងនៃចំនួនសត្វស្លាប ថនិកសត្វ សត្វល្មូន និងសត្វពាហនៈដែលរងការគំរាមកំហែងទៅទៀត»។

របាយការណ៍បានកត់សម្គាល់ថា ខណៈពេលដែលប្រភេទដើមឈើស្ថិតក្នុងហានិភ័យនៃការផុតពូជនៅក្នុង ១៩២ ប្រទេស សមាមាត្រខ្ពស់បំផុតត្រូវបានរកឃើញនៅលើប្រទេសកោះដោយសារតែការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស និងការពង្រីកកសិកម្ម ។ ចំណែកនៅអាមេរិកខាងត្បូងដែលមានដើមឈើចម្រុះបំផុតនៅលើពិភពលោក ៣៣៥៦ ក្នុងចំណោម ១៣៦៦៨ ប្រភេទដែលត្រូវបានវាយតម្លៃក៏ស្ថិតក្នុងហានិភ័យនៃការផុតពូជដែរ។

អង្គការ IUCN បានអំពាវនាវឱ្យមានការការពារ និងការស្ដារព្រៃឈើតាមរយៈការដាំដើមឈើ ក៏ដូចជាការអភិរក្សប្រភេទរុក្ខជាតិដែលងាប់តាមរយៈថែរក្សាគ្រាប់ពូជ និងការប្រមូលផ្ដុំសួនរុក្ខសាស្ត្រ។ អគ្គនាយក IUCN លោក Grethel Aguilar​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើមឈើមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ជីវិតនៅលើផែនដី តាមរយៈតួនាទីដ៏សំខាន់របស់ពួកវានៅក្នុងប្រព័ន្ធអេកូឡូស៊ី ខណៈមនុស្សរាប់លាននាក់ពឹងផ្អែកលើវាសម្រាប់​រស់​រាន​ជីវិត និងការចិញ្ចឹមជីវិតរបស់ពួកគេ» ។

ការបោះពុម្ភរបាយការណ៍នេះក៏ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល COP16 របស់អង្គការសហប្រជាជាតិស្តីពីជីវចម្រុះ ដែល​បានចាប់ផ្តើមនៅទីក្រុង Cali ប្រទេសកូឡុំប៊ី។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ប៉ាន់ប្រមាណ​ការចំណាយលើធម្មជាតិត្រូវកើនឡើងដល់ ៥៤២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០ កើនឡើងពី ២០០ ពាន់លានដុល្លារនៅឆ្នាំ​២០២២ ដើម្បី​បញ្ឈប់ការបាត់បង់ធម្មជាតិ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ appeared first on Kampuchea Thmey Daily.

អភិបាលខេត្ត​ត្បូងឃ្មុំ​ដាំ​ឡើងវិញ ​«​ដើម​ពោធិ៍​លោកតា​ក្រហម ក​» ខណៈគ្រប់គ្នា​យល់ច្រឡំថា ជាដើមឈើ​ប្រវត្តិ​ស្នេហ៍​​ទុំទាវ
នៅ​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១​នេះ អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​ដំណើរការ​រៀបចំ​ដាំ​ឡើងវិញ នូវ​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម ដែលមាន​អាយុកាល​រាប់រយឆ្នាំ គឺ «​ដើម​ពោធិ៍​លោកតា​ក្រហម ក​» ដែល​ដួលរលំ​ដោយ​ខ្យល់​កន្ត្រាក់ កាល​ពី​ល្ងាច​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២១។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ស្រុក បានធ្វើការ​សែនព្រេន ទៅតាម​ទំនៀម​ទម្លាប់​ប្រពៃណី​សាសនា និង​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​រៀបចំ​បច្ចេកទេស ពន្លឿន​ការដាំ​ឡើងវិញ រៀបចំ​កែសម្រួល​សោភ័ណភាព បន្ត​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​នេះ រហូត​នា​រសៀល​ថ្ងៃ​ដដែល​នេះ បានធ្វើការ​ស្ទូច​ដាំ​រួចរាល់​ជា​ស្ថាពរ​។

សូមជម្រាបថា បន្ទាប់ពី​ទទួលដំណឹង​ពី​ការដួលរលំ​នេះ ខណៈ​មាន​ការយល់ច្រលំ​ថា​ជា «​ដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ស្នេហា​ទុំ​ទាវ​»​ នៅក្បែរនោះ មាន​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ​ពីគ្នា ដែល​ស្ថិតនៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ភ្លាមៗ​នោះ​ក្រោម​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​ចំណាត់ការ​ទាំងយប់​ឲ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ចុះទៅ​ដល់ទី​តាំង នឹង​ត្រៀម​គ្រឿងចក្រ​បច្ចេកទេស ដើម្បី​ធ្វើការ​ស្ទូច​លើក​រៀបចំ​ដាំ​ឡើងវិញ។

គួរ​ឲ្យ​ដឹង​ផង​ដែរ ក្នុង​រយៈពេល​២​ថ្ងៃនេះ ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ មាន​ភ្លៀង​ធ្លាក់ លាយ​ជាមួយ​ខ្យល់​កន្ត្រាក់​ជាប់ៗ​គ្នា​ដែល​រង​ផលប៉ះពាល់​ទៅលើ​ក្រុង​/​ស្រុក​ទូទាំង​ខេត្ត ធ្វើឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​គ្រួសារ ត្រូវបាន​ប៉ើង​ដំបូល និង​ដួលរលំ ព្រមទាំង​ដើមឈើ និង​ផលដំណាំ រង​ការខូចខាត​ជា​ដំណំ​ផង​ដែរ៕

​អត្ថបទ៖ សាន វិ​ឡែ​ម​

សូមចុចអាន៖ ដើមពោធិ៍ដួលរលំ មិនមែនជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំទាវនោះទេ

The post អភិបាលខេត្ត​ត្បូងឃ្មុំ​ដាំ​ឡើងវិញ ​«​ដើម​ពោធិ៍​លោកតា​ក្រហម ក​» ខណៈគ្រប់គ្នា​យល់ច្រឡំថា ជាដើមឈើ​ប្រវត្តិ​ស្នេហ៍​​ទុំទាវ appeared first on Kampuchea Thmey Daily.

ដើមឈើ​​អាយុ​រាប់​រយ​ឆ្នាំ​ ឥលូវក្រុមបច្ចេកទេស​បានកាប់លះ​មែក​​បញ្ចប់​ ១០០%
ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ ក្រមួនសរ បានបញ្ចប់១០០%។

លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃទី០៤ កុម្ភៈនេះថា ក្រុមការងារបានបញ្ចប់ការងារ១០០% ហើយ បើទោះបីមានការលំបាកបន្តិចមែន។

ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួន១០៥ដើម ក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម។ ក្រៅនេះមានដើមគគី ឥន្ទនេលនិងឈើទាល។ ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។

លោកសំ សាមុត បន្តថា ចំពោះការ​អនុវត្ត​ការងារ​មានការលំបាកខ្លះ ទី១ បញ្ហាការកកស្ទះចរាចរ ទី២ ដើមឈើធំៗ ដែលតម្រូវ​ឲ្យ​ប្រើគ្រឿងចក្រធំៗ និងឡើងកាត់មួយមែកម្តង ជាមួយការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗ ព្រោះខ្លាចខូចថ្នល់និងការឺឡា។ ទោះបីជាយ៉ាងណាក្តីក្រុមការងារ នៅសម្រុកធ្វើការងារនេះរហូតបានសំរេច១០០ភាគរយ។

គួរបញ្ជាក់ថា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើម ដែលត្រូវកាប់ចេញ។ លោកឃួង ស្រេង បាន​ណែនាំ​មិនអោយកាប់ចេញនោះទេ ដោយតម្រូវ​ឲ្យ​កាត់និងលះមែកជាមួយការធ្វើទម្រទប់ដើម។

អត្ថបទ៖ ស្រីរ័ត្ន

The post ដើមឈើ​​អាយុ​រាប់​រយ​ឆ្នាំ​ ឥលូវក្រុមបច្ចេកទេស​បានកាប់លះ​មែក​​បញ្ចប់​ ១០០% appeared first on Kampuchea Thmey Daily.

​បទ​បញ្ជា​ថ្មី ​ឱ្យរក្សាដើមឈើ​ ៣​ដើម អាយុកាលជាង ៣០០ ឆ្នាំ មិន​ឲ្យ​កាប់​ចេញទេ
ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើប្រមាណ​៥០ដើម ដែលមានអាយុកាលប្រមាណ៣០០ឆ្នាំ នៅលើសួន​កាណាឌី​យ៉ា មុខមន្ទីរ​ពេទ្យព្រះអង្គឌួង ស្ថិត​ក្នុងខណ្ឌដូនពេញ ដែលគ្រោងកាប់​ចេញ ត្រូវបានអភិបាលរាជធានីភ្នំពេញ ឱ្យរក្សា​ទុកដដែល និងរកវិធីដើម្បីកុំឱ្យដួល​បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

​ការសម្រេចបែបនេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ​មន្ត្រី​ជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើម​ ​​នាព្រឹកថ្ងៃទី១២ ខែ​មករា​ ឆ្នាំ២០២១នេះ ។

ក្នុងដំណើរ​ចុះពិនិត្យ​​ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះ មិន​ត្រូវ​បានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ​តែលោកបាន បញ្ជាឲ្យ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណ​ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយ​លះមែក​ ឬកាត់មែកដែលស្អុយចេញ​ ចំណែកដើម​ឈើ​ទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យដួលរំលំបង្ក​គ្រោះ​ថ្នាក់ដល់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់​ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការ​ដាំ​ថ្មីបន្ថែម ដើម្បីឱ្យទីក្រុង​មានពណ៌បៃតង និងបរិស្ថានល្អ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ​​ពេញ បានឱ្យដឹងកាល​ពីកន្លងមកនេះ​ថា ដើមឈើធំៗនៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មាន​ចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ ​នឹងកាប់យកចេញ និងដាំដើម​ឈើថ្មីជំ​នួស​វិញ ដោយសារ​ដើមឈើចំនួន៣ដើម​ បានពុក​គល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះ​ថ្នាក់ដល់ប្រជាពលរដ្ឋ​ជា​​​យថាហេតុ៕

​អត្ថបទ ៖ ស្រីរ័ត្ន

The post ​បទ​បញ្ជា​ថ្មី ​ឱ្យរក្សាដើមឈើ​ ៣​ដើម អាយុកាលជាង ៣០០ ឆ្នាំ មិន​ឲ្យ​កាប់​ចេញទេ appeared first on Kampuchea Thmey Daily.

រកឃើញដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
យោងតាមអង្គការអភិរក្សសត្វព្រៃ WCS បានឲ្យដឹងថា ក្រុមអ្នកអភិរក្សបានរកឃើញដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលតំបន់នេះ ត្រូវបានគេស្គាល់ថា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង២៦០ប្រភេទ ក្នុងនោះមាន២០ ប្រភេទ កំពុងឈានទៅរកការផុតពូជជាសកល និង៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញ និងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទ ដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវជឿថា ដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាម កំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះ តែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕

កោះកែវ

The post រកឃើញដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា appeared first on Kampuchea Thmey Daily.