ដែកថែបវៀតណាម Archives - Kampuchea Thmey Daily

EU ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបរមូរក្ដៅនាំចូលពីវៀតណាម
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបបានដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃក្នុងអត្រា ១២,១ ភាគរយ លើ ដែកថែប​រមូរក្ដៅដែល​នាំចូលពីប្រទេសវៀតណាម​។ នេះ​បើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសៅរ៍។

យ៉ាងណា​មិញ ការសម្រេច​ចិត្តនេះសហភាពអឺរ៉ុប (EU) នេះ​ ត្រូវបាន​លើកលែកចំពោះផលិតផលដែកថែបរបស់ក្រុមហ៊ុន Hoà Phát Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ខណៈក្រុមហ៊ុនផ្សេងត្រូវជាប់ពន្ធថ្មី។

ក្រៅពីវៀតណាម EU ក៏បានដាក់ពន្ធដូចគ្នា​លើការនាំចូលពីក្រុមហ៊ុនផលិតធំៗរបស់ជប៉ុនដូចជា Nippon Steel, JFE Steel និង Daido Steel ក្នុងអត្រាពន្ធចន្លោះពី ២៩,៨-៣០ ភាគរយ​។ ដែកថែបពីអេហ្ស៊ីប ជាប់ពន្ធ ១១,៧ ភាគរយ​។

ក្រសួងបាននិយាយថា ការដាក់ពន្ធរបស់ EU នឹងដាក់សម្ពាធលើឧស្សាហកម្មដែកថែបវៀតណាម ដែល​រងសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិក​រួចទៅហើយ។  វាធ្វើឡើង​ក្រោយ​ EU ស៊ើបអង្កេតការលក់បង្ខូចតម្លៃលើដែកថែប​រមូរក្ដៅវៀតណាម ដែលចាប់ផ្ដើមនៅខែសីហា ឆ្នាំមុន ក្រោម​បណ្ដឹងរបស់សមាគមដែកថែបអឺរ៉ុប៕

The post EU ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបរមូរក្ដៅនាំចូលពីវៀតណាម appeared first on Kampuchea Thmey Daily.

អាមេរិកគ្រោង​ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបវៀតណាម
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលដែកថែបធន់នឹងច្រែះ (CORE) ពីប្រទេសចំនួន ១០ រួមទាំងប្រទេសវៀតណាមផងដែរ ក្រោយ​ពីរកឃើញថាដែកថែបនាំចូលទាំងនោះដាក់តម្លៃថោកៗ ឬទទួល​បាន​ការឧបត្ថម្ភធនពីរដ្ឋ។

ក្រសួងបាន​និយាយយ៉ាងដូច្នេះថា៖ «ក្រសួង​ពាណិជ្ជកម្មបានកំណត់ជាចុងក្រោយ​ថា CORE ដែល​បាន​នាំចូល​មកសហរដ្ឋអាមេរិកពីដៃគូពាណិជ្ជកម្មចំនួន ១០ ត្រូវបាន​លក់បង្ខូចតម្លៃ និង/ឬទទួលបាន​ការឧបត្ថម្ភធន»។

ការកំណត់នេះប៉ះពាល់លើ​ផលិតផល CORE ដែលមានសារៈសំខាន់ផលិតកម្ម​រថយន្ត គ្រឿងប្រើប្រាស់ និងសំណង់អាគារ ក្នុងតម្លៃសរុប ២,៩ ប៊ីលាន​ដុល្លារអាមេរិក ដែលនាំចូលពីវៀតណាំម អូស្ត្រាលី ប្រេស៊ីល កាណាដា ម៉ិកស៊ិក ហូឡង់ អាហ្រ្វិកខាងត្បូង តៃវ៉ាន់ តួកគី និងអារ៉ាប់រួម។

សម្រាប់​វៀតណាម ពន្ធ​បង្ក​ការ​គំរាម​កំហែង​ទ្វេ​ដង។ សហរដ្ឋអាមេរិកគឺជាទីផ្សារដែកថែបដ៏សំខាន់ ដូច្នេះការដាក់ពន្ធអាចធ្វើឱ្យ​ការប្រកួតប្រជែងតម្លៃចុះខ្សោយ កាត់បន្ថយការបញ្ជាទិញ និងជំរុញក្រុមហ៊ុនឱ្យស្វែងរកអ្នកទិញថ្មី។ ទន្ទឹមនឹងនេះ សេចក្តីសម្រេចបានឆ្លុះបញ្ចាំងពីកំណើនគោលនយោបាយការពារនិយមជាសាកល ដែលធ្វើ​ឱ្យវិស័យដែកថែបវៀតណាម​ងាយរងគ្រោះទៅនឹង​ការស៊ើបអង្កេត​ប្រឆាំងនឹងការលក់បង្ខូចតម្លៃ៕

The post អាមេរិកគ្រោង​ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបវៀតណាម appeared first on Kampuchea Thmey Daily.

ឧស្សាហកម្មដែកថែបវៀតណាមរងសម្ពាធពន្ធ​ ​ដោយងាកមកទីផ្សារក្នុងស្រុក
​គោលនយោបាយការពារនិយមពីខាងក្រៅ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក បាន​បន្ថែមសម្ពាធសម្រាប់​ឧស្សាហកម្មដែកថែបវៀតណាម ដែលបង្ខំឱ្យ​ក្រុមហ៊ុននាំចេញងាកមកទីផ្សារក្នុងស្រុកវិញ ​ដោយ​បន្ថែមបន្ទុកដល់ក្រុមហ៊ុនអាជីវកម្មដែកថែប​ដែលជួបបញ្ហា​រួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ VNA។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ​ក្រុមហ៊ុន​អាជីវកម្មដែកថែបជាច្រើនរបស់វៀតណាម បានផ្តោតលើការនាំចេញ ដើម្បីពង្រីកចំណែកទីផ្សារ និងផលិតកម្មរបស់​ខ្លួន ដែលនោះបានផ្តល់ឱកាសសម្រាប់​ក្រុមហ៊ុនលក់រាយ និង​ចែកចាយក្នុងស្រុក ឱ្យរីកចម្រើន នៅពេលការប្រកួតប្រជែងមាន​កម្រិត។

យ៉ាងណាមិញ គោលនយោបាយការពារនិយមពីប្រទេសដទៃ រួមទាំងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃពីប្រទេសអតិថិជនជាច្រើនរបស់វៀតណាម និងពន្ធ ៥០ ភាគរយ លើដែកថែបនាំចូលរបស់សហរដ្ឋអាមេរិក បាន​ផ្លាស់ប្ដូរវឌ្ឍនភាពបែបនេះ។

កាសែតវៀតណាម​ Dau Tu​ បានដកស្រង់សម្តីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសម្ភារៈសំណង់ Hoa Sen Group លោក Le Phuoc Vu ដែល​​បញ្ជាក់ថា ការនាំចេញមានចំនួនជាង ៦០ ភាគរយ​ នៃប្រាក់ចំណូលរបស់ក្រុមក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ភាគច្រើនទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែលោកបន្តថា ដោយសារតែការប្រែប្រួលជាសកល ឥឡូវនេះ​ក្រុមហ៊ុន​នឹងផ្តោតលើទីផ្សារក្នុងស្រុក ជាពិសេសការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Hoa Sen Home ។

ដូចគ្នានេះដែរ ប្រធានក្រុមហ៊ុន​ផលិតដែកថែប Nam Kim Steel លោក Ho Minh Quang បាន​លើកឡើងថា សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យទីផ្សារពិភពលោកមិនស្ថិតស្ថេរ ហើយអាជីវកម្មមាន​ការប្រុងប្រយ័ត្ន​ជាងមុន ដោយបានវិលត្រឡប់មកទីផ្សារក្នុងស្រុកវិញ។

និន្នាការត្រឡប់មកផ្ដោតលើទីផ្សារក្នុងស្រុក បានដាក់សម្ពាធអាជីវកម្មដែលប្រឈមបញ្ហាស្រាប់ ជាពិសេស ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងសំណង់សម្រាប់វិស័យអចលនវត្ថុ ដែលកំពុងដោះស្រាយបញ្ហា​ពាក់ព័ន្ធនឹងលំំហូរសាច់ប្រាក់ ដោយត្រូវលក់ទំនិញក្នុងស្ដុកដែលថ្លៃក្រោមតម្លៃដើម​ ដែលបណ្តាលឱ្យមានការខាតបង់យូរ៕

The post ឧស្សាហកម្មដែកថែបវៀតណាមរងសម្ពាធពន្ធ​ ​ដោយងាកមកទីផ្សារក្នុងស្រុក appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនផលិតដែកថែបវៀតណាម រំពឹងផលប៉ះពាល់ធ្ងន់ធ្ងរពីពន្ធ​ ត្រាំ
ក្រុមហ៊ុនផលិតដែកថែបស្រោបស័ង្កសីវៀតណាម ដូចជាក្រុមហ៊ុន Nam Kim Steel ក្រុមហ៊ុន Hoa Sen Group និងក្រុមហ៊ុន Ton Dong A រំពឹងថានឹង​រងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងពន្ធ ២៥ ភាគរយ ​​របស់​សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនទាំងនេះ​នាំចេញ​ច្រើន​ទៅអាមេរិក។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Investor នាថ្ងៃពុធនេះ។

ការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនវៀតណាម កើតឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខាលើអធិបញ្ជា​មួយ ដោយដាក់ពន្ធ ២៥ ភាគរយ​ លើអាលុយមីញ៉ូម និងដែកថែប នាំចូល​ពី​គ្រប់ប្រទេសទាំង​អស់។ វិធានការពន្ធថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា។

ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Do Ngoc Hung  បានអត្ថាធិប្បាយថា ពន្ធគយនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលនាំចេញផលិតផលទាំងនេះទៅកាន់សហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ ២០១៨ មក​ ប្រទេស និងដែនដីជាច្រើនបាន​ក្លាយជា​អ្នក​ជំនួសចិនក្នុងការផ្គត់ផ្គង់ដែកថែប​ទៅ​កាន់សហរដ្ឋអាមេរិក ដូចជាកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងប្រេស៊ីលជាដើម​។ ប្រហែល ១២-១៥ ភាគរយ នៃតម្រូវការដែកថែប​របស់អាមេរិក ត្រូវបាន​នាំចូល ខណៈសម្រាប់អាលុយមីញ៉ូម តួលេខនេះ​មាន​រហូតដល់ ៤០-៤៥ ភាគរយ។ ​

បើតាម​ស្ថិតិគយរបស់សហរដ្ឋអាមេរិក  ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញផលិតផលដែកថែប និងដែកថែប​ ប្រមាណ ៩៨៣ ​លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក កើនឡើងជិត ១៥៩ ភាគរយ ​បើធៀបនឹងឆ្នាំ ២០២៣​។ ការនាំចេញអាលុយមីញ៉ូមវិញ ឈានដល់ ៤៧៩ លាន​ដុល្លារ ​កើនជិត ១០ ភាគរយ ឆ្នាំលើឆ្នាំ។

បច្ចុប្បន្ននេះ ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ត្រូវជាប់ពន្ធ ១០ ភាគរយ និង ២៥ ភាគរយ រៀងៗគ្នា នៅក្រោមមាត្រា ២៣២ ដែល​សហរដ្ឋអាមេរិកបានអនុវត្តតាំងពីឆ្នាំ ២០១៨ ដល់ប្រទេសភាគច្រើន។

ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ជារឿយៗបាន​រងនូវការស៊ើបអង្កេតលើការពារពាណិជ្ជកម្មរបស់​អាមេរិក​។ សម្រាប់ដែកថែប សហរដ្ឋអាមេរិកបានធ្វើការស៊ើបអង្កេតច្រើនជាង ៣៤ ដែលស្មើនឹងជាង ៥០ ភាគរយ​ នៃករណីការពារពាណិជ្ជកម្មសរុប​ពាក់ព័ន្ធនឹងប្រទេសវៀតណាម។ សម្រាប់អាលុយមីញ៉ូម មានតែ ២ ករណីប៉ុណ្ណោះ​។

លោក Hung បានកត់សម្គាល់ថា ទោះបីជាសហរដ្ឋអាមេរិកដាក់ពន្ធ ២៥ ភាគរយ​ លើការនាំចូលទាំងអស់ក៏ដោយ ក៏ផលិតផលដែករបស់វៀតណាមនៅតែមានឱកាសបន្តការនាំចេញ ដោយសារសហរដ្ឋអាមេរិក​មិនទាន់អាច​បំពេញ​តម្រូវការក្នុងស្រុកដោយខ្លួនឯងបាន​ទេ។ យ៉ាងណាមិញ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុនវៀតណាមនឹង​ធ្លាក់ចុះ។​

ភាពលំបាកក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏នឹងប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ ដោយសារប្រទេសនានាស្វែងរកទីផ្សារជំនួស រួមទាំងវៀតណាមផងដែរ។ ក្រុមហ៊ុនដែកថែបជាច្រើនកំពុងវិលត្រឡប់មករកទីផ្សារក្នុង​ ដែលធ្វើឱ្យប្រទេសនានាបង្កើនវិធានការការពារ បង្កផលប៉ះពាល់ដល់ក្រុមហ៊ុន​នាំចេញដែកថែប ​រួមទាំងក្រុមហ៊ុនវៀតណាមផងដែរ។

ជុំវិញ​បញ្ហា​នេះ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិក បាន​ណែនាំដល់ក្រុមហ៊ុនដែកថែបវៀតណាមឱ្យវាយតម្លៃស្ថានភាព និងបង្កើតយុទ្ធសាស្ត្រសមស្រប ពង្រីកការនាំចេញទៅកាន់ទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) និងជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ​៕

The post ក្រុមហ៊ុនផលិតដែកថែបវៀតណាម រំពឹងផលប៉ះពាល់ធ្ងន់ធ្ងរពីពន្ធ​ ត្រាំ appeared first on Kampuchea Thmey Daily.