ដោះលែង Archives - Kampuchea Thmey Daily

លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត១ខែ
អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញហើយ នៅម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ។​ លោក ម៉ិច ដារ៉ា ត្រូវបានឃាត់ខ្លួនត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយលោករូបថតមួយ ដែលអាជ្ញាធរអះអាងថា លោក ម៉ិច ដារ៉ា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន លោកត្រូវបាន តុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល។

រូបថត លោក ម៉ិច ដារ៉ា បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តកណ្ដាលឱ្យនៅក្រៅឃុំ។ រូបថតដោយ៖ CamboJa។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែតុលា លោក ម៉ិច ដារ៉ា បានសរសេរលិខិត និងចេញវីដេអូសុំទោសដោយផ្ទាល់មាត់ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសារភាពទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន៥លើក អំឡុងខែកញ្ញា កន្លងទៅ។

នៅក្នុងវីដេអូរយៈពេលប្រមាណ១នាទី ស្ថិតក្នុងសម្លៀកបំពាក់អ្នកជាប់ឃុំ លោកលើកម្រាមដៃ១០ សំពះនិយាយសូមទោស ថ្នាក់ដឹកនាំដូច្នេះថា៖«ខ្ញុំបាទសូមធ្វើការ សុំទោសដល់ប្រមុខថ្នាក់ដឹកនាំទាំងពីររូប រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសារដែលខ្ញុំបាទបានបង្ហោះកាលពីថ្ងៃទី២០​ ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ ថ្ងៃទី២៩»។

លោក ម៉ិច​ ដារ៉ា បានទទួលស្គាល់ថា  រាល់សារដែលលោក បានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស។ លោក បានសូមធ្វើការសូមទោសម្ដងហើយម្ដងទៀត និងសម្ដែងការសោកស្តាយចំពោះកំហុសឆ្គង ដែលរូបបានប្រព្រឹត្ត។

លើសពីការសុំទោស លោក ម៉ិច ដារ៉ា សន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀត៕

ចុចអាន៖ លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

The post លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត១ខែ appeared first on Kampuchea Thmey Daily.

លោក រ៉ុង ឈុន​ អាចនឹងត្រូវដោះលែង នៅរសៀលថ្ងៃនេះ
លោក សំ សុគង់ មេធាវីការពារក្តីលោក រ៉ុង ឈុន បានថ្លែងប្រាប់កម្ពុជាថ្មី ​នៅព្រឹកថ្ងៃទី ១២ ខែ​វិច្ឆិកានេះថា កូនក្តីរបស់លោក ​​អាចត្រូវដោះលែងថ្ងៃនេះហើយ ពីព្រោះ​បើរាប់តាមថ្ងៃ​ដែល​ត្រូវឃុំខ្លួន គឺគ្រប់ចំនួនតាមការសម្រេច របស់សាលាឧទ្ធរណ៍។​

លោក សំ សុគង់​ បានបញ្ជាក់យ៉ាងដូច្នេះថា «បើ​រាប់ថ្ងៃ ត្រូវដល់ថ្ងៃហ្នឹង ត្រូវដោះលែងថ្ងៃហ្នឹង  ព្រោះអីសាលាឧទ្ធរណ៍ ឲ្យគាត់អនុវត្តតែ ១ឆ្នាំ ៣​ខែ ១១​ថ្ងៃប៉ុណ្ណោះ។ ​សវនាការ​ព្រឹកមិញ​ សា​លាឧទ្ធរណ៍ ​​បានសម្រេចតម្កល់សាលក្រម ប៉ុន្តែកែប្រែត្រង់ចំណុចផ្តន្ទា​ទោស​ ដាក់ពន្ធនាគារ ២ឆ្នាំ មកឲ្យអនុវត្តត្រឹមតែ ១ឆ្នាំ ៣ខែ ១១ថ្ងៃ សល់ពីនេះព្យួរ ប៉ុន្តែសាកល្បងរយៈពេល ៣ឆ្នាំ ហើយ​បើរាប់ពីថ្ងៃឃុំខ្លួន ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំ ៣​ខែ ១១​ថ្ងៃ​គត់»។​​

សូមបញ្ជាក់ថា នៅថ្ងៃទី​១២ ខែវិច្ឆិកានេះ ​​ចៅក្រមសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង ​​​បាន​ប្រកាសសាលក្រម​​លើសំណុំ​រឿង​លោក រ៉ុង ឈុន ​​ឲ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៣ខែ និង១១ថ្ងៃ ហើយសកម្មជនសង្គម ២នាក់ទៀត គឺ​កញ្ញា ស កណិកា ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនា​គារ ១​ឆ្នាំ ៣ខែ និង ៥ថ្ងៃ ហើយលោក តុន និមល អនុវត្តទោសក្នុងពន្ធនាគារចំនួន ១ឆ្នាំ ២ខែ និង ២៤ថ្ងៃ។

ចំណែកទោស ដែលនៅសល់​ត្រូវបានព្យួរ​សាកល្បង ​ក្នុងរយៈពេល ៣ឆ្នាំ។ ចំណែ​ក​ប្រាក់ពិន័យ​ម្នាក់ៗ ចំនួន ២លាន​រៀល និងប្រាក់​សំណង​រួម​គ្នា​ ដល់​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី ​ចំនួន៤០០លាន​រៀល ឬ​ប្រហែល ១០ម៉ឺន​ដុល្លារ​អាមេរិក​តុលាការ នៅរក្សាទុកដដែល។​

​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២០ និង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ «​ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។ ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក រ៉ុង ឈុន នេះ យ៉ាងតិចណាស់ មាន​សកម្មជន​ជាង​១០ នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ផងដែរ​។ ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង ក្រោយពី​លោក រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍​មួយ ​ក្នុងនាម​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា តាំងពី​ថ្ងៃទី​ ២១ ខែកក្កដា ដែល​បាន​ចោទ​ប្រកាន់ថា «ការបោះ​បង្គោល​ព្រំដែន​លេខ​១១៤ ដល់​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​» ទៅ​ភាគី​វៀតណាម  ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ។

សេចក្តី​ថ្លែងការណ៍​រប​ស់លោក ត្រូវបាន​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន​ បានប្រកាស​ច្រានចោល និង​បាន​ចោទថា សេចក្តីថ្លែងការណ៍​រប​ស់លោក រ៉ុង ឈុន ជា​ព័ត៌មាន​មិន​ពិត និង​បំផ្លើស ដែលមាន​ចេតនា​ទុច្ចរិត និង​ស្នើ​សមត្ថកិច្ច​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​លើ​ជន​ទាំង​ឡាយ​ណា ដែលដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​។

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ​ដំណើរការ​កាត់ទោស និង​ការចោទប្រកាន់​នេះ មិនមែន​ដោយសារតែ​ការអនុវត្ត​សិទ្ធិសេរីភាព​តាមផ្លូវ​ច្បាប់​នោះទេ គឺ​ដោយសារតែ​ការប្រព្រឹត្ត​បទល្មើស ហើយ​សមត្ថកិច្ច​មាន​ភស្តុតាង មាន​មូលដ្ឋាន សក្ខីកម្ម​គ្រប់គ្រាន់ ក្នុងការ​ចោទប្រកាន់ និង​ដំណើរការ​តាម​នីតិវិធីតុលា​ការ និង​ការឈាន​ទៅដល់​សម្រេច​ផ្តន្ទាទោស។ ដូច្នេះ​បើ​ភាគី​ណាមួយ​ចង់​ជួយ ហើយ​យល់ថា នោះ​មិនមែនជា​បទល្មើស គឺ​ត្រូវ​បង្ហាញ​ភស្តុតាង​​ សក្ខីកម្ម​រឹងមាំ​ដល់​តុលាការ​៕

អត្ថបទ៖ កោះកែវ

The post លោក រ៉ុង ឈុន​ អាចនឹងត្រូវដោះលែង នៅរសៀលថ្ងៃនេះ appeared first on Kampuchea Thmey Daily.

ពិធីបុណ្យទាំង៥ ដែលទណ្ឌិតអាចស្នើសុំលើកលែង នឹងបន្ធូរបន្ថយទោស
ព្រះរាជក្រឹត្យថ្មីដែលយកទៅអនុវត្តរួមមានជំពូក៦ មាត្រា១៩មាត្រា នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ។

ពិធីបុណ្យ​ទាំងនោះ​រួមមាន ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​ និង ​សំពះ​ព្រះខែ អកអំបុក​។

ការបន្ធូរ​បន្ថយទោស និង​ការលើកលែង​ទោស​ចំពោះ​ទណ្ឌិត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ​រួមរស់​ក្នុង​សង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ ហើយ​អាចអនុវត្ត​បាន​តែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ​។

ការបន្ធូរបន្ថយ និង​ការលើកលែង​ទោស​អាចអនុវត្ត​ចំពោះ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ភ្ញាក់រឭក​ខិតខំ​កែប្រែ​គំនិត​មាយាទ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សុចរិត​។ គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ ចូលរួម​កម្មវិធី​អប់រំ​កែប្រែ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គោរព​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​ផ្សេងទៀត​របស់​ពន្ធនាគារ​។

នៅឆ្នាំ២០២០កន្លងទៅនេះព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោសដល់ទណ្ឌិតចំនួន ៥៥នាក់ និង បន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅឆ្នាំ២០២០ ទណ្ឌិតដែលបានធ្វើសំណើសុំលើកលែងទោស និងបន្ធូរបន្ថយទោស មានចំនួនសរុប ១៧៥៣នាក់ ស្រីមានចំនួន ១១៣នាក់។ ក្នុងនោះ ទណ្ឌិតដែលធ្វើសំណើសុំលើកលែងទោសមានចំនួន ៥១៦នាក់ និងទណ្ឌិតធ្វើសំណើសុំបន្ធូរបន្ថយទោសមានចំនួន ១២៣៧នាក់។

លោកបានបន្តថានៅឆ្នាំ២០២០កន្លងទៅនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបមានចំនួន ៩៣១នាក់ ស្រីមានចំនួន ៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់៕

អត្ថបទ៖ សំអឿន

The post ពិធីបុណ្យទាំង៥ ដែលទណ្ឌិតអាចស្នើសុំលើកលែង នឹងបន្ធូរបន្ថយទោស appeared first on Kampuchea Thmey Daily.

តុលាការ​សម្រេច​ដោះលែង​ យុវ​សិស្ស​ ដែល​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់​
​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ តាមរយៈ​សវនាការ​មុន​អង្គសេចក្ដី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ បានសម្រេច​ដោះលែង​បន្ទាន់​យុវ​សិស្ស​ឈ្មោះ នី លី​ស៊ា​ង អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​AIS ឲ្យ​នៅ​ក្រៅ​ឃុំ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការ​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់។

ការសម្រេច​ដោះលែង​នេះ ​តុលាការ​បាន​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​៣​ចំណុច ទី​១​ឪពុកម្ដាយ​ជនជាប់ចោទ​ ត្រូវ​នាំ​កូន​មក​បង្ហាញ​តុលាការ​ពេល​មាន​ដីកាកោះ, ទី​២ មិន​ត្រូវ​ដូរ​លំនៅឋាន, ទី​៣ ​ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល។ សេចក្ដីសម្រេច​នេះ​ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ បាន​ឃុំខ្លួន​ជនជាប់ចោទ នី លី​ស៊ា​ង អស់​រយៈពេល​១១​ខែ និង​២៥​ថ្ងៃ ដោយសារ​ការ​អូស​បន្លាយ​នីតិវិធី​តាមរយៈ​ការ​ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ស៊ើបសួរ​ដល់​ទៅ​៣​រូប ​ពី​សំណាក់​ក្រុម​គ្រួសារ​ជនរងគ្រោះ ។​

សូម​រំលឹក​ថា ជនជាប់ចោទ ឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​អន្តរទ្វីប​អា​មេ​រិក​កាំង (AIS) ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​វាយ​យុវ​សិស្ស​ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៩(​ឃ​) នៃ​សាលា​អន្តរទ្វីប​អាមេរិកកាំង​(AIS)​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង ៤និង៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលា​អន្តរទ្វីប​អាមេរិកកាំង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។

រឿងហេតុ​នេះ​ដំបូង​ឡើយ ជនរងគ្រោះ និង​ជនសង្ស័យ​ខាងលើ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយគ្នា ដោយ​ប្រើ​ពាក្យ​សម្តី «​អា​ម៉ឹង​» ហើយ​ក៏បាន​ណាត់គ្នា​វាយ​មួយ​ទល់​មួយ នៅ​ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។ ពេលនោះ ជនរងគ្រោះ​ត្រូវ​ជន​ដៃដល់​វាយ​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ដួល​សន្លប់។ ភ្លាមៗ​នោះ​ជន​ដៃ​ដល់ ​ក៏បាន​រត់​គេច​ខ្លួនបាត់។ ចំណែក​ជនរងគ្រោះ​ ត្រូវ​មិត្ត​ភក្ដិ​រួម​ថ្នាក់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ប្រាប់​ថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ និង​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ បាន​ជន​ដៃ​ដល់​នៅ​នឹង​ផ្ទះ​តែ​ម្តង នៅ​ថ្ងៃ​ទី ២០​មករា ឆ្នាំ​២០២០ ​ ​បន្ទាប់មក​តុលាការ​បាន​ឃុំខ្លួន​យុវ​សិស្ស នី លី​ស៊ាង រហូតដល់​ថ្ងៃ​ជំ​រះ​មុន​អង្គសេចក្ដី​នេះ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ចាប់​ខ្លួន​ជន​ដែល​បង្កើត​គណនី facebook ក្លែងក្លាយ ដើម្បី​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កំពូល

The post តុលាការ​សម្រេច​ដោះលែង​ យុវ​សិស្ស​ ដែល​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់​ appeared first on Kampuchea Thmey Daily.