ដំណាំស្រូវ Archives - Kampuchea Thmey Daily

ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុរ៉ាយស៍ ដាក់ផែនការទិញស្រូវ ៦ពាន់តោន ក្នុងខេត្តមណ្ឌលគិរី
ក្រុមហ៊ុនអេមរុរ៉ាយស៍ Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករ និងមានរោងម៉ាស៊ីនសម្ងួត/កិនស្រូវឈានមុខគេក្នុងស្រុក បានប្រកាសផែនការទិញស្រូវសហគមន៍ ក្នុងខេត្តមណ្ឌលគិរី ឱ្យបាន ៦ ០០០ តោន ក្នុងឆ្នាំ ២០២៦ ក្រោមគម្រោងគាំទ្រផលិតកម្មស្រូវក្នុងស្រុក លើកកម្ពស់ជីវភាពកសិករ។ ការដាក់ផែកការនេះ បន្ទាប់ពីក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងទិញស្រូវជាមួយសហគមន៍ចំនួន៦ក្នុងស្រុកកោះញែក រួមមានសហគមន៍កសិកម្ម ភូមិស្រែហ៊ុយ (AC-01) សហគមន៍កសិកម្ម មានរិទ្ធរុងរឿង (AC-02) សហគមន៍កសិកម្ម សាមគ្គីភូមិទូល (AC-04) សហគមន៍កសិកម្ម អភិវឌ្ឍន៍មានជ័យ (AC-06) សហគមន៍កសិកម្ម សាមគ្គីរីកចម្រើន (AC-07) និងសហគមន៍កសិកម្ម រយ៉រីកចម្រើន (AC-08)។

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ២០២៥ ស្តីពីការបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំ ២០២៦ ដែលរៀបចំនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោក យឹម គន្ធា បុគ្គលិកក្រុមហ៊ុនអេមរុរ៉ាយស៍ប្រចាំសាខាខេត្តនេះ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា បន្ទាប់ចុះកិច្ចព្រមព្រៀង ក្រុមហ៊ុននឹងជំរុញដល់កសិករផលិតស្រូវសរីរាង្គឱ្យបាន ៦ ០០០ តោន សម្រេចទៅតាមផែនការដែលបានគ្រោងទុក។

បើតាមលោក គន្ធា កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនក៏បានដាក់ចេញផែនការទិញស្រូវរាប់ពាន់តោនពីខេត្តមណ្ឌលគិរីដែរ ប៉ុន្តែជាការអកុសលស្រូវរបស់កសិករបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ទើបប្រមូលផលមិនទាន់ពេល ហើយស្រូវខ្លះខូចគុណភាព។ លោកប្រាប់កម្ពុជាថ្មីថា៖« ក្រុមហ៊ុនប្រមូលទិញស្រូវដែលមានគុណភាពប៉ុណ្ណោះ កាលពីឆ្នាំមុន ប្រមូលទិញបាន ២ ០០០ តោន មិនទាន់ឆ្លើយតបទៅនឹងផែនការគ្រោងទុកឡើយ»។

លោក យឹម គន្ធា

ជាមួយគ្នានេះ ក្នុងនាមក្រុមហ៊ុននាំចេញស្រូវដែលមានគុណភាព លោកបានជំរុញដល់កសិករក្នុងសហគមន៍ទាំង៦ក្នុងស្រុកកោះញែកទាំងអស់ ធ្វើយ៉ាងណាបង្កើនការផលិត ដាំពូជស្រូវសរីរាង្គទៅតាមក្រុមហ៊ុនបានណែនាំមានដូចជា ពូជប្រភេទនាងអុក នាងអំ ផ្កាដូង ខ្មងមាន់ និងស្រូវថេន។

ផ្អែកលើបទពិសោធន៍ជាមួយពូជស្រូវ លោក យឹម គន្ធា បញ្ជាក់ថាពូជស្រូវទាំងអស់ខាងលើនេះសុទ្ធសឹងជាពូជស្រូវសរីរាង្គ ដែលមានគុណភាពខ្ពស់ ប្រើរយៈពេលដាំដុះរហូតដល់ទៅ៦ខែ ហើយស្រូវនេះល្អបំផុតសម្រាប់ក្រុមហ៊ុនសម្ងួតធ្វើការនាំចេញផងដែរ។ លោករំពឹងថា កសិករនឹងផលិតបានប្រភេទពូជស្រូវដែលមានគុណភាព អាចលក់បានតម្លៃខ្ពស់សមរម្យ និងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានដាក់ឱ្យដំណើការនូវឃ្លាំង និងឡសម្ងួតស្រូវនៅក្នុង​ស្រុក​កោះញែក នៃខេត្តមណ្ឌលគីរី ដែលជាការបោះជំហ៊ានថ្មីមួយទៀតរបស់ខ្លួនក្នុងការប្រមូល​ទិញស្រូវនៃបណ្តាខេត្តនានានៃភូមិភាគឦសានដើម្បីជំរុញការនាំចេញ៕

ដោយ៖ រៀម សុខហេង

The post ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុរ៉ាយស៍ ដាក់ផែនការទិញស្រូវ ៦ពាន់តោន ក្នុងខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

កសិករខេត្តឧត្តរមានជ័យ ទើបប្រមូលផលស្រូវធ្ងន់បាន ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា
លោក​ សូត្រ ស៊ីសុខឃាង ប្រធាន​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​«កម្ពុជាថ្មី» ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា សម្រាប់​ចុង​ឆ្នាំ​២០២៥ នេះ ការងារ​ប្រមូល​ផល​ស្រូវ​ សម្រាប់​ស្រូវ​ធ្ងន់ កសិករនៅក្នុងខេត្ត​ទើប​តែ​ប្រមូល​ផល​បាន​ប្រមាណ ២០% ប៉ុណ្ណោះ នៃ​ផ្ទៃដី​សរុប​ជាង ៩ ពាន់​ហិតា។

បើ​តាម​លោក​ប្រធាន​មន្ទីរ សូត្រ ស៊ីសុខឃាង ការងារ​ប្រមូល​ផល​ស្រូវ​នេះ សម្រាប់​ស្រូវ​ស្រាល និង​ស្រូវ​កណ្តាល​ខេត្ត​ឧត្តរមានជ័យ​បាន​បញ្ចប់​ការ​ប្រមូល​ផល និង​លក់​ចេញ​រួច​រាល់​ ១០០% ហើយ។

ដោយ​ឡែក​ សម្រាប់​ស្រូវ​ធ្ងន់ កសិករ​ទើប​តែ​ប្រមូល​ផល​បាន​ប្រមាណ ២០% ប៉ុណ្ណោះ នៃ​ផ្ទៃដី​សរុប​ជាង ៩ ពាន់​ហិតា ហើយ​នៅ​សេស​សល់​ប៉ុន្មាន​ទៀត គឺ​មិន​អាច​ប្រមូល​ផល​បាន​​ដោយ​សារ​បញ្ហា​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធា​ថៃមក​លើ​កម្ពុជា​ និង​មិន​មាន​គ្រឿង​ចក្រ​ដើម្បី​ប្រមូល​ផល ព្រោះ​ពួកគាត់​ក៏​រត់​គេច​​ពី​សង្គ្រាម​ទៅ​រក​ទីតាំង​សុវត្ថិភាព​។

លោក បាន​សង្កត់​ធ្ងន់​ថា «សម្រាប់​ផល​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ទៀត នៅ​មិន​ទាន់​មាន​ប៉ះពាល់​អ្វី​ឡើយ ព្រោះ​កសិករ​នៅ​មិន​ទាន់​ប្រមូលផល​នោះ​ទេ ​ដូច្នេះ​ផល​ប៉ះពាល់​មាន​តែ​ដាំណាំ​ស្រូវ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ ជា​រួម​ យើង​នៅ​បារម្ភ​ទៅ​លើ​ដំ ណាំ​ស្រូវ​ធ្ងន់​មួយ​មុខទេ​ ព្រោះ​កសិករ​ទើប​តែ​ប្រមូល​បាន ២០% ទេ នៅ​សេស​សល់​មិន​អាច​ប្រមូល​ផល​បាន​ដោយ​សារ​សង្គ្រាម​»។

យ៉ាង​ណា​មិញ​សម្រាប់​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា បាន​បង្ករ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចំណូល​របស់​ពលរដ្ឋ ព្រោះ​នៅ​ពេល​មុន​សង្គ្រាម​ពលរដ្ឋ​អាច​ប្រកប​របរ​ដាំដុះ​ដំណាំ​វិល​ជុំ និង​នេសាទ​ផ្សេង​ៗ ដែល​ទទួល​បានចំណូល​បន្ទាប់​បន្សំ​សម្រាប់​ទ្រទ្រុង​ជីវភាព​គ្រួសារ ប៉ុន្តែ​សម្រាប់​ដំណាក់​កាល​សង្គ្រាម​នេះ​ពលរដ្ឋ​មាន​តែ​ការ​ចំណាយ​ គ្មាន​ចំណូល​ទេ៕

The post កសិករខេត្តឧត្តរមានជ័យ ទើបប្រមូលផលស្រូវធ្ងន់បាន ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា appeared first on Kampuchea Thmey Daily.

ជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តមណ្ឌលគិរី រក្សាទំនៀមទម្លាប់ប្រមូលផលស្រូវដោយប្រើដៃបូត
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ភាគច្រើនពឹងផ្អែកប្រកបរបរវិស័យកសិកម្មលើការដាំដំណាំចម្រុះ ដំណាំឧស្សាហកម្ម ម្រេច ដំឡូង ស្រូវ ប័រ ក្នុងនោះក៏មានដំណាំរដូវរយៈខ្លី និងរយៈពេលវែងផងដែរ។ ទន្ទឹមនឹងនេះ កសិករជនជាតិដើមភាគតិចមួយចំនួនរស់នៅក្នុងខេត្តនេះ ក៏ប្រកបរបរកសិកម្មដោយដាំស្រូវ ប៉ុន្តែដល់ពេលរដូវប្រមូលម្តងៗពួកគាត់ពុំប្រើម៉ាស៊ីន ឬឧបករណ៍ទំនើបសម្រាប់ច្រូតកាត់នោះទេ ពោលប្រមូលផលដោយប្រើដៃបូតស្រូវផ្ទាល់តែម្តង។ ការប្រើប្រាស់វិធីសាស្រ្តបូតស្រូវនោះ គឺជាទំនៀមទម្លាប់តាំងពីដូនតាមក ហើយពួកគាត់ចង់រក្សាប្រៃណីនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីរបៀបប្រមូលផលស្រូវពីជំនាន់មុន។ ​

ជនជាតិដើមភាគតិចលោក ម៉ោញ ធឿន អាយុ៤៨ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្រុមគ្រួសារលោកបានប្រកបមុខររបរដាំស្រូវនេះយូរឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណមួយហិកតា។ នៅរៀងរាល់រដូវប្រមូលផលម្តងៗលោកតែងតែនាំក្រុមគ្រួសារមកបូតស្រូវច្រកដាក់បាវបានចន្លោះពី ២០ ទៅ ៣០ បាវ។ លោកនិយាយប្រាប់ថា៖«ការប្រមូលផលបូតដោយដៃបែបនេះគឺតាមប្រពៃណីរបស់ជនជាតិដើមភាគតិចតាំងពីដូនតាមកម៉្លេះ យើងមិនមានប្រើប្រាស់ម៉ាស៊ីនច្រូតកាត់បែបទំនើបនោះទេ»។

លោក ម៉ោញ ធឿន

បើតាមកសិករជនជាតិដើមភាគតិចរូបនេះ បង្ហើបប្រាប់ទៀតថា ការដាំស្រូវរបស់ក្រុមគ្រួសារគាត់ត្រូវសែនព្រេន៣ដំណាក់ ពោលសែនព្រេនដំណាក់កាលដាំដុះដំបូង ដំណាក់កាលស្រូវទុំ និងសែនព្រេនដំណាក់ប្រមូលផលស្រូវដាក់ចូលជង្រុក។ លោកបន្តថាការធ្វើបែបនេះ ដើម្បីទទួលបានទិន្នផលល្អ និងសុំសេចក្តីសុខ ជាពិសេសបង្ការជំងឺផ្សេងៗផងដែរ។

កសិកររូបនេះបញ្ជាក់ថា ការប្រមូលផលបូតដោយដៃផ្ទាល់នេះ វាហាក់ងាយស្រួលម្យ៉ាងដែរ ព្រោះបូតដោយប្រើដៃផ្ទាល់មិនចាំបាច់ត្រូវជួលម៉ាស៊ីនបោកម្ដងទៀតនោះទេ ហើយការប្រកាន់ភ្ជាប់បែបនេះ ព្រោះចង់ថែរក្សាទំនៀមទម្លាប់របស់ដូនតាកុំឱ្យបាត់បង់៕

អត្ថបទ៖ រៀម សុខហេង

The post ជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តមណ្ឌលគិរី រក្សាទំនៀមទម្លាប់ប្រមូលផលស្រូវដោយប្រើដៃបូត appeared first on Kampuchea Thmey Daily.

ខេត្តចំនួន ៤ រងគ្រោះដោយទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង ៩ ពាន់គ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជាង ១ ម៉ឺនហិតា
ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​រង​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នៅក្នុង​រដូវវស្សា​នេះ បណ្តាល​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​ ៩ ​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​ ៣​ ម៉ឺន ៦​ ពាន់​នាក់ ដំណាំ​ស្រូវ​ដំណាំ​រួមផ្សំ និង​ទ្រទ្រង់​សេដ្ឋកិច្ច​ជាង ​១​ ម៉ឺន​ហិតា ក្នុង​នោះ ​ខូចខាត​ជាង ៨ ពាន់​ហិតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៣ កញ្ញា នេះ​ថា ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្ទៃ​រងទឹក​ភ្លៀង​ នៃ​អាង​ទន្លេ​មេគង្គ​លើ និង​នៅ​ក្នុង​ភូមិសាស្ត្រ​ នៃ​ប្រទេស​វៀតណាម ថៃ និង​ឡាវ បង្ក​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​មក​ទន្លេ​មេគង្គ​ និង​ដៃទន្លេ​ច្រើន ធ្វើ​ឱ្យ​ទឹកជំនន់​ទន្លេមេគង្គ​មានការ​ជន់​ឡើង លឿន​ជា​លើកទីមួយ ចាប់ពី​ថ្ងៃទី ​២៨ ខែកក្កដា ហើយ​ស្ថានីយ​ជល​សាស្ត្រ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ក៏បាន​ជន់​ឡើង​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន និង​បង្ក​ឱ្យ​មាន​ការ​លិចលង់​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយចំនួន ​នៃ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាជន​ចំនួន ៩.០៦៦ ​គ្រួសារ ស្មើនឹង ​៣៦.២៦៤​ នាក់ និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៩៦​ គ្រួសារ ​ផ្ទះ​លិច​ទឹក ៦៩៦ ​ខ្នង សាលារៀន ៧ ​កន្លែង វត្ត​អារាម ២​ កន្លែង អគារ​រដ្ឋបាល​ឃុំ ១​ កន្លែង​ និង​ជម្លៀស​សត្វពាហណៈ ៥៧៨ ក្បាល។

លោក​បាន​បន្តថា ក្រៅពីនេះ ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លិច​ទឹក ៧.២៤១​ ហិតា ដំណាំ​រួមផ្សំ និង​ទ្រទ្រង់​សេដ្ឋកិច្ច ៤.៣១០ ​ហិតា ដំណាំ​ស្រូវ​ខូច ៤.៦០៦ ហិតា និង​ដំណាំ​រួមផ្សំ និង​ទ្រទង់​សេដ្ឋកិច្ច​ខូច ៣.៩៩៩​ ហិតា ផ្លូវជាតិ​លិច​ទឹក ១៦០ ​ម៉ែត្រ ​ផ្លូវលំ​គ្រួស​ក្រហម និង​បេតុង​លិច​ទឹក ប្រវែង ១០២.០៦៨​ ម៉ែត្រ ស្ពាន​លិច​ទឹក ៧ ​កន្លែង និង​ការ​បាក់​ច្រាំងទន្លេ​ស្ទឹង​ចំនួន ៥ ​ករណី នៅក្នុង​ខេត្ត​កំពង់ចាម ​និង​ត្បូងឃ្មុំ ​ក្នុងនោះ​ បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ ស្ទឹង ចំនួន​ ២​ ខ្នង រំកិល​ផ្ទះ និង​រុះ​រើចេញ ១ ខ្នង​ បាក់​ស្រុត​ដី​ច្រាំងទន្លេ​ប្រវែង ១.៥៤៦ ​ម៉ែត្រ និង​ ទទឹង​ពី ៥ ទៅ ៤០ ម៉ែត្រ៕

អត្ថបទ ៖ សំអឿន

The post ខេត្តចំនួន ៤ រងគ្រោះដោយទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង ៩ ពាន់គ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជាង ១ ម៉ឺនហិតា appeared first on Kampuchea Thmey Daily.

មន្ត្រីកសិកម្មលើកឡើងថា កសិករចាំបាច់អនុវត្តវិធីសាស្ត្រចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថ្នាំពុល
លោក​បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ ២ ចំណុច​សំខាន់​ៗ ដើម្បី​លើក​ស្ទួយ​កសិកម្ម​ប្រកប​ដោយ​ចីរភាព កាត់​ជួយបន្ថយ ឬ​បំបាត់​ការ​ពឹងផ្អែក​លើថ្នាំពុល។

លោក យ៉ង សាំង​កុមារ ​មាន​ប្រសាសន៍​ថា ការប្រើប្រាស់​ថ្នាំពុលគីមី​លើ​ដំណាំស្រូវ​យ៉ាង​លើសលប់បានបង្កការ​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​ដល់បរិស្ថាន គុណភាពដី សុខភាពដំណាំ ហើយ​ចុងក្រោយប៉ះពាល់​ដល់​ជីវភាព​របស់កសិករ។

ក្នុង​នោះ​ ដើម្បីលើកស្ទួយកសិកម្មប្រកបដោយចីរភាព និងការពារធនធានធម្មជាតិ កសិករ​គឺចាំបាច់​ត្រូវ​តែ​អនុវត្តន៍​នូវ​វិធីសាស្ត្រចម្រុះ ដែល​​ជួយបន្ថយ ឬបំបាត់ការពឹងផ្អែកលើថ្នាំពុល។

លោក​ថា នេះ​បាន​បង្ហាញ​ពីវិធានការ​ជាក់ស្តែងដែលផ្តោតលើការកែលម្អសុខភាពដី សុខភាពដំណាំ និងការរក្សា​តុល្យភាពបរិស្ថាន ដើម្បីបន្ថយការប្រើថ្នាំពុល ខណៈពេលដែលថែរក្សា ឬបង្កើនទិន្នផលស្រូវ និងប្រាក់​ចំណូលរបស់កសិករ។

​ទី​១ ជាវិធានការ​ដែលនាំ​ឱ្យ​មានការកាត់បន្ថយ ឬលែងបាញ់ថ្នាំស្មៅ កសិករ​ចាំ​បាច់​ត្រូវ​រៀបចំដី​ឱ្យបានល្អ ចាំស្មៅដុះខ្លះសិនចាំភ្ជួរ ដាក់ជីសរីរាង្គ​ទ្រាប់បាត​ដែលជួយ​ឱ្យដីល្អ និង​ដុះតែ​ស្មៅដែល​ស្រួលយកចេញឬងាយស្រួលកម្ចាត់។ មួយ​វិញ​ទៀត ត្រូវ​រៀបដី​ឱ្យស្មើ ដោយសារកន្លែងខ្ពស់មានស្មៅដុះ ត្រូវ​យកស្មៅចេញ​ដោយដៃនិងឧបករណ៍ជំនួយ បើចាំបាច់ត្រូវតែបាញ់ថ្នាំស្មៅគឺបាញ់​ឱ្យចំគោលដៅ។

ទី២ វិធានការដែលនាំ​​ឱ្យ​មាន​ការកាត់​បន្ថយ ឬអាចឈាន​ដល់ការឈប់​ប្រើថ្នាំសត្វល្អិត និងថ្នាំ​គីមី​ការពារ​ដំណាំ​ផ្សេង​ទៀត ក្នុង​នោះ​កសិករ​ចាំ​បាច់​ត្រូវ​តែ​ បង្កលក្ខ​ខណ្ឌ​ឱ្យឫសដំណាំ និងដំណាំ​ដុះលូតលាស់​បាន​ល្អតាម​វិធីសាស្រ្ត​កាត់បន្ថយ ឬឈប់ប្រើថ្នាំកសិកម្ម។

ជាក់ស្តែង ការមិនបាញ់ថ្នាំកសិកម្មក៏ជួយ​មិន​ឱ្យស្រូវរងនូវភាពពុល ដែលធ្វើ​ឱ្យស្រូវមានសុខភាពល្អ និង​នាំ​ឱ្យស្រូវដុះមកមានកម្លាំងពេញ។ មួយ​វិញ​ទៀត​ការព្រោះស្តើង ក៏​នាំ​ឱ្យស្រូវមានចន្លោះគុម្ពអាចលូតលាស់ឫស ទទួលបានទឹក ជី និងខ្យល់ហើយស្លឹកទទួលបានពន្លឺគ្រប់គ្រាន់ដែលនាំឲ្យស្រូវមានសុខភាពល្អ, ការទុក​ឱ្យមាន​ចង្អូរខ្វាត់ខ្វែង​ជួយកាត់​បន្ថយ​ការផ្ទុះឡើងកត្តាចង្រៃ ងាយស្រួលគ្រប់គ្រងទឹក និង​ងាយ​ស្រួលដើរ​ត្រួតពិនិត្យស្រែ។ ការទុកឱ្យស្រែមានទឹកតិចហើយមានស្ងួតសើម នាំ​ឱ្យមានខ្យល់ចូល​ក្នុងដីដែលជួយ​ឱ្យឫសដុះបានល្អ និងសត្វល្អិតក្នុងដី។

លោក ​បន្ថែម​ថា ការបង្កលក្ខខណ្ឌ​ឱ្យសត្វមាន​ប្រយោជន៍កើតមាន​ឡើងក្នុងស្រែជា​ពិសេសកង្កែប​ដែល​ជួយ​ការពារស្រូវ។ ការបាញ់ថ្នាំការពារ ដូចជា ថ្នាំពុលធម្មជាតិ ទឹកខ្មេះ អង្កាមជាដើម ជួយការពារស្រូវ​ដោយបណ្តេញសត្វល្អិតមិន​ឱ្យមកជិត ព្រម​ទាំង​ការចុះត្រួត​ពិនិត្យស្រែ​ឱ្យបានទៀងទាត់ដើម្បី​ចាត់វិធានការការពារទាន់ពេល និងកម្ចាត់ទាន់នៅតិចដោយប្រើប្រាស់វិធីសាស្រ្តមេកានិក និង​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​មិនមែន​ជា​​ថ្នាំ​កសិកម្ម មិន​តែ​ប៉ុណ្ណោះ​ការបាញ់ថ្នាំកសិកម្មជាជម្រើសចុងក្រោយ ដោយបាន​ឱ្យ​ចំ​គោលដៅ និង​បាញ់តែ​ថ្នាំដែល​អនុញ្ញាត្តិ​ឱ្យប្រើ។

បើ​តាម​លោក​ យ៉ង សាំងកុមារ វិធានការទាំងអស់បើអនុវត្ត​ឱ្យ​បានត្រឹមត្រូវ និងផ្គុំចូលគ្នានឹង​ចូលរួម​ចំណែក​លើកស្ទួយ​សុខភាពដំណាំ និងការពារ​ដំណាំពីការ​បំផ្លាញដែល​ប៉ះពាល់ខ្លាំង​ដល់ផលិតកម្ម​ និង​ប្រាក់​ចំណូល​កសិករ៕

The post មន្ត្រីកសិកម្មលើកឡើងថា កសិករចាំបាច់អនុវត្តវិធីសាស្ត្រចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថ្នាំពុល appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន រម្លឹកពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្រូវរបស់ប្រជាកសិករ កាលពីកំឡុងឆ្នាំ១៩៩៤
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីយុទ្ធសាស្ត្រនៃកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងការសង្គ្រោះស្រូវរបស់ប្រជាកសិករកាលពីឆ្នាំ១៩៩៤ ដោយកាលណោះ សម្ដេចតេជោ បានប្រើយុទ្ធសាស្ត្រចំនួន៣​ ដោយផ្ដោតលើការដោះស្រាយបញ្ហាទឹក ការបង្កើនរដូវដាំដុះ និងការផ្លាស់ប្ដូពូជស្រូវ។ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ថា សុខចិត្តច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត។

«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» ដែលជាទ្រឹស្តីរបស់សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល។ តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ បានរម្លឹកពីការចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។

សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា​ ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩២ សម្ដេចបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្ម តែជាអកុសល នៅឆ្នាំ១៩៩៣ ក៏មានការផ្លាស់ប្តូររដ្ឋាភិបាល ដែលខណៈក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តីនិងការអនុវត្តបែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ ដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។

តាមសំណេររបស់សម្ដេចតេជោ គឺក្រោយការអនុវត្តបែបនេះ កសិករនៅឃុំពត់សរប្រហែល១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះរបស់សម្ដេចនៅវិមានឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ ដើម្បីស្នើឱ្យសម្ដេចសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ សម្ដេច ក៏ប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញ រាប់ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះបរមរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្លងកាត់គ្រោះរាំងស្ងួតកាលពីឆ្នាំ១៩៩៤ សម្ដេចបានកត់សម្គាល់ និងកែលើចំណុច ៣ គឺដំបូង សម្ដេចបានសម្រេចបញ្ចប់នយោបាយឆ្កួតលីលារបស់ក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ ដោយអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ ដែលសម្ដេចបានដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ ខណៈខែកក្កដា ឆ្នាំ១៩៩៨ ជាពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត សម្ដេចតេជោក៏ផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជន សំដៅជំរុញវិស័យកសិកម្ម។

រីឯចំណុចទី២ សម្ដេចតេជោ ជំរុញឱ្យផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ ដើម្បីឆាប់ទទួលបានទិន្នផល។ ក្នុងន័យនេះ សម្ដេចតេជោកត់សម្គាល់ថា បញ្ហាពូជ បានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន ហើយក៏បាននិងកំពុងចោទជាបញ្ហានៅពេលនេះដែរ។

តែយ៉ាងណា សម្ដេចលើកឡើងថា «ពីមុនរកពូជស្រូវស្រាលឆាប់បានផល ព្រោះយើងខ្វះស្បៀង តែពេលនេះយើងសល់ស្រូវ៦ ទៅ ៧លានតោន។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ។ ដូច្នេះ កសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស»។

ដោយឡែកចំណុចចុងក្រោយ ដែលសម្ដេចចាត់ទុកជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ធ្វើប្រពលវប្បកម្មបង្កើនទិន្នផល ដោយធ្វើយ៉ាងនេះ នឹងកាត់បន្ថយនូវការកាប់ព្រៃឈើ ធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។

តាមរយៈយុទ្ធសាស្ត្រទាំង៣ខាងលើ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្រើកាលពីឆ្នាំ១៩៩៤ គឺរដ្ឋាភិបាលបានជម្នះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ ជំរុញការផ្លាស់ប្តូរពូជ រហូតប្រើពាក្យ ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្ម តភ្ជាប់នឹងបរិស្ថានផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន សែន រម្លឹកពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្រូវរបស់ប្រជាកសិករ កាលពីកំឡុងឆ្នាំ១៩៩៤ appeared first on Kampuchea Thmey Daily.

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា
នៅដើមឆ្នាំ២០២៥នេះ ប្រជាកសិករនៅតាមបណ្តាស្រុកគោលដៅផ្នែកកសិកម្មដំណាំស្រូវ កំពុងចាប់ផ្តើមមមាញឹ កក្នុងការប្រមូលទិន្នផលស្រូវប្រចាំរដូលកាល(ស្រូវធ្ងន់)ដើម្បីចូលទីផ្សារ ខណៈតម្លៃទីផ្សារបានប្រគៀកប្រកិតនិងស្រូវស្រាល (ស្រូវស្រង៉ែ)។

កសិករ វ័យ៦៦ឆ្នាំ ជាកសិករ រស់នៅក្នុងស្រុកថ្មគោល បានពន្យល់ថា កសិករជំនាន់ចាស់ មិនដែលបោះបង់នូវទម្លាប់ក្នុងការដាំដុះស្រូវធ្ងន់នោះទេ។ កសិកររូបនេះបន្តពន្យល់ថា ស្រូវប្រចាំរដូវឬស្រូវធ្ងន់ គឺជាប្រភេទស្រូវធ្វើបានតែមួ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ខុសពីស្រូវស្រាល គឺប្រភេទស្រូវស្រង៉ែ គឺធ្វើបាន២ដងក្នុងមួយឆ្នាំ មិនប្រកាន់ ថ្ងៃ ខែ ឆ្នាំ នោះទេ សំ ខាន់ឲ្យតែកសិករនោះមានកម្លាំងនិងធនធាន ។

អ្នកស្រី វុធ បានបន្តថា លើទំហំដីស្រែរបស់អ្នកស្រីត្រឹមតែ២ហិកតា អ្នកស្រីបានបង្កបង្កើនផលតែប្រភេទស្រូវធ្ងន់ប៉ុណ្ណោះតាំងពីដើមរហូតមក ហើយប្រភេទស្រូវធ្ងន់ដែលអ្នកស្រីទម្លាប់ដាំនោះគឺស្រូវនាងខុន ខណៈក្រុមគ្រួសារអ្នកស្រីក៏ចូលចិត្តបរិភោគអង្ករប្រភេទនេះដែរ គឺមានរស់ជាតិឆ្ងាញ់ ហើយចាស់ពីដើមស្ទើរគ្រប់គ្នាក៏និយមបរិភោគដែរ។ អ្នកស្រីថា ដើមឆ្នាំនេះអ្នកស្រី ក៏កំពុងប្រមូលផលដែរ ហើយទុកខ្លះសមល្មមគ្រប់បរិភោគមួយឆ្នាំ ក្រៅពីនេះលក់ដើម្បីយកថវិកាផ្គត់ផ្គង់គ្រួសារខ្លះ ចំណែកតម្លៃទីផ្សារឆ្នាំនេះ អ្នកស្រីលក់បានចន្លោះពី៧៥ទៅ៨០ម៉ឺនរៀលក្នុង១តោន តាមសភាពស្រូវនៅសើមនិងស្រូវស្ងួត ខណៈទិន្នផលស្រូវរបស់អ្នកស្រីទទួលបាន៦តោនក្នុង១ហិកតា។ ហើយចំពោះតម្លៃខាងលើនេះ អ្នកស្រីក៏ដូចជាកសិករផ្សេងទៀតថា អាចទប់ទល់លើការចំណាយនិងបានចំណេញខ្លះ អ្នកស្រីសង្ឃឹមថា ឆ្នាំខាងមុខទីផ្សារនឹងបានប្រសើជាងនេះបន្តទៀត។

ចំណែកកសិករនៅស្រុកឯកភ្នំវិញ ក៏កំពុងប្រមូលទិន្នផលស្រូវស្រាល(ស្រូវស្រង៉ែ)ផងដែរ យ៉ាងហោចកសិករទទួលទិន្នផល បានចន្លោះពី៤ទៅ៦តោនក្នុងមួយហិកតា ហើយកសិករខ្លះក៏ឈានដល់៧តោនក្នុងមួយហិកតាដែរ តាមរយៈការថែបំប៉ន។ ក្នុងចំណោមកសិករក្នុងស្រុកឯកភ្នំ លោក ធូ មានវ័យ៤៩ឆ្នាំ លោកបានលើកឡើងថា ឆ្នាំនេះទិនផលស្រូវស្រង៉ែលោកលក់បានជាង៩០ម៉ឺនរៀលក្នុងមួយតោន តម្លៃនេះបើទូទាត់ទៅ បានចំណេញខ្លះដែរ សម្រាប់ទ្រទ្រង់ជីវិតភាពគ្រួសារ និងបានដើមទុនដាំដុះបន្តទៀតផងដែរ ដោយលោកបានពន្យល់ថា លោកបានចំណាយលើទំហំដីមួយហិតា បើសរុបអស់ប្រមាណជាមួយលានហាសិបម៉ឺនរៀល ក្នុងនោះថ្លៃជី ថ្លៃច្រូត និង ភ្ជួររាស់ ខណៈទិន្នផលទិន្នផលស្រូវលោកទទួលបានជិត៦តោនក្នុងមួយហិកតា។

បើយោងតាមរបាយការណ៍ មន្ទីរកសិកម្មខេត្ត បានបង្ហាញថា ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី០៤ខែមករា ដើមឆ្នាំ២០២៥នេះ សម្រាប់ស្រុកឯកភ្នំ សរុប ៥,៦៦៩ហិតា ស្មើ២៨៣.៤៥% នៃផែនការដាំដុះស្រូវ ប្រាំងលើផ្ទៃដី២០០០ហិតា។ ចំណែកស្រុកថ្មគោល សរុប ២៤,៤៩៣ហិតា ស្មើ៣៤៩.៩០% នៃផែនការដាំដុះស្រូវប្រាំងលើផ្ទៃ ដី៧០០០ហិតា ៕

អត្ថបទ៖ សៅ សារិទ្ធ

The post កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា appeared first on Kampuchea Thmey Daily.

មន្រ្តីជំនាញ៖ ទឹកមានសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងខាងមុខ តែមិនមានគ្រប់គ្រាន់ក្នុងការស្រោចស្រពដំណាំទេ
ផល​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​​ស្រុក​រុក្ខគិរី និង​ស្រុក​មោងឬស្សី កំពុង​ប្រឈម​នឹង​ភាព​រាំង​ស្ងួន​ជា​បណ្តើរៗ ដែល​ជាក្តី​បារម្ភ​របស់​ប្រជាកសិករ​អំពី​ការខូចខាត​ ទើប​ប៉ុន្មាន​ថ្ងៃ​មក​នេះ កសិករ​បាន​ប្រមូលផ្តុំគ្នា ដើម្បី​សំណូម​ពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក ឲ្យ​ទម្លាក់​ទឹក ដើម្បី​ស្រោចស្រព​លើ​ផល​ដំណាំ​ស្រូវ​របស់​ពួកគេ​ដែលកំពុង​​ប្រឈមនឹងការ​ខ្វះខាត​ទឹក​ស្រោចស្រព ខណៈ​តាមបឹង ឬ​ស្រះ តូច​ៗ​នៅ​ជិត​ផ្ទះ ក៏​រីង​​ជា​បណ្ដើរៗ​។

ក្រោយពី​ការ​ប្រមូលផ្តុំ​គ្នា​របស់​កសិករ​តវ៉ា​ឲ្យ​មាន​ការ​ទម្លាក់​ទឹក កាល​ពីថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២៤ គេ​សង្កេត​ឃើញ​មាន​មន្ត្រី​ជា​ច្រើន​រូប រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​គោលដៅ នៅ​ចំណុច​អាង​ស្តុក​ទឹក​បាសាក់ ស្ថិត​ក្នុងភូមិ​​ច្រាំង​ខ្ពស់ ឃុំ​បាសាក់ ស្រុក​រុក្ខគីរី​។

ក្នុងនោះ​គេ​សង្កេត​ឃើញ​មាន​អនុ​ប្រធានមន្ទីរ ទទួល​បន្ទុក​ក្តាប់​រួម នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង រួម​និង​មន្រ្តី​ជំនាញ បាន​ចុះ​ពន្យល់​ដល់​កសិករ​ទាំង ២ ស្រុក ជុំ​វិញ​មូល​ហេតុ​នៃ​ការ​រក្សាទឹកទុក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​កសិករ​នារដូវប្រាំងខាងមុខ​ ដោយ​ឡែក​ចំពោះ​ការផ្គត់ផ្គង់​សម្រាប់​ស្រោចស្រព​ដំណាំស្រូវ មិន​អាច​ផ្គត់ផ្គង់​បន្ត​បានទេ។

តំណាង​ប្រជាពលរដ្ឋ​ទាំង ២ ស្រុក លោក ទូច គឿន បាន​ឲ្យដឹង​ថា បើ​ទោះបី​ជា​​ហេតុផល​យ៉ាង​ណាក្តី​ លោក​ក៏បាន​ធ្វើការ​ស្នើ​សុំឲ្យ​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្ត ក៏ដូចជា​អាជ្ញាធរ​ស្រុក​មេត្តា​បើក​ទឹក​ដល់​ពួកគេ ដើម្បី​យកទៅ​បំពេញ​អាង ស្រះ អណ្តូង ដែលស្ថិតនៅជិតផ្ទះ សម្រាប់​ទុកប្រើប្រាស់​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​។

ឆ្លើយតបភ្លាម​ៗ​ជាមួយ​តំណាងពលរដ្ឋ លោក ខៃ សុដា អនុប្រធានមន្ទីរ​ទទួល​បន្ទុក​ក្តាប់​រួម​​នៃ​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្ត តប​ទៅ​តំណាង​ប្រជាពលរដ្ឋ ដោយ​លើកឡើងថា ខាង​មន្ទីរ ក៏ដូច​ជាក្រសួង អាជ្ញាធរស្រុក ខេត្ត ទាំងអស់​មាន​ភារកិច្ចរក្សាទឹក សម្រាប់​ចែកជូនប្រជាពលរដ្ឋ​ប្រើប្រាស់ក្នុង​ជីវិភាព​រស់​នៅប្រចាំថ្ងៃ។

ដោយ​ឡែក ចំពោះ​ការ​ជួយ​ផ្គត់ផ្គង់​ដល់​ការ​ស្រោចស្រព​ផល​ដំណាំ​ស្រូវ គឺ​ពិត​ជា​មាន​ការ​ខ្វះខាត ដោយ​ការ​អនុវត្ត​ការ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​យើង​មាន​ទំហំ​ធំ លើស​ពីផែនការ​កំណត់ ខណៈ​មន្ទីរធនធានទឹក និងឧតុនិយម បានធ្វើ​ការគណនាទៅ ឃើញថា ការបន្តផ្គត់ផ្គង់​សម្រាប់​ស្រោចស្រព​មិន​អាច​ជួយ​បា​នតទៅទៀតទេ គឺ​ត្រូវ​រក្សាទឹក​ទុក​ សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅរបស់កសិករយើង​ទាំងពីរស្រុកវិញ។

លោកបន្តថា ឆ្លងកាត់ការពិភាក្សាគ្នារយៈ​ពេលមួយព្រឹកនេះ​ឃើញថា​ កសិករ​ទាំងអស់​បានឯកភាពគ្នាថា មិនយកទឹក​សម្រាប់ស្រោចស្រពដំណាំស្រូវទេ ផ្តល់​តែ​ទឹក​សម្រាប់​បំពេញអណ្តូង ឬអាង​ទឹក​តូចៗដែល​នៅ​ជិតផ្ទះ​របស់ពួកគេ​សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃវិញ។

លោកថា ក្រោយ​ពីខាង​មន្ទីរ​យល់​ព្រម លើ​ការ​ឯកភាព​គ្នា​របស់​កសិករ ទាំងពីរស្រុកខាង​លើនេះ លោកថា ខាងមន្ទីរ​ត្រូវ​ពឹងផ្អែក​ទៅលើ​អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ ជា​អ្នកអនុវត្តផ្ទាល់​លើកិច្ចការងារ​នេះឲ្យបានសមស្របផង គឺ​ជួយទប់ស្កាត់ នៅ​ពេល​ខាងមន្ទីរ​បាន​បើកទឹកទៅ​តាម​សំណើ ដើម្បី​បំពេញ​អណ្តូង បំពេញ​ស្រះ ដែល​នៅ​ជិតផ្ទះ របស់​ប្រជាពលរដ្ឋហើយ ត្រូវ​ទប់​ស្កាត់​អ្នកមួយ​ចំនួន​ឆ្លៀតបូមទឹកទៅស្រោចស្រពស្រូវ ឲ្យមាន​ប្រសិទ្ធភាព​ ចៀសវាង​មាន​ការខ្វះខាត​ទឹកប្រើប្រាស់​នារដូវប្រាំង ដោយ​យកថាហេតុ​៕

អត្ថបទ៖ សៅ សារិទ្ធ

The post មន្រ្តីជំនាញ៖ ទឹកមានសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងខាងមុខ តែមិនមានគ្រប់គ្រាន់ក្នុងការស្រោចស្រពដំណាំទេ appeared first on Kampuchea Thmey Daily.