ឌូបៃ Archives - Kampuchea Thmey Daily

ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ
ទី​ក្រុង​ឌូបៃ នៃ​សហព័ន្ធ​អារ៉ាប់រួម​ បាន​ប្រកាស​ពី​គម្រោង​តម្លៃ ៨​ពាន់​លាន​ដុល្លារ សម្រាប់​បង្កើត​ជា​ប្រព័ន្ធ​​រំដោះ​ទឹក បន្ទាប់​ពី​ទីក្រុង​ដ៏​ស៊ីវិល័យ​មួយ​នេះ ទើប​​ជួប​ប្រទះ​នឹង​គ្រោះ​ទឹក​ជំនន់​យ៉ាង​សាហាវ​មិន​​ធ្លាប់​មាន​ពី​មុន​មក​ កាល​ពី​​ខែ​មេសា​កន្លង​ទៅ។

(រូបភាព៖ AFP)

ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី ត្រូវ​បាន​រៀបចំ និង​ប្រកាស​ឡើង​​ដោយ​​ព្រះ​អង្គ​ម្ចាស់ Sheikh Mohammed bin Rashid Al-Maktoum នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​​ចន្ទ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤។ គម្រោង​​ដ៏​ធំ​នេះ គ្រោង​​នឹង​បញ្ចប់​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣៣​ខាង​មុខ ហើយ​ការ​សាងសង់​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ភ្លាមៗ​តែ​ម្ដង​​ក្រោយ​ពី​ការ​ប្រកាស។

ព្រះ​អង្គម្ចាស់ Sheikh Mohammed បាន​ឲ្យ​ដឹង​​ថា ប្រព័ន្ធ​រំដោះ​ទឹក​ នឹង​គ្រប​ដណ្ដប់​​នៅ​គ្រប់​​ផ្នែក​ទាំង​អស់​នៅ​ឌូបៃ ជាមួយ​សមត្ថភាព​បង្ហូរ​ទឹក​ចេញ​​ពី​ទីក្រុង​បាន​ចំនួន ២០​លាន​ម៉ែត្រ​គីប​​​​​ជា​រៀងរាល់​ថ្ងៃ ដើម្បី​​ឲ្យ​សម​ស្រប​ទៅ​តាម​គម្រោង​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​​ធំ​​បំផុត​​នា​ពេល​អនាគត​របស់​ទីក្រុង​​ឌូបៃ។ សមត្ថភាព​ប្រព័ន្ធ​​រំដោះ​ទឹក​ថ្មី​នេះ នឹង​កើន​ឡើង ៧០០% បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន ហើយ​នឹង​​អាច​ទប់ទល់​​នូវ​រាល់​បញ្ហា​ប្រឈម​នៃ​​បម្រែបម្រួល​អាកាសធាតុ។

គួរ​រំឭក​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ឌូបៃ បង្ក​ឲ្យ​កើត​ជា​គ្រោះ​ទឹក​ជំនន់​ភ្លាមៗ មិន​អាច​ទប់​ស្កាត់​ទាន់​ពេល​វេលា ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​​អស់​យ៉ាង​ហោច​ណាស់​​ចំនួន ៤​នាក់។ ហេតុការណ៍​នេះ គឺ​ជា​គ្រោះ​​ធម្មជាតិ​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​អារ៉ាប់​រួម ​នា​រយៈពេល​៧៥​ឆ្នាំ​កន្លង​មក៕

ដោយ៖ ឈាង​

The post ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.

ឌូបៃ បោះ​ទុន ៣៥​ពាន់​លាន​ដុល្លារ បង្កើត​ព្រលាន​យន្តហោះ​ធំ​ដាច់​គេ​លើ​លោក
ព្រលាន​យន្តហោះ​ថ្មី​របស់​ឌូបៃ គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​ធំ​ជាង​មុន​ចំនួន ៥​ដង ហើយ​វា​នឹង​ក្លាយ​ជា​ព្រលា​ន​យន្តហោះ​ធំ​ជាង​គេ​បង្អស់​នៅ​លើ​សកលលោក​ក្នុង​ទំហំ​ទុន​វិនិយោគ​រហូត​ដល់ ៣៥​ពាន់​លាន​ដុល្លារ។ នេះ​បើ​​ផ្អែក​តាម​ការ​ប្រកាស​របស់​​ស្ដេច​ឌូបៃ​​ព្រះ​អង្គម្ចាស់ Sheikh Mohammed bin Rashid al-Maktoum នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា។

​ព្រះ​អង្គម្ចាស់ Sheikh Mohammed បាន​បញ្ជាក់​ថា ព្រលាន​យន្តហោះ​ខ្នាត​យក្ស​នេះ នឹង​​មាន​សមត្ថភាព​​ទទួល​ស្វាគមន៍​អ្នក​ដំណើរ​​បាន ២៦០​លាន​នាក់​ជា​ប្រចាំ​ឆ្នាំ។ គម្រោង​ព្រលាន​ថ្មី នឹង​ចាយ​ពេល​សាងសង់ ១០​ឆ្នាំ ហើយ​​ក៏​​នឹង​មាន​ការ​សង់​លំនៅដ្ឋាន​ជុំវិញ​​ព្រលាន​សម្រាប់​​​មនុស្ស​រស់នៅ ១​លាន​នាក់​ផង​ដែរ។

ស្ដេច​ឌូបៃ បាន​សរសេរ​រៀប​ថា “យើង​កំពុង​​កសាង​គម្រោង​ថ្មី​មួយ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ធានា​ឲ្យ​បាន​ការ​អភិវឌ្ឍ​ស្ថិរភាព និង​បន្ត​ទៅ​មុខ​ឲ្យ​​ក្មេងៗ​ជំនាន់​ក្រោយ។ ឌូបៃ​នឹង​​ក្លាយ​ជា​ព្រលាន​យន្តហោះ កំពង់ផែ មជ្ឈមណ្ឌល​ទីក្រុង និង​​មជ្ឈមណ្ឌល​សកល​ថ្មី​របស់​ពិភពលោក”។

ក្រោយ​បញ្ចប់​គម្រោង គ្រប់​​ការ​ហោះហើរ​នៅ​ព្រលាន​​អន្តរជាតិ​ឌូបៃ​សព្វ​ថ្ងៃ នឹង​ត្រូវ​​ប្ដូរ​ទៅ​កាន់​ព្រលាន​ថ្មី​ទាំង​អស់។ ព្រលាន​ថ្មី មាន​ច្រក​ចេញ​​ចូល​ចំនួន ៤០០​របង និង​ផ្លូវ​ឡើង​យ​ន្តហោះ​​ចំនួន ៥​ច្រក ហើយ​នឹង​ផ្ដល់​​ឱកាស​ការងារ​បាន ៥០​ម៉ឺន​កន្លែង៕

ដោយ៖ ឈាង​

The post ឌូបៃ បោះ​ទុន ៣៥​ពាន់​លាន​ដុល្លារ បង្កើត​ព្រលាន​យន្តហោះ​ធំ​ដាច់​គេ​លើ​លោក appeared first on Kampuchea Thmey Daily.

ប្រជាជនរុស្ស៊ី សម្រុកទិញអចលនទ្រព្យ​នៅឌូបៃ
សារព័ត៌មាន Bloomberg ចុះផ្សាយថា ជនជាតិរុស្ស៊ី កំពុងឈរនៅលើកំពូលតារាង ជាអ្នកទិញអចលនទ្រព្យ​ពីក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំរបស់ទីក្រុងឌូបៃ ក្នុងសញ្ញាមួយដែលបង្ហាញថា តម្រូវការអចលនទ្រព្យនៅក្នុង អារ៉ាប់រួម នៅតែខ្លាំង។

ក្រុមហ៊ុន Emaar Properties ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតនៅក្នុងទីក្រុងឌូបៃ បានបង្ហាញថា ជនជាតិរុស្ស៊ីតំណាងដ៏ធំផុតសម្រាប់អចលនទ្រព្យ​នៅឌូបៃ។ ប្រជាជនរុស្ស៊ីបានបង្កើន ការទិញអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីការដាក់ទណ្ឌកម្មបានជំរុញឱ្យពួក គេបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសលោកខាងលិច ដោយជំរុញឱ្យតម្លៃនៅក្នុងប្រទេសអារ៉ាប់រួម កើនឡើងដល់កម្រិតខ្ពស់បំផុត។

បើយោងតាមអ្នកវិភាគមកពី CI Capital បង្ហាញថា វិនិយោគិនមកពីប្រទេសរុស្ស៊ីមានចំនួនប្រហែល ១២ភាគរយ នៃអ្នកទិញនៅក្នុងការអភិវឌ្ឍន៍ Emaar នៅឆ្នាំនេះ បើធៀបនឹងចំណាត់ថ្នាក់ទីពីរក្នុងឆ្នាំ ២០២២ និងទីប្រាំបួនក្នុងឆ្នាំ ២០២០។

មូលហេតុដែលទាញប្រជាជនរុស្ស៊ីឱ្យទិញអចលនទ្រព្យ​នេះ ដោយសារមានលក្ខខណ្ឌអនុគ្រោះងាយស្រួល ដូចជាការលើកលែងពន្ធ​លើប្រាក់ចំណូលពីការជួល ក៏ដូចជា​ការជួល​មានតម្លៃទាបជាដើម ។

តាមរយៈទិន្នន័យនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងឌូបៃបានកើនឡើង ១៧ ភាគរយក្នុងឆ្នាំកន្លងទៅ នៅពេលដែលទីផ្សារលំនៅដ្ឋានលោកខាងលិចជាច្រើនប្រឈមនឹងការធ្លាក់ចុះ ដោយសារតែការកើនឡើងកម្ចីថ្លៃដើម ។

ដោយឡែក ក្រៅពីឌូបៃ រុស្សីក៏បានលេចមុខជាអ្នកទិញអចលនទ្រព្យបរទេសកំពូលនៅប្រទេសតួកគីផងដែរកាលពីខែកក្កដា ដោយស្មើប្រហែល ១ ភាគ ៤ នៃផ្ទះទាំងអស់ដែលបានលក់ទៅឱ្យជនបរទេស៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី បញ្ចេញមីស៊ីលនុយក្លេអ៊ែរខ្លាំងបំផុតលើលោក បាញ់តែមួយគ្រាប់អាចពន្លិចអង់គ្លេស ចូលសមុទ្របាន

The post ប្រជាជនរុស្ស៊ី សម្រុកទិញអចលនទ្រព្យ​នៅឌូបៃ appeared first on Kampuchea Thmey Daily.

ព្រះនាងម្ចាស់ Sheikha Mahra ​ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា
ព្រះនាងម្ចាស់ Sheikha Mahra បុត្រីស្ដេចអារ៉ាប់រួម គឺជា​ស្រ្ដីមានជាងគេបំផុតនៅ ឌូបៃ ប៉ុន្តែទ្រព្យសម្បត្តិសឹងទាំងអស់របស់ទ្រង់ ត្រូវបានគ្រប់គ្រងដោយព្រះបិតាគឺព្រះអង្គម្ចាស់ Mohammed bin Rashid Al Maktoum។

ក្នុងនាមជាព្រះនាងមួយអង្គ ក្នុងចំណោមព្រះនាងដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ១០ នៅលើពិភពលោក ព្រះនាង Sheikha Mahra តែងតែទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសបណ្ដាញព័ត៌មានអន្តរជាតិ។ តួយ៉ាងរឿងរ៉ាវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន។

ក្នុងព្រះជន្ម ២៨ព្រះវស្សា ព្រះនាង Sheikha Mahra មានទ្រព្យសម្បត្តិសរុប ១.២ពាន់លានដុល្លារអាមេរិក ស្ថិតនៅលំដាប់ថ្នាក់ទី៧ នៅក្នុងបញ្ជីទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ពីគ្រួសាររាជវង្ស។ ប៉ុន្តែទោះបីជាព្រះនាងមានឈ្មោះជាស្រ្តីមានបំផុតនៅ ឌូបៃ យ៉ាងណាក្ដី ព្រះនាងពុំមានសិទ្ធិដកយកទ្រព្យសម្បត្តិទាំងនោះ ទៅប្រើការដោយអង្គឯងបាននោះទេ ព្រោះទ្រព្យសម្បត្តិរបស់ទ្រង់ស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្ស។

យោងតាមព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ Mohammed ការគ្រប់គ្រងទ្រព្យសម្បត្តិក្រោមរាជវង្សបែបនេះ ដោយសារទ្រង់ចង់ឱ្យបុត្រាបុត្រីរបស់ទ្រង់ចេះប្រើជីវិតរស់នៅឱ្យសាមញ្ញ មិនសម្ញែងភាពហ៊ឺហារ ហាយសូរ ឬចាយវាយខ្ជះខ្ជាយប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះជីវិតឯកជនវិញ ព្រះអង្គម្ចាស់ Mohammed តែងតែអនុញ្ញាតឱ្យព្រះនាង Sheikha Mahra ជ្រើសរើសរបៀបរស់នៅដោយសេរី និងធ្វើអ្វីដែលព្រះនាងសព្វព្រះទ័យ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

ចុចអាន៖ រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ

The post ព្រះនាងម្ចាស់ Sheikha Mahra ​ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា appeared first on Kampuchea Thmey Daily.

ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន
ប្រទេសនីមួយៗមានមុខម្ហូបប្លែកៗរៀងៗខ្លួន ខណៈម្ហូបប្រពៃណីរបស់ប្រជាជន ឌូបៃ នឹងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលមិនខាន ព្រោះវាជាម្ហូបសាច់អូដ្ឋទាំងមូលដែលមានតម្លៃថ្លៃខ្លាំងបំផុត។

មុខ​ម្ហូបពិសេសនេះ​ ​មាន​ឈ្មោះ​ថា «​សាច់​អូដ្ឋចិញ្រ្ជាំ»។ ម្ហូបនេះមានតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនឌូបៃតែងបរិភោគនៅថ្ងៃបុណ្យធំៗ និងព្រឹត្តិការណ៍សំខាន់ៗ។ ដូច្នេះហើយ ភ្ញៀវ​​ដែលទៅកម្សាន្តទីនោះ ​កម្រមានឱកាស​បានឃើញ ឬបានភ្លក់ម្ហូបនេះណាស់។

«​សាច់​អូដ្ឋចិញ្រ្ជាំ» បច្ចុប្បន្ន​បានបំបែក​កំណត់​ត្រា​ម្ហូប​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ លក្ខណៈពិសេសបំផុតនៃម្ហូបនេះ មិនដូចឈ្មោះរបស់វានោះទេ ព្រោះខ្លួនអូដ្ឋមិនត្រូវកាត់ជ្រៀកមួយបំណែកណាឡើយ ដោយត្រូវរក្សារូបរាងដើមឱ្យនៅទាំងអស់តែម្ដង។ ទម្រាំបានមុខម្ហូបនេះសម្រាប់បរិភោគ វាទាមទារជំនាញពីមេចុងភៅដើម្បីសម្អាតសាច់អូដ្ឋពីខាងក្នុង ដោយមិនធ្វើឱ្យខូចស្បែកឡើយ។

រីឯពោះរបស់អូដ្ឋត្រូវញាត់ជាមួយសាច់ចិញ្ច្រាំផ្សេងទៀតធ្វើជាស្នូលដូចជា ចៀម ឬពពែ គ្រឿងទេស និងផ្សិតជាដើម។ រូបមន្ត​សម្រាប់ចម្អិន «​សាច់​អូដ្ឋចិញ្រ្ជាំ» ដំបូងមេចុងភៅនឹងដាក់គ្រឿងទេសចូលលាយជាមួយសាច់ចៀម ឬពពែចិញ្រ្ចាំ។ រួចយកសាច់ចៀម ឬពពែដែលលាយគ្រឿងរួចរាល់ដាក់ចូលក្នុងពោះអូដ្ឋ រហូតដល់ណែន។ ជំហានបន្ទាប់គេនឹងទម្លុះដែកកាត់ខ្លួនអូដ្ឋ។ បន្ទាប់​មក​​អូដ្ឋ ​ត្រូវ​​យកទៅ​ដុត​ក្នុង​ឡ​ធ្យូង​រយៈពេល​ជាង​១​ថ្ងៃ​ ១​យប់។ ហើយនៅពេលអូដ្ឋឆ្អិន គេត្រូវលើកដាក់លើតុទាំងមូល ហាមកាត់ជាបំណែកតូចៗដាច់ខាត។

ជាធម្មតាអូដ្ឋ១ អាចចម្អែតមនុស្សពី ៨០-១០០នាក់ឯណោះ ប៉ុន្តែឥស្សរជនទីក្រុងឌូបៃកំណត់មនុស្សបរិភោគត្រឹមតែ ១០-២០នាក់ប៉ុណ្ណោះ ហើយ​ការហូបឱ្យសល់គឺ​ជា​បម្រាមសម្រាប់អ្នករួមតុទាំងអស់។

បច្ចុប្បន្ន ម្ហូបនេះត្រូវបានចាត់ទុកជាម្ហូបប្រណីតសម្រាប់តែពួកអភិជន និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ តម្លៃមុខម្ហូបនេះក៏ថ្លៃខ្លាំងដែរ ដូច្នេះហើយមនុស្សសាមញ្ញកម្រនឹងមានឱកាសទទួលទានវាណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បើកកកាយរឿងពិត រាជទាយាទវ័យក្មេង ម៉ារ៉ុក ដ៏មានឥទ្ធិពល

ចុចអាន៖ រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ

The post ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន appeared first on Kampuchea Thmey Daily.

សារមន្ទីរអនាគតបែបវិទ្យាសាស្រ្តដំបូងគេលើលោក ពិតជាអស្ចារ្យហួសការស្មាន
ឌូបៃ ជាទីក្រុងដ៏ស៊ីវិល័យ សម្បូរដោយមហាសេដ្ឋីលាក់មុខរស់នៅ និងមានកំពូលសំណង់អស្ចារ្យៗជាច្រើនកំពុងផុសឡើងសម្ញែងបង្អួតគ្នាពាសពេញសមុទ្រខ្សាច់។ វាជាកន្លែងប្រមូលផ្ដុំនូវស្ថាបត្យកម្មល្បីៗ និងប្លែកៗជាច្រើន ដែលប្រទេសផ្សេងមិនមានដូចឡើយ ជាពិសេសសំណង់អគារនៅទីនោះមានភាពប្រណីតខ្លាំង និងទំនើបបំផុត។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឌូបៃ បានសម្ពោធសារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ (Museum of the Future) ដំបូងគេលើលោក ដែលមានតម្លៃរហូតដល់ ១៣៦លានដុល្លារអាមេរិក។ សារមន្ទីរដ៏ទំនើបនេះរចនាឡើងយ៉ាងប្រណីត ក្នុងទំហំ ៣០,៥៤៨ ម៉ែត្រការ៉េ និងមានកម្ពស់ ៧៧ម៉ែត្រ។ បើមើលពីក្រៅ ​Museum of the Future មានរូបរាងដូចជាកែវភ្នែកមនុស្សអ៊ីចឹង។ ​វាត្រូវបានគេសន្មត់ថា ជាគ្រាប់ភ្នែកមនុស្សដែលមើលទៅអនាគតហ្នឹងឯង។ ចំណែកខាងក្រៅនៃសំណង់ហ៊ុំព័ទ្ធដោយបន្ទះអ៊ីណុកប្រមាណ ១០២៤បន្ទះ ព្រមទាំងរចនាជាមួយនឹងកំណាព្យជាភាសាអារ៉ាប់របស់ស្ថាបនិកលោក Sheikh Mohammed bin Rashid Al Maktoum ។

សារមន្ទីរអនាគត​​ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់មនុស្សជាតិ ដើម្បី​ទទួលយកនូវបទពិសោធន៍ថ្មី មិនធ្លាប់មានពីមុន។ សារមន្ទីរនេះចាយពេលសាងសង់រយៈពេល ៦ឆ្នាំ ដោយបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២២នេះ។ វាមានកម្ពស់ ៧ជាន់ និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នៅលើដំបូលអគារអាចឱ្យយន្តហោះធុនតូចចុះចតបានទៀតផង។

ដោយឡែកជាន់នីមួយៗនៃសារមន្ទីរ សម្រាប់តាំងពិព័រណ៍សមិទ្ធផលផ្នែកវិទ្យាសាស្ត្រទាំងអស់។ ជាន់ផ្ទាល់ដីជាកន្លែងវិទ្យាសាស្ត្រ ​សម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សាលើមុខវិជ្ជាគណិតវិទ្យា ​​គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។ល។ ចំណែកជាន់ទី២ ជាកន្លែងវិទ្យាសាស្ត្រទំនើបសម្រាប់ពិព័រណ៍ មនុស្សយន្ត ឆ្កែយន្ត យន្តហោះ AI និងរថយន្តគ្មានមនុស្សបើកជាដើម។ ជាន់ទី៣វិញ តាំងបង្ហាញនូវប្រព័ន្ធអេកូឡូស៊ី និងជីវវិស្វកម្ម ដោយមានយើងអាចមើលឃើញភាវរស់ជាង ២៤០០ប្រភេទផ្សេងគ្នា នៅទីនោះ។ រីឯជាន់ទី៥ សម្រាប់ពិព័រណ៌នូវរបកគគំហើញថ្មីៗ ដែលអនុញ្ញាត្តដោយអង្គការ NASA ទុកឱ្យកូនចៅជំនាន់សិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ជាន់នេះមានបង្ហាញធនធានអវកាស និងភពផ្សេងៗ ក្នុងចក្រវាល នៅខាងក្រៅជញ្ជាំងកញ្ចក់ផងដែរ។

បច្ចុប្បន្ន សារមន្ទីរនៃអនាគតបានបើកទទួលសាធារណៈជនឱ្យចូលទស្សនាកម្សាន្ត ជាមួយនឹងតម្លៃសំបុត្រ ៤០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ

The post សារមន្ទីរអនាគតបែបវិទ្យាសាស្រ្តដំបូងគេលើលោក ពិតជាអស្ចារ្យហួសការស្មាន appeared first on Kampuchea Thmey Daily.

រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ
​ឌូបៃ ជាទីក្រុងដ៏ល្បីល្បាញ ​​ដែលសម្បូរ​ទៅដោយ​មាស សឹងគ្រប់កន្លែង ជាពិសេសវាជាទីក្រុង​ដ៏ប្រណីតបំផុតលើលោក។ ទីក្រុងនៃប្រទេសអារ៉ាប់រួមមួយនេះ បានជាប់ឈ្មោះជាទីក្រុងថ្លៃផុតលេខលើលោកជាច្រើនឆ្នាំមកហើយ ​ដែលវាជាកន្លែងប្រមូលផ្ដុំដោយមហាសេដ្ឋីលាក់មុខរស់នៅជាច្រើនរយនាក់។

ក្រៅពីល្បីល្បាញខាងប្រណីតភាព ឌូបៃ ក៏មានរឿងរ៉ាវប្លែកៗមួយចំនួនទៀត ដែលយើងមិនអាចរកឃើញនៅប្រទេសផ្សេងឡើយ។ រឿងទាំងនោះមាន៖

ចិញ្ចឹមសត្វព្រៃ

ប្រជាជននៅឌូបៃ ជាពិសេសអ្នកមានៗតែងតែយកសត្វព្រៃដូចជាតោ ខ្លារខិន ឬខ្លាផ្សេងៗ មកទុកនៅក្នុងផ្ទះរបស់ពួកគេ។ ពួកគេចាត់ទុកសត្វទាំងនោះប្រៀបបាននឹង សត្វចិញ្ចឹម នៅក្នុងគ្រួសារ ដោយនាំពួកវាទៅដើរលេងក្នុងសួនច្បារ ជិះឡានទំនើបកម្សាន្ត និងស៊ីអាហារឆ្ងាញ់ៗដូចជាត្រីបាឡែនជាដើម។

គំនរសំរាមថ្លៃបំផុត

ទីក្រុងឌូបៃ ជាទីក្រុងដែលពួកមហាសេដ្ឋីរាប់សិបនាក់កំពុងសម្ញែងខ្លួនគ្រប់ទីកន្លែង។ ដូច្នេះពួកគេភាគច្រើនសុទ្ធតែមានរថយន្តទំនើបជិះគ្រប់គ្នា។ ប៉ុន្តែដោយសារពន្ធរថយន្តនៅទីនោះថ្លៃខ្លាំង ហើយដើម្បីគេចពីពន្ធ សេដ្ឋីជាច្រើនប្រើរថយន្តខ្លួនតែមួយតឹកៗប៉ុណ្ណោះ រួចបោះចោលទៅកន្លែងចាក់សំរាម។ អ៊ីចឹង​ហើយបានជា ឌូបៃ ជាប់ឈ្មោះជាទីក្រុង​​មានកន្លែង​ចាក់​សំរាម​ថ្លៃ​បំផុត​ក្នុង​ពិភពលោក។

មនុស្សយន្តប្រណាំងអូដ្ឋ

ការប្រណាំងអូដ្ឋជាប្រភេទកីឡាដ៏ពេញនិយម និងទាក់ទាញនៅឌូបៃ។ ពីអតីតកាល ក្មេងៗត្រូវបានបង្វឹកឱ្យជិះអូដ្ឋយ៉ាងជំនាញ ដើម្បីចូលរួមការប្រឡងប្រណាំងជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយមកដើម្បីធានាសុវត្ថិភាព ពួកគេបានបង្កើតមនុស្សយន្តរាប់សិបលានគ្រឿងឱ្យជិះអូដ្ឋប្រណាំងជំនួសមនុស្សពិតវិញ។

សណ្ឋាគារ​ស្រោប​​មាស

សណ្ឋាគារ Emirates Palace គឺជាសណ្ឋាគារថ្លៃបំផុតមួយក្នុងពិភពលោក។ ពិដានសណ្ឋាគារនេះមានទំហំ ២ពាន់ម៉ែត្រការ៉េ ត្រូវបានស្រោបដោយស្រទាប់ប្រាក់ និងមាសសុទ្ធ។ ជារៀងរាល់ ៤-៥ ឆ្នាំម្ដង សណ្ឋាគារនឹងរុះរើមាសចាស់ៗ ​ឬជួសជុលមាសដែលខូចជាថ្មី។

បន្ថែមពីលើភាពប្រណីតខាងលើ ទីក្រុងឌូបៃក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរពីពិភពលោកជាមួយនឹងសំណង់អគារខ្ពស់ៗ អាងទឹកជ្រៅបំផុតលើលោក សារមន្ទីរវិទ្យាសាស្ត្រដំបូងគេ ​ធុងសំរាមតម្លៃរាប់ម៉ឺនដុល្លារ និងទីលាន​វាយ​កូន​គោល​ក្រោម​សមុទ្រ។ល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក

ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

The post រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
ពីនារីបម្រើក្រីក្រ Natasha បានផ្លាស់ប្តូរជីវិតពីតោកយ៉ាក​មកខ្ពង់ខ្ពស់ ធ្វើឱ្យស្រីៗរាប់លាននាក់ ផ្ទុះការសរសើរយ៉ាងខ្លាំង។

នៅអាយុ ១៩ឆ្នាំ ដោយសារតែភាពក្រីក្រ យុវតី Natasha Aliyeva បានដាក់ពាក្យធ្វើការជាអ្នកបម្រើនៅសណ្ឋាគារ Minsk Hotel ក្នុងប្រទេសបេឡារុស្ស។ សណ្ឋាគាដែល Natasha ​ធ្វើការ​ ជាទីពេញនិយមរបស់ភ្ញៀវអ្នកមានៗ ដែលនាងអាចជួបជាមួយមហាសេដ្ឋី ឥស្សរិយជនជាន់ខ្ពស់ ​រួមទាំងខ្សែរាជវង្សផងដែរ។ ហើយវាសនារបស់ Natasha បានផ្លាស់ប្តូរ​​គ្រប់យ៉ាង បន្ទាប់ពីនាងបានជួបព្រះអម្ចាស់ទីក្រុងឌូបៃ ក្នុងឆ្នាំ ២០០៧ ។

នៅថ្ងៃនោះ Natasha Aliyeva ត្រូវអ្នកគ្រប់គ្រង ប្រើឱ្យយកទឹកក្រូចមួយកែវទៅថ្វាយព្រះអង្គម្ចាស់ Sheikh Saeed bin Maktoum al Maktoum ដែលជាទាយាទច្បង នៃប្រទេសអារ៉ាប់រួម។ នៅពេលឃើញដំបូង ព្រះអង្គម្ចាស់វ័យ ៣០វស្សា បានលង់ស្រឡាញ់នឹងនារីបម្រើរូបនេះ ហើយទ្រង់បានបន្តស្នាក់នៅកាន់តែយូរ នៅសណ្ឋាគារដែល Natasha កំពុងធ្វើការ។ មួយខែក្រោយមក ព្រះអង្គម្ចាស់បានយាងទៅឌូបៃវិញ និងបានសុំអនុញ្ញាតពីព្រះមាតាបិតា ដើម្បីរៀបអភិសេកជាមួយ Natasha ។ អាពាហ៍ពិពាហ៍របស់ពួកគេក៏បានធ្វើឡើងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០៧ យ៉ាងឱឡារឹក។

យ៉ាងណាមិញ មុន​រៀបការ ព្រះអង្គម្ចាស់ Sheikh Saeed បាន​រៀប​អភិសេក និង​មាន​បុត្រ ៥ អង្គរួចមកហើយ។ ដោយសារច្បាប់នៅឌូបៃ អនុញ្ញាតឱ្យមានពហុពន្ធភាព ទ្រង់អាចរៀបអភិសេកជាមួយមហេសីបន្ថែមបាន ទើបបានជា Natasha ក្លាយជាមហេសីទី២ របស់ព្រះអម្ចាស់អង្គនេះ។

នៅពេលដែលនាងចាកចេញពីស្រុកកំណើត ដើម្បីរស់នៅជាមួយគ្រួសាររាជវង្សឌូបៃ Natasha ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា “ជីវិតរបស់ខ្ញុំ ប្រៀបដូចជារឿងនិទាន។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ ហើយខ្ញុំ​មិន​ស្តាយ​ក្រោយ​ទេ”។

ដោយឡែក អ្នកស្រី Lilia អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ Natasha បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការអនុញ្ញាតឱ្យកូនស្រីរៀបការនឹងខ្សែរាជវង្សមិនមែនព្រោះទ្រព្យសម្បត្តិនោះទេ តែដោយសារគាត់ជឿថាកូនស្រីរបស់គាត់ស្រឡាញ់ព្រះអង្គដោយស្មោះ ហើយព្រះអង្គអាចផ្ដល់សុភមង្គលដល់កូនស្រីរបស់គាត់វិញ។​

ក្រោយរៀបការចូលរាជវង្ស Natasha បានសាងទំនាក់ទំនងជិតស្និទ្ធជាមួយមហេសីដើម យ៉ាងឆាប់រហ័ស និងពុំដែលលេចឮព័ត៌មានជម្លោះអ្វីឡើយ។ មិនត្រឹមតែទទួលបានក្ដីស្រឡាញ់ពីមហេសីដើមនោះទេ ព្រះនាង Natasha ក៏តែងតែទទួលបានអំណោយដ៏ប្រណិតពីព្រះបិតាក្មេកដូចជា រថយន្តទំនើប ចិញ្ចៀនមាសស្រោបពេជ្រធំៗ និងសម្លៀកបំពាក់ពីម៉ាកល្បីៗផងដែរ។ ចំណែកអ្នកផ្ទះ​​របស់ព្រះនាង នាពេលនេះ មិន​សូវ​មាន​ការ​លំបាកនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿង​រ៉ាវ​ដ៏​​មាន​ឥទ្ធិពល​អំពី​ព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN

ចុចអាន៖ ការចំណាយ​នៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!

ចុចអាន៖ គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

The post ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ appeared first on Kampuchea Thmey Daily.