ណាហ្គាវើលដ៍ Archives - Kampuchea Thmey Daily

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

រូបស្បែកដែលត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ស្បែកធំដែលបង្ហាញពីសិល្បៈ និងស្នាដៃសិប្បកម្មដ៏អស្ចារ្យរបស់ខ្មែរ។

ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។

ពិធីកាត់ខ្សែបូសម្ពោធ “ពិព័រណ៍ស្រមោលស្បែកធំ” ជាផ្លូវការ។

ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះរាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។

ឯកឧត្តម ហាប់ ទូច តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីសម្ពោធ។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។

ស្លៀកពាក់ឈុតប្រពៃណីខ្មែរ និងសាទរដល់វប្បធម៌ខ្មែរនៅបញ្ជររូបថត!

ស្ទើរតែបាត់បង់អំឡុងសម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារមានការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ​​ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។

ឯកឧត្តម ហាប់ ទូច (ខាងឆ្វេង) ពន្យល់អំពីទម្រង់ផ្សេងៗនៃស្រមោលស្បែកខ្មែរ។

ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ”។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។

ពិព័រណ៍នេះ ក៏មានតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀតដើម្បីសាទរដល់មោទនភាពវប្បធម៌របស់ខ្មែរផងដែរ។

ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាពអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។

ផ្សារភ្ជាប់អតីតកាល និងអនាគត ៖ ជំរុញលើកទឹកចិត្តក្មេងៗជំនាន់ក្រោយឱ្យឈ្វេងយល់ និងថែរក្សាកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។

ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។ សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។

កម្មវិធីសង្ខេប មានដូចខាងក្រោម ៖

ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍

ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២

(សំបុត្រឥតគិតថ្លៃសម្រា​ប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២

អំពីណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១​ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា។

សម្រាប់ព័ត៌មានអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ media@nagaworld.com

The post ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.

អបអរសាទរវិស័យបដិសណ្ឋារកិច្ចអស់ពីដួងចិត្ត៖ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification) ជាមួយពិន្ទុ ៩៥% ខណៈកម្រិតពិន្ទុចាប់ពី ៦៥% គឺជាពិន្ទុអប្បបរមាដែលតម្រូវដោយស្ថាប័នដើម្បីក្រុមហ៊ុនអាចទទួលបានការបញ្ជាក់។ ក្នុងខណៈពេលដែលក្រុមហ៊ុនអបអរខួបលើកទី៣០ នៃឧត្តមភាពរបស់ខ្លួន ការទទួលស្គាល់នេះបញ្ជាក់ថា ការវិនិយោគទៅលើបុគ្គលិកពូកែជាង ៦០០០ នាក់គឺជាគ្រឹះដ៏រឹងមាំដើម្បីក្រុមហ៊ុនទទួលបានជោគជ័យយូរអង្វែង។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំ សាទរដល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកដោយអ្នកឈ្នះទទួលបានឱកាសប្រកួតប្រជែងថ្នាក់ជាតិ។

យកចិត្តទុកដាក់ទៅលើបុគ្គលិកលើសពីការផ្តល់ជូនកម្រិតមូលដ្ឋាន

បុគ្គលិកណាហ្គាវើលដ៍អាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនដូចជា សេវាកម្មពិនិត្យសម្រាកព្យាបាលនៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុន ការធានារ៉ាប់រងគ្រប់បែបយ៉ាង អាហារឥតកំណត់ ២៤ ម៉ោងដែលមានការត្រួតពិនិត្យស្តង់ដារអនាម័យខ្ពស់ និងផ្សារណាហ្គាម៉ាត ។ល។ ណាហ្គាវើល៍ ក៏លើកទឹកចិត្តឱ្យបុគ្គលិកឱ្យមានទន្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មផងដែរដោយបង្កើតគំនិតផ្តួចផ្តើមយ៉ូហ្គា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ប្រចាំឆ្នាំ និងការប្រកួតបាល់ទាត់ណាហ្គាវើលដ៍ខណៈសុវត្ថិភាពនៅតែជាការងារអាទិភាពដោយមានការណែនាំយ៉ាងទៀងទាត់ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យរៀងរាល់ថ្ងៃដើម្បីធានាសុវត្ថិភាព និងធ្វើឱ្យបរិយាកាសការងារកាន់តែប្រសើរ។

គំនិតផ្តួចផ្តើមលើកកម្ពស់សុខុមាលភាពបុគ្គលិកដូចជា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ និងការប្រកួតជើងឯកបាល់ទាត់ណាហ្គាវើលដ៍ លើកកម្ពស់របៀបរស់នៅសកម្ម និងសុខភាពល្អ។

កញ្ញា ហ៊ុល សុភាព ដែលបានចូលបម្រើការងារក្នុងឆ្នាំ២០០០ និងដែលបានអភិវឌ្ឍខ្លួនពីបុគ្គលិកផ្នែកសម្អាតរហូតក្លាយជាបុគ្គលិកប្រតិបត្តិផ្នែករដ្ឋបាល បាននិយាយថា “ណាហ្គាវើលដ៍ផ្តល់អាហារ ២៤ ម៉ោងសម្រាប់បុគ្គលិកដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យគុណភាពអាហាររៀងរាល់ថ្ងៃ។ ការផ្តល់សេវាកម្មពិនិត្យសម្រាកព្យាបាល ២៤/៧ នៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកដែលមានជំងឺ និងការគាំទ្រ ប.ស.ស. ក៏បានផ្តល់ជូនផងដែរ។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ និងនៅផ្តល់ប្រាក់បៀវត្សដល់យើងទាំងអស់គ្នាដដែល។ កន្លែងធ្វើការនេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ”។ ពាក្យសម្តីស្មោះត្រង់របស់គាត់ បង្ហាញអំពីការផ្តល់អាទិភាពទៅលើបុគ្គលិកថ្វីត្បិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយ។

ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ស្នាដៃបុគ្គលិក គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។

ការអភិវឌ្ឍ និងការទទួលស្គាល់

ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥០០០ ម៉ោងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញបច្ចេកទេស និងអភិវឌ្ឍជំនាញទន់ដូចជា ទំនាក់ទំនង ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ អ្នកដឹកនាំជាង ៥០០ នាក់បានអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ ចង្ក្រាន និងបុគ្គលិកជាច្រើនផ្នែកទៀតដែលកម្មវិធីនេះសាទរដល់ឧត្តមភាព បង្កើនមិត្តភាព និងវប្បធម៌ដែលផ្តល់តម្លៃទៅលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ។ អ្នកឈ្នះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការប្រកួតកម្រិតជាតិដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមផងដែរ។

តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ បុគ្គលិកបានចូលរួម និងស្ម័គ្រចិត្តផ្តល់ត្រឡប់ដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា។

លោក ជុំ យ៉េត ចុងភៅដែលបានចាប់ផ្តើមការងារជាលេខានៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា “ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួមជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ”។

ការទទួលស្គាល់ផ្សេងទៀតរួមមាន ការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិកស្មោះត្រង់ដែលសាទរដល់ស្នាដៃ និងសុចរិតភាពរបស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដ៍ក៏សង្កត់ធ្ងន់ទៅលើការដំឡើងមុខតំណែងផ្ទៃក្នុង ការពិភាក្សាបើកចំហដោយមានការជ្រើសរើសប្រតិភូបុគ្គលិកដើម្បីធានាថាពួកគេអាចបញ្ចេញសំឡេង និងមតិយោបល់គ្រប់ពេលផងដែរ។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាអ្នកដាក់ពិន្ទុនៃការប្រកួតប្រជែងធ្វើម្ហូបក្នុងទីក្រុងកូឡុំបូ បានបញ្ជាក់អំពីតម្លៃនៃកម្មវិធីអភិវឌ្ឍរបស់ណាហ្គាវើលដ៍។ “សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតជាបរិយាកាសវិជ្ជមានដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ”។

ណាហ្គាវើលដ៍ លើកកម្ពស់មិត្តភាពតាមរយៈការរៀបចំកម្មវិធីវប្បធម៌ ព្រឹត្តិការណ៍គ្រួសារ និងសកម្មភាពកសាងក្រុម។

ចំណងមិត្តភាព និងស្មារតីសហគមន៍

ចំណងមិត្តភាពនៅណាហ្គាវើលដ៍ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌លក្ខណៈគ្រួសាររាប់ចាប់ពីការរៀបចំពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡាដែលបង្កើនចំណងមិត្តភាពនៅគ្រប់ផ្នែក។

ការផ្តល់ត្រឡប់ ក៏ជាអាទិភាពដែលមានតម្លៃផងដែរ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧៧០០ ម៉ោងជាមួយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍គាំទ្រដល់សិស្សានុសិស្សជិត ៣៨០០ ​នាក់តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីទាំងនេះបានជះឥទ្ធិពលវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជាដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឱ្យដឹងថា “ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ។

លើសពីកន្លែងធ្វើការ

លើសពីពិន្ទុ Trust Index ដ៏ល្អ ៩៤% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាពរបស់ពួកគេដែលបានធ្វើការនៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការនៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខដែលមានចូលបម្រើការងារក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើងមុខតំណែង ៤ ដងបានឱ្យដឹងថា “សម្រាប់ខ្ញុំ ណាហ្គាវើលដ៍មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគទៅលើបុគ្គលិកដោយជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ”។

ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification ទទួលស្គាល់កន្លែងធ្វើការឆ្នើមកម្រិតសកលលោក។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញមតិដ៏ស្មោះត្រង់ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូបដែលធ្វើឱ្យណាហ្គាវើលដ៍មានថ្ងៃនេះ។

ទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅណាហ្គាវើលដ៍។ ចូលរួមដើម្បីធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែប្រសើរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។ សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com ៕

The post អបអរសាទរវិស័យបដិសណ្ឋារកិច្ចអស់ពីដួងចិត្ត៖ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work® appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍ អបអរសាទរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងខួប២ទសវត្សរ៍នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំរបស់អង្គការយូណេស្កូ
នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ពិព័រណ៍ស្រមោលស្បែកធំ

ដើម្បីអបអរដល់ការទទួលស្គាល់ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុតសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញស្បែកធំអមជាមួយការសម្តែងផ្ទាល់នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិនៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការសម្តែងពិសេសផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។

នៅពេលពន្លឺជួបជាមួយផ្ទាំងរូបឆ្លាក់ពីស្បែក វាបង្កើតជាសិល្បៈស្រមោលដ៏រស់រវើកដែលលាតត្រដាងអំពីសម្រស់នៃស្បែកធំ

ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថាបានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែងជារឿងរាមកេរ្តិ៍របស់ខ្មែរដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌាតាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហមដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ. ប៉ុន្មានឆ្នាំក្រោយមក គ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។ ថ្វីត្បិតសមាគមនេះទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ក៏នៅតែអាចជួយឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះតាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។

អ្នកសម្តែងល្ខោនស្រមោលស្បែកធំ កំពុងសម្តែងរឿងរាមកេរ្តិ៍តាមរយៈចលនា ភ្លេងបុរាណ និងស្រមោល

ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីធានាថាសមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។ ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។

ណាហ្គាវើលដ៍ នាំយកល្ខោនស្រមោលស្បែកធំទៅដល់ទស្សនិកជនវ័យក្មេងទស្សនាកម្សាន្ត និងឈ្វេងយល់

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។ ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា។

សាធារណជន អាចទទួលយកបទពិសោធន៍ឆ្លាក់រូបស្បែកដោយផ្ទាល់

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕

The post ណាហ្គាវើលដ៍ អបអរសាទរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងខួប២ទសវត្សរ៍នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំរបស់អង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.

ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍
ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដែលមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។

សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត និងស្នូលគ្រាប់ស្វាយចន្ទីដែលមានជាតិគ្រីមដ៏ឈ្ងុយមកពីខេត្តកំពង់ធំលាយជាមួយគ្រាប់ផ្លែឈើ និងសាច់ជ្រូក។ បន្ថែមទៅលើនំសែនព្រះខែដែលត្រូវបានច្នៃថ្មីៗទាំងនេះ ណាហ្គាវើលដ៍ក៏មានលក់នំសែនព្រះខែជាច្រើនទៀតផងដែរដូចជា ស្នូលគ្រាប់ឈូកស ស្លឹកតើយ សណ្តែកខ្មៅ និងសណ្តែកក្រហមលាយជាមួយសម្បកក្រូចផងដែរ។ ត្រូវបានច្នៃដោយប្រើគ្រឿងផ្សំគុណភាពខ្ពស់ដាក់ក្នុងប្រអប់ដ៏ប្រណីតដែលអាចយកទៅកែច្នៃឡើងវិញ នំសែនព្រះខែទាំងនេះគឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារដែលមានតម្លៃចាប់ពី ៥២.០០០៛ ក្នុងមួយដុំ ឬ ១៨៨.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ និងមានលក់នៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។

សម្រាប់ការជួបជុំទទួលទានដ៏សប្បាយរីករាយ អតិថិជន និងសមាជិកទាំងអស់អាចអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimes ដែលមានត្រីតុកកែខបែបស៊ីឈួន បង្កងទន្លេមេគង្គបំពងស្រួយ ឈ្លើងសមុទ្រខជាមួយផ្សិត សាច់គោចំឡក សាច់ស្មាចៀមខ និងសាច់មាន់ចម្អិនបែបចិនកាតាំង។ ភោជនីយដ្ឋាន Fortune Palace មានបម្រើជូននូវស៊ុបសាច់ជ្រូក បង្គាលាយបឺរខ្ទឹមស ត្រីទឹកកកឆា ននោងខ និងមាន់ខ្វៃទឹកឃ្មុំ។ អាហារឈុតសុភមង្គលពេលថ្ងៃត្រង់ និងល្ងាចទាំងនេះ មានតម្លៃចាប់ពី ១.៧៩២.០០០៛ រហូតដល់ ២.១១២.០០០៛ ។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ dining@nagaworld.com ។

រដូវកាលពិសេសនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ ផងដែរដែលកញ្ចប់សេវាកម្មស្ក្រាប់ស្បែក និងម៉ាស្សា មានរយៈពេល ១២០ នាទី ខណៈកញ្ចប់សេវាកម្មតុបតែងសក់ និងក្រចកតម្លៃ ២៧២.០០០៛ ។ កញ្ចប់សេវាកម្មទាំងពីរមានផ្តល់ជូននៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ២២៨ ៨៥២ ឬ +៨៥៥ ១៦ ២២៨ ៨៥២ ។
ការសម្តែងសិល្បៈដ៏រស់រវើក ក៏មានផ្តល់ជូនដើម្បីធ្វើឱ្យឱកាសដ៏ពិសេសនេះកាន់តែសប្បាយរីករាយផងដែរ។ ភ្ញៀវអាចទស្សនាក្បាច់រាំដ៏អស្ចារ្យរបស់ក្រុម New-Gen និងទស្សនាការលេងពិណបុរាណចិនរបស់កញ្ញា Sugar ។ ការសម្តែងទាំងនេះផ្តល់ជូនរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីដើម្បីផ្តល់ការកម្សាន្តសម្រាប់គ្រប់វ័យ។

ការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរផ្សារភ្ជាប់ជាមួយវប្បធម៌ នឹងផ្តល់ជូនឱ្យភ្ញៀវនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ រាប់ចាប់ពីការតុបតែងលម្អដ៏ប្រណីតរហូតដល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់សុទ្ធតែត្រូវបានច្នៃដោយរួមបញ្ចូលជាមួយអត្ថន័យនៃវប្បធម៌ខ្មែរទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ appeared first on Kampuchea Thmey Daily.

រដូវ​កាល​ថ្មី កីឡដ្ឋាន​កំពង់ស្ពឺ កើន​ឡើង​អ្នក​គាំទ្រ​គួរ​ឲ្យ​កត់​សំគាល់
កីឡដ្ឋា​​ន​ខេត្ត​កំពង់​ស្ពឺ ​ទទួល​បាន​​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ជិត ៣០០០​នាក់​​សម្រាប់​ការ​ប្រកួត​លើក​ទី​១​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​ថ្មី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ ២០២៥។

ការ​ប្រកួត រវាង ណាហ្គាវើលដ៍ និង កង​យោធពល​ខេមរភូមិន្ទ

ម្ចាស់​ផ្ទះ ណាហ្គាវើលដ៍ បាន​បញ្ចប់ ៩០​នាទី ដោយ​លទ្ធផល​ស្មើ ១-១ ជា​មួយ​ក្រុម​ភ្ញៀវ កង​យោធពល​ខេមរភូមិន្ទ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ២៨០៥ នាក់​ដែល​នេះ​ជា​ចំនួន​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​កាល​ពី​​រដូវ​កាលមុនៗ។

ផ្សព្វផ្សាយ​មុន​ការ​ប្រកួត

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ភ្នំពេញ​ក្រោន វិសាខា អង្គរថាយហ្គឺរ និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ចូល​ទស្សនា​ផ្ទាល់។ កីឡដ្ឋាន​ដែល​ខ្សត់​អ្នក​គាំទ្រ​​​មាន​ដូច​ជា​ កីឡដ្ឋាន​របស់​គិរីវង់សុខសែន​ជ័យ និង​កីឡដ្ឋាន​របស់ ណាហ្គាវើលដ៍​ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា រដូវ​កាល​ថ្មី ចាប់​ផ្តើម​ឃើញ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​គួរ​ឲ្យ​កត់​សំគាល់​ដែល​ជា​សញ្ញា​ល្អ​សម្រាប់​ខេត្ត​មួយ​នេះ។

អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​កំពង់ស្ពឺ

សម្រាប់​ការ​ប្រកួត​​​សប្តាហ៍​ទី​២​ ​រវាង ម្ចាស់​ផ្ទះ បឹងកេត និង ភ្នំពេញ​ក្រោន ជា​ជំនួប The Cambodian Classic Match នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​គឺ​ចំនួន ៣​៥៤៤​នាក់។ បន្ទាប់​មក កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ២៨០៥​នាក់ ដែល ណាហ្គាវើលដ៍ ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១, នៅ​កីឡដ្ឋាន​ព្រីនស៍​​ដែល​ វិសាខា ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុក ៣-២ មាន​អ្នក​គាំទ្រ ២៦៥៩​នាក់ និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០ នៅ​កីឡដ្ឋាន Akihiro Kato មាន​អ្នក​គាំទ្រ ២០៩៨​នាក់។

ចំពោះ​ការ​ប្រកួត​សប្តាហ៍​ទី១​ដែល​មាន​ ៥ ​គូ​គឺ​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​ក្រោម ២០០០​នាក់៕

អត្ថបទ៖ វីរបុត្រ

The post រដូវ​កាល​ថ្មី កីឡដ្ឋាន​កំពង់ស្ពឺ កើន​ឡើង​អ្នក​គាំទ្រ​គួរ​ឲ្យ​កត់​សំគាល់ appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍បេះដូងសប្បុរស ប្រគល់រង្វាន់ដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង
ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព
ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានអបអរសាទរដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនៅក្នុងពិធីប្រគល់រង្វាន់ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា។

ពេលវេលាប្រកបដោយមោទនភាពជាមួយជ័យលាភីសាលារៀនស្អាតទាំងអស់ដែលបានធ្វើជាគំរូសម្រាប់ទាំងអស់គ្នា

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីប្រគល់រង្វាន់ដល់សាលារៀនជ័យលាភីដែលបានប្រកួតប្រជែងគ្នារយៈពេល ៧ ខែដែលលើកទឹកចិត្តឱ្យមានការប្រកាន់ទម្លាប់កាន់តែស្អាត និងបៃតងក្នុងចំណោមសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ និងវិទ្យាល័យទាំង ៦៧ មកពីខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។ ពានរង្វាន់ចំនួន ១០ ប្រភេទត្រូវបានប្រគល់ជូនដល់ជ័យលាភីដែលមានរង្វាន់ជាសាច់ប្រាក់ និងសម្ភារសរុបជាទឹកប្រាក់មានចំនួនជាង ១ ម៉ឺនដុល្លារអាម៉េរិកក្នុងនោះសាលារៀនចំនួន ៣៧ ទទួលបានរង្វាន់ជាសម្ភារដែលច្នៃពីកាកសំណល់ប្លាស្ទិកដែលពួកគេប្រមូលបានក្នុងអំឡុងពេលប្រកួតប្រជែងដែលនេះបង្ហាញថាកាកសំណល់អាចច្នៃទៅជារបស់មានតម្លៃឡើងវិញ។ សរុបរួម កាកសំណល់ប្លាស្ទិកប្រមាណ ៣,៥៥ តោនត្រូវបានប្រមូលដែលស្មើនឹងដបប្លាស្ទិកប្រហែល ២៨៤.០០០ ដបនៅក្នុងយុទ្ធនាការនេះ។

លោកជំទាវ គឹម សេដ្ឋានី (ទី៣រាប់ពីឆ្វេង) អបអរសាទរដល់ជើងឯកនៃពានរង្វាន់សាលារៀនស្អាតសម្រាប់ស្នាដៃឆ្នើមរបស់ពួកគេ

លោកជំទាវ គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានរៀបចំកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។ លោកជំទាវបានឱ្យដឹងថា “គំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះកំពុងជួយកសាងប្រទេសកម្ពុជាឱ្យកាន់តែស្រស់បំព្រង និងបៃតងសម្រាប់ទាំងអស់គ្នា។ ខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូគ្រប់រូបបន្តអនុវត្តវិន័យល្អ និងទទួលខុសត្រូវក្នុងការបង្កើតបរិស្ថានដែលមានសុខភាពល្អ។ ទាំងអស់គ្នា យើងអាចបណ្តុះនូវវប្បធម៌នៃការគាំពារ និងនិរន្តរភាពដែលនឹងផ្តល់ប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង”។

នាយកក្រុមហ៊ុន Gomi Recycle លោក Mizuno Hokuto (ទី២រាប់ពីឆ្វេង) ប្រគល់ប្រអប់ដាក់គម្របដបប្លាស្ទិកដល់សាលារៀនជ័យលាភីទាំង៣ ដែលទទួលស្គាល់ដល់ការខិតខំប្រឹងប្រែងប្រមូលកាកសំណល់ប្លាស្ទិករបស់ពួកគេ

នៅក្នុងសុន្ទរកថានៃកម្មវិធីប្រគល់រង្វាន់នេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “កម្មវិធីសាលារៀន និងបរិស្ថានបៃតង កើតឡើងពីគំនិតដ៏សាមញ្ញមួយ។ នៅពេលក្មេងៗ និងសហគមន៍របស់ពួកគេត្រូវបានលើកទឹកចិត្តឱ្យធ្វើសកម្មភាព នោះពួកគេនឹងបង្កើតការផ្លាស់ប្តូរយូរអង្វែង។ យើងមានមោទនភាពដែលឃើញលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសូម្បីតែឪពុកម្តាយរបស់ពួកគេបានចូលរួមដែលធ្វើឱ្យគំនិតផ្តួចផ្តើមបៃតងនេះក្លាយជាទម្លាប់ប្រចាំថ្ងៃ និងបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសាលារៀនរបស់ពួកគេ។ ខ្ញុំសូមសរសើរដល់ការប្តេជ្ញាចិត្តរបស់ពួកគេជាខ្លាំងដែលការចូលរួមរបស់ពួកគេនឹងជះឥទ្ធិពលល្អនៅតាមសាលារៀនប៉ុណ្ណោះប៉ុន្តែនៅតាមសហគមន៍ដែលពួកគេកំពុងរស់នៅផងដែរ”។

អារម្មណ៍របស់សិស្សានុសិស្សនៅក្នុងពិធីប្រគល់រង្វាន់ក្នុងខណៈពេលពួកគេរង់ចាំការប្រកាសលទ្ធផល

ត្រូវបានដំណើរការដោយណាហ្គាវើលដ៍បេះដូងសប្បុរស កម្មវិធីនេះជំរុញលើកទឹកចិត្តសាលារៀនឱ្យចូលរួមសម្អាត និងប្រមូលកាកសំណល់ប្លាស្ទិកពីខែធ្នូឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ។ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសិក្ខាសាលាណែនាំសាលារៀន ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងដាក់ពិន្ទុរៀងរាល់ខែនៅសាលារៀនទាំង ៦៧ ខណៈ Gomi Recycle ដែលជាក្រុមហ៊ុនដៃគូផ្នែកកែច្នៃឡើងវិញបានចូលរួមប្រមូល និងកែច្នៃកាកសំណល់ប្លាស្ទិកឡើងវិញ។ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបង្កើតប្រទេសកម្ពុជាកាន់តែស្រស់បំព្រង និងបៃតងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ។

សិស្សានុសិស្សសម្អាតទីធ្លាសាលារៀន

លោក Yusuke Okumura នាយក និងជាស្ថាបនិកក្រុមហ៊ុន Gomi Recycle បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ លោកបានបង្ហើបឱ្យដឹងថា “យើងមិនត្រឹមតែរៀនអំពីការការពារបរិស្ថានប៉ុណ្ណោះទេប៉ុន្តែយើងរៀនរស់នៅជាមួយវាជាមួយភាពស្អាត”។ អរគុណដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលា កម្លាំង និងទឹកចិត្តចូលរួមក្នុងកម្មវិធីនេះ។ ផែនដីមានភាពប្រសើរឡើងដោយសារអ្នកទាំងអស់គ្នា ហើយសាលារៀនរបស់យើងកាន់ស្រស់ស្អាតដូចគ្នា”។

សិស្សានុសិស្សដឹកនាំការបែងចែក និងកែច្នៃកាកសំណល់ឡើងវិញដោយប្រមូលបានកាលសំណល់ប្លាស្ទិក ៣,៣៥ តោនអំឡុងពេលប្រកួតប្រជែង

ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបជាង ៨៥០ នាក់ ពិធីប្រគល់រង្វាន់នេះពោរពេញដោយភាពរំភើបរីករាយក្នុងខណៈពេលដែលអ្នកឈ្នះត្រូវបានប្រកាសដែលធ្វើឱ្យសាលារៀនដែលបានចូលរួមទាំងអស់អាចឃើញពីឥទ្ធិពលវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ពួកគេ និងសាទរដល់ជ័យជម្នះឱ្យគ្នាទៅវិញទៅមក។

លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អមក្នុងខណ្ឌទួលគោក បានដឹកនាំសាលារៀនរបស់គាត់ទទួលបានជោគជ័យជាជើងឯកនៃកម្មវិធីសាលារៀនស្អាត។ គាត់បានចែករំលែកថា “សម្រាប់ការប្រកួតប្រជែងនេះ ពួកយើងរៀបចំកាលវិភាគដើម្បីឱ្យសិស្សរបស់យើងបោសសម្អាតសាលារៀនទាំងមូលចាប់ពីច្រកចូលរហូតដល់អាហារដ្ឋាន។ ពួកយើងក៏បានលើកទឹកចិត្តពួកគេឱ្យបំផុសគំនិតផ្តួចផ្តើមដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកធ្វើជារបស់ដែលអាចប្រើប្រាស់ឡើងវិញផងដែរ។ ការឈ្នះពានរង្វាន់នេះគឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សរបស់យើង។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលពួកគេមានភាពជាម្ចាស់លើខ្លួនឯងក្នុងការសម្អាត ច្នៃ និងលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យសាលារៀនរបស់យើងកាន់តែស្រស់បំព្រង និងបៃតង”។

បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសចុះត្រួតពិនិត្យ តាមដាន វាយតម្លៃ និងដាក់ពិន្ទុប្រចាំខែនៅតាមសាលារៀនទាំង ៦៧ ក្នុងរាជធានីភ្នំពេញ

បន្ថែមទៅលើពានរង្វាន់សាលារៀនស្អាត និងការប្រមូលកាកសំណល់ប្លាស្ទិក សាលារៀនក៏ត្រូវបានទទួលស្គាល់ស្នាដៃនៅក្នុងប្រភេទពានរង្វាន់គំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត និងពានរង្វាន់ជាច្រើនទៀតផងដែរ។ ពានរង្វាន់ឯកត្តជន ក៏ត្រូវបានផ្តល់ជូនផងដែររួមមាន គ្រូដឹកនាំការងារបរិស្ថានឆ្នើម និងពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម។

ពានរង្វាន់ដែលបានប្រគល់ជូនសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងការប្រកួតប្រជែងសាលារៀន និងបរិស្ថានបៃតងឆ្នាំ២០២៤-២០២៥ មានដូចខាងក្រោម ៖
១. ពានរង្វាន់សាលារៀនស្អាត

ជើងឯក ៖ អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)

ចំណាត់ថ្នាក់លេខ២ ៖ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)

ចំណាត់ថ្នាក់លេខ៣ ៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
២. ពានរង្វាន់កែច្នៃឡើងវិញឆ្នើម

វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
៣. ពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម

ក្រុមសិស្សមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)

ក្រុមសិស្សមកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)

ក្រុមសិស្សមកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
៤. ពានរង្វាន់គំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត

អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
៥. ពានរង្វាន់សាលារៀនដែលមានគំនិតផ្តួចផ្តើមនវានុវត្តន៍ឆ្នើម

វិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
៦. ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត

អនុវិទ្យាល័យព្រែករាំង (ខណ្ឌជ្រោយចង្វា)
៧. ពានរង្វាន់សាលារៀននិរន្តរភាព និងទំនួលខុសត្រូវបរិស្ថាន

វិទ្យាល័យព្រែកលៀប (ខណ្ឌជ្រោយចង្វា)
៨. ពានរង្វាន់ក្រុមអ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើមច្រើនបំផុត

អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
៩. ពានរង្វាន់គ្រូដឹកនាំការងារបរិស្ថានឆ្នើម

លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)

លោក មុំ ស៊ីណែត គ្រូបរិស្ថានមកពីវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
១០. សាលារៀនដែលមានការអនុវត្តល្អបំផុតក្នុងការប្រមូលកាកសំណល់ប្លាស្ទិក

វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)

វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)

អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕

The post ណាហ្គាវើលដ៍បេះដូងសប្បុរស ប្រគល់រង្វាន់ដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង appeared first on Kampuchea Thmey Daily.

ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផល ជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍
ភ្នំពេញ៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះសូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿងអលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត។

នៅកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” លោកអ្នកនឹងបានជួបជាមួយអ្នកច្នៃបង្កើតនៅពីក្រោយបច្ចេកទេសកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រាស្ពីរីត ស្រា និងការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់។

បង្ហាញដោយមានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗរបស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire, Hides and Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈានមុខរបស់ខ្មែរ (Bertie) “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ឱកាសសម្រាប់សាធារណជនជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ដឹងពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។ សាធារណជននឹងបានឈ្វេងយល់តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំតាមរយៈការផ្តល់សិក្ខាសាលា ការបង្រៀន និងការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យចុះឈ្មោះជាមុន។

ការបង្ហាញផលិតផលនៃយីហោនីមួយៗនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ពីរបៀបរស់នៅប្រកបគុណភាពនាសម័យបច្ចុប្បន្នដោយពួកគេនឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិកនៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។

ព្រឹត្តិការណ៍សំខាន់ៗរួមមាន ការប្រឹក្សាយោបល់អំពីការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែក  ការរចនាខ្សែដៃ ខ្សែកគ្រីស្តាល់ និងការភ្លក្សស្រាដែលលោកអ្នកអាចធ្វើជាវត្ថុអនុស្សាវរីយ និងបទពិសោធន៍ដ៏ពិសេសផ្ទាល់ខ្លួន។

សាធារណជនក៏អាចចូលរួមថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ផងដែរដែលតម្រូវឱ្យមានការបង់ប្រាក់ដែលមានការពន្យល់ណែនាំដោយអ្នកជំនាញ និងការប្រឹក្សាយោបល់ទៅលើពណ៌នៃសម្លៀកបំពាក់ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែកដោយដៃ និងការរចនាខ្សែដៃគ្រីស្តាល់ដែលអ្នកចូលរួមអាចយកផលិតផលទាំងនោះទៅគេហដ្ឋានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តស្រាប្រណីត ឬស្រាស្ពីរីត នឹងទទួលបានឱកាសភ្លក្សដែលពួកគេចូលចិត្ត។

“កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនៅសាលប្រណីតរបស់ណាហ្គាវើលដ៍ គឺនៅជាន់ទី២២ ណាហ្គាវើលដ៍ទី២ ។ ថ្ងៃដំណើរការទីមួយ (១ សីហា ២០២៥) សម្រាប់ភ្ញៀវដែលមានសំបុត្រអញ្ជើញ រីឯថ្ងៃទីពីរ និងថ្ងៃទីបី (២-៣ សីហា ២០២៥) បើកសម្រាប់សាធារណជនទូទៅ។ ថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ភ្ញៀវអាចចុះឈ្មោះជាមុនដើម្បីទទួលបានការផ្តល់ជូនពិសេស។ ការចុះឈ្មោះបើកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ www.nagaworld.com/ev-register ។ សូមចូលទៅកាន់ www.NagaWorld.com និងតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីទទួលបានពីបច្ចុប្បន្នភាពស្តីអំពីប៊្រែនដែលចូលរួម កាលវិភាគនៃសិក្ខាសាលា និងការចុះឈ្មោះ។

អ្នកចូលរួម នឹងទទួលបានការបង្ហាត់បង្ហាញណែនាំ សិក្ខាសាលា និងបទពិសោធន៍ដ៏ពិសេសនៅក្នុងកម្មវិធីនេះ។

ជាផ្នែកមួយនៃការអភិវឌ្ឍកិត្តិនាមរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅសម្រាប់ការបង្ហាញពីរបៀបរស់នៅប្រកបគុណភាពឈានមុខគេក្នុងប្រទេសកម្ពុជា “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់លើសពីសេវាកម្មវិស័យបដិសណ្ឋារកិច្ច និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក។ នេះតំណាងឱ្យចក្ខុវិស័យក្នុងការផ្តល់ឱកាសសម្រាប់សាធារណជនដែលផ្តល់តម្លៃទៅលើគុណភាព ភាពច្នៃប្រតិដ្ឋ និងការផ្សារភ្ជាប់ទំនាក់ទំនង បានជួប និងឈ្វេងយល់ពីប៊្រែនល្បីៗដោយផ្ទាល់។ ជួបគ្នានៅណាហ្គាវើលដ៍ឆាប់ៗនេះ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផល ជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍ appeared first on Kampuchea Thmey Daily.

រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍
ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។

សូមអញ្ជើញទៅទស្សនា “មាសស” ជាការសម្តែងសៀក និងសិល្បៈគំនូរអង្ករកម្ពុជាដែលរៀបរាប់អំពីដំណើររឿង សិល្បៈ និងទស្សនីយភាពដ៏អស្ចារ្យ

“មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។

អង្កររបស់ខ្មែរដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាតដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់ គាត់បានចូលទៅក្នុងពិភពមួយដែលអង្ករបានក្លាយជារូបិយបណ្ណដ៏មានតម្លៃដែលគ្រប់គ្នាប្រជែង យក បង្កើតជាការលោភលន់ និងភាពអាត្មានិយម។ ការសម្តែងនេះនឹងរៀបរាប់អំពីការថ្លឹងថ្លែងនៃភាពលោភលន់ និងការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធព្រមទាំងផ្តោតទៅលើការវាយតម្លៃខ្ពស់ទៅលើកេរដំណែលវប្បធម៌របស់ខ្មែរ។ ការសម្តែងរយៈពេល ១ ម៉ោងនេះក៏មានបង្ហាញជូននូវសិល្បៈនៃការគូរគំនូរផ្ទាល់ពិសេសផងដែរដែលវិចិត្រករនឹងបង្កើតរូបគំនូរដ៏អស្ចារ្យដោយប្រើអង្ករនៅលើឆាក។ រូបគំនូរទាំងនេះ នឹងត្រូវដាក់លក់បន្ទាប់ពីការសម្តែងដោយប្រាក់ដែលប្រមូលបានពីការលក់ នឹងត្រូវយកទៅផ្គត់ផ្គង់ក្រុមសៀកទាំងមូល។

ទស្សនាការសម្តែងសៀកកាយសម្ព័ន្ធលាយឡំជាមួយការសម្តែងសិល្បៈ របាំ និងការប្រគំតន្ត្រីផ្ទាល់ក្នុងពេលតែមួយ

ជាលើកដំបូងក្នុងរាជធានីភ្នំពេញ ទស្សនិកជននឹងបានទស្សនាការសម្តែងសៀកដ៏អស្ចារ្យនេះពេញលេញដែលកាលពីមុន ការសម្តែងនេះត្រូវបានបង្ហាញរយៈពេលខ្លីជាងនេះនៅក្នុងកម្មវិធីផ្សេងៗ។ ការសម្តែងនេះនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ដែលការសម្តែងពិសេសនឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្សមកពីអង្គការក្រៅរដ្ឋាភិបាល និងសាលារៀនដែលបានចូលរួមសកម្មភាពសង្គម និងការងារទំនួលខុសត្រូវសង្គមនៅក្នុងសប្តាហ៍តែមួយ។ បន្ទាប់មក នឹងមានការសម្តែងដែលលក់សំបុត្រសម្រាប់សាធារណជនទូទៅដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ ល្ងាច។ មានកៅអីចំនួន ៨០០ ប៉ុណ្ណោះសម្រាប់ការទស្សនាដោយទិញសំបុត្រ។ សំបុត្រមានតម្លៃ ៤០០០០៛ (មនុស្សធំអាយុចាប់ពី ១២ ឆ្នាំ) និង ២០០០០៛ (កុមារអាយុ ៦-១១ ឆ្នាំ)។ សម្រាប់សំណួរពាក់ព័ន្ធនឹងសំបុត្រ ឬការទិញសំបុត្រ សូមទាក់ទងទៅកាន់ក្រុមហ្វារពន្លឺសិល្បៈតាមរយៈលេខទូរសព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។

បង្ហាញសំបុត្ររបស់លោកអ្នកដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ឬពិសាអាហារសម្រន់ និងភេសជ្ជៈដ៏សម្បូរបែបនៅភូមិវប្បធម៌ខ្មែរតម្លៃ ៨០០០៛ ប៉ុណ្ណោះ

គួរបញ្ជាក់ថា សៀកហ្វារ គឺជាផ្នែកមួយនៃក្រុមហ្វារពន្លឺសិល្បៈដែលការសម្តែងពណ៌នាអំពីសិល្បៈ របាំ តន្ត្រី និងសៀក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង ក្រុមសៀកនេះជួយលើកស្ទួយយុវជនដែលមានជីវភាពខ្វះខាតដោយផ្តល់ការអប់រំ និងសិល្បៈដោយឥតគិតថ្លៃ។ ផ្តល់ជូនការសម្តែងជាង ៥០ នៅទូទាំងពិភពលោកដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និងអូស្ត្រាលី ក្រុមហ្វារបានបង្ហាញភាពច្នៃប្រតិដ្ឋរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងរឭកដឹងគុណដល់កេរដំណែលវប្បធម៌របស់ខ្មែរដល់ទស្សនិកជន និងអ្នកដែលស្រឡាញ់វប្បធម៌គ្រប់វ័យ។

បង្ហាញសំបុត្ររបស់លោកអ្នកដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ឬពិសាអាហារសម្រន់ និងភេសជ្ជៈដ៏សម្បូរបែបនៅភូមិវប្បធម៌ខ្មែរតម្លៃ ៨០០០៛ ប៉ុណ្ណោះ

ក្នុងនាមជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ណាហ្គាវើលដ៍ បានរៀបចំការសម្តែងធំៗចំនួន ៤ ដោយក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសម្រាប់សហគមន៍ដែលជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ពេញមួយខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ ការសម្តែងនេះគឺជាការសម្តែងទី៣ នៅសាលមហោស្រព NABA ។ ណាហ្គាវើលដ៍ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ទស្សនិកជនដែលអញ្ជើញទៅពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្រ ឬទស្សនិកជនអាចអញ្ជើញទៅទស្សនាភូមិវប្បធម៌ខ្មែរដែលមានលក់អាហារសម្រន់ និងភេសជ្ជៈតម្លៃ ៨០០០៛ និងផលិតផលសិប្បកម្មម៉ាកល្បីៗក្នុងស្រុកជាច្រើនប្រភេទ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ appeared first on Kampuchea Thmey Daily.