តម្លៃគូលេន Archives - Kampuchea Thmey Daily

តម្លៃគូលេនវៀតណាម ធ្លាក់ចុះក្រោម ១ ដុល្លារ/គីឡូក្រាម ខណៈការផ្គត់ផ្គង់ច្រើន
តម្លៃផ្លែគូលេន​នៅវៀតណាម បាន​ធ្លាក់ចុះនៅត្រឹមចន្លោះពី ៨ ០០០ – ២០ ០០០ ដុង (០,៣-០,៨ ដុល្លារ)/គីឡូក្រាម ដែលនេះជាតម្លៃទិញចេញពីចម្ការ និងធ្លាក់ចុះ ២៥ ភាគរយ ធៀប​នឹង​ខែមុន ដោយ​បង្កជាកង្វល់សម្រាប់ប្រជាកសិករចំពេលដែលរដូវប្រមូលផលធំបាន​មកដល់។

កាសែត VnExpress បាន​ស្រង់សម្ដីកសិករវៀតណាមម្នាក់ នៅតំបន់ដាំដុះគូលេនដ៏ធំបំផុតក្នុងខេត្តភាគខាងជើង Bac Giang ដែលនិយាយថា តម្លៃផ្លែគូលេន​បាន​ធ្លាក់ចុះ ១/៣ ធៀប​នឹងតម្លៃឆ្នាំមុន ខណៈកន្លែងមួយចំនួននៅភាគខាងត្បូងវៀតណាមរាយការណ៍ថៃ តម្លៃបាន​ធ្លាក់ចុះពាក់កណ្ដាល ដោយ​បច្ចុប្បន្នលក់នៅ ២៥ ០០០ – ៤០ ០០០ ដុង/គីឡូក្រាម។

កសិករនិយាយថា ការធ្លាក់ចុះតម្លៃនៅពេលនេះ បណ្ដាលមកពីកំណើនទិន្នផលផ្លែគូលេន និងការប្រកួតប្រជែងពីផ្លែឈើត្រូពិកផ្សេងៗទៀត។

ជាមួយគ្នានោះ ការនាំចេញផ្លែគូលេនវៀតណាម បានធ្លាក់ចុះ ២៦,៦ ភាគរយ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ខណៈ​ទីផ្សារចំនួន ១៧ បានកាត់បន្ថយការនាំចូល រួមហូឡង់ និងបារាំង ដែលកាត់បន្ថយជាគំហុក​។ សមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ថ្លៃដឹកជញ្ជូនខ្ពស់ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា គឺជាកត្តារួមចំណែកដល់ការធ្លាក់ចុះនៃការនាំចូលពីប្រទេសទាំងអស់នោះ។

លើសពីនេះ ចិនឯណោះវិញ​ក៏​បាន​បង្កើន​ការ​នាំ​ចេញ​ផ្លែ​គូលេន​​របស់​ខ្លួន ដោយ​ប្រកួតប្រជែង​ជាមួយ​វៀតណាម​ក្នុង​ទីផ្សារ​អន្តរជាតិ៕

The post តម្លៃគូលេនវៀតណាម ធ្លាក់ចុះក្រោម ១ ដុល្លារ/គីឡូក្រាម ខណៈការផ្គត់ផ្គង់ច្រើន appeared first on Kampuchea Thmey Daily.