តម្លៃដំឡូងមី Archives - Kampuchea Thmey Daily

កសិករនៅខេត្តមណ្ឌលគិរី សម្រុកប្រមូលផលដំឡូងមី ខណៈតម្លៃហក់ឡើងខ្ពស់បន្តិច
កសិករនៅខេត្តមណ្ឌលគិរី កំពុងចាប់ផ្តើមសម្រុកប្រមូលផលដំណាំដំឡូងមី ចាប់ពីខែកុម្ភៈនេះតទៅ ខណៈតម្លៃហាងឆេងនៅលើទីផ្សារកំពុងហក់ឡើងខ្ពស់បន្តិច។ ក្នុងនោះ កសិករខ្លះបានប្រមូលផលលក់ជាដំឡូងស្រស់ ខណៈអ្នកខ្លះទៀតយកមកហាលឲ្យស្ងួតជាមុនសិន ទើបដាក់លក់ចេញ។

ជាក់ស្ដែង កសិករឈ្មោះ សាន តុលា រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីនៅលើទីផ្សារមិនសូវមានស្ថិរភាព និងមិនសូវមានតម្លៃល្អឡើយ ដោយឈ្មួញចុះមកទិញយោងតាមស្ថានភាពទីផ្សារជាក់ស្ដែង។ ស្ថានភាពនេះបានធ្វើឲ្យកសិករមួយចំនួនដែលប្រកបរបរកសិកម្មដំណាំដំឡូងមី ប្រឈមនឹងការខាតបង់ជាបន្តបន្ទាប់។ លោក សាន តុលា បញ្ជាក់ថា កន្លងមក តម្លៃដំឡូងមីស្រស់នៅលើទីផ្សារ មួយគីឡូក្រាម មានតម្លៃត្រឹមតែប្រមាណ ២៩០ ទៅ ៣១០ រៀលប៉ុណ្ណោះ។
ដោយឡែក ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ មក តម្លៃដំឡូងមីបានហក់ឡើងមួយកម្រិតទៀត ដោយមួយគីឡូក្រាមឡើងដល់ប្រមាណ ៣៥០ រៀល។ តម្លៃនេះ បានជួយឲ្យលោកនិងកសិករផ្សេងទៀត មិនត្រឹមតែជៀសវាងការខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែអាចទទួលបានប្រាក់ចំណេញបន្តិចបន្តួចផងដែរ។

កសិករ សាន តុលា

បើតាមការលើកឡើងរបស់កសិកររូបនេះ ដំឡូងមីស្រស់ បើអាចលក់ចេញបានក្នុងតម្លៃចន្លោះពី ៣៥០ ទៅ ៤០០ រៀលក្នុងមួយគីឡូក្រាម ទើបអាចទទួលបានផលចំណេញ។ ប៉ុន្តែ ប្រសិនបើតម្លៃធ្លាក់ចុះក្រោមកម្រិតនេះ កសិករអាចប្រឈមនឹងការខាតបង់ ឬមិនទទួលបានចំណេញឡើយ។ លោកបានបន្ថែមថា បន្ទាប់ពីប្រមូលផលរួច លោកមានគម្រោងបន្តដាំដំឡូងមីនៅឆ្នាំក្រោយ ដោយសារដំណាំនេះងាយស្រួលថែទាំ និងអាចលក់បានក្នុងតម្លៃសមរម្យ។ ទោះជាយ៉ាងណា ប្រសិនបើឆ្នាំក្រោយមិនទទួលបានផលចំណេញដូចការរំពឹងទុក លោកនឹងពិចារណាប្តូរទៅដាំដំណាំផ្សេងជំនួសវិញ។

កសិករឈ្មោះ សាន តុលា បានប្រកបមុខរបរដាំដំឡូងមីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានផ្ទៃដីដាំដុះប្រមាណ ៧ ហិកតា។ ក្នុងនាមជាកសិករ លោកស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តជួយស្វែងរកទីផ្សារដំឡូងមីជូនកសិករ ដើម្បីធានាស្ថិរភាពតម្លៃ។

លោក តាំង ម៉េងឆាយ

ជាមួយគ្នានេះ លោក តាំង ម៉េងឆាយ (ហៅថា) ជាម្ចាស់សៃឡូស្តុកដំឡូងមី ដែលមានទីតាំងស្ថិតនៅស្រុកកែវសីមា បានថ្លែងប្រាប់ថា លោកបានប្រកបមុខរបរទិញដំឡូងមីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមានសៃឡូចំនួន ២ ទីតាំង។ ដំឡូងមីដែលលោកប្រមូលទិញបានមានចន្លោះពី ២០០ តោនក្នុងមួយថ្ងៃ ហើយបន្តលក់ឲ្យឈ្មួញតាមច្រកព្រំដែនកម្ពុជា–វៀតណាម ច្រកឡាប៉ាខេ។

លោកបន្ថែមថា នៅដើមរដូវតម្លៃទីផ្សារដំឡូងមីដែលលោកប្រមូលទិញមានតម្លៃត្រឹម ៣១០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប្រមាណ ១០ ថ្ងៃ នៅដើមខែកុម្ភៈនេះ តម្លៃដំឡូងមីបានហក់ឡើងជាបន្តបន្ទាប់ រហូតដល់ចន្លោះពី ៣៥០ ទៅ ៣៧០ រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃដែលលោកកំពុងទិញនៅពេលបច្ចុប្បន្ន។លោករំពឹងថា តម្លៃដំឡូងមីនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលនឹងជួយជំរុញឲ្យកសិករនាំគ្នាសម្រុកដកប្រមូលផល និងលក់ឲ្យទាន់ទីផ្សារ ខណៈតម្លៃកំពុងមានការកើនឡើង៕

អត្ថបទ៖ រៀម សុខហេង

The post កសិករនៅខេត្តមណ្ឌលគិរី សម្រុកប្រមូលផលដំឡូងមី ខណៈតម្លៃហក់ឡើងខ្ពស់បន្តិច appeared first on Kampuchea Thmey Daily.

​វៀតណាម​ចុះកិច្ច​ព្រមព្រៀង​ទិញដំឡូងមីស្រស់ជាង ​៦,៧ ​លានតោន ​ពីកម្ពុជា​
ក្រុមហ៊ុន​វៀត​ណាម​ចំនួន ១៩ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ​បាន​ចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្រស់ពីកម្ពុជាចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ។

ការចុះកិច្ចសន្យានេះគឺជាកាអនុវត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខា​រវាងសមាគមសហសព័ន្ធ​ដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មកម្ពុជា។

​ពិធីចុះ​អនុស្សរណៈនៃការយោគយល់គ្នា​ (MOU) ​រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិត​ម្សៅមី​តៃនីញលើ​ការ​ទិញ-លក់ដំឡូងមី រវាងក្រុមហ៊ុនកម្ពុជាចំនួន ២ ជាមួយក្រុមហ៊ុន​វៀតណាម​ចំនួន ១៩ ​បានធ្វើឡើងក្រោមវត្តមាន​លោក រាជ រ៉ា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម ​អំឡុងពេល​ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំ​ចេញដំឡូមីស្រស់​នៅ​ ខេត្តតៃនិញ ប្រទេសវៀតណាម។​

​តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។​

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ​យល់ឃើញថា ​កិច្ចសន្យានេះ ​កាន់​តែបង្កើន​ទំនុកចិត្ត​សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែតម្លៃដំឡូងមីគឺនៅដដែល​មិន​មាន​ការកើន​ឡើង​នោះទេ​។

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ​ការនាំចេញផលិត​ផល​ដំឡូង​មី​ស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បី​អាច​រក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោកបាន​បញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ​ឆ្នាំ ២០២៥ ​ការនាំចេញដំឡូងមីក្រៀមកើន​ឡើង​ ៦០,៩១% ​និងម្សៅដំឡូងមីកើនឡើង​ ៨២,៥៩% ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​កម្ពុជា​ទទួលបានប្រាក់ចំណូល​ប្រមាណ ៥៤៤ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៣១% ធៀប​នឹង​រយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

The post ​វៀតណាម​ចុះកិច្ច​ព្រមព្រៀង​ទិញដំឡូងមីស្រស់ជាង ​៦,៧ ​លានតោន ​ពីកម្ពុជា​ appeared first on Kampuchea Thmey Daily.

កម្ពុជាទទួលបានចំណូលជាង $៤៤៥ លាន ពីការនាំចេញដំឡូងមី
កម្ពុជាទទួលបានប្រាក់ចំណូលបាន ៤៤៥ លានដុល្លារ ពីការនាំចេញដំឡូងមីនៅឆមាសទី១ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១០,៩២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទឹក​ប្រាក់​ជិត ៥០០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញកសិផលនៅឆមាសទី១ ឆ្នាំនេះ មានកំណើន ប៉ុន្តែការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និង​កែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

លោក ងិន ឆាយ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,៥៨ លានតោន ធ្លាក់ចុះ ៥,៤៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈចំណិតដំឡូងមីក្រៀមសម្រេចបានជិត ១,៣ លានតោន កើនឡើង ៥៧,៧៧%។

លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាល​ចុះរហូតដែល​មាន​តម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈ​ដំឡូង​មីស្ងួតអាចលក់បាន ៥២០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អិល ឈិញ បញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០​២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។

ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បាន​ធ្វើឱ្យ​បរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​​តម្លៃដំឡូងមីធ្លាក់ចុះផងដែរ។

យោងតាមក្រសួងកសិកម្ម​ នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។

កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា។

យោងតាមធនាគារ ARDB ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយ​កសិករ​លើផ្ទៃដីដាំដុះប្រមាណ​ជាង ៨៤ ម៉ឺន​ហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ដំឡូងមីត្រូវ​បាន​ដាំ​ដុះនាដើមរដូវចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាទទួលបានចំណូលជាង $៤៤៥ លាន ពីការនាំចេញដំឡូងមី appeared first on Kampuchea Thmey Daily.

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១,៥ លានតោន ធ្លាក់ចុះជាង៥% តែកើនចំណិតដំឡូងក្រៀមខ្ពស់
នៅឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,៥៨ លានតោន ធ្លាក់ចុះ ៥,៤៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈចំណិតដំឡូងមីក្រៀមសម្រេចបានជិត ១,៣ លានតោន កើនឡើង ៥៧,៧៧%។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​កសិកម្ម។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាល​ចុះរហូតដែល​មាន​តម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈ​ដំឡូង​មីស្ងួតអាចលក់បាន ៥២០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អិល ឈិញ បញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០​២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។

ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បាន​ធ្វើឱ្យ​បរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​​តម្លៃដំឡូងមីធ្លាក់ចុះផងដែរ។

យោងតាមក្រសួងកសិកម្ម​ នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។

កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា។

យោងតាមធនាគារ ARDB ក្នុងមួយឆ្នាំៗ ក្នុងងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណ​ជាង ៨៤ ម៉ឺន​ហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ដំឡូងមីត្រូវ​បាន​ដាំ​ដុះនាដើមរដូវ ចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១,៥ លានតោន ធ្លាក់ចុះជាង៥% តែកើនចំណិតដំឡូងក្រៀមខ្ពស់ appeared first on Kampuchea Thmey Daily.