តាកំប៉ោង Archives - Kampuchea Thmey Daily

ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន
តាកំប៉ោង ជានិមិត្តសញ្ញានៃភាពសម្បូរបែប ភាពរុងរឿង ឋានៈ ទ្រព្យសម្បត្តិ កិត្តិនាម ជាពិសេសក្នុង​អាថ៌​កំបាំងនៃហុងស៊ុយ រូបសំណាក់នេះ ក៏ជួយ​បន្ថែម​លើ​បញ្ហា​ហិរញ្ញវត្ថុ និង​ការងារ ឲ្យកាន់តែលូតលាស់ទៅមុខ ថែមមួយកម្រិតទៀត។

យ៉ាងណាមិញ ​ប្រសិន​បើ​ផ្ទះ​មិត្ត​អ្នកអាន​មាន​រូប​តា​កំប៉ោង​តាំង​នៅ ​ចូរ​ធ្វើ​តាម​គ្រូ ណុប ​ប្រាប់​ នោះ​ដូច​ហៅ​លាភ​សំណាង​យុយ​កាក់​ឲ្យ​ហូរ​ចូល​មក​ឥត​ដាច់​ ដល់​សមាជិក​គ្រួសារ​និង​ខ្លួនឯង​ដែរ។

ចាប់ផ្តើមពីការដាក់រូប​តាកំប៉ោង គួរតែត្រូវបានដាក់នៅក្នុងទីតាំង​ដែល​បើកទ្វារ​ ឬបែរមុខ​ទៅ​ទ្វារ​ផ្ទះ​ ហើយ​យក​ក្រដាសប្រាក់ ក្រដាសមាស មក​តម្កល់​នៅ​ខាងក្រោម​រូបសំណាក តាម​អាយុ​របស់​ម្ចាស់ផ្ទះ ជា​ឧទាហរណ៍៖ អាយុ៤០ ដាក់​ក្រដាស ៤០សន្លឹក + ១សន្លឹក គឺសម្រាប់សរសេរឈ្មោះ​ខ្លួនឯង។

បើ​នៅ​ផ្ទះ​មាន​តា​កំប៉ោង​តាំង​សង្ក្រាន្ត​ធំ។ យោង​តាម​ក្បួន​ហុងស៊ុយ​ ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ក្រដាស​ប្រាក់​ មាស​ និង​ពណ៌​ក្រហម​។ បន្ទាប់​សរសេរ​ឈ្មោះ-នាមត្រកូល ថ្ងៃខែ ឆ្នាំ​កំណើត ហើយ​ថ្វាយបង្គំ ​ដោយ​ថ្វាយ​ទឹកតែ ៣ ពែង (ទឹក​គួរ​ផ្លាស់ប្ដូរ​ជា​រៀងរាល់ថ្ងៃ) និង​បន្ថែម​ដោយក្រូច ១ បន្ទាប់មក​ធ្វើ​សេចក្ដី​ប្រាថ្នា​តាម​តម្រូវការ។ លុះ​ដល់​១​ឆ្នាំ ត្រូវ​យក​ក្រដាស​ប្រាក់ និង​មាស​ទាំង​អស់ ​ទៅ​ដុត​ក្នុង​ភ្លើងចោល៕

គ្រូ ណុប

ចុចអាន៖សម្គាល់ ៤ នេះលើទម្រង់មុខ ចាស់ៗថា សំណាងអាក្រក់ ឬហៅថាគ្មានហុងស៊ុយ

ចុចអាន៖គោលការណ៍ហុងស៊ុយ ៩ ប្រភេទ ជួយម្ចាស់ផ្ទះ មានតែរឿងសុភមង្គល និងបង្កើនលុយកាក់

The post ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.

ដឹងថាហេតុអ្វី “តាកំប៉ោង” ពេញនិយមក្នុងចំណោមជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិនដែរ?
“តាកំប៉ោង” នៅស្រុកចិនគេតែងហៅ ទេវតាប៊ូដាយ (Laughing Buddha ) ជាបដិមាមួយពេញនិយមបំផុតសម្រាប់លើកហុងស៊ុយក្នុងគេហដ្ឋាន និងរបររកស៊ីនានា។ “តាកំប៉ោង” ត្រូវបានជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន ចាត់ទុកជាទេវតារីករាយ នាំមកនូវសំណើចពេញគ្រួសារ ភាពបរិបូរណ៍ ភាពរុងរឿង និងភាពសំបូរសប្បាយដល់គេហដ្ឋាន និងជំនួញ។

ហុងស៊ុយនៃតាកំប៉ោង

“តាកំប៉ោង” ច្នៃពីគជ់ពណ៌បៃតងតំណាងឱ្យធាតុឈើ ជានិមិត្តរូបនៃចំណងមេត្រីភាពរឹងមាំ និងការរីកចម្រើនក្នុងគ្រួសារ។

បើឆ្លាក់វាពីថ្មឬឈើ មានពណ៌ត្នោត តំណាងឱ្យធាតុដី ដែលអត្ថន័យនឹងមានស្ថេរភាពហិរញ្ញវត្ថុ ព្រមជាមួយនឹងការរកស៊ីអាចឈរជើងរឹងមាំយូរអង្វែង។

ប្រសិន “តាកំប៉ោង” មានពណ៌ក្រហម តំណាងឱ្យធាតុភ្លើង ​ជានិមិត្តរូបនៃស្មារតីផុសផុល រួមនឹងបំណងប្រាថ្នាដែលអាចសម្រេចក្នុងពេលឆាប់ៗ។

រីឯរូបដែលមានលាបពណ៌ខ្មៅ តំណាងឱ្យធាតុទឹក ក្នុងជំនឿ វាអាចជួយបង្កើនបញ្ញា ប្រាជ្ញាវាងវៃ និងជំរុញថាមពលផ្លូវចិត្ត។

ដោយឡែក “តាកំប៉ោង” ធ្វើពីលោហៈ កញ្ចក់ឬកែវ ពណ៌ស តំណាងឱ្យធាតុដែក។ វាជានិមិត្តរូបនាំនូវភាពរីករាយ និងភាពស្រស់ថ្លា។

ទីតាំងហុងស៊ុយនៃតាកំប៉ោង

ច្រកចូលផ្ទះ

ច្រកចូលផ្ទះ ជាកន្លែងដ៏ល្អសម្រាប់តាំង “តាកំប៉ោង” ពីព្រោះតំបន់នេះតំណាងឱ្យរាសីនៃម្ចាស់លំនៅ។ ការដាក់ “តាកំប៉ោង” នៅទីនេះ មានន័យថា អ្នកកំពុងអញ្ជើញភាពរុងរឿង ភាពរីករាយ និងសំណើចចូលក្នុងជីវិត និងគ្រួសារផងដែរ។

សួន

សួនច្បារ ក៏ជាជាកន្លែងល្អមួយទៀត សម្រាប់តាំង “តាកំប៉ោង” ព្រោះវាជាផ្នែកមួយនៃគេហដ្ឋានដែលមានទំនាក់ទំនងជាមួយធម្មជាតិ។ អ្នកអាចយក “តាកំប៉ោង” ច្នៃពីថ្មដាក់តាំងក្នុងសួន ដើម្បីហៅថាមពលល្អៗពីធម្មជាតិចូលមកនៅក្នុងផ្ទះទាំងមូល។

ជ្រុងទ្រព្យសម្បត្តិ

ប្រសិនចង់អញ្ជើញថាមពលទ្រព្យសម្បត្តិឱ្យហូរមកពេញផ្ទះ អ្នកអាចតាំង ​“តាកំប៉ោង” នៅជ្រុងណាមួយនៃគេហដ្ឋាន ឬនៅជ្រុងក្បែរទ្វារចូល។

តុធ្វើការក្នុងផ្ទះ

នៅក្នុងក្បួនហុងស៊ុយ តុឬបន្ទប់ធ្វើការនៅផ្ទះ តំណាងឱ្យអាជីពរបស់អ្នកទាំងស្រុង។ ដូច្នេះអ្នកអាចដាក់តាំង “តាកំប៉ោង” នៅលើតុ ដើម្បីហៅភាពរុងរឿងចូលក្នុងអាជីពឱ្យលូតលាស់ដោយរលូន។

បន្ទប់ទទួលភ្ញៀវ

ដាក់រូបបដិមា “តាកំប៉ោង” ក្នុងបន្ទប់ទទួលភ្ញៀវ ជាប្រផ្នូលហៅភាពបរិបូរណ៍ និងបន្ថែមសុភមង្គលដល់សមាជិកទាំងអស់។

បន្ទប់សមាធិ

បន្ទប់ឬកន្លែងសមាធិ ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីដាក់វត្ថុដែលមានអត្ថន័យខាងវិញ្ញាណក្នុងនោះរួមទាំងរូបរបស់ “តាកំប៉ោង” ផងដែរ។ ប្រសិនដាក់លើអាសនៈ ឬដាក់ក្បែរកន្លែងសមាធិ នោះជានិមិត្តរូបនូវការសម្រេចបំណងប្រាថ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន

ចុចអាន៖ ដាក់កាក់ប្រាក់ក្នុងកាបូប ឬមានព្យួរនៅផ្ទះ ​ជានិមិត្តរូបហៅលាភសក្ការចូលឥតដាច់

The post ដឹងថាហេតុអ្វី “តាកំប៉ោង” ពេញនិយមក្នុងចំណោមជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិនដែរ? appeared first on Kampuchea Thmey Daily.