តារាថៃ Archives - Kampuchea Thmey Daily

ប៉ូលិសរៀបរាប់លម្អិត ករណីតារាថៃល្បួងជនរងគ្រោះឲ្យវិនិយោគលើប្រាក់កម្ចីខុសច្បាប់
នាថ្ងៃ៣ធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Krit Woratat ដែលជាភ្នាក់ងារបង្ក្រាបបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងមួយក្រុមចាប់ខ្លួនតារាសម្តែង Rybena Intachai និងជាឌីជេល្បីឈ្មោះមួយរូប ផ្អែកតាមដីកាចាប់ខ្លួនពីបទក្លែងបន្លំ និងក្រឹត្យបន្ទាន់ស្តីពីប្រាក់កម្ចីខុសច្បាប់ដល់សាធារណជន។

តាមសារព័ត៌មាន thethaiger បានចេញរបាយការណ៍ថា បន្ទាប់ពីឆ្មក់ចូលផ្ទះតារាថៃភ្លាមៗ ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានធ្វើការផ្សាយផ្ទាល់នៅក្នុងថ្ងៃនេះតែម្ដង ដោយបង្ហាញព័ត៌មានលម្អិតបន្ថែមថា មានជនរងគ្រោះចំនួន ១៧ នាក់បានដាក់ពាក្យបណ្តឹងទៅបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលសរុបជាសំណងចំនួន ១៩០ លានបាត (៤ម៉ឺន ៧ពាន់ដុល្លារ)។

ក្នុងករណីនេះបានបង្ហាញថា ជនរងគ្រោះប្រមាណ ១៧ នាក់បានដាក់ពាក្យបណ្តឹងដោយបង្ហាញភត្តុតាងថា ក្នុងឆ្នាំ ២០២២ តារាសម្តែងរូបនេះបានបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគលើអាជីវកម្មផ្សេងៗ។ ការវិនិយោគសំខាន់ៗចំនួនបួនប្រភេទគឺ៖

១. អាជីវកម្មប្រាក់កម្ចីផ្ទាល់ខ្លួន ដែលផ្តល់ផលចំណេញខ្ពស់ពី ៤-៧% ក្នុងមួយខែ។

២. ការជួញដូរភាគហ៊ុនជាមួយតារាល្បីៗ។

៣. ការវិនិយោគលើអាជីវកម្មកីឡា និងភោជនីយដ្ឋាន។

៤. ការវិនិយោគលើមូលនិធិអាជីវកម្មគ្រួសារធំៗ ដែលនាងបានបញ្ចុះបញ្ចូលមិត្តភក្តិជិតស្និទ្ធ អ្នកស្គាល់គ្នា និងឪពុកម្តាយសិស្សសាលាឲ្យវិនិយោគ។

មូលហេតុចម្បងនៃសកម្មភាពរបស់នាង ពោលគឺពឹងផ្អែកលើទំនុកចិត្ត និងភាពជឿជាក់របស់តារាសម្តែង រួមទាំងការធ្វើត្រាប់តាមបុគ្គលមួយចំនួននៅក្នុងអាជីវកម្ម។ ដែលទាំងនោះ បានធ្វើឲ្យជនរងគ្រោះជាច្រើនសម្រេចចិត្តវិនិយោគ ព្រមទាំងឈានដល់ការប្រើប្រាស់មូលនិធិសម្រាប់សកម្មភាពផ្សេងៗ។

នៅទីបំផុត ការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញពីភាពក្លែងបន្លំ ដែលនាំឲ្យមានការចេញដីកាចាប់ខ្លួនរូបនាងភ្លាមៗ។ តុលាការបានចេញដីកាចាប់ខ្លួនកាលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ពីបទក្លែងបន្លំ និងរំលោភលើក្រឹត្យបន្ទាន់ស្តីពីប្រាក់កម្ចីសម្រាប់កន្លែងហាត់ប្រាណ ដែលបោកប្រាស់សាធារណជនជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឆ្មក់ចូលផ្ទះតារា ថៃ ម្នាក់ ក្រោមបទចោទប្រកាន់ ក្លែងបន្លំ និងផ្ដល់ប្រាក់កម្ចីខុសច្បាប់

The post ប៉ូលិសរៀបរាប់លម្អិត ករណីតារាថៃល្បួងជនរងគ្រោះឲ្យវិនិយោគលើប្រាក់កម្ចីខុសច្បាប់ appeared first on Kampuchea Thmey Daily.

ឆ្មក់ចូលផ្ទះតារា ថៃ ម្នាក់ ក្រោមបទចោទប្រកាន់ ក្លែងបន្លំ និងផ្ដល់ប្រាក់កម្ចីខុសច្បាប់
ការិយាល័យស៊ើបអង្កេតកណ្តាល (CIB)  នៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECD) បានបើកប្រតិបត្តិការមួយនាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ដើម្បីចាប់ខ្លួនតារាសម្តែង Rybena Intachai  និងជាឌីជេល្បីឈ្មោះមួយរូប នៅគេហដ្ឋានរបស់នាង ពីបទក្លែងបន្លំ និងផ្តល់ប្រាក់កម្ចីខុសច្បាប់ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនត្រូវបានដាក់។

រូបភាព៖thairath.

ទាក់ទងនឹងករណីនេះ បណ្ដាញផ្សព្វផ្សាយថៃ The Nation បានចុះផ្សាយថា មន្ត្រីនគរបាលមកពីនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច  បានចាប់ខ្លួនតារាសម្ដែងវ័យ៤៥ឆ្នាំរូបនេះនៅផ្ទះរបស់នាង ស្ថិតក្នុងតំបន់ Phra Khanong នៃទីក្រុងបាងកក បន្ទាប់ពីមានជនរងគ្រោះជាច្រើន បានសម្រុកដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាង។

ក្នុងពេលជាមួយគ្នានេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានបង្ហោះព័ត៌មានថ្មីៗដោយប្រកាសថា៖

CIB ចាប់ខ្លួនតារាសម្តែងស្រី N.N. R.B.N. នៅព្រឹកនេះ ពីបទក្លែងបន្លំការផ្តល់ប្រាក់កម្ចីសាធារណៈ។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានផ្សព្វផ្សាយដោយពាក្យចចាមអារ៉ាមថា តារាល្បីម្នាក់ដែលស្គាល់តែអក្សរកាត់ N បានខកខានសងបំណុលដែលជំពាក់មិត្តភក្តិនៅក្នុងរង្វង់ខាងក្នុងរបស់នាង ដែលមានតម្លៃរហូតដល់ ៤០០ លានបាត។ ទោះបីជាអត្តសញ្ញាណរបស់នាង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ ការរំពឹងទុកជាសាធារណៈជាច្រើនផ្តោតលើ តារាថៃដែលជាពិធីករទូរទស្សន៍ ឌីជេ តារាសម្តែង និងអ្នកបើកបររថយន្តប្រណាំង ដែលក្រោយមកបានពង្រីកអាជីវកម្មផ្សេងៗ រួមទាំងហាងកាត់សក់ ហាងលក់សម្លៀកបំពាក់កុមារ និងការរៀបចំការប្រគំតន្ត្រី និងព្រឹត្តិការណ៍ផ្សេងៗ។

ក្រោយមក  Rybena Intachai បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដោយទទួលស្គាល់ថា នាងពិតជាតារាល្បី N ដែលបានរៀបរាប់នៅក្នុងពាក្យចចាមអារ៉ាម ដោយបន្ថែមថា នាងមិនអាចនិយាយអ្វីបានច្រើននៅពេលនេះទេ ហើយសុំឱកាសបន្តធ្វើការ។

យ៉ាងណាមិញ ចំពោះករណីប្រភេទនេះស្ថិតនៅក្រោមច្បាប់ប្រឆាំងការលាងលុយកខ្វក់។ ក្រុមអ្នកស៊ើបអង្កេតនឹងសម្របសម្រួលជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ដើម្បីស៊ើបអង្កេតផ្លូវហិរញ្ញវត្ថុ និងរឹបអូស ឬបង្កកទ្រព្យសម្បត្តិដែលទទួលបានតាមរយៈឧក្រិដ្ឋកម្ម ដែលនឹងត្រូវចែកចាយទៅឲ្យជនរងគ្រោះវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

បវរកញ្ញាចក្រវាល នឹងប្ដូរម្ចាស់ថ្មី អាចជាជនជាតិថៃដដែល

The post ឆ្មក់ចូលផ្ទះតារា ថៃ ម្នាក់ ក្រោមបទចោទប្រកាន់ ក្លែងបន្លំ និងផ្ដល់ប្រាក់កម្ចីខុសច្បាប់ appeared first on Kampuchea Thmey Daily.

ដកតំណែងបវរកញ្ញាថៃ ដែលបែកធ្លាយឃ្លិបអាស្រូវនិងរូបអាក្រាតកាយ
នាង Suphannee “Baby” Noinonthong ដែលបានឈ្នះការប្រកួតបវរកញ្ញា Miss Grand Prachuap Khiri Khan ឆ្នាំ ២០២៦ គ្រោងនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Thailand នាពេលខាងមុខ ត្រូវបានគេដកតំណែងត្រឹមតែមួយថ្ងៃ បន្ទាប់ពីការគ្រងមកុដ ដោយសារតែបែកធ្លាយវីដេអូរឿងអាស្រូវ។

យោងតាមសារព័ត៌មាន Thaiger ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand Prachuap Khiri Khan ឆ្នាំ ២០២៦ បានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ ដោយ Noinonthong បានឈ្នះពាន ហើយគ្រោងនឹងប្រកួតប្រជែងក្នុងការប្រកួតថ្នាក់ជាតិជាមួយនឹងតំណាងមកពី ៧៦ខេត្តផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​អាទិត្យ គណៈកម្មាធិការ​ប្រកួត​បាន​ប្រកាស​ដក​រូប​នាង​ចេញភ្លាមៗ។

គណៈកម្មាធិការបាននិយាយថា បវរកញ្ញា Miss Grand Prachuap Khiri Khan 2026 ដែលកំពុងកាន់តំណែងនេះ ត្រូវបានគេរកឃើញថាបានចូលរួមក្នុងសកម្មភាពដែលមិនស្របតាមស្មារតី និងគោលការណ៍ដែលបេក្ខជនត្រូវប្រកាន់ខ្ជាប់។ ដូច្នេះហើយ ចាំបាច់ត្រូវបញ្ចប់មុខតំណែងរបស់នាង។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​ដែល​បង្ហាញ​ថា Noinonthong ស្លៀក​សំលៀកបំពាក់​ពណ៌​ផ្កាឈូក​ពេល​កំពុង​រាំ​នៅ​មុខ​កាមេរ៉ា។ ក្នុង​ឃ្លីប​មួយ​ចំនួន នាង​បាន​លេច​មុខ​ជក់​បារី​អេឡិច​ត្រូនិក ហើយ​បង្ហាញផ្នែកផ្សេងៗ​នៃ​រាង​កាយ​របស់​នាង។

ជា​ការ​ឆ្លើយ​តប Suphannee បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​សុំទោស​ដល់​ស្ថាប័ន​បវរកញ្ញា និង​អ្នក​គាំទ្រ​នាង។ នាងបានសារភាពថាធ្លាប់បានចូលរួមក្នុងការថតរូបអាក្រាតកាយ និងវីដេអូ ដោយពន្យល់ថាការលំបាកផ្នែកហិរញ្ញវត្ថុបានបង្ខំឲ្យចូលរួមក្នុងការងារបែបនេះ ដើម្បីមើលថែម្តាយដែលដេកលើគ្រែ ដែលបានទទួលមរណភាពតាំងពីពេលនោះមក។

ដោយ​បាត់​បង់ទាំង​ឪពុក​ម្តាយ  អតីត​រាជិនី​សម្រស់​រូប​នេះ​បាន​និយាយ​ថា នាង​បាន​តស៊ូ​ដើម្បី​ឈាន​ដល់​មុខ​តំណែង​បច្ចុប្បន្ន​ដោយ​ខ្លួន​ឯង។ នាង​បាន​អំពាវនាវឲ្យមាន​ឱកាស​បន្ថែម​ទៀត​ក្នុង​វិស័យ​សិល្បៈ ដោយ​ទទួល​ស្គាល់​កំហុស​កន្លង​មក ប៉ុន្តែ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ឈាន​ទៅ​មុខ និង​កែលម្អ​ខ្លួន​នាង​។

Noinonthong ក៏បានបញ្ជាក់ផងដែរថា ខ្លឹមសារច្បាស់លាស់មួយចំនួនរបស់នាង ត្រូវបានប្រើប្រាស់ដោយគេហទំព័រល្បែងស៊ីសងខុសច្បាប់ដោយគ្មានការយល់ព្រមពីនាង ដោយទទូចថានាងមិនដែលផ្សព្វផ្សាយអាជីវកម្មបែបនេះទេ។ នៅក្នុងការអាប់ដេតចុងក្រោយ នាងបានប្រកាសពីផែនការដាក់របាយការណ៍ប៉ូលីសប្រឆាំងនឹងកន្លែងលេងល្បែងទាំងនេះ។

គួររបញ្ចាក់ដែរថា ការ​ប្រកួត​បវរកញ្ញា Miss Grand Thailand ឆ្នាំ ២០២៦ គ្រោង​ធ្វើ​នៅ​ខែ​មីនា ឆ្នាំ២០២៦ នៅ​ទីក្រុង​បាងកក។ អ្នកឈ្នះនឹងបន្តធ្វើជាតំណាងប្រទេសក្នុងកម្មវិធីប្រកួត Miss Grand International 2026៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសប៉ាតាយ៉ា ចាប់ស្ត្រី អ៊ូហ្គង់ដា ពីរនាក់ ក្រោយគំរាមអ្នកទេសចរដែលមិនទិញសេវាកម្ម

The post ដកតំណែងបវរកញ្ញាថៃ ដែលបែកធ្លាយឃ្លិបអាស្រូវនិងរូបអាក្រាតកាយ appeared first on Kampuchea Thmey Daily.

សេពគប់គ្នាជិត៣ឆ្នាំ ទីបំផុត Travis សុំ Taylor រៀបការ អមដោយចិញ្ចៀន​ពេជ្រ​ដ៏​ធំ​សម្បើម
​នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែសីហា តារា​ចម្រៀង​ប៉ុប Taylor Swift បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដោយប្រកាសភ្ជាប់ពាក្យជាផ្លូវការ ជាមួយមិត្តប្រុសគឺកីឡាករ Travis Kelce ។ នៅក្នុងការបង្ហោះ Instagram រួមគ្នា អ្នកទាំងពីរបានសរសេរថា« គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នក បានរៀបការហើយ» រួមជាមួយនឹងរូបថតដែលបង្ហាញពីចិចិញ្ចៀន​ពេជ្រ​ដ៏​ធំ​សម្បើម។

រូបភាព៖2sao.vn

ក្នុងរយៈពេលត្រឹមតែមួយម៉ោង ការបង្ហោះរបស់ Taylor Swift បានឈានដល់ជាង ១០ លានដង និងការចូលចិត្ត នៅលើបណ្ដាញ Instagram យ៉ាងគគ្រឹកគគ្រេង។ ជាពិសេស អ្នកគាំទ្រ និងមិត្តភក្តិជាច្រើនបានបន្សល់ទុកនូវពរជ័យដល់តារាចម្រៀង និងមិត្តប្រុសរបស់នាងច្រើនហួសប្រមាណ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ចិញ្ចៀនភ្ជាប់ពាក្យត្រូវបានរចនាឡើងដោយមិត្តប្រុ Tសravis Kelce សហការជាមួយ Kindred Lubeck នៃ Artifex Fine Jewelry ជាពិសេសសម្រាប់ Taylor Swift ។ ចិញ្ចៀន​មួយវង់នេះដែរ ត្រូវ​បាន​រចនា​បែប​បុរាណ​ដោយ​មាន​ពេជ្រ​ធំ​នៅ​ចំ​កណ្តាល។ យោងតាមអ្នកជំនាញផ្នែកគ្រឿងអលង្ការ Benjamin Khordipour ពេជ្រកណ្តាលមានទម្ងន់ប្រហែល ៨ ការ៉ាត់ ហើយត្រូវបានធ្វើដោយដៃទាំងស្រុង។ តម្លៃប៉ាន់ស្មាននៃចិញ្ចៀនគឺប្រហែល ៥៥០,០០០ ដុល្លារអាមេរិកឯណោះ។

រូបភាព៖2sao.vn

Taylor Swift កើត​នៅ​ឆ្នាំ ១៩៨៩ ជា​តារា​ចម្រៀង​ស្រី​ល្បី​បំផុត​និង​មាន​បំផុត​ក្នុង​ពិភពលោក។ គិតត្រឹមខែមីនា ឆ្នាំ ២០២៥ នាងគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៦ ពាន់លានដុល្លារ។ ភាពជោគជ័យនេះភាគច្រើនបានមកពីប្រាក់ចំណូលដ៏ច្រើននៃ The Eras Tour ផលិតផលតន្ត្រី ការរក្សាសិទ្ធិបទចម្រៀង និងការវិនិយោគអចលនទ្រព្យ។

តារាស្រីវ័យ៣៥ឆ្នាំរូបនេះ មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​ក្នុង​តន្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ម៉ូដ​សំលៀកបំពាក់​ដែល​នាង​ស្លៀក​ ក៏អាច​បង្ក​ឲ្យមនុស្សជាច្រើនពេញនិយមយកគំរូនៃការស្លៀកពាក់តាមថែមទៀត។  នាងត្រូវប្រព័ន្ធផ្សព្វផ្សាយជាច្រើនដាក់ឈ្មោះថា ជាតារាស្រីមានទាំងលុយវាល់លាន មានទាំងកេរ្តិ៍ឈ្មោះល្បីសុះសាយ ក្នុងនាមជាសេដ្ធីនីមួយរូប។

សូមជម្រាបជូនដែរថា តារាចម្រៀងប៉ុប បានណាត់ជួបមិត្តប្រុស Travis Kelce ជាសាធារណៈតាំងពីរដូវក្តៅឆ្នាំ ២០២៣។  គូស្នេហ៍​មួយ​គូ​នេះ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ដ៏​ងប់ងល់​របស់​ខ្លួន​តាម​សារព័ត៌មាន​ទាំង​អស់នោះទេ។ Travis Kelce ក៏បានបង្ហាញពីឆន្ទៈរបស់គាត់ ក្នុងការចំណាយប្រាក់នៅពេលហោះហើរជុំវិញពិភពលោកដើម្បីចូលរួមការប្រគំតន្ត្រីនៅលើ Eras Tour ដើម្បីគាំទ្រមិត្តស្រីថែមទៀតផង៕

រូបភាព៖2sao.vn

រូបភាព៖2sao.vn

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា

The post សេពគប់គ្នាជិត៣ឆ្នាំ ទីបំផុត Travis សុំ Taylor រៀបការ អមដោយចិញ្ចៀន​ពេជ្រ​ដ៏​ធំ​សម្បើម appeared first on Kampuchea Thmey Daily.

តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា
ចាប់តាំងពីជម្លោះប្រដាប់អាវុធកើតឡើង កាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២៥ ភាពក្ដៅគគុករវាងប្រទេសទាំងពីរមិនបានស្រាកស្រានម្ដងណាឡើយ បើទោះបីជាភាគីខាងកម្ពុជាហាក់ស្ងប់ស្ងាត់ដើម្បីស្វែងរកសន្តិភាពក្ដី។ ប៉ុន្តែងាកទៅកាន់តារាថៃល្បីៗជួរមុខក្នុងប្រទេសឯណោះ បែរជាប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម បង្កើតភ្លើងកំហឹងដោយការធ្វើត្រាប់តាមកងទ័ពកម្ពុជាត្រូវផ្សែងពុល បង្ហាញអំពីអំពើអសីលធម៌ ក្នុងនាមជាមនុស្សជាតិដូចគ្នា។

ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះដែរ តន្ត្រីករ និងតារាល្បីៗក្នុងប្រទេសថៃដ៏ពេញនិយមមួយចំនួន ស្រាប់តែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសបណ្ដាញសង្គម X ដើម្បីលើកកម្ពស់សន្តិភាព និងសុន្ទរកថា ការពិតចំពេលមានភាពតានតឹងកើនឡើង។ ពួកគេបានប្រមូលផ្តុំគ្នាជាមួយ hashtag #TruthFromThailand ដោយជំរុញប្រឆាំងនឹងព័ត៌មានមិនពិត។ ប៉ុន្តែសិល្បករថៃទាំងនោះ មិនដឹងថាតាមពិតថា ប្រទេសថៃឯណោះវិញទេ ដែលជាជនបង្កហេតុនាំភ្លើងមកដល់ប្រទេសកម្ពុជា ពោលគឺទាហានថៃបានឈ្លានពាន និងថែមទាំងដើររាយបន្លាលួសចូលដល់ទឹកដីខ្មែរថែមទៀតផង។

NuNew សិល្បករទោលនៅក្រោមផលិតកម្ម DMD Music បានចែករំលែកព័ត៌មានវិទ្យា ដោយសង្កត់ធ្ងន់លើភាពយុត្តិធម៌ និងការយល់ចិត្តមនុស្សទាំងសងខាង។

តារាចម្រៀង Tilly Birds បានជំរុញមនុស្សឲ្យបញ្ឈប់ព័ត៌មានក្លែងក្លាយ និងរក្សាសន្តិភាព។

តារាចម្រៀង និងសម្ដែង Jeff Satur បានសង្កត់ធ្ងន់ទៅលើមនុស្សជាតិជុំវិញភាពជាសត្រូវ ដោយទទូចថា គ្មាននរណាម្នាក់ជាសត្រូវនឹងនណាឡើយ។

បវរកញ្ញា Engfa Waraha បានទទួល​ស្គាល់​ការ​ឈឺ​ចាប់​ពី​ការ​បាត់​បង់​អ្នក​គាំទ្រ​កម្ពុជា ខណៈ​លើក​ឡើង​នូវ​ការ​គោរព​បទដ្ឋាន​អន្តរជាតិ។

តារាសម្តែង-តារាចម្រៀង Daou អំពាវនាវឲ្យស្ងប់ស្ងាត់ និងមិនអរិភាពដើម្បីចៀសវាងការស្អប់កាន់តែជ្រៅឡើងនៅក្នុងផ្នតគំនិតរបស់មនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ មានតារាថៃមួយចំនួនផ្សេងទៀតបានព្យាយាមលាបពណ៌ជនជាតិខ្មែរ តាមរយៈការប្រើ hashtag និងបង្ហោះរូបភាពមិនពិតជាច្រើន វាយលុកគ្រប់ណ្ដាញសង្គម ថាថៃគឺជាជនរងគ្រោះ។ ជាងនេះទៀត តារាប្រុសស្រី ដែលជាជនជាតិថៃផ្ទាល់មានឱកាសក្លាយជាតារា K-pop បានប្រើសំឡេងរបស់ខ្លួនដោយធ្វើការពង្វក់តារាកូរ៉េត្រាប់ជាវីដេអូផ្សេងពុល ក្នុងន័យលាបពណ៌ថាកម្ពុជា គឺជាអ្នកផ្ដើមការបាញ់ទៅកាន់ថៃមុន។

តារាស្រីៗថៃដែលបានបង្ហោះទាំងវីដេអូនិងរូបភាពឌឺដងមកកាន់កងទ័ពខ្មែរ មានដូចជា Anne Thongprasom នាងនិងបក្ខពួក បានបង្ហាញនូវឃ្លិបមួយក្នុងសកម្មភាពពុលនឹងផ្សែងចេញពីអាហារបែបប្រណិត Omakase។ ដោយបង្អង់យូរឡើយ មហាជនខ្មែរជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិមិនពេញចិត្តដែលរូបនាងធ្លាប់តែជារៀមច្បងគួរឲ្យគោរព បែរជាប្រពឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងរើសអើងទៅវិញ។

សរុបជារួមមក  ពួកគេលាក់ខ្លួនពីក្រោយពាក្យថា សិល្បៈ ឬ អចេតនា ប៉ុន្តែជាក់ស្តែង វាជាយុទ្ធសាស្ត្រមួយក្នុងការបន្ថោកក្តីថ្លៃថ្នូររបស់កម្ពុជា។ ពួកគេធ្វើដូច្នេះជានិច្ច ដើម្បីបង្កើតភាពអសម និងសម្ពាធដល់ប្រទេសកម្ពុជា។ តារាធំៗទាំងនោះ បានបំពានលើកម្ពុជាម្តងហើយម្តងទៀត។ ពួកគេដាក់បញ្ចូលការចំអក មើលងាយ និងជាន់ឈ្លី នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ពួកគេតាមគ្រប់រូបភាពទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Fan Bingbing ស្រក់​ទឹក​ភ្នែក នឹកអាណិតខ្លួនដែលមិនអាចប្រឡូកសិល្បៈ​ក្នុង​ប្រទេស​ចិនដូចមុន

The post តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា appeared first on Kampuchea Thmey Daily.

ហេតុអ្វីប្រទេសថៃ សំបូរតារាល្បីៗឆបោកលុយមហាជន
ប្រទេសថៃពិតជាមានករណី តារាល្បីៗក្នុងវិស័យសិល្បៈដែលធ្លាប់ជាប់ករណីបោកប្រាស់ ឬចូលរួមជាមួយក្រុមហ៊ុនបោកប្រាស់ជាញឹកញាប់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ចំពោះមូលហេតុចម្បង ដែលនាំឲ្យអ្នកគាំទ្រ ឬ សាធារណជនជឿជាក់ ពោលគឺពួកគេគឺជាបុគ្គលមានឥទ្ធិពល មានអំណាច និងនិយមបង្ហោះនូវភាពហៃស៊ីវល័យបំភ័ន្តភ្នែក។

ក្រុមតារាថៃ ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងករណី iCon Group

ជាក់ស្ដែង ដោយសារតែឥទ្ធិពលបាននាំឲ្យមនុស្សជាច្រើនមានទំនុកចិត្តខ្ពស់លើតារា (idol culture)។ បើតារាមកផ្សព្វផ្សាយផលិតផល ឬវិនិយោគ អ្នកគាំទ្រជឿយ៉ាងងាយ ដោយគ្មានការត្រួតពិនិត្យឬមានចំណុចគួរឲ្យសង្ស័យណាមួយឡើយ។

ជាងនេះទៅទៀតដែរ បណ្តាញសង្គមនៅក្នុងប្រទេសមួយនេះ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្លាដូចជា Facebook, IG, TikTok ដែលប្រទេសថៃ ប្រើច្រើនបំផុតក្នុងអាស៊ីអាគ្នេយ៍។ អ្នកចូលចិត្តចែករំលែកទិន្នន័យដោយទុកចិត្តពីតារាល្បី ឲ្យគ្នាបន្ត ដោយគ្មានការពិនិត្យ។ នេះធ្វើឲ្យការបែកបាក់ព័ត៌មាន ឬការបោកប្រាស់វិនិយោគ រីករាលដាលយ៉ាងឆាប់រហ័ស។

អ្វីដែលជាការកត់សម្គាល់ធំបំផុត ក្រុមហ៊ុនបោកប្រាស់យល់ថា ក្រុមតារាល្បីៗគឺជាមធ្យោបាយឆាប់បង្កើតភាពស្រស់ស្អាតនិងគួរជឿទុកចិត្តបំផុត។ ដូច្នេះពួកគេ ជួលតារាផ្សព្វផ្សាយ ឬអញ្ជើញចូលរួមក្នុងកម្មវិធី ដើម្បីបន្លំមហាជន និងកាន់តែបង្កើនភាពជឿជាក់ទ្វេរដង។

ទន្ទឹមនោះដែរ បច្ចុប្បន្ននេះ ថ្វីបើប្រទេសថៃមានច្បាប់ការផ្សាយពាណិជ្ជកម្ម និងការយល់ព្រម ប៉ុន្តែមិនសូវមានការអនុវត្តតឹងរ៉ឹងនោះទេ។ ក្រោយពេលមានបញ្ហា មានតារាជាច្រើនបានអះអាងថា ខ្លួនគ្រាន់តែជាអ្នកផ្សព្វផ្សាយ មិនទទួលខុសត្រូវចំពោះការបោកប្រាស់ផ្ទាល់ ទើបនាំឲ្យករណីទាំងនោះទាញពេលវេលាយូរ ដែលពុំអាចដោះស្រាយបាន។

សរុបជារួមមក ហេតុដែលប្រទេសថៃសំបូរតារាល្បីៗជាប់ករណីបោកប្រាស់លុយកាក់ គឺព្រោះតារាខ្លួនឯងជាអ្នកទាក់ទាញទំនុកចិត្តមហាជន, បណ្តាញសង្គមធ្វើឲ្យឥទ្ធិពលពង្រីកលឿន, ហើយច្បាប់មិនតឹងរឹងគ្រប់គ្រាន់ក្នុងការប៉ះពាល់ទៅលើអ្នកផ្សព្វផ្សាយនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាឡេស៊ី ប្រាប់ពលរដ្ឋថា បើមិនចាំបាច់ កុំទៅប្រទេសថៃនាពេលនេះ

The post ហេតុអ្វីប្រទេសថៃ សំបូរតារាល្បីៗឆបោកលុយមហាជន appeared first on Kampuchea Thmey Daily.

តារាថៃ ប្រើវេទិការធ្វើត្រាប់បែបឌឺដង​ឲ្យទាហានខ្មែរ បង្ហាញឲ្យឃើញអំពើអសីលធម៌ និងការស្អប់ខ្ពើម
ចាប់តាំងពីជម្លោះព្រំដែនកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២៥ ភាពក្ដៅគគុករវាងប្រទេសទាំងពីរមិនបានស្រាកស្រានម្ដងណាឡើយ បើទោះបីជាភាគីខាងកម្ពុជាហាក់ស្ងប់ស្ងាត់ដើម្បីស្វែងរកសន្តិភាពក្ដី។ ប៉ុន្តែងាកទៅកាន់តារាថៃល្បីៗជួរមុខក្នុងប្រទេសឯណោះ បែរជាប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម បង្កើតភ្លើងកំហឹងដោយការធ្វើត្រាប់តាមកងទ័ពកម្ពុជាត្រូវផ្សែងពុល បង្ហាញអំពីអំពើអសីលធម៌ ក្នុងនាមជាមនុស្សជាតិដូចគ្នា។

មិនត្រឹមតែការធ្វើត្រាប់តាមទាហានកម្ពុជាមួយមុខនោះទេ តារាថៃមួយចំនួនផ្សេងទៀតបានព្យាយាមលាបពណ៌ជនជាតិខ្មែរតាមរយៈការប្រើ hashtag  និងបង្ហោះរូបភាពមិនពិតជាច្រើន វាយលុកគ្រប់ណ្ដាញសង្គម ថាថៃគឺជាជនរងគ្រោះ។ ជាងនេះទៀត តារាប្រុសស្រី ដែលជាជនជាតិថៃផ្ទាល់មានឱកាសក្លាយជាតារា K-pop បានប្រើសំឡេងរបស់ខ្លួនដោយធ្វើការពង្វក់តារាកូរ៉េត្រាប់ជាវីដេអូផ្សេងពុល ក្នុងន័យលាបពណ៌ថាកម្ពុជា គឺជាអ្នកផ្ដើមការបាញ់ទៅកាន់ថៃមុន។

តារាស្រីៗថៃដែលបានបង្ហោះទាំងវីដេអូនិងរូបភាពឌឺដងមកកាន់កងទ័ពខ្មែរ មានដូចជា Anne Thongprasom ដែលកាលពីប៉ុន្មានថ្ងៃមុននេះនាងនិងបក្ខពួក បានបង្ហាញនូវឃ្លិបមួយក្នុងសកម្មភាពពុលនឹងផ្សែងចេញពីអាហារបែបប្រណិត Omakase។ ដោយបង្អង់យូរឡើយ មហាជនខ្មែរជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិមិនពេញចិត្តដែលរូបនាងធ្លាប់តែជារៀមច្បងគួរឲ្យគោរព បែរជាប្រពឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងរើសអើងទៅវិញ។

ងាកមកកាន់នាង Mai Davika ឯណោះវិញក៏មិនធម្មតាដូចគ្នា តារាស្រីរូបនះជារឿយៗតែងតែងត្រូវទស្សនិកជនចាត់ទុកដូចជាសត្វពស់ដែលល្អនៅនឹងមុខតែក្រោយខ្នងបែរស្អប់ប្រទេសកម្ពុជា។ កាលពីជម្លោះព្រំដែននាងបានយកអក្សររូប ប្រទេសកម្ពុជាដាក់នៅក្រោមបាតជើង ដោយបង្ហាញពីការជាន់ឈ្លីមើលងាយមកលើជាតិសាសន៍ខ្មែរយ៉ាងដំណំ។ ក្រោយទទួលការរិះគន់ពីមហជន តួថៃរាងស្គមនេះបកស្រាយថា នាងគ្រាន់តែដាក់ថា ឆ្នាំ២០២៥ បានមកប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមែនមានន័យថា ឌឺដងឬបញ្ចើចបញ្ឈឺនោះទេ។

យ៉ាងណាមិញ មិនមែនត្រឹមតារាថៃ២ដួងខាងលើនេះទេ ដែលប្រមាថមើលងាយ មកប្រទេសកម្ពុជាជាញឹកញាប់នោះទេ។ ជាក់ស្ដែង bam bam អតីតក្រុម got7, អតីតបវរកញ្ញា Engfa Waraha ព្រមទាំងតារាល្បីៗផ្សេងៗទៀត ក៏បានសរសេរសារឌឺដង និងគាំទ្រដលទាហានថៃយ៉ាងពេញទំហឹងផងដែរ។

សរុបមក តារាថៃល្បីៗជាច្រើនរូប បានអនុញ្ញាតឲ្យខ្លួនឯងប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម និងការមិនគោរពចំពោះកម្ពុជា។ តើនេះហៅថា សិល្បៈនាំការរួបរួមមែនទេ?

តារាធំៗទាំងនោះ បានបំពានលើកម្ពុជាម្តងហើយម្តងទៀត។ ពួកគេដាក់បញ្ចូលការចំអក មើលងាយ និងជាន់ឈ្លី នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ពួកគេតាមគ្រប់រូបភាព។ សម្រាប់អ្នកសាសដ៏ទៃ វាអាចជារូបភាពធម្មតា។ តែសម្រាប់ពួកយើង ជាជនជាតិខ្មែរ វាជារូបភាពមិនគួរឲ្យទ្រាំបាន។ វាជាការជាន់ទម្លាក់ប្រទេសកម្ពុជា វាជាការមើលងាយប្រវត្តិសាស្ត្រខ្មែរ។

ជាងនេះ ពួកគេលាក់ខ្លួនពីក្រោយពាក្យថា សិល្បៈ ឬ អចេតនា ប៉ុន្តែជាក់ស្តែង វាជាយុទ្ធសាស្ត្រមួយក្នុងការបន្ថោកក្តីថ្លៃថ្នូររបស់កម្ពុជា។ ពួកគេធ្វើដូច្នេះជានិច្ច ដើម្បីបង្កើតភាពអសម និងសម្ពាធដល់ពួកយើង។ សូមពិភពលោកកុំទាន់ជឿលើរូបរាងខាងក្រៅរបស់ប្រទេសថៃ។ សូមស្វែងរកការពិត! កុំឲ្យការផ្សព្វផ្សាយគួរឲ្យទាក់ទាញបំភាន់ភ្នែកអ្នក។ កម្ពុជា គួរត្រូវបានការគោរព។ កម្ពុជាគួរតែទទួលបានសេចក្តីថ្លៃថ្នូរ  កម្ពុជាគួរតែរស់នៅក្នុងសន្តិភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កងទ័ពថៃសុំទោសប្រជាជន ដែលមិនអាចដណ្ដើមប្រាសាទតាក្របីពី កម្ពុជា

The post តារាថៃ ប្រើវេទិការធ្វើត្រាប់បែបឌឺដង​ឲ្យទាហានខ្មែរ បង្ហាញឲ្យឃើញអំពើអសីលធម៌ និងការស្អប់ខ្ពើម appeared first on Kampuchea Thmey Daily.

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ
តារាស្រី Bella Ranee  ដែលទស្សនិកជនស្គាល់តាមរយៈតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» ត្រូវប្រជាជនថៃគ្នាឯងសម្រុកជេរប្រទេច និងប្រើពាក្យអសុរសប្រមាថមើលងាយដល់រូបនាង បន្ទាប់ពីបង្ហោះសារ​លើ​បណ្ដាញ​សង្គម Instagram ពាក់ព័ន្ធនឹង​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ។

រូបភាព៖Sanook

ខ្លឹមសារដែលតួថៃរូបនេះបង្ហោះមានដូចតទៅ «ជីវិតនីមួយៗមានតម្លៃណាស់ អំពើហិង្សាមិនគួរកើតឡើងចំពោះអ្នកណាម្នាក់ទេ ខ្ញុំសូមផ្ញើការលើកទឹកចិត្តរបស់ខ្ញុំ ទៅកាន់អ្នកដែលមានផលប៉ះពាល់»។

ទោះជាយ៉ាងណាក៏ដោយ តារាស្រីវ័យ៣៥ឆ្នាំរូបនេះមិនបានទទួលការសរសើរតបមកវិញឡើយ ប៉ុន្តែមតិតបស់នាងបែរជាបង្កនូវព្យុះកំហឹង ពីសំណាក់​ប្រជាពលរដ្ឋ​ថៃដែលចូលមក​បញ្ចេញមតិ និង​រិះគន់ច្រើនហួសប្រមាណ ដល់ថ្នាក Bella បានសម្រេចចិត្តបិទការ Comment លើការបង្ហោះភ្លាមៗតែម្ដង។

រូបភាព៖Sanook

បើទោះបីជារូបនាងបានបិទការបញ្ចេញមតិពីមហាជនខ្លួនឯងក៏ពិតមែន តែជនជាតិថៃនេះហាក់មិនថមថយកំហឹងឡើយ ពួកគេបានសម្រុកចូលទៅបញ្ចេញមតិលើរូបភាពចាស់ៗរបស់នាងផ្សេងទៀត ក្នុងន័យជេរអំពីសារដែលនាងបានបង្ហោះនាពេលកន្លងមក។  អ្នកខ្លះថែមទាំងបង្ហាញនូវសម្ដីមើលងាយ ស្អប់ខ្ពើម និងខកចិត្តចំពោះនាងដែលអាងថាជាតារាមានទ្រនំល្អ មិនគិតពីពលរដ្ធតាមច្រកព្រំដែន។

ព្រមជាមួយគ្នានោះទៀត  អ្នកផ្សេងៗបានប្រៀបធៀបតារាស្រីថា បើអ្នកស្លាប់ជាសាច់ញាតិរបស់នាង ឬត្រូវចេញទៅប្រយុទ្ធការពារជាតិ ពួកគេជឿថានាងនឹងមិនបង្ហោះបែបនេះទេ។ មានវិធីជាច្រើនដើម្បីបង្ហោះលើកទឹកចិត្ត ប៉ុន្តែក្នុងករណីនេះ ពេលខ្លះវាប្រសើរជាងកុំបង្ហោះ។ យ៉ាងណា ក៏នៅមានអ្នកលេងអ៊ីនធឺណិតមួយក្រុមទៀត បានបញ្ចេញមតិលើការបង្ហោះរបស់ Bella ថា នាងគ្រាន់តែនៅចំកណ្ដាលរវាងជម្លោះព្រំដែនកម្ពុជានិងថៃប៉ុណ្ណោះ៕

រូបភាព៖Sanook

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន

The post នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ appeared first on Kampuchea Thmey Daily.