តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) Archives - Kampuchea Thmey Daily

ហុងគ្រី​សន្យា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ពូទីនដោយ​សុវត្ថិភាពក្នុង​ជំនួប​ជាមួយ​ត្រាំ ​មិន​ខ្វល់​ពីដីកា ICC
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាន​ប្រកាស​កាល​ពី​​ថ្ងៃសុក្រ​ទី១៧​ខែតុលា​ថា ប្រទេសហុងគ្រីនឹងធានាការ​ចេញ​ចូល​ដោយសុវត្ថិភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន សម្រាប់ជំនួបកំពូលសន្តិភាពដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៊ុយដាប៉ែស។

លោក​ Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី (រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ លោក ត្រាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានយល់ព្រម​ជួបលោកពូទីននៅរដ្ឋធានីហុងគ្រី ក្នុងរយៈពេលពីរសប្តាហ៍​ខាង​មុខ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក​នាយករដ្ឋមន្ត្រី Viktor Orban បាន​ប្រាប់​ថា ការត្រៀមរៀបចំកំពុងដំណើរការ បន្ទាប់ពីបានជជែក​ជាមួយមេដឹកនាំទាំងពីរ។

កិច្ចប្រជុំកំពូលនេះ នឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់ប្រទេសសហភាពអឺរ៉ុប ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាសម្រាប់ការចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្រុងមូស្គូបានច្រានចោលថាមានហេតុផលនយោបាយ។ ប្រទេសហុងគ្រី ដែលបានចាប់ផ្តើមជំហានដើម្បីដកខ្លួនចេញពី ICC បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនអនុវត្តដីកាចាប់ខ្លួននោះទេ។ ថ្វីត្បិត​ហុងគ្រី​ប្រកាសដកខ្លួនចេញពី ICC ប៉ុន្តែតាមលក្ខណៈបច្ចេកទេស​ប្រទេស​នេះ​នឹងនៅតែជាសមាជិករបស់ ICC រហូតដល់ខែមិថុនាឆ្នាំ២០២៦។

លោក​រដ្ឋមន្ត្រីការបរទេស Szijjarto បាននិយាយថា ប្រទេសហុងគ្រីនឹងមិនពិគ្រោះជាមួយប្រទេសផ្សេងទៀតអំពីការធ្វើដំណើរ ឬសន្តិសុខរបស់មេដឹកនាំរុស្ស៊ីនោះឡើយ។ លោក​បានប្រាប់អ្នកយកព័ត៌មានថា «យើងនឹងធានាថា គាត់ចូលប្រទេសហុងគ្រី មានការចរចាជោគជ័យនៅទីនេះ ហើយបន្ទាប់មកត្រឡប់ទៅផ្ទះវិញ។ មិនចាំបាច់មានការពិគ្រោះជាមួយនរណាម្នាក់ទេ យើងជាប្រទេសដែលមានអធិបតេយ្យភាព»។

ជំនួបរវាង​លោក​ត្រាំ​និង​លោក​ពូទីន​អាចប្រព្រឹត្តទៅក្នុងរយៈពេល២​សប្តាហ៍​ខាង​មុខ ដោយរង់ចាំលទ្ធផលនៃការចរចានា​សប្តាហ៍ក្រោយរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov៕

លោក​ ពូទីន និង​លោក ត្រាំ ក្នុង​ជំនួប​នៅ​រដ្ឋ​អាឡាស្កា​កាល​ពី​ខែ​សីហា​​ឆ្នាំ​២០២៥​ (រូបថត៖ Reuters)

ដោយ៖ ឈាង

លោក ត្រាំ បដិសេធ​ផ្តល់​ឲ្យ​អ៊ុយក្រែននូវមីស៊ីល Tomahawk

The post ហុងគ្រី​សន្យា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ពូទីនដោយ​សុវត្ថិភាពក្នុង​ជំនួប​ជាមួយ​ត្រាំ ​មិន​ខ្វល់​ពីដីកា ICC appeared first on Kampuchea Thmey Daily.

អាហ្រ្វិកខាងត្បូងនឹងបន្តសំណុំរឿង ICJ ប្រឆាំងនឹងអ៊ីស្រាអែល ទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានបញ្ជាក់ថា សំណុំរឿងក្ដីប្រល័យពូជសាសន៍របស់ប្រទេសប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងដំណើរការបន្ត ទោះបីជាមានការប្រកាស​បទ​ឈប់​បាញ់នៅហ្គាហ្សាថ្មីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ខែតុលា។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa(រូបភាព៖ Reuters)

ថ្លែងក្នុងសភាកាលពីថ្ងៃអង្គារ លោក Ramaphosa បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកនឹងមិនមានការពាក់ព័ន្ធលើបណ្ដឹងនេះនៅចំពោះមុខតុលាការ ICJទេ។

គួររម្លឹកថាអាហ្រ្វិកខាងត្បូងបានប្តឹងករណីនេះក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។ រដ្ឋាភិបាលប្រទេសនេះបានដាក់ឯកសារ ៥០០ ទំព័រទៅតុលាការក្នុងខែតុលា ឆ្នាំ២០២៤ ហើយអ៊ីស្រាអែលតម្រូវឱ្យឆ្លើយតបនៅថ្ងៃទី ១២ខែមករា ឆ្នាំ ២០២៦។ សវនាការផ្ទាល់មាត់ត្រូវបានព្យាការណ៍ថានឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៧ ជាមួយនឹងការកាត់ក្តីចុងក្រោយដែលរំពឹងទុកនៅចុងឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨។

ICJ បានចេញវិធានការបណ្ដោះអាសន្នរួចហើយ ដោយបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ទោះបីជាទាំងនេះភាគច្រើនត្រូវបានអ៊ីស្រាអែលមិនអើពើក៏ដោយ។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ ២០២៣

ប្រទេសជាច្រើន រួមទាំងអេស្ប៉ាញ អៀរឡង់ តួកគី និងកូឡុំប៊ី ក៏បានចូលរួម ឬសម្តែងការគាំទ្រចំពោះសំណុំរឿង ICJ របស់អាហ្វ្រិកខាងត្បូងដែរ។ លើសពីនេះអាហ្រ្វិកខាងត្បូងសហការដឹកនាំ The Hague Group ដែលជាសម្ព័ន្ធដែលបង្កើតឡើងនៅដើមឆ្នាំ ២០២៥ ដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវតាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូតទៀតផង៕

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាហ្រ្វិកខាងត្បូងនឹងបន្តសំណុំរឿង ICJ ប្រឆាំងនឹងអ៊ីស្រាអែល ទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ appeared first on Kampuchea Thmey Daily.

អាមេរិក ដាក់ទណ្ឌកម្មចៅក្រម ICC ៤រូប ព្រោះប្រឆាំងខ្លួន និងអ៊ីស្រាអែល
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មចៅក្រមអង្គការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំនួន៤រូប ដោយចោទថា ពួកគេធ្វើសកម្មភាពខុសច្បាប់និងគ្មានមូលដ្ឋានប្រឆាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។

អង្គការឧក្រិដ្ឋកម្មអន្តរជាតិ (រូបថត៖ Reuters)

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥, ចៅក្រមទាំង៤ មានដូចជា លោកស្រី Solomy Balungi Bossa នៃប្រទេសអ៊ូហ្គង់ដា, លោកស្រី Luz del Carmen Ibanez Carranza នៃប្រទេសប៉េរូ, លោកស្រី Reine Adelaide Sophie Alapini Gansou នៃបេណាំង និង លោកស្រី Beti Hohler នៃប្រទេសស្លូវេនី។ អ្នកទាំងបួននឹងត្រូវបង្កកទ្រពសម្បត្តិនៅអាមេរិក និងរឹតត្បិតដល់ការប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក៏ចេញសេចក្តីថ្លែងការណ៍ដែរថា ICC បានធ្វើនយោបាយនិងអះអាងមិនពិតក្នុងការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោសជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ វាជាការអះអាងដ៏គ្រោះថ្នាក់ និងជាការរំលោភអំណាច។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទប្រព្រឹត្តអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា រួមទាំងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាវិធីសាស្រ្តនៃសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏សាហាវឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

បច្ចុប្បន្នដែនសមត្ថកិច្ចរបស់ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន១២៣ ខណៈក្នុង​ចំណោម​ប្រទេស​ដែល​មិន​ចូល​ហត្ថលេខី​មានសហរដ្ឋ​អាមេរិក រុស្ស៊ី ចិន និង​អ៊ីស្រាអែល។ តុលាការនេះ​មិន​មាន​កម្លាំង​ប៉ូលិសផ្ទាល់​ខ្លួន​ទេ ដូច្នេះត្រូវ​ពឹង​ផ្អែក​លើ​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​ចាប់​ខ្លួននិងបញ្ជូន​ជន​សង្ស័យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ដាក់ទណ្ឌកម្ម ICC

The post អាមេរិក ដាក់ទណ្ឌកម្មចៅក្រម ICC ៤រូប ព្រោះប្រឆាំងខ្លួន និងអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

​ICC ច្រាន​ចោល​សំណើ​​ Duterte ចង់ប្តូរ​ចៅក្រម​២​រូប​​​ ខណៈ​ភស្តុ​តាង​១៣៩​ដាក់​​ចូល​តុលាការ​
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានច្រានចោលបណ្តឹង​របស់ក្រុមមេធាវីការពារក្តីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្នុងការដោះ​ដូរ​ចៅក្រម២​រូបជាចៅក្រមក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំង​នឹង​រូប​គាត់​។ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រធានចៅក្រម​នៃ​តុលាការ​ ICC ​លោកស្រី Iulia Antoanella Motoc ពេលស្បថចូលកាន់​ដំណែង​កាល​ខែមីនា​ឆ្នាំ​២០២៤​។ ICC

​សេចក្តី​ថ្លែងការណ៍​របស់ ICC បានសរសេរថា៖«ការដោះដូរ​ចៅក្រមពីការអនុវត្តមុខងារមួយអាចត្រូវបានស្វែងរកដោយ​ចៅក្រមដែលពាក់ព័ន្ធដោយផ្ទាល់នៅចំពោះមុខគណៈប្រធាន​ចៅក្រម​ប៉ុណ្ណោះ​​ ផ្ទុយពីការដកសិទ្ធិដែលអយ្យការ ឬអ្នកដែលត្រូវបានស៊ើបអង្កេត ឬកាត់ទោសអាចដាក់សំណើនៅចំពោះមុខគណៈប្រធាន​ចៅក្រម»។

ប្រធានចៅក្រម​នៃ​តុលាការ​ ICC ​លោកស្រី Iulia Antoanella Motoc បានបន្ថែម​នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​នោះថា៖​«ដូចដែលបានបញ្ជាក់ដោយ​ក្រុមប្រឹក្សា​ចៅក្រម​ «គ្មានការស្នើសុំជាមុនអាចត្រូវបានធ្វើឡើងដោយភាគីដែលចៅក្រមស្នើសុំការដោះសាររបស់គាត់​នោះទេ​» ហើយសកម្មភាពបែបនេះ «ខ្វះភាពម្ចាស់ការតាមនីតិវិធី»។​​

សារព័ត៌មាន Daily Inquirer​ របស់​ហ្វីលីពីន​ បាន​រាយការណ៍ថា មុននេះ មេធាវីការពារក្តីលោក Rodrigo Duterte បាន​ដាក់ញត្តិទៅប្រធាន​តុលាការ​ICC សម្រាប់ការ​​​​បដិសេធ​​ដោយផ្នែក​របស់ចៅក្រម Reine Adelaide Sophie Alapini-Gansou និង Maria del Socorro Flores Liera ពីការចូលរួមក្នុងការពិភាក្សារបស់អង្គបុរេជំនុំជម្រះ​ទី១ លើបញ្ហានៃយុត្តាធិការ ដោយលើកឡើងពីក្តីបារម្ភចំពោះ​ភាពលម្អៀង​ដែល​ដឹងមុន​​​។

ចៅក្រម Reine Adelaide Sophie Alapini-Gansou និង Maria del Socorro Flores Liera ដែលក្រុម​ការពារក្តី​លោក​ Duterte ​ស្នើដក​។

លោក Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីលកាលពីថ្ងៃទី១១​ខែមីនា ក្រោមដីកា​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​របស់ ICC ហើយត្រូវបាន​ចាប់​បញ្ជូន​ទៅកាន់ទីក្រុងឡាអេនៅថ្ងៃដដែលនោះ។ អតីត​ប្រធានាធិបតីហ្វីលីពីន​រូបនេះ ត្រូវបានគេស្តីបន្ទោសចំពោះការសម្លាប់​មនុស្ស​រាប់ពាន់នាក់ក្នុងអំឡុងពេល​នៃ​ការ​កាន់​អំណាច​របស់​លោក ដែលលោក​​ហៅថាសង្រ្គាមលើគ្រឿងញៀនរវាងឆ្នាំ ២០១៦​ ដល់​​២០២២។ លោក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ប្រឆាំ​ងមនុស្សជាតិ ដោយ​​សារ​តែ​ការ​សម្លាប់​មនុស្ស​រាប់​នាក់​នៅ​ក្រៅ​សំណាញ់ច្បាប់​។

​សេចក្តីរាយការណ៍​​របស់ GMA News ផ្សាយ​នៅថ្ងៃពុធ​ទី​៧​ខែឧសភា​នេះ​​ ឲ្យដឹង​ថា​ ការ​ចោទ​​ប្រកាន់​ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតប្រធានាធិបតី Rodrigo Duterte នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ភស្តុតាងចំនួន ១៣៩​ ប្រឆាំងនឹងគាត់។

កញ្ចប់​ភស្តុតាង​​​​ប្រឆាំង​នឹងរូប​គាត់​ទាំងនោះត្រូវបាន​ចាត់ថ្នាក់​​ផ្សេង​​ៗគ្នា​ ដូច​ជា​​ របៀបនៃទំនួលខុសត្រូវ ឃាតកម្មក្នុងអំឡុងអាណត្តិរបស់លោក Duterte ជាអភិបាលក្រុង និងឃាតកម្មនៅក្រោមប្រតិបត្តិការបោសសម្អាត Barangay ក្នុងអំឡុងអាណត្តិរបស់លោកជាប្រធានាធិបតី។ បច្ចុប្បន្ន ​លោក Duterte ស្ថិតក្រោមការឃុំឃាំងរបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជុំវិញសង្គ្រាមរបស់រដ្ឋបាលលោកលើគ្រឿងញៀន៕

ដោយ រ៉ាន់ រើយ​

The post ​ICC ច្រាន​ចោល​សំណើ​​ Duterte ចង់ប្តូរ​ចៅក្រម​២​រូប​​​ ខណៈ​ភស្តុ​តាង​១៣៩​ដាក់​​ចូល​តុលាការ​ appeared first on Kampuchea Thmey Daily.

ហុងគ្រី ប្រកាសដកខ្លួនចេញពី ICC ចំពេលលោក Netanyahu បំពេញទស្សនកិច្ច
ប្រទេសហុងគ្រីបានប្រកាសដកខ្លួនចេញពីអង្គការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ខណៈសេចក្តីប្រកាស ធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រជាជាតិអឺរ៉ុបកណ្តាលមួយនេះ។

លោក Viktor Orban (ឆ្វេង) ជាមួយលោក Benjamin Netanyahu (រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥, ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោក Gergely Gulyas ដែលជានាយកខុទ្ទការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។

មូលហេតុនៅពីក្រោយការដកខ្លួននេះត្រូវគេដឹងថា គឺដោយសារហុងគ្រីមិនពេញចិត្តនឹង ICC ដែលចេញដីកាចាប់ខ្លួនលោក Netanyahu ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។ លោក Orbán បានរិះគន់ដីកានេះថា អាក្រក់មើលងាយខ្លាំងណាស់ និងមិនអាចទទួលយកបានទាល់តែសោះ។

កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤, ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu ព្រមទាំងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Yoav Gallant និងមេដឹកនាំក្រុម ហាម៉ាស លោក Ibrahim Al-Masri ផងដែរ។

ICC (រូបថត៖ Reuters)

ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង៣​ មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។

និយាយពីហុងគ្រីវិញ, ប្រទេសនេះគឺជាសមាជិកស្ថាបនិក ICC ដែលមានសមាជិកចំនួន១២៥ប្រទេសទៀត។ យ៉ាងណា សហរដ្ឋអាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល និងរដ្ឋមួយចំនួន មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះឡើយ។

ICC មានសិទ្ធិអំណាចក្នុងការកាត់ទោសអ្នកដែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីនៃរដ្ឋជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការ​ប្រឌិត​​ព័ត៌មាន​មិនពិត​​​កើត​ឡើង​ច្រើន​នៅហ្វីលីពីន ជុំវិញ​រឿង​ក្តី​របស់​ Duterte ​នៅ​ ICC

The post ហុងគ្រី ប្រកាសដកខ្លួនចេញពី ICC ចំពេលលោក Netanyahu បំពេញទស្សនកិច្ច appeared first on Kampuchea Thmey Daily.

ការ​ប្រឌិត​​ព័ត៌មាន​មិនពិត​​​កើត​ឡើង​ច្រើន​នៅហ្វីលីពីន ជុំវិញ​រឿង​ក្តី​របស់​ Duterte ​នៅ​ ICC
មាន​​​ព័ត៌មាន​​មិន​ពិត​​​និង​ប្រឌិត​ឡើង​ច្រើន​​​​​​​ជុំវិញ​​ក្រោយ​ការ​ចាប់ខ្លួន​​អតីត​​​​ប្រធាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បា​ន​វាយ​ប្រហារ​យ៉ាង​ខ្លាំងលើ​បណ្តាញ​សង្គម​​នៅ​ប្រទេស​​ហ្វីលីពីន ជាទី​ដែល​​លោក Duterte សាងភាព​ល្បី​ល្បាញ​​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿងញៀន និង​​ត្រូវបាន​ចាប់​ខ្លួន​​​ពីបទ​​​​ប្រឆាំងមនុស្សជាតិ​របស់​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)​។

លោក Duterter ត្រូវសាកសួរ​លើ​កដំបូងនៅ​តុលាការ​ ICC។ ICC

សារ​ព័ត៌មាន South China Morning Post (SCMP) ​បាន​ផ្សាយ​ថា​ រលកនៃ​រឿង​ប្រឌិត​​​​លើ​បណ្តាញ​សង្គម​និង​អ៊ីនធឺណិតពីអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានលេចឡើងខ្លាំង​ បន្ទាប់ពីការចាប់ខ្លួន​​អតីត​​ប្រធានាធិបតី​ Duterte ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​។

ជាមួយ​​​ការ​បញ្ចេញ​ព័ត៌មាន​មិនពិត​ទាំងនោះ ​មានក្រុមអ្នកវិភាគអះអាងថា យុទ្ធនាការព័ត៌មានមិនពិតមិនត្រឹមតែមិនអាចជួយសំណុំរឿងរបស់លោក Duterte ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់តុលាការលើការដោះលែងបណ្តោះអាសន្នរបស់គាត់​ថែមទៀតផង​។

សូម្បីតែមុនពេលយន្តហោះចាកចេញពីទីក្រុងម៉ានីលក៏ដោយ ក៏ក្រុមអ្នកស្មោះត្រង់ Duterte បានចាប់ផ្តើមផ្សព្វផ្សាយរឿងក្លែងក្លាយ រួមទាំងការអះអាងថា តុលាការកំពូលហ្វីលីពីន បានផ្តល់ការហាមឃាត់បណ្តោះអាសន្ន ដើម្បីបញ្ឈប់ការផ្ទេររបស់គាត់។​ ​

ក្រៅ​ពី​នោះ ​ក៏​មាន​​ការ​ផ្សព្វផ្សាយ​​មិនពិត​ដែលថា ​លោកស្រី Tomoko Akane ​ប្រធានចៅក្រមនៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានដោះលែង​ លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។

រូបភាព​​​វ័យ​ក្មេង​របស់​លោកស្រី Tomoko Akane ​​ដែល​​​​​ខុសឆ្ងាយ​ពី​វ័យចំណាស់​របស់​គាត់​នាពេលបច្ចុប្បន្ន​ជា​ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា៖«ខ្ញុំជឿជាក់​យ៉ា​ងខ្លាំង​ចំពោះ​ភាព​​ស្លូតបូត​​របស់លោក Duterte។ ជាការឆ្លើយតបចំពោះការ​អំពាវនាវដ៏ទទូច​ពី​​ប្រជាជនហ្វីលីពីន ព្រម​ទាំ​ង​ការ​អំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។ ក្រៅ​ពី​​នេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​លើ​លោក​ Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។

ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ពី​ ICC ​លើ​បណ្តាញសង្គម​។ Instagram

ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​ពាក់​ព័ន្ធ​លោក​ Duterte លើ​គេហទំព័រ  www.philstar.com បាន​អះអាង​ថា ​មេធាវី​របស់​អតីត​ប្រធានាធិបតី Rodrigo Duterte បានទទួលស្គាល់​ថា កូនក្តីរបស់​គាត់​ទំនង​ជា​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​ហ្វីលីពីន​វិញ​ទេ ខណៈ​លោក​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

​លោកស្រី Tomoko Akane ​ប្រធានចៅក្រមនៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែលមាននៅលើ​គេហទំព័រ​របស់ ICC ។

តាមការ​ចុះ​ផ្សាយ​នោះ មេធាវីដែលត្រូវបានទទួលស្គាល់ដោយ ICC លោក Joel Butuyan បាននិយាយកាលពីថ្ងៃសុក្រទី២១​ខែមីនាថា លោក Duterte អាចត្រូវបានបញ្ជូនមកផ្ទះវិញក្រោមសេណារីយ៉ូពីរប៉ុណ្ណោះ គឺ​ការ​ដោះលែង ឬទទួលបានការដោះលែងបណ្តោះអាសន្ន។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​និយាយ​ថា​លទ្ធភាព​ទាំង​ពីរ​នេះ​ទំនង​ជា​មិន​ទំនង​​កើ​​តឡើង​នោះទេ​។

សារព័ត៌មានដដែល​​​បានស្រង់សម្តី​​មេធាវីដែល​បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុង Quezon ថា «ខ្ញុំមិនគិតថា makakabalik pa siya (ខ្ញុំមិនគិតថាគាត់នឹងត្រលប់មកវិញទេ)»។

លោក Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ានីលកាលពីថ្ងៃទី ១១ខែមីនា ខណៈដែលគាត់ត្រឡប់ពីទីក្រុងហុងកុង ហើយបន្ទាប់មក​​ប៉ូលិស​អន្តរជាតិ (Interpol) ​បានចាប់បញ្ជូន​​​តាមជើង​ហោះហើរឯកជនដែលបង់ប្រាក់ដោយរដ្ឋាភិបាលទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ដែលបានកើតឡើងក្នុងសង្គ្រាមដ៏ឃោរឃៅរបស់រដ្ឋបាលរបស់លោកលើគ្រឿងញៀន៕​

ដោយ រ៉ាន់ រើយ​

The post ការ​ប្រឌិត​​ព័ត៌មាន​មិនពិត​​​កើត​ឡើង​ច្រើន​នៅហ្វីលីពីន ជុំវិញ​រឿង​ក្តី​របស់​ Duterte ​នៅ​ ICC appeared first on Kampuchea Thmey Daily.

​តើ Rodrigo Duterte ​​ជាឧក្រិដ្ឋជន​ ឬ​ជាវីរបុរស​​​របស់​​​ប្រជាជន​ហ្វីលីពីន​​?​
​ការ​ចាប់ខ្លួន​ កា​របញ្ជូន​ខ្លួនរបស់​​អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែល​បាន​​ឡើង​​​​កា​ន់​អង្គជំនំ​ជម្រះ​​មុន​​​សវនាការ​ផ្លូវការ​​​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ (ICC) កំពុងត្រូវ​បាន​​​​ចោទ​សួរ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​ទូទៅ​​ ក៏ដូចជា​អ្នក​នយោបាយ​​​​ហ្វីលីពីនដែល​តាមដាន​រឿង​នេះ​យ៉ាង​យក​ចិត្តទុក​ដាក់។

​ខណៈ​ការ​ចាប់​ខ្លួន​​​លោក Duterte ​មាន​រយៈ​ពេល​១០ថ្ងៃ​មក​ដល់​ថ្ងៃទី​២១​ខែមីនា​នេះ ដំណើរ​ការ​ផ្លូវ​ច្បាប់​ប្រឆាំងលោក បាន​​ធ្វើ​​​​ឡើង​នៅ​ក្របខណ្ឌ​​ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយនេះ​ ហើយ​​​ចលនា​នៃ​កា​តវ៉ា​ទាមទារ​​​​របស់​អ្នក​គាំទ្រ​លោក​ក៏បាន​កក្រើក​ឡើងនៅក្នុងប្រទេស ស្របពេលដែល​​អ្នក​នយោបាយ​និង​អ្នកច្បាប់​​បាន​ជជែក​គ្នាយ៉ាង​​ទូលំទូលាយ​ក្នុងរឿងនេះ​​។

ដើម្បី​​ដឹងច្បាស់​និង​លម្អិត​អំពី​​ដំណើរ​ការ​​​​នីតិវិធី​​​ដែលលោក​ Duterte ដែលជាមេដឹកនាំ​​អាស៊ី​ដំបូង​បំផុត​ប្រឈម​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កម្ពុជា​ថ្មី​សូម​លើក​យក​នូវ​ដំណើរ​ការ​​ចាប់​ខ្លួន​ដ៏ចម្រូងចម្រាស ដោយ​មតិខ្លះ​យល់​ថា ​លោក គឺជា​វីរជន​​​បង្រ្កាប​គ្រឿងញៀន ខណៈទិដ្ឋភាព​ច្បាប់​លោក គឺ​ជាឧក្រិដ្ឋជនទៅវិញ។​

លោក​ Duterte ​បានបង្ហាញខ្លួន​ចុងក្រោយ​ នៅ​ពេល​ចូលរួម​ដំណើរការ​សាកសួរ​លើកដំបូង​មុន​​​សវនាការ​របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តាមរយៈតំណភ្ជាប់វីដេអូ នៅរសៀលថ្ងៃសុក្រទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់)។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ខែមីនាដល់ដំណើរការជំនុំជម្រះក្តីនៅ ថ្ងៃ ទី១៤ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹមតែ៤ថ្ងៃ​ដ៏​​ចម្រូវងចម្រាស​និង​តក់​ក្រហល់​។

តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ «ប្រកបដោយប្រសិទ្ធភាព»​ បែបនេះ ខណៈ​ការ​ចោទ​ប្រកាន់​រូប​លោកបាន​កើត​មាន​ជាយូរមក​ហើយនោះ?​​

មាន​ការ​កត់សម្គាល់​ឃើញថា ការចាប់ខ្លួននិងដំណើរការជំនុំជម្រះក្តីលោក Rodrigo Duterte លើកនេះ មានការកំណត់ពេលវេលា​បន្ត​កន្ទុយគ្នា​ជាប់​រដឹក​​ដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ខែមីនា នៅពេលដែលលោក Duterte បាន​វិល​ត្រឡប់ពី​​ទីក្រុង​ហុងកុងទៅដល់ទីក្រុងម៉ានីល​វិល​ លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ ​ជើង​យន្តហោះ​ដឹក​​លោក Duterte បាន​ទៅដល់ទីក្រុងឡាអេ ដែល​មាន​ចម្ងាយ​ជាង​​​១ម៉ឺន​គីឡូម៉ែត្រ​​ នៅថ្ងៃទី១២ខែមីនា​​ប។ បន្ទាប់ពីពិនិត្យសុខភាព​រួច​រាល់​នៅថ្ងៃទី១៣ខែមីនា ចៅក្រមតុលាការ​ ICC ក៏សម្រេច​ឃុំ​​ខ្លួន​លោក​នៅ​មន្ទីរ​ឃុំឃាំង​​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​ ICC។ ​តុលាការ​នេះ​ក៏​ចាប់ផ្តើមដំណើរការជំនុំជម្រះក្តី នៅថ្ងៃ​ទី១៤ខែមីនា។

មានការ​កត់សម្គាល់​ដែរថា ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់​នេះហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែ តាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធនាការប្រឆាំងគ្រឿង​ញៀន​របស់លោក Duterte ពេលកំពុងកាន់តំណែង។ តាមដី​កា​​​ចោទ​​ប្រកាន់​របស់តុលាការ​ បទល្មើស​នានា​ត្រូវបាន​គេ​ចាប់​ផ្តើម​រាប់តាំងពីថ្ងៃទី​​១វិច្ឆិកា​២០១១​ ដល់​ឆ្នាំ​២០១៩ មុន​ពេលប្រទេសហ្វីលី​​ពី​ន​​ដកខ្លួន​ផុត​ពី​​​​សមាជិក​ហត្ថលេខី​របស់​តុលាការ​ ICC​។

មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៤លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។

បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។

ប៉ុន្តែ ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 «ប្រទេសមួយដែលក្លាយជាភាគី នៃ​លក្ខន្តិកៈនេះ»​ គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេស​ហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ​២០២៥​ខាងមុខ​នេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស​(Marcos)​ គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺ ជាមូលហេតុ ដែល រដ្ឋាភិបាល លោក Marcos ប្រើប្រាស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិធ្វើទុក្ខបុកម្នេញ លោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុង គោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះគឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងបញ្ហានេះ។ គេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។

ក្រុម​អ្នក​តវ៉ាគាំទ្រ​​អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ​ទាមទារ​ឲ្យដោះលែង។ REUTERS/Lisa Marie David

នៅល្ងាចថ្ងៃទី១១ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) ដែល​ជា​កូនស្រី​ លោក   Duterte បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួន ឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះគឺជាការប្រមាថជាសាធារណៈចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី១៥និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davaoមួយ ជាទីក្រុង​ដែល​លោក Duterte ​ធ្លាប់​ធ្វើជាអភិបាល​ក្រុង​ គឺមានមនុស្សប្រហែល៣ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ខែមីនានេះ។

វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ ​ប៉ុន្តែ​​ដំណើរការ​នីតិវិធី​ច្បាប់​អន្តរជាតិ​ក៏ហាក់​បង្ហាញ​ច្បាស់​ថា អតីត​​ប្រធានាធិបតី​ Dutere ​បាន​រំលោភអំណាច​ដោយ​ការ​បញ្ជា​​ឲ្យសម្លាប់​​​ជន​រងគ្រោះ​ដោយ​គ្មានការ​ជម្រះក្តី​ត្រឹមត្រូវ​ ដែលជាហេតុ​ជាប់បន្ទុក។

យ៉ាងណាក៏ដោយ ​មាន​​ការ​បួង​សួង​​សូម​ឲ្យុ​ លោក Duterte ដែល​ជាមេដឹកនាំ​​​អាស៊ី​និង​ពីអាស៊ីអាគ្នេយ៍​ដំបូងគេ​ អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕​

The post ​តើ Rodrigo Duterte ​​ជាឧក្រិដ្ឋជន​ ឬ​ជាវីរបុរស​​​របស់​​​ប្រជាជន​ហ្វីលីពីន​​?​ appeared first on Kampuchea Thmey Daily.

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!
នៅ​រសៀលថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតាតេ(Duterte) បានចូលរួមសវនាការលើកដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈតំណភ្ជាប់វីដេអូ។ ចាប់តាំងពីការចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ករណីនេះបានបង្ហាញពី “ប្រសិទ្ធភាពខ្ពស់” នៃការអនុវត្តច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីស្ថាប័ននេះជាផ្លូវការតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

បន្ទាប់ពីយន្តហោះដែលឃុំឃាំងលោក Duterte បានហោះចេញពីទីក្រុងម៉ានីល លោកប្រធានាធិបតី ម៉ាកូស(Marcos) បានទទូចនៅក្នុងសុន្ទរកថាថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកកំពុងបំពេញការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ចំពោះអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលអង្គការនេះបានចេញដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែលោក Marcos បានប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់អំពីកិច្ចការដែលគាត់បាន និងកំពុងតែអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដោយសារតែប្រជាជនហ្វីលីពីនជាច្រើនមានការចោទសួរថា តើព្រំដែននៃយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានវិសាលភាពដល់កម្រិតណា ក្នុងករណីប្រទេសមួយបានផ្តាច់ខ្លួនចេញពីយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះរួចហើយ។

ករណី”ដីកាចាប់ខ្លួន”លើកនេះ ញ៉ាំងឱ្យយើងគិតដល់ដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី ពូទីន(Putin) កាលពីមុន ដែលបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ លោក ពូទីន មិនបានយកចិត្តទុកដាក់ ហើយបានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីឆ្នាំ២០២៤។ ក្រោយមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីមានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ហើយក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យប្រទេសម៉ុងហ្គោលីចាប់ខ្លួនលោក ពូទីន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្នុងនាមជាប្រទេសភាគី នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 បើយោងតាមទ្រឹស្ដី ប្រទេសម៉ុងហ្គោលី ត្រូវអនុវត្តកាតព្វកិច្ចចាប់ខ្លួន តាមខចែងមាត្រា៥៩ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផល គឺម៉ុងហ្គោលីបានបដិសេធមិនអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

“ដីកាចាប់ខ្លួន”ទាំងពីរ មើលទៅហាក់ដូចគ្នា ប៉ុន្តែ មានលទ្ធផលខុសគ្នា។ តើកត្តាអ្វីខ្លះដែលនាំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជួបប្រទះនឹងស្ថានភាពខុសគ្នាទាំងស្រុងនៅក្នុងករណីដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិមានតួនាទីអ្វីខ្លះនៅក្នុងកិច្ចការអន្តរជាតិ ក្រោមឈ្មោះដែលមើលទៅហាក់ដូចជាមានភាពអង់អាចសម្រាប់បំភិតបំភ័យ?

យោងតាមមាត្រា១៣ នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចអនុវត្តយុត្តាធិការក្នុងស្ថានភាពដូចខាងក្រោមៈ

១. ប្រទេសជាភាគីកិច្ចសន្យានៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 ត្រូវបញ្ជូនស្ថានការណ៍ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីពិនិត្យផ្ទៀងផ្ទាត់។

២. ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនសំណុំរឿងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដំណើរការជំនុំជម្រះក្តី។

៣. ព្រះរាជអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្ម័គ្រចិត្តស្នើឱ្យដំណើរការជំនុំជម្រះក្តីសំណុំរឿងនេះ។

ករណីនេះធ្វើឲ្យមានការងឿងឆ្ងល់ថា តើការចាប់ខ្លួនលោក Duterte បានធ្វើឡើងតាមបទប្បញ្ញត្តិខាងលើមួយណា?

ចំពោះភាពស្របច្បាប់ នៃការចាប់ខ្លួនលោក Duterte នៅតែត្រូវរង់ចាំការស៊ើបអង្កេត។ ប៉ុន្តែ អ្វីដែលគួរឲ្យប្រុងប្រយ័ត្ននោះគឺថា លំនាំ នៃប្រតិបត្តិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងតែបង្កើតឡើងនូវព្រឹត្តិការណ៍នាំមុខនៃគ្រោះថ្នាក់។ ចំពោះករណីលោក Duterte លើកនេះ បច្ច័យសំខាន់ គឺជាទង្វើជ្រៀតជ្រែកដល់អធិបតេយ្យភាពប្រព័ន្ធតុលាការប្រទេសដទៃរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈយុត្តាធិការត្រលប់ថយក្រោយ។

បច្ច័យពិត គឺបង្កជាការបំផ្លិចបំផ្លាញជាលក្ខណៈប្រព័ន្ធដល់អធិបតេយ្យភាពប្រទេសដទៃ។ ប្រសិនបើ លំនាំនេះ ត្រូវបានគេយកតម្រាប់តាម នោះវានឹងបណ្តាលឱ្យកើតឡើងនូវអ្វីដែលហៅថា “អំណាចតុលាការអន្តរជាតិ” ស្ថិតនៅពីលើ អធិបតេយ្យភាពជាតិ ធ្វើឱ្យប្រព័ន្ធតុលាការអន្តរជាតិក្លាយជាឧបករណ៍ជ្រៀតជ្រែករបស់មហាអំណាចទាំងស្រុងតែម្តង៕

The post ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់! appeared first on Kampuchea Thmey Daily.