តួនាទី Archives - Kampuchea Thmey Daily

រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ
ដើម្បីពង្រឹងវិន័យក្រមសីលធម៌ និងតួនាទីភារកិច្ចព្រមទាំងសិទ្ធិ របស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយរដ្ឋបាលខណ្ឌ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមាន លោកវរៈសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ, លោកឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាល ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីកម្លាំងប្រជាការពារទាំង ៨សង្កាត់ និងខណ្ឌសរុបជិត ២៥០នាក់។

មានមតិទៅកាន់កងកម្លាំងប្រជាការពារ លោកឡាយ ស្ទេវិន អភិបាលរង តំណាងអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានលើកឡើងនូវខ្លឹមសារដូចគ្នាថា កម្លាំងប្រជាការពារ គឺជាកម្លាំងដែលចូលបម្រើការងារសង្គមដោយស្ម័គ្រចិត្ត ហើយពុំមានប្រាក់បៀវត្សដូចមន្ត្រីរាជការនោះទេ គឺទទួលបានត្រឹមតែប្រាក់ឧបត្ថម្ភ ពីអាជ្ញាធរសង្កាត់ និងខណ្ឌតែប៉ុណ្ណោះ។ កម្លាំងប្រជាការពារ ពុំមានសិទ្ធិ ប្រើប្រាស់ អាវុធ ឬ ខ្នោះដៃអ្វីនោះទេ មានសិទ្ធិត្រឹមតែចូលរួមសហការជាមួយកងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថដែលជាមន្ត្រីយុត្តិធម៌ ដោយឡែក កម្លាំងប្រជាការពារ ពេលចូលរួមប្រតិបត្តិការជាមួយកងកម្លាំង មានសមត្ថកិច្ច គឺភារកិច្ចតួនាទីរបស់ខ្លួនបានត្រឹមតែចូលរួមសហការនឹងផ្តល់ព័ត៌មាន ពីមុខសញ្ញាផ្សេងៗ ឱ្យមន្ត្រីយុត្តិធម៌ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះ បទល្មើសជាក់ស្ដែងដែលកើតនៅចំពោះមុខ កម្លាំងប្រជាការពារ មានសិទ្ធិចាប់ភ្លាមភ្លាម និងប្រគល់ឱ្យទៅកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌។ និយាយរួម កម្លាំងប្រជាការពារមិនមែនជាមន្ត្រីយុត្តិធម៍នោះទេ គឺបានត្រឹមតែចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌តែប៉ុណ្ណោះ លើកលែងតែកើតមានបទល្មើសជាក់ស្តែងនៅចំពោះមុខទើបមានសិទ្ធចាប់ជនបង្កររួចហើយប្រគល់ខ្លួនជនសង្ស័យឱ្យទៅមន្ត្រីយុត្តិធម៌ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ នរា

The post រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ appeared first on Kampuchea Thmey Daily.

លោក ជិន ម៉ាលីន បង្ហើបថា អ្នកនាំពាក្យ បច្ចុប្បន្នមានបីប្រភេទ
អ្នកនាំពាក្យជាតួនាទីមួយសំខាន់សម្រាប់ស្ថាប័ន ដើម្បីធ្វើការឆ្លើយតបរាល់ចម្ងល់ ឬពាក់ព័ន្ធនឹងព្រឹក្ដិការណ៍នានា ទៅដល់សាធារណៈជន ពិសេសអ្នកនាំពាក្យ ត្រូវតែជាមនុស្សដែលមានភាពវាងវៃក្នុងការបញ្ចេញសារចេញទៅ ឱ្យសមស្រប និងត្រឹមត្រូវ។

អ្នកនាំពាក្យមានបីប្រភេទ ទី១ អ្នកនាំពាក្យគ្មានពាក្យនាំ, ទី២ នាំទាំងពាក្យនាំទាំងរឿង, និងទី៣ អ្នកនាំពាក្យសកម្ម ស្វាហាប់ និងវាងវៃ។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក បានពន្យល់ថា អ្នកនាំពាក្យគ្មានពាក្យនាំ ភាគច្រើនចេញតែសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មានតាម លិខិត ហើយបិទទូរសព្ទ មិនឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ដោយពុំមានការពន្យល់អ្វីទាំងអស់។ ចំណែកអ្នកនាំពាក្យ ទី២ មិនមែននាំត្រឹមពាក្យទេ តែនាំទាំងរឿងថែមទៀត។ មានន័យថា ចូលចិត្តអត្ថាធិប្បាយបូបាច់ច្រើននូវរឿងដែលមិន ត្រូវនិយាយ។ លោកថា មិនមែនគ្រប់រឿងទាំងអស់ដែលអ្នកនាំពាក្យដឹងត្រូវនិយាយនោះទេ ត្រូវចេះពិចារណាថារឿង ណាអាចនិយាយបាន និងរឿងដែលមិនអាចនិយាយបាន ទាំងពេលវេលា និងទីកន្លែង។

ដោយឡែកអ្នកនាំពាក្យមួយប្រភេទទៀត គឺមានភាពសកម្ម ស្វាហាប់ និងវាងវៃ ដោយដឹងពីរបៀបនិយាយ និងរឿងដែល ត្រូវនិយាយ។ លោកបានបន្តថា អ្នកសារព័ត៌មានត្រូវការពន្យល់អត្ថាធិប្បាយបន្ថែមនូវខ្លឹមសារមួយចំនួន ដើម្បីបញ្ជាក់ កាន់តែច្បាស់អំពីរឿងរ៉ាវដែលបានកើតឡើង ដូច្នេះតួនាទីជាអ្នកនាំពាក្យត្រូវតែធ្វើការអត្ថាធិប្បាយ។

ថ្លែងនៅក្នុងកម្មវិធី «Grow under peace» របស់កម្ពុជាថ្មី លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះថា «មិនមែន គ្រប់រឿងទាំងអស់អាចនិយាយបាន​ ទៅកាន់មនុស្សគ្រប់គ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែងនោះទេ។ អ្នកនាំពាក្យត្រូវមាន ភាពរហ័សវាងវៃ ថាសារប្រភេទណាអាចបញ្ចេញបាន ហើយសារណាខ្លះមិនអាចបញ្ចេញទៅបាន»។

លោក បានសង្កត់ធ្ងន់ថា អ្នកនាំពាក្យមានទំនួលខុសត្រូវទាំងស្ថានប័ន និងរាជរដ្ឋាភិបាល ពោលគឺនិយាយអ្វីកុំឱ្យហួស បន្ទាត់ក្របខណ្ឌនយោបាយរួម។

មានបទពិសោធន៍ជាអ្នកនាំពាក្យជាច្រើនឆ្នាំ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ឃើញថា អ្នក​នាំ​ពាក្យ​ និង​អ្នក​សារព័ត៌មាន​គឺជាភាគី ដែលត្រូវ​ការ​ពឹង​ពាក់​គ្នា​បាន​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ និង​ស្ថាប័ន​សាធារណៈ ​ឬ​សហគ្រាស​ឯកជន។ នៅ​ក្នុង​ប្រទេសកម្ពុជាសព្វថ្ងៃ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​នាំ​យក​ដំណឹង​ពិត​គ្រប់​ច្រក​ល្ហក​ប្រកប​ដោយ​វិជ្ជាជីវៈ ទៅ​ប្រាប់​ដល់​សាធារណៈជន។​ ជាងនេះទៅទៀត ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ គ្រប់​ជ្រុង​ជ្រោយ ចាំ​បាច់​ត្រូវ​មាន​អ្នក​នាំ​ពាក្យ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​ការ​ផ្សព្វផ្សាយ​ជួយ​បំពេញ​បន្ថែម ផងដែរ៕

អត្ថបទ៖ ផល ធារិត

The post លោក ជិន ម៉ាលីន បង្ហើបថា អ្នកនាំពាក្យ បច្ចុប្បន្នមានបីប្រភេទ appeared first on Kampuchea Thmey Daily.

ផ្អាកតួនាទីលោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចផ្អាកតួនាទី និងភារកិច្ចរបស់លោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាបណ្ដោះអាសន្ន។

យោងតាមសេចក្ដីសម្រេចរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចថា ត្រូវផ្អាកតួនាទី និងភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ។

ក្នុងសេចក្ដីសម្រេចដដែលនេះ ក៏បានចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។ អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានភារកិច្ចដឹកនាំ និងគ្រប់គ្រងការងាររបស់មន្ទីរ រហូតដល់មានការសម្រេចជាថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

The post ផ្អាកតួនាទីលោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារ appeared first on Kampuchea Thmey Daily.

មកដឹងពីលេខាធិការដ្ឋានអាស៊ាន និងកិច្ចការដែលត្រូវធ្វើ
លេខាធិការដ្ឋានអាស៊ាន មានទីតាំងស្ថិតនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ លេខាធិការដ្ឋាននេះ មានអគ្គលេខាធិការអាស៊ាន១រូប មានអាណត្តិរយៈពេល៥ឆ្នាំ មិនអាចបន្តអាណត្តិបានឡើយ។ អគ្គលេខាធិការអាស៊ាននៅអាណត្តិនេះ គឺលោក កៅ គឹមហួន ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

ផ្អែកតាមមាត្រា១១ នៃធម្មនុញ្ញអាស៊ាន អគ្គលេខាធិការអាស៊ាន ត្រូវបានជ្រើសតាំងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន ហើយត្រូវប្តូរវេនគ្នាទៅតាមអក្ខរក្រមនៃឈ្មោះរបស់ប្រទេសជាភាសាអង់គ្លេស ដូចជា B-ព្រុយណេដារូសាឡឹម C-កម្ពុជា I-ឥណ្ឌូនេស៉ី L-ឡាវ Ma-ម៉ាឡេស៉ី My-មីយ៉ាន់ម៉ា P-ហ្វីលីពីន S-សិង្ហបុរី T-ថៃ V-វៀតណាម។ ការតែងតាំងអគ្គលេខាធិការអាស៊ាន គឺគិតគូរពីសុចរិតភាព សមត្ថភាព វិជ្ជាជីវៈ បទពិសោធការងារ និងសមភាពយេនឌ័រ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក កៅ គឹមហួន បានចូលកាន់តំណែងជាផ្លូវការ ជាអគ្គលេខាធិការអាស៊ានទី១៥ នៅទីក្រុងហ្សាកាតាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ លោក កៅ គឹមហួន ជាជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន បន្ទាប់ពីលោក លឹម ចុកហ៊ុយ ជាជនជាតិព្រុយណេ បានផុតអាណត្តិនៅចុងឆ្នាំ២០២២។

អគ្គលេខាធិការអាស៊ាន គឺមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពផ្សេងៗរបស់អាស៊ាន មានដូចជា ត្រូវអនុវត្តភារកិច្ច និងមានទំនួលខុសត្រូវខ្ពស់ស្របតាមបទប្បញ្ញត្តិនៃធមនុញ្ញអាស៊ាន ព្រមទាំង សម្របសម្រួល និងតាមដានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់អាស៊ាន និងបញ្ជូនរបាយការណ៍ប្រចាំឆ្នាំស្តីពីការងាររបស់អាស៊ានទៅកិច្ចប្រជុំកំពូលអាស៊ាន។

អគ្គលេខាធិការអាស៊ាន ត្រូវចូលរួម និងសម្របសម្រួលរាល់កិច្ចប្រជុំផ្សេងៗពាក់ព័ន្ធនឹងបញ្ហានានារបស់អាស៊ាន និងចូលរួមជាមួយភាគីខាងក្រៅ ដើម្បីបង្ហាញពីទស្សនៈរបស់អាស៊ាន ស្របតាមគោលការណ៍ណែនាំ។ អគ្គលេខាធិការអាស៊ាន ក៏អាចផ្តល់អនុសាសន៍ណែនាំលើការតែងតាំង និងបញ្ចប់អគ្គលេខាធិការរងអាស៊ានថែមទៀតផង។

សម្រាប់អគ្គលេខាធិការរងអាស៊ានវិញ គឺមាន៤រូប ដែលពួកគេត្រូវមានសញ្ជាតិផ្សេងគ្នាពីអគ្គលេខាធិការ។ ក្នុងនោះ អគ្គលេខាធិការរងចំនួន២រូប នឹងបម្រើការរយៈពេល៣ឆ្នាំ មិនអាចបន្តអាណត្តិរបស់ខ្លួនបន្តបានឡើយ។ ពួកគេ ត្រូវជ្រើ​ស​រើស​តែងតាំងដោយសមាជិកអាស៊ាន គិតទៅលើបទពិសោធការងារ សុចរិតភាព សមត្ថភាព និងសមភាពយែនឌ័រ។ រីឯ អគ្គលេខាធិការរង២រូបទៀត អាចបម្រើការងាររបស់ខ្លួនរយៈពេល៣ឆ្នាំ ហើយអាចបន្តអាណត្តិបាន៣ឆ្នាំទៀត។ ពួកគេ ត្រូវតែងតាំងដោយបើកចំហរ ផ្អែកលើសមត្ថភាព។ អគ្គលេខាធិការរងទាំង៤រូប ត្រូវមកពីប្រទេសជាសមាជិកអាស៊ាន​៤ផ្សេងគ្នា ហើយត្រូវជួយអគ្គលេខាធិការអាស៊ានក្នុងការបំពេញកាតព្វកិច្ចផ្សេងៗ៕

ដោយ៖ អុន ស្រីមាន

The post មកដឹងពីលេខាធិការដ្ឋានអាស៊ាន និងកិច្ចការដែលត្រូវធ្វើ appeared first on Kampuchea Thmey Daily.

ចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀត
អ្នកគ្រប់គ្រងគ្រប់រូបត្រូវរកវិធីល្អ​បំផុត​ដើម្បី​ដឹកនាំ​និង​លើក​ទឹកចិត្ត​ប៉ុន្តែ​គោលការណ៍​មូលដ្ឋាន​មួយ​ចំនួននឹងជួយ​ឲ្យ​អ្នកទទួលបានការគោរពសឹងលើសពីនាយកប្រតិបត្តិទៅទៀត។

១ យល់ពីតម្លៃរបស់និយោជិក

យើងដឹងហើយថា គ្រប់គ្នា​ចង់បានតម្លៃមួយ ហើយ​យើង​តែងតែ​មិន​អាច​សម្រេច​គោលបំណង​ម្នាក់ឯងបានទេ ដូច្នេះត្រូវខិតខំជួយបុគ្គលិកនានាឲ្យ​បាន​រីកចម្រើន មិនថា​មុខការ ជំនៈឧបសគ្គរៀនបន្ថែម ចែករំលែក​ស្នាដៃ មិន​ដណ្ដើម​យក​តែ​ឯង អ្នកនឹងឈ្នះ។

២ រក្សា​ភាពត្រឹមត្រូវ

ចៀសវាងការ​លេងល្បែងបក្សពួក ដាក់មហិច្ឆតាឬគំនុំឬមនោសញ្ចេតនាផ្ទាល់ខ្លួន ខ្ពស់ជាង​ស្មារតី​ជាក្រុម។ ព្រោះ​មនុស្សគ្រប់គ្នា គេ​ឆាប់ដកការគោរពវិញណាស់ ចំពោះអ្នកគ្រប់គ្រង​ណាដែលមាន​សកម្មភាពអយុត្តិធម៌ ឬបម្រើអារម្មណ៍ខ្លួនឯង ជាជាងប្រយោជន៍រួម។

៣ ស្គាល់ចំណុចខ្លាំងរបស់សមាជិកនីមួយៗ

Smiling Asian young business women in casual wear standing in line with arms folded in meeting room. Row of Business men and women looking at camera

តាមរយៈការប្រើប្រាស់ភាពខ្លាំងពីធម្មជាតិរបស់និយោជិកមកបញ្ចូលទៅនឹងសក្តានុពលពេញលេញរបស់ក្រុម អ្នកមិនត្រឹមតែអនុញ្ញាតឲ្យនិយោជិកមានអារម្មណ៍ថា មានតម្លៃនិងជាចំនែក​នៃសមិទ្ធិផលខ្ពស់ៗប៉ុណ្ណោះទេ ពួកគេ​ក៏ពិបាករកមេដឹកនាំបានដូចទៀតដែរ។ នៅពេលដែលនិយោជិកសំរេចគោលដៅដ៏លំបាកឬទាញយកបានជ័យជម្នះចូរចាប់យកឱកាសជូនរង្វាន់និងនំាក្រុមដទៃទៀតឱ្យមានឱកាស​ទទយលបានជោគជ័យស្រដៀងគ្នាដែរ។

៤ ចេះប្រើពេលវេលាច្បាស់

កុំរំពឹងថា និយោជិកនឹងរៀនជំនាញថ្មីៗកែប្រែអាកប្បកិរិយា ឬកែលម្អការអនុវត្តការងាររបស់ពួកគេត្រឹមពេលមួយយប់ ត្រូវចេះទុកពេលវេលា ចេះវាយតម្លៃនិងកោតសរសើរជាជំហានៗ ។ កុំចង់ឲ្យគេល្អគ្រប់១០  ចូរយកចិត្ត​ទុកដាក់លើការផ្លាស់ប្តូរបន្តិចបន្តួចទាំងនោះហើយដែលនឹងនាំមក​នូវ​លទ្ធផលរឹងមាំ​រយៈពេលវែង។

៥ មាន​ប្រតិកម្មរហ័សតែកុំសម្រេចចិត្តម្នាក់ឯង

បង្ហាញ​ការ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមគ្មានអ្វីក្រៅតែពីផ្តល់ទំនុកចិត្ត បង្កើនជំនាញរបស់ពួកគេនិងធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពក្នុងការសម្រេចចិត្តរបស់ពួកគេ ជាជាងយើងតែងតែសម្រេចចិត្ត​ម្នាក់ឯង។ គេថាមេដឹកនាំបង្កើតមេដឹកនាំ បើអ្នកចេះតែសម្រេចចិត្ត​ តើពេលណាគេក្លាយជាមេដឹកនាំបាន? ការផ្តល់មតិ និង​ជួយជ្រោមជ្រែងឬដោះស្រាយបញ្ហា​ប្រឺម មិនអាចយឺតយ៉ាវបានទេ ។​ គ្មានអ្នកណាកោតគោរពមេដឹកនាំដែលយឺតយ៉ាវ ពន្យាពេល គេចវេ៉សឡើយ។​

ប្រែសម្រួល៖ឡាហ្សូលី

ចុចអាន៖ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ

ចុចអាន៖ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

The post ចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀត appeared first on Kampuchea Thmey Daily.