ត្រីស៊ីមនុស្ស Archives - Kampuchea Thmey Daily

អ្នកបង្ហោះរឿងត្រីស៊ីមនុស្ស ចេញសុំទោសជាសាធារណៈ
បុរសម្នាក់ ដែលបានបង្ហោះរូបភាពវីដេអូរឿងត្រីស៊ីសាច់មនុស្ស នៅស្រុកសំឡូត​ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន បានចេញមកសុំទោសជាសាធារណ:ហើយ នៅឡេីយតែអ្នកកំ​ពុងបន្តចែកចាយព័ត៌មានមិនពិត​ផ្សេងទៀត​ ដែលសមត្ថកិច្ចត្រូវបន្តស្វែងរក​ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។
នេះបើតាមវីដេអូឃ្លីប ដែលបានផុសផ្សាយនៅលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មុននេះ។

ការចេញសុំទោសជាសាធារណៈនេះ គឺបន្ទាប់ម្ចាស់គណនីបណ្តាញសង្គមរូបនេះ បានបង្ហោះ​​រូបភាពវីដេអូបុរស​ចំណាស់ ម្នាក់ មានរបួស ដោយបានសរសេរចំណងថា “ត្រីពីរ៉ាញ៉ា ឬត្រីស៊ីមនុស្ស” ធ្វើឱ្យការភ្ញាក់ផ្អើលដល់មហាជន។
តាមរយៈវីដូឃ្លីបជាង ៦នាទី ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ «ស៊ូហត់ថ្ងៃនេះ ដើម្បីថ្ងៃស្អែក» បានរៀបរាប់ថា មិននឹកស្មាន ទង្វើរបស់ខ្លួន អាចបង្កជារឿងធំ ធ្វើឱ្យមានការយល់ច្រឡំ និងបំពុលសង្គមថ្នាក់នេះឡើយ។

ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ចំពោះអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតនេះផ្សេងទៀត សមត្ថកិច្ចក៏កំពុងបន្តស្វែងរកផងដែរ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។

គួររំលឹកថា កាលពីម្សិលមិញនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថា នៅចំណុចដងស្ទឹងក្រញូង ដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីកំពតខាំបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមាន​ឈាម​ហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ។

តាមការពិនិត្យរបស់គ្រូពេទ្យ​ បញ្ជាក់ថា របួសនេះ គឺត្រូវត្រីកំពតខាំ ហើយការដែលហូរឈាមច្រើនបែបនេះ ក៏ដោយសារ​តែខាំចំសរសៃឈាម។ មកដល់ពេលនេះ ស្ថានភាពជនរងគ្រោះ មិនមានបញ្ហាអ្វីនោះទេ៕

អត្ថបទ៖ សុធាវី

The post អ្នកបង្ហោះរឿងត្រីស៊ីមនុស្ស ចេញសុំទោសជាសាធារណៈ appeared first on Kampuchea Thmey Daily.