ត្រី Archives - Kampuchea Thmey Daily

ក្រសួងកសិកម្ម បើកសម្ពោធពិព័រណ៍ត្រីចិញ្ចឹមក្នុងស្រុក នៅខេត្តសៀមរាប
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូពាក់ព័ន្ធ បានបើកកម្មវិធីសម្ពោធពិព័រណ៌ត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្តិភាព ដែលរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា ឬហៅកាត់ថា ខាស់ (Cast Cambodia)។ ពិធីនេះ ធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤។

លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការរៀបចំតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកក្នុងការជំរុញ សេដ្ឋកិច្ចកម្ពុជា និងចូលរួមចំណែកជួយការងារកសិកម្ម ជាពិសេសផ្នែកវរីវប្បកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងសាធារណជនអំពីផលិតផលវារីវប្បកម្មចិញ្ចឹមក្នុងស្រុក។ លោកបន្ដថា កម្មវិធីពិព័រណ៍ បានជួយផ្សព្វផ្សាយ ជំរុញការលក់ ផលិតផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយម៉ាកយីហោត្រីខ្មែរសុវត្ថិភាព ដែលបង្កើតដោយសហគ្រាសខ្នាតតូច និងមធ្យម គាំទ្រដោយគម្រោងខាស់ និងជាសមាជិកសមាគមវាវិប្បករ នៅកម្ពុជា។ ជាមួយគ្នានេះ ការតាំងពិព័រណ៍នេះនឹងបង្ហាញផលិតផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាពនិងសុវត្ថិភាព កើនឡើងថែមទៀត។ រីឯអ្នកបរិភោគ និងម្ចាស់អាជីវកម្មវារីវប្បកម្មស្គាល់និងជួយគាំទ្រត្រីខ្មែរសុវត្តិភាព ឲ្យបានច្រើនជាងមុនផងដែរ។

លោកបន្ដថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវកម្មកម្ពុជាលើកទី១ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឲ្យបានស្គាល់កាន់តែច្បាស់នឹងមានទំនុកចិត្តក្នុងការបរិភោគព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ទនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មសិករផលិតនិងអ្នកប្រើប្រាស់។ លោកបានស្នើរឲ្យគម្រោងខាស់សមាគមវារីវប្បករនៅកម្ពុជានិងដៃគូអភិវឌ្ឍន៍នានាបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ហិរញ្ញប្បទានគាំទ្រ និងជំរុញការងារវារីវប្បកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះ សូមកោតសរសើរដល់គម្រោងខាស់ និងសមាគមវារីវប្បករនៅកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រដល់សមាជិក និងបានសហការយ៉ាងល្អជាជាមួយរដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍នានាប្រកបដោយផលផ្លែជាទីពេញចិត្ត។ លោកបន្ដថា ការចូលរួមអនុវត្តកសិកម្មស្រាវជ្រាវដែលជាចំណុចគន្លឹះ ដើម្បីប្រមូលបាននូវទិន្នន័យ ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍នានា ដើម្បីចែករំលែកនិងផ្សព្វផ្សាយឲ្យបានកាន់តែប្រសើរ សំដៅសម្រេចឲ្យបានសមិទ្ធិផលថ្មីៗថែមទៀត សមស្របតាមចក្ខុវិស័យដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត បច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងជំរុញផលិតកម្មក្នុងស្រុកដើម្បីការអភិវឌ្ឈសេដ្ឋកិច្ចនៅជនបទប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅប្រទេសកម្ពុជា ត្រីគឺជាប្រភពអាហារដែលផ្តល់ប្រូតេអ៊ីនខ្ពស់បំផុតសម្រាប់ការបរិភោគរបស់ប្រជាពលរដ្ឋជាង៨០%ដែលតាមតួលេខប៉ានស្មានក្នុងឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជាបរិភោគត្រីចំនួន៥៧,៣គីឡូក្រាម/១នាក់/ឆ្នាំ និងខ្ពស់បំផុតកាលពីឆ្នាំ២០១១ចំនួន៦៣,២គីឡូក្រាម/១នាក់/១ឆ្នាំបើធៀបទៅនឹងតួលេខបច្ចុប្បន្នក្នុងលោកដែល ទទួលទានត្រឹមតែ ២០.៥គីឡូក្រាម/នាក់/ឆ្នាំ។ ជាមួយគ្នានោះ ធនធានទឹកសាបនៅកម្ពុជា គឺសម្បូរបែប និងច្រើនសន្ធឹកសន្ធាប់ជាងគេនៅក្នុងពិភពលោក ខណៈដែលវារីវប្បកម្មហាក់ទើបរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍របស់រដ្ឋបាលជលផល បង្ហាញថា ផលជលផលប្រចាំឆ្នាំជាមធ្យមមានចំនួនប្រមាណ ៩០ម៉ឺនតោនក្នុងនោះផលត្រីទឹកសាបមានចំនួន ប្រមាណពី ៤០% ទៅ ៥០% ផលនេសាទសមុទ្រចំនួនពី ១០% ទៅ ១៥% និងផលវារីរប្បកម្មចំនួនពី ៣០% ទៅ៣៥%៕

ដោយ៖ គឿនវេត

The post ក្រសួងកសិកម្ម បើកសម្ពោធពិព័រណ៍ត្រីចិញ្ចឹមក្នុងស្រុក នៅខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

កម្ពុជាលែងត្រី និងបង្កង ១,៥ លាន​​ក្បាល នៅចំថ្ងៃ ទិវាមច្ឆជាតិ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំទិវាមច្ឆជាតិ​លើកទី ១៩ និងបានលែងត្រី និងវារីសត្វចំនួន ១,៥ ​លាន​​ក្បាល ចូលទៅក្នុងបឹងធំ ស្ថិតនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ត្រីមេពូជ និង​កូន​​ត្រីដែលមាន ២០ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កង​ទឹក​សាប អណ្តើក កន្ធាយត្រូវបានលែងចូលក្នុងបឹងធំនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅក្នុងពិធីទិវាមច្ឆជាតិ ០១ កក្ដដា ឆ្នាំ ២០២៤ ដោយសម្ដេចបានជំរុញឱ្យអាជ្ញាធរពង្រឹង​ការភិរក្សធនធាន​ជលផល ព្រៃលិចទឹក និងបន្ត​លែកូនត្រី និងត្រីមេពូជទៅក្នុងជម្រកធម្មជាតិ។

សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ​ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ភេទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្រសួងបាននិង​កំពុងចាត់​វិធាន​ការបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទ​ខុសច្បាប់ និងជំរុញចលនាលែងត្រីមេពូជ និងត្រីរង​គ្រោះថ្នាក់ចូលក្នុងដែនជម្រកធម្មជាតិវិញ។

លោករដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលត្រីទឹកសាបបានជាង ៤២ ម៉ឺនតោន (៤២៦ ០០០) មានការកើនឡើង ៥% បើធៀបនឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាលែងត្រី និងបង្កង ១,៥ លាន​​ក្បាល នៅចំថ្ងៃ ទិវាមច្ឆជាតិ appeared first on Kampuchea Thmey Daily.

ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​នារដូវនេះ​ ត្រូវ​ប៉ាន់​បណ្ដើរៗ​ហើយ​
​កំពង់ឆ្នាំង ៖ ត្រី​សម្រាប់​ធ្វើប្រហុក​ផ្អក​នៅក្នុងខេត្ត​កំពង់ឆ្នាំង​នា​រដូវនេះ ត្រូវប៉ាន់បណ្ដើរៗហើយ ដែល​មានតម្លៃ​១គីឡូចាប់ពី​១ពាន់រៀល ទៅ៥ពាន់រៀល តាមធំតាមតូច ដែល​មាន​លក់​នៅ​កំពង់ផែ​​ថ្មី ក្នុងភូមិ​ទី៧ សង្កាត់​ខ្សាម​ ក្រុង​កំពង់ឆ្នាំង។

​ប្រជាពលរដ្ឋ​ដែល​មកពី​ទីជនបទ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល​និង​មកពី​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កំពុង​វះពោះត្រី​ធ្វើ​ផ្អក​ប្រហុក​នៅ​កំពង់​ផែ​ថ្មី​ក្នុង​ភូមិ​ទី​៧ សង្កាត់ខ្សា​ម ក្រុង​កំពង់ឆ្នាំង​នា​ល្ងាច​ថ្ងៃទី​២៩​ ខែធ្នូ​នេះ​ បាន​ហើយ​ដឹង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​១​គីឡូ ថ្លៃ​ពី​១​ពាន់ ទៅ​៣ពាន់​រៀល​។

ចំណែក​ត្រី​សម្រាប់​ធ្វើ​ផ្អក​មានតម្លៃ​ពី​៣​ពាន់ ទៅ ៥​ពាន់​រៀល (​គឺ​ត្រី​ច​ង្កែ​) តាម​តូច​តាម​ធំ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ប្រៀបធៀប​និង​ឆ្នាំមុន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មានតម្លៃ​ពី ២ ពាន់​ទៅ ៤ ពាន់​រៀល​។ ឯ​ត្រី​សម្រាប់​ធ្វើ​ផ្អក​មាន​តម្លៃ​ពី ៦ ទៅ ៩ ពាន់​រៀល​ថ្លៃ​ជាង​ឆ្នាំនេះ​។

ដោយឡែក​លោក ងិន ហ៊ុន ប្រធាន មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ នេះ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា​ នៅ​ក្នុង​ខ្នើត​ខែបុស្ស​នេះ​ចាប់ពី​ថ្ងៃ​៤ កើតមក គឺ​២​ថ្ងៃមុន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ចាប់​ត្រូវ​បណ្ដើរៗ​ហើយ និង​បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា គឺ​ត្រី​ឆ្នាំនេះ​សំបូរ​ជាង និង​មាន​តម្លៃ​ថោក​ជាង​ឆ្នាំមុន ហើយ​ខ្នើត​ខែ ក្រោយ​អាច​នឹង​សម្បូរ​ត្រី​ប្រហុក​ច្រើន​។ ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ​ខាង​មន្ត្រី​ជលផល​ខេត្ត មិនទាន់​ប្រមូល​បាន​ទិន្នន័យ​នៃ​ផល​នេសាទ​នៅ ក្នុង​ខេត្ត​ឡើយ​ទេ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក​សូម​អញ្ជើញ​មក​ធ្វើ​ប្រហុក​ផ្អក​នៅ​ទី​តាំង​ចំនួន៤ កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​១​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ២ ចំណុច​ព្រែក​កាត់ ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​, ចំណុច​កំពង់ផែ​ថ្មី​ ក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​, និង ៤ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

The post ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​នារដូវនេះ​ ត្រូវ​ប៉ាន់​បណ្ដើរៗ​ហើយ​ appeared first on Kampuchea Thmey Daily.