ថាមពលពន្លឺព្រះអាទិត្យ Archives - Kampuchea Thmey Daily

លោក កែវ រតនៈ៖ អគ្គិសនី​សូឡាទាញពី​ដំបូលអគារទូទាំងប្រទេសសរុបជាង ១៦៤ មេហ្គាវ៉ាត់ ស្មើ​ប្រើប្រាស់​អគ្គិសនី​​ជិត​ពីរ​ដង​ក្នុង​​ខេត្តសៀមរាប
ការដាក់សូឡាលើដំបូលអគារនានាទូទាំងប្រទេសមានអនុភាពសរុបជាង ១៦៤ មេហ្គាវ៉ាត់។ ទំហំ​នេះ​គឺមានភាពធំធេងស្មើនឹងជិតពីរដង​នៃការប្រើប្រាស់​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប (ប្រហែល ១០០ មេហ្គាវ៉ាត់) និង​ប្រហាក់ប្រហែល​នឹងការប្រើប្រាស់​ក្នុងខេត្ត​ស្វាយរៀង (ជិត ២០០ មេហ្គាវ៉ាត់)។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​រៀបចំ​ឡើង​កាល​ពី​ម្សិលមិញ​នេះ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ការគ្រប់គ្រង​ការ​ដាក់​ពង្រាយ​ថាមពល​ពន្លឺ​ព្រះអាទិត្យលើដំបូលផ្ទះ ឬ​អគារ​គឺជារឿងចាំបាច់បំផុត ដើម្បី​ស្ថេរភាពនៃបណ្ដាញអគ្គិសនីជាតិ។

លោក​លើក​ឡើង​ដូច្នេះ​ថា «ប្រសិនបើគ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវទេ វា​អាចបង្កឱ្យមាន​មហន្តរាយ​តាមរយៈ​ការ​ដាច់​អគ្គិសនី​ទូទាំង​ប្រទេស ឬ​មួយ​ចំហៀង​ប្រទេស»។

«បញ្ហា​នេះ​កើតឡើង​ដោយសារ​នៅ​ពេលមេឃស្រទុំ ឬមាន​ពពកខ្លាំង ប្រព័ន្ធ​សូឡា​មិន​អាច​ផលិត​​ថាមពល​បាន ដែល​នាំឱ្យអ្នកប្រើប្រាស់​ងាក​មកស្រូប​យកភ្លើង​ពីបណ្ដាញ​ជាតិ​ភ្លាមៗ​ក្នុង​បរិមាណ​ដ៏​ច្រើន»។ លោករដ្ឋមន្រ្តីពន្យល់បន្ថែម។

លោក​បញ្ជាក់​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​មិនមែន​ហាមឃាត់​មិនឱ្យប្រើប្រាស់សូឡានោះទេ ប៉ុន្តែ​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ។

«អ្នក​ដែលចង់ដំឡើង​សូឡា​លើ​ដំបូល​ត្រូវតែ​សុំអាជ្ញាបណ្ណ ឬលិខិត​អនុញ្ញាត​​ពីស្ថាប័ន​រដ្ឋាភិបាល និង​អាជ្ញាធរ​អគ្គិសនីកម្ពុជា។ ប្រសិនបើការដំឡើងមិនមានអាជ្ញាបណ្ណ ឬមិនគោរពតាមស្ដង់ដារបច្ចេកទេស អាជ្ញាធរ​នឹង​ចាត់​វិធានការ​ដក​អាជ្ញាបណ្ណ​ត្រឡប់មកវិញ»។ លោក​រដ្ឋមន្រ្តី​បន្ថែម។

បើ​តាម​លោក​រដ្ឋមន្រ្តី បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន ៤១ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​ដំឡើង​ឧបករណ៍​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ និង​សហគ្រាស។

លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ​ការ​​ផ្តល់ការ​អនុញ្ញាត​ស្នើសុំ​ដំឡើង និង​ប្រើប្រាស់​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល គឺ​មិន​ត្រូវ​ឱ្យ​ប៉ះ​ពាល់​ដល់ការផ្គត់ផ្គង់របស់បណ្តាញជាតិ​នោះទេ។

លោក​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានដាក់ឱ្យ​ប្រើប្រាស់នីតិវិធីសម្រាប់ការចេញ កែសម្រួល ព្យួរ ឬដកហូត​អាជ្ញាប័ណ្ណ​ដល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធព្រះអាទិត្យ ដោយបច្ចុប្បន្ននេះ​​ទទួល​ស្គាល់ក្រុមហ៊ុន​ម៉ៅការ​សាង​សង់​បណ្តាញ​អគ្គិសនី​ចំនួន ៤១ ក្រុមហ៊ុន និង​បាន​ចេញ​លិខិត​អនុញ្ញាត​ជូន​អ្នកប្រើប្រាស់​សរុប​ចំនួន ១៥៣ ទីតាំង (ស្មើនឹង ១៦៣.៥៩ ម៉េហ្គាវ៉ាត់)​។

លោក​បន្ត​ថា គោលដៅ​ទៅមុខ ​អាជ្ញាធរ​នឹង​បន្ត​តាមដាន​ការអនុវត្ត​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​ម៉ៅការ ព្រមទាំង​ជំរុញ​ការប្រើប្រាស់​បរិក្ខារ​អគ្គិសនី​ដែល​មាន​ស្តង់ដារត្រឹមត្រូវ​៕

The post លោក កែវ រតនៈ៖ អគ្គិសនី​សូឡាទាញពី​ដំបូលអគារទូទាំងប្រទេសសរុបជាង ១៦៤ មេហ្គាវ៉ាត់ ស្មើ​ប្រើប្រាស់​អគ្គិសនី​​ជិត​ពីរ​ដង​ក្នុង​​ខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

សហរដ្ឋ​អាមេរិក​កំណត់អត្រា​ពន្ធ​ថ្មី​​លើ​ការ​នាំ​ចូល​បន្ទះសូឡា​ពីប្រទេស៤នៅអាស៊ានរួមទាំងកម្ពុជា
ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីនៅថ្ងៃ​ទី១ ខែតុលា​ បានប្រកាសអំពី​ការកំណត់ពន្ធនាំចូឡដែល​មានកម្រិតទាបលើឧបករណ៍ដំឡើងបន្ទះសូឡាដែលនាំចូលដោយក្រុមហ៊ុននៅប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ ​ដែលជាការផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់រោងចក្រដំឡើងបន្ទះសូឡានៅកម្ពុជា និងប្រទេស៣ផ្សេងទៀតក្នុងការបង្កើនផលិតកម្ម ដើម្បីជំរុញការនាំចេញដែលបានធ្លាក់ចុះខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះ។

ការប្រកាសនេះគឺជាការសម្រេចចិត្តដំបូងក្នុងចំណោមការសម្រេចចិត្តបឋមចំនួនពីរដែលរំពឹងទុកដោយនាយកដ្ឋានពាណិជ្ជកម្មក្នុងឆ្នាំនេះ នៅក្នុងករណីពាណិជ្ជកម្មដែលនាំមកដោយក្រុមហ៊ុន Hanwha Qcells របស់ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន First Solar ដែលមានមូលដ្ឋាននៅរដ្ឋ Arizona និងក្រុមហ៊ុនតូចៗមួយចំនួនដែលកំពុងស្វែងរកការការពារការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក។

ចំពោះបណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាធំៗដែលជាសម្ព័ន្ធអាមេរិកសម្រាប់គណៈកម្មាធិការពាណិជ្ជកម្មផលិតថាមពលព្រះអាទិត្យបានចោទប្រកាន់ក្រុមហ៊ុនចិនដែលមានរោងចក្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនថាបានធ្វើការនាំចេញបន្ទះសូឡាទៅជន់ពន្លិចទីផ្សារសហរដ្ឋអាមេរិកដោយមានតម្លៃទាបជាងតម្លៃផលិតកម្មរបស់ពួកគេ និងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែលធ្វើឱ្យផលិតផលអាមេរិកមិនមានការប្រកួតប្រជែង។

អ្នកផ្សេងទៀតនៅក្នុងឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យនិយាយថាការនាំចូលនូវបន្ទះសូឡាដែលមានតម្លៃទាបទាំងនោះមានសារៈសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត​ដែលប្រកួតប្រជែងជាមួយឥន្ធនៈហ្វូស៊ីល និងសម្រាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យក្នុងស្រុកដែលប្រើឧបករណ៍ផលិតនៅបរទេសដើម្បីយកមកដំឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារនេះបានគណនាអត្រាប្រឆាំងនឹងការឧបត្ថម្ភធនទូទៅចំនួន ៩,១៣ ភាគរយសម្រាប់ការនាំចូលពីប្រទេសម៉ាឡេស៊ី; អត្រា ៨,២៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសកម្ពុជា; អត្រា ២៣,០៦ ភាគរយសម្រាប់ការនាំចូលពីប្រទេសថៃ និង អត្រា២,៨៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសវៀតណាម។ ​

អ្នកជំនាញសេដ្ឋកិច្ចនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាន​នៅសិង្ហបុរីបានលើកឡើងថា ផលិតកម្មបន្ទះសូឡានៅកម្ពុជា និងប្រទេសអាស៊ាន៣ផ្សេងទៀតរួមមាន ម៉ាឡេស៊ី ថៃ និងវៀតណាម អាចនឹងប្រឈម​នឹងការបិទទ្វារ​នាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកកាលពីខែមិថុនាបានលុបចោលការ​លើកលែងពន្ធនាំចូលដល់ប្រទេសបួននៅអាស៊ានដែលរួមមានកម្ពុជា។

បើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អ្នកជំនាញសេដ្ឋកិច្ចនៃស្ថាប័ននេះ គឺលោក ទេព វណ្ណសុភាឧត្តម និងអ្នកនាង យ៉ាង ជុនយូ ​ នៅក្នុងឆ្នាំ ២០២២ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានកើនឡើង ២,៨ ដងធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានទឹកប្រាក់នៃការនាំចេញរហូតដល់ ១ ពាន់លានដុល្លារ។ ចំពោះចំណែក​នៃការនាំចេញបន្ទះសូឡាធៀបទៅនឹងការនាំចេញសរុប​បានកើនឡើងដល់ ៤,៦ ភាគរយកើនពី ១,៤ ភាគរយ។ ក្នុងអំឡុងពេលដូចគ្នា ការនាំចូលបន្ទះសូឡារបស់កម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយមានអត្រាទ្វេរដងដែលមានទឹកប្រាក់រហូតដល ២៧២លានដុល្លារ ប៉ុន្តែបរិមាណនេះគឺទាបជាងការនាំចេញ​បន្ទះសូឡាសរុប។

អ្នកជំនាញទាំងពីរនេះបានលើកឡើងថា គំរូពាណិជ្ជកម្មនេះបង្ហាញថា មួយផ្នែកធំនៃការនាំចេញបន្ទះសូឡារបស់កម្ពុជាអាចត្រូវបានតំឡើងក្នុងស្រុកជាជាងការនាំចូល និងនាំចេញឡើងវិញ។ និន្នាការកើនឡើងនៃការនាំចេញបានបន្តរហូតដល់ឆ្នាំ ២០២៣ដោយតម្លៃនៃការនាំចេញឈានដល់ទឹកប្រាក់ចំនួន ២,១ ពាន់លានដុល្លារ ដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។

អ្នកទាំងពីរបានគូសបញ្ជាក់ថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិកពីប្រទេសអាស៊ានទាំងបួននេះបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដែលមានកំណើនស្មើនឹង ៧៥ ភាគរយនៃការនាំចូលបន្ទះសូឡាសរុបរបស់សហរដ្ឋអាមេរិក។ ​

«កម្ពុជាជាប្រទេសមួយដែលមានការនាំចេញដ៏លេចធ្លោជាង ដែលការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ មានចំនួនជាង ៩០ ភាគរយនៃការនាំចេញបន្ទះសូឡាសរុបទៅកាន់ប្រទេសផ្សេងៗទៀត»។

គួរកត់សម្គាល់ថាជាង ៩០ ភាគរយនៃការនាំចូលបន្ទះសូឡារបស់កម្ពុជាបាននាំចូលមកពីប្រទេសចិនទាំងនៅក្នុងឆ្នាំ ២០២២និង ២០២៣ ។ អត្រាចំណែកទីផ្សារដ៏ធំនេះបង្ហាញពីការផ្លាស់ប្តូរការនាំចេញរបស់ចិនតាមរយៈប្រទេសកម្ពុជាដើម្បីចៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម ឬឆ្លុះបញ្ចាំងពីការវិនិយោគដ៏ច្រើនរបស់ចិននៅក្នុងឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា​ដែលជាប្រទេសទទួលបានការអនុគ្រោះពន្ធនាំចូលពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។

បន្ទាប់ពីកំណើនដ៏ខ្ពស់ក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០២២-២០៣ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានឈានទៅដល់ចំណុចរបត់មួយនៅឆ្នាំ ២០២៤​ ដោយប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន។ ក្តីបារម្ភចម្បងមួយគឺថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការបង់ពន្ធនាំចូលចន្លោះពី ៥០% ទៅ ២៥០% បន្ទាប់ពីការផុតកំណត់នៃការលើកលែងពន្ធរបស់សហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍នេះ។

អ្នកជំនាញទាំងពីរនេះបានគូសបញ្ជាក់ថា៖«រោងចក្រផលិតបន្ទះសូឡាមួយចំនួនបានបញ្ឈប់ការផលិតនៅមុនខែមិថុនា ដោយលើកឡើងថាពួកគេ«កំពុងធ្វើការកែលម្អបរិក្ខារ»ឬ «ការថែទាំ» ។ អ្នកខ្លះកំពុងពិចារណាបិទរោងចក្ររបស់ពួកគេនៅអាស៊ីអាគ្នេយ៍ ដោយបង្ហាញពីភាពងាយរងគ្រោះរបស់វិស័យនេះ។ ជាលទ្ធផល ការនាំចេញរបស់កម្ពុជាបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានខែដើម​ឆ្នាំ ២០២៤នេះ ជាមួយនឹងការធ្លាក់ចុះស្រដៀងគ្នានេះក៏ឃើញកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ»។

​«ឧស្សាហកម្មបន្ទះសូឡារបស់កម្ពុជាកំពុងប្រឈម​នឹងការផ្គត់ផ្គង់អគ្គិសនីមិនមានស្ថេរភាព និងថ្លៃដឹកជញ្ជូនខ្ពស់។ តម្លៃឯកតានៃការនាំចេញបន្ទះសូឡារបស់ខ្លួននៅតែខ្ពស់ជាងប្រទេសចំនួនបីម៉ាឡេស៊ី ថៃ និងវៀតណាម ដែលឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងរក្សាការប្រកួតប្រជែងឱ្យកាន់តែមានភាពប្រសើរឡើង»។ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ចទាំងពីរ៕

The post សហរដ្ឋ​អាមេរិក​កំណត់អត្រា​ពន្ធ​ថ្មី​​លើ​ការ​នាំ​ចូល​បន្ទះសូឡា​ពីប្រទេស៤នៅអាស៊ានរួមទាំងកម្ពុជា appeared first on Kampuchea Thmey Daily.

តំណាងវិស័យឯកជនសា​ទរ ចំពោះការអនុម័ត​គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ ​នឹងជួយកាត់បន្ថយថ្លៃថាមពល និងជំរុញផលិតកម្ម
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ អ្នកឧកញ៉ា លោក លឹម ហេងបានលើកឡើងថា ជាមួយនឹងការអនុម័តនូវគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ដែលមានទុនវិនិ​ សរុបចំនួន ៥,៧៩០ ពាន់លានដុល្លារអាម៉េរិកដោយរដ្ឋាភិបាល ​​នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ជាពិសេសដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០។

ការអនុម័តនូវគម្រោងវិនិយោគអគ្គិសនីទាំង២៣នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញា​ បានឲ្យដឹងថា គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។

គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។ ​

«តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះ​កម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមតាម​សេចក្ដីប្រកាសព័ត៌មាន។

អ្នកឧកញ៉ា លឹម ហេងបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញាថា គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត។

អ្នកឧកញ៉ា ថាប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការទាញយកប្រយោជន៍ពីការផលិតថាមពលស្អាតមានដូចជា​ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ដែលថាមពលទាំងនេះអាចជួយកាត់បន្ថយថ្លៃអគ្គិសនី និងរក្សាបាននូវស្ថេរភាពផ្គត់ផ្គង់ដែលជារឿងសំខាន់ក្នុងការទាក់ទាញវិនិយោគិន។

អ្នកឧកញ៉ា បានថ្លែងថា៖«គម្រោងវិនិយោគទាំង២៣ដែលរាជរដ្ឋាភិបាលបានអនុម័តនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពបន្ថែមដល់ប្រទេសកម្ពុជាយើងក្នុងការធានាបាននូវស្ថេរភាពផ្គត់ផ្គង់ និងការចូលរួមចំណែនកាត់បន្ថយថ្លៃថាមពលដែលជារឿងចាំបាច់ចូលរួមដល់ការជំរុញផលិតកម្ម និងការកាត់បន្ថយថ្លៃដើមផលិតផលផងដែរ»។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ គម្រោងទាំងនេះ ​​កម្ពុជា អាចកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជានិងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ជាមួយគ្នានេះដែរ គម្រោងនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ នាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប ។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣គម្រោង ដែលរួមមាន ពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការគម្រោងតាមកិច្ចព្រមព្រៀង៕

The post តំណាងវិស័យឯកជនសា​ទរ ចំពោះការអនុម័ត​គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ ​នឹងជួយកាត់បន្ថយថ្លៃថាមពល និងជំរុញផលិតកម្ម appeared first on Kampuchea Thmey Daily.

គម្រោងអភិវឌ្ឍន៍អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយទៀត នឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង​
គម្រោងអភិវឌ្ឍន៍ស្ថានីយ​អគ្គិសនី​ដើរ​​ដោយថាមពល​ពន្លឺព្រះអាទិត្យថ្មីមួយទៀត អានុភាព ៦០មេហ្កាវ៉ាត់ នឹងលេចរូបរាងឡើងឆាប់ៗ នៅខេត្តកំពង់ឆ្នាំង ខណៈរាជរដ្ឋាភិបាលបានអនុម័តរួច​ហើយកាលពី​ខែឧសភា ឆ្នាំ ២០២៤។

គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ​អគ្គិសនី​ដើរ​​ដោយថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​មានទុន​វិនិយោគប្រមាណជាង ៦៥ លានដុល្លារ និងអាចបង្កើតការងារបាន ៣៥ កន្លែង។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលមានប្រសាសន៍​ នៅក្នុងវេទិកាថាមពលស្អាតអាស៊ី​ថាកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤នេះថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញ​ឱ្យបាន ៧០% នៅឆ្នាំ២០៣០​ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។

លោកថា នៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ​គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ​ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ​ថាមពល​អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់​បង្កើនថាមពលបៃតងឱ្យបានច្រើន។​

បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការ​វិនិយោគ​ពីក្រៅ​ប្រទេសមកបង្កើតការងារ​ឱ្យពលរដ្ឋខ្មែរ៕

អត្ថបទ៖ ឡេង ដេត

The post គម្រោងអភិវឌ្ឍន៍អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយទៀត នឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង​ appeared first on Kampuchea Thmey Daily.

ប្រទេសអាស៊ានបី​រួមគ្នាជំរុញការធ្វើពាណិជ្ជកម្មថាមពលឆ្លង​ដែន
ប្រទេសកម្ពុជា សិង្ហបុរី និងឡាវ បានបង្កើតក្រុមការងារមួយដើម្បីជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងសម្រេចឱ្យបាននូវ​ចក្ខុវិស័យបណ្តាញថាមពលអាស៊ាន ស្របពេលដែលកម្ពុជាកំពុងជំរុញការផលិតថាមពលស្អាតឱ្យបាន៧០​ភាគរយ​ត្រឹមឆ្នាំ២០៣០។

កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ថាមពល និងរ៉ែនៃប្រទេសឡាវ និងរ៉ែ និងថាមពលកម្ពុជា បានចាប់ដៃគ្នា និងចាប់ផ្តើមក្រុមការងារ ដោយកំណត់គោលដៅសំខាន់ចំនួនបី។ នេះបើយោងតាមសារព័ត៌មានរបស់ឡាវ Laotian Times។

​ក្រុមការងារនឹងបង្កើតក្របខណ្ឌដ៏ទូលំទូលាយមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងពាណិជ្ជកម្មអគ្គិសនីឆ្លងដែនក្នុងអាស៊ាន ដោយចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។

​«ក្រុមការងារនេះក៏នឹងធ្វើរៀបចំបទប្បញ្ញត្តិ និងនីតិវិធីផ្តល់អាជ្ញាប័ណ្ណសម្រាប់ការផលិត ការនាំចេញ និងការនាំចូលអគ្គិសនីផងដែរ។ ការងារនេះរួមមានទាំងការធ្វើឱ្យកម្មវិធីមានលក្ខណៈងាយស្រួល និង​ការអនុញ្ញាតសម្រាប់ការស្ទាប់ស្ទង់បញ្ជូនថាមពលតាមបាតសមុទ្រ និងការដំឡើងខ្សែថាមពលឆ្លងកាត់សមុទ្រឆ្លងកាត់ព្រំដែន»។ នេះបើយោងតាមសារព័ត៌មានដដែល។

បន្ទាប់មក សមាជិកនៃប្រទេសទាំងបីនឹងរិះរកមធ្យោបាយសម្របសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងបញ្ជូន ធានាឱ្យមានការជួញដូរអគ្គិសនីឆ្លងដែនដោយរលូនក្នុងចំណោមប្រទេសទាំងបី។

កិច្ចប្រជុំចាប់ផ្តើមនៃក្រុមការងារនេះ ធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ លោក Chansaveng Boungnong និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ។

ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រី Chansaveng បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ប្រទេសឡាវ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការសម្រេចបាននូវបណ្តាញថាមពលអាស៊ាន និងការប្រើប្រាស់ធនធានថាមពលបៃតងរបស់ប្រទេស ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតក្នុងតំបន់។

លោកបានបង្ហាញក្តីសង្ឃឹមថា៖       « គម្រោងនេះនឹងទាក់ទាញការវិនិយោគបន្ថែមទៀតលើថាមពលកកើតឡើងវិញទាំងក្នុងប្រទេសឡាវ និងក្នុងតំបន់»។

​លោក Tan ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយគូសបញ្ជាក់ថា ក្រុមការងារមានគោលបំណងបង្កើតក្របខណ្ឌពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងដោះស្រាយបញ្ហាខ្សែថាមពលក្រោមសមុទ្រក្នុងអាស៊ាន។ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​ដៃគូ​ក្នុង​តំបន់​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​គំនិត​ផ្តួច​ផ្តើម​នេះ។

លោកកែវ រតនៈ​បានភសាទរសម្រាប់គម្រោងនេះ ដោយលោកបានកត់សម្គាល់ថា ការខិតខំប្រឹងប្រែងរបស់ពួកប្រទេសទាំងបីក្នុងការជំរុញបណ្តាញថាមពលអាស៊ាន និងចែករំលែកថាមពលស្អាតប្រកបដោយប្រសិទ្ធភាព គឺជាគំរូដ៏រឹងមាំមួយ។ លោកសង្ឃឹមថា៖« ភាពជាដៃគូនឹងជំរុញឱ្យប្រជាជាតិអាស៊ានដទៃទៀត ចូលរួមក្នុងការកសាងបណ្តាញថាមពលប្រកបដោយនិរន្តរភាព និងទំនាក់ទំនងគ្នាទៅវិញទៅមក»៕

The post ប្រទេសអាស៊ានបី​រួមគ្នាជំរុញការធ្វើពាណិជ្ជកម្មថាមពលឆ្លង​ដែន appeared first on Kampuchea Thmey Daily.

​កម្ពុជា​មាន​ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ១១ កន្លែងកំពុងដំណើរការ​ផ្តល់អានុភាព ៤២២ មេហ្កាវ៉ាត់
បច្ចុប្បន្នកម្ពុជា​មានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង កំពុងដំណើរការដែល​មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់។

​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេមួយ​លើ​ការ​ប្រើប្រាស់​ថាមពលស្អាត។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​ និងថាមពល ​​លើកឡើង​​នៅក្នុង​សន្និសីទពិភាក្សា​ពិសេសដែល​រៀបចំឡើងដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​កាលពីពេលថ្មីៗនេះ។

កម្ពុជាទាញ​​ប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ​២០៣០។

ក្រៅពី​វារីអគ្គិសនីចំនួន ០៨ ដែល​មានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ និង​ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ ដែល​កំពុងដាក់​ឲ្យដំណើរការ កម្ពុជាកំពុង​សិក្សា​អភិវឌ្ឍ​​ប្រភពអគ្គិសនីដោយថាមពលខ្យល់​ផង​ដែរ។

​បើតាមលោក កែវ រតនៈ រដ្ឋាភិបាល​បាន​ដាក់​ផែនការឆ្នាំ ២០៣០ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​​ឲ្យបាន ១៩ % ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការ​ប្រើប្រាស់​ថាមពល​ដោយ​សន្សំសំចៃ​​​អាច​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាច់​បង្កើត​រោងចក្រ​ផលិត​ថាមពល​​​ថ្មីបន្ថែម​ចំនួន​ ២០០០ មេហ្គាវ៉ាត់ ​ដែល​​ជាការ​​រួម​ចំណែក​ដល់​កិច្ច​ការពារ​បរិស្ថាន។

លោកររដ្ឋមន្រ្តី​ក៏អំពាវនាវ​ដល់ពលរដ្ឋ​ប្រើប្រាស់​ថាមពលអគ្គិសនី​ឲ្យមាន​ប្រសិទ្ធភាព​ ដើម្បីឈានទៅ​សម្រេចគោលដៅនេះ។

បច្ចុប្បន្ន​នៅទូទាំងប្រទេស​មាន​ភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% បានទទួលការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ហើយភូមិទាំងអស់នឹងទទួលបានការផ្គត់ផ្គង់អគ្គិសនី ១០០% នៅឆ្នាំ​២០៣០៕

The post ​កម្ពុជា​មាន​ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ១១ កន្លែងកំពុងដំណើរការ​ផ្តល់អានុភាព ៤២២ មេហ្កាវ៉ាត់ appeared first on Kampuchea Thmey Daily.

បណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តរតនគិរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រសួងរ៉ែ និងថាមពលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តរតនគិរី ក្នុងក្របខណ្ឌអនុវត្តគម្រោង “ការទទួលបានថាមពលកកើតឡើងវិញប្រកប​ដោយបរិយាបន្នក្នុង​តំបន់ជនបទ”ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន។

នៅក្នុងពិធីបើកសម្ពោធជាផ្លូវការបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីពេលថ្មីៗនេះ លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា បណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទទួលបានការគាំទ្រថវិកា ពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន​ប្រចាំនៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌអនុវត្តគម្រោងដោយអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល និង កម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា (UNDP-Cambodia) ដើម្បីឱ្យប្រជាជនទទួលបាន​អគ្គិសនីប្រើ​ប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាតនិងមានតម្លៃសមរម្យ ។

បើតាមលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពលធ្លាប់បានលើកឡើងថា គម្រោងថាមពលកកើតឡើងវិញ ប្រកបដោយបរិយាបន្ននៅតំបន់ដាច់ស្រយាលបានចាប់ផ្តើមអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ដោយសាងសង់ស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូចដើរ​ដោយពន្លឺព្រះ​អាទិត្យនៅភូមិ​ដាច់ស្រយាលចំនួន៩នៅក្នុងខេត្តរតនគីរីនិងខេត្តកំពង់ឆ្នាំង ។ ក្នុងនោះ ខេត្តកំពង់ឆ្នាំងមាន៦ភូមិ គឺភូមិប្រឡាយ​មាសភូមិក្រងផ្តិល ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ភូមិដំណាក់រាជ្យស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងភូមិថ្នល់ឈើទាល ភូមិពាមខ្នងនិងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ហើយខេត្តរតនគីរីមានចំនួន ៣ភូមិគឺភូមិភិ ស្ថិតក្នុងឃុំសេសាន ភូមិតាបូកនៅឃុំតាវ៉ែងលើ និងភូមិប៉ាហ៊យនៅឃុំកោះប៉ង់ ខេត្តរតនគិរី។

លោក អគ្គនាយកបានបន្តទៀតថាគម្រោងនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន២០០លានយេន ប្រហាក់ប្រ​ហែល១,៦២លានដុល្លាអាមេរិកដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុនអនុវត្តកម្មវិធីដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា (UNDP-Cambodia)

ដើម្បីផ្តល់ឱ្យប្រជាជនចំនួន ១៣០០ខ្នងផ្ទះ នូវការផ្គត់ផ្គង់អគ្គិសនីមួយដែលប្រើប្រាស់ថាមពលស្អាតមានតម្លៃសមរម្យ និងអាចទុកចិត្តបានតាមរយៈការអភិវឌ្ឍស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២កន្លងទៅនេះភូមិដែលបានភ្ជាប់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី មានចំនួន ១៤១៥១​ភូមិស្មើនឹង៩៩,៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេសនៅឆ្នាំ២០២២ នេះ។ចំណែកភូមិដែលបណ្តាញ​ជាតិផ្គត់ផ្គង់​អគិ្គសនីទៅមិនទាន់ដល់មានចំនួន ២៤៥ភូមិ ស្មើនឹង១,៧៣% ជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹកនិងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឲ្យទៅដល់៕ សំអឿន

The post បណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តរតនគិរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ appeared first on Kampuchea Thmey Daily.

ចិន ជោគជ័យក្នុងការ សាកល្បងព្រះអាទិត្យសិប្បនិម្មិត ដើម្បីផលិតថាមពល (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានធ្វើការសាកល្បងដោយជោគជ័យលើឧបករណ៍បំប្លែងនុយក្លេអ៊ែរ ដែលអាចផលិតថាមពលស្អាតគ្មានដែនកំណត់នៅថ្ងៃណាមួយ ហើយផលិតកម្តៅបានច្រើនជាងព្រះអាទិត្យមែនទែនទៅទៀត។

ឧបករណ៍នេះដំណើរការនៅកម្រិត ៧០លានដឺក្រេ ពោលគឺក្តៅជាងព្រះអាទិត្យពិតរហូតដល់ទៅ៧ដងឯណោះ។

ដោយមានមូលដ្ឋាននៅទីក្រុងសៀងហៃ ម៉ាស៊ីន Experimental Advanced Superconducting Tokamak (EAST) បានដំណើរការក្នុងរយៈពេលប្រហែល១៧នាទី និង៣៥វិនាទី នៅក្នុងការសាកល្បងចុងក្រោយរបស់វា។ នេះស្ទើរតែបំបែកកំណត់ត្រាពិភពលោកកាលពីមុនរបស់ខ្លួនគឺ១២០លានដឺក្រេ ដែលត្រូវបានកំណត់ជាលើកដំបូងកាលពីឆ្នាំមុនទៅហើយ។

ម៉ាស៊ីន EAST ត្រូវបានគេហៅថា ព្រះអាទិត្យសិប្បនិម្មិត ព្រោះវាប្រើបច្ចេកទេសស្រដៀងគ្នា ដើម្បីផលិតកម្តៅ ដូចជាគ្រាប់បាល់នៃឧស្ម័ន និងប្លាស្មា ដែលឆេះនៅលើមេឃ។

ការបំប្លែងនុយក្លេអ៊ែរប្រកបដោយជោគជ័យនេះ គឺជាគោលដៅយូរអង្វែងរបស់អ្នករូបវិទ្យា និងវិស្វករនុយក្លេអ៊ែរ។

គម្រោង EAST ដែលចិន​បាន​ចំណាយ​ប្រាក់​​ប្រហែល៧០១លាន​ផោន កំពុង​​ធ្វើ​ការ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជាង១០,០០០នាក់។ នេះ​ក៏​ព្រោះ​តែ​ការ​បំប្លែង​នុយក្លេអ៊ែរ ​អាច​ជា​ចម្លើយ​ដើម្បីបំពេញតម្រូវការថាមពល​របស់​មនុស្សជាតិ នាពេលអនាគត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាទិត្យសិប្បនិម្មិតនេះ ​មិន​បង្កើត​កាកសំណល់​គ្រោះថ្នាក់​ដូច​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​បច្ចុប្បន្ន​ដែរ ហើយវាមិនបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរដូច Chernobyl ឬ Fukushima ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ចិន ប្រកាសបន្តធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ

The post ចិន ជោគជ័យក្នុងការ សាកល្បងព្រះអាទិត្យសិប្បនិម្មិត ដើម្បីផលិតថាមពល (មានវីដេអូ) appeared first on Kampuchea Thmey Daily.