ថើប Archives - Kampuchea Thmey Daily

អ្នកវិទ្យាសាស្ត្ររកឃើញព័ស្តុតាងបញ្ជាក់ថា មនុស្សលើលោកចេះថើបគ្នាតាំងពី ៤,៥០០ ឆ្នាំមុនមកម្ល៉េះ
អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានរកឃើញព័ស្តុតាងមនុស្សចាប់ផ្ដើមចេះថើបគ្នាកាលពី ៤៥០០ ឆ្នាំមុនមកម្ល៉េះ ពោលលឿនជាងការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្ររហូតដល់ ១០០០ ឆ្នាំផងដែរ ។

ផ្ទាំងធ្វើពីដីឥដ្ឋដែលត្រូវបានគេរកឃើញក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីសម័យទំនើបបានបង្ហាញថា ការថើបគ្នាដំបូងបំផុតត្រូវបានមនុស្សអនុវត្តក្នុងសង្គមមីសូប៉ូតាមាន (Mesopotamian) ហើយវាក៏ប្រហែលជាហេតុនាំមានការឆ្លងជំងឺមួយចំនួនពីគ្នាផងដែរ ។

ចំណែកឯអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen របស់ប្រទេសដាណឺម៉ាកវិញជឿជាក់ថា ការថើបគ្នាជារឿងពេញនិយមសម្រាប់វប្បធម៌សឹងតែគ្រប់ទីកន្លែង មិនមែនចាប់ផ្ដើមពីទីតាំងជាក់លាក់ណាមួយឡើយ ។ ផ្ទុយគ្នាពីការប៉ាន់ស្មានចុងក្រោយដែលបានមកពីអក្សរបុរាណលើផ្ទាំងដីឥដ្ឋ ក៏បង្ហាញដែរថា ការថើបគ្នាមានដើមកំណើតពីអាស៊ីខាងត្បូងតាំងពី ៣៥០០ ឆ្នាំមុនមកម្ល៉េះ ។

ទន្ទឹមនេះ វេជ្ជបណ្ឌិត Troels Pank Arboll អ្នកជំនាញប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Copenhagen បានឲ្យដឹងថា “ផ្ទាំងដីឥដ្ឋរាប់ពាន់ផ្ទាំងដែលបានបន្សល់មកដល់បច្ចុប្បន្ននេះ មានផ្ទុកនូវឧទាហរណ៍ដ៏ច្បាស់លាស់ពីការថើបគ្នាដែលមនុស្សចាត់ទុកថាជាផ្នែកនៃភាពស្រើបស្រាលកាលពីសម័យបុរាណ” ។

ជាចុងក្រោយអ្នកស្រាវជ្រាវបញ្ជាក់ទៀតថា ការថើបគ្នា ក៏ជារបៀបនៃការចម្លងមេរោគទ្រង់ទ្រាយធំផងដែរដូចជា ជំងឺពងបែក HSV-1 និងជំងឺ Bushanu ដែលបង្កដំបៅជុំវិញមាត់ និងបំពង់ក នាសម័យបុរាណ ៕

ប្រភព ៖ Sky News

ចុចអាន ៖ មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក

The post អ្នកវិទ្យាសាស្ត្ររកឃើញព័ស្តុតាងបញ្ជាក់ថា មនុស្សលើលោកចេះថើបគ្នាតាំងពី ៤,៥០០ ឆ្នាំមុនមកម្ល៉េះ appeared first on Kampuchea Thmey Daily.

ថើបគ្នា ធ្វើឱ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់
ការថើបគ្នា​ចំពោះ​យុវវ័យ ហាក់ប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ ប៉ុន្ដែបើសិន​ដៃគូ ដែលរៀបការ​រួចរាល់​ហើយ មិនអី​នោះទេ។ បើតាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការថើបគ្នា ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ។

១. បង្កើនអ័រម៉ូនរីករាយ

ការថើបគ្នា ជំរុញឲ្យ​ខួរក្បាល បញ្ចេញ​សមាសធាតុ​មួយចំនួន ដែល​ជួយឲ្យ​យើង​មានអារម្មណ៍​ល្អ។ សមាសធាតុ​ទាំងនោះ មានដូចជា Oxytocin, Dopamine និង Serotonin។ ជាមួយ​គ្នានេះ វាក៏បន្ថយ​សមាសធាតុ Cortisol ដែលជា​អ័រម៉ូន​ស្ត្រេស។

២. សម្រួល​បញ្ហាស្ត្រេស

ដូចបញ្ជាក់ខាងលើ ថើបជួយ​បន្ថយ​អ័រម៉ូន Cortisol និង​ស្ត្រេស ហើយ​វាជា​ទំនាក់ទំនង​ប៉ះផ្ទាល់​ជាមួយ​ដៃគូ ដូច្នេះ វាមាន​ឥទ្ធិពល​លើ​ដំណើការ​ចិត្តសាស្ត្រ ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ស្ត្រេស។ ជាមួយ​គ្នានេះ វាក៏​ជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ​បាន​ផងដែរ។

៣. ជួយ​ដល់សម្ពាធឈាម

ការថើបគ្នា បង្កើន​ចង្វាក់បេះដូង ពង្រីក​សរសៃឈាម ហើយ​ជួយឲ្យ​​លំហូរឈាម​ក្នុង​ខ្លួន កើនឡើង និង​បណ្ដាល​ឲ្យ​សម្ពាធឈាមធ្លាក់ចុះ។ នេះមានន័យ​ថា ការថើបគ្នា ល្អសម្រាប់​បេះដូង ទាំង​ន័យ​ចំ និង​ប្រៀបធៀប។

៤. ជួយបំបាត់​បញ្ហា​ឈឺក្បាល

ដូចរៀបរាប់​ខាងលើ ថើបជួយ​បន្ថយ​ស្ត្រេស និង​សម្រួល​សម្ពាធឈាម ហើយ​កត្ដា​ទាំង​នេះ ក៏​ជួយ​បង្ការ និង​បំបាត់​បញ្ហា​ឈឺក្បាល​ផងដែរ។

៥. បង្កើន​ប្រព័ន្ធ​ការពារ

ការថើបគ្នា អាច​ជួយបង្កើន​ប្រព័ន្ធ​ការពារ តាមរយៈ​ការប៉ះពាល់​ជាមួយ​ពពួក Germ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ ការសិក្សា​មួយ នៅ​ឆ្នាំ​២០១៤ រកឃើញ​ថា គូស្នេហ៍ ដែល​ថើបគ្នា​ញឹកញាប់ បាន​ឆ្លង​ពពួក Microbiota គ្នា​ទៅវិញទៅ​មក ដែល​មាន​នៅក្នុង​ទឹកមាត់ និង​អណ្ដាត​របស់​ពួកគេ។

៦. ជួយដុត​កាឡូរី

ការថើប ប្រើសាច់ដុំមុខ ដោយវាអាច​ជួយ​ដុត​កាឡូរី ពី ២-២៦​កាឡូរី/នាទី អាស្រ័យ​តាម​ការថើប​នោះ​មាន​ចំណង់ប៉ុនណា។

៧. រឹតចំណងទំនាក់ទំនងរវាងដៃគូ

ការថើបគ្នា ជួយបញ្ចេញ​អ័រម៉ូន Oxytocin ហើយ​វាជា​សមាសធាតុ​ពាក់ព័ន្ធ​នឹង​ចំណង​ទំនាក់ទំនង​រវាង​ដៃគូ។ ការថើបគ្នា​ជាមួយ​ដៃគូ ជួយ​បង្កើន​ទំនាក់ទំនង​រីករាយ ហើយ​វាមាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​រយៈពេល​វែង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

ចុចអាន៖ ជឿទេ? ឱបជួយឲ្យអារម្មណ៍ស្ងប់និងរីករាយ

The post ថើបគ្នា ធ្វើឱ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់ appeared first on Kampuchea Thmey Daily.

ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម
ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ គឺ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​ ឬខ្លួនឯង​ផ្ទាល់ថើប​មាត់​កូន។ ទង្វើបែប​នេះ​កូន​អាច​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។

លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus ដែល​ជា​ពពួក​ជំងឺ​រើម។

ចំពោះ​ករណី​មួយ​ទៀត អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​អាច​ឆ្លង​ទៅ​ទារក នាំ​ឲ្យ​រលាក​ទងសួត សួត និង​ឆ្លង​ផ្ដាសាយ​ជាដើម។ ក្រៅពី​នោះ​នៅ​មាន​ជំងឺ​ឡើង​កន្ទួល រមាស់ ដែល​អាច​រីក​រាល​ដាល​ពី​មាត់​រហូត​ដល់​ផ្នែក​ផ្សេង​ៗ​ក៏​មាន។ លោក​បន្ត​ទៀត​កូន​នៅ​តូច​កំណាញ់​កូន​បន្តិច ក៏​មិន​អ្វី​ដែរ ព្រោះ​បើ​ឈឺ​មានតែ​ម៉ាក់​ប៉ា​ប៉ុណ្ណោះ​ដែល​ពិបាក ហើយ​បើ​​​កូនឈឺ​ធ្ងន់ធ្ងរ​​ត្រូវ​ចំណាយ​អស់​ថវិកា និង​ពេល​វេលា​ច្រើន​ណាស់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំងឺមហារីក ៥ប្រភេទ ច្រើនកើតលើកុមារតូចៗ

ចុចអាន៖ ៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩

The post ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម appeared first on Kampuchea Thmey Daily.