ថ្នាលផ្ទៀងផ្ទាត់ឯកសារ Archives - Kampuchea Thmey Daily

កម្ពុជា ដាក់ផែនការជួយ ម៉ាឡេស៊ី ឡាវ បង់ក្លាដែស បន្ទាប់ពីហ្វីលីពីន ទីម័រឡេស្តេ ដើម្បីអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov
ថ្នាលបច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់ឯកសារ មានសារៈសំខាន់នៅក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ ឬហៅថា verify.gov ត្រូវបានអភិវឌ្ឍន៍ដោយកូនខ្មែរ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍ។

ក្រៅពីដាក់ឱ្យប្រើប្រាស់ក្នុងស្រុកជាមួយស្ថាប័នជាច្រើនមក កម្ពុជាបានពង្រីកថ្នាលបច្ចេកវិទ្យានេះទៅក្រៅប្រទេស ដោយបានជួយអភិវឌ្ឍថ្នាលនេះ នៅប្រទេស ហ្វីលីពីន និង ទីម័រឡេស្តេ។ នៅថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២៦ ប្រទេសទីម័រឡេស្តេ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលបច្ចេកវិទ្យា VERIFY.GOV.TL។ នេះគឺជាថ្នាល់ផ្ទៀងផ្ទាល់ឯកសារដោយផ្អែកទៅលើបច្ចេកវិទ្យា Blockchain ដំបូងបង្អស់របស់ប្រទេសទីម័រឡេស្តេ។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនៅប្រទេសទីម័រឡេស្តេ មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់នៅទីម័រឡេស្តេ បន្ទាប់ពីភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់ នៅឯខេត្តសៀមរាបកន្លងទៅ។ លោកថ្លែងថា៖«យើងបានជួយហ្វីលីពីន និងទីម័រឡេស្តេ។ ហើយហ្វីលីពីន បានដាក់ជាង ៩០ លានអត្តសញ្ណាណប័ណ្ណជាតិ (ID) នៅលើថ្នាល verify.gov ។ ហើយឥឡូវនេះ ហ្វីលីពីន កំពុងតែរៀបចំដាក់លើបណ្ណបើកបរ ( Driving License)។

បើតាមលោករដ្ឋមន្រ្តី កម្ពុជាបានដាក់ផែនការជួយអភិវឌ្ឍថ្នាលនេះនៅប្រទេសផ្សេងទៀត ប៉ុន្តែដោយសារ​ធនធានមនុស្សយើងនៅមានកម្រិតគឺជួយទីម័រឡេស្តេសិន។ បន្ទាប់មកនឹងចាប់ផ្តើមជួយខាងម៉ាឡេស៊ី ឡាវ នឹងជួយបង់ក្លដេស និងប្រទេសមួយចំនួនទៀត។

លោកបានគូសបញ្ជាក់ថា៖« ឈរលើស្មារតីកិច្ចសហប្រតិបត្តិការ ធម្មតានៅពេលប្រទេសកម្ពុជាជួបបញ្ហា គឺប្រទេសជាមិត្តក៏ធ្លាប់ជួយយើង។ ដូច្នេះ ពេលនេះយើងផ្តល់ការសហការដល់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ប្រើប្រាស់នូវបច្ចេកវិទ្យាដែលកូនខ្មែរបានបង្កើតនេះឱ្យកាន់តែល្អប្រសើរជាប្រយោជន៍ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍប្រទេសរបស់គាត់»។ លើសពីនេះ វាជាកិត្តិយសមួយដែលកម្ពុជាធ្លាប់តែគេជួយកន្លងមក ប៉ុន្តែឥឡូវនេះយើងប្រែក្លាយទៅជាចូលរួមសហការជួយគេវិញ ដែលនេះជាកិត្តិយសរបស់កម្ពុជា។

កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់បច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណបើកបរទម្រង់ឌីជីថល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល៕

The post កម្ពុជា ដាក់ផែនការជួយ ម៉ាឡេស៊ី ឡាវ បង់ក្លាដែស បន្ទាប់ពីហ្វីលីពីន ទីម័រឡេស្តេ ដើម្បីអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលដាក់ឱ្យប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ ធ្វើឱ្យចំណេញពេល និងកាត់បន្ថយចំណាយ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh» នៅគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល និងទំនុកចិត្តក្នុងការប្រើប្រាស់ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជី​ថល សេវាសាធារណៈ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគិតគូររៀបចំអភិវឌ្ឍថ្នាលនេះជា «ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products-DGPs» ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេស ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្រៅពីអត្ថប្រយោជន៍សម្រាប់វិស័យសាធារណៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏បានដាក់ឱ្យប្រើប្រាស់ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យឯកជន និងសាធារណជនទូទៅ ពីព្រោះថា ថ្នាលនេះ អាចជួយដោះស្រាយបញ្ហាប្រឈមដែលមានក្នុងវិស័យឯកជនផងដែរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏គ្រោង នឹងពង្រីកវិសាលភាពនៃការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយទៅដល់វិស័យឯកជនបន្ថែមទៀត។

វិស័យឯកជនដែលមានបំណងប្រើប្រាស់ថ្នាលនេះ អាចដាក់សំណើមកក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំផែនការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ខ្លួន ចាប់ពីថ្ងៃចេញសេចក្តីជូន ដំណឹងនេះតទៅ៕

The post រដ្ឋាភិបាលដាក់ឱ្យប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ ធ្វើឱ្យចំណេញពេល និងកាត់បន្ថយចំណាយ appeared first on Kampuchea Thmey Daily.