ថ្នាំសម្រករាង Archives - Kampuchea Thmey Daily

រកឃើញថ្នាំសម្រក​ទម្ងន់​៣​មុខ របស់ DJ វៀតណាម ​ផ្ទុក​សារធាតុ​ហាមឃាត់
តាមការចុះផ្សាយពីសារព័ត៌មាន tintuconline ថ្នាំសម្រកទំងន់របស់ DJ Ngan 98 ចំនួន៣ប្រភេទដែលបានលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មានដូចជា Super Detox X3, X7 Plus, X1000 ផលិតផលទាំងនេះមានតម្លៃថ្លៃហួសប្រមាណ ប៉ុន្តែមានសារធាតុហាមឃាត់ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

រូបភាព៖tintuconline

កាលពីថ្ងៃទី ១៣ ខែតុលា ប៉ូលិសទីក្រុងហូជីមិញបានចាប់ខ្លួន DJ Ngan 98 (ឈ្មោះពិត Vo Thi Ngoc Ngan) ពីបទផលិត និងជួញដូរទំនិញក្លែងក្លាយក្នុងទម្រង់ជាអាហារមុខងារ។ ផលិតផលដែលផលិត និងលក់ដោយរូបនាង ត្រូវបានកំណត់ថាជាផលិតផលក្លែងក្លាយ មិនបំពេញតាមស្តង់ដារគុណភាពដែលបានប្រកាស និងមានសារធាតុហាមឃាត់គ្រោះថ្នាក់ដូចជា sibutramine និង phenolphthalein ។ ទាំងនេះគឺជាសារធាតុសកម្មដែលត្រូវបានហាមប្រាមក្នុងការប្រើប្រាស់ក្នុងអាហារដោយសារតែហានិភ័យដែលអាចបណ្តាលឲ្យមានបញ្ហាសរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ ជំងឺរំលាយអាហារ និងសូម្បីតែជំងឺមហារីក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

យោងតាមទីភ្នាក់ងារស៊ើបអង្កេត ចាប់តាំងពីឆ្នាំ ២០២១ មក Ngan 98 បានសហការជាមួយរោងចក្រមួយចំនួននៅទីក្រុងហាណូយ ដើម្បីដំណើរការផលិតផលអាហារក្រោមមុខងារ ការពារសុខភាព និងសម្រកទម្ងន់ ដូចជា Super Detox X3, X7Plus, X1000។ ផលិតផលទាំងនេះត្រូវបានអនុញ្ញាតស្របច្បាប់សម្រាប់ការចរាចរនៅលើក្រដាស។ ទោះជាយ៉ាងណាក៏ដោយ រូបនាងបានទាញយកអត្ថប្រយោជន៍នៃទម្រង់ «អំណោយទានឥតគិតថ្លៃ» ដើម្បីលក់ផលិតផលមួយផ្សេងទៀតដែលមានឈ្មោះថា ថ្នាំគ្រាប់បន្លែ Collagen ។

ផលិតផលនេះមិនមានអាជ្ញាប័ណ្ណ ខ្វះឯកសារប្រកាសគុណភាព ប៉ុន្តែនៅតែវេចខ្ចប់ និងដាក់ស្លាកយីហោដដែលដូចជា X3, X7, X1000 ហើយត្រូវបានផ្សព្វផ្សាយថាមានប្រសិទ្ធភាព ក្នុងការបង្កើនការសម្រកទម្ងន់នៅពេលប្រើជាមួយគ្នា។ជាពិសេស នៅលើការវេចខ្ចប់ បានបញ្ឆោតអតិថិជនដោយលើកទឹកចិត្តឲ្យប្រើក្នុងពេលតែមួយ ដើម្បីសម្រកទម្ងន់លឿន ។

ប្រឈមមុខនឹងការសង្ស័យនេះ នាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ បានត្រួតពិនិត្យផលិតផលរបស់ Ngan 98។  យ៉ាងណា ខណៈពេលដែលកំពុងរង់ចាំលទ្ធផលត្រួតពិនិត្យ នាយកដ្ឋានសុវត្ថិភាពចំណីអាហារ បានផ្តល់អនុសាសន៍ថា អ្នកប្រើប្រាស់មិនត្រូវទិញ ឬប្រើប្រាស់ផលិតផល X1000, Super Detox X3 និង X7 Plus ដើម្បីការពារសុខភាពរបស់ពួកគេ និងចៀសវាងហានិភ័យនៃសុវត្ថិភាពចំណីអាហារ។ ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត និង​បំភ្លឺ​បន្ថែម៕

រូបភាពtintuconline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប៉ូលិសវៀតណាម ស៊ើបអង្កេត DJ មួយរូប ក្រោយផ្សាយផលិតផលសម្រកទម្ងន់បំភ្លើសការពិត

The post រកឃើញថ្នាំសម្រក​ទម្ងន់​៣​មុខ របស់ DJ វៀតណាម ​ផ្ទុក​សារធាតុ​ហាមឃាត់ appeared first on Kampuchea Thmey Daily.

មានជំងឺរ៉ាំរ៉ៃប្រចាំកាយ គួរផឹកថ្នាំសម្រកទម្ងន់ដែរឬទេ?
ថ្នាំសម្រកទម្ងន់គឺជាទីពេញនិយមនាសម័យបច្ចុប្បន្ននេះសម្រាប់មនុស្សដែលឡើងគីឡូខ្លាំង ឬច្រើនតែចង់សម្រកនៅទីកន្លែងណាមួយនៃរាងកាយ។ ប៉ុន្តែទោះជាវាមានប្រសទ្ធិភាពយ៉ាងណាក្ដី មុននឹងអ្នកសម្រេចចិត្តប្រើថ្នាំសម្រក គួរដឹងថាខ្លួនមានជំងឺរ៉ាំរ៉ៃប្រចាំកាយ កាលបើយើងប្រើថ្នាំវានឹងមានផលប៉ះពាល់ខ្លាំងដល់សុខភាព។

ដូច្នេះមុនពេលលោកអ្នកចាប់ផ្ដើមប្រើថ្នាំសម្រករាងត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក​ ឬជាមួយវេជ្ជបណ្ឌិតមុនពេលចាប់ផ្តើមអាហារបំប៉ន ឬថ្នាំសម្រកទម្ងន់ណាមួយ។ ពួកគេអាចជួយអ្នកឲ្យយល់ពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមាន ជាពិសេសទាក់ទងនឹងស្ថានភាពរ៉ាំរ៉ៃផ្ទាល់ខ្លួនយើង។

ផលប៉ះពាល់ដែលអាចកើតមាន៖ ថ្នាំសម្រកទំងន់ក៏អាចមានផលប៉ះពាល់ដូចជា ចង្អោរ ទល់លាមក រាគ ឈឺក្បាល វិលមុខ និងបង្កើនអត្រាបេះដូង។ ផលរំខានធ្ងន់ធ្ងរជាងនេះ អាចរួមមានបញ្ហាតម្រងនោម បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺថង់ទឹកប្រមាត់ និងសូម្បីតែការគិតចង់ធ្វើអត្តឃាតក៏អាចកើតឡើងបានដែរ។

អន្តរកម្មជាមួយថ្នាំផ្សេងទៀត៖ ថ្នាំគ្រាប់សម្រកទម្ងន់អាចធ្វើអន្តរកម្មជាមួយថ្នាំដែលអ្នកប្រហែលជាកំពុងប្រើថ្នាំសម្រាប់ជំងឺរ៉ាំរ៉ៃរបស់អ្នក ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់។ ដូច្នេះសូមពីគ្រោះត្រង់ចំណុចនេះឲ្យបានម៉ត់ចត់បំផុត ចៀសវាងមានបញ្ហានាំឲ្យគ្រោះថ្នាក់ទាក់ទិនអាយុជីវិត។

ការប្រើប្រាស់រយៈពេលវែង៖ ថ្នាំសម្រកទម្ងន់មួយចំនួនត្រូវបានបម្រុងទុកសម្រាប់ការប្រើប្រាស់រយៈពេលវែង ហើយអាចតម្រូវឲ្យមានការត្រួតពិនិត្យជាបន្តបន្ទាប់ ដោយអ្នកផ្តល់សេវាថែទាំសុខភាពផ្ទាល់ខ្លួន។

ការផ្លាស់ប្តូររបៀបរស់នៅ៖ ការរួមបញ្ចូលថ្នាំជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅដូចជារបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណទៀងទាត់ អាចធ្វើឲ្យប្រសើរឡើងនូវលទ្ធផល និងជួយគ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ បើទោះបីជាអ្នកមានមានជំងឺរ៉ាំរ៉ៃប្រចាំកាយក៏ពិតមែន ប៉ុន្តែអ្នកនៅតែអាចប្រើថ្នាំទាំងនោះបានដោយសុវត្ថិភាព។ វាអាស្រ័យលើស្ថានភាពសុខភាពបច្ចុប្បន្នរបស់យើងផ្ទាល់ ឬធ្វើការជជែកជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ ជាពិសេសថ្នាំសម្រកមានប្រភពនិងការណែនាំច្បាស់លាស់មិនបានធ្វើឲ្យសុខភាពយើងចុះខ្សោយ ឬប៉ះពាល់ខ្លាំងទេ ឲ្យតែយើងសិក្សានិងស្វែងយល់ទើបមិនមានគ្រោះថ្នាក់ទៅថ្ងៃខាងមុខ៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនសម្រេចលេបថ្នាំសម្រករាង ត្រូវដឹងផលរំខាននិងសួរពេទ្យឲ្យច្បាស់សិន

The post មានជំងឺរ៉ាំរ៉ៃប្រចាំកាយ គួរផឹកថ្នាំសម្រកទម្ងន់ដែរឬទេ? appeared first on Kampuchea Thmey Daily.

ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អមួយនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
បញ្ហា​ឡើង​ទម្ងន់​ធ្វើឲ្យ​មនុស្ស​ស្រី ឬ​ប្រុស​ពិបាក​ចិត្ត និង​ស្វះស្វែង​រក​មធ្យោបាយ ដើម្បី​ឲ្យ​បាន​រូបរាង​ស្គម​មក​វិញ។ ក្នុង​នោះ​វិធី​ដែល​ពេញ​និយម​មាន​ទាំង​ហាត់ប្រាណ តម​អាហារ ផឹក​ហ្វាយប៊ឺ តែ​វិធី​អស់​ទាំងនោះ​មាន​ប្រសិទ្ធភាព​យឺត ដូចនេះ​ការ​ជ្រើសរើស​ថ្នាំ​សម្រក​លេប​តាម​អនឡាញ គឺ​មាន​ច្រើន​បំផុត។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ហាមឃាត់​ផលិតផល​សម្រក​មួយ​ប្រភេទ​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​សុខាភិបាល​តែង​តែ​ពិនិត្យ​គុណភាព​ថ្នាំ​សម្រក​មួយ​ចំនួន​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហាម​ប្រើប្រាស់​ថ្នាំ ឬ​អ្វី​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ព្រោះ​នាំឲ្យ​ខាតបង់​លុយកាក់ ប៉ះពាល់​សុខភាព ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

ចុចអាន៖ នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

The post ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អមួយនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់
ថ្ងៃនេះ​យើងនិយាយអំពី ផលប៉ះពាល់នៃថ្នាំសម្រកទម្ងន់ ប្រភេទគ្រាប់។

គ្រោះថ្នាក់​របស់វា ប្រែប្រួលអាស្រ័យលើប្រភេទថ្នាំដែលអ្នកធ្លាប់ប្រើ និងប្រសិទ្ធិភាពវា។ ឧទាហរណ៍ស្រកកាន់តែលឿន  កាន់តែ​បណ្តាលឱ្យគេងមិនលក់ សម្ពាធឈាមខ្ពស់  ចង្វាក់បេះដូងលោតលឿន  មិនចេះស្រួលខ្លួននិង​ប្រដាប់រំលាយអាហារបំផ្លាញម្តងបន្តិចៗ ដោយសញ្ញារាគរូស និង​ញាំអ្វីមិនរំលាយបានល្អ។ ថ្នាំទំាងនោះមានច្រើនប្រភេទ បានចូលទៅរំខានដល់ការស្រូបយកជាតិខ្លាញ់ពីរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទក្នុងខួរក្បាល ធ្វើឱ្យកាត់ចោល​​អារម្មណ៍និងការគិតដែលធ្លាប់តែភ្លឺស្វាងក៏ធ្លាក់ចុះ​ជាលំដាប់ និងភាគច្រើន​គឺ​ គំនិតសុញ អគតិ សង្ស័យ ​ភ័យបារម្ភ។

មិនយូរ​ប៉ុន្មានអ្នកឃើញ​ខ្លួនឯង មាន​អាការៈ​ឈឺក្បាល ចង់ចង្អោរនិងក្អួត ទល់លាមក ស្ងួតមាត់ជានិច្ច ខ្សោះរសជាតិ និងវិលមុខធេងធោង។

ថ្នាំសម្រកទម្ងន់ប្រភេទរំញោចជាច្រើនដូចជា phentermine ឬ diethylpropion ត្រូវបានណែនាំសម្រាប់ការប្រើប្រាស់រយៈពេលខ្លី បំផុត ដោយសារតែហានិភ័យនៃការប៉ះពាល់ធ្ងន់ ដល់សមត្ថភាព​សសៃប្រសាទដែលនាំទៅដល់ជំងឺផ្លូវចិត្ត​ ប្រែប្រួលចរិត និងរាងកាយទន់ខ្សោយ បំពេញការងារអ្វី​ក៏លែងបានល្អដូចមុន។

តែក៏មាន​ប្រភេទ​ថ្នាំសម្រកទម្ងន់តាមវេជ្ជបញ្ជាដូចជាថ្នាំ ពពួក topiramate (Qsymia), lorcaserin (Belviq), bupropion និង naltrexone (Contrave), និង liraglutide (Saxenda) ត្រូវបានគេ​យកប្រើសម្រាប់ការសម្រកទម្ងន់រ៉ាំរ៉ៃរយៈពេលវែង សម្រាប់ប្រើលើអ្នកដែលលើសទម្ងន់ហួសហេតុ ។ ជាទូទៅ ប្រសិនបើការសម្រកទម្ងន់នេះមិនបានធ្លាក់​ពី ៣ ទៅ ៤ ភាគរយ រវាង​ការញាំ​ពី ១២ ទៅ ១៦ សប្តាហ៍ ការព្យាបាលត្រូវបានបញ្ឈប់បន្ទាន់ ​ព្រោះថ្នាំនេះ​នឹងសម្លាប់អ្នកបាន។

ថ្នាំបញ្ចុះទម្ងន់នៅកម្ពុជា​ត្រូវបានគេកុហកថា មិនប៉ះពាល់អ្វី ព្រោះ​ផលប៉ះពាល់វាមើលភ្នែកទទេម្តេចនឹងឃើញ។

អ្នកខ្លះ​ងប់ងល់ប្រើវាជានិច្ច (ព្រោះប្រហែសរើវិញ​ វាជាថ្នាំចិញ្ចឹមអ្នកលក់) ដល់រាប់ឆ្នាំ ជាហេតុបណ្តាលឱ្យ​ក្រលៀន​រងការបំផ្លាញ (ក្រលៀនមិនអាចទប់នឹង​ការប្រើថ្នាំ​យូរឡើយ ចំណែក​ថ្នំាសម្រកនិងថ្នាំ​ស្បែកស រឹតតែបំផ្លាញល្បឿនគុណនឹងបីដង )ទោះពីមុនមក អ្នកធ្លាប់មាន​ក្រលៀនខ្លាំង​យ៉ាងណាក្តី។

ជាទូទៅ ប្រសិន​អ្នកលើសទម្ងន់ខ្លាំង គួរ​ចាប់តឹងតែងលើរបបអាហារដែលមានកាឡូរីទាបនិងផែនការធ្វើលំហាត់ប្រាណដែលត្រូវបានអនុម័តដោយវេជ្ជបណ្ឌិតដើម្បីទទួលបានលទ្ធផលល្អបំផុត។

ការប្រើថ្នាំសម្រក ជាទូទៅមិនអាចជួយបានរហូត​ដូចការ​កែទម្លាប់​ហូបចុកទេ។ ប្រសិនអ្នកស្រលាញ់ខ្លួន មិនចង់ស្ងួនចំណី បែរជា​ព្រមហូបចុក​តាមចិត្ត​ សេព​គ្រឿងអាកុល ទឹកផ្អែម កាហ្វេ ភេសជ្ជៈកំប៉ុង និងបន្ថែមការបំផ្លាញ​រាងកាយដោយថ្នាំ​សម្រកទម្ងន់ទៀត អ្នកកំពុងដឹងដោយខ្លួនឯង​ថា ខួរក្បាលនិងសមត្ថភាពចងចាំ អារម្មណ៍ភ័យព្រួយបាក់ទឹកចិត្ត​ កំពុង​គ្រប់គ្រងលើអ្នក។

អ្នកនឹងមាន​ប្រព័ន្ធសសៃប្រសាទ ​ដែលមាន​សមត្ថភាព​ស្មើមនុស្ស​អាយុលើសអ្នកពីរដង គឺចាស់ជាងវ័យ។

ព្រោះថ្នាំបំបាត់ការឃ្លាន គឺជាថ្នាំដែលធ្វើសកម្មភាពនៅក្នុងខួរក្បាល ដើម្បីជួយកាត់បន្ថយចំណង់អាហាររបស់មនុស្ស។ វាមានឥទ្ធិពលទៅលើផ្នែកនៃខួរក្បាលដែលជួយគ្រប់គ្រងអារម្មណ៍អ្នក។ វាចូលទៅបង្កើនសម្ពាធឈាមនិងពន្លឿនចង្វាក់បេះដូង បង្កើត​ការគេងមិនលក់វិបត្តិសរសៃរប្រសាទ ចក្ខុវិស័យព្រិលៗ អារម្មណ៍​អន្ទះអន្ទែងនិងសញ្ញា ​ឈឺក្បាលមិនលោះថ្ងៃ មុខមិនស្រស់ស្រាយ ស្ពឹកស្រពន់។

ទម្រង់ខ្លះ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ក្រពះធ្ងន់ដូចជា ទល់លាមក បន្ទោរបង់ឈាម ស្ងួតមាត់ ចង្អោរឬក្អួត អណ្តាតលែងដឹងរសជាតិ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

ចុចអាន៖ ជ្រើសរើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង

The post នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់ appeared first on Kampuchea Thmey Daily.