ទណ្ឌកម្មសេដ្ឋកិច្ច Archives - Kampuchea Thmey Daily

គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស អំពាវ នាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃ
តំណាងឱ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃគឺបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ជាទង្វើស្មោកគ្រោក និងថោកទាបបំផុត។ ក្នុងនាមជានាយកវិទ្យាស្ថានមួយរូប លោកថ្កោលទោសចំពោះសកម្មភាពនេះ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀត លើប្រទេសថៃ។

លោក តាន់ កុសល បានថ្លែងថា«ទីមួយគឺចង់ឱ្យអន្តរជាតិមើលឃើញពីទង្វើថោកទាបរបស់ថៃ ទីពីរចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មឱ្យបានច្រើ ឱ្យគាត់យល់ថា ស្អីជាអន្តរជាតិ ស្អីជាជាតិ ធម្មតាជាតិនិយម មិនមែនស្រលាញ់តែគាត់ទេ គេគ្រប់ប្រទេស គេស្រលាញ់ដូចគ្នា ប៉ុន្តែគេមិនធ្វើថោកទាបទៅលើប្រទេសគេផ្សេងៗទេ»។

ចំណែកឯលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃ ដែលបានធ្វើសកម្មភាពឈូសឆាយដីបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១០ ខែតុលាកន្លងទៅនេះ។ លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការណាមួយ ជំរុញឱ្យថៃវិលទៅគោរពបទឈប់បាញ់ និងគោរពអធិបតេយ្យភាពកម្ពុជា។

លោក ជិន តារ៉ា អំពាវនាវបែបនេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន អូស្រ្ដាលី ជប៉ុន កូរ៉េ និងសមាជិកអាស៊ាន សូមជួយរកយុត្តិធម៌ជូនកម្ពុជា និងជំរុញឱ្យថៃវិលទៅគោរពបទឈប់បាញ់ និងអធិបតេយ្យភាពកម្ពុជាវិញជាបន្ទាន់»។

សកម្មភាពទាហានថៃឈូសឆាយចូលដីកម្ពុជាថ្ងៃទី ១០ តុលា

រីឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានថ្កោលទោស និងចាត់ទុកសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ កាលពីថ្ងៃម្សិលមិញ ថាជាអំពើដ៏អមនុស្សធម៌ និងអសីលធម៌ជាទីបំផុត ព្រមទាំងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា «យើងគិតថា ពីមុនប្រជាជនថៃ បញ្ញវន្តថៃ ពោរពេញដោយការអប់រំបានខ្ពស់ តែនៅទីបំផុតយើងទើបតែដឹងថា ប្រជាជនថៃ ប្រជាជនសៀមនេះ គឺប្រៀបបានដូចជាមនុស្សអវិជ្ជា មនុស្សគ្មានការអប់រំ ដែលមិនមានសីលធម៌នៅក្នុងខ្លួន សម្រាប់អ្នករស់នៅជុំវិញខ្លួនរបស់ពួកគាត់»៕

The post គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស អំពាវ នាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃ appeared first on Kampuchea Thmey Daily.

ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​
​ក្នុងសង្គ្រាម​​រយៈពេល​ជាង​៣​និង​​​៣​ខែនៅ​ប្រទេស​អ៊ុយក្រែន​​ជាមួយ​មហា​អំណាច​​រុស្ស៊ី​​ ពិ​​ភពលោក​​បានស្រូបយក​​​​​​​​​ប្រភព​ថាមពល​ពី​ប្រទេស​​​រុស្ស៊ីយ៉ាង​ច្រើន ធ្វើ​ឲ្យ​ម​ហាអំណាច​នុយក្លេអ៊ែរ​​នេះ​​​ទទួលបាន​​ប្រភព​ចំណូល​ច្រើន​សម្រាប់​ការ​បន្ត​ធ្វើសង្គ្រាម​ ដែលតាមការ​ចុះ​ផ្សាយ​របស់​ BBC ចំណូល​ដែលរុស្សី​ប្រមូលបាន​មាន​រហូត​ដល់​​​ជិត​​១ពាន់​ពាន់​លាន​ដុល្លារ ច្រើន​ជាង​ដល់​ទៅ​៣ដង​​ ប្រៀបធៀប​មូលនិធិ​​ដែលប្រទេសសម្ព័ន្ធមិត្ត​លោក​សេរី​ផ្តល់​ឲ្យ​​ប្រទេសអ៊ុយក្រែន​សម្រាប់​ការ​ធ្វើសង្គ្រាម​​ទប់ទល់​រុស្ស៊ី​។

កម្មករ​​​​ពង្រីក​បំពង់ឧស្ម័ន​ចូលទៅកាន់ប្រទេសស៊ែប៊ី​កាល​ពីឆ្នាំ​​២០២០។ Reuters

​សេចក្តីរាយការណ៍​របស់​​ បណ្តាញ​​ផ្សព្វផ្សាយ​របស់​​អង់គ្លេស BBC បាន​ឲ្យ​ដឹង​ថា ​មហាអំណាច​រុស្ស៊ី​ទទួលបាន​ ប្រាក់​ចំណូល​​ពីការលក់ប្រេង និងឧស្ម័ន មាន​​ចំនួនជិតមួយភាគបីនៃប្រាក់ចំណូលរដ្ឋរបស់រុស្ស៊ី និងច្រើនជាង ៦០​% នៃការនាំចេញរបស់​ខ្លួន​។ ចំណូល​នោះ គឺជាគន្លឹះក្នុងការរក្សាម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី​ឲ្យ​នៅអូសបន្លាយ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​ និង​បន្ត​ទៅមុខ​​ទៀត​​។

​បន្ទាប់​ពី​លើក​ទ័ព​ចូល​លុក​លុយប្រទេសអ៊ុយក្រែ​ន​កាល​ពី​​ខែ​​កុម្ភៈ​ឆ្នាំ​២០២២ ​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច ដឹកមុខ​ដោយសហរដ្ឋអាមេរិកក្នុងរដ្ឋការ​របស់​​អតីត​ប្រធានាធិបតី ចូ បៃ​ដិន បាន​​​​ដាក់​ចេញ​​នូវ​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ កា​របង្កក​សាច់​ប្រាក់​​​របស់​រុស្ស៊ី​​នៅ​ក្រៅ​ប្រទេស​ ដែល​ពួកគេ​ជឿថា នឹង​​ផ្តាច់​មូល​និធិ​​ ធ្វើឲ្យរុស្ស៊ី​ចុះខ្សោយ និង​ងាក​ទៅ​រក​ការ​បញ្ចប់សង្គ្រាម។ ​

ទណ្ឌកម្ម​​​​​សេដ្ឋកិច្ច​លើ​ប្រទេសរុស្ស៊ី​ គឺ​សំដៅ​ជាចំបង​​លើ​​ការ​នាំ​ចេញ​ប្រេង​​និង​ឧស្ម័ន​ ដែលជា​ប្រភព​ចំណូល​ដ៏សំខាន់​របស់​ប្រទេសរុស្ស៊ី ប៉ុន្តែ​ ផ្ទុយស្រឡះ​ពីការ​អនុវត្ត​​ទណ្ឌកម្មនោះ រុស្ស៊ី​បែ​ជា​ទទួលបាន​ចំណូល​កាន់​តែ​ច្រើន ពី​ការ​នាំចេញ​ប្រេង​និង​ឧស្ម័ន​ទៅកាន់​​ទីផ្សារសកលលោក រួម​ទាំង​ទីផ្សារ​របស់​ប្រទេសសមាជិក​របស់​អង្គការណាតូផង ច្រើន​លើស​ពី​​ជំនួយ​​ដែល​​អ៊ុយក្រែន​ទទួល​បាន​ពីសម្ព័ន្ធ​មិត្តដែលបាន​ផ្តល់ដើម្បី​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ប្រទេសរុស្ស៊ី​។

​BBC ​បានរាយការណ៍​ថា បន្ទាប់ពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២​ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើឥន្ធនៈ​អ៊ីដ្រូកាបូនរបស់រុស្ស៊ី។ សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ហាមប្រាម​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ខណៈ ប្រទេស​​ជាច្រើន​នៅ​ក្នុងសហភាព​អឺរ៉ុប​ (EU) បាន​​ហាមប្រាម​ការ​នាំ​ចូល​ប្រេងឆៅ​ពី​សមុទ្រ​របស់​រុស្ស៊ី ប៉ុន្តែ​មិនមែន​ឧស្ម័ន។

​សេចក្តីរាយការណ៍​​នោះ បានរកឃើញ​ថា គិតត្រឹមថ្ងៃទី ២៩​ឧសភា ​​ប្រទេស​រុស្ស៊ី​ទទួល​បាន​ចំណូល​ជាង ៨៨៣​ ពាន់​លាន​អឺរ៉ូ (៩៧៣​ ពាន់លានដុល្លារ) ពីការនាំចេញឥន្ធនៈហ្វូស៊ីលចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញ​កាល​ពី​ខែ​កុម្ភៈ​២០២២ រួមទាំង​​សាច់​ប្រាក់​ ២២៨​ពាន់លានអឺរ៉ូ ពីបណ្តាប្រទេសដាក់ទណ្ឌកម្ម។ ​នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ។

​ជាមួយ​គ្នា​នេ ប្រទេស​អ៊ុយក្រែន​ទទួល​ជំនួយ​​​​គ្រប់ប្រភេទ​គិត​ជាសាច់​ប្រាក់​មានត្រឹមតែ​​៣០៩​ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​។ ​នៅ​ក្នុងតារាង​ដែលវិភាគ​ដោយ​​ BBC ​ប្រទេសសមាជិក​ណា​តូ​ បានផ្តល់​ជំនួយ​ដល់​ប្រទេសអ៊ុយក្រែន​មានទឹកប្រាក់២៣៦​ពាន់​លានដុល្លារ ខណៈ​រដ្ឋសមាជិក​ណាតូ បាន​ចំណាយ​ទិញ​​ឥន្ធនៈពីរុស្ស៊ី​​​មាន​រហូត​ដល់​៣៣៥​ពាន់​លាន​ដុល្លារ​។

​​សេចក្តី​រាយការណ៍​ រកឃើញ​ថា ​ប្រទេស​អង់គ្លេសដែល​ជា​​ប្រទេសចេញមុខ​​ប្រឆាំង​រុស្ស៊ី តាមរយៈ​ការ​​គាំទ្រ​​​​អ៊ុយក្រែនតាំង​ការ​ទូត​​និង​ហិរញ្ញវត្ថុ ​ក៏​​មានចំណែក​​​នាំចូល​ឥន្ធនៈ​​​ពី​បណ្តាប្រទេសជាសមាជិក​របស់​អឺរ៉ុប ដែលមានទឹកប្រាក់​២០៩​ពាន់​លាន​អឺរ៉ូ​​។​

រដ្ឋសហភាពអឺរ៉ុបបានបន្តការនាំចូលឧស្ម័នតាមបំពង់ដោយផ្ទាល់ពីប្រទេសរុស្ស៊ីរហូតដល់អ៊ុយក្រែនកាត់បន្ថយការដឹកជញ្ជូននៅខែមករាឆ្នាំ ២០២៥​ ហើយប្រេងឆៅរបស់រុស្ស៊ីនៅតែត្រូវបានបង្ហូរទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី​នៅ​ឡើយ​ទេ​​។

ឧស្ម័នរុស្ស៊ីនៅតែត្រូវបានបញ្ជូនទៅកាន់អឺរ៉ុបក្នុងបរិមាណកើនឡើងតាមរយៈ​ប្រទេស​តួកគី៖ ទិន្នន័យរបស់ CREA បង្ហាញថាបរិមាណរបស់វាបានកើនឡើង ២៦,៧៧​ភាគរយ​ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥​ ធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤​។

​ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែល​ជាសមាជិក​អង្គការ​ណាតូ និងដែល​មាន​មេដឹកនាំ​​មានទំនាក់​ទំនង​យ៉ាង​​ជិត​ស្និទ្ធ​ជាមួយ​ប្រធានា​​​ធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅតែទទួលបានឧស្ម័ន​ពី​រុស្ស៊ី​តាម​បំពង់បង្ហូរប្រេងពី​ប្រទេស​រុស្ស៊ីតាមរយៈតួក​​គីនៅឡើយ​ទេ​៕​

ដោយ រ៉ាន់ រើយ​

កប៉ាល់​ដឹកប្រេង​របស់​ក្រុមហ៊ុនប្រេង​​ Sovcomflot របស់​រុស្ស៊ី ដែល​ចូលចត​​ផ្ទេរ​​នៅ​​​កំពង់ផែ​​ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទសតួកគី​កាលខែមេសាឆ្នាំ​២០២៤។​  REUTERS

The post ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​ appeared first on Kampuchea Thmey Daily.