ទណ្ឌកម្ម Archives - Kampuchea Thmey Daily

ទណ្ឌកម្ម៖ ការត្រដររស់ និងយុទ្ធសាស្ត្រទប់ទល់របស់អ៊ីរ៉ង់ ជាង ៤០ឆ្នាំ
ទណ្ឌកម្មបានធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជួបវិបត្តិអតិផរណាខ្ពស់ និងការធ្លាក់ចុះតម្លៃប្រាក់ Rial យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់អាចធ្វើឱ្យរបបដឹកនាំអ៊ីរ៉ង់ ដួលរលំ ឬបោះបង់គោលជំហរនយោបាយរបស់ខ្លួនទាំងស្រុងនោះទេ។ ការរស់រានរបស់អ៊ីរ៉ង់អាស្រ័យយ៉ាងខ្លាំងលើ “ភាពធន់នៃរចនាសម្ព័ន្ធផ្ទៃក្នុង” និង “តុល្យភាពអំណាចថ្មី” ជាមួយប្លុកខាងកើត ឬBRICS។

យោងតាមទិន្នន័យចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៦ និងការបូកសរុបពីប្រភពនានាបង្ហាញថា អ៊ីរ៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងទណ្ឌកម្ម ច្រើនបំផុតនៅលើពិភពលោកលេខ២ (ជិតស្មើនឹងរុស្ស៊ី)។

១. ស្ថាប័នដាក់ទណ្ឌកម្ម
គិតត្រឹមដើមឆ្នាំ២០២៦ ចំនួនសរុបដែលត្រូវបានកត់ត្រាដោយស្ថាប័នតាមដានទណ្ឌកម្មអន្តរជាតិមានចំនួន ៥៦៥៤ ករណី(ទាំងបុគ្គល និងអង្គភាព) ក្នុងនោះសហរដ្ឋអាមេរិក (OFAC) ដាក់ប្រហែល ៥,០០០ ឬ ៨៨.៤៣%, សហភាពអឺរ៉ុប ដាក់ ៥៧០ ឬ១០.០៨% និង អង្គការសហប្រជាជាតិ ដាក់ ៨៤ ឬ១.៤៩% (ជាចំនួនដែលផ្តោតលើកម្មវិធី អាវុធនុយក្លេអ៊ែរ)។

២. វិស័យដែលរងទណ្ឌកម្ម

ទណ្ឌកម្មមិនមែនរាប់តែជាចំនួន “ដង” ទេ ប៉ុន្តែវាគ្របដណ្ដប់ស្ទើរតែ ១០០% នៃសេដ្ឋកិច្ចស្នូល៖

-វិស័យថាមពល៖ ការហាមឃាត់ការនាំចេញប្រេង និងហ្គាស (ប្រភពចំណូលធំទី១)។

-វិស័យហិរញ្ញវត្ថុ៖ ធនាគារអ៊ីរ៉ង់ស្ទើរតែទាំងអស់ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធ SWIFT (មិនអាចផ្ទេរប្រាក់អន្តរជាតិបាន)។

-វិស័យដឹកជញ្ជូន៖ កប៉ាល់ដឹកទំនិញ និងក្រុមហ៊ុនអាកាសចរណ៍ (ដូចជា Iran Air) ត្រូវបានដាក់កម្រិតមិនឱ្យចូលចតក្នុងប្រទេសជាច្រើន។

-វិស័យយោធា និងបច្ចេកវិទ្យា៖ ការហាមឃាត់ការនាំចូលគ្រឿងបន្លាស់អេឡិចត្រូនិច ដែលអាចយកទៅផលិតដ្រូន (Drones) ឬមីស៊ីល។

៣. រលកនៃទណ្ឌកម្មតាមដំណាក់កាល

ចំនួនទណ្ឌកម្មបានហក់ឡើងខ្លាំងក្នុងរបត់សំខាន់ៗចំនួន ៣៖

-រលកទី១ (១៩៧៩-១៩៩៥)៖ ទណ្ឌកម្មពាណិជ្ជកម្មទូទៅពីអាមេរិក។

-រលកទី២ (២០១០-២០១២)៖ ទណ្ឌកម្មពីអង្គការសហប្រជាជាតិ (UN) ជុំវិញបញ្ហានុយក្លេអ៊ែរ។

-រលកទី៣ (២០១៨-២០២៦)៖ បន្ទាប់ពីអាមេរិកដកខ្លួនចេញពី JCPOA និងការបន្ថែមទណ្ឌកម្មថ្មីៗពាក់ព័ន្ធនឹង ការផ្ដល់អាវុធឱ្យរុស្ស៊ី និងការបង្រ្កាបបាតុកម្មក្នុងស្រុក។

៤. ការត្រដររស់ និងយុទ្ធសាស្ត្រទប់ទល់

ទោះបីជាស្ថិតក្រោមសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក៏អ៊ីរ៉ង់បានបង្កើត “ភាពធន់នៃសេដ្ឋកិច្ច” (Resistance Economy) តាមរយៈវិធីសាស្ត្រដូចជា៖

-ការលក់ប្រេង “ពណ៌ប្រផេះ”៖ ប្រើប្រាស់បណ្ដាញកប៉ាល់សម្ងាត់ដើម្បីនាំចេញប្រេងទៅកាន់ប្រទេសដែលមិនខ្វល់ពីទណ្ឌកម្មអាមេរិក (ដូចជាចិន)។

-ការពង្រឹងទំនាក់ទំនងខាងកើត៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី និងចិន ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។

-ការផលិតក្នុងស្រុក៖ ជំនួសទំនិញនាំចូលដោយផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណបរទេស។

-ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល៖ ប្រើ Crypto និងប្រព័ន្ធទូទាត់ជំនួស SWIFT ដើម្បីគេចពីការតាមដានរបស់ធនាគារអន្តរជាតិ(អាមេរិក និងអឺរ៉ុប)។

សន្និដ្ឋាន

ក្នុងរយៈពេលជាង ៤០ឆ្នាំ នៃទណ្ឌកម្មដែលគ្របដណ្ដប់ស្ទើរតែ ១០០% នៃសេដ្ឋកិច្ចស្នូល អ៊ីរ៉ង់មិនត្រឹមតែមិនដួលរលំនោះទេ ប៉ុន្តែបានប្រែក្លាយខ្លួនជា “មន្ទីរពិសោធន៍សកល” ក្នុងការគេចចេញពីសម្ពាធលោកខាងលិច។ ភាពជោគជ័យនៃការត្រដររស់នេះ ផ្អែកលើកត្តាបីសំខាន់ៗ៖

ក. ការបន្ស៊ាំខ្លួនតាមរយៈភាពធន់នៃសេដ្ឋកិច្ច៖ អ៊ីរ៉ង់បានកាត់បន្ថយការពឹងផ្អែកលើដុល្លារ ងាកមកប្រើប្រាស់រូបិយប័ណ្ណឌីជីថល និងប្រព័ន្ធធនាគារស្រមោល ដែលធ្វើឱ្យទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបាត់បង់ប្រសិទ្ធភាពមួយផ្នែក។

ខ. យុទ្ធសាស្ត្រងាកទៅប្លុកBRICS៖ ការចងសម្ព័ន្ធភាពជាមួយមហាអំណាច BRICS (ជាពិសេសរុស្ស៊ី និងចិន) បានផ្តល់ដង្ហើមសេដ្ឋកិច្ចតាមរយៈការនាំចេញប្រេង “ពណ៌ប្រផេះ” និងការផ្លាស់ប្តូរបច្ចេកវិទ្យាយោធា ដែលធ្វើឱ្យអ៊ីរ៉ង់លែងឯកោ។

គ. ភាពធន់នៃរចនាសម្ព័ន្ធផ្ទៃក្នុង៖ ទោះបីជាមានអតិផរណាខ្ពស់ និងតម្លៃប្រាក់ Rial ធ្លាក់ចុះ ប៉ុន្តែការរុញច្រានការផលិតក្នុងស្រុកជំនួសការនាំចូល បានជួយរក្សាស្ថិរភាពសង្គម និងអំណាចដឹកនាំមិនឱ្យរង្គោះរង្គើ។

អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា

The post ទណ្ឌកម្ម៖ ការត្រដររស់ និងយុទ្ធសាស្ត្រទប់ទល់របស់អ៊ីរ៉ង់ ជាង ៤០ឆ្នាំ appeared first on Kampuchea Thmey Daily.

ត្រាំ មិនច្បាស់ថា តើទណ្ឌកម្មអាចធ្វើអ្វី ពូទីន បានឬអត់?
បន្ទាប់ពីដាក់ឱសានវាទឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងយូរត្រឹម១២ថ្ងៃ បើមិនដូច្នោះអាមេរិកនឹងប្រើធម៌ក្តៅជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃនោះ ពេលនេះប្រមុខសេតវិមាន ដូណាល់ ត្រាំ ទទួលស្គាល់ថា លោកមិនដឹងថា ចំណាត់ការទាំងនេះនឹងធ្វើអ្វីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានដែរឬក៏អត់។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ប្រាប់អ្នកសារព័ត៌មានកាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ លោកត្រាំ និយាយថា ទណ្ឌកម្មថ្មីរបស់អាមេរិកលើរុស្ស៊ី ប្រហែលជាគ្មានប្រសិទ្ធភាពឡើយ។ យ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងខំធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យសង្គ្រាមនៅអ៊ុយក្រែន បញ្ចប់ឆាប់ៗ។

លោកត្រាំលើកឡើងដូច្នេះ៖ «យើងនឹងដាក់ទណ្ឌកម្ម តែខ្ញុំមិនដឹងថា ទណ្ឌកម្មធ្វើអ្វីគាត់បានឬអត់។ ពួកគេដឹងអំពីការដាក់ទណ្ឌកម្ម ហើយខ្ញុំដឹងច្បាស់ជាងនរណាៗទាំងអស់ អំពីការដាក់ទណ្ឌកម្ម និងពន្ធគយ និងអ្វីៗផ្សេងទៀត។ ទោះខ្ញុំមិនដឹងថាវាមានផលប៉ះពាល់អ្វីឬអត់ តែយើងនឹងធ្វើវា»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សម្តីលោកត្រាំ កើតឡើងស្របពេលប្រធានាធិបតីអាមេរិករូបនេះ ហាក់មិនសប្បាយចិត្ត ហើយថ្កោលទោសយ៉ាងខ្លាំង​ចំពោះការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ី ទៅលើរដ្ឋធានីអ៊ុយក្រែន ដោយ​ហៅវាថា​ជា​ទង្វើ«គួរ​ឲ្យ​​ខ្ពើម​រអើម»។

តាមសេចក្តីរាយការណ៍ ការវាយប្រហារនោះបានសម្លាប់ជនស៊ីវិល១៥នាក់ នៅទីក្រុងកៀវ រួមទាំងកុមារអាយុ ៦ឆ្នាំម្នាក់ផងដែរ។ ដូច្នេះហើយទើបលោកត្រាំ ហៅការវាយប្រហារនេះថាជា «រឿងអាម៉ាស់» និងរំលឹកឡើងវិញថា សង្រ្គាមគួរតែត្រូវបានបញ្ឈប់។

សូមជម្រាបថា ចាប់តាំងពីការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក រុស្ស៊ីបានក្លាយជាប្រទេសដែលរងទណ្ឌកម្មច្រើនជាងគេបំផុតលើពិភពលោក ពោលគឺទទួលទណ្ឌកម្មជាង ១០ ០០០ ដែលភាគច្រើនដាក់ដោយអាមេរិកនិងសហភាពអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ផ្តាំទៅ ម៉េដវ៉េដេហ្វ ថា «និយាយអីត្រូវចេះប្រយ័ត្នមាត់»

The post ត្រាំ មិនច្បាស់ថា តើទណ្ឌកម្មអាចធ្វើអ្វី ពូទីន បានឬអត់? appeared first on Kampuchea Thmey Daily.

អាមេរិក៖ ចិន​ត្រូវ​ឈប់​ផ្ដល់​ជំនួយ​ឲ្យ​រុស្ស៊ី​​ប្រើ​ក្នុង​សង្គ្រាម
លោក Wally Adeyemo អនុ​រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយ​ថា ​​​ចិន​ត្រូវ​បញ្ឈប់​ការ​​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នានា ដែល​អាច​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​សម្រាប់​ធ្វើ​អាវុធ​​យក​ទៅ​​​វាយ​ប្រហារ​លើ​អ៊ុយក្រែន។ បើ​មិន​ដូច្នោះ​ទេ ចិន​នឹង​ប្រឈម​​មុ​ខ​ជាមួយ​បញ្ហា​មិន​ខាន។ ការ​ថ្លែង​របស់​មន្ត្រី​អាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​​​មួយ​ជាមួយ​​ស្ថានីយ​ទូរទស្សន៍​ Bloomberg នៅ​ក្នុង​ទីក្រុង​កៀវ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤។

លោក Wally Adeyemo អនុ​រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​អាមេរិក (រូបភាព៖ BLOOMBERG)

​​លោក Wally បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​​​​របស់​លោក​នៅ​អ៊ុយក្រែន​លើក​នេះ មាន​គោល​បំណង​​ប្រើប្រាស់​នូវ​ទណ្ឌកម្ម​បន្ថែម​​ទៀត​ ដើម្បី​បញ្ឈប់​រុស្ស៊ី​ក្នុង​ការ​ទទួល​បាន​នូវ​ជំនួយ​ជា​គ្រឿង​សព្វាវុធ​​​ពី​​សម្ព័ន្ធ​មិត្ត ជា​ពិសេស​នោះ​គឺ​ចិន​តែ​ម្ដង។ លោក​ថា អាមេរិក​និង​សម្ព័ន្ធ​មិត្ត នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ណា ឬ​បុគ្គល​ណា ដែល​​​ហ៊ាន​លុក​ដៃ​​ជួយ​រុស្ស៊ី។

លោក​​អនុ​រដ្ឋមន្ត្រី បាន​បន្ថែម​ថា “ចិន​ត្រូវ​តែ​ឈប់។ បើ​​ពួក​គេ​មិន​ឈប់ យើង​នឹង​​ត្រូវ​បង្ខំ​ចិត្ត​​​ជាមួយ​សមាជិក​នៃ​សម្ព័ន្ធមិត្ត ចាត់​វិធានការ​មិន​ខាន”។ ទន្ទឹម​នោះ លោក Wally ក៏​បាន​លើក​ឡើង​អំពី​​ដំណើរ​​ទស្សនកិច្ច​​ដំបូង​របស់​លោក វ៉្លាឌឺមៀ ពូទីន ក្នុង​​អាណត្តិ​ថ្មី​​ជា​ប្រធានាធិបតី​​​​រុស្ស៊ី ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ដែល​​ត្រូវ​ចាត់​ទុក​ថា​ជា​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ស្វែង​រក​​ការ​​ជួញ​ដូរ​​គ្រឿង​បន្លាស់​​សម្រាប់​ធ្វើ​អាវុធ​​ប្រើ​ក្នុង​សង្គ្រាម​តតាំង​​ជាមួយ​អ៊ុយក្រែន។

សូម​បញ្ជាក់​ថា អាមេរិក​កំពុង​ស្វះស្វែង​​​ផ្ដោត​សំខាន់​​លើ​ការ​រារាំង​​ដំណើរ​ការ​ផ្គត់​ផ្គង់​អាវុធ​របស់​រុស្ស៊ី ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​រុស្ស៊ី​ចំនួន ៨០% ជា​ដើម។ ដោយ​ឡែក ចំពោះ​រុស្ស៊ី​វិញ​​​​ បច្ចុប្បន្ន​កំពុង​ពឹង​ផ្អែក​កាន់​តែ​​​ច្រើន​​ឡើង​លើ​ធនាគារ​តូចៗ ដើម្បី​គេច​វេស​ពី​ទណ្ឌកម្ម​អាមេរិក។

ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G7 នៅ​ក្នុង​ប្រទេស​អ៊ីតាលី កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ បាន​លើក​ឡើង​ពី​​ចំណុច​សំខាន់​ពាក់ព័ន្ធ​នឹង​​​ការ​រក​វិធី​ទាញ​យក​​ផល​ចំណេញ​​ពី​​ទណ្ឌកម្ម​បង្កក​មូលនិធិ​​ទ្រព្យ​សម្បត្តិ​​ធនាគារ​កណ្ដាល​​រុស្ស៊ី ដែល​មាន​ចំនួន​ប្រមាណ ២៨០​ពាន់​លាន​ដុល្លារ។ បើ​តាម​គម្រោង ចំណូល​ដែល​អាច​​​ទាញ​​ពី​ផល​ចំណេញ​នេះ មាន​ចំនួន ៥០​ពាន់​លាន​ដុល្លារ ក្នុង​​រយៈពេល​ខ្លី​ខាង​មុខ ហើយ​នឹង​​​​ត្រូវ​យក​​ទៅ​​ប្រើប្រាស់​​ជា​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន៕

ដោយ៖ ឈាង

The post អាមេរិក៖ ចិន​ត្រូវ​ឈប់​ផ្ដល់​ជំនួយ​ឲ្យ​រុស្ស៊ី​​ប្រើ​ក្នុង​សង្គ្រាម appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង ប្រាប់ថា សេដ្ឋកិច្ច រុស្ស៊ី មិនខ្លាចរអានឹងទណ្ឌកម្មថ្មីៗឡើយ
វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី​មិនខ្លាចរអានឹងទទួលទណ្ឌកម្មបន្ថែមទៀត​ពីសំណាក់ប្រទេសលោកខាងលិចឡើយ ព្រោះសេដ្ឋកិច្ចរុស្ស៊ីបច្ចុប្បន្ន មានភាពស៊ាំដែលអាចសម្របបានទៅនឹង​ទណ្ឌកម្មថ្មីៗទៅហើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រុស្ស៊ីបានរស់នៅក្រោមការដាក់ទណ្ឌកម្មអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយរុស្ស៊ីបានសម្របខ្លួនគ្រប់គ្រាន់ជាមួយកាលៈទេសៈបែបនេះ ដូច្នេះទោះបីជាបន្ថែមទណ្ឌកម្មពី ៥ ទៅ ១០ ឆ្នាំទៀត ក៏មិនថ្វីដែរ ។​

មិនតែប៉ុណ្ណោះ​​​ រុស្ស៊ីថែមទាំងបានបញ្ជាក់ទៀតថា ទណ្ឌកម្មទាំងនោះបានជួយជំរុញ​សេដ្ឋកិច្ចក្នុងស្រុក និងផលិតកម្មឧស្សាហកម្មថែមទៀតផង។

ពាក់ព័ន្ធជាមួយទណ្ឌកម្មនេះដែរ ទីក្រុងមូស្គូបានចោទប្រកាន់មហាអំណាចលោកខាងលិចថា បានប្រើអ៊ុយក្រែនដើម្បីព្យាយាមធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងធ្វើឲ្យខូចសន្តិសុខផ្ទាល់ខ្លួនថែមទៀតផង ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្លុកលោកខាងលិចបានដាក់កញ្ចប់ទណ្ឌកម្មចំនួន ១១ ហើយមកលើរុស្ស៊ី ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូបើកការវាយលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Al Jazeera

The post វិមានក្រឹមឡាំង ប្រាប់ថា សេដ្ឋកិច្ច រុស្ស៊ី មិនខ្លាចរអានឹងទណ្ឌកម្មថ្មីៗឡើយ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ អំពាវនាវឱ្យដាក់ទណ្ឌកម្មប្រេងប្រឆាំងអ៊ីស្រាអែល
អ៊ីរ៉ង់​ជំរុញ​ឱ្យ​ប្រទេសនានាដែលប្រកាន់សាសនាអ៊ីស្លាម​ដាក់​ទណ្ឌកម្មប្រេងប្រឆាំង​អ៊ីស្រាអែល ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ​មន្ទីរពេទ្យ​នៅ​ហ្គាហ្សាកាលពីពេលថ្មីៗនេះ បណ្ដាលឱ្យមនុស្ស ៦០០នាក់ស្លាប់ និងរងរបួសជាង ១,០០០នាក់។

សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) គួរតែដាក់ទណ្ឌកម្មប្រេង និងទណ្ឌកម្មផ្សេងទៀតលើអ៊ីស្រាអែល ហើយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ចេញពីប្រទេស ជុំវិញការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យ al-Ahli Arab នៅហ្គាហ្សា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ។

ការលើកឡើងរបស់លោក Amirabdollahian ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ចំពេលមានកិច្ចប្រជុំបន្ទាន់ OIC នៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការកើនឡើងនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ក្រសួងបាននិយាយថា “រដ្ឋមន្ត្រីការបរទេសអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញលេញលើអ៊ីស្រាអែលដោយប្រទេសអ៊ីស្លាម រួមទាំងទណ្ឌកម្មប្រេង បន្ថែមពីលើការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រសិនបើទំនាក់ទំនងជាមួយរបប Zionist ត្រូវបានបង្កើតឡើង” ។

បន្ថែមបីលើនោះលោក Amirabdollahian ក៏បានអំពាវនាវឱ្យមានការបង្កើតក្រុមមេធាវីអ៊ីស្លាម ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដើម្បីថ្កោលទោសអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Aljazeera

ចុចអាន៖ ជប៉ុនផ្ដល់ជំនួយ ១០លានដុល្លារ ជួយជនស៊ីវិលនៅតំបន់ហ្គាហ្សា

The post អ៊ីរ៉ង់ អំពាវនាវឱ្យដាក់ទណ្ឌកម្មប្រេងប្រឆាំងអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

រុស្ស៊ី ក្លាយជាប្រទេស រងការដាក់ទណ្ឌកម្មច្រើនជាងគេលើលោក
ឥឡូវនេះ រុស្ស៊ី បានក្លាយជាប្រទេសដែលរងការដាក់ទណ្ឌកម្មច្រើនជាងគេបំផុតលើពិភពលោក ជាមួយនឹងការដាក់ទណ្ឌកម្មចំនួន ១៤០៨១ លើបុគ្គលនិងអង្គភាពរបស់រុស្ស៊ី ពោលគឺច្រើនជាង៥ដងឯណោះ បើធៀបនឹងឆ្នាំមុន។

បច្ចុប្បន្ន ប្រទេសដែលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីច្រើនជាងគេគឺសហរដ្ឋអាមេរិក ដែលមាន១៩៤៨ បន្ទាប់មកគឺស្វីសមាន១៧៨២ និងកាណាដា មាន១៥៩០។

យោងតាមសាលាគ្រប់គ្រង Yale បានឲ្យដឹងថា ក្រៅពីការដាក់ទណ្ឌកម្ម ក្រុមហ៊ុនជាង ១០០០ ក៏បានចាកចេញពីទីផ្សាររុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា កន្លងមក អ៊ីរ៉ង់​ជា​រដ្ឋ​ដែល​ទទួលរង​ទណ្ឌកម្ម​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មាន​ទណ្ឌកម្ម​សកម្ម​ចំនួន ៣៦១៦។

ទន្ទឹមនឹងនេះ ស៊ីរី ជាប្រទេសជាប់ទណ្ឌកម្មច្រើនលំដាប់ទី៣ ដោយទណ្ឌកម្មភាគច្រើន គឺកើតចេញពីព្រឹត្តិការណ៍ជុំវិញជនស៊ីវិលស៊ីរី ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ២ប្រទេសនៅអាស៊ីអាគ្នេយ៍ អនុបវាទសេចក្តីសម្រេចរបស់ UN លើការថ្កោលទោសរុស្ស៊ី

The post រុស្ស៊ី ក្លាយជាប្រទេស រងការដាក់ទណ្ឌកម្មច្រើនជាងគេលើលោក appeared first on Kampuchea Thmey Daily.

ចិន​ ប្តេជ្ញា​ឆ្លើយតប​ចំពោះ​ទណ្ឌកម្ម​ចុងក្រោយ​របស់​ អាមេរិក
ប្រទេសចិន បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីសម្រាប់ការរំលោភសិទ្ធិមនុស្សនៅតំបន់ទីបេ ដោយនិយាយថា ការដាក់ទណ្ឌកម្មខុសច្បាប់ គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។

នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា វិធានការនេះគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការប្រទេសរបស់គាត់ និងធ្វើឲ្យខូចទំនាក់ទំនងដ៏ធំសម្បើមជាមួយសហរដ្ឋអាមេរិក។ លោកបន្ថែមថា ប្រទេសចិននឹងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយ។

លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១២ខែធ្នូថា “សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយខុសច្បាប់ លើមន្ត្រីចិននៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ។ កិច្ចការ​ដែល​ទាក់ទង​នឹង​ទីបេ ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​មិន​ត្រូវមាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ណា​មួយ​ឡើយ”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

កាលពីសប្តាហ៍មុន ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីរលកនៃទណ្ឌកម្មថ្មីប្រឆាំងនឹងមនុស្សចំនួន៤០នាក់នៅក្នុងប្រទេសចំនួន៩ ដើម្បីសម្គាល់ទិវាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងមន្ត្រីបច្ចុប្បន្ន និងអតីតនៅក្នុងប្រទេសកូរ៉េខាងជើង អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហ្គីណេ អ៊ីរ៉ង់ ម៉ាលី ចិន រុស្ស៊ី និងហ្វីលីពីន។

ជនជាតិចិន២នាក់ឈ្មោះ Wu Yingjie និង Zhang Hongbo ត្រូវបានកំណត់គោលដៅសម្រាប់ការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តទីបេ ជាកន្លែងដែលក្រសួងរតនាគារអះអាងថា រដ្ឋាភិបាលចិន បានអនុវត្តការឃុំខ្លួនតាមអំពើចិត្ត និងការរំលោភផ្សេងទៀត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងសេរីភាពសាសនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក បៃដិន និយាយ ថា សេដ្ឋកិច្ច អាមេរិក អាចវ៉ាដាច់ ចិន

The post ចិន​ ប្តេជ្ញា​ឆ្លើយតប​ចំពោះ​ទណ្ឌកម្ម​ចុងក្រោយ​របស់​ អាមេរិក appeared first on Kampuchea Thmey Daily.

សម្ព័ន្ធមិត្ត៣ប្រទេស រួមគ្នាដាក់ទណ្ឌកម្ម កូរ៉េខាងជើង (មានវីដេអូ)
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់ប្រទេសនេះ បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីបចុងក្រោយបំផុត និងធំបំផុតរបស់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។

នៅថ្ងៃសុក្រទី០២ខែវិច្ឆិកានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ឈ្មោះបុគ្គលទាំងនោះដូចជា Jon Il Ho, Yu Jin និង Kim Su Gil។ អ្នកទាំងពីរ សុទ្ធតែត្រូវបានសហភាពអឺរ៉ុប កំណត់ឲ្យដាក់ទណ្ឌកម្មកាលពីខែមេសា។

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបាននិយាយថា Jon Il Ho និង Yu Jin បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោក ខណៈពេលបម្រើការជាអនុប្រធាន និងនាយកនៃនាយកដ្ឋានឧស្សាហកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

ក្រសួងបន្តថា លោក Kim Su Gil បានបម្រើការជានាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយបានត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច ទាក់ទិននឹងកម្មវិធីអាវុធប្រល័យលោក។

ស្របពេលជាមួយគ្នានោះ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន៧​នាក់​ផ្សេង​ទៀត ​ក្នុង​នោះ​មានទាំង​ជនជាតិ​សិង្ហបុរី​ម្នាក់ និង​តៃវ៉ាន់​ម្នាក់ផងដែរ និង​អង្គភាព​ចំនួន​៨។ ក្រសួង​និយាយ​ថា ទាំងអស់នេះបាន​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្មដែលដាក់ដោយ​សហរដ្ឋ​អាមេរិក​ ​ចន្លោះ​ខែ​មករាឆ្នាំ២០១៨ ដល់​ខែ​តុលាឆ្នាំ២០២២ រួចទៅហើយ។

ចំណែកក្រសួងការបរទេសជប៉ុននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានដាក់អង្គភាពចំនួនបី និងបុគ្គលម្នាក់នៅក្នុងទណ្ឌកម្មថ្មី រួមទាំងក្រុមហ៊ុន Lazarus Group ដែលត្រូវគេសង្ស័យថា បានធ្វើការវាយប្រហារតាមអ៊ីនធើណិតផងដែរ។

ការដាក់ទណ្ឌកម្មចុងក្រោយនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ICBM កាលពីថ្ងៃទី១៨ខែវិច្ឆិកា។ ក៏មានការព្រួយបារម្ភផងដែរថា ប្រទេសនេះ ប្រហែលនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៧មក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ សហរដ្ឋអាមេរិក កំពុង រៀបចំ ដាក់ ទណ្ឌកម្ម បន្ថែម លើ កូរ៉េខាងជើង

The post សម្ព័ន្ធមិត្ត៣ប្រទេស រួមគ្នាដាក់ទណ្ឌកម្ម កូរ៉េខាងជើង (មានវីដេអូ) appeared first on Kampuchea Thmey Daily.