ទណ្ឌិត សម រង្ស៊ី Archives - Kampuchea Thmey Daily

អ្នកវិភាគ៖ការចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រក្រៅប្រទេសរបស់ក្រុមខុសច្បាប់មានចេតនាបំផ្លាញជាតិ និងប្រមូលប្រយោជន៍ផ្ទាល់ខ្លួន
អ្នកវិភាគ និងសហជីពនៅកម្ពុជាមើលឃើញថា ការកៀរគរចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេសរបស់ខុសច្បាប់គឺជាអំពើទុច្ចរិតមានចេតនាចង់បំផ្លាញប្រទេសជាតិ និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន (លុយ) ដែលជនរួមជាតិខ្មែរគ្រប់រូបមិនត្រូវចូលរួមជាមួយឡើយ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ លើកឡើងថា ការបង្កើតរដ្ឋាភិបាលកម្ពុជានៅក្រៅស្រុក ឬចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេសជាដើមនោះ មិនស្របនិងរដ្ឋធម្មនុញ្ញ និងមិនស្របស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។ មិនតែប៉ុណ្ណោះ អំពើនោះជាការបំផ្លាញសន្តិភាព និងបន្ថែមវិបត្តិលើប្រទេសជាតិ ខណៈកម្ពុជាកំពុងមានការឈ្លានពានពីយោធាថៃ។

លោកថ្លែងថា៖«ក្រុមមួយណាដែលចង់បង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលអ៊ីចេះ រដ្ឋាភិបាលអ៊ីចុះ នៅក្រៅស្រុក គឺជានោះគឺជារឿងខុសច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយវាបានបំផ្លាញនូវសុខសន្តិភាពកម្ពុជាផងដែរ»។

តាមលោកបណ្ឌិត នៅក្នុងពេលនេះអ្នកនយោបាយទាំងអស់មិនគួរធ្វើសកម្មភាពឱ្យមានការបែកខ្ញែក បង្កើនវិបត្តិបន្ថែមទៀតដល់ប្រទេសជាតិនោះទេ ព្រោះវេលានេះកម្ពុជាកំពុងមានការឈ្លានពានពីសំណាក់យោធាថៃ និងរងវិបត្តិដោយសារសណ្តាប់ធ្នាប់សាកលនៃពិភពលោកកំពុងបាត់បង់ផងដែរ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា ចលនាក្រុមប្រឆាំងក្នុងការកៀរគរប្រជាពលរដ្ឋឱ្យចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតពីសំណាក់ក្រុមប្រឆាំងគឺជាវិធីសាស្ត្រថ្មីមួយទៀតក្នុងការប្រមូលលុយពីអ្នកគាំទ្ររបស់ខ្លួន។ លោកថា នេះជាអំពើខុសច្បាប់ និងជាភាពអាត្មានិយមដែលក្រុមប្រឆាំងតែតែបង្កើតសកម្មភាពផ្សេងៗដើម្បីប្រមូលប្រយោជន៍ពីអ្នកគាំទ្រ ដែលសកម្មភាពទាំងនោះមិនដែលបានផ្តល់ផលប្រយោជន៍អ្វីសូម្បីបន្តិចដល់អ្នកចូលរួម។

លោកថ្លែងថា៖«នេះជាវិធីសាស្ត្របន្ថែមទៀតក្នុងការកៀងគរប្រមូលលុយពីអ្នកគាំទ្ររបស់គាត់ដែលនៅសល់តិចតួច ហើយក្រុមនោះតែងតែធ្វើសកម្មភាពដដែលៗ ចេញពីស្តាយនេះទៅស្តាយនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្នោះទេ ហើយការរៀបចំផ្គូផ្គងជ្រើសរើសបេក្ខភាពបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្រៅប្រទេសនេះជាអំពើខុសច្បាប់ទាំងស្រុង»៕

The post អ្នកវិភាគ៖ការចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រក្រៅប្រទេសរបស់ក្រុមខុសច្បាប់មានចេតនាបំផ្លាញជាតិ និងប្រមូលប្រយោជន៍ផ្ទាល់ខ្លួន appeared first on Kampuchea Thmey Daily.

បារាំងហាម សម រង្ស៊ី ចូលកម្មវិធីរបស់ខ្លួន គឺបង្ហាញការមិនទទួលស្គាល់ក្រុមខុសច្បាប់ តែធ្វើការជាមួយតែរាជរដ្ឋាភិបាលកម្ពុជា
ជារឿងដ៏អាម៉ាស់មួយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដោយមេដឹកនាំរបស់ពួកគេ គឺទណ្ឌិត សម រង្ស៊ី ត្រូវបានតំំណាងរាស្រ្តបារាំងហាមឃាត់ មិនអនុញ្ញាតឱ្យចូលរួមនៅក្នុងកម្មវិធីជួបជុំនៅក្នុងរដ្ឋសភាបារាំងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ អ្នកជំនាញកិច្ចការការទូត និងវិទ្យាសាស្រ្តនយោបាយ អះអាងថា ទង្វើនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា បារាំងមិនទទួលស្គាល់ មិនធ្វើការជាមួយក្រុមប្រឆាំងខុសច្បាប់នោះទេ ប៉ុន្តែ ធ្វើការងារតែជាមួយរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នៅរដ្ឋសភាបារាំង មានការរៀបចំកម្មវិធីអបអរសាទរលទ្ធផលវិជ្ជមាននៃបេស​កកម្មរបស់ក្រុមមិត្តភាពរដ្ឋសភាបារាំងមកកាន់កម្ពុជាកាលពីខែកុម្ភៈ កន្លងទៅនេះ និងដើម្បីបញ្ជាក់ពីភាពរស់រវើកនៃទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ក្នុងពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ខាងមុខនេះ។

ក្នុង​នោះ គេឃើញមានវត្តមានរបស់ទណ្ឌិត សម រង្ស៊ី ទៅចូលរួមនឹងគេផងដែរ ប៉ុន្តែ ត្រូវបានអ្នកតំណាស្រ្តបារាំងហាម មិនអនុញ្ញាតឱ្យចូលនោះទេ។ ផ្ទុយទៅវិញ អ្នកតំណាងរាស្រ្តបារាំងបានអញ្ជើញយ៉ាងគួរសមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងឱ្យចូលរួមនៅក្នុងកម្មវិធីនេះ។

បក្ខពួក និងកូនចៅទណ្ឌិត សម រង្ស៊ី បានកើតទុក្ខមិនសុខចិត្តទេចំពោះរឿងនេះ ដោយបានស្រែកឡាំប៉ាតាមបណ្តេញសង្គមហ្វេសប៊ុក។ មិនទៅចោទអ្នករៀបចំកម្មវិធីដែលមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរូម តែពួកគេបានចោទ និងវាយប្រហារទៅលើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ ទៅវិញ។ ក្រុមប្រឆាំងខុសច្បាប់បានចោទថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺតំណាងឱ្យគណបក្ស មិនមែនតំណាងឱ្យប្រទេស និងប្រជាពលរដ្ឋខ្មែរទេ និងថា បានរើសអើងខ្មែរគ្នាឯងមិនឱ្យចូលរួមកម្មវិធីជួបជុំនោះថែមទៀត។

លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានទាត់ចោលការចោទប្រកាន់នេះ ដោយអះអាងថា ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធីនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកអគ្គរាជទូតកម្ពុជាអាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកអគ្គរាជទូតកម្ពុជាជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។

សម្រាប់អ្នកជំនាញកិច្ចការការទូត និងជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត ឥន សុផល វិញ នយោបាយការទូតរបស់បារាំង គឺច្បាស់លាស់ និងដោយប្រុងប្រយ័ត្នបំផុតនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ដូច្នេះហើយ មូលហេតុដែលសមាជិកសភាបារាំងមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំង គឺមកពីបារាំងមានទំនាក់ទំនងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ និងមានការទទួលស្គាល់ពីអន្តរជាតិតែមួយគត់។ ហេតុនេះ ការមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំង មានន័យថា បារាំងមិនទទួលស្គាល់អ្វីដែលគណបក្សប្រឆាំងបានហៅខ្លួនឯងថា “រដ្ឋាភិបាល២៣តុលា”នោះ។ នៅឆ្នាំ១៩៥៤ ក្នុងសន្និសីទទីក្រុងហ្សឺណែវ ក៏មិនស្វាគមន៍មេដឹកនាំចលនាខ្មែរវៀតមិញដែរ ដោយសារហៅខ្លួនឯងថា “រដ្ឋាភិបាលវៀតមិញ”។ សន្និសីទទទួលស្គាល់រដ្ឋាភិបាលកម្ពុជារបស់សម្តេចនរោត្តម សីហនុ តែមួយប៉ុណ្ណោះ។ នេះបើតាមការបង្ហោះសាររបស់លោកនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិត ឥន សុផល អ្នកជំនាញកិច្ចការការទូត និងជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ

លោកបណ្ឌិត ឥន សុផល ពន្យល់ក្នុងន័យការទូតថា នៅពេលរដ្ឋពីរ ពុំមានទំនាក់ទំនងការទូតជាមួយគ្នា និងបានចាត់ទុកជារដ្ឋអរិភាពនឹងគ្នា ដូចជា ករណីកូរ៉េខាងត្បូង និងកូរ៉េខាងជើង មិនថាជាប្រធានគណៈប្រតិភូ ឬជាឯកអគ្គរដ្ឋទូត ពួកគេមិនអាចចាប់ដៃស្វាគមន៍គ្នាបាននោះទេ ព្រោះការចាប់ដៃស្វាគមន៍គ្នានេះមានន័យថា “ការស្វាគមន៍ ឬការទទួលស្គាល់” ហេតុនេះ ប្រសិនបើប្រធានគណៈប្រតិភូ ឬឯកអគ្គរដ្ឋទូតនោះ ចាប់ដៃស្វាគមន៍គ្នា អាចនឹងមានទោស។ ហេតុដូចនេះ ករណីដែលភាគីបារាំងទទួលស្វាគមន៍ឯកអគ្គរាជទូតកម្ពុជា និងមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំងមានន័យថា “រដ្ឋាភិបាលបារាំង មិនទទួលស្គាល់អ្វីដែលហៅថា “រដ្ឋាភិបាល២៣តុលា” របស់គណបក្សប្រឆាំងនោះទេ៕

The post បារាំងហាម សម រង្ស៊ី ចូលកម្មវិធីរបស់ខ្លួន គឺបង្ហាញការមិនទទួលស្គាល់ក្រុមខុសច្បាប់ តែធ្វើការជាមួយតែរាជរដ្ឋាភិបាលកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រសួងការបរទេសទាត់ចោលការផ្សាយមូលបង្កាច់ថា «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»
អ្នកនាំពាក្យក្រសួងការបរទេស នៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា  បានចេញមកទាត់ចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយថា «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេសចេញមកទាត់ចោលបែបនេះ បន្ទាប់ពីថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី និងបុគ្គល អ៊ំ សំអាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយជ្រកកោននៅក្រៅប្រទេស បានយកការពន្យល់ពាក់ព័ន្ធបញ្ហាព្រំដែនរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ទៅផ្សព្វផ្សាយផ្ទុយពីការពិត។

ក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ជនភៀសសឹកនៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។

សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា ៖«ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូម ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។ »។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់បន្ថែមថា នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តែងតែរំលឹកថា កម្ពុជា និងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀមដែលបង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ១៩០៧ រវាងបារាំងនិងសៀម។ ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគី ថៃត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។

អ្នកនាំពាក្យអះអាងថា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (Joint Boundary Commission/JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) កម្ពុជាបានខិតខំធ្វើការ ជាមួយសមភាគីថៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដើម្បីវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែន ឱ្យកាន់តែ ច្បាស់លាស់នៅលើដីជាក់ស្តែង និងប្រកបដោយភាពយុត្តិធម៌ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបាន ឯកភាព សំដៅបង្កើតនូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិនទទួលយកជាដាច់ ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង៕

The post ក្រសួងការបរទេសទាត់ចោលការផ្សាយមូលបង្កាច់ថា «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម» appeared first on Kampuchea Thmey Daily.

អតីតសកម្មជន៖ ជនក្បត់ជាតិ សម រង្ស៊ី មិនសមមានឈាមជ័រជាខ្មែរនោះទេ ការធ្វើនយោបាយដើម្បី​តែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ
ស្របពេលដែលបញ្ហាព្រំដែនកម្ពុជា ថៃ នៅមិនទាន់ថយកម្តៅផងនោះ បុគ្គលក្បត់ជាតិ សម រង្ស៊ី បានបន្តសកម្មភាព តាមរយៈវេទិកាផ្ទាល់ខ្លួននិយាយបន្តុះបង្អាប់មកលើកងទ័ពកម្ពុជា ដែលជាការមើលងាយដ៏ធ្ងន់ធ្ងរលើវីរៈភាពអង់អាចហានក្លារបស់កងទ័ពកម្ពុជា។ ដោយមើលឃើញពីសកម្មភាពរបស់បុគ្គល សម រង្ស៉ី ដែលមិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់សង្គមជាតិក្រៅតែពីការប្រឆាំងប្រមុខរាជរដ្ឋាភិបាលទោះបីប្រទេសជាតិកំពុងត្រូវបានឈ្លានពានពីសត្រូវ អតីតសកម្មជនឆ្នើមរបស់ សម រង្ស៊ី ម្នាក់ បានលើកឡើងពីចរឹតឥអៀនខ្មាសដែលបុគ្គល សម រង្ស៉ី ធ្វើដើម្បីតែផលប្រយោជន៍ខ្លួន និងថា បុគ្គល សម រង្ស៉ី មិនសមមានឈាមជ័រជាខ្មែរនោះទេ។

លោកស្រី ឡាក់ សុភាព អតីតសកម្មជនឆ្នើមម្នាក់របស់លោក សម រង្ស៊ី បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ពិតជាពុំស័ក្តិសមមានឈាមជ័រជាខ្មែរនោះទេ ព្រោះខ្មែរពិតប្រាកដ គឺចេះស្រលាញ់គ្នា ខ្មែរចេះរួបរួមសាមគ្គីគ្នា ចេះស្រលាញ់ជាតិសាសន៍ និងទឹកដី ផ្ទុយស្រលះអីពី សម រង្ស៊ី គ្មានដែលធ្វើអ្វីចំណេញដល់ជាតិ ក្រៅតែពីការធ្វើនយោបាយស៊ីឈ្នួលបរទេស ដើម្បីចំណេញតែប្រយោជន៍ផ្ទាល់ខ្លួនឯង ហើយដែលតែងតែបង្កសកម្មភាពនានាមានចេតនាចង់ឲ្យខ្មែរបែកបាក់សាមគ្គីជាតិ តែប៉ុណ្ណោះ។

អតីតសកម្មជនប្រឆាំងរូបនេះបន្ថែមទៀតថា បុគ្គល សម សង្ស៊ី ធ្វើនយោបាយយូៗទៅ សកម្មជន និងប្រជាពលរដ្ឋអស់ជំនឿដោយខ្លួនឯង រហូតដល់ពេលនេះរត់ទៅធ្វើវេទិកាក្នុងព្រៃ និយាយលែងដឹងខុសត្រូវ ហើយនៅសល់តែមនុស្សក្បែរខ្លួនប៉ុន្មាននាក់ប៉ុណ្ណោះ។

តាមរយៈវីដេអូរមួយដែលបុគ្គល សម រង្ស៊ី បានបង្ហោះនៅបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេស កើតក្តីក្តៅក្រហាយចំពោះការមើលងាយបន្ដុះបង្អាប់កងទ័ពកម្ពុជា ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា៕

អត្ថបទ៖ សុភា

The post អតីតសកម្មជន៖ ជនក្បត់ជាតិ សម រង្ស៊ី មិនសមមានឈាមជ័រជាខ្មែរនោះទេ ការធ្វើនយោបាយដើម្បី​តែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

ពលរដ្ឋសម្ដែងការថ្កោលទោសចំពោះទង្វើ និងសម្ដីរបស់ សម រង្ស៊ី ថាជាជនក្បត់ជាតិតជំនាន់
ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅបានសម្តែងការថ្កោលទោសជាខ្លាំងចំពោះទង្វើ និងសម្តីរបស់ សម រង្ស៊ី ថាជាជនក្បត់ជាតិតជំនាន់ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែន។

លោក ព្រុំ ស៉ីថា ជាពលរដ្ឋបានលើកឡើងថា ស្របពេលដែលប្រទេសជាតិកំពុងមានភាពតានតឹងនៅតំបន់ព្រំដែនជាមួយថៃ ហើយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងរដ្ឋាភិបាលកំពុងរួបរួមគ្នាជាធ្លុងមួយ ផ្ទុយអីតែជនក្បត់ជាតិ សម រង្ស៊ី នៅក្រៅប្រទេសបន្តស្រែកញុះញង់ និងម៉ាក់ងាយមកលើកងទ័ពកម្ពុជា ដោយមិនខ្មាស់រអៀនទៅវិញ។

តាមរយៈខ្សែវីដេអូរឃ្លីបដែលបានបង្ហោះចែកចាយកាលពីពេលថ្មីៗនេះ បុគ្គល សម រង្ស៊ី បានប្រើពាក្យសម្ដីមើលងាយបង្អាប់កងទ័ពកម្ពុជា ហើយបែរជាលើកតម្កើងកងទ័ពថៃដែលជាសត្រូវឈ្លានពានទឹកដីកម្ពុជាទៅវីញ។ ការលើកឡើងរបស់បុគ្គល សម រង្ស៉ី នេះ ត្រូវបានមហាជនស្ទើរទូទាំងប្រទេស កើតក្តីក្តៅក្រហាយចំពោះសម្តីស្មោកគ្រោកនិយាយគ្មានការគិតរបស់បុគ្គលនេះ ពិសេសគឺការមើលងាយកងទ័ពកម្ពុជា ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា។

លោក គង់ ជំនោរ ជានិស្សិតច្បាប់មួយរូបមើលឃើញថា រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។

លោកបន្ថែមថា មកដល់ពេលនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ៕

អត្ថបទ៖ សុភា

The post ពលរដ្ឋសម្ដែងការថ្កោលទោសចំពោះទង្វើ និងសម្ដីរបស់ សម រង្ស៊ី ថាជាជនក្បត់ជាតិតជំនាន់ appeared first on Kampuchea Thmey Daily.

សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ
លោក គង់ ជំនោរ ជានិស្សិតច្បាប់មួយរូបមើលឃើញថា រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។

លោកបន្ថែមថា ពាក្យសម្ដីដែល សម រង្សី លើកឡើងគឺដូចគ្នាបេះបិទទៅនឹងភាគីថៃនេះ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចោទសួរថា តើបុគ្គល សម រង្ស៊ី ជាមនុស្ស ឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។

ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី តាំងពីក្មេងដល់ចាស់ មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា។ កាលពីច្រើនទសវត្សរ៍មុន សម រង្ស៊ី ត្រូវបានគេប្រសិទ្ធនាមថាជា «ដង្ខៅបាតុកម្ម» ដែលដឹកនាំអ្នកគាំទ្រដើរតែធ្វើបាតុកម្ម វាយកម្ទេច ដុតបំផ្លាញ បង្កអំពើហិង្សាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋរស់នៅខ្វះសេចក្តីសុខ និងសុវត្ថិភាព និងធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាច ហើយរោងចក្រមួយចំនួនបានបិទទ្វារ។

បុគ្គល សម រង្ស៊ី ក៏ធ្លាប់ជាប់រហ័សនាមថា ជាអ្នកនយោបាយពូកែរត់ដូចសត្វទន្សាយផងដែរ គឺរត់យករួចខ្លួននៅក្រោយពេលបង្ករឿង ដោយទុកឱ្យកូនចៅដែលខំដើរតាមជាច្រើននាក់ជាប់ទោសទណ្ឌ ព្រោះតែបានប្រព្រឹត្តល្មើសច្បាប់តាមការញុះញង់របស់ខ្លួន។ ហើយទីបំផុត សម រង្ស៊ី រត់លែងអាចចូលស្រុកបានជារៀងរហូត ដោយសារតែសកម្មភាពល្មើសច្បាប់ម្តងហើយម្តងទៀតមិនព្រមរាងចាលបើទោះបីជាសម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកលែងទោសមួយលើកជាពីរលើកក៏ដោយ។ ឥឡូវនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ។ ច្បាប់ស្តីពីការដកហូតសញ្ជាតិគួរត្រូវបានពន្លឿន ហើយមនុស្សដំបូងគេដែលត្រូវប្រើច្បាប់ដកសញ្ជាតិ គឺបុគ្គល សម រង្ស៊ី នេះតែម្តង ពីព្រោះអ្វីៗបានបង្ហាញច្បាស់ហើយថា បុគ្គលនេះមិនមែនជាខ្មែរទេ។

ប្រវត្តិសាស្ត្រនឹងចារទុកបុគ្គល សម រង្ស៊ី នៅក្នុងក្រាំងមាសថា ជាជនក្បត់ជាតិ និងត្រូវបានដកសញ្ជាតិដោយសារតែអំពើក្បត់ជាតិចូលដៃជាមួយសត្រូវឈ្លានពានដែលមិនសមមានសញ្ជាតិជាខ្មែរនោះឡើយ៕

The post សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ appeared first on Kampuchea Thmey Daily.

បទវិភាគ៖​ ពេលជាតិកំពុងរងការឈ្លានពាន ទើបឃើញកាន់តែច្បាស់ពីទង្វើ«ក្បត់ជាតិ»របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក
ដ្បិតថា នៅពេលនេះ កម្ពុជា និងថៃ រកបានបទឈប់បាញ់ និងបានឯកភាពលើដំណើរការរៀបចំបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាពនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការទូទៅព្រំដែនកម្ពុជា-ថៃកាលពីថ្មីៗក៏ពិតមែន តែមិនមែនមានន័យថា មានសន្តិភាពទាំងស្រុង លែងមានសង្រ្គាមឈ្លានពាននោះទេ។ នៅពេលនេះ កងទ័ពកម្ពុជាកំពុងតែប្រុងជើងការខ្ពស់​ ព្រោះកងទ័ពថៃចេះតែរកលេសបំពានក្នុងទម្រង់ផ្សេងៗគ្នាជាបន្តបន្ទាប់។ ក្នុងពេលដែលរាជរដ្ឋាភិបាល និងកងទ័ព កំពុងដោះស្រាយ និងយកទ្រូងទៅពាំងការពារដែនអធិបតេយ្យភាពជាតិ តែទណ្ឌិត សម រង្ស៊ី និងបក្ខពួក បែរជាព្យាយាមលួចចាក់ពីក្រោយខ្នងទៅវិញ។

លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ គឺតែងតែមានគណបក្សប្រឆាំង ក្រុមប្រឆាំង ដែលខ្លះបានរត់រស់នៅប្រទេសក្រៅ ដើម្បីធ្វើសកម្មភាពប្រឆាំងក្នុងន័យដណ្តើមអំណាចគ្រប់គ្រង។ ប៉ុន្តែ ក៏មិនសូវជាខុសគ្នាដែរនៃប្រទេសទាំងនោះ នៅពេលជាតិគេរងការឈ្លានពាន ឬមានសង្រ្គាមជាមួយសត្រូវ ពួកអ្នកប្រឆាំង គេក៏ផ្អាកសកម្មភាពប្រឆាំង ហើយរួបរួមជាមួយអ្នកកាន់អំណាច ដើម្បីការពារទប់ទល់នឹងការឈ្លានពាន ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីប្រឆាំងនឹងការឈ្លានពានជាដើម។

ខុសអីតែប្រទេសកម្ពុជា មានអ្នកនយោបាយប្រឆាំងដែលក្បត់ជាតិ ក្បត់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នៅក្នុងទីក្រុងChambéry ប្រទេសបារាំងនៅថ្ងៃអាទិត្យ ម្សិលមិញ លោក សម រង្ស៊ី, លោក គឹម សុខ និងលោក ស៊ន ដារ៉ា រួមទាំង បក្ខពួកមួយចំនួនទៀត បានជួបជុំគ្នា។ លោក សម រង្ស៊ី ដែលជាមេចលនាក្បត់ជាតិនៅខាងក្រៅប្រទេស បាននិយាយលើកតម្កើងកងទ័ពថៃ និងបង្អាប់បង្អោនដល់កងទ័ពកម្ពុជាថា គ្មានអាវុធអ្វីទៅតទល់ជាមួយកងទ័ពថៃ ហើយបាញ់ព្រាវៗទៅថៃមិនចំគោលដៅ ទៅត្រូវផ្ទះពលរដ្ឋ វត្តអារាម ត្រូវដីស្រែថៃជាដើម។ ទណ្ឌិតរូបនេះថា សម្តេចតេជោ ហ៊ុន សែន គ្មានអ្វីទៅច្បាំងជាមួយនឹងថៃនោះឡើយ។ សម្តីបែបនេះហើយចេញពីជនដែលមានឈាមជ័រជាខ្មែរ តើជាសម្តីអ្នកស្នេហាជាតិ ឬអ្នកក្បត់ជាតិ?

ច្បាស់ណាស់ សម្តីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយដំបរស្វានេះ បង្ហាញយ៉ាងច្បាស់ថា ពួកគេពិតជាជនក្បត់ជាតិ ក្បត់ឆន្ទៈ ក្បត់ផលប្រយោជន៍រ​បស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វីបានថាជាជនក្បត់ជាតិ? នៅពេលនេះ រដ្ឋាភិបាល និងកងទ័ពថៃកំពុងសម្តែងបោកប្រាស់ និងបង្កើតឈុតឆាកមិនពិតផ្សេងៗ ដើម្បីបន្លំភ្នែកសាធារណមតិជាតិថៃ និងអន្តរជាតិ ដោយចោទថា កងទ័ពកម្ពុជា បានបាញ់ផ្លោងទៅរកគោលដៅទីតាំងស៊ីវិល វត្តអារាម និងមន្ទីរពេទ្យ ដែលជាទង្វើខុសនឹងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះ គឺជាការអះអាងខុសពីការពិត ហើយការចោទប្រកាន់នេះ ក៏ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញមកទាត់ចោលម្តងជាពីរម្តងរួចមកហើយ។ ផ្ទុយទៅវិញ គឺមានតែកងទ័ពថៃទេដែលបានបាញ់ផ្លោងគ្រាប់បែកធុនធ្ងន់ គ្រាប់បែកចង្កោម ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងបាញ់ថ្នាំពុលមកលើទឹកដីកម្ពុជា ទៅចំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ផ្សារ វត្តអារាម សាលារៀន ជាពិសេស ទៅលើប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់កម្ពុជា បណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិលកម្ពុជា។

នៅខណៈនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា បាន និងកំពុងចុះទៅត្រួតពិនិត្យពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលភស្តុតាងបញ្ជាក់ថាភាគីខាងណារងការខូចខាតជាងខាងណានៅក្នុងការប្រយុទ្ធគ្នាដែលមិនចាំបាច់រយៈពេល៥ថ្ងៃកន្លងទៅ និងជាការចុះទៅត្រួតពិនិត្យលើការអនុវត្តបទឈប់បាញ់ផងដែរ។ ស្រាប់តែនៅពេលនេះ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកដាក់បន្ទុកបន្ថែមមកលើកងទ័ពកម្ពុជាថាជាអ្នកបាញ់ព្រាវៗទៅដីថៃ ដែលទង្វើបែបនេះ គឺផ្តល់ពិន្ទុយ៉ាងល្អទៅឱ្យភាគីដែលជាសត្រូវឈ្លានពាន និងកំពុងតែរកលេសគ្រប់បែបយ៉ាង ដើម្បីបើការវាយប្រហារឈ្លានពានលើកម្ពុជាជាថ្មីទៀត។ នេះ គឺជាទង្វើក្បត់ជាតិដែលមិនអាចប្រកែកបានឡើយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក។

រឿងដ៏គួរឱ្យហួសចិត្ត និងជាទង្វើក្បត់ជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរមួយទៀតនោះ គឺក្រុមប្រឹក្សាជាតិតស៊ូដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ហែហមដោយលោក គឹម សុខ និងលោ​ក ឆាំ ឆានី បានធ្វើសេចក្តីថ្លែងការណ៍ស្នើរាជដ្ឋាភិបាលកម្ពុជាឱ្យបង្ហាញព័ត៌មានពិតអំពីកងទ័ពកម្ពុជាគ្រប់គ្រងតំបន់ណាខ្លះ បន្ទាប់ពីមានបទឈប់បាញ់ ជាពិសេសនោះ គឺទាមទារបង្ហាញពីចំនួនយុទ្ធជនសមរភូមិមុខ បាត់បង់ជីវិត និងរបួស។ តើការទាមទារនេះ វាដូចទៅនឹងបំណងចង់បានរបស់ខាងភាគីថៃដែរ ឬទេ? មកដល់ម៉ោងនេះ ភាគីថៃប្រើប្រាស់គ្រប់ល្បិចកល គ្រប់ទម្រង់ គ្រប់រូបភាពទាំងអស់ ចង់ដឹង ចង់ឃើញពីទីតាំងដែលកងទ័ពកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីយកទៅវិភាគក្នុងផលប្រយោជន៍យោធារបស់ខ្លួន ឬក៏អាចនិយាយឱ្យចំថា ថៃចង់ដឹង ចង់ឃើញទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដើម្បីរៀបចំផែនការវាយប្រហារណាមួយមកលើកម្ពុជាម្តងទៀត ក៏ថាបាន។

ចំណែក បញ្ហាចំនួនកងទ័ពកម្ពុជាពលី និងរបួសនៅក្នុងប្រយុទ្ធ គឺភាគីថៃចង់ដឹងណាស់ ដើម្បីយកទៅបោកបញ្ឆោតរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ខ្លួនថា ខ្លួនទទួលបានជ័យជម្នះលើសមរភូមិ បានសម្លាប់កងទ័ពកម្ពុជាប៉ុណ្ណេះ ប៉ុណ្ណោះជាដើម។ ម្យ៉ាងទៀត ថៃ ក៏ចង់បានតួលេខទាំងនេះ ដើម្បីលើកតម្កើងឧត្តមភាពកងទ័ពរបស់គេ និងបំបាក់ទឹកចិត្តប្រយុទ្ធរបស់កងទ័ពដ៏អង់អាចកម្ពុជា ជាពិសេស គឺចង់យកបញ្ហាកងទ័ពពលី រងរបួស និងទីតាំងដែលកងទ័ពកម្ពុជាកំពុងឈរជើង ដើម្បីរៀបចំជាឈុតឆាកសម្តែងបោកប្រាស់ អុជអាល ញុះញង់ដល់សាធារណមតិកម្ពុជាឱ្យបែកបាក់គ្នា។ និយាយជារួម ថៃចង់យកបញ្ហាទាំងនេះ ធ្វើជាសង្រ្គាមចិត្តសាស្រ្ត សំដៅគោលដៅកងទ័ពកម្ពុជាផង និងប្រជាពលរដ្ឋកម្ពុជាផង។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពដឹងច្បាស់ណាស់ពីល្បិចកលរបស់ថៃនេះ ទើបមិនលម្អិតពីបញ្ហានេះ ដោយគ្រាន់តែបានគូសបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងគ្រប់គ្រងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ រីឯ កងទ័ពពលី និងរបួសវិញ ថ្នាក់ដឹកនាំជាតិ បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនទុកចោលយោធិនណាមួយម្នាក់ឡើយ។ ថ្នាក់ដឹកនាំជាតិ គិតវែងឆ្ងាយណាស់ ទើបគ្មានភាពចាំបាច់ទៅបកស្រាយ​ ពន្យល់ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃ និងទៅក្រុមប្រឆាំងដែលក្បត់ជាតិទាំងអស់នោះ។

ក៏ប៉ុន្តែ បើពិនិត្យឱ្យល្អិតល្អន់ទៅ បំណងរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកខាងលើនេះ និងបំណងរបស់ក្រុមយោធាថៃ គឺដូចគ្នាបេះបិទ មានន័យថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ទំនងជាបានចូលដៃចូលជើងគ្នាជាមួយក្រុមណាមួយនៃភាគីថៃ ដើម្បីយកការណ៍សំងាត់ពីភាគីកម្ពុជា។ នេះ គឺជាទង្វើក្បត់ជាតិដែលមិនអាចអត់អោនឱ្យបានឡើយ។ នៅពេលណាដែលច្បាប់ដកសញ្ជាតិ អាចប្រើប្រាស់បាន គួរតែអនុវត្តភ្លាមៗទៅលើជនគម្រក់មាន ទណ្ឌិត សម រង្ស៊ី,គឹម សុខ,ឆាំ ឆានី, ស៊ន ដារ៉ា,ប៉ាង សុខឿន ព្រមទាំង សកម្មជនប្រឆាំងអត់សូវដឹងខ្យល់អីមួយចំនួនទៀតដែលកំពុងស្នាក់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕

The post បទវិភាគ៖​ ពេលជាតិកំពុងរងការឈ្លានពាន ទើបឃើញកាន់តែច្បាស់ពីទង្វើ«ក្បត់ជាតិ»របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក appeared first on Kampuchea Thmey Daily.

ទណ្ឌិត សម រង្ស៊ី គាំទ្រទ័ពថៃឈ្លានពាន និងហ៊ានបង្អាប់ទ័ពខ្មែរកាពារជាតិ៖ សម្ដេចតេជោ ឱ្យពលរដ្ឋពិចារណាថាតើជាមនុស្ស ឬសត្វ ស្នេហាជាតិ ឬក្បត់ជាតិ?
សម្ដេចតេជោ ហ៊ុន សែន  ស្នើឱ្យពលរដ្ឋខ្មែរពិចារណាថាតើ សម រង្ស៊ី ជាមនុស្សឬសត្វ ស្នេហាជាតិ ឬក្បត់ជាតិ?។ សម្ដេចតេជោ ហ៊ុន សែន​ ស្នើបែបនេះ បន្ទាប់ពី សម រង្ស៊ី និយាយស្ដីហាក់លែងចេះគិត ទៅសរសើរទ័ពថៃដែលឈ្លានពាន និងហើយហ៊ានបង្អាប់ទ័ពខ្មែរដែលការពារជាតិ ការពារទឹកដី មើលមិនឃើញពីក្ដីវេទនា ភាពឈឺចាប់ រងគ្រោះរបស់កងទ័ព និងពលរដ្ឋខ្មែរ និងទំហំខូចខាត លើប្រាសាទព្រះវិហារ វត្តអារាម  ព្រោះទ័ពថៃឈ្លានពានរំលោភច្បាប់អន្តរជាតិ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន  បានបង្ហោះវីដេអូ ដែល សម រង្ស៊ី សរសើរទ័ពថៃឈ្លានពាន និងបង្អាប់ទ័ពខ្មែរ ដោយភ្ជាប់នឹងសំណេរក្នុងន័យដើមដូច្នេះ៖« នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ? សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ »។

នៅក្នុងសង្គ្រាមតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កងទ័ពថៃ បានឈ្លានពាន និងបើកការបាញ់ប្រហារទាំងកម្រោលរំលោភបំពានច្បាប់អន្តរជាតិ។ ថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចម្កោមដែលអន្តរជាតិហាមឃាត់ ផ្សែងពុលគីមី យន្តហោះចម្បាំង គ្រាប់បែកធន់ធ្ងន់ជាច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះសម្បែងពលរដ្ឋ ស្ថានីយប្រេងឥន្ធនៈ សាលារៀន វត្តអារាម ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើអមនុស្សធម៌របស់ថៃ បានបណ្ដាលឱ្យកងទ័ពកម្ពុជារងរបួស និងបាត់បង់ជីវិត ពលរដ្ឋ កុមារ ត្រូវរងរបួសធ្ងន់ធ្ងរ និងពលរដ្ឋជិត២០ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១ឡើយ ដែលទណ្ឌិត សម​ រង្ស៊ី និយាយស្ដីគាំទ្រទៅលើភាគីថៃ ដែលជាគូរជម្លោះរបស់កម្ពុជា។ ចាប់តាំងពីថៃ បាញ់ប្រហារមកលើកម្ពុជា ទណ្ឌិត សម រង្ស៊ី តែងតែនិយាយស្ដីគាំទ្រទៅភាគីថៃ កងទ័ពថៃ ដោយមិនមើលលើឃើញពីការឈឺចាប់ពលរដ្ឋខ្មែរ៕

The post ទណ្ឌិត សម រង្ស៊ី គាំទ្រទ័ពថៃឈ្លានពាន និងហ៊ានបង្អាប់ទ័ពខ្មែរកាពារជាតិ៖ សម្ដេចតេជោ ឱ្យពលរដ្ឋពិចារណាថាតើជាមនុស្ស ឬសត្វ ស្នេហាជាតិ ឬក្បត់ជាតិ? appeared first on Kampuchea Thmey Daily.