ទស្សនៈមិត្តអ្នកអាន Archives - Kampuchea Thmey Daily

សិស្សច្បង​បង្ហើប ៣​ មុខជំនាញ ​តម្រុយ​សិស្ស​ប្អូន​ត្រៀម​ចូល​មហាវិទ្យាល័យ
សម្រាប់សិស្សដែលនឹងត្រូវបញ្ជប់ថ្នាក់ទី១២នាពេលឆាប់ៗខាងមុខនេះ ច្បាស់ជាមានបំណងចង់បន្តការសិក្សានៅ​សាកលវិទ្យាល័យ។​ ប៉ុន្តែការរៀននៅសក​លវិទ្យាល័យ មិនស្រួលដូចការគិតនោះទេ ទាមទារឲ្យសិស្សរៀបចំគោលដៅឲ្យបានច្បាស់លាស់ ស្វែងយល់ពីមុខជំនាញ់ទាំងអស់នោះ និងមានការអត់ធ្មត់ក្នុងការរៀនសូត្រ។

យ៉ាងណាមិញ ការរៀនមិនថាមុខវិទ្យាអ្វីនោះទេ សុទ្ធតែជួបការលំបាកផ្សេងៗគ្នា។ និស្សិត ៣ រូប បង្ហើប​មុខជំនាញ​ចំនួន ៣ នៅ​មហាវិទ្យាល័យ​ ជា​តម្រុយ​ខ្លះៗ​ដើម្បី​ចែក​រំលែក​ដល់​សិស្ស​ជំនាន់ក្រោយ​ ដែល​ត្រៀម​ខ្លួន​ចូលមហាវិទ្យាល័យដើម្បី​​សិក្សា​ស្វែង​យល់។

និស្សិតប្រុសឈ្មោះ ឌិន សុផាត រៀនជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានឲ្យដឹងថា សម្រាប់សិស្សជំនាន់ក្រោយដែលជិតបញ្ចប់ថ្នាក់ទី១២ ហើយចង់ចាប់យកជំនាញវិស្វកម្មសំណង់ស៊ីវិល មកសិក្សាគួរត្រៀម​លក្ខណៈទៅលើមុខវិទ្យាមួយចំនួនដូចជា រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា ពិសេសសម្រាប់ឆ្នាំទី១ ដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ទៅលើមូលដ្នានគ្រឹះ។

សុផាតបន្តថា សម្រាប់វិទ្យាស្ថានផ្សេងៗមិនដឹងនោះទេថា គោលការណ៍នៃការសិក្សាបែបម៉េច​ តែចំពោះវិទ្យាស្ថាន​ (PPI)​ ផ្ទាល់​គឺសាលាតម្រូវឲ្យសិស្សរៀនមុខជំនាញពិត ដែលបានជ្រើសរើសតាំងពីឆ្នាំដំបូងនៃការចុះឈ្មោះចូលរៀន។ និស្សិតសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលរូបនេះបានឲ្យដឹងថា បានជាលោកចាប់យកមុខជំនាញមួយនេះមកសិក្សា​ព្រោះបានសម្លឹងមើលឃើញពីតម្រូវការទីផ្សារនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ តម្រូវការខ្ពស់ទៅលើមុខជំនាញវិស្វកម្មសំណង់ស៊ីវិល។ ម្យ៉ាងជំនាញនេះអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យក្លាយទៅជាប្រទេសមួយជឿនលឿន។

សុផាត ផ្ទាល់បានរំពឹងថា នៅពេលរៀនចប់ លោកអាចទទួលបានភាពជោគជ័យ ទទួលបានឱកាសការងារមួយល្អ ដែលលោកស្រលាញ់ និងជួយអភិវឌ្ឍប្រទេសឲ្យកាន់តែមានអគាខ្ពស់ៗ ស្ពាន ផ្លូវ ហេដ្ថារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកចង់ឲ្យសិស្សជំនាន់ក្រោយគួរតែព្យាយាមសិក្សាស្វែងយល់ពីអ្វីដែលចង់រៀនពង្រឹងមូលដ្នានគ្រឹះទៅលើមុខវិទ្យាមួយចំនួនឲ្យបានល្អតាំងថ្នាក់ក្រោម។

និសិត្ស ឈ្មោះ ម៉ាក វណ្ណា រៀនផ្នែកវិស្វកម្មគីមីចំណីអាហា (កម្រិតមូលដ្ឋាន) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ បានបង្ហើបថា ​នៅពេល​កញ្ញាបានបញ្ចប់ទី១២ នៅក្នុងឆ្នាំ២០២១ បានរៀបចំគោលដៅរួចជាស្រេចសម្រាប់ការបន្តការសិក្សានៅសកលវិទ្យាល័យ។ និស្សិត​រូបនេះ​បានចាប់មុខជំនាញ គីមីចំណីអាហាមកសិក្សា ដោយសារតែការស្រលាញ់ចង់រៀន ចង់អភិវឌ្ឃខ្លួនឯង។ ប៉ុន្តែមុខជំនាញនេះផងដែរតម្រូវឲ្យខិតខំទៅលើមុខវិទ្យា រូបវិទ្យា គណិតវិទ្យា កត្តវិទ្យា និងគីមីវិទ្យា។ ម្យ៉ាងវិញទៀត ខាងសាលាតម្រូវឲ្យសិស្សជ្រើសរើសយកមុខជំនាញដែលខ្លួនស្រលាញ់នៅក្នុងចុងឆមាសទី១ ដើមឆ្នាំ​ទី​២ និងរៀនពីមូលដ្ឋានគ្រឹះមានមុខវិទ្យាគោលមួយចំនួនដូចជា គណិតវិទ្យា មេការនិក ទម៉ូឌីណាមិច ទីផ្សារ អាយធី (IT) ពីការគូសប្លង់អ្វីផ្សេងៗជាដើម។

និស្សិតឈ្មោះ ញៀន សុនីតា រៀនផ្នែកកសិឧស្សាហកម្ម នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងដែរថា ចំពោះជំនាញមួយនេះជាជំនាញមួយដែលទូលំទូលាយ ម្យ៉ាងដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយមិនទាន់មានអ្នកជំនាញច្រើនចំពោះមុខជំនាញមួយនេះ ដូច្នេះចំពោះតម្រូវការទីផ្សានៅមានភាពខ្វះខាត។ នីតាបានឲ្យដឹងថា មុខវិទ្យានេះអំឡុងពេលកំពុងសិក្សា ខាងសាលាតម្រូវឲ្យនិស្សិតចុះស្តារ (Internship) ចំនួន ២ ដង រយ:ពេលអាច​ ១ ខែ​(សម្រាប់​រយ:ពេល​ខ្លី) ឬ ៣ខែ តាមស្ថាប័នទាក់ទងនឹងជំនាញ ឬក៏រោងចក្រឧស្សាហកម្មទាក់ទងនឹងចំណីអាហារ​(សម្រាប់​រយ:​ពេល​វែង)។

មួយផ្នែកទៀតចំពោះមុខវិជ្ជាសំខាន់ៗ ក្នុងជំនាញនេះជាការសិក្សាទាក់ទងនឹងការកែច្នៃចំណីអាហរ វិស្វកម្មនៃការកែច្នៃអាហារ ប្រភេទនៃសំបកវេចខ្ចប់ សុវត្ថិភាពចំណីអាហរ(អតិសុខុមប្រាណ) ប្រព័ន្ធនៃការស្តុបទុកអាហរ ស្ថិតិ (ការស្រង់ទិន្នន័យសម្រាប់ស្ទាបស្ទង់ការកែច្នៃផលិតផល) កសិពាណិជ្ជកម្ម -គីមីជីវៈ ការតេស្តដោយញ្ញាណ។ អ្វីដែលមិនអាចខ្វះបានសម្រាប់អ្នករៀនមុខជំនាញនេះ គឺភាសាអង់គ្លេស ចាំបាច់ដើម្បីរៀនជំនាញនេះឲ្យបានល្អ ព្រោះមេរៀនភាគច្រើនជាភាសាអង់គ្លេស ហើយ ងាយស្រួលសម្រាប់មើលឯកសារផ្សេងៗដែលទាក់ទងនឹងចំណីអាហារ។

នីតា បានបញ្ជាក់ផងថា ​ពេលរៀនចប់ និស្សិតអាចនឹងចេះយល់ច្បាស់ពីការកែច្នៃចំណីអាហារ ដឹងពីសារធាតុគីមីដែលធ្វើឲ្យអាហារខូច និងការការពារ ចេះប្រើប្រាស់ប្រភេទនៃសំបកវេចខ្ចប់ទៅលើចំណីអាហារ ចេះកំណត់បរិមាណនៃការកែច្នៃផលិតផលឲ្យបានត្រឹមត្រូវ និងស្តង់ដារ យល់ច្បាស់ពីការប្រើសារធាតុគីមីលើអាហារ និងការប្រើប្រាស់សីតុណ្ហភាពកម្ដៅអាហារ​ជាដើម​៕

អត្ថបទ៖ ឌឿនចាន់ ថារី

The post សិស្សច្បង​បង្ហើប ៣​ មុខជំនាញ ​តម្រុយ​សិស្ស​ប្អូន​ត្រៀម​ចូល​មហាវិទ្យាល័យ appeared first on Kampuchea Thmey Daily.

និស្សិត​ ៤ នាក់ ជជែក​ប្រធាន​​បទ​ជុំវិញ​​ចូល​បណ្ណាល័យ តើ​ពួកគេ​និយាយអីខ្លះ?
ការរៀនសូត្រគ្មានទីបញ្ចប់នោះទេ ដូច្នេះហើយសិស្សនិស្សិត ឬជាយុវជនគួរតែអានសៀវភៅឲ្យបានច្រើន ដើម្បីទទួលបាន​អត្ថប្រយោជន៍ការយល់ដឹង ចំណេះដឹងថ្មីៗជាច្រើនតាមរយះការអានសៀវភៅ។ បើពឹងផ្អែកគ្រូបង្រៀនតែមួយមុខ​ គឺមិនគ្រប់គ្រាន់នោះទេ តម្រូវឲ្យសិស្សខិតខំរៀនសូត្រសិក្សាស្វែងយល់បន្ថែមទៀតដោយខ្លួនឯង។

ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែម មានតែបណ្ណាល័យទេដែលជាកន្លែងជួយបង្កើនចំណេះដឹង សមត្ថភាព។

និស្សិតស្រីម្នាក់ឈ្មោះ យ៉េត សុភស្ស សិក្សា​នៅ​សកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យ«កម្ពុជាថ្មី» ដឹងថា កាលចូលក្នុងបណ្ណាល័យបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនជាកន្លែងដែលស្ងប់ស្ងាត់ល្អ សំបូរ​សៀវភៅសឹងតែគ្រប់ប្រភេទ អាចឲ្យសិស្សនិស្សិតរើសយកសៀវភៅដែលត្រូវនឹងមុខវិទ្យាយកមកមើលសិក្សាស្រាវជ្រាវបន្ថែម។

សុភស្សបានបន្តថា «ខ្ញុំបានទទួលផលប្រយោជន៍ច្រើនពីការចួលបណ្ណាល័យ ដោយខ្ញុំអាចផ្តោតទៅលើអ្វីមួយបានល្អ ពិសេសការស្រាវជ្រាវរបស់ខ្ញុំ ពេលនៅខាងក្រៅខ្ញុំធុញមិនមានបរិយាយកាសល្អដូចក្នុងបណ្ណាល័យ»។

មួយវិញទៀត សម្រាប់អ្នកដែលចូលបណ្ណាល័យ និងអ្នកមិនបានចូលមានលក្ខណៈខុសគ្នា​ ដោយសារតែអ្នកចូលបណ្ណាល័យគេអាចរៀនច្រើន ជាទម្លាប់ល្អមួយ ហើយមានអារម្មណ៍ថាខ្លួនឯងបានធ្វើអ្វីដែលមានប្រយោជន៍​ ខុសពីពេលមុនដែលបានចំណាយពេលអត់ប្រយោជន៍។

លើសពីនេះទៀត ការចូលបណ្ណាល័យច្រើន អាចជួយបង្កើនចំណេះដឹងផ្ទាល់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀតទាំងមុខវិទ្យាខ្លួន​ឯងដែលកំពុងសិក្សា និងមុខជំនាញអប់រំ ហើយកញ្ញា​ចង់ឲ្យសិស្សនិស្សិត​ទាំងអស់ប្រសិនបើមានពេលទំនេរច្រើនគួរតែចំណាយពេលក្នុងការចូលទៅក្នុងបណ្ណាល័យ។

និស្សិតស្រីឈ្មោះ ណយ ផល្លីន ភេទស្រី ជាសិស្សរៀននៅសកលវិទ្យាភូមិន្ទភ្នំពេញ​ បានលើកយកមកបង្ហាញ ៣ ចំណុច ពីការចូលទៅក្នុងបណ្ណាល័យដោយក្នុងនោះរួមមាន អាចជួយពង្រឹងសមត្ថភាពអាន។ មួយទៀតជួយឲ្យសិស្សនិស្សិត​ចេះសិក្សាស្រាវជ្រាវ និងជួយឲ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

បណ្ណាល័យជាកន្លែងឲ្យកាត់ស្រ្តេស បំបាត់ការអផ្សុកបាន ព្រោះវាមានទាំងតុសម្រាប់សិស្សធ្វើកិច្ចការក្រុម និងតុសម្រាប់សិស្សអង្គុយសិក្សាបានដោយស្ងប់ស្ងាត់។ ដូច្នេះ​មិនថាសិស្សប្អូន​ឬសិស្សច្បងនោះទេ គួរតែចូលទៅក្នុងបណ្ណាល័យដើម្បីទទួលបានបទពិសោធន៍លើ​ចំណេះដឹងផ្សេងៗពីការអានសៀវភៅ និងអាចស្វែងយល់ពីសង្គមខាងក្រៅ។

និស្សិតឈ្មោះ ម៉ាក វណ្ណា រៀននៅវិទ្យាស្ថានបច្ចេកកវិទ្យាកម្ពុជា​បានឲ្យដឹងថា សម្រាប់និស្សិតគួរតែចូលបណ្ណាល័យបន្ថែមឲ្យច្រើនក្រៅពីម៉ោងសិក្សា ព្រោះបណ្ណាល័យជាកន្លែងដែលស្ងប់ស្ងាត់ល្អ អាចឲ្យសិស្សទទួលបានចំណេះដឹងបន្ថែម។ ពិសេសនោះគឺពេលសាលាដាក់លំហាត់ឲ្យស្រាវជ្រាវ ដូច្នេះមានតែបណ្ណាល័យទេ ដែលសម្បូរដោយសៀវភៅជាច្រើន គ្រប់កម្រិតថ្នាក់ទូលំទូលាយ មានបរិយាកាសល្អងាយស្រួលក្នុងការរៀនសូត្រ។

និស្សិត​ឈ្មោះ សូ រិយា រៀនឆ្នាំទី៣ ជំនាញប្រវត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានឲ្យដឹងថា កញ្ញាក្នុងមួយសប្តាហ៍បានចំណាយពេលចូលបណ្ណាល័យ ៤ ទៅ ៥ ដង ព្រោះត្រូវសិក្សាស្រាវជ្រាវ អាន​ ប្រវត្តិសាស្រ្ត ការអប់រំ គន្លឹះនៃភាពជោគជ័យ មិនតែប៉ុណ្ណោះការអានសៀវភៅជួយបង្កើនចំណេះដឹង អាចទទួលបានបទពិសោធន៍ពេលចេញទៅខាងក្រៅ ដូចនេះសម្រាប់សិស្សនិស្សិត​ទាំងស្រីទាំងប្រុស គួរតែចំណាយពេលឲ្យបានច្រើនចូលទៅក្នុងបណ្ណាល័យ៕

អត្ថបទ៖ ឌឿនចាន់ ថារី

The post និស្សិត​ ៤ នាក់ ជជែក​ប្រធាន​​បទ​ជុំវិញ​​ចូល​បណ្ណាល័យ តើ​ពួកគេ​និយាយអីខ្លះ? appeared first on Kampuchea Thmey Daily.

ទស្សនៈ ៖ តើក្រុមបាតុកររបស់អតីតបុគ្គលិកណាហ្គាវើលដ៏ មានចេតនាអ្វីឱ្យពិតប្រាកដ?
ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ និងម្ចាស់ក្រុមហ៊ុននេះអស់ពេលជិត១ឆ្នាំមកហើយ។ ក្នុងករណីវិវាទការងារដ៏រាំរ៉ៃមួយនេះ ខ្ញុំបានពិនិត្យឃើញថា ភាគីនីមួយៗមានហេតុផលនិងការដាក់លក្ខខណ្ឌរៀងៗខ្លួន ហើយបើទោះបីជាវិវាទនេះត្រូវបានដោះស្រាយបញ្ចប់បញ្ហា និងមានសេចក្តីសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាលក្តី ក៏ភាគីក្រុមបាតុករដែលនៅសេសសល់ដ៏តិចតួចបន្តប្រកែកតវ៉ាមិនទាន់ព្រមទទួលយកឡើយ និងបានអូសបន្លាយការ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីសាធារណៈ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចហាមប្រាមយ៉ាងណាក្តី។

គេបានដឹងថា ដើមហេតុនៃវិវាទការងារនេះ គឺដោយសារបញ្ហាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលតំរូវឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយចំនួនបុគ្គលិក ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គមស្របតាមវិធានសុខាភិបាល និងក៍ដើម្បីដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុក្នុងក្រុមហ៊ុនផង។

បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក ភាគីខាងកម្មករនិយោជិតដែលមានមេសហជីពជាស្ត្រីមួយចំនួនក្នុងនោះ បានងើបបះបោរធ្វើការទាមទារឱ្យបុគ្កលិកដែលត្រូវបានបញ្ឈប់ពីការងារបានចូលធ្វើការងារវិញ បើ់ទោះជាត្រូវបានបដិសេធពីខាងភាគីក្រុមហ៊ុនដោយសារតែក្រុមហ៊ុនបានយល់ព្រមសងសំណងតាមការកាត់សេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយក្តី ក៏ក្រុមបាតុករនៅតែធ្វើសកម្មភាពតវ៉ាឈានដល់ការអនុវត្តបំពានគោលការណ៍ច្បាប់។

រហូតមកទល់បច្ចុប្បន្ននេះ អ្នកសេសសល់ប្រមាណ២០០នាក់ នៅតែបន្តនាំគ្នាធ្វើបាតុកម្មដោយខុសច្បាប់ និងនៅតែរឹងរូសមិនព្រមទទួលយកសំណងតាមច្បាប់ការងារនោះឡើយ ហើយសកម្មភាពនៃការតវ៉ារបស់ពួកគេនេះអាចលំបាកក្នុងការរកដំណោះស្រាយ គឺដោយសារតែបង្កប់ដោយរបៀបវារៈនយោបាយ ជាពិសេស ការបង្ហាត់បង្ហាញ ការផ្តល់យោបល់ ការឧបត្ថម្ភមធ្យោបាយធ្វើបាតុកម្ម គួបផ្សុំនឹងការបន្ទរនិងលើកទឹកចិត្តនៅពីក្រោយពីសំណាក់បណ្តាញសង្គមស៊ីវិលដែលមាននិន្នាការយោបាយប្រឆាំង ដែលស្តែងឱ្យឃើញយ៉ាង ច្បាស់តាមរយៈការរៀបចំជារចនាសម្ព័ន្ធតវ៉ា ការសម្តែង ការស្លៀកឯកសណ្ឋាន ការប្រើសម្ភារៈ និងការផ្សព្វផ្សាយបំភ្លៃសភាពការណ៍ខុសពីការពិតនៅក្នុងសង្គម ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

បើទោះបីជាមេក្លោងសហជីព និងក្រុមមេខ្យល់ដឹកនាំធ្វើបាតុកម្មមួយចំនួនត្រូវបានដោះលែងជាបណ្តោះអាសន្នបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាឈប់ធ្វើការប្រមូលផ្តុំតវ៉ា និងព្រមព្រៀងថានឹងចូលរួមដោះស្រាបតាមគោលការណ៍ច្បាប់ការងារក្តី ប៉ុន្តែមេក្លោងសហជីពមួយចំនួននោះមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួនឡើយ និងបានបន្តដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់ និងទាមទារអត្ថប្រយោជន៍ច្រើនហួសហេតុ ហើយថែមទាំងបន្តដឹកនាំការតវ៉ាតាមដងផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម  ដោយពុំព្រមស្តាប់ការណែនាំជាច្រើនលើកច្រើនសាររបស់ក្រសួងមានសមត្ថកិច្ចសោះឡើយ។

តើក្រុមបាតុករណាហ្គាវើលដ៏ មានចេតនាអ្វីឱ្យពិតប្រាកដ បានជាក្រុមនេះនៅតែបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈបែបនេះ?

ផ្អែកលើសេចក្តីជូនដំណឹងអំពីរបាយការណ៍រកដំណោះស្រាយជាបន្តបន្ទាប់រវាងគូវិវាទទាំងពីរ (តំណាងអតីតបុគ្គលិក និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏) ពីក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានា គេបានមើលឃើញថាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ មួយភាគធំបានយល់ព្រមទទួលយកសំណងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនស្ទើរអស់ទៅហើយ ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ក្នុងចំណោមបុគ្គលិកចំនួនជាង ១៦០០នាក់ដែលត្រូវបានកាត់បន្ថយពីការងារ។ ម៉្យាងទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានចេញសេចក្តីបង្គាប់ដោយត្រឹមត្រូវ យុត្តិធម៌ និងស្របតាមច្បាប់ការងារផងដែរ។ ទោះបីជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ចក្តី តែភាគីខាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ជាពិសេសមេសហជីពតែម្តង គឺពួកគេមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួន និងថែមទាំងបង្ហាញអំពីចេតនាមិនគោរពច្បាប់ ហើយបានប្រើប្រាស់ការធ្វើបាតុកម្មបង្ខំឱ្យក្រុមហ៊ុន ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ចទទួលយកលក្ខខណ្ឌរបស់ខ្លួនជាឯកតោភាគីទៅវិញ។

ការចិញ្ចឹមចលនាដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់នេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃនិងមើលឃើញអំពីពុតត្បុតនិងចរិតនយោបាយនៃការតវ៉ារបស់ក្រុមបាតុករ ដូចតទៅ ៖

១/ ការបដិសេធមិនទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាចេតនាទុចរិត របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងការចិញ្ចឹមទំនាស់ និងគ្មានឆន្ទៈដោះស្រាយបញ្ចប់ វិវាទការងារ ។

២/ ការបន្តធ្វើបាតុកម្មខុសច្បាប់ បង្ហាញនូវចេតនារុញច្រានបញ្ហាឱ្យកាន់តែធំឡើងៗ ដើម្បីបម្រើហេតុផលប្រយោជន៍នយោបាយ ជាជាងការទទួលយកការដោះស្រាយស្របតាមគោលការណ៍ច្បាប់ និង ក៏បានបង្ហាញនូវការមិនគោរពកិច្ចសន្យារបស់ខ្លួនផងដែរ ។

៣/ អ្នកដឹកនាំចលនានៃការធ្វើបាតុកម្មយ៉ាងអានាធិបតេយ្យនេះ ក៏បានចេញមកសារភាពផងដែរថា ពួកគេទទួលបានការឧបត្ថម្ភគាំទ្រផ្នែកថវិកាពីក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ដើម្បីទ្រទ្រង់បាតុកម្ម ។ ជាងនេះទៅទៀត យោងតាមព័ត៌មានដែលបានបែកធ្លាយលើបណ្តាញសង្គម ក្រុមបាតុករ មានការបង្វឹកនូវយុទ្ធវិធីតវ៉ាដោយជនបរទេស រួមទាំងការធ្វើបាតុកម្មគាំទ្រពីខាងក្រៅប្រទេសទៀតផង។

៤/ ក្រុមបាតុករខុសច្បាប់បានបង្កើតឱ្យមាននូវព្រឹត្តិការណ៍ប្រតាយប្រតប់គ្នា បង្កជាអំពើហឹង្សាក្នុង ចេតនាបំភ្លៃសាធារណមតិ ដោយចោទប្រកាន់ថា សមត្ថកិច្ចជាអ្នកបំពានទៅលើក្រុមបាតុករទៅវិញ ។

៥/ ការធ្វើបាតុកម្មខុសច្បាប់ ក៏មានគោលបំណងបង្ខូចមុខមាត់របស់រាជរដ្ឋាភិបាលផងដែរ ស្រប ពេលដែលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ ២០២២នេះ ។ ជាងនេះទៅទៀតការបន្តធ្វើបាតុកម្មនេះ ក៏ក្នុងចេតនាបំភិតបំភ័យដល់ភ្ញៀវទេសចរមិនឱ្យមកកម្ពុជាទៀតផង ស្របពេល ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកដំណើរការជាប្រក្រតីសេដ្ឋកិច្ច សង្គមឡើងវិញ ។

៦/ ចលនាធ្វើបាតុកម្មខុសច្បាប់នេះ ក៏អាចជាចេតនារបស់ក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលក្នុងការប្រើប្រាស់ក្រុមបាតុករ ដើម្បីធ្វើការអុកឡុកដល់ស្ថេរភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលគ្រោងធ្វើនៅពេលដ៍ខ្លីខាងមុខនេះ ហើយក្រុមអ្នកនយោបាយទាំងនោះនឹងចោទប្រកាន់ថា បរិយាកាសនៃការបោះឆ្នោតមានការគម្រាមកំហែង អាប់អួរ គ្មានសុវត្ថិភាពដែលពួកគេអាចយកលេសផ្សេងៗ ដើម្បីធ្វើការរិះគន់ជុំវិញដំណើរការបោះឆ្នោតជាដើម។

ជារួម ទំនាស់រវាងថៅកែក្រុមហ៊ុន និងក្រុមអតីតបុគ្គលិកមួយចំនួនតូចនេះ ត្រូវបានដោះស្រាយតាមច្បាប់ការងារស្ទើរតែចប់ទៅហើយ និងបើពួកក្រុមបាតុករដែលនៅសេសសល់មិនចាញ់នូវឧបាយកលញុះញង់របស់មេក្លោងសហជីពមួយចំនួននោះទេ ម៉្លេះសមពួកគេនឹងបានទទួលនូវអត្ថប្រយោជន៍ ដោយទទួលប្រាក់សំណងសមរម្យតាមច្បាប់ស្តីពីការងារ និងបានឱកាសទៅរកកន្លែងធ្វើការងារថ្មីដើម្បីបានថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរថែមទៀតផង ។ ការស្វែងរកការងារថ្មី ឬមុខរបរថ្មីធ្វើ វាពិតជាប្រសើរជាងធ្វើជាទាសករបាតុកម្មខុសច្បាប់ បម្រើឱ្យមេសហជីពដែលមាននិន្នាការនយោបាយ និងអ្នកនយោបាយប្រឆាំងដែលតែងតែយកញើសឈាមកម្មករមកធ្វើជាឈ្នាន់នយោបាយ តាមរយៈការបញ្ឆេះកំហឹងកម្មករនិយោជិតដើម្បីតែមហិច្ឆតាអំណាចរបស់ពួកគេតែប៉ុណ្ណោះ៕

ដោយ៖ សុខ វិសាល អ្នកសិក្សា និងតាមដានបញ្ហាសង្គម

The post ទស្សនៈ ៖ តើក្រុមបាតុកររបស់អតីតបុគ្គលិកណាហ្គាវើលដ៏ មានចេតនាអ្វីឱ្យពិតប្រាកដ? appeared first on Kampuchea Thmey Daily.

ទស្សនៈ ៖ “អតីតបុគ្គលិកណាហ្កាវើលទាំង ១១រូប ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យា ក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ”
វិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៏ និងក្រុមហ៊ុនណាហ្កាវើលដ៏ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ គឺចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នទោះបីជាមានការព្យាយាមដោះស្រាយតាមនីតិវិធីពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដោយ។ វិវាទការងារដ៏រាំរ៉ៃនេះ ចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

សកម្មភាពបាតុកម្ម ដែលបាតុករហៅខ្លួនឯងថា ជាកូដករនោះ គឺបានឆ្លងផុតបន្ទាត់ក្រហមទៅជាអំពើល្មើសនឹងច្បាប់រួចស្រេចទៅហើយ នេះក៏ជាមូលហេតុដែលនាំឲ្យមានការចាប់ខ្លួនផងដែរ។ សកម្មភាពល្មើសច្បាប់មានជាអាថ៌៖

ទី១.សកម្មភាពតវ៉ានេះមិនមែនជាកូដកម្មនោះទេ ព្រោះតាមន័យច្បាប់ កូដកម្មគឺការតវ៉ារបស់បុគ្គលិកមួយក្រុមដែលព្រមព្រៀងគ្នាតវ៉ាក្នុងសហគ្រាស រឺក្រុមហ៊ុនដែលខ្លួនកំពុងបំពេញការងារ តែជាក់ស្តែងការតវ៉ារបស់អតីតបុគ្គលិកណាហ្កាវើលគឺធ្វើនៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ។

ទី២ បាតុកម្មខុសបានវិវត្តខ្លួនរហូតមានការប្រើវោហាសាសន៍វាយប្រហារ ប្រមាថមកលើអាជ្ញាធរ ញុះញង់ឲ្យបាតុករចូលរួមកាន់តែមានកំហឹង។

ទី៣ បាតុកម្មនេះមានការរៀបចំយុទ្ធសាស្ត្រទុកជាមុនដើម្បីប្រឆាំងនឹងអាជ្ញាធរ រួមមានការរុញឲ្យស្រ្តីមានផ្ទៃពោះ និងកុមារឲ្យមកនៅជួរមុខប្រឈមនឹងអាជ្ញាធរ ការប្រកាសរបស់មេបាតុករចង់ឲ្យសមត្ថកិច្ចចាប់ខ្លួន។

ទី៤ ការរៀបចំផែនការបិទផ្លូវចូលអគារឯកជនរំខានដល់អាជីវកម្ម មិនឲ្យបុគ្គលិកផ្សេងទៀតចូលធ្វើការងារ ជាពិសេសគម្រោងរំខានដល់ប្រជាពលរដ្ឋដែលកំពុងអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកលក្នុងខែធ្នូឆ្នាំ២០២១។

ទី៥ ការល្មើសនឹងវិធានសុខាភិបាលដោយមិនសហការយកសំណាកជំងឺកូវីដ19

រហូតមកដល់ថ្ងៃទី១២ និងទី១៥ ខែមិនាឆ្នាំ២០២១ អតីតបុគ្គលិកណាហ្កាវើលមួយចំនួន ដែលកំពុងឃុំខ្លួន បានសរសេរលិខិតមករដ្ឋមន្ត្រីក្រសួងការងារដោយសន្យា និងអំពាវនាវថា៖

-បុគ្គលិក និងកម្មករដែលកំពុងធ្វើបាតុកម្មមិនទាន់ចូលធ្វើការងារវិញ សូមចូលធ្វើការងារទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍នៅកន្លែងធ្វើការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

-ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្កាវើលដ៏បានបញ្ឈប់ សូមនៅផ្ទះរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសឲ្យយើងខ្ញុំចរចាជាមួយក្រុមហ៊ុនណាហ្កាវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនបងប្អូន។

-ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករដែលក្រុមហ៊ុនណាហ្កាវើលបានបញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារសូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្នចូលរួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសន្យាថាសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនប្រមូលផ្តុំការតវ៉ា រឺដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិឡើយ។

បន្ទាប់ពីមានការសន្យាជាលាយលក្ខណ៍អក្សរ និងផ្តិតមេដៃខាងលើ នៅថ្ងៃទី១៦មិនា ឆ្នាំ២០២២ អតីតបុគ្គលិក ណាហ្កាវើលដ៏មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់។

ជាលទ្ធផល មិនបានដូចការគិតទុករបស់អាជ្ញាធរក្នុងចេតនាដោះស្រាយវិវាទការងារនេះទេ មេដឹកនាំសហជីពដែលបានដោះលែងឲ្យនៅក្រៅឃុំទាំងនោះមិនបានចូលខ្លួនមកដោះស្រាយតាមការអញ្ជើញជាបន្តបន្ទាប់របស់អាជ្ញាធរនោះឡើយ ជាងនេះទៅទៀតមេសហជីពទាំងនោះថែមទាំងប្រមូលគ្នីគ្នាធ្វើបាតុកម្មដដែល បើទោះជាមានការហាមធ្វើបាតុកម្មពីរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ។

ក្រោយបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំសហជីពទាំងនោះបានញុះញង់បំភិតបំភ័យបុគ្គលិកដែលកំពុងនៅធ្វើការងារដោយផ្សព្វផ្សាយព័ត៌មានមិនពិតថា នឹងមានការបញ្ឈប់បុគ្គលិកជាង៦០០នាក់បន្ថែមទៀត។ នៅក្នុងចេតនាបង្ករឿងឲ្យកាន់តែស្មុកស្មាញ មេសហជីពដែលទទួលការបណ្តុះបណ្តាលពីក្រៅប្រទេសទាំងនេះបានបន្ថែមលក្ខខណ្ឌដែលក្រុមហ៊ុនណាហ្កាវើលដ៏មិនអាចទទួលយកបាន គឺការទាមទារឲ្យបុគ្គលិកជាង២០០នាក់ដែលក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញ ជាថ្នូរនឹងបុគ្គលិក៣០០នាក់កំពុងធ្វើការងារនឹងឈប់។

នៅក្នុងវិវាទការងារបែបនេះ បើនិយាយឲ្យសាមញ្ញ បើថៅកែមិនពេញចិត្តបុគ្គលិកណាម្នាក់ ថៅកែមានសិទ្ធិបញ្ឈប់ដោយមិនបាច់ជូនដំណឹងជាមុនដោយគ្រាន់តែបង់លុយអត្ថប្រយោជន៍ផ្សាងៗដែលច្បាប់កំណត់បូករួមនិងប្រាក់ខែ។ បុគ្គលិកដែលថៅកែដេញចេញពីការងារគ្មានសិទ្ធិដាក់លក្ខខណ្ឌទៅថៅកែវិញនោះទេ។ ដូចគ្នាដែរក្នុងករណីវិវាទការងារក្រមហ៊ុនណាហ្កាវើលដ៍នេះ សហជីព ឬបុគ្គលិកក្រុមហ៊ុនគ្មាន សិទ្ធិ ឬអភ័យឯកសិទ្ធិទៅដាក់លក្ខខណ្ឌជាមួយថៅកែក្រុមហ៊ុននោះទេ៕

ដោយ៖ យ៉ង វិសេស មន្ត្រីអង្គការក្រៅរដ្ឋាភិបាល

The post ទស្សនៈ ៖ “អតីតបុគ្គលិកណាហ្កាវើលទាំង ១១រូប ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យា ក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ” appeared first on Kampuchea Thmey Daily.

ទស្សនៈមិត្តអ្នកអាន ៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ ​ដែលឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍?
បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បី​ទទួលយកសំណងពីក្រុមហ៊ុន!

បន្ទាប់​ពី​បាន​តាមដាន​យ៉ាងយកចិត្ត​ទុក​ដាក់ ​ជុំវិញ​វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​នេះ សង្កេតឃើញ​ថា​​អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្ត​​ប្រមូលគ្នីគ្នាធ្វើបាតុកម្ម​នៅតាមទីសាធារណៈ ដោយអះអាងថា ក្រុម​ហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផល និង​តវ៉ាទាមទារលក្ខខណ្ឌការងារមួយ​ចំនួន​ទៀត​។ ក៏ប៉ុន្តែ ភាគី​ខាង​ក្រុម​​​ហ៊ុន​ណាហ្គាវើល​ដ៍បានបញ្ជា​ក់​​ថា ការបញ្ឈប់បុគ្គលិកមួយចំនួន​ ​​ដោ​យ​សារ​តែក្រុមហ៊ុនត្រូវ​កែសម្រួលរចនាសម្ព័ន្ធកាត់បន្ថយបុគ្គ​លិក​ ដើម្បី​ក្រុមហ៊ុនអាចរស់បានអំឡុងពេលដែល​កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃ​ទៀ​ត​លើសក​ល​លោក បាននិងកំពុង​រងវិបត្តិ​ជំងឺឆ្លងសាកលកូវីដ១៩។ ការបញ្ឈប់នេះ​ ក្រុមហ៊ុនមានហេតុផលសមរម្យ និងបានទូទាត់​សំណងជូន​បុគ្គ​លិក​​​​ត្រឹម​ត្រូវ ​​ស្របតាមនីតិវិធី​​ច្បាប់​។

យោងតាម​របាយការណ៍ ដែលក្រុមហ៊ុន​ណាហ្គាវើលដ៍​ឲ្យ​ដឹង ​បាន​បញ្ជាក់​ថា ដោយ​សារ​ការ​បន្ត​ធ្លាក់​ចុះ​ភ្ញៀវ ការ​បន្ត​រីក​រាល​ដាល​នៃជំងឺកូវីដ១៩ ការ​រៀប​ចំ​សកម្មភាព​អាជីវកម្មឡើង​វិញ និង​ការ​កែសម្រួល​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​ឲ្យ​សម​ស្របតាមការ​រក្សា​គម្លាតសង្គម និង​វិធានការ​សុខាភិបាល​ផ្សេងៗទៀត នៅ​អំឡុងខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ដល់​សហជីព និង​ប្រជុំ​ជា​មួយ​​តំណា​ង​កម្មករនិយោជិត ​អំពីគម្រោង​កាត់​បន្ថយ​បុគ្គលិកនៅផ្នែក​ផ្សេងៗដែល​មាន​ចំនួន ១៣២៩​នាក់ ទន្ទឹមគ្នា​នេះ​ក៏មាន​បុគ្គលិកចំនួន ២៩២នាក់ ​ផ្សេងទៀត ​បាន​ស្ម័គ្រចិត្ត​​​សុំ​លាឈប់ពីការងារ​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ចំនួនកម្មករនិយោជិត​ត្រូវ​កាត់​បន្ថយ​បានកើន​ឡើង​ដល់ ១៦២១នាក់។ ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ទូទាត់ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​​​ការងារ​ជូន​កម្មករនិយោជិតចំនួន ១៦២១នាក់ ក្នុង​​​នោះមាន​និយោជិតចំនួន ១២៤៨នាក់ បាន​យល់​ព្រម​ទទួល​យក និង​ចំនួន ៣៧៣នាក់ មិន​ព្រម​ទទួល​យក​ ទោះ​បី​ជា​ក្រុម​ហ៊ុន​បានផ្ទេរលុយ​ចូល​គណនី​ធនា​គារ​​របស់​កម្មករ​និយោជិត​ម្នាក់​ៗរួច​ហើយ​ក្តី។

ពាក់ព័ន្ធករណីនេះ ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រប​សម្រួល និង​បញ្ជូន​ករណី​វិវាទការងារនេះទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និង​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើ​សំណុំរឿងនេះទៅតាម​ច្បាប់​ជាធរមាន។ ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានចេញសេចក្តី​សម្រេច​ ដោយបង្គាប់ឲ្យភាគីនិយោជក​អនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាព​​ការ​ងារ, សោហ៊ុយជំងឺចិត្ត, ប្រាក់​រំលឹក​អតីតភាពការងារមុន​ឆ្នាំ​២០១៩, ប្រាក់បំណាច់ជួសការ​ឈប់សម្រាកប្រចាំឆ្នាំ, និង​ប្រាក់​បំណាច់ជួសការ​ជូន​ដំណឹងមុន​ជូនកម្មករនិយោជិតឲ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ពេលបញ្ចប់កិច្ចសន្យា​ការងារនៅចុងឆ្នាំ២០២០ និង​ដើម​ឆ្នាំ​២០២១។ បង្គាប់ឲ្យនិយោជកបន្ត​បើកប្រាក់​បំណាច់​អតីតភាពការងារឆ្នាំ​២០២០ និង​ឆ្នាំ​​២០២១ ជូនកម្មករនយោជិត​នៅក្នុង​ឆ្នាំ​២០២១ បន្ត​ទៀត។

ក្រោយការបង្គាប់របស់ក្រុមប្រឹក្សា​អាជ្ញាកណ្តាលបែបនេះ ក្នុង​ចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ ​មាន​បុគ្គ​លិក​​​ចំនួន​ជាង ១០០នាក់បន្ថែមទៀត ​បានយល់​​​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន និង​នៅសេសសល់​​ចំនួនប្រមាណជា ២០០​នាក់ប៉ុណ្ណោះ​។​

ជាការកត់សម្គាល់ ទោះ​ជាមាន​ដំណោះស្រាយ​ពីក្រសួង​ការងា រនិង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័ន​ពាក់​​ព័ន្ធ​ជា​ច្រើន​​លើក​រួច​មក​ហើយ​ក្តី ក៏អតីតបុគ្គលិកក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍ ដែល​នៅសេសសល់ទាំងនេះ ​​នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​​តវ៉ា​ទាម​ទារ​ចង់​ចូល​ធ្វើ​ការវិញ ​និង​ភ្ជាប់​លក្ខខណ្ឌកាន់​តែច្រើនឡើង ក្នុង​ចេតនា​បង្កការាំង​ស្ទះ​ដល់​ដំណើរការស្វែង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​​។​ មិនត្រឹម​តែប៉ុណ្ណោះ​ទេ មេខ្លោង​សហជីព ដែល​ជា​អ្នក​​បញ្ជា​ ដឹកនាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ​ថែម​ទាំង​បាន​បន្ត​ញុះ​ញង់​ និង​បំ​ពុល​ បំ​ភ័ន្ត​ព័ត៌មាន​ជាបន្ត​បន្ទាប់​ក្នុង​ចេទនាទុច្ចរិត​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា បាន​ប្រើ​អំ​ពើហិង្សា​លើ​បាតុករ​ និង​ពួក​គេបាន​ប្រឌិត​ព័ត៌មាន​ថា បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏ ដែល​បាន​និង​កំពុង​ធ្វើ​ការ​នឹង​សុំ​ឈប់​ពី​ការ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ ជា​មួយ​នឹង​ល្បិចកល​លួចបន្លំ​យក​អ្នក​ផ្សេង​ ឱ្យ​មក​ចូល​រួមធ្វើ​បាតុកម្ម​ បន្លំ​ធ្វើ​ជាអតី​ត​បុគ្គលិកណា​ហ្គាវើលដ៏ មក​ដោះ​ដូរ​ជា​មួយ​នឹង​អតី​តបុគ្គលិក​ដែល​បាន​បញ្ឈប់​ពី​ការងារ​ ក្នុង​ចេតនាអូសបន្លាយ​ការតវ៉ា ប្រមូលផ្តុំធ្វើ​បាតុកម្មខុស​ច្បាប់​ និង​ទាម​ទារ​លក្ខខណ្ឌផ្សេង​ៗ។​

តាមច្បាប់​ការងារ កាលណា​មាន​សេចក្តី​សម្រេច​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ហើយក្នុង​ករណី​ដែល​ខាងភាគី​​ក្រុម​​ហ៊ុន ​សុខ​ចិត្ត​ផ្តល់​សំណ​ង​ជូន​ពួកគេ​ទាំងនោះ​ មានន័យ​ថា ក្រុមហ៊ុន​ដាច់​ខាតមិន​ទទួលយក​​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ​​វិញឡើយ ហើយ​បុគ្គលិក​ទាំងនោះទៀតសោត ក៏គ្មាន​សិទ្ធិណា​មួយទៅបង្គាប់​​បញ្ជា ឬក៏ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​​ត្រូវ​តែ​ទទួល​​យក​លក្ខខណ្ឌ​របស់​​ខ្លួននោះ​ដែរ។

បើ​ផ្អែកតាម​ទិដ្ឋភាព​ច្បាប់ អតីតបុគ្គលិក​​ណា​ហ្គាវើលដ៍​​​ គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពីទទួលយក​សំណង ​​ដែល​​ក្រុមហ៊ុនណាហ្គាវើលដ៍ ​ផ្តល់​ឲ្យស្រប​តាម​ច្បាប់​ការងារនោះ​ទេ ពីព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​អនា​​​ធិបតេយ្យ​បែប​នេះ មិន​មែនជា​ដំណោះស្រាយ​ និងក៏គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​គំនាប​លើក្រុមហ៊ុន​ណាហ្គាវើលដ៍បានឡើយ​ ដោយ​​សារ​​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាមនីតិវិធី​​ច្បាប់​។

​​លោក ទូច គង្គា អតីត​បុគ្គលិកក្រុម​ណាហ្គាវើលដ៍ ក្នុង​ចំ​ណោម​បុគ្គលិក​ដទៃទៀត​ ដែល​យល់​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន បានអំពាវនាវ​ឲ្យ​អតីត​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បី​​ទទួល​យក​សំណង ដើម្បី​បញ្ចប់​វិវាទនេះ​ដោយ​សន្តិវិធី។ លោក ទូច​ គង្គា ​អះ​អាង​​ថា លោក​បាន​​ទៅក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​​ស្តាប់​ការ​បកស្រាយ​ពន្យ​ល់​​របស់​ក្រសួង​ អំពីការ​​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យាការងារតាម​គោលការណ៍ច្បាប់​នៅទីស្តីការក្រសួង កាល​ពី​ថ្ងៃទី​៧ ខែមក​រា ឆ្នាំ​២០២២ និង​បាន​បញ្ជាក់​ថា ជាក់​ស្តែង​ គោល​ការ​ណ៍ទូទាត់ តាម​ការ​សម្រប​សម្រួល​របស់​ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព និងត្រឹម​ត្រូវតាម​ច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញ​ចិត្ត​។

​ទន្ទឹមគ្នានេះ ការមិន​ទទួលយក​ប្រាក់សំណង របស់​អតីតបុគ្គលិកណាហ្គាវើលដ៍ ដែល​នៅ​សេសសល់​​នេះ ​បានដើរ​ប្រាសចាកពីគោលការណ៍ច្បាប់ និង​ប្រាសចាកទាំង​ស្រុង​ពីសេចក្តី​សម្រេច ​​របស់ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល និងក៏បង្ហាញឲ្យឃើញ​ពីភាព​ទុច្ចរិត ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​មិន​ចង់​មាន​ដំណោះស្រាយ​បញ្ចប់​វិវាទការងារ​។ តាមរយៈសកម្មភាពនេះ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា បាតុ​កម្មនេះ គឺមាន​ផែនការ រចនាសម្ព័ន្ធដឹកនាំ និងការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដោយ​ក្រៅពីកម្លាំងបាតុករនិង​មេបាតុករដែលអនុវត្ត​ផ្ទាល់ គឺនៅមានការ​ដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅ​ថែមទៀតផង។ ទន្ទឹម​នឹង​បាតុកម្ម​ខាង​ក្នុង ក៏មាន​បាតុកម្មគាំទ្រពី​តាម​បណ្តាប្រទេសនានា ដោយ​បណ្តាញ​សហជីពអន្តរជាតិ។

ក្នុង​នាម​ជា​មន្ត្រីជំនាញ​សិទ្ធិ​ការងារ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ដែលនៅសេសសល់ទាំងអស់​ ព្រម​ទទួល​យក​ការ​ដោះ​ស្រាយ​ជាសំណង ដែល​ស្រប​តាម​គោលការណ៍ច្បាប់ នោះ​ជា​ការល្អ​ប្រសើរ ក្នុង​ន័យថា ​អ្នក​ដែលព្រម​ទទួល​យក​សំណង ​គឺមានហេតុផល​គ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់​ខ្លួនតទៅមុខ​ទៀត ពោលគឺយើង​មិន​អាចទៅធ្វើសកម្ម​ភាពបែប​អនាធិបតេយ្យ​ ឬក៏ចូល​ទៅក្នុង​សកម្មភាពណា​មួយ​​បំពាន​ច្បាប់នោះទេ ដែលអាច​ប្រឈម​នឹងនីតិវិធី ឬការចាត់វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​របស់អាជ្ញាធរបើ​សិនជាសកម្មភាពនោះ​ហួសព្រំដែន​នៃច្បាប់។

ជា​រួម​មក​វិញ ប្រសិន​បើ​បាតុករជាអតីតបុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ដែលនៅសេសសល់​ប្រមាណជា ២០០នាក់ មាន​សុច្ឆន្ទៈពិត​ប្រាកដ ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ ជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ពួកគេគួរ​តែចូល​ខ្លួន​ទៅ​ដោះស្រាយ តាមការ​អំពាវនាវរបស់​ក្រសួ​ង​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ និង​ដូច​អ្វី​ដែល​ពួក​គេបាន​សន្យា​ មុន​ពេលតុលាការ​​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ​ដើម្បី​​បញ្ចប់​​ជម្លោះ​នេះ។

​ផ្ទុយ​ទៅ​វិញ​ ក្នុងករណី​វិវាទនេះ ​​មិន​​បញ្ចប់ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺនឹង​បន្ត​នីតិវិធីទៅតុលាការ។ ផ្អែក​តាម​​ច្បាប់​ ​​ថៅកែក្រុម​ហ៊ុនមាន​សិទ្ធិ​បញ្ឈប់​បុគ្កលិក​​បាន ឲ្យ​តែខាង​ក្រុម​ហ៊ុន​យល់​ព្រម​ដោះស្រាយ ​តាម​គោលការណ៍កំណត់​ដោយ​ច្បាប់ ក៏ប៉ុន្តែ​បើ​បុគ្គលិក​កម្មករ​​​មិន​សុខ​ចិត្តចំពោះ​ការ​បញ្ឈប់​ ឬការ​បណ្តេញ​ចេញ​នោះ​ទេ ​​ពួកគេ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ។ ទោះយ៉ាង​ណា​ ក្នុងករណី​ដែល​ថៅកែបញ្ឈប់​ពីការងារហើយ គឺគ្មានទេ ​ការអនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ គឺមាន​តែយល់​ព្រម​​​ទទួល​​​យក​សំណងតែ​ប៉ុណ្ណោះ។ នេះ​ជាគោល​ការណ៍ច្បាប់ ដែលពុំ​គប្បីអតីតបុគ្គលិក និ​ងបុគ្គលិក​ណាហ្គាវើលដ៍បន្តញុះញង់​ ឬធ្វើសកម្មភាពដឹកនាំបាតុកម្ម​បំពាន​ច្បាប់ណា​មួយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សាធារណៈសង្គម​នោះ​ឡើយ៕

ដោយ៖ សុខ វាសនា ​មន្ត្រីជំនាញ​ផ្នែកសិទ្ធិការងារនៅអង្គការ​ក្រៅរដ្ឋាភិបាល​

The post ទស្សនៈមិត្តអ្នកអាន ៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ ​ដែលឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍? appeared first on Kampuchea Thmey Daily.