ទិវាចងចាំ Archives - Kampuchea Thmey Daily

យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញារួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញឡើយ
យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាននូវការឈឺចាប់ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបខ្មែរក្រហម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តរួមទប់ស្កាត់មិនឱ្យកើតមានឡើងវិញឡើយនូវរបបដឹកនាំបែបយង់ឃ្នងនេះ។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់ការបន្តថែរក្សាការពារនូវសុខសន្តិភាពក្នុងពេលសព្វថ្ងៃឱ្យបានគង់វង្ស។

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈសារលើបណ្ដាញសង្គម បានរំលឹកពីសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ ដែលពួកខ្មែរក្រហម បានកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើរគ្មានសល់។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមយ៉ាងដូច្នេះ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានលើកឡើងថា៖ «ក្នុងនាមពលរដ្ឋខ្មែរជំនាន់ក្រោយ១រូប សូមប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរកបានយ៉ាងលំបាកឱ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ»។

ភ្ជាប់គ្នានេះ លោក ក៏អំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់បន្តរួបរួមគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ។

ថ្ងៃទី២០ ខែឧសភា គឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕

ដោយ៖ ធឿន វ៉ាន់សុង

The post យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញារួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញឡើយ appeared first on Kampuchea Thmey Daily.

សម្ដេច​ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត
ទិវាជាតិនៃការចងចាំ ២០ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ប្រជាជាតិខ្មែរចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបកាប់សម្លាប់ប្រជាជនខ្លួនឯងអស់រាប់លាននាក់ ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ។

សាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ សម្ដេចតេជោ ថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បន្តរៀបរាប់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ក្នុងន័យនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព បានទទូចឱ្យជនជាតិខ្មែរចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ថ្ងៃទី២០ ខែឧសភា គឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោមគម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និង លើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ជាការកត់សម្គាល់ មុនការកំណត់ជាផ្លូវការជាទិវាជាតិនៃការចងចាំ គឺរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ឧសភា ជា «ទិវាចងកំហឹង» ចាប់ពីឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

មូលហេតុនៃការកំណត់យកថ្ងៃ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១) ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះ ត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ចំពោះមូលហេតុទី២) គឺមុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយបង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួនតាមអំពើចិត្ត ធ្វើទារុណកម្ម ការបាត់ខ្លួន និងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្លាំង៕

The post សម្ដេច​ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត appeared first on Kampuchea Thmey Daily.

រំលឹកដល់របបប៉ុលពត នាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតឡើងជាថ្មីនៅកម្ពុជា
យកឱកាសទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ជនជាតិខ្មែរគ្រប់រូបរួមពួតដៃគ្នា ដើម្បីទប់ស្កាត់របបខ្មែរក្រហមដ៏ឃោរឃៅ កុំឱ្យកើតមានឡើងសាជាថ្មីនៅកម្ពុជា។ ដើម្បីកុំឱ្យរបបនេះកើតជាថ្មី សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដល់ការចូលរួមថែរក្សា និងការពារឱ្យបាននូវសុខសន្តិភាព។

តាមរយៈសារលិខិតរំលឹកខួបលើកទី៨ ទិវាជាតិនៃការចងចាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេសជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ»។ សម្ដេចធិបតី ចាត់ទុកសន្តិភាព គឺមានសក្តានុពល និងសកម្មភាពគ្រប់យ៉ាង ដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។

សម្ដេចធិបតី បានគូសរំលេចពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីមាត់ជ្រោះនរកនៃរបបខ្មែរក្រហម​ រហូតបានប្រែក្លាយកម្ពុជា ជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ សម្ដេចធិបតី អះអាងថា ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌ តាមរយៈការជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ទិវាជាតិនៃការចងចាំ ជាផ្នែកមួយនៃការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះ កើតមាន ឡើងសាជាថ្មី។ ថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលឱ្យឈ្មោះថា របបខ្មែរក្រហម ឬរបបប៉ុលពត និងជាមេរៀននៃការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបនោះ។

ក្នុងន័យនេះ ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសិក្សាពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតមានសាជាថ្មីនៅលើទឹកដីសុវណ្ណភូមិ។ សម្ដេច បន្តថា «សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះនៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀតសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ»៕

The post រំលឹកដល់របបប៉ុលពត នាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតឡើងជាថ្មីនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ទិវាចងចាំនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្រោមការរៀបចំនិងចាត់ចែង ដោយសាលារាជធានីភ្នំពេញ
ទិវាចងចាំនឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នាថ្ងៃ២០ ឧសភា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺឆ្នាំនេះត្រូវប្រារព្វធ្វើឡើងក្នុងកម្រិតមួយធំជាង និងអធឹកអធម្មជាងឆ្នាំមុនៗ ជាមួយនឹងការអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។

នេះជាការបញ្ជាក់ឱ្យដឹងពីលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សា ជាលើកទី៣ ជុំវិញការរៀបចំទិវាចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា បើតាមគម្រោងសំរាប់ឆ្នាំ២០២៥នេះ ការប្រារព្វទិវាចងចាំថ្ងៃ២០​ឧសភានឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឬតំណាងសម្តេចបវរធិបតី។ ប៉ុន្តែជាលទ្ធផលចុងក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ការប្រារព្វទិវាចងចាំនេះ មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែង និងរៀបចំវិញ នោះគឺលោក ឃួង ស្រេង នឹងអញ្ជើញជាអធិបតីភាពដូចដែលធ្វើឡើងរាល់ឆ្នាំ គ្រាន់តែការប្រារព្វទិវាធ្វើឡើងក្នុងកម្រិតមួយធំជាង និងអធឹកអធម្មជាងឆ្នាំមុនៗ។ អ្វីដែលខុសពីបណ្តាឆ្នាំមុនៗទៀតនោះ គឺលោក ឃួង ស្រេង នឹងត្រូវអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្វទិវាចងចាំ២០ឧសភានេះ។ ចំណែកការរៀបចំឈុតឆាកសម្តែង និងការរៀបចំតាមបែបសាសនា គឺនៅរក្សាដូចបណ្តាឆ្នាំមុនៗដដែរ។

គួរបញ្ជាក់ថា ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ និងដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

The post ទិវាចងចាំនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្រោមការរៀបចំនិងចាត់ចែង ដោយសាលារាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.