ទិវាអតីតយុទ្ធជនកម្ពុជា Archives - Kampuchea Thmey Daily

សម្ដេច ហ៊ុន ម៉ាណែត ប្រកាសមិនទុកអតីតយុទ្ធជនណាចោល ដោយគ្មានការគាំពារពីរដ្ឋឡើយ
ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល នៅតែបន្តលើកកម្ពស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាល មិនទុកឱ្យប្រជាជនណាម្នាក់ និយាយជារួម និងនិយាយដោយឡែក មិនទុកឱ្យអតីតយុទ្ធជនណាចោល ដោយមិនទទួលបានការគាំពារសង្គមនោះឡើយ។

តាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើការលើកម្ពស់កិត្តិយស ជីវភាព និងឱកាសរបស់អតីតយុទ្ធជន ជនចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយសម្ដេចធិបតី បញ្ជាក់ថា មិនដូចមជ្ឈដ្ឋានខ្លះ ដែលចោទថា រាជរដ្ឋាភិបាលទុកចោលអតីតយុទ្ធជន ឬអតីតមន្ត្រីរាជការ ដោយមិនបានយកចិត្តទុកទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជាអាទិភាពលើអតីតយុទ្ធជន។

ឆ្លើយតបនឹងមជ្ឈដ្ឋានមតិនេះ​ សម្ដេចធិបតី បានប្រកាសដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល នៅតែបន្តយកចិត្តទុកដាក់  និងលើកកម្ពស់ជាបន្ត… តិច ឬច្រើន យើងត្រូវបន្តជួយ យកចិត្តទុកដាក់»។ ការប្រកាសបែបនេះរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពីពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានកំណត់រួចហើយនូវគោលនយោបាយក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលក្នុងនោះរួមបញ្ចូលទាំងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព សំដៅជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ។ សម្ដេចធិបតី បន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ស្ថិតក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានផ្ដោតការយកចិត្តទុកដាក់លើកម្រិតជីវភាពរស់នៅរបស់អតីតយុទ្ធជន ជនចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន​ សំដៅដល់ការគិតគូរដល់អតីតយុទ្ធជន​ ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ថា រាជរដ្ឋាភិបាលបានលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈការធ្វើសមាហរណកម្មក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ព្រមជាមួយការតម្លើង របបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់៨២ម៉ឺន៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ការតម្លើងរបបប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ខណៈទិន្នន័យអតីតយុទ្ធជន និងក្រុមគ្រួសារត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ រួមទាំងការផ្ដល់ប័ណ្ណ ប.ស.ស ប័ណ្ណមូលនិធិសមធម៌សុខាភិបាលសម្រាប់អ្នកកាន់សៀវភៅធនាគាររបស់គ្រួសារពលី ដើម្បីអាចទៅពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដោយមិនបង់ប្រាក់ ជាពិសេសនោះ គឺការសាងសង់ផ្ទះរាប់ពាន់ខ្នងជូនដល់អតីតយុទ្ធជន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទាំងនេះហើយ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល អាណត្តិទី៧នេះ នៅតែបន្តធ្វើបន្ថែមទៀត ដើម្បីក្របខណ្ឌជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជនកម្ពុជា។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់ការគាំពារជាបន្ដបន្ទាប់ដល់​អតីតយុទ្ធជន​កម្ពុជា ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានលះបង់សម្រាប់មនុស្សជំនាន់ក្រោយ។ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រសរុបប្រមាណជាង ៥ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនថែមទៀត។

សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ នៅតែបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពសំខាន់ៗមួយចំនួនបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន ម៉ាណែត ប្រកាសមិនទុកអតីតយុទ្ធជនណាចោល ដោយគ្មានការគាំពារពីរដ្ឋឡើយ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងករណីរើសទ័ពថ្មី ត្រូវផ្តល់អាទិភាពលើកូនចៅអតីតយុទ្ធជន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់គោលការណ៍ណែនាំដល់បណ្តាអង្គភាពដែលមានតម្រូវការជ្រើសរើសមន្រ្តីនគរបាល ឬកងទ័ព ត្រូវគិតគូរផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ដើម្បីជាការសងគុណ និងលើកទឹកចិត្តដល់គ្រួសារអ្នកបម្រើជាតិ។

ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងនាឱកាស អញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា​ ២០០៧ – ២១ មិថុនា ២០២៤”​ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤។

«ខ្ញុំសូមផ្តល់គោលការណ៍ណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្តល់អាទិភាព ដល់កូនចៅអតីតយុទ្ធជន កូនចៅអតីតប៉ូលិស កូនចៅអតីតអាវុធហត្ថ ដើម្បីឱ្យគាត់មានឱកាស នៅក្នុងការចូលបំពេញភារកិច្ចជូនជាតិបន្តវេនពីឪពុកម្តាយ»។  នេះជាការថ្លែងឡើងរបស់សម្តេចធិបតី។
ជាមួយគ្នានេះ សម្តេចបានផ្តល់ជាអនុសាសន៍ថា នៅពេលមានការជ្រើសរើសទ័ព ត្រូវផ្តល់អាទិភាពដល់អ្នកដាក់ពាក្យនៅតាមមូលដ្ឋាន ពោល ក្នុងករណីជ្រើសរើសនគរបាលបំពេញឱ្យទិសយោធភូមិភាគ៥ ត្រូវរកអ្នកខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាដើម។

បើតាមសម្តេចធិបតី បានរំឭកថយក្រោយបន្តិចថា ពិតណាស់ កាលពីមុនឆ្នាំរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានផែនការផ្តល់គោលការណ៍រើសទ័ព ស្មើនឹងចំនួនចូលនិវត្តន៍ ប៉ុន្តែដោយសារកូវីដ និងបញ្ហាមួយផ្សេងៗ បានធ្វើឱ្យចំនួនទ័ពដែលត្រូវជើសរើសនោះមានការថមថយបន្តបន្តិច។
បែបនេះក្តី សម្តេចបញ្ជាក់ជាថ្មីថា៖«នៅថ្ងៃមុខពេលសេដ្ឋកិច្ចយើងឡើងវិញ នឹងពិនិត្យលទ្ធភាពបង្កើនការរើសទ័ព ប៉ុន្តែសំខាន់បំផុត រើសតិចឬច្រើន គួរផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន»។
ត្រង់ចំណុចនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំមតិសាធារណៈ សម្តេចបានពន្យល់ថា ទោះបីជារដ្ឋផ្តល់អាទិភាពដល់គ្រួសារអតីតយុទ្ធជន ប៉ុន្តែនៅតែបើកឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន។
សម្តេចថ្លែងបែបនេះថា៖« យើងមិនហាម មិនឱ្យយុវជនផ្សេងទៀត(ដាក់ពាក្យទេ) មិនមែនផ្តាច់មុខទៅកូនចៅអតីតយុទ្ធជនទេ។ យើងអាចគិតថា ៥០ ឬ៦០ភាគរយ សម្រាប់​ឱ្យអាទិភាពកូនចៅអតីតយុទ្ធជន ហើយយុវជនផ្សេងទៀតដាក់ពាក្យបាន»។

សម្តេចធិបតី បានយកឱកាសនេះ ថ្លែងអំណរគុណដល់អតីតយុទ្ធជនដែលបានលះបង់ចំពោះជាតិមាតុភូមិ និងសមាគមនេះ​ ដែលបានដោះស្រាយរាប់បញ្ហា និងកង្វល់របស់អតីតយុទ្ធជន បន្ថែមទៅលើអ្វីដែលរដ្ឋាភិបាលបានដាក់ចេញ។
បើយោងតាមសាចររបស់រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ របស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

ដើម្បីរំឭកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។
ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពី អតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតី ស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជា សសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕

អត្ថបទ៖ ឡាយ សាមាន

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងករណីរើសទ័ពថ្មី ត្រូវផ្តល់អាទិភាពលើកូនចៅអតីតយុទ្ធជន appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសា ទរខួបលើកទី​១៤ទិវាអតីតយុទ្ធជនកម្ពុជា
នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី១៤ទិវាអតីតយុទ្ធ​ជន​កម្ពុជានៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈ​កម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអតីតយុទ្ធជន ចំនួន ៥០នាក់ផងដែរ។

តាមរបាយការណ៍របស់លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបានបញ្ជាក់ថាៈគិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់ និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពមានចំនួន ៥២នាក់ ជនពលីមានចំនួន ៩៤ ៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនៅ ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមាន ប្រសាសន៍ថាៈ ការប្រារព្ធខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។

ពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជានិងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជា ណាចក្រកម្ពុជាសំដៅធានាអោយមានសន្តិភាពនិងការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមដើម្បីឧត្តមប្រយោ​ជ​ន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យាដើម្បីធានាសុវត្ថិ​ភាពក្នុងការបើករបប​សន្តិសុខសង្គមប្រចាំខែដែលបានអនុវត្តជាមួយធនាគារដៃគូរនៅទូទាំង២៥រាជធានីខេត្ត រាជរដ្ឋា ភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព ( ប.ស.ស.) ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារពលីនិងគ្រួសារជនមរណ: ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវចូមរួមអនុវត្តនូវវិធានការការពារអោយបានមុឺងម៉ាត់របស់ក្រសួងសុខា ភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាល៣ការពារនិង ៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។

ក្នុងពិធីនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលអង្ករចំនួន២៥ គ.ក្រ គុយទាវ០២ប្រអប់ ទឹកត្រី០១យួរ ត្រីខ ១០​កំប៉ុង ប៊ីចេង០១កញ្ចប់ និងថវិកា២មុឺនរៀលផងដែរ៕ អត្ថបទ៖ ឈៀង ថារិទ្ធ

The post រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសា ទរខួបលើកទី​១៤ទិវាអតីតយុទ្ធជនកម្ពុជា appeared first on Kampuchea Thmey Daily.