ទិវាអន្តរជាតិនារី ៨មីនា Archives - Kampuchea Thmey Daily

មេពន្ធនាគារជំរុញមន្ត្រីជានារីបន្តតួនាទីជាកម្លាំងសម្រាប់អង្គភាព ខណៈអ្នកជាប់ឃុំជាស្ត្រីក៏ត្រូវយកចិត្តទុកដាក់
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារបានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ដោយឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើជាអធិបតី។ លោក ឈន សាណាត បានជំរុញឱ្យមន្ត្រីពន្ធនាគារជានារីត្រូវបន្តតួនាទីជាកម្លាំងស្នូលសម្រាប់អង្គភាព ខណៈលោកក៏ណែនាំឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់អ្នកជាប់ឃុំជាស្ត្រី។

លោក ឈន សាណាត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល ទាំងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីពន្ធនាគារជានារីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវ ដែលនេះ លោក ថា បានរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យបេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចបានសមិទ្ធផលធំៗក្នុងការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ។

ថ្លែងក្នុងទិវានោះ លោក​ ឈន សាណាត លើកទឹកចិត្តដល់មន្ត្រីជានារីគ្រប់រូប ត្រូវបន្តតួនាទីជាកម្លាំងស្នូលប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូ ពុះពារ និងអំណត់ព្យាយាម បំពេញភារកិច្ចឱ្យបានសកម្មនៅគ្រប់មុខសញ្ញានៅក្នុងអង្គភាពប្រតិបត្តិ ដើម្បីបង្ហាញពីភាពលេចធ្លោ និងគុណវឌ្ឍិការងារ។ ក្នុងន័យនេះ លោក ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខស្ត្រីជាមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវពិនិត្យក្នុងការផ្តល់ឱកាសចំពោះមន្ត្រីជាស្ត្រី សម្រាប់មុខតំណែងដឹកនាំនៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដោយធានាឱ្យបាននូវបរិមាណ ស័ក្តិសមនឹងការលើកកម្ពស់សមភាពយេនឌ័រ និងប្រកបដោយសុភវិនិច្ឆ័យ។

ទន្ទឹមនឹងការគិតគូចំពោះមន្ត្រីជាស្ត្រី លោកអគ្គនាយកពន្ធនាគារ ក៏ណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះជនជាប់ឃុំជាស្ត្រី ដែលការងារនេះ លោក ថា ស្តែងឱ្យឃើញតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដែលរស់នៅតាមម្តាយក្នុងពន្ធនាគារ ជាពិសេសលើសេវាថែទាំសុខភាព ត្រូវបានទទួលអត្ថប្រយោជន៍ដូចស្ត្រីទូទៅដែរ៕

The post មេពន្ធនាគារជំរុញមន្ត្រីជានារីបន្តតួនាទីជាកម្លាំងសម្រាប់អង្គភាព ខណៈអ្នកជាប់ឃុំជាស្ត្រីក៏ត្រូវយកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.

នាយឧត្តមសេនីយ៍ ឯក មនោសែន គូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី
ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំទិវាអន្តរជាតិនារី ៨មីនា លោកនាយឧត្តមសេនីយ៍ ឯក មនោសែន បានគូសបញ្ជាក់ពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ ខណៈ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ត្រូវបានក្លាយជាប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ក្នុងឆ្នាំនេះ។

ទាក់ទងនឹងប្រធានបទនេះ លោកនាយឧត្តមសេនីយ៍ ឯក មនោសែន ថា នេះបានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងកិច្ចការពារ​ និងលុបបំបាត់រាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី​ និងគ្រួសារ។ សម្រាប់លោក ឯក មនោសែន ទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ក្នុងក្របខណ្ឌនៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ប្រធានបទឆ្នាំនេះក៏បានក្រើនរំលឹកដែរថា សន្តិភាព មិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរស់នៅដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ រីឯសន្តិសុខសម្រាប់ស្ត្រី គឺសំដៅទៅលើការមានសុវត្ថិភាពទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា នៅពេលដែលស្ត្រីមានសន្តិសុខ និងសន្តិភាពក្នុងខ្លួន ធ្វើឱ្យស្ត្រីមានសមត្ថភាពបំពេញមុខងារ៣យ៉ាងដ៏មានមានសារៈសំខាន់ គឺ៖១. ស្ត្រីអាចបញ្ចេញសក្តានុពលពេញលេញក្នុងការងារ និងការអភិវឌ្ឍសង្គមជាតិ ២. គ្រួសារនឹងក្លាយជាជម្រកដ៏កក់ក្តៅបំផុតសម្រាប់កូនៗដែលជាទំពាំងស្នងឫស្សី និង៣. គឺសង្គមជាតិទាំងមូលនឹងមានស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាព។ លោក បានលើកពីពាក្យស្លោកមួយថា៖ «បើស្រ្តីមានសន្តិភាព នោះគ្រួសារមានសុភមង្គល»។

នាយឧត្តមសេនីយ៍រូបនេះ ក៏បានកោតសរសើរចំពោះមន្ត្រីនគរបាលជានារីគ្រប់រូបនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទោះបីជាត្រូវរ៉ាប់រងបន្ទុកគ្រួសារយ៉ាងណាក៏ដោយ។ លោក ថា អ្នកទាំងអស់គ្នាគឺជាឆ្អឹងខ្នង មិនត្រឹមតែនៅក្នុងគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែជាកម្លាំងចលករមិនអាចខ្វះបានរបស់អង្គភាព ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ៕

The post នាយឧត្តមសេនីយ៍ ឯក មនោសែន គូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី appeared first on Kampuchea Thmey Daily.

យកឱកាសទិវានារី៨មីនា អគ្គមេបញ្ជាការទ័ព លើកពីគុណតម្លៃរបស់យោធិននារីកម្ពុជាក្នុងកិច្ចការពារជាតិ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការលះបង់របស់នារី ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដែលនេះ លោក​ ថា បានសបញ្ជាក់ឱ្យឃើញនូវទឹកចិត្តស្នេហាជាតិ ប្រកបដោយឆន្ទៈមោះមុត និងអង់អាចក្លាហាន។ តាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ យោធិននារីកម្ពុជា បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ព្រមទាំងចូលរួមក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ការងារមនុស្សធម៌ និងការងារសង្គម សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោក អគ្គមេបញ្ជាការ ក៏បានកោតសរសើរដោយឡែកចំពោះនារីកម្ពុជាទាំងអស់ ដែលបានលះបង់នូវប្ដី កូនចៅ ឱ្យចូលបម្រើក្នុងជួរកងទ័ពផងដែរ។

ទាក់ទងទៅប្រធានបទ ក្នុងឆ្នាំនេះ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» លោក វង្ស ពិសេន បានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បាននិងកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ។ ខណៈវិស័យកិច្ចការនារី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយការបញ្ជ្រាបយេនឌ័រ លុបបំបាត់ការរើសអើងចំពោះនារី ហើយសិទ្ធិនារី ក៏ត្រូវបានលើកកម្ពស់។

លោកអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់យោធិននារីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនប្រពៃណីល្អផូផង់របស់នារីខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រី ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ក៏ដូចជាសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវត្តជឿនលឿនរបស់សង្គម៕

The post យកឱកាសទិវានារី៨មីនា អគ្គមេបញ្ជាការទ័ព លើកពីគុណតម្លៃរបស់យោធិននារីកម្ពុជាក្នុងកិច្ចការពារជាតិ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មិនា ខួបលើកទី១១៥
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ« សន្តិភាព និង សន្តិសុខសម្រាប់ស្រី្ត និង គ្រួសារ»។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វ៉ា សាបានសមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី បានចូលរួមពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃរដ្ឋបាលខណ្ឌ ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅសាលាប្រជុំរបស់សាលាខណ្ឌ៧មករា។

ក្នុងពិធីនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើង រំលេចអំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ក្នុងនោះ “ស្រ្តី គឺជាស្នូល” ស្របទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្ដាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ ”។

លោកអភិបាលបានបន្តលើកឡើងទៀតថា សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ ក្រៅពីការងារមន្រ្តី គឺការងារគ្រប់គ្រងការងារផ្ទះ មើលថែគ្រួសារ កូនៗបន្ថែមទៀត ដូច្នេះស្រ្តីមានមុខនាទីសំខាន់ណាស់ សម្រាប់ក្នុងគ្រួសារ និងសង្គមជាតិ ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន អោយមានការរីកចំរើនផងដែរ។

ជាចុងក្រោយគណៈធិបតី បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការបំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។  ក្នុងពិធីសំណេះសំណាលនេះដែរ លោកក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់តំណាងនារីនៃរដ្ឋបាលខណ្ឌ និងសង្កាត់ បានឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីនារីៗ ផងដែរ៕ ដោយ ៖ អុឹងម៉េង

The post រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មិនា ខួបលើកទី១១៥ appeared first on Kampuchea Thmey Daily.

ក្រសួងកិច្ចការនារី ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ»
ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារីកាលពីពេលថ្មីៗនេះ។

ក្រសួងបានបញ្ជាក់ថា ការជ្រើរើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ព្រមទាំងអំពាវនាវឱ្យមានកិច្ច អន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ប្រធានបទនេះដែរ រៀបចំឡើង ស្របតាមរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ លើការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងការចូលរួមកសាង ការពារសន្តិភាព និងសន្តិសុខ ដោយប្រើប្រាស់ភាពជាអ្នកដឹកនាំ ដើម្បីបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្ដារឡើងវិញក្រោយជម្លោះ។

លើសពីនេះ ប្រធានបទក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវអស្ថិរភាព និងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ជំងឺរាតត្បាត និងលទ្ធិជ្រុលនិយម ដោយហិង្សាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋនិងសហគមន៍ ជាពិសេសស្ត្រី និងក្រុមងាយរងគ្រោះ។ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ចំណាត់ថ្នាក់លេខ១៤ ក្នុង ចំណោម ១២០ប្រទេស និងលេខ២ ក្នុងអាស៊ាន ដែលស្រ្តីមាន២១% លើសពីគោលដៅអង្គការសហប្រជាជាតិ។

ជារៀងរាល់ឆ្នាំ កម្ពុជា ក៏ដូចជាប្រទេសនានាទូទាំងសកលលោក បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្នុងគោលបំណង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូច បង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គ្រប់រូប៕

The post ក្រសួងកិច្ចការនារី ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព
ថ្លែងនៅក្នុងអង្គពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសាលាក្រុងព្រៃវែង លោករដ្ឋមន្ត្រី ឡាំ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជាសព្វថ្ងៃ គឺកើតចេញពីម្លប់សុខសន្ដិភាព។

លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានបញ្ជាក់ថា ភាពរីកចម្រើនជាបន្ដបន្ទាប់របស់ស្រ្ដីកម្ពុជា នាពេលនេះ គឺកើតចេញពីម្លប់នៃសុខសន្ដិភាព តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ស្របតាមទិសស្លោកប្រកបដោយគតិបណ្ឌិត ពោលគឺ«ស្រ្ដីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ» និង «ជួយស្រ្ដីគឺជួយខ្លួនឯង»។

សម្រាប់ប្រធានបទក្នុងឆ្នាំនេះ លោករដ្ឋមន្ត្រី ឡាំ ជា បានលើកឡើងថា ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការផ្ដល់សិទ្ធអំណាចជូនចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប ប្រកបដោយសមភាពឱ្យស័ក្ដិសមទៅនឹងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់នារីគ្រប់រូប ស្របតាមបរិបទរបស់កម្ពុជាដែលប្រកាន់ខ្ជាប់នូវរបបមាតាធិបតេយ្យ ក្នុងការដឹកនាំទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តីគ្រប់រូប បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសម្រេចឱ្យបានគោលនយោបាយជាតិនានា ពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្ដកំណត់យកទិសដៅជាអាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៃគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ស្របតាមទិសស្លោក «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន ប្រសិនបើមានស្រី្ដក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ នេះជាការបន្ថែមរបស់រដ្ឋមន្រ្តី ឡាំ ជា ដដែល៕

The post រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាមូលដ្ឋានគ្រឹះរឹងមាំនៃភាពរីកចម្រើនជាតិ
សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពរីកចម្រើនជាតិ ខណៈកន្លងមកស្រ្តីបានរួមចំណែកដ៏អស្ចារ្យ និងក្លាហានអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា និងបានបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

យកឱកាសតំណាងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព កាលពីថ្ងៃទី៦ ខែមីនា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងគាំទ្រចំពោះការលើកយកប្រធានបទសម្រាប់ឆ្នាំនេះ ដែលស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង។

បើតាមលោក វង្សី វិស្សុត ប្រធានបទនេះ គឺផ្ដោតលើភាពបន្ទាន់នៃបរិយាបន្នសមភាពយេនឌ័រ ធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាពសង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត ក៏ដូចជាផ្តោតសំខាន់លើសិទ្ធិផ្លូវច្បាប់ ឱកាសសេដ្ឋកិច្ច ការចូលរួមនយោបាយ សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សាយេនឌ័រ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺមិនត្រឹមតែជាគោលដៅដែលត្រូវសម្រេចឱ្យបាននោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពរីកចម្រើន និងវិបុលភាពសង្គមផង និងនាំសង្គមជាតិកម្ពុជាក្នុងការឈានទៅសម្រេចបាននូវមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បង្ហាញក្ដីជឿជាក់ថា កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ពិតជានឹងអាចបង្កើតបានអនាគតមួយ ដែលសិទ្ធិរបស់ស្ត្រីទទួលបាននូវការការពារយ៉ាងពេញលេញ ហើយសំឡេង និងការរួមចំណែករបស់ស្រ្តីក្នុងសង្គមជាតិ ត្រូវបានដឹងលឺ ទទួលស្គាល់ ផ្តល់តម្លៃ និងបានប្រកាសចំពោះស្រ្តីនៅជុំវិញពិភពលោក ថា «អ្នកគឺមានអំណាច ហើយអ្នកក៏មានសមត្ថភាពផងដែរ»។

ពីវេទិកានេះ លោក បានថ្លែងចាត់ទុកស្រ្តី ថា ជានិម្មាបនករនៃការផ្លាស់ប្តូរ និងស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារ ដែលជាកម្លាំងនៃបរិវត្តកម្មសង្គម។ ក្នុងន័យនេះ លោក បញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្របពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំរបស់ខ្លួន។ នេះជាការបន្ថែមរបស់លោក វង្សី វិស្សុត។

ក្នុងអាណត្តិរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា គឺបានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័របន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ហើយកិច្ចការនេះ គឺជារបៀបវារៈអន្តរវិស័យដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភវិឌ្ឍន៍ ត្រូវចូលរួមដោះស្រាយ ប្រកបដោយភាពបុរេសកម្ម និងមានការទទួលខុសត្រូវខ្ពស់៕

The post លោក វង្សី វិស្សុត ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាមូលដ្ឋានគ្រឹះរឹងមាំនៃភាពរីកចម្រើនជាតិ appeared first on Kampuchea Thmey Daily.

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ
យកឱកាសក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រោមឱវាទក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។

ការជំរុញលើកចិត្តនេះ គឺបានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រ្តី គ្រប់រូប ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច ពិសេសលោកលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើនសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាគារ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តីដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។

ពីវេទិកាអន្តរជាតិនារី ខួបលើកទី១១៤នេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រីបន្ថែមទៀតក្នុងវិស័យស៊ីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលើកទឹកចិត្ត។ លោកបានបន្ថែមថា «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។

ថ្លែងក្នុងពិធីនេះដែរនេះ លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ដែលជាតំណាងលោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវវិធានការពិសេស និងបណ្ដោះអាសន្ននានាក្នុងការលើកកម្ពស់តួនាទីស្ដ្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះ ការតែងតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេស និងនយោបាយនៅតាមក្រសួងស្ថាប័នបានកំណត់យ៉ាងតិច១រូប និងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូទាំងប្រទេស៕

The post យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ appeared first on Kampuchea Thmey Daily.