ទីកន្លែងសក្ការៈ Archives - Kampuchea Thmey Daily

បារមីអណ្តូងទិព្វមិនចេះរីងស្ងួត នៅតំបន់ប្រាសាទបាគូ កន្លែងដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋខ្មែរ
បារមីអណ្ដូងទិព្វ ដែលមិនចេះរីងស្ងួត នៅតំបន់ប្រាសាទគូ ជាមរតកដូនតាសម័យដើមជាជំនឿដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាននាំគ្នា​ទៅសុំ​ទឹក​អណ្តូង ដើម្បី​យកមក​លប់លាង​មុខមាត់ ប្រោះព្រំ​កូនចៅ ផ្ទះសម្បែងទៅតាមសាសា​ប្រពៃណី​ផ្នែក​ព្រហ្មញ្ញ​សាសនា ដែល​ធ្លាប់ធ្វើ​ពី​ដើម​តរៀងមក​។​

លោក​ ខាំ ​មិញ​ធី​ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំ​ភុ​ន បាន​បញ្ជាក់ថា​ ជា​រៀងរាល់ឆ្នាំ​ព្រះសង្ឃ រួមទាំង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សេ​សាន តែងតែ​ប្រារព្ធ​ពិធី​ធ្វើបុណ្យ នៅ​ប្រសាទ​បា​គូ បងប្អូន​ប្រជាពលរដ្ឋ​មានជំនឿថា ការសុំ​ទឹកមន្ត​ពី​បារមី​ប្រាសាទ​បា​គូ​ទៅប្រើ​ប្រាស់ តាម​ទម្លាប់​រៀងៗ​ខ្លួន ដែល​គិតថា​ បានផ្តល់​នូវ​សេចក្តីសុខ​សប្បាយ ដល់​កូនចៅ​មាន​សុខ​ភាពជានា គោក្របី​គ្មាន​ជំងឺ​ឈឺថ្កាត់ ​ការងារ​ធ្វើស្រែ​ចម្ការ​ទទួលបាន​ភោគផល​ច្រើន សម្រាប់​ទទួលទាន​មានបាន​។ លោក​បន្តថា តាម​ទម្លាប់​នេះ អាជ្ញាធរ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទជិត​ឆ្ងាយបានមក​នាំគ្នា​ប្រតិបត្តិ​បែបនេះ​ជា​រៀងរាល់ឆ្នាំ ព្រោះ​ពួកគាត់​និយម​ថា ​បារមី​បាន​ផ្តល់នូវ​សេចក្តីសុខ ដោយសារ​ប្រជាពលរដ្ឋ​ឈឺ​គ្រុន​បានមក​បែរបន់ ហើយ​បាន​ធូរស្រាល​មកវិញ​។ ទឹក​អណ្ដូង​ទិព្វ​បុរាណ​នេះ យើង​ដង​យកទៅ​ផ្ទះ ស្រោច​កូនក្មេង​យើង​ងូតទឹក ងូត​អី ដាក់​ទៅដល់​ផ្ទះ យើង​ដាក់​ក្នុង​ថូ​មួយ​ចាក់ទឹក​ធម្មតា យើង​ចាក់​ចូលទៅ​ទុក​ហើយ​ចាក់​ចូលគ្នា ចាំ​កូនចៅ ងូត​ទៅ បាត់​ឈឺ​។

ព្រះ​តេជគុណ​ វី​ សុ​ភ័ក្រ ចៅអធិការ​វត្ត​ហាង​ខូ​សួន​សង្កត់​សា​គ្គី មាន​សង្ឃដីកា​រថា ការធ្វើ​បែបនេះ​មានន័យថា​ ប្រជាពលរដ្ឋ​យើង​បាន​ប្រកាន់​ភ្ជាប់​នូវ​ជំនឿ​ពី​ដូនតា​យើង​មក ព្រោះ​ការនាំគ្នា​មក​ប្រារព្ធ​ពិធីបុណ្យ​ស្រង់​ប្រសាទ​បា​គូ មាន​ប្រយោជន៍​បាន​រួមគ្នា​ថែរក្សា​នូវ​មរតក​ដូនតា ​ដែល​បាន​បន្សល់ទុក​ពី​ដើម​តរៀងមក។ ព្រះ​តេជគុណ ចៅអធិការ មាន​សង្ឃដីការ​បន្ថែម​ថា ​ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន​ដល់​ផ្នែក​សាសនា​ផង​ យើង​បន្ត​សាមគ្គី​គ្នា​ប្រមូល​នូវ​ថវិកា​តាម​សទ្ធា​ជ្រះថ្លា ដើម្បី​សាងសង់​ជា​សមិទ្ធផល​ជា​ទីសក្ការ​ផ្សេងៗ​នៅ​តំបន់​នេះ ព្រោះ​សមិទ្ធផល​មួយចំនួន​យើង​បាន​ស្ថាបនា​ហើយ​មក​ដែរ​។​

លោក​ ឈឹម​ សារឿន អតីត​ប្រធានការិយាល័យ​ធម្មការ​ស្រុក​ បាន​គាំទ្រ​ការផ្តួចផ្តើម​សាងសង់​កន្លែង​ទីសក្ការនៅទីនេះ ព្រោះ​នៅពេល​សាងសង់​ហើយ យើង​បាន​អភិរក្ស​ និង​គ្រប់គ្រង​ប្រាសាទ​បា​គូ​នេះ​បាន​ត្រឹមត្រូវ ហើយ​បើ​មាន​បងប្អូន​សប្បុរសជន​នានា​ និង​ផ្សេងទៀត​មាន​សទ្ធា​ចង់​មក​កសាង​អ្វី​នៅក្នុង​តំបន់​នេះ​ក៏បាន​ទៅតាម​សំណូមពរ​។

សូមបញ្ជាក់ថា តំបន់​នេះ​មាន​វត្ថុ​បុរាណ​បន្សល់ទុក​តាំងពី​សម័យ​ដើម​មក​មែនដូចជា ​ទីទួល​ប្រាសាទ​បា​គូ​, សំណាក​ថ្ម​ធំៗ, ទីកន្លែង​បួងសួង​សុំ​កូន​, បួងសួង​សុំឱ្យ​រកឃើញ​របស់រប​រវិ​ញ, ​អណ្ដូង​ ៩ ​តឹក​មិន​រីង​ត្រជាក់​ដូច​ទឹកអម្រឹត​, ​រណ្តៅ​កំណប់មាស​កែវកង​ជាដើម​៕​

អត្ថបទ៖ ងិន​លីម​

The post បារមីអណ្តូងទិព្វមិនចេះរីងស្ងួត នៅតំបន់ប្រាសាទបាគូ កន្លែងដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋខ្មែរ appeared first on Kampuchea Thmey Daily.

លោកតា​វ័យ​៧២​ឆ្នាំ​​ ទម្លាយ​អាថ៌កំបាំង ​នៅ​ពីក្រោយ​ការ​ដាំដុះ​ បាន​ផល​ដូច​ក្តី​ប្រាថ្នា​ តាម​រយៈ​ជំនឿ​អរូបី​
រហូតដល់​បច្ចុប្បន្ន​នេះ ជំនឿ​លើ​លោក​តា​ខ្វាក់​នៅ​តែ​មាន សូម្បី​អ្នក​រស់នៅ​តំបន់​លិច​ទឹក​ព្រៃរនាម ​ក្នុងស្រុក​ឯក​ភ្នំ​ជាច្រើន​អ្នក ក៏​នាំគ្នា​បន្ត​ប្រកាន់​លើ​ជំនឿអរូបី​ដ៏​ស័ក្ដិសិទ្ធិ​របស់​(​លោកតា​ខ្វាក់​)​មុន​ផ្តើម​ប្រកបមុខរបរ​ធ្វើស្រែ​ឬ​ដាំ​ដំណាំ​ផ្សេងៗ​ ដើម្បី​ឲ្យ​បាន​​ផល​ដូច​ក្តី​រំពឹង​ទុក​ តាម​ការ​បែរបន់​របស់​អ្នកភូមិ​។​

លោកតា​ សាំង សាន​ អាយុ​៧២​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​ស្តី​ក្រោម​ ឃុំ​ព្រែក​ហ្វួ​ង​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោកតា​ដឹង​ក្តី​នៅ​អាយុ​ប្រមាណ​ជាង​១០​ឆ្នាំ​ ដែល​លោកតា​បាន​ចងចាំ​និង​ឃើញ​លទ្ធផល​ជាក់ស្តែង​ តាមរយៈជំនឿ​១​នេះ​ ខ​ណៈ​គ្រួសារ​របស់​លោកតា​តែង​តែ​បាន​ទិន្នផល​ពី​ផលដំណាំ​ផ្សេងៗ​ តាម​ក្តី​រំពឹង​ទុក​ ដែល​បាន​បន់ស្រន់​គោរព​នូវ​ដឹងគុណ​ចំពោះ​បារមី​របស់​(​លោកតា​ខ្វាក់​)​។​ លោកតា​បាន​បន្តថា មុន​នឹង​លោកតា​បន្តវេន​លើ​ជំនឿ​នេះ ​ឪពុក​ម្តាយ​របស់​លោកតា​មុន​នឹង​ធ្វើ​កិច្ច​ការងារ​ប្រកបមុខរបរ​ដាំ​ដុះ​ដំណាំ​ធ្វើស្រែ​ឬ​ចម្ការ​ផ្សេងៗ​ជានិច្ចកាល ​តែងតែ​បន់ស្រន់​រំលឹក​គុណ​សុំ​ការ​អនុញ្ញាត​ពី​លោកតា​ខ្វាក់​ ដើម្បី​សុំ​ឲ្យ​លោក​បើកផ្លូវ​ជួយ​ដល់​កូនចៅ​ បានសម្រេច​រាល់​ភារកិច្ច​លើ​ផលដំណាំ​ផ្សេងៗ​បាន​ភោគផល​ច្រើន​ ដើម្បី​ទ្រទ្រង់​ជីវភាព​កូនចៅ​ប្រចាំ​ថ្ងៃ​នោះ​នឹង​បាន​ដូច​ក្តី​បំណង​ហើយ​។

​ដោយ​លោកតា​ លើក​យក​ដំណាំ​មួយ​ប្រភេទ ​បញ្ជាក់​ពី​ការពិត​កាលពី​អំឡុង​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ​គឺ ​ដំណាំ​​ឪឡឹក ខ​ណៈ​លោកតា​មុននឹង​ដាំ​ លោក​តា​បាន​បួងសួង​នឹក​គុណ​ដល់​បារមី​របស់​លោកតា​ខ្វាក់​ សុំ​ឲ្យ​បាន​ភោគផល​ច្រើន​នៅ​ឆ្នាំ​នោះ​ ហើយ​ផល​ឪឡឹក​បាន​ហុច​ច្រើន​មែន​លក់​បាន​ក្នុង​មួយ​ហិកតា​ចំនួន​១០​លាន​រៀល ​ដូច​ការ​បែរបន់​យ៉ាង​ពិត​ប្រាកដ​មែន​។​ ក្រោយ​បាន​ផល​ដូច​បំណង​លោកតា ​ក៏បាន​សែន​ជូន​ដល់​បារមី​លោកតា​ខ្វាក់​ ដែល​បាន​សន្យា​មាន​ដូចជា ចេក ​ស្រា និង​ជ្រូក​ខ្វៃ​ដោយ​ថ្វាយ​លោកតា​ខ្វាក់​តាម​ការកំណត់​ឬ​សន្យា​។​

ប្រភព​ពី​អ្នកភូមិ​មួយ​ផ្សេងទៀត ​ទាក់ទិន​នឹង​ភាព​ស័ក្ដិសិទ្ធិ​របស់​លោកតា​ខ្វាក់​បាន​រៀប​រាប់​ថា ​កាលពី​អំឡុង​ជិត​៧០​ឆ្នាំមុន ​គាត់​បាន​ឮ​ឪពុក​ម្តាយ​និយាយ​តំណាល​ថា ​ពួកគាត់​បាន​ដើរចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​កាប់​ឈើ​ក៏បាន​ជួបប្រទះ​ជាមួយ​ហ្វូង​សត្វ​ដំរី​១​ហ្វូង​ហើយ​ដំរី​នោះ​ ក៏បាន​ដេញ​ពួក​គាត់​រត់​ព្រាត​ជាមួយគ្នា​ ដោយ​សា​រតែ​ភ័យ​ពេក​ គាត់​ក៏បាន​នាំគ្នា​ស្រែក​ខ្លាំងៗ​បួងសួង​ដល់​លោកតា​ខ្វាក់​ឲ្យ​ជួយ​ដេញ​ដំរី​និង​បញ្ចៀស​នូវ​គ្រោះកាច​នេះ​ ស្រាប់តែ​ភ្លាមៗ​នោះ​ ហ្វូង​ដំរី​បាន​ឮ​ឈ្មោះ​លោកតា​ខ្វាក់​ក៏​នាំគ្នា​ដើរ​ចេញពី​ពួកគាត់​អស់​តែ​ម្តង​ទៅ​។ ការ​ដំណាល​ខាង​លើ​នេះ​ នៅ​ខ​ណៈ​ដែល​កាលណោះ​ឈ្មោះ​លោកតា​(​ស្តើង​)​បាន​នាំ​គ្រួសារ​ទៅលេង​បងប្អូន​នៅ​តំបន់​ខាងលើ​នេះ ហើយ​បាន​ដេក​ចំ​កន្លែង​ ដែល​អ្នកភូមិ​ហៅថា​ ជា​កន្លែង​ផ្លូវ​របស់​ព្រលឹង​ហ្វូង​ដំរី​ ដែល​មាន​អ្នកតា​កាន់​ហើយ​ ពេល​អ្នកភូមិ​ប្រាប់​ហើយ​តែ​តា​ស្តើង​ ដែល​ទៅលេង​សាច់ញាតិ​នៅ​ភូមិ​ខាងលើ​មិន​ជឿ​ហើយ​បែរជា​និយាយ​ចំអក​ថា ​គាត់​កំពុងតែ​រក​ជើង​ដំរី​ធ្វើ​ប្រអប់​ស្លា​មិនបាន​ផង​លុះ​ព្រឹក​ឡើង ​តា​ស្តើង​បាន​ស្លាប់​ទាំង​មិន​សម​ហេតុផល​នៅ​ក្នុង​មុង​តែ​ម្ត​ង​ទៅ​ ធ្វើ​ឲ្យអ្នកភូមិ​មានការ​សោកស្ដាយ​នឹង​កាន់​តែ​មាន​ជំនឿ​ថែមទៀត​រហូតដល់​បច្ចុប្បន្ន​។

​ប្រភព​ដដែល​បន្ត​រឿង​១​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​មួយ​កន្លង​ទៅ​មុន ​លោក​ចុះ​ភ្ជួររាស់​ធ្វើស្រែ​លោក​បាន​បន់ស្រន់​ដល់​លោកតា​ខ្វាក់​ថា ​ឆ្នាំនេះ​បើ​ធ្វើ​ស្រូវ​កើត​ល្អ​ចំណេញ​ប្រាក់​ច្រើន​លោក​នឹង​សង់​ស្ពាន​មួយ​ឆ្លងកាត់​ប្រឡាយ ​ដើម្បី​ងាយស្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ បាន​ឆ្លងកាត់​ទៅមក​ផង ហើយ​កាលណោះ​ទិន្នផល​ស្រូវ​របស់​គាត់​ ក៏បាន​សម្រេច​ដូច​ការ​ចង់បាន​មែន​ រួចហើយ​លោក​ក៏បាន​នាំគ្នា​សាងសង់​ឈើ​មួយ ​ដែល​បន្សល់ទុក​រហូតដល់​បច្ចុប្បន្ន​នេះ​តែ​ម្តង​។

​លោកតា​ សាំង​ សាន្ត​ បន្ត​បន្ថែម​ថា បើ​ទោះ​បី​ជំនឿ​អរូបី​ខាងលើ​បាន​កើត​មាន​លើ​ប្រជាជន​នៅ​តំបន់​ដែនទឹក​ព្រៃរនាម​ពេញបន្ទុក​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ក៏​គាត់​មិនដែល​បាន​ឃើញ​រូបសំណាក​របស់​អ្នកតា​ខ្វាក់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​។​ ខ​ណៈ​បច្ចុប្បន្ន​នេះ​ បាន​ដឹង​និង​ឃើញ​ត្រឹមតែ​វិញ្ញាណ​លោកតា​ខ្វាក់​មក​ស្ថិត​ចូល​រូប​មីង​ឈ្មោះ​(​រ៉ើ​ន​)​នៅ​ភូមិ​បាក់រទេះ​ ដែល​ត្រូវជា​មីង​របស់​លោកតា​តែប៉ុណ្ណោះ ​ហើយ​សម័យកាល​បច្ចុប្បន្ន​នេះ ​អ្នកស្រុក​បាន​ត្រឹម​តែ​គូរ​រូប​លើ​ដុំថ្ម​និង​ដុំ​ឈើ​ ដែលមា​ន​ទម្រង់​ជា​មនុស្ស​ ហើយ​យក​ជា​តំណាង​លោកតា​ខ្វាក់​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នា​ដូចជា នៅ​ក្នុង​បរិវេណ​ផ្ទះ លើដី​ទី​ទួល​ ក្រោម​ដើមឈើ​ធំៗ​ឬ​នៅ​តាម​ជ្រុង​ដី​ចម្ការ​រៀងៗ​ខ្លួន​ជាដើម​ សម្រាប់​បួងសួង​មុន​ពេល​ផ្តើម​ប្រកប​ធ្វើស្រែ​ចម្ការ​ឬ​បន់ស្រន់​នៅ​ពេល​កូនចៅ​ឈឺ​ថ្កាត់​ម្តងៗ ​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ស្អាងភ្នំបង្កប់​រឿង​អាថ៌កំបាំង អ្នក​ស្រុក​ទាំង​ព្រហ្មញសាសនា​ និង​ព្រះពុទ្ធ​សាសនា គោរពបូជាតៗគ្នា

The post លោកតា​វ័យ​៧២​ឆ្នាំ​​ ទម្លាយ​អាថ៌កំបាំង ​នៅ​ពីក្រោយ​ការ​ដាំដុះ​ បាន​ផល​ដូច​ក្តី​ប្រាថ្នា​ តាម​រយៈ​ជំនឿ​អរូបី​ appeared first on Kampuchea Thmey Daily.

វត្ត​ឈើខ្មៅ ​ក្រៅពី​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សាសនា​និង​វប្បធម៌ ​ក៏​មាន​បារមី​ស័ក្ដិសិទ្ធិ​ផង​ដែរ​
​បច្ចុប្បន្ន​វត្ត​ឈើខ្មៅ​នៅ​ក្រោម​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ក៏ដូចជា​អន្តរជាតិ​ មើល​ឃើញ​ថា​ ជា​វត្តមាន​បារមី​ស័ក្ដិសិទ្ធិ​​ ក្នុងចំណោម​វត្ត​ទាំង​១០​ ដែល​បាន​ដាក់​បញ្ចូល​ជា​គោលដៅ​ទេសចរណ៍​សាសនា​និង​វប្បធម៌​ ដែល​វត្ត​១​នេះ ​ឋិត​លើ​ដែនទឹក​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ មាន​អាយុកាល​ជាង​១៣០​ឆ្នាំ​មក​ហើយ​។

​លោក​ព្រឹទ្ធាចារ្យ​ សោម លន​ ដែល​ជា​អតីត​ព្រះសង្ឃ​កាលពី​វ័យក្មេង ​ក្នុង​ព្រះវិហារ​វត្ត​ឈើខ្មៅ​ ហើយ​បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ​រូប​នេះ ​មាន​អាយុ​៨១​ឆ្នាំ ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​កន្លង​មក​នេះ​ថា វត្ត​ឈើខ្មៅ​មាន​ទីតាំង​ឋិត​នៅ​ក្នុង​ភូមិ​កោះ​ជី​វាំង ​ឃុំ​ព្រៃ​ចាស់​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង ហើយ​វត្ត​នេះ ​ត្រូវ​បាន​ព្រះ​គ្រូ​ចៅ​អធិកា​វត្ត​ ជំនាន់​មុនៗ​សាងសង់​ឡើង​នៅ​លើ​ដី​ទួល​ ហាក់​ដូច​ជា​កោះ​អណ្តែត​ទឹក​ដូច្នោះ​ដែរ​ បើ​ទោះ​បី​ទឹក​ឡើង​ខ្ពស់​ប៉ុណ្ណា​ ក៏​វត្ត​មួយ​នេះ ​មិនដែល​លិចលង់​ទេ។

​លោក​ព្រឹទ្ធាចារ្យ​ សោម លន​

​ព្រឹទ្ធាចារ្យ​បន្ត​ថា ​កាលពី​ជាង​១០០​ឆ្នាំមុន​ នៅ​លើ​ដី​ទួល​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​នេះ​ មាន​ដើមឈើ​ខ្មៅ​មួយ​ដើម​ដុះ​ខ្ពស់ត្រដែត​លេចធ្លោ​ខ្ពស់​ជាងគេ ​ក្នុងចំណោម​ដើមឈើ​ជាច្រើន​ទៀត​ ក្នុង​តំបន់​ទីទួល​នោះ​ ទើប​ប្រជាពលរដ្ឋ​ហៅ​តៗ​គ្នា​ថា​(​វត្ត​ឈើខ្មៅ​)​រហូត​រៀងមក​។ ​ប្រជាពលរដ្ឋ​ ដែល​មាន​វ័យ​ចំណាស់ៗ​នៅ​ទីនោះ​ ក៏​មាន​មតិ​ប្រហាក់ប្រហែល​ព្រឹទ្ធាចារ្យ​ផង​ដែរ​ថា វត្ត​ឈើខ្មៅ​នេះ​ កាលពី​សម័យ​មុន​ក្រៅពី​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​​ ក៏​មា​ន​ព្រះ​គ្រូ​ព្រះនាម​(​សឿ​)​ជា​ចៅអធិការ​វត្ត​ ក៏​មាន​រឹទ្ធិ​ខ្លាំងពូកែ​ផង​ដែរ​ ដែល​កាលនោះ​កងទ័ព​បារាំង​សេស​មាន​គ្នា​មួយ​កប៉ាល់​ចង់​ដឹង​ ហើយក៏​មានបំណង​មក​បៀតបៀន​លើ​វត្ត​ឈើខ្មៅ​ផង​ដែរ ខ​ណៈ​ដែល​បារាំង​សេស​មានបំណង​បែប​នេះ ហើយ​ទំនង​ព្រះ​គ្រូ​(​សឿ​)​បាន​ដឹង​ជាមុន​លោក ក៏បាន​ឈាន​ជើង​ឡើងលើ​កប៉ាល់​ធ្វើ​ឲ្យ​កប៉ាល់​របស់​បារាំ​សេស​នោះ​ផ្អៀង​រក​កល​លិចលង់ ​ក៏​ធ្វើ​ឲ្យ​កងទ័ព​បារាំង​ភ័យ​បាក់ស្បាត​ខ្លបខ្លាច​រត់​បាតជើង​ស​ព្រាត​តែ​ម្តង​។

​លោកតា​ក៏​បាន​បន្ត​ថា ទំនងជា​ជាប់​រឿងរ៉ាវ​ខាងលើ​នេះឯង ​ទើប​បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ជាតិ​សាសន៍​ពិសេស​ភ្ញៀវ​ជនជាតិ​បារាំង​ បាន​ចាប់អារម្មណ៍​ចូល​មក​ទស្សនា​កម្សាន្ត​ជា​មធ្យម​ចាប់ពី​៥០​ទៅ​១០០​នាក់​ ប៉ុន្តែ​ចុង​ក្រោយនេះ​ ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ បាន​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ធ្លា​ក់​ទាប​ទៅវិញ​មួយ​រយៈ។

​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ព្រះវិហារ​វត្ត​ពិជ័យ​ល​ង្កា័​រ​ហៅ​វត្ត​ឈើខ្មៅ​កាលពី​កន្លង​ម​កនេះ ​ក៏​ត្រូវ​បាន​មន្ទីរ​និង​ក្រសួងទេសចរណ៍​រៀបចំ​ដាក់បញ្ចូល​ក្នុងចំណោម​វត្ត​ទាំង​១០​ជា​គោលដៅ​ទេសចរណ៍​បែប​សាសនា​និង​វប្បធម៌​ផង​ដែរ ​ដែល​មាន​អាយុកាល​១៣១​ឆ្នាំ​ ហើយ​ខេត្ត​បាត់ដំបង​រយៈពេល​១០​ខែ​ដើម​ឆ្នាំ​២០២០​នេះ​ មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​៤៤៨,២១៩​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៤១៦,០៦២​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣២,១៥៧​នាក់​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​!

The post វត្ត​ឈើខ្មៅ ​ក្រៅពី​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សាសនា​និង​វប្បធម៌ ​ក៏​មាន​បារមី​ស័ក្ដិសិទ្ធិ​ផង​ដែរ​ appeared first on Kampuchea Thmey Daily.

ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​!
ជំនឿ​តាំង​ពី​ដូន​តានៅតែ​មានឥទ្ធិពលមកលើផ្នត់គំនិតខ្មែរ ​និង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ចង់ចូលមកកម្ពុជា​ដើម្បី​ទស្សនាទីសក្ការៈដ៏ល្បីទំាងនេះ។
Kpt Plus  នឹង​បង្ហាញ​ជូន​ទី​កន្លែង​សក្ការ​បូជា​ចំនួន ៧ ដែល​ល្បីល្បាញ​នៅ​ក្នុង​ប្រទេសកម្ពុជា​​យើង​មកដល់សព្វថ្ងៃ​នេះ។

១. វត្តភ្នំ

ដូច​យើង​បាន​ដឹង​ស្រាប់​ថា​វត្ត​ភ្នំ​ដែល​ជា​ឈ្មោះ​និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូន​ភ្នំ​សិប្បនិម្មិត​មាន​កម្ពស់ ២៧ ម៉ែត្រ​ដ៏​ល្បីល្បាញ​មួយ នៅ​ភាគ​ឦ​សាន្ត​នៃ​រាជធានី។ហើយ​ក៏​ជា​ទី​សក្ការ​បូជា​ដ៏​ល្បីល្បាញ​និង​ពូកែ​ស័ក្តិសិទ្ធ​សម្រាប់​បងប្អូន​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប។ ជា​ពិសេស​អ្នក​បន់ស្រន់​រក​គូព្រេង​ក៏​ពូកែ​ស័ក្ដិ​សិទ្ធ​ផង​ដែរ។ តិច​ថា​ អត់​ដឹង!

២. ព្រះ​អង្គ​ដងកើ

ទី​សក្ការ​ស្ថិតនៅ​ក្បែរ​មាត់​ទន្លេ​ចតុមុខ​មួយ​នេះ​ ប្រជាជន​យើង​មាន​ជំនឿ​ខ្លាំង​ណាស់ ​មិនថា​អ្នក​តូច​អ្នក​ធំ​មក​ពី​ណា​សុទ្ធ​តែ​សំចត​មក​ទី​នេះ ​ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ ​និង​ប្រកប​មុខរបរ​រកស៊ី​មានបាន កាក់កប អ្នកខ្លះ​ជំពាក់​បំណុល​គេ​សង​រួចរាល់ និង​បញ្ហា​ផ្សេង​ៗ ទៀត​ជា​ច្រើន។

៣. ព្រះអង្គ​ចេក ព្រះអង្គ​ចម

អ្នក​នៅ​សៀមរាប​ប្រាកដ​ជា​ស្គាល់​ទី​សក្ការ​បូជា​ដ៏​ធំ​នេះ​មិនខាន​ទេ ​មិន​ត្រឹម​តែ​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប​ទេ ព្រះអង្គ​ចេក ព្រះអង្គ​ចម​គឺ​ជា​ទី​សក្ការ​បូជា​ដែល​ខ្មែរ​យើង​តែង​មាន​ជំនឿ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ទី​កន្លែង​ល្បីល្បាញ​មួយ​នេះ សូម្បី​តែ​ជនបរទេស​ក៏​ទៅ​បន់ស្រន់​សុំ​សេចក្ដី​សុខ​ផង​ដែរ។

៤. ភ្នំ​ព្រះ​រាជ​ទ្រព្យ

ទឹកដី​ឧដុង្គ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​ទី​កន្លែង​បូជា​ដែល​មាន​ព្រះពុទ្ធរូប​ជា​ច្រើន​អង្គ​ព្រម​ទាំង​ជំនឿ​នៃ​សាសនា​របស់​ដូនតា​ខ្មែរ​ពី​ដើម។ ទីកន្លែង​សក្ការ​មួយ​នេះ​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធ​ បន់ស្រន់​អី​តែង​បាន​ដូច​ក្ដី​ប្រាថ្នា​ហើយ​ថែម​ទាំង​ជា​កន្លែង​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ថែម​ទៀត​ផង។

៥. លោក​យាយ​យ៉ាត​នៅ​ប៉ៃលិន

បារមី​លោក​យាយ​យ៉ាត សក្ដិសិទ្ធិ​ណាស់ ល្បីល្បាញ​នៅ​ខេត្ត​ប៉ៃលិន​បួងសួង​អ្វី​តែង​សម្រេច​ក្ដី​ប្រាថ្នា។ ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ប៉ៃលិន ដែល​គេ​តែងមាន​ជំនឿ​ទៅ​លើ​បារមី​លោកយាយ​យ៉ា​ត ហើយ​ក៏​កំពុង​តែ​ល្បី​រន្ទឺ ទូ​ទាំង​ប្រទេស​កម្ពុជា ថែម​ទាំង​ល្បី​ត​ៗ គ្នា​រហូត​ដល់​ឯនាយ​សមុទ្រ​ថែម​ទៀត​ផង​។

៦. ពុទ្ធ​គិរី​កម្ពុជា

មាន​ទី​តាំង​នៅ​ស្ថិតនៅ​ខេត្ត​កណ្ដាល​​ ទីកន្លែង​សក្ការ​បូជា​មួយ​នេះ​គឺ​ល្បី​ថា​សាក​សិទ្ធ​និង​មាន​ព្រះ​ពុទ្ធ​រូប​ដល់​ទៅ​៨៤០០០​អង្គ។ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់ទី​នេះ​​គឺ​មិន​ដែល​អាក់ខាន​ក្នុង​ការ​ចូល​ទៅ​បន់ស្រន់​កន្លែង​ល្បីល្បាញ​មួយ​នេះ​ឡើយ។ តិច​អត់​ស្គាល់​គ្នា​យើង ជិតៗជាយក្រុងយើងនេះទេ!

៧. លោក​យាយ​ម៉ៅ​ពេជ្រ​និល

ជាប់​នៅ​ជើង​ភ្នំ​ពេជ្រ​និល​ដែល​គេ​ស្គាល់​គ្រប់គ្នា ​អ្នក​ដំណើរ​ណា​ដែល​ឆ្លងកាត់​តែង​ចូល​ទៅ​បន់ស្រន់​សុំ​ក្ដី​សុខ ទើប​ធ្វើ​ឱ្យ​កិត្តិនាម​លោកយាយ​ម៉ៅ​បាន​ល្បី​រន្ទឺ​កាន់តែ​ខ្លាំង​ឡើង​មកដល់​សព្វថ្ងៃ​នេះ។  ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រដូវ​ភ្ជុំបិណ្ឌ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​បន់ស្រន់​លោក​យាយ​ម៉ៅដ៏​ច្រើន ​ស្ទើរ​តែ​រក​កន្លែង​ចត​យានយន្ត​មិនកើត ។

តោះកុំគិតយូរ ចង់បានសេចក្ដីសុខចម្រើនកើតមានដល់ក្រុមគ្រួសារទៅកុំខាន! ជាពិសេសអ្នកដែលមានជំនឿក្នុងព្រះពុទ្ធសាសនាតាំងពីដើមរាងមក។ អ្នកគ្មានគូយូរខែឆ្នាំ អាចនឹងមានឆាប់ៗ បើសិនទៅស្អែកនេះដើម្បីបន់ស្រន់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត

ចុចអាន៖ ដឹងថា​ ក្នុងដើមឬស្សីមាន​គជ់មាន​តម្លៃដែរទេ?

The post ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​! appeared first on Kampuchea Thmey Daily.